Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
  • ទីផ្សារលំនៅដ្ឋាននៅសិង្ហបុរីធ្លាក់ចុះជាង 60 ភាគរយកាលពីខែកុម្ភៈកន្លងទៅនេះ

    ទីផ្សារលំនៅដ្ឋាននៅសិង្ហបុរីធ្លាក់ចុះជាង 60 ភាគរយកាលពីខែកុម្ភៈកន្លងទៅនេះ

    បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថាតួលេខនៃការលក់លំនៅដ្ឋានឯកជននៅក្នុងប្រទេសសិង្ហបុរីនៅក្នុងខែកុម្ភៈ មានការធ្លាក់ចុះខ្លាំងដល់ទៅ 60.5 ភាគរយ ខណៈដែលចំនួននៃការលក់ក្នុងខែមករាមានកំណើនខ្ពស់។ ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលបណ្តាលឱ្យការលក់មានការធ្លាក់ចុះនេះគឺបណ្តាលមកពីហេតុផលចម្បង ដោយសារតែក្រុមហ៊ុនសាងសង់ជាច្រើនបានសម្រេចចិត្តពន្យាពេលលក់នៅមុនពេល និងក្រោយពិធីបុណ្យចូលឆ្នាំចិនកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅនេះ។ តាមរយៈតួលេខដែលត្រូវបានបង្ហាញដោយអជ្ញាធរអភិវឌ្ឍន៍ទីក្រុងរបស់សិង្ហបុរីឬ URA នៅថ្ងៃអង្គារដដែលនេះក៏បានបង្ហាញឲ្យឃើញដែរថា ចំនួនលំនៅដ្ឋានដែលបានលក់ចេញនៅក្នុងខែកុម្ភៈកន្លងមកគឺមានត្រឹមតែ 645 យូនីតប៉ុណ្ណោះធៀបទៅនឹងការលក់នៅក្នុងខែមករាដែលធ្វើបានដល់ទៅ 1,632 យូនីតដោយមិនរាប់បញ្ចូលជាមួយនឹងខុនដូប្រភេទ Executive Condominiums នោះឡើយ។ ចំនួនលក់បាននៅក្នុងតំបន់ក្រៅពីតំបន់កណ្តាលក្រុង ឬ RCR ( Rest of Central Region) មានចំនួនដល់ទៅ 325 យូនីតខណៈដែលចំនួនដែលលក់បាននៅក្នុងតំបន់ក្រៅក្រុង ឬ OCR (Outside Central Region) មានប្រមាណជា 262យូនីត។ ដោយឡែកចំនួនលំនៅដ្ឋានឯកជនថ្មីមានតែ 167 យូនីតប៉ុណ្ណោះដែលត្រូវបានប្រកាសដាក់លក់កាលពីខែមុនធៀបទៅនឹងយូនីតសរុបដល់ទៅ 2,600ដែលត្រូវបានប្រកាសដាក់លក់កាលពីខែមករា។ អត្រាលក់នៅក្នុងខែកុម្ភៈកន្លងទៅនេះ ក៏មានការធ្លាក់ចុះប្រមាណជា 33.9  ភាគរយបើធៀបទៅនឹងតួលេខដែលលក់បានកាលពីខែកុម្ភៈឆ្នាំ2020 ដែលអាចលក់បានដល់ទៅ 976 យូនីត។ ជាមួយនឹងការធ្លាក់ចុះនៃចំនួនលក់លំនៅដ្ឋានលក្ខណ​ឯកជនទាំងនេះត្រូវបានក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យនៃប្រទេសនេះអះអាងថាដោយសារតែភាពមិនប្រាកដប្រជានៃចរន្តសេដ្ឋកិច្ច និងស្ថានភាពទីផ្សារក្នុងស្រុកដែលបណ្តាលមកពីបញ្ហានៃជំងឺកូវីដនៅតែបន្ត ដែលធ្វើឱ្យមនុស្សភាគច្រើននៅស្ទាក់ស្ទលរក្នុងការចំណាយលុយ៕

  • ការបញ្ជាទិញគ្រឿងម៉ាស៊ីនរបស់ជប៉ុនមានការធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ2021

