Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្នុងអំឡុងពេលកូវីដ វិស័យសំណង់នៅតែមានសកម្មភាព ប៉ុន្តែជួបបញ្ហាខ្លះ

    ក្នុងអំឡុងពេលកូវីដ វិស័យសំណង់នៅតែមានសកម្មភាព ប៉ុន្តែជួបបញ្ហាខ្លះ

    ភ្នំពេញ ៖ ស្ថាន​ភាព​នៃ​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ការ​ថយ​ចុះ​នោះទេ បើទោះ​ជា​សេដ្ឋកិច្ច​ពិភព​លោក​ប្រឈម​នឹងការធ្លាក់ចុះយ៉ាងខ្លាំងដោយ​សារ​តែ​មេរោគ Covid-19ក៏​ដោយ​។​ លោកបណ្ឌិត តេង រិទ្ធី ស្ថាបនិក និងជានាយកក្រុមហ៊ុន R’ Investment Group បានប្រាប់AMSថា​ថ្វី​ដ្បិត​តែវិស័យ​សំណង់មានដំណើរ​ការពិតមែន ប៉ុន្តែក៏ជួបការលំបាកខ្លះដែរ​ក្នុងសម័យកូវីដនេះ ខណៈ​ដែល​គម្រោងដែលបន្តមានសកម្មភាពភាគច្រើនជាគម្រោងប្សល់ទុកតាំងពីឆ្នាំចាស់ ហើយគម្រោងថ្មីជា​ប្រភេទគម្រោងបណ្តុំលំនៅដ្ឋាន ឬបុរី ដែលនៅបន្តមានតម្រូវការក្នុងស្រុក។ លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍ថា៖« វិស័យសំណង់នៅក្នុងដំណាក់កាលកូវីដនេះ គ្រាន់តែមានបញ្ហាក្នុងការប្រតិបត្តិ និងការគ្រប់គ្រងបន្តិចបន្តួច ក្រោមវិធានការរបស់​ក្រសួង​សុខា​ភិ​បាល និងរាជរដ្ឋាភិបាលក្នុងការអនុវត្តដែល​យើងត្រូវអនុវត្តដោយខ្លួនឯងផ្ទាល់ផង ​និងត្រូវដាក់ឱ្យ​អនុវត្ត​ដល់កម្មករ និយោជិតផងដែរ»។ លោកបណ្ឌិតបានមានប្រសាសន៍ថា៖«សម្រាប់កម្មករជាទូទៅ នឹងនៅក្រុមហ៊ុនខ្ញុំ កម្មករបាន​ដំណើរការជាធម្មតា​ តែយើងក៏បានជំរុញគាត់វាស់កម្តៅ ពាក់ម៉ាសរាល់ពេលចូលមកធ្វើការ តាមវិធានការរបស់ក្រសួងសុខាភិបាលដើម្បីរក្សាសុខភាព​»។​ លោកបណ្ឌិតបានបន្ថែមថា​ «ទី1យើងត្រូវតាមដានគាត់ សុំកុំឱ្យគាត់ដើរទៅក្រៅ កុំឱ្យ​ឆ្លង​តំបន់ ​យើង​បានគាំពារគាត់តាំងពីមុនផ្ដើមមានកូវីដក្នុងសហគមន៍20កុម្ភៈមក​ម៉្លេះ។ អ្វីដែលយើងបានបន្ថែមទៅ​លើ​វិធាន​ការ ដែល​មានរហូតមកនោះ គឺការផ្តល់ជំនឿចិត្ត និងការលើកទឹកចិត្តដោយផ្តល់នូវម្ហូប​អាហារ​បន្ថែម​​ដល់ពួកគាត់ ដើម្បីកុំឱ្យគាត់ទៅឆ្ងាយ។ ​ទី2 គឺបញ្ហាដែលកន្លែងមួយចំនួនត្រូវបិទទ្វារ ក៏ធ្វើឱ្យមាន​ការលំបាកដែរ។​ តែបញ្ហានេះយើងអាច​ធ្វើការបានខ្លះដែរ តាមរយៈការប្រើបញ្ជាទិញតាមអនឡាញ ទាក់ទងនឹងការដឹកជញ្ជូន យើងអាច​ទាក់​ទង​​​តាមតេឡេក្រាម ឬទូរស័ព្ទ​ជាដើម។…

