-
ចំណេះដឹង៖តើគួរចាប់ផ្តើមអាជីវកម្មអនឡាញអំឡុងពេលកូវីដល្អ ឬត្រូវរង់ចាំ?
អាជីវកម្មភាគច្រើនបានរាំងស្ទះ ឬឈានទៅដល់ការផ្អាកដំណើរការទាំងស្រុងនៅក្នុងអំឡុងពេលកូវីដ ប៉ុន្តែមានអ្នកខ្លះបានចាប់ឱកាសទីផ្សារថ្មីបន្ថែមកាន់តែរីកចម្រើនទៅវិញ។ បើយើងអាចក្រឡេកមើលឲ្យឃើញបានច្បាស់ជាងនេះអាជីវកម្មដែលបន្តរស់រានមានជីវិតទាំងនោះភាគច្រើនសុទ្ធតែបានផ្លាស់ប្តូរចរិតអាជីវកម្មរបស់ខ្លួនទៅជាការលក់តាមបែបឌីជីថល ឬអនឡាញជំនូសវិញ ទាំងការផ្សព្វផ្សាយ និងការទិញលក់ផលិតផលរបស់ខ្លួនផង។ យើងអាចមើលឃើញជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាពេលនេះ ក្រុមហ៊ុនទទួលដឹកជញ្ជូនទំនិញតូចធំ, អ្នក់លក់ផលិតផលតាមអនឡាញជាដើមសុទ្ធតែកំពុងពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងខ្លាំងក្លា។ ដូចនេះយើងអាចនិយាយបានថាអាជីវកម្មដែលដំណើរការស្រាប់ ឬគំនិតអាជីវកម្មថ្មីទៅរកបច្ចេកវិទ្យាបែបអនឡាញគឺជារឿងដ៏ល្អបំផុតសម្រាប់គ្រាដែលកូវីដកំពុងវាយប្រហារបែបនេះ ហើយមូលហេតុមួយចំនួនខាងក្រោមនេះអាចជួយបញ្ជាក់ឲ្យកាន់តែច្បាស់អំពីវា៖ 1.គ្រប់គ្នានៅលើអនឡាញ៖ បច្ចុប្បន្ននេះមនុស្ស 10 នាក់គឺស្ថិតនៅជាមួយនឹងទូរស័ព្ទដៃ និងអ៊ីនធឺណេត ដូចនេះវាហាក់ដូចជាមិនមានចម្ងល់ឡើយថាអាជីវកម្មថ្មីលើអនឡាញគឺពិតជាងាយស្រួលក្នុងការចាប់យកទីផ្សារគោលដៅរបស់ពួកគេបាននោះចាប់រាប់តាំងពីម្ហូបអាហារស្រស់ទៅដល់ឧបករណ៍ប្រើប្រាស់ធំៗនៅក្នុងផ្ទះជាដើម 2.មនុស្សធ្វើការពីផ្ទះ៖ដូចទៅនឹងប្រទេសផ្សេងដែរនៅពេលដែលមានការវាយប្រហារពីកូវីដខ្លាំងកម្ពុជាយើងក៏បានអនុញ្ញាតឲ្យបុគ្គលិកក្រុមហ៊ុនឯកជន និងរដ្ឋធ្វើការងារពីផ្ទះដែរ។ដូចនេះពួកគេនឹងគ្មានពេលដើម្បីដើរផ្សារ និងទិញទំនិញដោយខ្លួនឯងឡើយ ដែលនេះសុទ្ធតែជាឱកាសសម្រាប់អ្នកបង្កើតអាជីវកម្មថ្មីបែបសេវាកម្មដឹកជញ្ជូន និងទំនិញអនឡាញ។ 3.ចំណាយតិចលើការចូលរួមក្នុងទីផ្សារ៖ចាប់ផ្តើមអាជីវកម្មអនឡាញគឺត្រូវការដើមទុនតិចមែនទែនសម្រាប់ពេលនេះ ហើយអ្នកអាចចាប់ផ្តើមពីអ្វីដែលអ្នកមានប្រភពផ្គត់ផ្គង់ និងសាមញ្ញៗបំផុតមិនចាំបាច់ជួលហាងចាំបាច់ជួលអ្នកទីផ្សារឡើយ។ 4.ទីផ្សារធំលើសការរំពឹងទុក៖អ្នកមានហាងមួយនៅលើផ្លូវធំ ឬនៅក្នុងផ្សារដ៏ល្បីមួយដូចជាអូឡាំពិក ឬផ្សារថ្មីអ្នកអាចជួបជាមួយនឹងអតិថិជនរាប់រយនាក់ក្នុងមួយថ្ងៃ ប៉ុន្តែនៅលើអនឡាញបើអ្នកយល់ដឹងពីវាអ្នកអាចជួបនឹងអតិថិជនគោលដៅលើសពីមួយពាន់នាក់ក្នុងមួយថ្ងៃ។ 5.ពឹងផ្អែកលើគំនិតវ៉ៃឆ្លាតជាជាងការចាយលុយផ្សព្វផ្សាយ៖ទោះបីជាពេលខ្លះអ្នកត្រូវចាយលុយដើម្បីផ្សព្វផ្សាយនៅលើបណ្តាញសង្គមឬអនឡាញមែន ប៉ុន្តែបើអ្នកជាមនុស្សមានគំនិតកែច្នៃនោះអ្នកនឹងអាចចំណាយលុយតិចបំផុតក្នុងការប្រមូលបានអតិថិជនច្រើនបំផុតជាងការរំពឹងទុកជាមិនខាន៕