    ការបញ្ជាទិញគ្រឿងម៉ាស៊ីនរបស់ជប៉ុនមានការធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ2021

    បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនដេលីនៅថ្ងៃអង្គារនេះបានឲ្យដឹងថាការបញ្ជាទិញគ្រឿងម៉ាស៊ីននៅក្នុងប្រទេសជប៉ុនមានការធ្លាក់ចុះខ្លាំងមិនធ្លាប់មានជាលើកដំបូង ដោយសារតែបញ្ហារាតត្បាតកូវីដនៅតែបន្ត។ បច្ចុប្បន្ននេះក្រុមអ្នកធ្វើគោលការនយោបាយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីមួយនេះកំពុងពឹងផ្អែកលើការចំណាយមូលធនដើម្បីទ្រទ្រង់ការងើបឡើងវិញដែលកំពុងនាំមុខដោយវិស័យឯកជនពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាតកាលពីឆ្នាំមុន។ តាមរយៈទិន្នន័យដែលទទួលបានពីការិយាល័យពាណិជ្ជកម្មជប៉ុនកាលពីថ្ងៃចន្ទម្សិលមិញនេះបានបង្ហាញថាការបញ្ជាទិញគ្រឿងម៉ាស៊ីនសំខាន់ៗដែលជាសូចនាករឈានមុខគេនៃការចំណាយដើមទុនក្នុងរយៈពេល 6 ទៅ 9 ខែខាងមុខ ប៉ុន្តែបែរជាមានការធ្លាក់ចុះប្រមាណជា 4.5 ភាគរយកាលពីខែមករាកន្លងទៅ ដែលខុសពីការគ្រោងទុកទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអត្រានៃការធ្លាក់ចុះនៅតែមានភាពប្រសើរជាងអ្វីដែលត្រូវបានព្យាករណ៍ទុកដោយអ្នកជំនាញសេដ្ឋកិច្ចរបស់រ៉យទ័រដែលធ្លាប់បាននិយាយថានឹងមានទៅដល់ 5.5 ភាគរយ។ ក្រុមអ្នកវិភាគបានមើលឃើញថាការធ្លាក់ចុះប្រចាំខែមករាកន្លងទៅនេះគឺជាផ្នែកមួយនៃការដើរថយក្រោយពីកំណើនសេដ្ឋកិច្ចដែលធ្លាប់តែដ៏រឹងមាំ ខណៈពេលដែលភាពអាសន្នដែលនឹងអាចអូសបន្លាយនៅតាមតំបន់ជុំវិញទីក្រុងតូក្យូអាចនឹងបន្តដាក់សម្ពាធខ្លាំងទៅលើការធ្លាក់ចុះចរន្តនៃសេដ្ឋកិច្ចទីផ្សារបន្តទៀត។ លោក Takeshi Minami ប្រធានផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានជាតិ Norinchikin Research Institue បាននិយាយថា៖ការបញ្ជាទិញគ្រឿងម៉ាស៊ីនរបស់ជប៉ុនគឺអាចបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងត្រីមាសដំបូងដើមឆ្នាំនេះខណៈដែលហានិភ័យនឹងនៅតែបន្តកើតមាន ហើយវាអាស្រ័យទៅការដាក់ប្រកាសរដ្ឋក្នុងភាពអាសន្ននឹងមានរយៈពេលយូរប៉ុណ្ណា។ ក្រៅពីនោះ ដោយសារតែការរឹតត្បិត និងការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតកូវីដចុងក្រោយនេះ អាចនឹងបន្តធ្វើឲ្យសេដ្ឋកិច្ចទទួលរងនូវវិបត្តិសាជាថ្មី ជាពិសេសទៅលើវិស័យមួយចំនួនដែលពាក់ព័ន្ធទៅនឹងសេវាទេសចរណ៍ដូចជាសណ្ឋាគារ និងភោជនីយដ្ឋានជាដើម៕

  • សម្តេចតេជោ ហ៊ុន សែន៖ អភិបាលរាជធានី-ខេត្ត គួរពិចារណាផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ

    សម្តេចតេជោ ហ៊ុន សែន៖ អភិបាលរាជធានី-ខេត្ត គួរពិចារណាផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ

