Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ចំណូលប្រចាំខែមករា ឆ្នាំ២០២១ របស់កំពង់ផែស្វយ័តភ្នំពេញ មានការធ្លាក់ចុះ ១២% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន

    ចំណូលប្រចាំខែមករា ឆ្នាំ២០២១ របស់កំពង់ផែស្វយ័តភ្នំពេញ មានការធ្លាក់ចុះ ១២% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន

    ភ្នំពេញ៖ យោងតាមរបាយការណ៍ផ្លូវការរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ចំណូលប្រចាំខែមករា ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបាន ២,៤៧០,២៣០ដុល្លារ មានការថយចុះ១២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០ ។ តាមរបាយការណ៍ បានបន្តថា ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ប្រចាំខែមករា ឆ្នាំ២០២១នេះ រួមមាន៖ ចំណូលទទួលបានពីប្រតិបត្តិការផែ មានចំនួន ១,៩៧២,៤៩៤ដុល្លារ ថយចុះ១១ភាគរយ។ចំណូលបានពីអាជ្ញាធរផែ មានចំនួន ២៧០,២០៨ដុល្លារ ថយចុះ៣៦ភាគរយ។ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៣៥,២៥០ដុល្លារ កើន ២១៤ភាគរយ។ចំណូលផ្សេងៗ មានចំនួន ១៩២,២៧៨ កើន ១៧ភាគរយ។ គួរបញ្ជាក់ថា ចំណូលប្រចាំខែមករា ឆ្នាំ២០២០ កន្លងទៅ មានចំនួន ២,៨០៥,៨៣៧ ដុល្លារអាមេរិក ៕ ដោយ វណ្ណលុក

  • ចិនដាក់គោលដៅបង្កើនកំណើន GDP សាជាថ្មីក្រោយសេដ្ឋកិច្ចងើបឡើងវិញខ្លាំង

    ចិនដាក់គោលដៅបង្កើនកំណើន GDP សាជាថ្មីក្រោយសេដ្ឋកិច្ចងើបឡើងវិញខ្លាំង

    បរទេស៖ប្រទេសចិននៅថ្ងៃសុក្រនេះបានប្រកាសកំណត់គោលដៅកំណើនសេដ្ឋកិច្ចសាជាថ្មីម្តងទៀតពោលគឺមានចំនួនច្រើនជាង 6 ភាគរយ ហើយថែមទាំងបានសន្យាថានឹងបង្កើតការងារឲ្យបានកាន់តែច្រើននៅតាមទីក្រុងជាងឆ្នាំកន្លងទៅក្នុងពេលដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងស្ទុះឡើងខ្លាំងបន្ទាប់ពីរងការវាយប្រហារដោយកូវីដ។ កាលពីឆ្នាំ2020 ប្រទេសចិនបានទម្លាក់ការព្យាករទុករបស់ខ្លួនទៅលើផលិតផលក្នុងស្រុកសរុប GDP នៅក្នុងរបាយការណ៍ដំបូង និងមិនធ្លាប់មានឡើយចាប់តាំងតែពីឆ្នាំ2002 ដោយសារតែទទួលរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងពីបញ្ហារាតត្បាតកូវីដ។ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានថ្លែងនៅក្នុងរបាយការណ៍សម្រាប់ឆ្នាំ2021 នេះថា៖ជាគោលដៅថ្មីប្រទេសចិននឹងរំពឹងទុកថាអត្រាកំណើនសេដ្ឋកិច្ចរបស់ខ្លននឹងមានទៅដល់ជាង 6 ភាគរយសម្រាប់ឆ្នាំនេះហើយដើម្បីអាចទទួលបានយើងបានចាប់ផ្តើមធ្វើសកម្មភាពជាច្រើនក្នុងដំណើរការងើបឡើងនៃសេដ្ឋកិច្ចនៅពេលនេះ។ លោក Li បានដាក់គោលដៅទៀតថា នឹងបង្កើតការងារថ្មីនៅតាមតំបន់ទីប្រជុំជនឲ្យបានច្រើនជាង 11 លានកន្លែងបន្ថែមទៀតធៀបទៅនឹងការងារដែលខ្លួនបានដាក់គោលដៅសម្រាប់ឆ្នាំ2020 មានត្រឹមតែ 9 លានកន្លែង។ ក្នុងពេលដែលកំពុងមានកំណើនឡើងនៃសេដ្ឋកិច្ចនេះផងដែរ រដ្ឋាភិបាលក៏បានដាក់គោលដៅឱភាពថវិកាសម្រាប់ឆ្នាំ2021 នេះផងដែរពោលគឺប្រមាណជា 3.2 ភាគរយនៃ GDP ដែលទាបជាងគោលដៅដែលខ្លួនចង់បានកាលពីឆ្នាំកន្លងទៅប្រមាណជា 3.6 ភាគរយខណៈដែលគោលដៅសម្រាប់អតិផរណាតម្លៃនៃអ្នកប្រើប្រាស់ប្រមាណជា 3 ភាគរយនៅក្នុងឆ្នាំ2021 នេះធៀបទៅនឹងគោលដៅកាលពីឆ្នាំចាស់ប្រមាណជា 3.5 ភាគរយ៕