-
អាថ៌កំបាំងចំនួន 6 ដែលធ្វើឱ្យ Elon Musk ក្លាយជាមនុស្សជោគជ័យដូចបច្ចុប្បន្ន
បរទេស៖ មនុស្សធម្មតាធ្វើការ 40ម៉ោងក្នុងមួយសប្ដាហ៍ ប៉ុន្តែបើនិយាយពីលោក Elon Musk ដែលគ្រប់គ្នាបានស្គាល់ថាជាមហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តច្រើនបំផុតលើលោកនោះគឺជាមនុស្សដែលធ្លាប់ងប់នឹងការធ្វើការងារបំផុតគឺរហូតទៅដល់ 120 ម៉ោងក្នុងមួយសប្ដាហ៍ពីព្រោះតែស្រេកឃ្លាននូវភាពជោគជ័យ និងមហិច្ឆតាចំពោះគំនិតរកស៊ីរបស់គាត់។ Elon Musk ស្ថាបនិកក្រុមហ៊ុនដែលរកស៊ីប្លែកពីគេដូចជា SpaceX, Tesla និង SolaCity ផងនោះបច្ចុប្បន្នមានវ័យ 49 ឆ្នាំប៉ុន្តែទ្រព្យសម្បត្តិរបស់គាត់មានរហូតទៅដល់ 200 ពាន់លានដុល្លារគិតត្រឹមខែកុម្ភៈឆ្នាំ 2021 នេះ។ មានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើនចំពោះអត្តចរិតចម្លែកខុសពីគេរបស់ទាំងការរកស៊ី និងរបៀបរស់នៅប្រចាំថ្ងៃផងដែរនោះ មហាសេដ្ឋីរូបនេះ ប៉ុន្តែថ្លែងទៅកាន់ក្រុមការងាររបស់BBC ថា លោកមានអាថ៌កំបាំងមួយចំនួនដែលជួយឱ្យទទួលបានភាពជោគជ័យដល់ពេលបច្ចុប្បន្ន៖ 1.កុំខ្វល់ពាក្យរិះគន់៖គ្រាមួយកាលពីឆ្នាំ2014 លោក Musk បានទទួលរងនូវពាក្យរិះគន់ពីមនុស្សជំនាញ និងអ្នកដែលគាត់ស្រលាញ់ និងគោរពបំផុតទៅលើគោលបំណងបើកក្រុមហ៊ុនSpaceX របស់លោក។ ប៉ុន្តែលោកនៅតែជំនះធ្វើវារហូតស្ទើរតែក្ស័យធន ហើយជាលទ្ធផលគឺពិតអាចទៅរួច និងទទលបានផលជោគជ័យថែមទៀតផង។ 2.អ្វីៗទាំងអស់មិនមែនដើម្បីលុយមួយមុខនោះទេ៖ឆ្នាំខ្លះគាត់បាននិយាយថា គាត់មិនដឹងទេថាតើនៅសល់លុយប៉ុន្មា ប៉ុន្តែអ្វីដែលគាត់បានដឹង និងតាមដានគ្រប់ពេលនោះគឺប្រតិបត្តិការគោលដៅរបស់ក្រុមហ៊ុនទាំងអស់ដែលគាត់បង្កើត។ Musk តែងតែបាននិយាយថា នឹងចាយលុយទាំងអស់របស់គាត់បើសិនជាចាំបាច់ ធ្វើយ៉ាងណាឲ្យគម្រោងការដ៏អស្ចារ្យរបស់គាត់សម្រេចគោលដៅក្នុងការផ្តល់កន្លែងរស់នៅថ្មីដល់មនុស្សនៅលើឋានព្រះច័ន្ទឲ្យខាងតែបាន។ 3.តាមចំណង់របស់អ្នក៖SpaceX មិនមែនកើតចេញដោយសារ Musk មើលឃើញឱកាសរកប្រាក់ចំណូលនោះទេ ប៉ុន្តែកើតចេញដោយសារតែលោកមើលឃើញថាកម្មវិធីស្រាវជ្រាវអវកាសរបស់រដ្ឋាភិបាលអាមេរិកហាក់បីដូចជាមិនមានមហិច្ឆិតាខ្លាំងឡើយ។ 4.កុំខ្លាចក្នុងការស្រម៉ៃឲ្យបានជោគជ័យធំ៖ក្រៅតែពីអាជីវកម្មខុសគេដូចជា Telsa,…
-
