Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អ្នកជំនាញនិយាយពីការប្រើប្រាស់ហិរញ្ញវត្ថុដ៏ត្រឹមត្រូវក្នុងសម័យកូវីដ-19 ដើម្បីទប់លំនឹងសហគ្រាស និងអាជីវកម្មរបស់ក្រុមហ៊ុន

    អ្នកជំនាញនិយាយពីការប្រើប្រាស់ហិរញ្ញវត្ថុដ៏ត្រឹមត្រូវក្នុងសម័យកូវីដ-19 ដើម្បីទប់លំនឹងសហគ្រាស និងអាជីវកម្មរបស់ក្រុមហ៊ុន

    ភ្នំពេញ ៖ ក្នុងសម័យកាលដែលកំពុងរាតត្បាតដោយជំងឺកូវីដ19នាពេលបច្ចុប្បន្ន គ្រប់បណ្តាប្រទេសនៅលើពិភពលោកទាំងមូលកំពុងតែប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយសត្រូវដ៏ធំមួយនេះ ហើយអ្វីដែលជាភាពប្រឈមខ្លាំងបំផុតនោះគឺការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល និងការជួបវិបត្តិហិរញ្ញវត្ថុ។ ដូច្នេះ តើក្រុមហ៊ុន អាជីវកម្ម ក៏ដូចជាសហគ្រាសនានាគួរមានវិធីសាស្ត្របែបណាក្នុងការប្រើប្រាស់ ដើម្បីទ្រទ្រង់ហិរញ្ញវត្ថុរបស់ខ្លួនបានលំនឹង ហើយឱ្យអាចបន្តដំណើរការទៅមុខបាន។  លោក ទិត្យ កម្រង ប្រធានក្រុមហ៊ុន ឫទ្ធិពល បានប្រាប់AMSថា ក្រុមហ៊ុនជាច្រើននៅក្នុងសម័យកូវីដនេះ មានការធ្លាក់ចុះនូវប្រាក់ចំណូល ហើយកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ រហូតមានការបង្ខំចិត្តអនុវត្តវិធីសាស្ត្របន្ទាន់មួយចំនួនដូចជាការកាត់បន្ថយការងារមិនចាំបាច់មួយចំនួននៅលើទីផ្សារ ហើយរក្សាទុកសាច់ថវិកាសម្រាប់ការចំណាយចាំបាច់ដូចជាប្រាក់ខែបុគ្គលិក ថវិកាសម្រាប់ថ្លៃជួលទីតាំងក្រុមហ៊ុន រួមជាមួយនឹងការចំណាយបន្ទាប់បន្សំដូចជាថ្លៃទឹក ភ្លើង ជាដើម​។ លោក ទិត្យ កម្រង បានមានប្រសាសន៍បញ្ជាក់ថា៖ «និយាយជារួម យើងត្រូវកាត់បន្ថយការចំណាយដែលមិនចាំបាច់ ដោយចំណាយតែទៅលើអ្វីដែលសំខាន់។ ស្ថាប័នដទៃ ក៏ដូចជាក្រុមហ៊ុនយើងដែរ បើស្ថានភាពកូវីដនៅបន្តអូសបន្លាយរយៈពេលវែង ក្រុមហ៊ុននឹងមានបញ្ហាហិរញ្ញវត្ថុជាមិនខានព្រោះកូវីដកំពុងតែធ្វើឱ្យយើងជួបប្រឈមនូវស្ថានភាពធ្ងន់ធ្ងរបែបនេះ ហើយអ្វីដែលយើងត្រូវធ្វើបន្តគឺទី1 ការខ្ចីបុលប្រាក់ពីធនាគារឯកជន(ប្រសិនបើអាចធ្វើទៅបាន) ទី2 គឺការលក់ភាគហ៊ុន ប្រសិនបើកត្តាទីមួយមិនអាចទៅរួចនោះ»។ លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានប្រាប់AMSថា ស្ថិតនៅក្នុងស្ថានការណ៍ដ៏លំបាកនៅពេលនេះ ត្រូវបានគេបែងចែកជា2ប្រព័ន្ធផ្សេងគ្នា ដោយប្រព័ន្ធទី1 និយាយទៅដល់វិស័យឯកជន ហើយប្រព័ន្ធទី2 គឺវិស័យសាធារណៈ។ លោកបានលើកឡើងថា សម្រាប់ប្រព័ន្ធទី1 នៅក្នុងសម័យកូវីដ-19ពេលនេះ វិស័យឯកជនកំពុងត្បិតត្បៀតរឿងចំណាយដែលសូម្បីតែការវិនិយោគទៅលើផ្នែកណាមួយក៏ស្ថិតនៅក្នុងប្រុងប្រយ័ត្នខ្ពស់ ដោយសម្លឹងមើលពីឱកាសឱ្យបានច្បាស់លាស់ជាមុនសិន។  លោក យក់…