  • អប្សរាពីជ្រុងមួយ៖ មុខរបរឡើងត្នោត ធ្វើស្ករត្នោត (Video)

    អប្សរាពីជ្រុងមួយ៖ មុខរបរឡើងត្នោត ធ្វើស្ករត្នោត (Video)
  • កិច្ចសន្ទនា២០២១ ៖ កិច្ចសម្ភាសន៍លោកស្រី អ៊ុង វណ្ណា ស្ថាបនិកនៃសហគ្រាសវ៉តម្រុំខ្មែរធម្មជាតិ ស្តីពីអត្ថប្រយោជន៍នៃរុក្ខជាតិម្រុំ (Video)

    កិច្ចសន្ទនា២០២១ ៖ កិច្ចសម្ភាសន៍លោកស្រី អ៊ុង វណ្ណា ស្ថាបនិកនៃសហគ្រាសវ៉តម្រុំខ្មែរធម្មជាតិ ស្តីពីអត្ថប្រយោជន៍នៃរុក្ខជាតិម្រុំ (Video)
  • សិង្ហបុរីនឹងបញ្ចប់ការនាំចូលរថយន្តឯកជន និងតាក់ស៊ីដើរដោយថាមពលម៉ាស៊ូតនៅត្រឹមឆ្នាំ2025

    សិង្ហបុរីនឹងបញ្ចប់ការនាំចូលរថយន្តឯកជន និងតាក់ស៊ីដើរដោយថាមពលម៉ាស៊ូតនៅត្រឹមឆ្នាំ2025

    បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជុនរបស់សិង្ហបុរី Ong Ye Kungបានប្រកាសថានឹងបញ្ចប់ទៅនៃការចុះឈ្មោះរថយន្តឯកជនព្រមទាំងរថយន្តតាក់ស៊ីប្រភេទដើរដោយថាមពលម៉ាស៊ូតទាំងអស់ឲ្យបាននៅក្នុងឆ្នាំ2025 ខាងមុខនេះ។ លោក Ong បានបន្តទៀតថានេះគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងក្នុងការត្រួសត្រាយផ្លូវដើម្បីអាចឈានទៅដល់ការប្រើប្រាស់យានយន្តប្រកបដោយនិរន្តភាព។លោកបន្តថាដូចដែលយើងធ្លាប់បានដឹងរួចមកហើយថា រថយន្តប្រើប្រាស់ថាមពលម៉ាស៊ូតគឺមានការបំពុលអាកាសធាតុក្នុងកម្រិតដល់ទៅ PM2.5 ដែលវាមានអត្រាពុលខ្លាំងជាងរថយន្តដែលប្រើប្រាស់ប្រេងសាំងទៀតផង។ ខណៈដែលរថយន្តតាក់ស៊ីប្រមាណជា 85 ភាគរយនៅទូទាំងសិង្ហបុរីកាលពី 5ឆ្នាំមុន ប៉ុន្តែមកដល់បច្ចុប្បន្នចំនួននេះបានធ្លាក់ចុះបន្តិចគឺមកត្រឹមតែ 40 ភាគរយប៉ុណ្ណោះនៃរថយន្តតាក់ស៊ីសរុបគឺប្រមាណជា 15,888 គ្រឿង។ កាលពីខែមករា រថយន្តតាក់ស៊ីប្រើប្រាស់ថាមពលម៉ាស៊ូតប្រមាណ 18,081 គ្រឿងបានធ្វើដំណើរនៅតាមដងផ្លូវនៃប្រទេសសិង្ហបុរីដែលវាត្រូវបានគេមើលឃើញថាមានអត្រាបំពុលបរិយាកាសដល់ទៅ 2.8 ភាគរយនៃការបំពុលទាំងអស់ក្នុងប្រទេស។ ជាមួយគ្នានេះ យោងតាមការបញ្ជាក់បន្ថែមដោយលោក Ong ជឿជាក់ថាតំណាក់កាលខាងក្នុង ឬត្រូវបានហៅថា Internal Combutions Engine (ICE) នឹងជួយឲ្យប្រទេសអាចសម្រេចបានគោលដៅក្នុងការទទួលបានថាមពលបៃតង ឬនិរន្តភាពឲ្យបាន 100 ភាគរយនៅក្នុងឆ្នាំ2040៕

  • ពិភពលោកកើនឡើងសេដ្ឋីខ្ទង់ពាន់លានដុល្លារថ្មីច្រើនបំផុតមិនធ្លាប់កាលពីឆ្នាំ2020 ភាគច្រើននៅចិន

    ពិភពលោកកើនឡើងសេដ្ឋីខ្ទង់ពាន់លានដុល្លារថ្មីច្រើនបំផុតមិនធ្លាប់កាលពីឆ្នាំ2020 ភាគច្រើននៅចិន

    បរទេស៖ មិនត្រឹមតែជាប្រទេសដំបូងគេដែលអាចងើបចេញពីការបិទប្រទេស និងបិទសេដ្ឋកិច្ចដោយសារកូវីដនោះទេ ប្រទេសចិនកាលពីឆ្នាំកន្លងទៅនេះត្រូវបានគេដឹងថា ជាប្រទេសមហាយក្សតែមួយគត់ដែលអាចមើលឃើញពីកំណើនសេដ្ឋកិច្ចស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងបញ្ហាកូវីដ។ លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថា សេដ្ឋីខ្ទង់ពាន់លានដុល្លារថ្មីរបស់សកលលោកកាលពីឆ្នាំកន្លងទៅនោះគឺមានម្នាក់ក្នុងចំណោមពីរនាក់គឺជាជនជាតិចិន នេះបើយោងតាមតួលេខដែលត្រូវបានរកឃើញដោយ Hurun Report។ ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកដែលជាប្រទេសមានចំនួនសេដ្ឋីខ្ទង់ពាន់លានដុល្លារច្រើនបំផុតលើលោក ហើយក៏ជាប្រទេសដំបូងគេលើលោកដែលមានចំនួនសេដ្ឋីប្រភេទនេះច្រើនជាង 1ពាន់នាក់។ បញ្ជីសេដ្ឋីរបស់ Hurun Global Rich សម្រាប់ឆ្នាំ 2021 បានបង្ហាញថា មហាសេដ្ឋីពាន់លានដុល្លារកាលពីឆ្នាំ2020 ចិនមានចំនួនរហូតទៅដល់ 1,058 នាក់ធៀបទៅនឹងអាមេរិកដែលមានត្រឹមតែ 696នាក់ ដោយក្នុងនោះមហាសេដ្ឋីពាន់លានថ្មីកើតឡើងកាលពីឆ្នាំកន្លងទៅគឺមានចំនួនសរុប 610 នាក់ ហើយប្រមាណជា 318 គឺជាជនជាតិចិន និង 95 នាក់ជាជនជាតិអាមេរិក គិតត្រឹមថ្ងៃទី 15 ខែមករា។ លោក Rupert Hoogewerf ប្រធានផ្នែកស្រាវជ្រាវនៃរបាយការណ៍ Hurun បាននិយាយថា៖ពិភពលោកមិនដែលមើលឃើញមានការកើនឡើងនៃចំនួនមហាសេដ្ឋីច្រើនបែបនេះក្នុងរយៈពេលតែ 1 ឆ្នាំបែបនេះឡើយ ពៅលគឺច្រើនជាងការរំពឹងទុកទាំងដែលឆ្នាំ2020 គឺជាឆ្នាំរងការវាយប្រហារយ៉ាងខ្លាំងក្លាដោយសារកូវីដ។ បុគ្គលដែលមានទ្រព្យសម្បតិ្តច្រើនទាំងនោះគឺមានកំណើនទ្រព្យសម្បត្តិកាន់តែច្រើននៅក្នុងឆ្នាំ2020 ទាំងដែលសេដ្ឋកិច្ចពិភពលោកត្រូវបានរងគ្រោះខ្លាំងដោយសារបញ្ហាសុខភាពសាធារណៈ។ យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ទៀតថាចំនួនមហាសេដ្ឋីពាន់លានទាំងអស់ដែលគេបានដឹងនោះគឺមានរហូតទៅដល់ 3,228 នាក់មកពីក្រុមហ៊ុនទាំងអស់ 2,402 នៅក្នុងបណ្តាប្រទេសទាំង…

