-
ក្រសួងបរិស្ថាន៖កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានល្អ

ដោយ៖ម៉ាដេប៉ូភ្នំពេញ៖” កម្ពុជាគឺស្ថិតនៅក្នុងចំណោមប្រទេសមួយកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានល្អ។នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។ តើអ្វីជារេដបូក? រេដបូក (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណង (១)ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង(២)ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃ ទី២០ ខែ មីនា ឆ្នាំ ២០២១នេះបានបញ្ជាក់ពីផលប្រយោជន៍រេដបូកថា ៖ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស្ម័នកាបូនិច (ឧស្ម័នផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជា ទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល Result-Based Payment)។ ពាក់ព័ន្ធក្នុងរឿងនេះក្រសួងបរិស្ថានបានឱ្យដឹងថា សម្រាប់ទីផ្សារកាបូនស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារពីការលក់ឥណទានកាបូនក្នុងគម្រោងចំនួនពីរ (ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង) ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shallជាដើម។…
-
មោទកភាពសម្រាប់កម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត

ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា។ ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជានិងដៃគូបាន និងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន យកថវិកាមកបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិដែលមាន។ នេះគឺជាមោទកភាព មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ ថវិកាដែលបានពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពសម្រាប់ពួកគាត់ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។សូមបញ្ជាក់ថា ការលក់ឥណទានកាបូនចំនួន ២ គម្រោងបានធ្វើឡើងនៅ ទី១នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង( ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ) ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាននិងដៃគូបាននិងកំពុងរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។ ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថាកម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់។ ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា មុននឹងទិញឥណទាន កាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។…
-
ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)

-
របាយការណ៍ក្រសួងកសិកម្ម ៖ ទិន្នផលស្រូវឆ្នាំនេះមានការកើនឡើង ខណៈតម្លៃនៃការនាំចេញទទួលបានខ្ពស់

ភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី4 ខែមីនា ឆ្នាំ2021 ប្រជាកសិករបានសម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា 642,483 ហិកតាស្មើនឹង 139.91ភាគរយលើផែនការចំនួន 459,200ហិកតា។ នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ទីផ្សារស្រូវនៅឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំកន្លងទៅជាមួយនឹងតម្លៃ 1,170រៀលក្នុង1គីឡូក្រាម កើនពីតម្លៃ950រៀលក្នុង1គីឡូក្រាមកាលពីឆ្នាំមុន ដោយសារតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រសួងបានពិនិត្យឃើញថា មានខេត្តចំនួន 5 ក្នុងចំណោម 25 រាជធានី/ខេត្ត ដែលបានធ្វើឲ្យសម្រេចដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេក្នុងនេះមាន 1) ខេត្តព្រៃវែងសម្រេចបាន 111,279ហិកតា 2) ខេត្តតាកែវសម្រេចបាន 107,377ហិកតា 3) ខេត្តកំពង់ធំសម្រេចបាន 76,956ហិកតា 4) ខេត្តកណ្តាលសម្រេចបាន 55,047 ហិកតា និង5) ខេត្តបន្ទាយមានជ័យសម្រេចបាន 50,511ហិកតា។ ស្របពេលដែលប្រជាកសិករនៅតំបន់មួយចំនួនបាននឹងកំពុងបន្តសាបព្រួស ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសក៏បាននឹងកំពុងដំណើរការបន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី4 ខែមិនា ឆ្នាំ2021 ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំងបានចំនួនជាង 1.4លានតោន លើផ្ទៃដី 325,613ហិកតា ស្មើនឹង50.68ភាគរយ ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ 4.43តោនក្នុង1ហិកតា៕
-
ចិនឈរនៅលំដាប់កំពូលនៃការធ្វើពាណិជ្ជកម្មជាមួយអ៊ឺរ៉ុប មានទំហំទឹកប្រាក់ជិត 50ពាន់លានអ៊ឺរ៉ូ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួដែលចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា គិតត្រឹមខែមករាដើមឆ្នាំ2021 កន្លងទៅនេះទំហំនៃការនាំចេញនាំចូលរវាងចិន និងអឺរ៉ុបត្រូវបានគេមើលឃើញថានៅតែឈរនៅលំដាប់ទី 1 លើបណ្តាប្រទេសនានាជាដៃគូពាណិជ្ជកម្មរបស់អឺរ៉ុបដដែល ពោលគឺមានរហូតទៅដល់ 49.4 ពាន់លានអ៊ឺរ៉ូ។ ការនាំចេញទំនិញរបស់អឺរ៉ុបចូលទៅកាន់ទីផ្សារចិនមានចំនួនប្រមាណជា 16.1 ពាន់លានអ៊ឺរ៉ូកាលពីខែមករា កើនឡើងប្រមាណជា 6.6 ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំទៅ ខណៈដែលការនាំចេញរបស់ចិនទៅកាន់ទីផ្សារអឺរ៉ុបវិញមានត្រឹមតែ 33.3 ពាន់លានអ៊ឺរ៉ូ ស្ថិតនៅក្នុងអត្រាធ្លាក់ចុះ 3.8 ភាគរយ។ តួលេខដែលត្រូវបានធ្វើការស្រាវជ្រាវ និងបង្ហាញដោយការិយាល័យទទួលបន្ទុកកិច្ចការងារស្ថិតិរបស់សហភាពអឺរ៉ុបបានបញ្ជាក់ថា ប្រទេសចិននៅតែជាប់ឈ្មោះជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់អឺរ៉ុបធៀបទៅនឹងដៃគូពាណិជ្ជកម្មផ្សេងទៀតបូករួមទាំងអាមេរិក និងជប៉ុនផងដែរ។ ប្រភពដដែលក៏បានសរសេរទៀតថា ប្រទេសចិនបានក្លាយទៅជាទីផ្សារ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់អឺរ៉ុបតាំងតែខែកក្កដាឆ្នាំ2020 មកម្ល៉េះដោយអាចទំលាក់អាមេរិកចេញពីតំណែងកំពូលនេះ។ នៅក្នុងខែមករាដូចគ្នានេះគេមើលឃើញដែរថាការនាំចេញរបស់អឺរ៉ុបទៅកាន់ទីផ្សារអាមេរិកមានប្រមាណជា 28.2 ពាន់លានអ៊ឺរ៉ូប ធ្លាក់ចុះដល់ទៅ 9.6 ភាគរយធៀបទៅនឹងតួលេខឆ្នាំចាស់ ហើយការនាំចេញរបស់អាមេរិកទៅទីផ្សារអឺរ៉ុបវិញក្នុងពេលដូចគ្នាគឺមានការធ្លាក់ចុះខ្លាំងរហូតទៅដល់ 26.3 ភាគរយ។ ងាកទៅកាន់អង់គ្លេសឯណោះវិញ ចាប់តាំងតែពីបានចាកចេញពីប្លុកអឺរ៉ុបការនាំចេញនាំចូលរវាងទីផ្សារទាំងពីរគឺស្ថិតនៅក្នុងបញ្ហានៅឡើយ ហើយជាលទ្ធផលការនាំចេញនាំចូលគឺមានការធ្លាក់ចុះដល់ទៅ 27.4 ភាគរយ និង 50.5 ភាគរយរៀងគ្នាសម្រាប់ខែមករាកន្លងទៅនេះ ប៉ុន្តែទោះជាយ៉ាងណា អង់គ្លេសនៅតែអាចឈរនៅលេខរៀងលំដាប់ទី 3 បន្ទាប់ពីចិន និងអាមេរិកក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អឺរ៉ុប៕
-
លោក Trump ខាត់បង់ទ្រព្យអស់ជាង 700លានដុល្លារក្នុងពេលកាន់តំណែងជាប្រធានាធិបតី

បរទេស៖ កាសែត the Bloomberg នៅសប្តាហ៍នេះបានធ្វើការបង្ហាញនូវតួលេខវិភាគរបស់ខ្លួនចុងក្រោយមួយទៅលើទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump គិតចាប់តាំងតែពីពេលគាត់ឡើងកាន់តំណែងដំបូង និងរហូតដល់ពេលដែលគាត់ចាកចេញពីតំណែង។ ឯកសារពន្ធ និងផ្លូវច្បាប់នានាគិតចាប់តាំងតែពីខែឧសភាឆ្នាំ2016 នៅពេលដែលលោកបានឡើងកាន់តំណែងជាលើកដំបូងរហូតមកដល់ខែមករា កាលពីដើមឆ្នាំ2021 ត្រូវបានប្រមូលដោយ Bloomberg និងត្រូវបានធ្វើការគណនារួចរាល់ ជាលទ្ធផលគេអាចមើលឃើញថាទ្រព្យសម្បត្តិរបស់លោក Trump បានបាត់បង់ប្រមាណជា 700 លានដុល្លារនៅអំឡុងពេលអាណត្តិ 4 ឆ្នាំនេះ ហើយបច្ចុប្បន្នទ្រព្យសម្បត្តិរបស់នៅសល់ត្រឹមតែប្រមាណ 2.3 ពាន់លានដុល្លារអាមេរិក។ការវិភាគដដែលបានបង្ហាញដែរថា បញ្ហាកូវីដបានធ្វើឲ្យប៉ះពាល់ខ្លាំងមែនទែនទៅលើទ្រព្យសម្បត្តិរបស់លោក Trump ក្នុងនោះអគារពាណិជ្ជកម្ម សណ្ឋាគារយីហោល្បីៗ ព្រមទាំងរមណីយដ្ឋានផងដែរ សុទ្ធតែមិនអាចរកប្រាក់ចំណេញសោះឡើយនៅអំឡុងពេលនេះ ហើយសូម្បីតែអាជីវកម្មជួលយន្តហោះ និងទីលានវាយកូនហ្គោលផងដែរ។ គួរឱ្យដឹងផងដែរថា អចលនទ្រព្យគឺជាសម្បត្តិធំជាងគេស្មើនឹងប្រមាណ 1 ភាគ 3 នៃទ្រព្យទាំងអស់របស់លោក Trump។ អគារការិយាល័យសម្រាប់ជួលដែលស្ថិតនៅក្រោមការកាន់កាប់សិទ្ធិជាម្ចាស់កម្មសិទ្ធរួមរបស់គាត់មិនអាចរកចំណូលបានឡើយក្នុងដំណាក់កាលនេះ ខណៈដែលមនុស្សកាន់តែច្រើននៅតែបន្តធ្វើការងារពីផ្ទះនៅឡើយ ហើយគេជឿជាក់ថាតម្លៃអចលនទ្រព្យសំខាន់ៗរបស់លោកអាចធ្លាក់ចុះរហូតទៅដល់ 26 ភាគរយផងដែរ។ ទោះបីជាយ៉ាងនេះក៏ដោយ អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះក៏កំពុងស្ថិតនៅក្រោមករណីស៊ើបអង្កេតមួយផងដែរ ទៅលើបញ្ហាហិរញ្ញវត្ថុ និងអាជីវកម្មគ្រួសារ ដោយតុលាការកំពូលបានចេញបញ្ជាឱ្យលោក Trump ប្រគល់ប្រាក់ពន្ធ និងកំណត់ត្រាហិរញ្ញវត្ថុទៅរដ្ឋអាជ្ញានៅទីក្រុងញូវយ៉ក៕
-
