-
ព័ត៌មានសេដ្ឋកិច្ចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
-
Warren Buffett កើនទ្រព្យសម្បត្តិដល់ 100 ពាន់លានដុល្លារជាលើកដំបូង
បរទេស៖ គិតត្រឹមថ្ងៃពុធម្សិលមិញនេះបុរសជាអ្នកវិនិយោគដ៏ល្បីល្បាញ Warren Buffett គឺត្រូវបានគេមើលឃើញថាបានកើនឡើងទ្រព្យសម្បត្តិដល់ទៅ 100 ពាន់លានដុល្លារជាលើកដំបូងហើយបន្ទាប់ពីក្រុមហ៊ុន Berkshire Hathaway Inc របស់គាត់បានកើនឡើងភាគហ៊ុនដល់កំណត់ត្រានៅក្នុងខែមិនានេះ។ ការវាស់វែងទ្រព្យសម្បត្តិរបស់គាត់ត្រូវបានធ្វើឡើងដោយទស្សនាវដ្តី Forbes និងចេញពីការគណនានៃភាគហ៊ុនដែលបុរសរូបនេះមានស្ទើរតែ 1 ភាគ 6 នៃតម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុនជាង 600 ពាន់លានដុល្លារ។ ស្តុកហ៊ុនរបស់ Berkshire បានកើនឡើងខ្លាំងនៅក្នុងខែមីនានេះពោលគឺរហូតទៅដល់ 400,000 ដុល្លារក្នុងមួយហ៊ុនសម្រាប់ហ៊ុនកម្រិត Class A។ ការវាស់វែងលើកនេះត្រូវបានធ្វើឡើងនៅក្រោយពេលក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុង Nebraska រដ្ឋ Omaha មួយនេះធ្លាប់បានប្រកាសកាលពីថ្ងៃទី 27 ខែកុម្ភៈកន្លងមកហើយថាប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទី 4 នៅតែមានកំណើនទោះបីជាមានការវាយប្រហារដោយកូវីដក្តី ហើយក្នុងនោះប្រាក់ចំណូលរបស់ខ្លួនបានមកភាគច្រើនពីការកើនឡើងនៃតម្លៃហ៊ុនរបស់ក្រុមហ៊ុនជាច្រើនដែលខ្លួនបានវិនិយោគដូចជា Apple Inc និងក្រុមហ៊ុនស្តុកផ្សេងទៀតដែលមានទំហំប្រាក់ចំណេញសរុបដល់ទៅ 35.8 ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់បុរសវ័យ 90 ឆ្នាំរូបនេះផងដែរក៏ត្រូវបានគេមើលឃើញថាបានកើនឡើងដល់កម្រិតដែលលោកមិនធ្លាប់មានឡើយចាប់តាំងតែពីឆ្នាំ 2006 នៅពេលដែលគាត់ចាប់ផ្តើមធ្វើការបរិច្ចាគទ្រព្យរបស់គាត់ទៅដល់អង្គការមូលនិធិ Bill&Melinda Gates ព្រមទាំងអង្គការមូលនិធិចំនួន 4 ផ្សេងទៀត។ កាលពីដើមឡើយទ្រព្យរបស់លោក Buffett មានទំហំស្ទើតែ…
-
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកមានកំណើនដល់ជាង 580 លានដុល្លារនៅឆ្នាំ2021នេះ