  • ចិនក្លាយជាអ្នកវិនិយោគផ្ទាល់ពីបរទេស(FDI) ច្រើនបំផុតនៅម៉ាឡេស៊ីរហូតដល់ជាង 40ពាន់លានដុល្លារ

    ចិនក្លាយជាអ្នកវិនិយោគផ្ទាល់ពីបរទេស(FDI) ច្រើនបំផុតនៅម៉ាឡេស៊ីរហូតដល់ជាង 40ពាន់លានដុល្លារ

    បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួនៅក្នុងសប្តាហ៍នេះបានចេញផ្សាយថា ចិនបានក្លាយទៅជាប្រទេសដែលបានវិនិយោគច្រើនជាងគេបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ2020 ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយអជ្ញាធរគ្រប់គ្រងកិច្ចការងារអភិវឌ្ឍន៍ និងវិនិយោគនៃប្រទេសម៉ាឡេស៊ី MIDA បានបញ្ជាក់ទៀតថា ទំហំនៃការវិនិយោគទាំងដោយផ្ទាល់ពីបរទេស(FDI)និងក្នុងស្រុក(DDI)ដែលម៉ាឡេស៊ីបានអនុម័តមាន 164 ពាន់លានរីងហ្គីត ឬត្រូវជា 40.41 ពាន់លានដុល្លារតាមរយៈគម្រោងសរុបប្រមាណជា 4,599 ដោយក្នុងនោះភាគច្រើនជាសង្វាក់ផលិតកម្ម និងសេវាកម្ម។ នៅក្នុងឆ្នាំ2020 វិនិយោគក្នុងស្រុកសរុប ឬ (DDI) មានការកើនឡើងខ្លាំងរហូតទៅដល់ 60.9 ភាគរយ ឬប្រមាណជា 99.8 ពាន់លានរីងហ្គីត និងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានប្រមាណជា 64.2 ពាន់លានរីងហ្គីតក្នុងអត្រាកើនឡើង 39.1 ភាគរយ។ MIDA ដដែលបានបង្ហាញទៀតថា ប្រទេសចិន ប្រទេសសិង្ហបុរី និងប្រទេសហូឡង់ គឺជាប្រទេសកំពូលទាំង 3 ដែលបានវិនិយោគដោយផ្ទាល់ (FDI) នៅម៉ាឡេស៊ីទៅលើគ្រប់វិស័យទាំងអស់ ឬស្មើទៅនឹងពាក់កណ្តាលនៃទំហំវិនិយោគដោយផ្ទាល់ពីបរទេសសរុបតែម្តង។ ប្រទេសចិនដែលនៅតែបន្តស្ថិតនៅលើកំពូលតារាងជាប្រទេសដែលមានការវិនិយោគខ្លាំងជាងគេនៅម៉ាឡេស៊ីនោះត្រូវបានគេមើលឃើញថាមានទំហំវិនិយោគប្រមាណជា 17.8 ពាន់លានរីងហ្គីត ហើយចំណាត់ថ្នាក់កំពូលនៃការវិនិយោគនេះត្រូវបានធ្វើឡើងក្នុងរយៈពេល 5 ឆ្នាំជាប់គ្នាមកហើយ៕