  • រយៈពេល2ឆ្នាំ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានទឹកប្រាក់ជាង950លានដុល្លារ

    រយៈពេល2ឆ្នាំ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានទឹកប្រាក់ជាង950លានដុល្លារ

    ភ្នំពេញ ៖ រយៈពេល 2ឆ្នាំចុងក្រោយនេះ គឺក្នុងឆ្នាំ2019 និងឆ្នាំ2020កន្លងទៅ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិក្នុងកំណើនគួរឱ្យកត់សម្គាល់រហូតដល់ជាង 4.33លានគ្រឿង គិតជាទឹកប្រាក់មានប្រមាណជាង 950លានដុល្លារ ។ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីការនាំចេញកង់កម្ពុជាក្នុងឆ្នាំ2019 ទៅកាន់ទីផ្សារអន្តរជាតិមានចំនួន1,897,789គ្រឿង គិតជាទឹកប្រាក់មានចំនួនជាង419លានដុល្លារ ​ហើយប្រទេសដែលនាំចូលកង់ពីកម្ពុជាច្រើនជាងគេ គឺប្រទេសអាល្លឺម៉ង់ មានចំនួនជាង63ម៉ឺនគ្រឿង គិតជាទឹកប្រាក់មានចំនួនជាង132លានដុល្លារ ។ បន្ទាប់គឺប្រទេសប៊ែលហ្ស៊ិក បាននាំចូលកង់ពីកម្ពុជាចំនួន208ពាន់គ្រឿង គិតជាទឹកប្រាក់វិញមានចំនួនជាង72លានដុល្លារ ។ ដោយឡែកនៅក្នុងឆ្នាំ2020កន្លងទៅនេះ បើទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែកូវីដ-19 ក្តី តែការនាំចេញកង់រប់សកម្ពុជា នៅតែមានកំណើនបើធៀបនឹងឆ្នាំ2019 មានការកំណើនដល់2,437,614គ្រឿង គិតជាទឹកប្រាក់មានចំនួនជាង 531លានដុល្លារ ។ ប្រទេសដែលមានការនាំចូលកង់ពីកម្ពុជា ច្រើនជាងគេនោះគឺចក្រភពអង់គ្លេស មានចំនួនជាង 84ម៉ឺនគ្រឿង គិតជាទឹកប្រាក់មានចំនួនជាង147លានដុល្លារ ហើយប្រទេសបារាំង មានចំនួនប្រមាណ50ម៉ឺនគ្រឿង គិតជាទឹកប្រាក់វិញមានចំនួនជាង114លានដុល្លារ។ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជាជាប្រទេ​សនាំចេញកង់ដ៏សំខាន់មួយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសសហភាពអឺរ៉ុប និងអាមេរិក ។ ទន្ទឹមនឹងការនាំចេញនេះដែរ កម្ពុជាក៏ជាប្រទេសនាំចូលកង់មកកម្ពុជាដែរ តែយើងមិនមានតួលេខច្បាស់លាស់ពីការនាំចូលកង់មកកម្ពុជានោះដែរ។ ឯកឧត្តមបានបញ្ជាក់ថា​៖« ដំណើរការ​ផលិត​កង់​របស់​កម្ពុជា​នៅតែ​បន្ត​ជាធម្មតា បើទោះ​ជា​វិបត្តិ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​ជា​សកល​កំពុង​បន្ត​ក៏ដោយ​ ហើយ​ការនាំចេញ​កង់​កើនឡើង​នេះ​វា​អាស្រ័យ​លើ​ការបញ្ជាទិញ​»​។សូមបញ្ជាក់ដែរថា កង់​ផលិត​នៅ​ប្រទេស​កម្ពុជា ​ធ្លាប់បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក​ជាង​ 500,000 ​គ្រឿង អាល្លឺម៉ង់ 630,000​ គ្រឿង ចក្រភព​អង់គ្លេស 270,000 ​គ្រឿង និង​បែលហ្ស៊ិក 208, 000​គ្រឿង​ ខណៈ​ដែល​ប្រទេស​ហូឡង់​មាន​ចំនួន​ 90,000 ​គ្រឿង…