  • UN ធ្វើការព្យាករណ៍សាជាថ្មីថាសេដ្ឋកិច្ចសកលលោកនឹងកើនបាន 4.7 ភាគរយនៅក្នុងឆ្នាំ2021នេះ

    UN ធ្វើការព្យាករណ៍សាជាថ្មីថាសេដ្ឋកិច្ចសកលលោកនឹងកើនបាន 4.7 ភាគរយនៅក្នុងឆ្នាំ2021នេះ

    បរទេស៖ នៅក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយសន្និសីទអង្គការសហប្រជាជាតិស្តីអំពីការងារពាណិជ្ជកម្ម និងកិច្ចការងារអភវិឌ្ឍន៍( UNCTAD) នៅថ្ងៃព្រហស្បតិ៍ ទី 18 ខែមីនា ម្សិលមិញនេះបានបង្ហាញថាសេដ្ឋកិច្ចជាសកលនឹងអាចរំពឹងបានថាកើនឡើងនៅក្នុងកំណើនប្រមាណជា 4.7 ភាគរយសម្រាប់ឆ្នាំ 2021​ ដែលទំហំនេះមានភាពខុសគ្នាពីការព្យាករណ៍ចុងក្រោយដែលមានត្រឹមតែ 4.3 ភាគរយ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថាការកំណើននៃការព្យាករណ៍នេះមានចំនួនលើសពីការព្យាករណ៍ដែលធ្លាប់ធ្វើឡើងកាលពីខែកញ្ញាគឺដោយសារតែយើងអាចមើលឃើញហើយថាអត្រានៃការចំណាយរបស់អតិថិជនជនជាតិអាមេរិកមានសន្ទុះខ្លាំងភ្លាមនៅក្រោយពេលដែលដំណើរការនៃការចែកចាយ និងចាក់វ៉ាក់សាំងកូវីដដែលមានល្បឿនលឿនក្នុងពេលតំណាលគ្នាអាមេរិកទើបតែប្រកាសចាក់បញ្ចូលជំនួយច្រើនទី្រលានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចជាតិរបស់ខ្លួនផងនោះ។ សេដ្ឋកិច្ចជាសកលត្រូវបានគេមើលឃើញថាបានចាប់ផ្តើមងើបឡើងវិញកាលពីត្រីមាសទី3 កាលពីឆ្នាំ2020 ហើយរំពឹងទុកថានឹងបន្តដំណើរការងើបឡើងវិញបន្ថែមទៀតនៅក្នុងឆ្នាំ2021នេះបើទោះបីជាស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ និងមិនអាចព្យាករណ៍ទុកជាមុនបាននៃការរាតត្បាតដោយកូវីដធៀបទៅនឹងគោលនយោបាយ និងការសម្របសម្រួលរបស់ពិភពលោកចំពោះបញ្ហានេះក្តី។ កាលពីដើមខែមីនាកន្លងទៅអង្គការអន្តរជាតិពាណិជ្ជកម្ម OECD ក៏បានធ្វើការកែប្រែឡើងវិញចំពោះការព្យាករណ៍របស់ខ្លួនទៅនឹងកំណើនសេដ្ឋកិច្ចជាសកលផងដែរពី4.2 ភាគរយដែលខ្លួនធ្លាប់បានធ្វើកាលពីលើកមុនទៅដល់ 5.6 ភាគរយវិញសម្រាប់ឆ្នាំ2021នេះ។ ទោះបីជាយ៉ាងណាក្តីបើតាមរបាយការណ៍ដែលមានចំនួន 22 ទំព័ររបស់ UNCTAD ដែលត្រូវបានដាក់ឈ្មោះថា Out of the frying pan…into the fire? ឬមានន័យថា​ ចាកចេញពីខ្ទះខ្លាញ់ក្ដៅ…បែរជាចូលទៅក្នុងភ្លើង? នោះបានបញ្ជាក់ថាបញ្ហាកូវីដនឹងអាចធ្វើសេដ្ឋកិច្ចពិភពលោកមានភាពដុនដាបខ្លាំង ហើយវាទាមទារចាំបាច់ឲ្យមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាលនៃប្រទេសនីមួយៗ៕