លាឈប់ពីការងារក្រុមហ៊ុនមានសម្ពាធ មកធ្វើការចិញ្ចឹមរុយដែលមានប្រូតេអ៊ីន ទទួលបានចំណូលស្ទើរមិនគួរឱ្យជឿ
អ្នករាល់គ្នាតែងយល់ថាវាជាសត្វកខ្វក់ តែលោកអ្នកមិនដឹងទេថា រុយអាចពងមកជាដង្កូវដែលមានប្រូតេអ៊ីនសម្រាប់ចញ្ចឹមសត្វបានយ៉ាងប្រសើរ។ លោក សៅ សែនសំណាង ជាគ្រូបង្គោល និងម្ចាស់កសិដ្ឋានចញ្ចឹមរុយ BSF( Black Soldier Fly) មួយកន្លែងនៅទីក្រុងភ្នំពេញ ធ្លាប់ជាអតីតបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនឯកជនដ៏ធំប្រចាំនៅកម្ពុជា បានលើកឡើងថា ការបម្រើការងារនៅក្រុមហ៊ុនស្លៀកពាក់ស្អាត អាចទទួលបានចំណូលថេរប្រចាំខែ ប៉ុន្តែសម្ពាធការងារក៏ច្រើន។ ដោយសារការយល់ឃើញដូច្នេះ លោកក៏បានសម្រេចចិត្តមកប្រកបអាជីពថ្មីដោយការចញ្ចឹមសត្វតាមចំណង់ចំណូលចិត្តវិញ ដូចជាមាន់ ទា ត្រី និងចង្រិត ហើយចុងក្រោយគឺការចិញ្ចឹមរុយយកពងដែលកំពុងមានទីផ្សារនាពេលបច្ចុប្បន្ន។ គ្រូបង្គោលរូបនេះបានបន្តថា គាត់ឃើញខ្មែរមានបង្រៀនដែរ តែពុំមានពូជទេ ដូច្នេះលោកក៏បានទៅសិក្សានៅប្រទេសវៀតណាម និងម៉ាឡេស៊ី។ ជាលទ្ធផល លោកទទួលបានវិធីសាស្រ្តក្នុងការចញ្ចឹមរុយ ដែលជាចំណីធ្វើឱ្យសត្វទទួលផលលឿន ឆាប់ធំ សុខភាពល្អ ។ លើសពីនេះ វាជួយដល់បរិស្ថាន ពោលគឺការបែងចែក និងប្រើប្រាស់កាកសំណល់ឱ្យមានប្រយោជន៍ និងកាកសំណល់ដូចជារុយដែលងាប់ និងដង្កូវដែលសកហើយអាចធ្វើជាជីកំប៉ុសបានទៀតផង។ ដោយឡែកអ្វីដែលគាត់ផ្ដោតលើនោះគឺចំណីសត្វ ដែលគេអាចយក BSF នេះទៅធ្វើជាចំណីត្រី មាន់ ទា កង្កែប អណ្ដើក កន្ធាយ បង្កង ជាដើមទៅតាមបច្ចេកទេសផ្សេងៗ។ ចំណែកឯអាយុដែលត្រូវប្រមូលផលគឺកំឡុងពេល១៤ថ្ងៃ ព្រោះចន្លោះពេលនេះវាមានប្រូតេអ៊ីនច្រើន…
-
ស្ថាបនិក Zoom ផ្ទេរភាគហ៊ុនតម្លៃជាង 6 ពាន់លានដុល្លារដោយមិនបញ្ជាក់ពីប្រភពទទួល
បរទេស៖យោងតាមរបាយការណ៍ជាផ្លូវការចេញដោយអជ្ញាធរទទួលបន្ទុកកិច្ចការងារឯកសារផ្លូវច្បាប់នៅថ្ងៃអង្គារនេះបានចេញផ្សាយថា ស្ថាបនិកក្រុមហ៊ុនប្រតិបត្តិការខលតាមអនឡាញដ៏ល្បី Zoom លោក Eric Yuan បានធ្វើការផ្ទេរភាគហ៊ុនរបស់លោកដែលមានតម្លៃប្រមាណទៅដល់ជាង 6 ពាន់លានដុល្លារកាលពីសប្តាហ៍មុន។ ទោះបីជាយ៉ាងណាក្តីការផ្ទេរក្នុងទំហំដ៏ច្រើននេះត្រូវបានអ្នកនាំពាក្យរបស់ Zoom ឆ្លើយប្រាប់ថាគឺជាការអនុវត្តផែនការអចលនទ្រព្យ និងទ្រព្យសម្បត្តិរបស់លោក Yuan ប៉ុណ្ណោះ ហើយក៏ជាវាជាច្បាប់ដែលស្ថិតនៅក្រោមលក្ខខណ្ឌទំនុកចិត្តរបស់លោក Yuan និងភរិយារបស់គាត់ផងដែរ។ សេចក្តីប្រកាសកាលពីល្ងាចថ្ងៃសុក្រទី5 ខែមីនា លោក Yuan ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Zoom