  • Facebook នឹងបន្ថែមមុខងារថ្មីឲ្យអ្នកផលិត និងសរសេរអត្ថបទឯករាជ្យរកលុយបានដោយខ្លួនឯង

    Facebook នឹងបន្ថែមមុខងារថ្មីឲ្យអ្នកផលិត និងសរសេរអត្ថបទឯករាជ្យរកលុយបានដោយខ្លួនឯង

    បរទេស៖នៅពេលឆាប់ៗខាងមុខនេះ បណ្តាញសង្គមដ៏ពេញនិយម Facebook នឹងត្រៀមធ្វើការដាក់ឲ្យប្រើប្រាស់មុខងារដ៏ថ្មីមួយទៀតនៅក្នុងទីផ្សារសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យក្រុមអ្នកសេរសេរព័ត៌មាន និងផលិតព័ត៌មានឯករាជ្យទាំងឡាយមានលទ្ធភាពកាន់ តែងាយស្រួលក្នុងការទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រថ្មីៗរបស់ខ្លួន ហើយជាពិសេសគឺអាចរកលុយថែមទៀតផង។អ្នកនិពន្ធ និងអ្នកសារព័ត៌មានកាន់តែច្រើនឡើងៗអាចនឹងផ្ញើព័ត៌មានដែលខ្លួនបានផលិតទៅតាមព្រឹត្តិបត្រព័ត៌មានតាមរយៈអ៊ីម៉ែលទៅកាន់ ទស្សនកិច្ចដែលនិយមចូលចិត្តវិចារណកថាបែបឯករាជ្យនិងសេរីភាព។ តាមវិធីនេះនឹងអាចធ្វើឲ្យអត្ថបទរបស់ពួកគេអាចគេចចេញពីមជ្ឈដ្ឋានដែលតែងតែពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មដែលបច្ចុប្បន្នកំពុងតែមានការធ្លាក់ចុះជាលំដាប់។ តាមពិតទៅការប្រកួតប្រជែងទីផ្សារលើមុខងាររកលុយតាមវិធីនេះគឺកំពុងតែមានសន្ទុះខ្លាំងរួចទៅហើយ ដូចជានៅ Substack, Medium និង Twitter ជាដើម ដែលវាបានប្រើប្រាស់មុខងារអនុញ្ញាតឲ្យអ្នកផលិតបង្ហោះមតិកាថ្មីអាចស្វែងរកវិធីមួយចំនួនដែលអាចរកចំណូល ក៏ដូចជាការចុះឈ្មោះដោយមិនគិតថ្លៃដើម្បីទទួលបានព្រឹត្តិបត្រព័ត៌មានផងដែរ។ យោងតាមការបញ្ជាក់បន្ថែមរបស់ក្រុមហ៊ុន Facebook បានឲ្យដឹងថាមុខងារថ្មីរបស់ខ្លួននេះគឺអាចអនុញ្ញាតឲ្យក្រុមអ្នកសរសេរព័ត៌មានក្នុងការរកលុយ monetise បានតាមរយៈចំនួននៃអ្នកចុះឈ្មោះ subscriptions ហើយវាថែមទាំងអាចភ្ជាប់ទៅកាន់ផេក Facebook របស់ពួកគេផងដែរ។ ក្រុមអ្នកផលិត និងសរសេរព័ត៌មាននឹងអាចបង្កើតទៅជាក្រុមដែលប្រមូលផ្តុំទៅដោយក្រុមអ្នកតាមដាន និងអានព័ត៌មានរបស់ពួកគេផងដែរ។ គួរឲ្យដឹងដែរថា កាលពីខែមុន Facebook បានសម្រេចចិត្តក្នុងការវិនិយោគកញ្ចប់ប្រាក់រហូតទៅដល់ 1 ពាន់លានដុល្លារដើម្បីស្វែងរកពីវិធីថ្មីនៅក្នុងឧស្សាហកម្មសារព័ត៌មាន ហើយប្រើប្រាស់ពេលវេលា 3 ឆ្នាំក្នុងការសិក្សាបន្ទាប់ពីខ្លួនបានប្រឈមមុខទៅនឹងជម្លោះជាមួយរដ្ឋាភិបាលអូស្ត្រាលីពាក់ព័ន្ធទៅនឹងការបង់ប្រាក់សម្រាប់មាតិកាព័ត៌មានដែល Facebook ទាញយកពីបណ្តាញសារព័ត៌មានក្នុងស្រុកនាពេលកន្លងមក៕

  • សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការសម្រាប់ការចាក់វ៉ាក់សាំង ខណៈវ៉ាក់សាំង1.5លានដូសនឹងមកដល់ឆាប់ៗ

    សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការសម្រាប់ការចាក់វ៉ាក់សាំង ខណៈវ៉ាក់សាំង1.5លានដូសនឹងមកដល់ឆាប់ៗ

    សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ដោយបានតែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រងដឹកនាំការចាក់វ៉ាក់សាំងនៅក្របខ័ណ្ឌទូទាំង​ប្រទេស ។ តាមរយៈសារសម្លេងបន្ទាន់របស់សម្ដេចតេជោ នាយប់ថ្ងៃទី16 ខែមីនា ឆ្នាំ2021 ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធដទៃទៀត ទាក់ទងនឹងការងារវ៉ាក់សាំង លើដំណើរការលទ្ធកម្មការស្វះស្វែងរក គឺកំពុង តែដំណើរការទៅយ៉ាងសកម្ម។  សម្ដេចតេជោគូសបញ្ជាក់ថា៖ « នៅពេលខាងមុខនេះ វ៉ាក់សាំង នឹងអាចមកដល់ជាបន្តបន្ទាប់ តែចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូចដែលខ្ញុំបានឱ្យប្រជុំកាលពីម្សិលមិញ ទៅលើគោលដៅមួយចំនួនដែលយើងត្រូផ្ដល់។ ដូច្នេះ ខ្ញុំស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ឱ វណ្ណឌីន ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្ត្រី ឬស្នើសុំមកដល់ខ្ញុំ ដោយសុំតែងតាំងអ្នកណាផ្សេងទៀតទាំងនៅក្នុងក្រសួងសុខាភិបាល ទាំងនៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃជាដើម ដើម្បីចូលរួមនៅក្នុងគណៈកម្មការនេះ បើយើង​មិនធ្វើដូច្នេះទេ ការងារនៅសាំញ៉ាំ ហើយចល័តមិនរហ័ស »។ សម្ដេចតេជោបានលើកឡើងថា «ពិតហើយ ក្រសួងសុខាភិបាល មិនមែនទទួលខុសត្រូវតែលើបញ្ហាកូវីដ-19 នោះទេ ត្រូវព្យាបាលជំងឺដទៃទៀត និងកិច្ចការដទៃទៀត…

  • អាជីពការងារក្នុងប្រព័ន្ធឌីជីថលឈរនៅលំដាប់ទី1 ដែលមានតំរូវការបំផុតសម្រាប់ឆ្នាំ2021