  • សម្ដេចតេជោ ហ៊ុន សែន ជម្រុញឱ្យបង្កើតទីតាំងចាក់វ៉ាក់សាំងផ្តល់លទ្ធភាពដល់ពលរដ្ឋអាយុចាប់60ឆ្នាំឡើងទៅនៅទូទាំងរាជធានីភ្នំពេញ

    សម្ដេចតេជោ ហ៊ុន សែន ជម្រុញឱ្យបង្កើតទីតាំងចាក់វ៉ាក់សាំងផ្តល់លទ្ធភាពដល់ពលរដ្ឋអាយុចាប់60ឆ្នាំឡើងទៅនៅទូទាំងរាជធានីភ្នំពេញ

    ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើគណៈកម្មការចំពោះកិច្ចដើម្បីការចាក់វ៉ាក់សាំង ដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលសហការជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រៀបចំទីតាំងចាក់វ៉ាក់សាំងផ្តល់អាទិភាពសម្រាប់អ្នកដែលមានអាយុចាប់ពី60ឆ្នាំឡើងនៅទីក្រុងភ្នំពេញ ដែលជាតំបន់រាតត្បាតសម្រាប់មនុស្សចាស់គឺងាយឆ្លង។ តាមសារជាសម្លេងបន្ទាន់នៅព្រឹកថ្ងៃទី19 ខែមីនា ឆ្នាំ2021១នេះ សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា កិច្ចការនេះស្នើដល់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាគ្នាអំពីការបើកយុទ្ធនាការ15ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់ដែលមានអាយុចាប់ពី60ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង14 នៅរាជធានីភ្នំពេញ។ សម្តេចបានបញ្ជាក់ដែរថា យុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca រយៈពេល15ថ្ងៃនេះ មិនមែនចាប់ផ្តើមនៅថ្ងៃនេះទេ តែត្រូវចាប់ផ្តើមនៅពេលដែល លោកស្រី ឱ វណ្ណឌីន និងលោក ឃួង ស្រេង ប្រកាសរៀបចំរួចរាល់ ដោយសារតែការចាក់វ៉ាក់សាំងនេះ ត្រូវធ្វើនៅនៅក្នុងខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញតែម្តង។ «យើងអត់មានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់នោះទេ…

  • ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
  • សិង្ហបុរី ៖ បដិវត្តថ្មីពីការប្រើប្រាស់កាត ATM ទៅជាបច្ចេកវិទ្យាសំគាល់ផ្ទៃមុខវិញដើម្បីអាចដកដាក់លុយ

    សិង្ហបុរី ៖ បដិវត្តថ្មីពីការប្រើប្រាស់កាត ATM ទៅជាបច្ចេកវិទ្យាសំគាល់ផ្ទៃមុខវិញដើម្បីអាចដកដាក់លុយ