    ភ្នំពេញ ៖ តាមរយៈសារសម្លេងណែនាំដែលបានចែកចាយតាមបណ្តាញសង្គមនៅរសៀលថ្ងៃទី15 ខែមីនា ឆ្នាំ2021នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំទៅអភិបាលរាជធានី-ខេត្ត ពិចារណាលើការផ្អាកពិធីរៀបចំ មង្គលការ និងពិធីផ្សេងៗដើម្បីបញ្ចៀសការផ្ទុះរីករាលដាលជំងឺកូវីដ-19។ សម្តេចបានគូសបញ្ជាក់ថា នាពេលកន្លងទៅសម្តេចបានផ្តល់សិទ្ធិ និងអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការសម្រេចបិទ ឬបើកនូវសកម្មភាពសង្គមផ្សេងៗ តែបច្ចុប្បន្ននៅពេលជំងឺកូវីដ-19កំពុងផ្ទុះ និងមានការចម្លងជំងឺរវាងអ្នកមានជំងឺកូវីដ-19 ដែលបានទៅចូលរួមក្នុងកម្មពិធីផ្សេងនោះវិធានការបិទសកម្មភាពសង្គម នៅតាមខេត្តនោះមិនទាន់មានវិធានការនៅឡើយ។ ក្នុងសារសំឡេងនេះ សម្តេចតេជោ ក៏បានលើកឡើងពីករណីឆ្លងជំងឺកូវីដ-19នៅក្នុងពិធីរៀបមង្គលការនៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលអ្នកកើតជំងឺកូវីដ-19 ទៅចូលរួមក្នុងពិធីនាំឱ្យមានផលប៉ះពាល់កាន់តែខ្លាំង។ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ស្នើឡើងយ៉ាងដូច្នេះថា៖ «អ៊ីចឹងខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត»។ សម្តេចតេជោ បានបន្តថា «សូមឯកឧត្តម លោកជំទាវ       ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម»។ សម្តេចតេជោ ក៏បានលើកឡើងដែរថា ការរៀបចំកម្មវិធីជារឿងមួយ តែគួរថ្លឹងថ្លែងពីបញ្ហាក្នុង សង្គម។ ជាពិសេសការទប់ស្កាត់ការចម្លងជំងឺកូវីដ-19។ នៅក្នុងចំណុចនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមមានការយោគយល់ពីប្រជាពលរដ្ឋ។ សូមបញ្ជាក់ថាមន្ទីរសុខាភិបាល ខេត្តតាកែវ…

  • ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 បានការពារទាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ

    ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 បានការពារទាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ

    ភ្នំពេញ ៖ ការបង្កើតច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 មិនត្រឹមតែជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 ប៉ុណ្ណោះទេ គឺថែមទាំងបានការពារទាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាផលប្រយោជន៍របស់ប្រជាពលរដ្ឋផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងឱ្យដឹងថា ប្រទេសកម្ពុជាគិតមកដល់បច្ចុប្បន្ន ការឆ្លងនៅកម្ពុជាយើងហៅតាមរយៈព្រឹត្តិការណ៍រួមមាន៖ព្រឹត្តិការណ៍3វិច្ឆិកាឆ្នាំ2020 ព្រឹត្តិការណ៍28វិច្ឆិកា ឆ្នាំ2020 និងព្រឹត្តិការណ៍សហគមន៍20កុម្ភៈឆ្នាំ2021ដែលកំពុងទប់ស្កាត់។ ឯកឧត្តមបានបន្តថា សម្រាប់កម្ពុជា ជាមួយបទពិសោធន៍នៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-19 រយៈពេលជាង១ឆ្នាំនៅក្នុងព្រឹត្តិការណ៍ពិភពលោក យើងបានរៀនសូត្រពីបទពិសោធន៍ច្រើន​ក្នុងនោះយើងអាចទាញយកសមិតកម្មចំនួន2។ សមិតកម្មទី1ការឆ្លងរាលដាលនៃជំងឺកូវីដ-19នេះ វាធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាជនយ៉ាងពិតប្រាកដ។ តែប្រទេសមួយចំនួន នៅពេលដែលគាត់ប្រើប្រាស់ច្បាប់គ្រាអាសន្ន ឬការបិទខ្ទប់ប្រទេសទាំងមូល នោះយើងបានទាញចេញជាបទពិសោធន៍នៅចំណុច​ដ៏សំខាន់មួយទៀត គឺបង្កើតឱ្យមានមហន្តរាយផ្នែកសេដ្ឋកិច្ច គ្រោះថ្នាក់ដល់សេដ្ឋកិច្ចជាតិតែម្តង។ ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា៖«យើងបានទាញចេញជាបទពិសោធន៍នៅចំណុច​ដ៏សំខាន់មួយទៀតគឺបង្កើតឱ្យមានមហន្តរាយផ្នែកសេដ្ឋកិច្ច គ្រោះថ្នាក់ដល់សេដកិច្ចជាតិ ប៉ះពាល់ដល់សសៃឈមមានន័យថាប្រទេសមួយដែលលែងកម្រើកមានន័យថាសេដ្ឋកិច្ចវាអត់ដើរ ប៉ះពាល់ធ្ងន់ធ្ងរថែមទៀតជីវភាព របស់ប្រជាពលរដ្ឋ»។ សមិតកម្មទី2 ការឆ្លងរាលដាលនៃជំងឺកូវីដ-19នេះ មិនដឹងថាជំងឺនេះក្នុងថ្ងៃអនាគតមិនដឹងថាវាជាប្រភេទជំងឺអ្វីទៀត ដែលមានលក្ខណៈឆ្លងកាចសាហាវដូចកូវីដ? ព្រោះសូម្បីតែមកដល់ពេលនេះជំងឺកូវីដ-19 ខ្លួនឯងក៏បម្លែងខ្លួនឯងថ្មី ដើម្បីគេចពីវ៉ាក់សាំងមួយចំនួន។ ឯកឧត្តម កើត រិទ្ធ ធ្លាប់បានគូសបញ្ជាក់នៅចំពោះមុខសភាថា ច្បាប់នេះបានកសាងឡើង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លង ការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍កម្ពុជា ជាពិសេសគឺការពារអាយុជីវិតប្រជាពលរដ្ឋ…