បានធ្វើការផ្ទេរភាគហ៊ុនសរុបដែលលោកមានប្រមាណជា 40 ភាគរយទៅកាន់ភាគីទទួលមួយដែលមិនបានបញ្ជាក់ពីអត្តសញ្ញាណច្បាស់នោះឡើយ ហើយការដោះដូរនេះត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅក្រោយពេលដែលទំហំភាគហ៊ុនរបស់ Zoom គឺបានកើនឡើងរហូតទៅដល់ជិត៣ដងនៅក្នុងរយៈពេលត្រឹមតែ12ខែចុងក្រោយនេះតែប៉ុណ្ណោះខណៈដែលវិបត្តិកូវីដបានបង្ខំឲ្យសាលារៀន គ្រូបង្រៀន សិស្ស និស្សិតទាំងអស់លើពិភពលោកមិនអាចត្រឡប់មកថ្នាក់រៀនដូចធម្មតាវិញ។ លោក Yuan ដែលជាអតីតបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន Cisco System ធ្លាប់បានបង្ហើបគំនិតនៃការបង្កើត្រុមហ៊ុនអនឡាញ រួមជាមួយនឹងមហិច្ឆតាដាកលក់ភាគហ៊ុននេះទៅកាន់ក្រុមហ៊ុន ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំកំពូលបដិសេធ។ចាប់តាំងតែពីពេលនោះមកលោកក៏បានសម្រេចចិត្តចាកចេញពី Cisco នៅឆ្នាំ 2011 ដើម្បីមកបង្កើតZoom ដោយខ្លួនឯង។ រហូតមកដល់ខែមេសា ឆ្នាំ 2019 ក្រុមហ៊ុន Zoom បានដាក់លក់ហ៊ុន របស់ខ្លួនជាផ្លូវការ ដែលវាបានធ្វើឲ្យលោក Yuan…
-
រដ្ឋាភិបាលស្នើឱ្យប្រកាន់យកការអនុវត្តការងារពីផ្ទះរយៈពេលមួយសប្តាហ៍
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី បានណែនាំដល់ស្ថាប័នរបស់រដ្ឋាភិបាល ក៏ដូចជាស្ថាប័នឯកជនអនុវត្តការងារពីផ្ទះឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ពោលគឺត្រូវមានបុគ្គលិកត្រឹមតែប្រមាណ 10%ឈរនៅកន្លែងធ្វើការក្នុងរយៈពេលមួយសប្តាហ៍ ។ តាមរយៈ សារជាសម្លេងបន្ទាន់កាលពីយប់ថ្ងៃទី8 ខែមីនា ឆ្នាំ 2021 សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖« ការចេញបទបញ្ជាគឺសុំឱ្យស្ថាប័ននីមួយៗ របស់រាជរដ្ឋាភិបាល នឹងក៏សុំអំពាវនាវដល់ស្ថាប័ននីតិបញ្ញត្តិ សុំផ្អាកជាបណ្ដោះអាសន្ននូវស្ថាប័ន ប៉ុន្តែយើងក៏ត្រូវ មានមនុស្សប្រចាំការ មនុស្សភាគច្រើន ត្រូវធ្វើការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច 7ថ្ងៃ បន្ទាប់ពី7ថ្ងៃខ្ញុំនឹងជូនដំណឹងបន្ថែមទៀត»។ សម្តេចតេជោ បានគូសបញ្ជាក់ថា បើធ្វើបានដូច្នេះគឺអាចបញ្ជាបាននូវហានិភ័យ ដោយសារបច្ចុប្បន្ននៅមិន ទាន់ស្គាល់ និងកំណត់បានថាអ្នកណាខ្លះដែលមានការពាក់ព័ន្ធ ព្រោះពិតជាច្របូកច្របល់ខ្លាំង ណាស់នៅពេល នេះ។ ម្យ៉ាងទៀត ដោយ មានការឆ្លងនូវក្របខ័ណ្ឌនគរបាល មន្ត្រីរាជការរហូតដល់សិល្បករ សិល្បការនី ផងដែរ ។ ដូច្នេះការ បិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុងទេ ក៏ប៉ុន្តែសុំឱ្យកាត់បន្ថយចំនួនមនុស្ស យ៉ាងហោចណាស់90% ហើយមានមនុស្សតែមួយចំនួនតូច ដែរនៅប្រចាំការធ្វើការ នៅតាមស្ថាប័ន។ សម្តេចតេជោ ហ៊ុន សែនបានបន្តថាសម្រាប់វិស័យឯកជនក៏សូមស្នើឱ្យមានការយកចិត្តទុកដាក់…