    បរទេស៖ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះដោយកាសែតចិនដេលីបានសរសេរថាធនាគារមួយនៅក្នុងប្រទេសសិង្ហបុរីមានឈ្មោះថា OCBC គឺបានចាប់ផ្តើមដំណើរការនៃការប្រើប្រាស់បច្ចេកវិទ្យាសំគាល់ផ្ទៃមុខរបស់អតិថិជនរបស់ខ្លួនជំនួសឲ្យកាត ATM នៅពេលដែលពួកគេចង់ធ្វើការដកឬដាក់លុយចេញពីទូធនាគារ។ OCBC បានប្រកាសថាផែនការធំដែលខ្លួនកំពុងចង់បាននោះគឺបញ្ចប់ទៅទាំងស្រុងនូវការប្រើប្រាស់កាត ATM ចំពោះអតិថិជនទាំងអស់របស់ខ្លួន ហើយចាប់ពីថ្ងៃសុក្រស្អែកនេះតទៅទូ ATM របស់ធនាគារចំនួន 8 ទីតាំងនឹងចាប់ផ្តើមអនុវត្តនូវមុខងារថ្មីដ៏អស្ចារ្យមួយនេះហើយ។ លើសពីនេះ OCBC ក៏នឹងមានគម្រោងពង្រីកមុខងារថ្មីនេះទៅកាន់ទូរ ATM របស់ខ្លួនចំនួន 550 កន្លែងទៀតផងដែរនៅទូទាំងប្រទេសសិង្ហបុរីទាំងមូល។ បន្ទាប់ពីកិច្ចការងារនេះរួចរាល់ខ្លួនក៏នឹងមានផែនការក្នុងការបំពាក់បច្ចេកវិទ្យាសំគាល់ផ្ទៃមុខនៅទូរ ATM ផ្សេងទៀតសម្រាប់រាល់ប្រតិបត្តិការធនាគារដែលអាចធ្វើបានដូចជាផ្ទេរលុយដកលុយដាក់លុយនិងការបង់ថ្លៃសេវារដ្ឋនានាផង។ នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់ធនាគារ OCBC បានបញ្ជាក់ថា បច្ចេកវិទ្យាសំគាល់ផ្ទៃមុខនឹងផ្លាស់ប្តូររបៀបនៃការប្រើប្រាស់ទូរ ATM របស់អ្នកប្រើប្រាស់ទាំងស្រុង ហើយមិនត្រឹមតែមិនចាំបាច់កាន់​កាត ATM ជាប់ខ្លួននោះទេវានឹងធ្វើឲ្យការដក និងដាក់លុយរបស់អតិថិជនកាន់តែមានសុវត្ថិភាព ជាពិសេសគេចផុតពីការក្លែងបន្លំនានាដែលធ្លាប់កើតមានកន្លងមក៕

  • រយៈពេល2ខែដើមឆ្នាំ2021 ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េនៅតែបន្តកើនឡើង

    រយៈពេល2ខែដើមឆ្នាំ2021 ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េនៅតែបន្តកើនឡើង

    ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងវិបត្តិកូវីដ-19 ដែលកំពុងបន្តរាតត្បាតជាសាកលយ៉ាងណាក៏ដោយ សម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅ​កាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងនៅតែបន្តមានកំណើន បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ។  យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ចាប់ពីខែមករា ដល់ចុងខែកុម្ភៈ ឆ្នាំ2021 កម្ពុជាបាននាំចេញផលិតផលមានតម្លៃប្រមាណ 64 លានដុល្លារ ទៅកាន់ទីផ្សារកូរ៉េខាងត្បូង កើនឡើងជាង 2.9 ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលកូរ៉េបាននាំចូលមកកាន់ទីផ្សារកម្ពុជាបានមាន​តម្លៃ​ប្រមាណ 93 លានដុល្លារ ធ្លាក់ចុះ3.8 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020។ ពោលគឺទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបាននូវទំហំទឹកប្រាក់ប្រមាណ 158លានដុល្លារ ថយចុះ 1.1ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីដើមខែកុម្ភៈ ឆ្នាំ2021 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រកាសបញ្ចប់ការចរចាជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKTFA) ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា មុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េមានប្រមាណ 15 ភាគ​រយ រួចទៅហើយ។ ដោយឡែកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជានឹងអាចនាំចេញទៅកាន់ប្រទេសកូរ៉េ បានទំហំកាន់តែច្រើនជាងមុន ដោយរំពឹងថានឹងកើនឡើងពី 20ទៅ 25ភាគរយក្នុងមួយឆ្នាំ។ ឯកឧត្តមបន្តថា៖«នៅក្នុងអំឡុងខែមិថុនា ឆ្នាំ2021នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ ហើយកិច្ចព្រមព្រៀងនេះដែរ ក៏រំពឹងថានឹងចូលជាធរមានជាផ្លូវការ នៅក្នុងឆ្នាំ2021នេះដែរ ព្រោះថាកម្ពុជា និងកូរ៉េខាងត្បូងនៅមានពេលវេលាដើម្បីធ្វើកិច្ចការនេះ»។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែមថា៖«ជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលអាចបង្កើតកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ ដូចជា ប្រទេសចិន និងប្រទេសកូរ៉េជាដើម ព្រោះថាប្រទេសធំៗ គេតែងចង់បង្កើត​កិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរី ជាមួយប្រទេសអភិវឌ្ឍន៍ ខណៈកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចប៉ុណ្ណោះ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ កម្ពុជា នឹងអាច​នាំ​ចេញទៅកាន់ទីផ្សារប្រទេសកូរ៉េកាន់តែច្រើន ដែលអាចបង្កើនទំហំពាណិជ្ជកម្មបានមួយកម្រិតទៀត»៕