  • សេដ្ឋកិច្ចចិនបន្តស្ទុះឡើងដដែលនៅក្នុងរយៈពេល 2 ខែដើមឆ្នាំនេះ

    សេដ្ឋកិច្ចចិនបន្តស្ទុះឡើងដដែលនៅក្នុងរយៈពេល 2 ខែដើមឆ្នាំនេះ

    បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាវិស័យសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេសចិននៅតែបន្ត ងើបឡើងវិញយ៉ាងខ្លាំងក្លាបន្ថែមទៀត​នៅ​ក្នុង​រយៈពេល 2 ខែដើមឆ្នាំ2021នេះ។ ទិន្នផលនៃវិស័យឧស្សាហកម្មរបស់ចិនបានកើនឡើងដល់ទៅ 35.1 ភាគរយនៅក្នុងខែមករា ហើយនៅក្នុងខែកុម្ភៈ​ក៏មាន​ការ​កើន​ឡើងដូចគ្នាប្រមាណជា 16.9  ភាគរយធៀបទៅនឹងឆ្នាំកន្លងទៅ។ តាមទិន្នន័យដែលប្រទេសចិនបានប្រកាសនៅថ្ងៃចន្ទនេះត្រូវបានគេដឹងថា មានភាពល្អប្រសើរជាងអ្វីដែលអ្នកជំនាញធ្លាប់បានរំពឹងទុកកន្លងមក ខណៈដែលតម្រូវការ​ក្រៅស្រុកបានស្ទុះងើបឡើងខ្លាំង ដែលជាចលករជួយឲ្យការនាំចេញរបស់ចិនមានចំនួនកើនឡើងខ្លាំង ក្នុងនាមជាប្រទេសផ្គត់ផ្គង់ទីផ្សារពិភពលោក ឬជាពាក្យ​បច្ចេកទេស World’s Factory Country។ កន្លងមករដ្ឋាភិបាលនៃប្រទេសចិនបានធ្វើការព្យាករណ៍ថាសេដ្ឋកិច្ចរបស់ខ្លួននឹងមានកំណើនជាង 6 ភាគរយសម្រាប់ឆ្នាំ2021 ទោះបីជាអ្នកជំនាញវិភាគ​សេដ្ឋកិច្ច​បានធ្វើការរំពឹងទុកថាវានឹងមានកំណើនរហូតទៅដល់ 8 ភាគរយក្តី។ កាលពីឆ្នាំ2020 ប្រទេសចិនត្រូវបានគេមើលឃើញថា ជាប្រទេសមហាអំណាច​សេដ្ឋកិច្ច​តែ​មួយគត់ដែលអាចធ្វើបានកំណើនសេដ្ឋកិច្ច ពោលគឺប្រមាណជា 2.3 ភាគរយ ខណៈដែលបណ្តាប្រទេសសេដ្ឋកិច្ចខ្លាំងៗផ្សេងទៀតលើពិភពលោក​គឺសុទ្ធតែបាន​ទទួល​វិបត្តិសេដ្ឋកិច្ច។ ការលក់រាយ និងកត្តាសេដ្ឋកិច្ចជាច្រើនទៀតក៏ត្រូវបានគេដឹងដែរថាមានចំនួនកើនឡើង 33.8 ភាគរយនៅក្នុងអំឡុង 2 ខែនេះ ប៉ុន្តែអត្រាពលរដ្ឋអត់ការងារ ធ្វើមានចំនួនកើនឡើងទៅដល់ 5.5 ភាគរយគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ2021។ អ្នកជំនាញសេដ្ឋកិច្ចបានធ្វើការចង្អុលបង្ហាញដែរថា ក្រៅតែពីកត្តាធំចនួន 2 ដែលបានធ្វើឲ្យសេដ្ឋកិច្ចចិនងើបឡើងវិញដូចជាវិស័យឧស្សាហកម្ម និងតំរូវការនាំចេញទៅក្រៅប្រទេសនោះ ចលនានៃការប្រើប្រាស់ផលិតផលក្នុងស្រុក​ក៏បានជួយ​ជុំរុញ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ៕

  • Robocafe ហាងកាហ្វេប្រើប្រាស់រ៉ូបូតទាំងស្រុងនៅឌុបៃកំពុងទទួលបានការគាំទ្រខ្លាំងសូម្បីរដ្ឋាភិបាលដឹកនាំប្រទេស

    Robocafe  ហាងកាហ្វេប្រើប្រាស់រ៉ូបូតទាំងស្រុងនៅឌុបៃកំពុងទទួលបានការគាំទ្រខ្លាំងសូម្បីរដ្ឋាភិបាលដឹកនាំប្រទេស