-
ព័ត៌មានសេដ្ឋកិច្ចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
-
យីហោសណ្ឋាគារដ៏ល្បី Marriott គ្រោងដំណើរសណ្ឋាគារថ្មី60 កន្លែងនៅទូទាំងប្រទេសចិនក្នុងឆ្នាំនេះ
សៀងហៃ៖ក្រុមហ៊ុនសហប្រតិបត្តិការសណ្ឋាគារដ៏ល្បីល្បាញ Marriott International នៅក្នុងសប្ដាហ៍នេះបានប្រកាសថាខ្លួនបានត្រៀមផែនការរួចជាស្រេចសម្រាប់ឆ្នាំ2021 ដោយនឹងដាក់ឱ្យដំណើរការសណ្ឋាគារថ្មីរបស់ខ្លួនចំនួនរហូតទៅដល់ 60 កន្លែងនៅក្នុងទីផ្សាររបស់ប្រទេសចិន។ ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ប្រតិបត្តិការរបស់សណ្ឋាគារថ្មីទាំងនេះព្រមទាំងសណ្ឋាគារដែលមានស្រាប់នៅចិនគឺពេលនេះនឹងអាចរកប្រាក់ចំណេញបានតែពីទីផ្សារទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះ ពីព្រោះថាអ្នកធ្វើដំណើរអន្តរជាតិនៅតែមិនទាន់អាចមានទីផ្សារវិញនៅឡើយនៅក្នុងពេលដែលកូវីដនៅបន្តរាតត្បាត។ ក្រៅតែពីដាក់គោលដៅទៅលើប្រភេទអ្នកធ្វើដំណើរកំសាន្តរយៈពេលខ្លី និងអ្នកធ្វើដំណើរក្នុងស្រុកហើយនោះក្រុមហ៊ុនក៏កំពុងស្វែងរកយុទ្ធសាស្ត្រដើម្បីអាចទាក់ទាញអតិថិជនជាមនុស្សមានវ័យក្មេងៗផងដែរ។ នៅក្នុងឆ្នាំ2021 នេះ Marriott នឹងមិនត្រឹមតែបន្តការអភិវឌ្ឍប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុងធំៗរបស់ចិនដូចជាសៀងហៃនោះទេ ប៉ុន្តែនឹងមានវត្តមាននៅក្នុងទីក្រុងផ្សេងៗទៀតរបស់ចិន ជាក់ស្តែងដូចជាសណ្ឋាគារថ្មីចំនួន 15 នឹងចាប់ផ្តើមធ្វើការសាងសង់បន្ថែមនៅតំបន់រមណីយដ្ឋានដ៏ល្បីបំផុតនៃខេត្តសានស៊ី។ យោងតាមការព្យាករណ៍របស់អជ្ញាធរជាតិទេសចរណ៍របស់ចិន China Tourism Academy បានបង្ហាញថា ចិននឹងអាចទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុកសរុបនៅក្នុងឆ្នាំ2021 នេះរហូតទៅដល់ 4.1 ពាន់លាននាក់ ពោលគឺមានការកើនឡើងប្រមាណជា 40 ភាគរយធៀបទៅនឹងចំនួនកាលពីឆ្នាំ2020។ អាស្រ័យហេតុនេះ Marriott នឹងចាប់យកឱកាសដ៏អស្ចារ្យនេះ ជាពិសេសនឹងចាប់យកតម្រូវការដ៏លើសលប់នៃទេសចរក្នុងស្រុកចិនតាមរយៈការបង្កើតប្រតិបត្តិការផ្តល់សេវាកម្មស្នាក់នៅបន្ថែម ដោយមានច្រើនជម្រើសថែមទៀតតំបន់ដែលមានសក្ដានុពលផ្សេងៗនៅក្នុងប្រទេសចិនទាំងមូលផងដែរ៕
-
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនមានជិត 8.2 ពាន់លានដុល្លារ