ភ្នំពេញ ៖ ការនាំចេញផលិតផលគ្រប់ប្រភេទរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងខែដំបូងឆ្នាំ2021កន្លងទៅនេះមានការកើនឡើងរហូតដល់ប្រមាណ 580 លានដុល្លារ ស្មើនឹងប្រមាណ3.7ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020។ ផ្អែកតាមទិន្នន័យដែលចេញដោយការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ 580 លានដុល្លារអាមេរិកទៅកាន់សហរដ្ឋអាមេរិកដែលកើនឡើង 3.7 ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកសម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងប្រមាណ 5 ភាគរយ ពោលគឺមានទំហំប្រមាណ 614 លានដុល្លារក្នុងខែមករាឆ្នាំ2021។ ទំនិញសំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅសហរដ្ឋអាមេរិករួមមានផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ខណៈផលិតផលសំខាន់ៗដែលនាំចូលពីសហរដ្ឋអាមេរិករួមមានយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។ ល។ លោក វង្សីុ វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការអចិន្ត្រៃយ៍នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានលើកឡើង ថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកទំនងជានឹងបន្តកើនឡើងដោយសារតែការស្ទុះងើបនៃសេដ្ឋកិច្ចចុងក្រោយនៅឆ្នាំ2021។ គួរកត់សម្គាល់ផងដែរថា កាលពីឆ្នាំ2020កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានកើនឡើង 38 ភាគរយដល់ 5.8 ពាន់លានដុល្លារក្នុងនោះ 5.3 ពាន់លានដុល្លារជាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក៕
-
កូវីដវាយលុកជាង1ឆ្នាំធ្វើឲ្យការលក់កង់អគ្គិសនីនៅលោកខាងលិចមានកំណើនខ្លាំង
បរទេស៖យោងតាមការចេញផ្សាយរបស់ World Economic Forum នៅសប្តាហ៍នេះបានបង្ហាញថាតួលេខនៃការលក់កង់អគ្គិសនីនៅទូទាំងពិភពលោកជាពិសេសបណ្តាប្រទេសក្នុងតំបន់លោកខាងលិចកើនឡើងខ្លាំងមែនទែន។ សម្រាប់ទីផ្សារអាមេរិកចំនួនលក់កង់អគ្គិសនីបានកើនឡើងដល់ទៅ 145 ភាគរយត្រឹមរយៈពេល 1 ឆ្នាំចុងក្រោយនេះហើយប្រមាណជា 65 ភាគរយធៀបទៅនឹងគ្រប់ប្រភេទកង់ទាំងអស់ដែលមាននៅក្នុងទីផ្សារខណៈដែលទីផ្សារកង់នៅក្នុងតំបន់អឺរ៉ុបទាំងមូលគឺបានកើនឡើងប្រមាណជា 23 ភាគរយ។ តាមការស្រាវជ្រាវរបស់ Bike Europe ផងដែរសម្រាប់នៅឆ្នាំ 2021 នេះវិញពលរដ្ឋរបស់ហូឡង់ 1 នាក់ក្នុងចំណោម 10 នាក់បានមានផែនការរួចមកហើយថានឹងទិញកង់អគ្គិសនី។ ដោយឡែក កម្មវិធីកក់ ឬជួលកង់អគ្គិសនីក៏កំពុងទទួលបានប្រជាប្រិយភាពបានធ្វើឲ្យចំនួននៃការប្រើប្រាស់មធ្យោបាយមួយនេះកាន់តែមានចំនួនច្រើនឡើង ហើយក្នុងនោះគេមើលឃើញថាពលរដ្ឋអាមេរិកប្រមាណជា 85 ភាគរយបានងាកមកប្រើប្រាស់កង់វិញជំនួសឲ្យមធ្យោបាយធ្វើដំណើរសាធារណៈក្នុងអំឡុងពេលកូវីដដើម្បីធានាដល់សុវត្ថិភាពរបស់ពួកគេ។ រដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើនលើពិភពលោកបានខិតខំប្រឹងប្រែងជំរុញដល់សកម្មភាពមួយនេះតាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដូចជាការបន្ថែមផ្លូវសម្រាប់កង់ចាប់រាប់ពីទីក្រុងមិកស៊ិកទៅដល់ទីក្រុងប៉ារីស ហើយបើគិតជាទឹកប្រាក់វិញគឺមានប្រមាណជា 1 ពាន់លានអឺរ៉ូ ខណៈដែលរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អឺរ៉ុបក៏បានចំណាយថវិកាទៅលើកិច្ចការងារនេះផងដែរ៕
-
ឈប់ធ្វើកម្មករចំណាកស្រុកមកលក់នំប៉័ងតួគីបង្កើនជីវភាពធូរធាទាំងគ្រួសារ
ភ្នំពេញ ៖ មុខរបរធ្វើនំប៉័ងតួគីនាពេលបច្ចុប្បន្នបានក្លាយជាអាជីវកម្មខ្នាតតូច និងមានប្រជាប្រិយភាព ដោយសារតែចំណូលដែលទទួលបានពីមុខរបរដ៏សាមញ្ញមួយនេះអាចរកចំណូលប្រចាំថ្ងៃបាន និងជួយកែប្រែកម្រិតជីវភាពបានយ៉ាងល្អប្រសើរ។ នំប្រភេទនេះគេអាចបរិភោគជាអាហារសម្រន់ពេលព្រឹកក៏បាន ពេលរសៀលគ្រាន់កំដរមាត់ក៏បាន។ នៅក្បែររបងវិទ្យាល័យផ្សារដើមថ្កូវ មានរទេះលក់ដូរហូរហែ ក្នុងនោះក៏មានអាជីរករម្នាក់គឺអ្នកស្រី ប៉ែន ស្រីពៅ ប្រកបរបរជាអ្នកលក់នំតួគីដែលជាប្រភេទនំកំពុងទទួលបានការចាប់អារម្មណ៍ទទួលទានពីសំណាក់មនុស្សជាច្រើន។ ឈរនៅក្បែររទេះនំដែលមានឈ្មោះថា ហេង មាន អ្នកស្រី ប៉ែន ស្រីពៅ បានមានប្រសាសន៍ថា ៖«ខ្ញុំលក់នំនេះយូរហើយ ខ្ទង់៧ ទៅ ៨ឆ្នាំហើយ ឯម៉ូយក៏មានច្រើនដែរ។ ម៉ូយនីមួយៗខ្ញុំសុទ្ធតែចាំថាដាក់អ្វីខ្លះ មិនដាក់អ្វីខ្លះ»។អាជីវករចាស់វស្សារូបនេះរៀបរាប់ទៀតថា កាលដើមឡើយគាត់ធ្វើស្រែ តែបានផលមកស្ទើរមិនអាចផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃបានផង ហើយពិបាកក្នុងការផ្គត់ផ្គង់ការរៀនសូត្ររបស់កូនទៀត ដូច្នេះអ្នកស្រីរួមជាមួយប្អូនបង្កើតក៏បានសម្រេចចិត្តចេញទៅធ្វើការជាកម្មកររោងចក្រសាច់មាន់នៅឯប្រទេសថៃ។ ការធ្វើជាកម្មករគេមិនដែលស្រួលនោះទេ ទាំងហត់ ទាំងក្ដៅ ហើយបានប្រាក់ខែប្រមាណ 5,000បាត ដែលស្មើនឹងប្រមាណជាជាង 160ដុល្លាប៉ុណ្ណោះក្នុងមួយខែ។ វាជាការងារដែលផ្ទុយពីបច្ចុប្បន្ន ដែលអាចរកកម្រៃបានគ្រាន់បើ នៅក្នុងស្រុក ហើយអាចត្រឡប់ទៅផ្ទះតាមដែលចិត្តចង់។ អ្នកស្រីបានប្រាប់ទៀតថា ៖«ដំបូងខ្ញុំទៅធ្វើការនៅថៃ តែពុកខ្ញុំបានហៅមកវិញ គាត់ថាមិនបាច់ទៅឆ្ងាយទេ មកធ្វើការនៅខ្មែរវិញមកកូន ហើយខ្ញុំក៏បានចាប់ផ្ដើមប្រកបមុខរបរនេះបន្ទាប់ពីរៀនបន្តពីប្អូនដែលរស់នៅស្រុកថៃ»។ ការរៀនជំនាញធ្វើនំនេះត្រូវចំណាយប្រមាណ 1,000ដុល្លារទៅលើថ្លៃរូបមន្តគ្រឿងផ្សំ ចំណែកឯសម្ភារផ្សេងៗដូចជារទេះ ម៉ាស៊ីនម្ដៅនំ ម៉ាស៊ីនកម្ដៅសាច់តួគី ដែលសរុបរួមប្រើដើមទុនប្រមាណ…