    បរទេស៖គម្លាតសង្គមពិតជារឿងសំខាន់ណាស់នៅក្នុងសម័យកូវីដទាំងការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ ការដោះដូរពាណិជ្ជកម្ម មុខជំនួញរវាងគ្នា ឬសូម្បីតែការផ្តល់សាវាកម្មផ្នែកចំណីអាហារ និងភេសជ្ជៈ រាប់ទាំងការទទួលទានកាហ្វេក្តី។ រាល់ជួបជុំ ឬការអង្គុយទទួលទានអាហារ ក៏ដូចជាការទទួលទានកាហ្វេ ក៏ត្រូវបានគេបង្ហាញពីក្ដីបារម្ភទៅលើឱកាសនៃ​ការចម្លងមេរោគនៃជំងឺ​ឆ្លង​កូវីដ19 ដោយតម្រូវឱ្យមានការបង្កើនភាពប្រុងប្រយ័ត្នឱ្យបានខ្ពស់តាមដែលអាចធ្វើទៅបាន។ ដោយឡែកសម្រាប់ទីតាំងលក់កាហ្វេមួយកន្លែងស្ថិតនៅក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប៊ីសាអូឌីតឯណោះ មានការបម្រើសេវាកម្មដល់អតិថិជនយ៉ាងពិសេស ដោយការប្រើរ៉ូបូតទាំងស្រុង រាប់ទាំងការបម្រើសេវាលើកកាហ្វេ និងការឆុងកាហ្វេ  ដែលផ្តល់ឈ្មោះថា Robotcafe ។ Robotcafe បានដំណើរការឡើងនៅក្នុងខែមិថុនា ឆ្នាំ2020កន្លងទៅ ​និងត្រូវបានពលរដ្ឋនៅក្នុងក្រុងទទួលស្គាល់ថាជាហាងកាហ្វេតែមួយគត់ដែលបានបំពាក់បច្ចេកវិទ្យាមនុស្សយន្តសុទ្ធសាធក្នុងកិច្ចដំណើរការអាជីវកម្មលក់កាហ្វេដែលសូម្បីតែម៉ាស៊ីនទទួលការកម្ម៉ង់ ម៉ាស៊ីនផលិតកាហ្វេនិងព្រមទាំងម៉ាស៊ីនជញ្ជូនកាហ្វេជូនអតិថិជនផងដែរ។ អតិថិជនជាច្រើនបានធ្វើការលើកឡើងដូចគ្នាថា ៖វាគឺជាគំនិតដ៏ល្អមួយជាពិសេសក្នុងតំណាក់កាលពេលនេះ។ អ្វីដែលអ្នកកុម្ម៉ង់គឺនៅលើប្រព័ន្ធអនឡាញទាំងអស់ ហើយបន្ទាប់មកមានតែម៉ាស៊ីនរ៉ូបូតប៉ុណ្ណោះ ដែលចាប់ផ្តើមដំណើរការផលិត និងដឹកញ្ជូននៅចំពោះមុខអតិថិជនតែម្តង ហើយប្រើប្រាស់ពេលវេលាត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ គួរឲ្យដឹងដែរថា Robotcafe បានដំណើរការកសាង និងផលិតជាង2ឆ្នាំ ប៉ុន្តែមិនអាចដំណើរការជាផ្លូវការឡើយដោយត្រូវពន្យាពេលរហូតដល់ខែមិថុនា ឆ្នាំ2020 ទើបបានដំណើរការ ហើយមកពេលនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងជាពិសេសរដ្ឋាភិបាលក្រុងឌុបៃផងដែរ៕

  • ប្រទេសឥណ្ឌានឹងនាំយកម្រេច និងរមៀតពីកម្ពុជាបន្ថែមទៀតចូលទីផ្សាររបស់ខ្លួន

    ប្រទេសឥណ្ឌានឹងនាំយកម្រេច និងរមៀតពីកម្ពុជាបន្ថែមទៀតចូលទីផ្សាររបស់ខ្លួន

    ភ្នំពេញ ៖ តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានព្យាយាមបង្កើនលទ្ធភាពក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជារួមមានម្រេច និងរមៀតបន្ថែមទៀតទៅកាន់ទីផ្សារក្នុងប្រទេសរបស់ខ្លួនតាមដែលអាចធ្វើទៅបាន។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី បណ្ឌិត Devyani Uttam Khobragade និងតំណាងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា(CPFS) បានបញ្ជាក់ថា ស្ថានទូតមានការប្រជុំប្រកបដោយផ្លែផ្កាជាមួយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដោយក្នុងនោះមានកិច្ចពិភាក្សាគ្នាពីមធ្យោបាយ និងមធ្យោបាយសម្រាប់កម្មវិធីជំរុញ និងបង្កើនការនាំចេញផលិតផលកសិកម្មរួមមានម្រេច និងរមៀតពីកម្ពុជាទៅកាន់ទីផ្សារប្រទេសឥណ្ឌា។ នៅក្នុងសេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ផងដែរថា ជាជំហានដំបូងគឺការរៀបចំឲ្យមានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងក្រុមប្រឹក្សា Spices Board of India នៃប្រទេសឥណ្ឌានិងភាគីកម្ពុជា។ ក្នុងទិសដៅនេះស្ថានទូតនឹងរៀបចំការប្រជុំជាក់ស្តែងរវាងក្រុមប្រឹក្សាគ្រឿងទេសឥណ្ឌា និងសហព័ន្ធ ដែលអាចពិភាក្សាពីឱកាសសម្រាប់គ្រឿងទេសរបស់កម្ពុជា នៅក្នុងទីផ្សារឥណ្ឌា នឹងត្រូវបានពិភាក្សា រួមជាមួយនឹងតម្រូវការនៃភូតគាមអនាម័យ និងតម្រូវការផ្នែកជីវសាស្ត្រ។បន្ទាប់មកក្រុមហ៊ុនឥណ្ឌានិងកម្ពុជាក៏នឹងមានការប្រជុំ B2B នានាផងដែរ។ សេចក្តីប្រកាសបានបន្ថែមថា៖ «ស្ថានទូតបានដឹងច្បាស់ អំពីគុណភាពម្រេច និងរមៀត ដែលបានផលិតនៅក្នុងប្រទេសកម្ពុជា ហើយរំពឹងថានឹងទទួលបានស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នាសម្រាប់ក្រុមហ៊ុន មកពីប្រទេសទាំងពីរ ដែលនឹងនាំឱ្យមានការកើនឡើង នូវពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ» ។ ជាមួយគ្នានេះផងដែរ ឥណ្ឌា ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនកម្ពុជាឱ្យ ពិនិត្យមើលប្រព័ន្ធអនុគ្រោះពន្ធ Duty-Free Tariff Preference Scheme របស់ប្រទេសឥណ្ឌាដែលបានពង្រីកដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច…