  • សេដ្ឋកិច្ចអាមេរិកអាចនឹងហក់ឡើងខ្ពស់នៅក្នុងឆ្នាំ2021នេះ

    សេដ្ឋកិច្ចអាមេរិកអាចនឹងហក់ឡើងខ្ពស់នៅក្នុងឆ្នាំ2021នេះ

    បរទេស៖ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការអះអាងថាកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំនេះនឹងមានសន្ទុះ​ខ្លាំងជាងការព្យាករណ៍ចុងក្រោយ ដោយសារតែល្បឿនដ៏លឿននៃការចាក់វ៉ាក់សាំងព្រមទាំងការហូរចូលនៃកញ្ចប់ជំនួយដ៏សម្បើមរបស់រដ្ឋាភិបាលចូលទៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។ តាមរយៈការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃដដែលនេះអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារប្រាក់បម្រុងរបស់អាមេរិកបានធ្វើការព្យាករណ៍សារជាថ្មីថា សេដ្ឋកិច្ចជាតិរបស់អាមេរិកនឹងមានកំណើនឡើងរហូតទៅដល់ 6.5 ភាគរយនៅក្នុងឆ្នាំ2021នេះ ពោលគឺច្រើនជាងការព្យាករណ៍ចុងក្រោយកាលពីខែធ្នូ ឆ្នាំ2020 ដែលមានត្រឹមតែ 4.2 ភាគរយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ បើទោះជាអាចមានកំណើនសេដ្ឋកិច្ចខ្លាំងបែបនេះក្តី ប៉ុន្តែរដ្ឋាភិបាលគឺមិនមានបំណងក្នុងការបង្កើនអត្រាការប្រាក់នោះឡើយ ដោយរដ្ឋាភិបាលនៅតែរក្សាអត្រាប្រាក់កម្ចីស្ថិតនៅក្នុងកម្រិតស្ទើរស្មើសូន្យដដែលរហូតដល់ឆ្នាំ2023។ ប្រធានអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារប្រាក់បម្រុងរបស់អាមេរិកលោក Chair Jerome Powell បាននិយាយថា ធនាគារទាំងអស់ចង់ឃើញពីចំនួន និងភស្តុតាងជាក់ស្តែងដែលបង្ហាញថាសេដ្ឋកិច្ចអាមេរិកពិតជាងើបឡើងវិញមុនពេលដែលខ្លួនសម្រេចចិត្តក្នុងការដោះដូរគោលការណ៍ថ្មី។ លោកបន្តថាមនុស្សរាប់លាននាក់នៅតែបន្តគ្មានការងារធ្វើ ហើយផ្នែកជាច្រើននៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិនៅតែទទួលរងនូវផលប៉ះពាល់នៅឡើយ ដូចជាវិស័យបដិសណ្ឋារកិច្ច និងកំសាន្តជាដើម។ ផលប៉ះពាល់ទាំងអស់នេះនៅតែបន្តធ្វើឱ្យលទ្ធភាពនៃការរកចំណូលប្រចាំថ្ងៃ ប្រចាំខែរបស់ក្រុមជនជាតិភាគតិច និងក្រុមដែលទទួលបានប្រាក់កម្រៃតិចតួចជួបភាពប្រឈមដដែល៕

  • ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
  • យីហោមាន់បំពងដ៏ល្បីបំផុតរបស់ហ្វីលីពីនត្រៀមវាយលុកទីផ្សារពិភពលោក450ទីតាំងបន្ថែមទៀតក្នុងឆ្នាំនេះ

    យីហោមាន់បំពងដ៏ល្បីបំផុតរបស់ហ្វីលីពីនត្រៀមវាយលុកទីផ្សារពិភពលោក450ទីតាំងបន្ថែមទៀតក្នុងឆ្នាំនេះ

    បរទេស៖ យីហោភោជនីយដ្ឋានលក់មាន់បំពងដ៏ល្បី និងធំបំផុតរបស់ប្រទេសហ្វីលីពីនដែលមានឈ្មោះថា Jollibee នៅសប្តាហ៍នេះ បានត្រៀមផែនការរួចជាស្រេចក្នុងពង្រឹងអាជីវម្មរបស់ខ្លួនដោយការពង្រីកសាខារាប់រយកន្លែងទៀតនៅក្នុងទីផ្សារអន្តរជាតិ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឱ្យដឹងថា Jollibee ដែលជាយីហោផ្តោតសំខាន់ទៅលើមុខម្ហូបមាន់បំពងស្រួយរបស់ខ្លួននោះបានសម្លឹងមើលឃើញឱកាសជាងការគំរាមកំហែងនៅក្នុងសម័យកាលកូវីដនេះ ជាមួយនឹងការដាក់ផែនការក្នុងការពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យបានយ៉ាងហោចណាស់ 450 ទីតាំងបន្ថែមទៀតនៅលើទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ2021 នេះ។ ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Jollibee បាននិយាយថានៅក្នុងគោលដៅរយៈពេលវែងរបស់ខ្លួន ក្រុមហ៊ុននឹងធ្វើយ៉ាងណាឱ្យយីហោនេះក្លាយទៅជាយីហោភោជនីយដ្ឋានដែលអាចជាប់ឈ្មោះនៅក្នុងចំណោមយីហៅដែលល្បីបំផុតទាំង5 លើពិភពលោក ហើយបន្តអនុវត្តតាមផែនការមេរបស់ខ្លួនដែលអាចនឹងបើកដំណើរសាខាទៅកាន់ប្រទេសចិន បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងសហរដ្ឋអាមេរិក ហើយជាបន្តបន្ទាប់ទៅកាន់ប្រទេសវេល និងប្រទេសស្កុតលែនទៀតផង។ បច្ចុប្បន្ននេះ Jollibee មានសាខាចំនួន 5,800 កន្លែងមកហើយស្ថិតនៅក្នុងបណ្តាប្រទេសចំនួន 33 គិតត្រឹមចុងឆ្នាំ2020។  ទោះបីជាយ៉ាងណា ចំនួននេះបានធ្លាក់ចុះបន្តិចដោយក្នុងអំឡុងឆ្នាំ2020 មានការបិទចោលទីតាំងប្រមាណជា 500 កន្លែងនៅតាមបណ្តាប្រទេសរងវិបត្តិធ្ងន់ធ្ងរមួយចំនួនក្នុងអំឡុងពេលរងការវាយប្រហារដោយសារកូវីដ។ នៅក្នុងឆ្នាំ2020កន្លងទៅនេះ Jollibee បានខាតបង់ប្រាក់ចំណូលរហូតទៅដល់ 240 លានដុល្លារ ដែលជាការខាតបង់ប្រចាំឆ្នាំលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាង 3 ទសវត្សរ៍ចុងក្រោយនេះ ខណៈដែលហ្វីលីពីនក៏បានធ្លាក់ចុះទៅក្នុងវិបត្តិសេដ្ឋកិច្ចដូចគ្នា។   ជាមួយគ្នានេះ កាលពីឆ្នាំ2019 ក្រុមហ៊ុន Jollibee បានចំណាយលុយដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការវិនិយោគទិញយកយីហោកាហ្វេរបស់អាមេរិកដែលមានឈ្មោះថា Coffee Bean &…