-
អ្នកសេដ្ឋកិច្ចព្យាករណ៍កំណើនផលិតផលក្នុងស្រុក GDP ថ្មីរបស់សិង្ហបុរីកើនបាន 5.8 ភាគរយសម្រាប់ឆ្នាំនេះ
បរទេស៖ក្រុមអ្នកសេដ្ឋកិច្ចវិទូនៅថ្ងៃពុធនេះបានធ្វើការព្យាករណ៍សាជាថ្មីចំពោះកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP របស់សិង្ហបុរីសម្រាប់ឆ្នាំនេះដែលមានទំហំធំជាងមុនដោយសារកត្តារីកចំរើនខ្លាំង ជាពិសេសៃគឺវិស័យផលិតកម្ម និងហិរញ្ញវត្ថុ។ យោងតាមការធ្វើស្រាវជ្រាវដែលធ្វើឡើងដោយអជ្ញាធរជាតិរូបិយវត្ថុនៃប្រទេសសិង្ហបុរី ឬ MAS ជាមួយនឹងក្រុមអ្នកជំនាញសេដ្ឋកិច្ចចំនួន 24 រូបបានបង្ហាញថាផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសនឹងអាចកើនឡើងរហូតទៅដល់ 5.8 ភាគរយនៅក្នុងឆ្នាំ 2021 នេះធៀបទៅនឹងការរំពឹងទុកដែលធ្លាប់បានធ្វើឡើងកាលពីខែធ្នូដែលមានត្រឹមតែ 5.5 ភាគរយ។ ការមើលឃើញរបស់ក្រុមសេដ្ឋវិទូក៏បានធ្វើឡើងដោយសារតែភាពប្រសើរឡើងវិញនៃទីផ្សារការងារផងដែរដោយក្នុងនោះតួលេខបានបង្ហាញថាអត្រាមានការងារធ្វើគឺនឹងបង្កើនល្បឿនទៅដល់កម្រិតទាបជាង 2.9 ភាគរយនៅត្រឹមដំណាច់ឆ្នាំនេះដែលទំហំនេះមានកម្រិតទាបជាងការរំពឹងទុកលើកមុនដែលមានរហូតទៅដល់3 ភាគរយ។ ដោយឡែកចំពោះវិស័យសំណង់អគារវិញគឺនៅតែរំពឹងទុកថានឹងមានងើបឡើងវិញផងដែរដោយក្រុមសេដ្ឋកិច្ចបានរំពឹងទុកថាវានឹងមានការកើនឡើងក្នុងអត្រា22.5 ភាគរយក្នុងឆ្នាំ 2021 ធៀបទៅនឹងការព្យាករណ៍ទុកដំបូងដែលមានទៅដល់ 29 ភាគរយខណៈដែលពាណិជ្ជកម្មជួញដូរដុំនិងការលក់រាយវិញត្រូវបានគេព្យាករណ៍ថាកើនឡើង 4.5 ភាគរយតិចជាងបន្តិចការព្យាករណ៍លើកមុនដែលមានទៅដល់ 5 ភាគរយ។ មានការប្រែប្រួលមួយចំនួនទៀតទៅលើវិស័យជាច្រើនរបស់សិង្ហបុរីរវាងការព្យាករណ៍ថ្មីនិងការព្យាករណ៍ចាស់ប៉ុន្តែបើនិយាយពីការនាំចេញមិនមែនប្រេងវិញគឺត្រូវបានគេព្យាករណ៍ទុកថានឹងកើនឡើង 6.9 ភាគរយច្រើនជាងការព្យាករណ៍ទុកលើកមុនដែលមានត្រឹមតែ 4 ភាគរយ។ជាចុងក្រោយក្រុមអ្នកសេដ្ឋកិច្ចវិទូទាំងនោះក៏បានទស្សទាយដែរថាសេដ្ឋកិច្ចរបស់សិង្ហបុរីសម្រាប់ឆ្នាំ 2022 នឹងមានការកើនឡើងប្រមាណជា 3.8 ភាគរយផងដែរ៕
-
ព័ត៌មានសេដ្ឋកិច្ចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
-
ពិភពលោកកើនចំនួនមហាសេដ្ឋីខ្លាំងធ្វើឲ្យតម្លៃផ្ទះប្រណិតកើន 1.9 ភាគរយកាលពីឆ្នាំ 2020