ក្រុមហ៊ុន៧ជាមួយទុនវិនិយោគជិត៧០លានដុល្លារត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៩មីនាឆ្នាំ២០២១ បានប្រកាសថា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន៧ជាមួយនឹងទុនវិនិយោគ៦៧លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៣ពាន់៧៤១នាក់។ ក្រុមហ៊ុន៧រួមមាន៖ ទី១ ក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារៈអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានទុនវិនិយោគប្រមាណ ២លាន២សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២កន្លែង។ ទី២ ក្រុមហ៊ុន CHNEITIC CHINT CO., LTD. លើគម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារៈអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ២លាន៥សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២កន្លែង។ ទី៣ ក្រុមហ៊ុន XIN WEI JIE CO., LTD. លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លាន៩សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៩កន្លែង។ ទី៤ ក្រុមហ៊ុន…
-
Amazon គ្រោងផ្តល់សេវាកម្មថែរក្សាសុខភាពបែបអនឡាញដល់បុគ្គលិករបស់ខ្លួននៅជុំវិញពិភពលោក

ក្រុមហ៊ុនយក្សលក់ទំនិញតាមអនឡាញ Amazon កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសជាផ្លូវការថា នឹងចាប់ផ្តើមផ្តល់សេវាកម្មថែទាំសុខភាពបែបបច្ចេកវិទ្យានិងអនឡាញ ឬហៅថា Telemedicine ជូនទៅដល់បុគ្គលិករបស់ខ្លួននៅទូទាំងសកលលោក។ ក្រុមហ៊ុនជឿជាក់ថា តាមរយៈសេវាកម្មថែរក្សាសុខភាពបែបអនឡាញដល់បុគ្គលិកនេះ នឹងផ្តល់ការថែទាំអ្នកជំងឺលឿនរហ័ស ព្រមទាំងកែលម្អប្រព័ន្ធសេវាថែទាំសុខភាពឱ្យកាន់តែប្រសើរ។ សេវាកម្មថែរក្សាសុខភាពបែបអនឡាញដល់បុគ្គលិករបស់ Amazom ទាមទារឱ្យប្រើប្រាស់គ្រឿងអេឡិចត្រូនិកនិងកម្មវិធី Software ដែលអាចផ្តល់សេវាព្យាបាលដល់អ្នកជំងឺ ដោយមិនចាំបាច់ទៅជួបផ្ទាល់ជាមួយនឹងគ្រូពេទ្យជំនាញឡើយ។ ការប្រើប្រាស់សេវាកម្មថែរក្សាសុខភាពបែបអនឡាញមានសុវត្ថិភាព ជួយលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្តល់ភាពងាយស្រួល ព្រមទាំងផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកទទួលសេវា។ លោក Kristen Helton ប្រធានគ្រប់គ្រប់នៃកម្មវិធី Amazon Care បាននិយាយថា ការផ្តល់សេវាកម្មនេះទៅកាន់បុគ្កលិកទាំងអស់របស់ខ្លួននៅពេលនេះ ជាជំហានដ៏ធំបំផុតដែលក្រុមហ៊ុនបានធ្វើ ហើយវាជាឱកាសសម្រាប់មនុស្សផ្សេងទៀតនាពេលខាងមុខទទួលបានសេវានេះ។ បច្ចុប្បន្ន Telemedicine បានប្រើប្រាស់សម្រាប់តែបុគ្គលិករបស់ខ្លួននៅរដ្ឋ Washington ប៉ុណ្ណោះ តាមរយៈកម្មវិធីទូរស័ព្ទដៃ Amazon Care ។ វាមានសមត្ថភាពភ្ជាប់ទំនាក់ទំនងរវាងដុកទ័រ គិលានុបដ្ឋាយិកា អ្នកជំនាញខាងឱសថ និងបម្រើសេវាព្យាបាល ២៤ម៉ោងលើ ២៤ម៉ោងក្នុងមួយថ្ងៃ។ សម្រាប់បុគ្គលិករស់នៅក្នុងទីក្រុង Seattle កម្មវិធី Amazon Care ក៏មានបន្ថែមសេវាកម្មផ្សេងទៀតដូចជា ការផ្តល់ប្រឹក្សាទល់មុខគ្នារវាងឱសថការីនិងអ្នកប្រើប្រាស់សេវា ភ្ជាប់កិច្ចសន្ទនាពីកន្លែងធ្វើការទៅអ្នកជំនាញ…
-
ឥឡូវនេះ! អតិថិជនអាចទិញបន្លែសាច់ស្រស់ តាមរយៈ Wing App

ហាងលក់គ្រឿងទេស បន្លែស្រស់ សាច់ស្រស់ ផ្លែឈើស្រស់ល្បីៗជាច្រើននៅរាជធានីភ្នំពេញ បានរួមគ្នាដាក់លក់ផលិតផលរបស់ពួកគេតាមរយៈ វីងម៉ល(WingMall) ដែលជាទីផ្សារអេឡិចត្រូនិចដ៏ទំនើប និងពេញនិយមនៅកម្ពុជា ។ ដើម្បីជួយសម្រួល និងកាត់បន្ថយហានិភ័យដល់អតិថិជនពីជំងឺកូវីដ១៩ ឥឡូវនេះពួកគេ អាចធ្វើការបញ្ជាទិញ កសិផល សាច់ ត្រី បន្លែ គ្រឿងទេស ម្ហូបអាហារ ភេសជ្ជៈនិងផលិតផលជាច្រើនផ្សេងទៀតជាមួយហាង Alliment, Strokesy, Kiwi Mart, Fairplus និងហាងល្បីៗជាច្រើនផ្សេងទៀតនៅលើវីងម៉ល(WingMall)។ជាមួយកម្មវិធីស្មាតហ្វូនវីង(Wing Money App) អតិថិជន គ្រាន់តែចូលទៅកាន់មុខងារ “វីងម៉ល” (WingMall) នោះ ពួកគេ នឹងអាចបញ្ជាទិញផលិតផលជាច្រើនជាមួយហាងរាប់រយនៅរាជធានីភ្នំពេញ ព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់១០គីឡូម៉ែត ក្នុងរាជធានីភ្នំពេញ និងមានឱកាសឈ្នះរង្វាន់ជាច្រើនផ្សេងទៀត ។ អតិថិជនទាំងអស់អាចរីករាយជាមួយការសន្សំពិន្ទុ Wingpoint ដើម្បីប្តូរយករង្វាន់ជាច្រើនផងដែរ។ សម្រាប់អតិថិជនវីងដែលសន្សំបាន៥០០ពិន្ទុក្នុងមួយសប្តាហ៍ នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 12 Pro មួយគ្រឿង ហើយអ្នកដែលសន្សំបាន៥០០០ពិន្ទុក្នុងមួយខែ ក៏អាចមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Zoomer X មួយគ្រឿងផងដែរ។រក្សាសុវត្ថិភាព និងចំណាយពេលដ៏ផ្អែមល្ហែមជាមួយគ្រួសារជាទីស្រលាញ់របស់អ្នក ពុំចាំបាច់ចេញពីផ្ទះជាមួយការបញ្ជាទិញគ្រឿងទេស…
-
សម្តេចតេជោហ៊ុន សែន៖ ប្រទេសកម្ពុជាបានទិញវ៉ាក់សាំងស៊ីណូវ៉ា1.5 លានដូស

យោងតាមសារជាសំលេងរបស់សម្តេចតេជោ ហ៊ុនសែន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកនេះវ៉ាក់សាំងស៊ីណូវាក់ Sinovac នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី26 ខែមីនាឆ្នាំ2021 ដើម្បីចូលរួមជាមួយថ្នាំស៊ីណូហ្វាមចំនួន 40 ម៉ឺនដូស ដែលបានផ្តល់ដោយប្រទេសចិន និងចំនួន 320,000 ដូសនៃវ៉ាក់សាំងអាស្ត្រាហ្សេនេកា AstraZeneca ដែលត្រូវបានផ្តល់ឱ្យតាមរយៈយន្តការ COVAX ។ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា៖«វ៉ាក់សាំងស៊ីណូវាក់នឹងមកដល់ប្រទេស កម្ពុជានៅថ្ងៃទី26 ខែមីនាឆ្នាំ2021 នេះបើយោងតាមការជូនដំណឹងពីភាគីមិត្តចិន និងវ៉ាក់សាំងស៊ីណូហ្វាមដែលឧបត្ថម្ភដោយប្រទេសចិនចំនួន 400,000ដូសទៀត ត្រូវបានសង្ឃឹមថានឹងមកដល់ទីនេះមុនចូលឆ្នាំខ្មែរ»។ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាចាប់តាំងពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃទី 10ខែកុម្ភៈឆ្នាំ 2021 ប្រជាជនជាង 300,000 នាក់ត្រូវបានចាក់វ៉ាក់សាំងក្នុងនោះមាន 198,400នាក់ជាជនស៊ីវិល និងជាង100,000នាក់ជាមន្រ្តីកងខេមរភូមិន្ទ និងប៉ូលីស។ដោយចាក់លើកទី1 ជូនកងកម្លាំងកើនដល់ចំនួនសរុប109,756នាក់ ខណៈចាក់លើកទី2បានចំនួន 81,371នាក់។ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-19 ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេស៖Sinopharm ដែលបានចាក់សរុបចំនួន៖ 142,614នាក់ ។Astra Zeneca ដែលបានចាក់ សរុបចំនួន៖ 55,833នាក់។ សម្តេចតេជោហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋកុំឱ្យគិតពីវ៉ាក់សាំងចិនSinopharm…