  • ព័ត៌មានសេដ្ឋកិច្ចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ (Video)

    ព័ត៌មានសេដ្ឋកិច្ចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ (Video)
  • សម្ដេចតេជោ បង្ហាញសុពលភាពវ៉ាក់សាំង Sinopharm និង AstraZeneca ខណៈខេត្ត3 ជួបហានិភ័យខ្ពស់មានអាទិភាពទទួលវ៉ាក់សាំង

    សម្ដេចតេជោ បង្ហាញសុពលភាពវ៉ាក់សាំង Sinopharm និង AstraZeneca ខណៈខេត្ត3 ជួបហានិភ័យខ្ពស់មានអាទិភាពទទួលវ៉ាក់សាំង

    ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា សុពលភាពនៃវ៉ាក់សាំងដែលបានមកដល់កម្ពុជា និងកំពុងចាក់ជូនមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋពេលនេះគឺមានសុពលភាពខុសគ្នា ដូច្នេះរាល់ការចាក់ជូនសុទ្ធតែត្រូវបានពិនិត្យទៅលើអាយុជាសំខាន់។ ចំពោះប្រភេទវ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាលចិន Sinopharm ក្នុងដំណាក់ដំបូងចំនួន60ម៉ឺនដូស មានសុពលភាពចាប់ពីថ្ងៃផលិតរយៈពេលមួយឆ្នាំ ប៉ុន្តែអនុគ្រោះសម្រាប់អ្នកដែលមានអាយុចាប់ពី59ចុះក្រោយ ខុសពីវ៉ាក់សាំងរបស់អង់គ្លេស ផលិតនៅក្នុងប្រទេសឥណ្ឌាដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក Astrazeneca ដែលទើបបញ្ជូនមកកាន់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន 324,000 ដូស មានសុពលភាពចាប់ពីថ្ងៃផលិតត្រឹមរយៈពេល6ខែ និងអនុគ្រោះសម្រាប់មនុស្សដែលមានអាយុចាបពី60ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណាក្តីរដ្ឋាភិបាលបាន និងកំពុងផ្ដល់វ៉ាក់សាំង AstraZeneca ជូនទៅ3ខេត្ត ជាសំខាន់ ដែលកំពុងប្រឈមនឹងហានិភ័យខ្ពស់ នោះគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដែលខេត្តបីនេះមានហានិភ័យខ្ពស់ មានអាទិភាពទទួលវ៉ាក់សាំង។ សម្ដេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងនៅមានកំណត់ មិនទាន់អាចផ្ដល់ដល់ប្រជាពលរដ្ឋគ្រប់រូបបាន ជាមួយគ្នានេះវ៉ាក់សាំងទាំងពីរ ដែលកម្ពុជាទទួលបាន កំពុងអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នេះ គឺមានកាលកំណត់សុពលភាពប្រើប្រាស់ខុសគ្នា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖« តាមការប៉ាន់ស្មាន ចំនួនប្រជាពលរដ្ឋ និង មន្ត្រីរាជការមូលដ្ឋានក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដែលជារាជធានីខេត្តមានហានិភ័យខ្ពស់ប្រឈមនឹងការឆ្លងមេរោគកូវីដ-19 ប្រហែលជា10 ទៅ13ម៉ឺននាក់…