  • អ្នកមានក្ដីសុបិនបង្កើតអាជីវកម្ម ទោះគ្មានបទពិសោធ ឱ្យតែមានគម្រោងច្បាស់លាស់ អ្នកនឹងជោគជ័យ

    អ្នកមានក្ដីសុបិនបង្កើតអាជីវកម្ម ទោះគ្មានបទពិសោធ ឱ្យតែមានគម្រោងច្បាស់លាស់ អ្នកនឹងជោគជ័យ

    ភ្នំពេញ ៖ យុវជនខ្មែរនាពេលបច្ចុប្បន្នហាក់ងាកមកចាប់អារម្មណ៍លើការបង្កើតអាជីកម្មខ្នាតតូច និងមធ្យមច្រើន ជាមួយនឹងគំនិតច្នៃប្រឌិតផ្សេងៗគ្នា។ តួយ៉ាង ដូចជាកញ្ញា សែ សម្ផស្ស ដែលជាស្ថាបនិកហាង Cloud Tea ជាប្រេនភេសជ្ជៈថ្មីមួយនៅទីក្រុងភ្នំពេញ និងកំពុងដំណើរការយ៉ាងរលូននៅក្នុង Factory ភ្នំពេញ។ « ខ្ញុំគិតថាបើសិនជាឱកាសយើងហុចពេលហើយ យើងមានផែនការអាជីវកម្មហើយ យើងជឿទុកចិត្តថាអាជីវកម្មហ្នឹងអាចទៅរួចហើយ គឺយើងដឹងតែអាចធ្វើវាបានហើយ» ជាអ្វីដែលយុវតីវ័យក្មេងរូបនេះបានរៀបរាប់ប្រាប់។ កញ្ញា សម្ផស្ស បានរៀបរាប់ប្រាប់ឱ្យដឹងថា ដំបូងឡើយបន្ទាប់ពីគោលបំណងបើកអាជីវកម្មផ្ទាល់ខ្លួនខ្នាតតូចនេះ កញ្ញាបានចាប់ផ្ដើមរកទីតាំង និងប្រឹក្សាយោបល់ជាមួយដៃគូអាជីវកម្មរបស់ខ្លួន ហើយក៏ទទួលបានការឯកភាពគ្នាក្នុងការកំណត់ឈ្មោះ កំណត់ពេលវេលានៃការចាប់ផ្តើមអាជីវកម្ម រួមជាមួយនឹងការកំណត់យកទីតាំង។ ហើយអ្វីដែលសំខាន់គឺការកំណត់ពីប្រភេទអតិថិជនពិតប្រាកដរបស់ខ្លួន។ កញ្ញា សែ សម្ផស្ស បានប្រាប់ឱ្យដឹងទៀតថា ការបង្កើតហាងនេះឡើង គឺគិតពីធម្មជាតិ បរិយាកាស ដែលស្ថិតនៅជុំវិញ រួមជាមួយនឹងទីតាំងហាង ហេតុនេះ ភេសជ្ជៈដែលនៅហាង Cloud Tea មានផ្សំជាមួយនឹង ផ្លែឈើផ្សេងៗដូចជា ម្នាស់ ប៉ោម ឪឡឹក ក្រូច ព្រីង និងផាសិន ដែលសុទ្ធសឹងជាផ្លែឈើស្រស់ៗ ធម្មជាតិ…