បរទេស៖ យោងតាមរបាយការណ៍ទ្រព្យសម្បត្តិពិភពលោកចុងក្រោយមួយកាលពីសប្តាហ៍កន្លងទៅដែលធ្វើឡើងដោយ Knight Frank បានបង្ហាញថាចំនួននៃអ្នកដែលមានទ្រព្យសម្បត្តិច្រើនខ្លាំងនៅទូទាំងសកលលោក ឬ Ultra High Net Worth Individuals (UHNWI) កាលពីឆ្នាំកន្លងទៅមានការកើនឡើងរហូតទៅដល់ 2.4 ភាគរយ ពោលគឺសរុបរហូតទៅដល់ 520,000 នាក់។ នៅក្នុងនោះចំនួន UHNWI ដែលបានកើនឡើងនៅក្នុងទ្វីបអាស៊ីគឺមានចំនួនប្រមាណជា 12 ភាគរយនៃចំនួនសរុបក្នុងរយៈពេលត្រឹមតែ 12 ខែដូចគ្នានេះហើយតាមការវិភាគរបស់អ្នកជំនាញបានរំពឹងទុកថាចំនួននេះនឹងកើនទៅដល់ 24 ភាគរយនៅក្នុងឆ្នាំ 2025 ខាងមុខ ឬកើនឡើងដល់ទៅ 17 ភាគរយធៀបទៅនឹងកាលពីមួយទសវត្សមុន។ ក្នុងឆ្នាំ 2025 ដូចគ្នាគេរំពឹងទុកថាក្រុមសេដ្ឋី UHNWI របស់ចិននឹងមានការកើនឡើងក្នុងអត្រាដល់ទៅ 246 ភាគរយនាំមុខគេលើលោកចំពោះតួលេខនេះខណៈដែលកន្លងមកនេះចំនួនសេដ្ឋី ឬអ្នកមានទ្រព្យសម្បត្តិច្រើននៅអាមេរិកឡាទីនមានអត្រាធ្លាក់ចុះ 14 ភាគរយនៅមជ្ឈឹមបូព៍ាធ្លាក់ចុះ 10 ភាគរយនិងក្នុងប្រទេសរុស្សីក៏មានអត្រាធ្លាក់ចុះ 21 ភាគរយផងដែរ។ ទោះបីជាមានការធ្លាក់ចុះក្តី ប៉ុន្តែចំនួននៃការកើនឡើងរបស់ក្រុមសេដ្ឋី UHNWI បានធ្វើឲ្យតម្លៃផ្ទះបែបប្រណិតនៅទូទាំងសកលលោកមានការកើនឡើងខ្លាំង។ របាយការណ៍ដែលត្រូវបានចេញផ្សាយដោយវេបសាយ Edge Prop របស់សិង្ហបុរីបានបង្ហាញថាទីតាំងយ៉ាងហោចណាស់ 100…
-
ថៃប្រើមួយក្បាច់នេះប្តូរពីចត្តាឡីស័កទៅជាប្រាក់ចំណូលសម្រាប់វិស័យទេសចរណ៍
បរទេស៖រដ្ឋាភិបាលថៃនៅសប្តាហ៍នេះបានបង្ហាញក្តីសង្ឃឹមថានឹងអាចជួយបង្វិលប្រាក់ចំណេញប្រមាណជា42 លានផោនទៅដល់វិស័យទេសចរណ៍ក្រោយពេលដែលកូវីដបានធ្វើឲ្យសរសរសេដ្ឋកិច្ចជាតិមួយនេះស្ទើរតែដួលរលំ។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃនៅថ្ងៃពុធនេះបានប្រកាសថាក្រុមអ្នកទេសចរបរទេសទាំងឡាយដែលធ្វើដំណើរចូលមកដល់ប្រទេសថៃចាប់ពីពេលនេះតទៅគឺអាចចំណាយលុយក្នុងការធ្វើចត្តាឡីស័ករយៈពេល 14 ថ្ងៃរបស់ពួកគេទៅជាដំណើរកំសាន្តនៅលើនាវាកំសាន្តជំនួសវិញ។ តាមពិតវិធីសាស្ត្រដ៏ច្នៃប្រឌិតមួយនេះត្រូវបានរដ្ឋាភិបាលថៃបានអនុវត្តតាំងតែពីខែមករាមកម្ល៉េះដោយកាលពីគ្រានោះថៃបានប្រកាសកម្មវិធីថ្មីមួយពីការធ្វើចត្តាឡីស័កទៅជាការសម្រាកលំហែកំសាន្តនៅរមណីយដ្ឋានវាយកូនហ្គោល។ សេចក្តីប្រកាសបន្ថែមនៅថ្ងៃអង្គារ៍នេះក៏បានបញ្ជាក់ដែរថា ការធ្វើចត្តាឡីស័កនៅលើនាវាកំសាន្តនេះនឹងអនុញ្ញាតចំពោះរាល់ភ្ញៀវធ្វើដំណើរចូលប្រទេសថៃទាំងអស់ និងដើម្បីឲ្យពួកគេបានស្គាល់ពីទីតាំងទេសចរណ៍ដ៏ស្រស់ស្អាតនៃខេត្តភូកេតផងដែរ។ គួរឲ្យដឹងដែរថាភូកេតគឺជាទីតាំងដ៏ទាក់ទាញបំផុតបែបលំហែរតាមសមុទ្រប៉ុន្តែចំនួនភ្ញៀវទេសចរដែលធ្លាប់តែមានចន្លោះពី 40,000 ទៅ 50,000 នាក់ក្នុងមួយថ្ងៃបានធ្លាក់មកត្រឹមតែខ្ទង់រយនាក់ប៉ុណ្ណោះដោយសារតែបញ្ហាកូវីដ។ ថៃបានត្រៀមខ្លួនបានយ៉ាងត្រឹមត្រូវចំពោះកម្មវិធីនេះដោយក្នុងនោះនាវាកំសាន្តដល់ទៅជាង 100 គ្រឿងនឹងត្រូវបានគេប្រើប្រាស់។ឧបករណ៍ឆ្លាតវៃដូចជាខ្សៃដៃបច្ចេកវិទ្យាដែលមានសមត្ថភាពក្នុងការពិនិត្យមើលសំពាធឈាមសិតុណ្ហភាពនិងក៏ដូចជាអាចចាប់បានទីតាំងរបស់អ្នកប្រើប្រា់សនៅក្នុងចំងាយ10 គីឡូម៉ែត្រនៅក្នុងសមុទ្រទៀតផង៕
-
ជប៉ុនផ្តល់ជំនួយជាង 410 លានដុល្លារសម្រាប់ការចែកចាយវ៉ាក់សាំងជូនថៃ និងបណ្តាប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក
បរទេស៖កាសែតបាងកកប៉ុស្ត៍នៅថ្ងៃអង្គារ៍នេះបានឲ្យដឹងថាប្រទេសជប៉ុននឹងផ្តល់ជំនួយជាប្រាក់ប្រមាណជា 4.5 ពាន់លានយេន ឬ 1.3 ពាន់លានបាតឬ 410 លានដុល្លារអាមេរិកទៅកាន់អង្គការអន្តរជាតិមួយដែលដើរតួជាអ្នកចែកចាយជំនួយសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសថៃ និងបណ្តាប្រទេសចំនួន 24 ទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តោតសំខាន់ទៅលើវ៉ាក់សាំង។ ប្រភពដដែលបានឲ្យដឹងទៀតថា កញ្ចប់ជំនួយនេះនឹងត្រូវប្រើប្រាស់ក្នុងការកសាង និងរៀបចំហេដ្ឋរចនាសម្ព័ន្ធខ្សែចង្វាក់នៃការចែកចាយវ៉ាក់សាំងកូវីដដែលមានដូចជាទូរសិតណ្ហភាពរក្សាវ៉ាក់សាំង និងឧបករណ៍ផ្សេងទៀតដែលចាំបាច់សម្រាប់កិច្ចការងារចែកចាយវ៉ាក់សាំងនាពេលខាងមុខនេះ។ ក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ថា គោលបំណងនៃជំនួយនេះ គឺដើម្បីធានាទៅដល់ការចែកចាយវ៉ាកសាំងដោយសមភាពជូនទៅដល់គ្រប់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍ទាំងអស់ ដោយសង្ឃឹមថានឹងអាចឈានទៅដល់ការគ្រប់គ្រងស្ថានភាពរាតត្បាតឲ្យបានទាំងស្រុង និងឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ ក្រៅតែពីប្រទេសថៃ ក្នុងនោះក៏មានប្រទេសមួយចំនួនទៀតដូចជា Bhutan, Brunei, Cambodia, Cook Island,East Timor, Fiji, Laos, Malaysia,Maldives, Micronesia, Myanmar, Nepal, Niue, Pakistan, Papua New Guinea, Samoa, Sri Langka, the Solomon Island, Tongo,Tuvalu, Vanuatu និង Vietnam ផងដែរ។ ប្រទេសជប៉ុនកន្លងមកបានសន្យាក្នុងការផ្តល់ជំនួយជាទឹកប្រាក់ប្រមាណជា 60 ពាន់លានបាត ឬប្រមាណជា…