  • ទីផ្សារលក់រថយន្តនៅប៉ែកអឺរ៉ុបមានការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន

    ទីផ្សារលក់រថយន្តនៅប៉ែកអឺរ៉ុបមានការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន

    បរទេស៖ យោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានចិនដេលីនៅល្ងាចថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថាការចុះឈ្មោះទិញរថយន្តនៅក្នុងទីផ្សារអឺរ៉ុបទាំងមូលមានការធ្លាក់ចុះខ្លាំងមិនធ្លាប់មានកាលពីអំឡុងខែកុម្ភៈកន្លងទៅធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំ2020 ដោយសារតែបញ្ហាកូវីដដែលកាន់តែធ្វើឱ្យស្ថានភាពទីផ្សារមួយនេះមានភាពមិនច្បាស់លាស់ និងមិនអាចធ្វើការព្យាករទុកមុនបាន។   តាមរបាយការណ៍យ៉ាងសុក្រឹត្យបានបង្ហាញថាការលក់រថយន្តនៅក្នុងខែកុម្ភៈ ឆ្នាំ2021 កន្លងទៅនេះមានការធ្លាក់ចុះរហូតទៅដល់ 20.3 ភាគរយ ពោលគឺមានត្រឹមតែ 850,170 គ្រឿងប៉ុណ្ណោះនៅទូទាំងទ្វីបអឺរ៉ុប ដែលការធ្លាក់ចុះនេះត្រូវបានកើតមានឡើងទាំងព្រមគ្នាក្នុងពេលតែមួយ រួមមានទាំងចក្រភពអង់គ្លេស បណ្តាប្រទេសនៅក្នុងសមាគមពាណិជ្ជកម្មសេរីរបស់អឺរ៉ុប (EFTA) និងសមាគមប្រទេសអ្នកផលិតរថយន្តសម្រាប់អឺរ៉ុប (ACEA) ផងដែរ។ តាមរយៈរបាយការណ៍ដដែលបានបញ្ជាក់ថា ទីផ្សារភាគច្រើននៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបក៏មានការធ្លាក់ចុះខ្លាំងដូចគ្នាដោយក្នុងនោះប្រទេសអេស្បាញបានធ្លាក់ចុះដល់ទៅ 38 ភាគរយ។  ការលក់នៅក្នុងប្រទេសអាល្លឺម៉ង់ធ្លាក់ចុះ 21 ខណៈដែលប្រទេសអ៊ីតាលីត្រូវបានគេរាយការណ៍ថាមានការធ្លាក់ចុះប្រមាណជា 12 ភាគរយផងដែរ កាលពីខែកុម្ភៈកន្លងទៅនេះ។ដោយឡែកបើគេក្រឡេកទៅមើលតួលេខរបស់រថយន្តតាមប្រភេទវិញឃើញថា ការលក់ប្រភេទរថយន្ត Volkswagen មានការធ្លាក់ចុះ 19 ភាគរយ ប្រភេទ Stellantisធ្លាក់ចុះប្រមាណជា 22 ភាគរយ ហើយប្រភេទ Renault វិញគឺធ្លាក់ចុះរហូតទៅដល់ 29 ភាគរយ ខណៈដែលតួលេខនៃការលក់រថយន្តប្រណីតដូចជា BMW ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះ 13 ភាគរយក្នុងពេលដែលក្រុមហ៊ុនដែលជាដៃគូប្រជែង Daimler បានធ្លាក់ចុះ 20 ភាគរយផងដែរ។ គួររំលឹកផងដែរថា បើទោះជាបណ្តាប្រទេសទាំងអស់ដែលបានផលិតរថយន្តជាច្រើនប្រភេទនៅក្នុងតំបន់…