  • Volvo ប្តេជ្ញាចិត្តផលិតតែរថយន្តអគ្គិសនីប៉ុណ្ណោះនៅត្រឹមឆ្នាំ2030

    Volvo ប្តេជ្ញាចិត្តផលិតតែរថយន្តអគ្គិសនីប៉ុណ្ណោះនៅត្រឹមឆ្នាំ2030

    បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិន Volvo បានធ្វើការប្តេជ្ញាចិត្តសាជាថ្មីក្នុងការប្រតិបត្តិការផលិតតែរថយន្តអគ្គិសនីប៉ុណ្ណោះឲ្យបានពេញលេញ 100 ភាគរយនៅត្រឹមឆ្នាំ2030 ខាងមុខនេះ។ នៅក្នុងសេចក្តីប្រកាសរបស់ Volvo ដដែលបានឲ្យដឹងដែរថាតាមផែនការនៅក្នុងឆ្នាំ2025 រថយន្តអគ្គិសនីរបស់ខ្លួននឹងវាយលុយចូលទីផ្សារសកលរបស់ខ្លួនបានពាក់កណ្តាលខណៈដែលពាក់កណ្តាលទៀតគឺជារថយន្តកូនកាត់ hybrid។ ក្នុងពេលដំណាលគ្នានេះផងដែរ ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនលើសាកលលោកបាននាំគ្នាចាប់ផ្តើមធ្វើការផ្លាស់ប្តូរសង្វាក់ផលិតកម្មរបស់ខ្លួនទៅជារថយន្តអគ្គិសនី ហើយធ្វើយ៉ាងឲ្យខ្លួនអាចសម្របបានក្នុងគោលដៅលប់បំបាត់ចោលនូវការបំពុល និងបំភាយដោយឧស្ម័នកាបូឌីអុកស៊ីត CO2 ឲ្យបានទាំងស្រុងដែលក្នុងនោះរួមមានក៏មានក្រុមហ៊ុន Ford Motor Co របស់អាមេរិកផងដែរ។ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Volvo លោក Hakan Samuelsson បានថ្លែងប្រាក់អ្នកសារព័ត៌មានថា ៖«ខ្ញុំជឿជាក់ថា 100 ភាគរយថានឹងមិនមានអតិថិជនណាមួយមានបំណងចង់បន្តការប្រើប្រាស់រថយន្តដែលប្រើប្រាស់សាំងតទៅទៀតឡើយនាពេលអនាគត ដូចនេះរថយន្តប្រើប្រាស់ថាមពលអគ្គិសនីគឺជាទំនោរថ្មីរបស់អតិថិជនរបស់យើង»។ Volvo ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរដ្ឋ Zhejiang Geely Holding Group ក៏បានបង្ហាញផែនការក្នុងការបង្ហាញវត្តមានរថយន្តអគ្គិសនីត្រកូលថ្មីមួយទៀតក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែ រហើយចំណុចពិសេសរបស់វានៅក្នុងទីផ្សារនោះគឺវានឹងត្រូវដាក់លក់តែនៅលើអនឡាញប៉ុណ្ណោះ។ កន្លងមក Volvo ធ្លាប់បានធ្វើការបង្ហាញម៉ូដេល SUV ប្រើប្រាស់ថាមពលអគ្គិសនី 100 ភាគយរបស់ខ្លួនមួយប្រភេទផងដែរគឺ C40 ដែលថាមពលថ្មរបស់វាដំបូងអាចប្រើប្រាស់បានទៅដល់ 420 គីឡូម៉ែត្រមុនពេលត្រូវការសាកថ្មសាជាថ្មី៕