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានតម្លៃ 8.118ពាន់លានដុល្លារក្នុងឆ្នាំ2020 ធ្លាក់ចុះ 5,2% បើប្រៀបធៀបនឹងឆ្នាំ 2019 ។ ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញមានចំនួនទឹកប្រាក់ 1.086 ពាន់លានដុល្លារទៅកាន់ប្រទេសចិនកាលពីឆ្នាំ 2020 ដែលបានកើនឡើង 8.1% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019 ដែលមានចំនួនតែ 1.004ពាន់លានដុល្លារប៉ុណ្ណោះ។ ការនាំចូលរបស់កម្ពុជាពីឆ្នាំពីប្រទេសចិនមានតម្លៃ 7.031ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះ 6.9% បើប្រៀបធៀបនឹងតួលេខឆ្នាំ2019 ។ ការថយចុះនៃការនាំចូលរបស់ចិន គឺបណ្តាលមកពីការថយចុះនៃវត្ថុធាតុដើម សម្រាប់រោងចក្រកាត់ដេរនៅកម្ពុជា ដោយសារតែវិធានការចាក់សោរ ឬវិធានការបង្ការមេរោគ ដែលមានចែងក្នុងវិធានការការពារជំងឺកូវីដ-19 ។ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ការនាំទំនិញកម្ពុជាទៅកាន់ប្រទេសចិនកាលពីឆ្នាំ2020 កន្លងទៅនេះបានល្អប្រសើរ ដោយសារប្រទេសចិនទិញផលិតផលកសិកម្មច្រើនពីកម្ពុជា ធ្វើឱ្យកម្ពុជាជាប្រទេសផលិតវត្ថុធាតុដើមមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចេញទៅក្រៅប្រទេស។ លោកឧកញ៉ាបានបន្តថា នៅពេលដែលកម្ពុជាចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នោះនឹងធ្វើឱ្យកម្ពុជាមានឱកាសដល់អ្នកវិនិយោគផ្សេងៗ ដែលអាចមានលទ្ធភាពមកបណ្ដាក់ទុននៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសចិនកាន់តែច្រើនបន្ថែមទៀត។លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា៖ « ខ្ញុំគិតថា ការធ្វើពាណិជ្ជកម្មជាមួយចិននេះ វាជាឱកាសមួយដែលយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននេះ ដែលអាចឱ្យបណ្ដាសហគ្រាសមកពីបណ្ដាប្រទេសផ្សេងៗទៀតមកវិនិយោគនៅកម្ពុជា ដើម្បីកែច្នៃផលិតផលកសិកម្មយើងនាំចេញទៅចិនឱ្យកាន់តែច្រើន»។ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានអនុវត្ត ហើយវ៉ាក់សាំងCovid-19 បានកាន់កាប់នៅជុំវិញពិភពលោក ខ្ញុំជឿជាក់ថាពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើង…
-
រោងចក្រកាត់ដេរមួយគ្រោងនឹងបើកដំណើរការនៅកម្ពុជា ដែលអាចបង្កើតការងារបានជាង២ពាន់៦០០នាក់
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្ម “ស៊ូចូវ ខេមបូឌា” អគារលេខ១ ផ្លូវជាតិលេខ២១ ភូមិព្រែកទ្បុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦១១កន្លែង៕