  • ចាប់ឆ្នាំ 2023 អង់គ្លេសនឹងបង្កើនពន្ធលើក្រុមហ៊ុនធំៗដើម្បីអាចជួសជុលសេដ្ឋកិច្ចឡើងវិញ

    ចាប់ឆ្នាំ 2023 អង់គ្លេសនឹងបង្កើនពន្ធលើក្រុមហ៊ុនធំៗដើម្បីអាចជួសជុលសេដ្ឋកិច្ចឡើងវិញ

    បរទេស៖ ក្រៅតែពីបញ្ហារាតត្បាតនៃវិរុសកូវីដដ៏រាំរ៉ៃអស់រយៈពេលជាង 1 ឆ្នាំកន្លងមកនេះ ប្រទេសកំពុងតែទទួលរងនូវសញ្ញាអវិជ្ជមានកាន់តែខ្លាំងចំពោះបញ្ហាសេដ្ឋកិច្ច ជាពិសេសក្រោយពេលប្រកាសដកខ្លួនចេញពីសហភាពអឺរ៉ុបដែលតម្រូវឱ្យមានវិធានការតឹងរឹង និងច្បាស់លាស់បំផុតសម្រាប់ស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ ទូរទស្សន៍ CNN ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ជាផែនការថ្មីរបស់អង់គ្លេសដើម្បីអាចជួសជុលសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបានខ្លួនបានរៀបចំធ្វើការតំឡើងពន្ធថ្មីមួយចំនួនទៅលើក្រុមហ៊ុនធំៗនៅក្នុងប្រទេសដែលទទួលបានប្រាក់ចំណេញខ្ពស់ចាប់ពីឆ្នាំ2023 តទៅ។ ថ្លែងទៅកាន់សភាជាតិកាលពីថ្ងៃពុធម្សិលមិញលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak បានធ្វើការប្រកាស និងសន្យាថាកញ្ចប់ប្រាក់ប្រមាណជា 65 ពាន់លានផោន ឬប្រមាណជា 91 ពាន់លានដុល្លារផ្សេងទៀតនឹងត្រូវដាក់ឲ្យប្រើប្រាស់បន្តដល់ការជួយគាំទ្រដល់បុគ្គលិកធ្វើការព្រមទាំងអាជីវកម្មទាំងអស់ផងដែរ។ យោងតាមការបញ្ជាក់របស់ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារស្ថិតិកន្លងមកបានឲ្យដឹងថាកញ្ចប់ជំនួយចុងក្រោយរបស់អង់គ្លេសដែលបានបញ្ចេញមានប្រមាណជា 400 ពាន់លាផោន ឬ 558 ពាន់លានដុល្លារ បានធ្វើឲ្យបំណុលសរុបរបស់រដ្ឋាភិបាលកើនឡើងដល់ទៅ 2 ទ្រីលានផោន ឬ 2.8 ទ្រីលានដុល្លារ ពោលគឺស្ទើរតែ 100 ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ។ ជាយុទ្ធសាស្ត្រលោក Sunak ក៏បានប្រកាសផងដែរអំពីផែនការក្នុងការបង្កើនតម្លៃពន្ធពី 19 ភាគរយទៅដល់ទៅ 25 ភាគរយ ដោយការតំឡើងពន្ធនេះនឹងត្រូវចូលជាធរមានចាប់ពីខែមេសាឆ្នាំ 2023 ទៅ ហើយនឹងតំរូវឲ្យតែក្រុមហ៊ុនដែលទទួលបានប្រាក់ចំណូលខ្លាំងប៉ុណ្ណោះត្រូវអនុវត្តតាម។ លោកបានបន្តថា សម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំលើសពី 25 ម៉ឺនផោនគឺចាំបាច់អនុវត្តទៅលើវិធានការតំឡើងពន្ធដោយក្នុងនោះលោកជឿជាក់ថាមានតែអាជីវកម្ម 10…