    អាជីពការងារក្នុងប្រព័ន្ធឌីជីថលឈរនៅលំដាប់ទី1 ដែលមានតំរូវការបំផុតសម្រាប់ឆ្នាំ2021

    បរទេស៖ នៅក្នុងឆ្នាំ2021នេះប្រសិនបើអ្នកកំពុងស្វែងរកការងារ និងតំណែងថ្មី ខណៈដែលអ្នកមានជំនាញដែលកំពុងមានតម្រូវការមួយចំនួនដូចជាអាជីវកម្មអនឡាញ សេវាសុខភាព ឬមតិកាឌីជីថល នោះមានន័យថាអ្នកគឺជាមនុស្សដែលមានអាទិភាព បំផុត។ នេះបើយោងតាមការព្យាករណ៍របស់ LinkedIn ទៅលើការងារដែលនឹងតម្រូវការបំផុតសម្រាប់ឆ្នាំ2021នេះ។ យោងតាមការស្រាវជ្រាវរបស់ LinkedIn នៅក្នុងប្រទេសចំនួន 15 បានបង្ហាញថា ការងារដែលកំពុងមានតម្រូវការបំផុតសម្រាប់ឆ្នាំ2021នេះភាគច្រើនគឺជាប្រភេទការងារដែលអាចធ្វើបានតាមរយៈអនឡាញ ឬប្រព័ន្ធឌីជីថលដែលអាចធ្វើពីផ្ទះបាន។ លើសពីនេះវាក៏បានទស្សន៍ទាយដែរថា ការងារថ្មីបែបបច្ចេកវិទ្យាប្រមាណជា 150លានកន្លែងនឹងកើតឡើងនៅក្នុងរយៈពេល5ឆ្នាំខាងមុខនេះ។ ស្រដៀងគ្នានេះដែរ WeForum ឬ World Economic Forum បានធ្វើការស្រាវជ្រាវរកឃើញថាក្រុមហ៊ុន និងអាជីវកម្មដល់ទៅ 84 ភាគរយគឺបានរៀបចំផែនការរួចទៅហើយក្នុងការពង្រឹងប្រតិបត្តិការរបស់ខ្លួនតាមរយៈការងារដែលអាចធ្វើពីផ្ទះ ហើយទាំងអស់នេះមានន័យថា​បដិវត្តនៃការងារបែបឌីជីថលកំពុងចាប់ផ្តើមដំណើរការយ៉ាងសកម្មនៅក្នុងទីផ្សារការងាររបស់ពិភពលោក។ ជាក់ស្តែងចាប់តាំងពីពេលដែលវិបត្តិនៃជំងឺកូវីដចាប់ផ្តើមវាយប្រហារមកអង់គ្លេសត្រូវបានគេមើលឃើញថា ពលរដ្ឋរបស់អង់គ្លេសបានធ្វើការបញ្ជាទិញទំនិញ និងគ្រឿងទេសតាមរយៈអនឡាញក្នុងចំនួនទ្វេដង ដែលវាបានធ្វើឲ្យវិស័យអាជីវកម្មអនឡាញមួយនេះមានសន្ទុះនៃការជួលបុគ្គលិក​កើនឡើងរហូតទៅ​ដល់ 143ភាគរយ។ ការបិទទ្វារព្រំដែនប្រទេសក៏បានបង្កើតទៅជាបណ្តាញព័ត៌មានថ្មីៗជាច្រើន ជាពិសេសប្រភេទ podcasts ដែលក្នុងនោះអតិថិជន និងអ្នកប្រើប្រាស់មានការកើនឡើងទៅដល់ 15 លាននាក់គិតត្រឹមក្នុងឆ្នាំ2020​ ដែលវាបានផ្តល់ឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ចំពោះអ្នកសរសេរមតិកា​អត្ថបទឌីជីថល។ មតិកាឌីជីថល ដែលមានរួមទាំងជាប្រភេទវិដេអូផងដែរនោះ ត្រូវបានគេមើលឃើញមានការផ្ទុះខ្លាំងនៅក្នុងប្រទេសឥណ្ឌា ជាពិសេសនៅលើ គេហទំព័រ YouTube ដែលមានអត្រាកើនឡើងដល់ទៅ 82 ភាគរយខណៈដែលនៅសហភាពអារ៉ាប់រួមមានកំណើននៃអ្នកធ្វើមតិកាឌីជីថល (freelancer) កើនឡើងដល់ទៅប្រមាណ 197ភាគរយកាលពីឆ្នាំ2020កន្លងទៅនេះ។ ដោយឡែកនៅអាស៊ីអាគ្នេយ៍វិញត្រូវបានគេមើលឃើញថា ពលរដ្ឋរបស់ខ្លួនដល់ទៅប្រមាណ 70 ភាគរយបានកើនឡើងនូចំណេះដឹងផ្នែកឌីជីថល អាចធ្វើការងារ អាចធ្វើការបញ្ជាទិញ ឬប្រឹក្សាយោបល់នានាតាមរយៈអនឡាញបាន ដែលមានចំនួនកើនឡើងគួរឲ្យកត់សំគាល់ ហើយក្នុងនោះវិស័យថ្មីចំនួន 2 ក៏កំពុងមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារ គឺ HealthTech និង EdTech ដែលជាប្រភេទការងារបែបអ្នកឱសថការីជាមួយនឹងបច្ចេកវិទ្យានិងវេជ្ជសាស្ត្រជាមួយនឹងបច្ចេកវិទ្យា ឬគ្រូបង្រៀនដែលអាចប្រើប្រាស់បច្ចេកវិទ្យានៃព័ត៌មានវិទ្យាសុទ្ធតែជាមួយក្រុមមនុស្សដែលពាក់ព័ន្ធ៕

  • ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនកំពុងរងសំពាធខ្លាំងពីរដ្ឋាភិបាលក្រុងប៉េកាំង

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនកំពុងរងសំពាធខ្លាំងពីរដ្ឋាភិបាលក្រុងប៉េកាំង

    បរទេស៖ចាប់តាំងពីកើតមានបញ្ហារបស់ក្រុមហ៊ុន Ant Group របស់លោក Jack Ma មក បច្ចុប្បន្នរដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានគេមើលឃើញថាកំពុងបន្តធ្វើការយ៉ាងខ្លាំងក្លាដែលខ្លួនបានហៅថាជាការប្រយុទ្ធប្រឆាំងទៅនឹងអាជីវកម្មបែបផ្តាច់មុខ ឬ Monopoly។ ទូរទស្សន៍ CNN ចេញផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនជាច្រើនក៏ចាប់ផ្តើមទទួលរងសំពាធកាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ខណៈដែលក្រុមនិយ័តកររបស់ចិនតែងតែបានបញ្ជាក់អំពីក្តីព្រួយបារម្ភអំពីការកើនឡើងនៃឥទ្ធិពលពីសំណាក់ក្រុមហ៊ុនទាំងនោះនៅក្នុងប្រទេស។ គិតមកត្រឹមដើមសប្ដាហ៍កន្លងមកនេះ ក្រុមហ៊ុនយក្ស Tencent ត្រូវបានគេដឹងថាបានខាតបង់ប្រាក់រហូតទៅដល់ 60 ពាន់លានដុល្លាររួចទៅហើយដែលងាកចេញពីតម្លៃទីផ្សារហ៊ុនរបស់ខ្លួនដោយក្នុងនោះបញ្ហាចម្បងគឺក្រុមអ្នកវិនិយោគបានសំដែងក្តីបារម្ភថារដ្ឋាភិបាលនឹងអាចបន្តដាក់សំពាធកាន់តែធ្ងន់ធ្ងរបន្ថែមទៀតមកលើ Tencent។ ដោយឡែកសម្រាប់ក្រុមហ៊ុនប្រជែងរបស់ Tencent វិញ គឺ Alibaba នោះក៏ទទួលរងផលប៉ះពាល់មិនតិចនោះដែរដោយក្នុងនោះមានការចេញផ្សាយព័ត៌មានជាច្រើនថាក្រុមហ៊ុនអាចនឹងបង្ខំចិត្តលក់ក្រុមហ៊ុនសារព័ត៌មានផ្ទាល់ខ្លួនមួយចំនួនផងនៅក្នុងអំឡុងពេលរដ្ឋាភិបាលចិនហាក់ដូចជាមិនបានបង្ហាញសញ្ញាថមថយក្នុងការដាក់សំពាធ និងរឹតត្បិតភាពតឹងរឹងដល់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកនៅឡើយ។ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងមករដ្ឋាភិបាលចិនបានប្រកាសដាក់ទោស និងពិន័យទៅលើក្រុមហ៊ុនចំនួន 12 នូវកិច្ចព្រមព្រៀងសរុបចំនួន 10 ដែលត្រូវបានខ្លួនចោទប្រកាន់ថាមានការពាក់ព័ន្ធ និងល្មើសច្បាប់គ្រប់គ្រងក្នុងការធ្វើអាជីវកម្មបែបផ្តាច់មុខ Monopoly ដោយក្រុមហ៊ុនទាំងនោះរួមមានទាំង Tencent, Didi Chuxing, Softbank និង ByteDance ជាដើម។ គួររំលឹកដែរថា កាលពីខែតុលា ឆ្នាំ2020កន្លងមកនេះ រដ្ឋាភិបាលចិនបានប្រកាសរារាំងនៃដំណើរការដាក់លក់ហ៊ុននៃក្រុមហ៊ុន Ant Group របស់ Alibaba ដែលជាក្រុមហ៊ុនមានភាគហ៊ុនធំបំផុតប្រចាំឆ្នាំ។ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ធ្លាប់បានធ្វើការរិះគន់មិនសន្សំសំចៃមាត់ទៅលើក្រុមនិយ័តករចិន ដែលបង្កប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអាជីវកម្មរបស់លោក។ ចាប់តាំងពីពេលនោះមករដ្ឋាភិបាលចិនបានដាក់យុទ្ធនាការយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឥទ្ធិពលនៃអាជីវកម្មបែបផ្តាច់មុខឬ Monopoly ដែលខ្លួនបានសំដៅខ្លាំងទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗបំផុតនៅក្នុងប្រទេស៕

  • ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
  • សេដ្ឋីល្បីៗរបស់អាមេរិកប្រមូលទ្រព្យបានជាង 360ពាន់លានដុល្លារក្នុងអំឡុងពេលវិបត្តិកូវីដ

    សេដ្ឋីល្បីៗរបស់អាមេរិកប្រមូលទ្រព្យបានជាង 360ពាន់លានដុល្លារក្នុងអំឡុងពេលវិបត្តិកូវីដ

    បរទេស៖កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍បានចេញផ្សាយនៅដើមសប្តាហ៍នេះថា សេដ្ឋីល្បីៗរបស់អាមេរិកបានក្លាយទៅជាអ្នកដែលបានទទួលផលប្រយោជន៍បំផុតនៅអំឡុងពេលបញ្ហារាតត្បាតកូវីដដោយក្នុងនោះទ្រព្យសម្បតិ្តរបស់ពួកគេមានកំណើនកើនឡើងសរុបបញ្ចូលគ្នាដល់ទៅ 360 ពាន់លានដុល្លារ។ ប្រភពដដែលបានបញ្ជាក់ទៀតថាស្ថាបនិក និងប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកចំនួន 9 ដែលជាអ្នកទទួលបានចំណែកទាំងនោះរួមមានដូចជាលោក Jeff Bezos ស្ថាបនិក Amazon លោក Elon Musk ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Tesla និងលោក Larry Page ព្រមទាំង Sergey Brin សហស្ថាបនិករបស់ក្រុមហ៊ុនGoogle ជាដើម។ ក្រុមហ៊ុន Amazon ត្រូវបានគេមើលឃើញថាបានទាញយកអត្ថប្រយោជន៍ជាច្រើនពីការទិញទំនិញអនឡាញក្នុងកំឡុងពេលមានជំងឺរាតត្បាត។តម្រូវការរបស់អតិថិជនកាលពីពេលដំបូងនៃវិបត្តិគឺមានកម្រិតខ្ពស់បំផុតដែលក្រុមហ៊ុនរួមជាមួយអ្នកលក់រាយផ្សេងទៀតថែមទាំងបានប្រឈមមុខទៅនឹងកង្វះខាតការផ្គត់ផ្គង់របស់របរដូចជាម៉ាសក្រដាសបង្គន់និងថ្នាំសម្លាប់មេរោគផង។វ៉ាស៊ិនតោនប៉ុស្តិ៍ក៏បានបញ្ជាក់ដែរថា Google និង Facebook ក៏បានប្រមូលបានប្រាក់ចំណេញមិនតិចនោះដែរតាមរយៈការចាយលុយធ្វើយុទ្ធនាការម៉ាឃីតធីងអនឡាញពីសំណាក់អ្នកលក់រាយក្រុមហ៊ុនអាជីវកម្មដែលមិនអាចដំណើរការប្រតិបត្តិការរបស់ខ្លួនពីកន្លែងធ្វើការងារបានងាយស្រួល។ ក្រៅពីនោះគេមើលឃើញថាតំរូវការដ៏ខ្លាំងក្លាទៅលើមុខងារដែលបានផ្តល់ភាពងាយស្រួលមួយចំនួនទៀតក្នុងពេលកូវីដដូចជា Google Classroom និង WhatsApp ជាដើម។ ក្រៅតែពីលោក Musk, Bezos, Zuckberg, Larry Page និង  Sergey Brin ក្នុងនោះក៏មានដូចជាប្រធានប្រតិបត្តិរបស់ Oracle លោក Larry Ellsion ផងដែរ ត្រូវបានគេមើលឃើញថាបានកើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនពី 59 ពាន់លានដុល្លារទៅដល់ 90.3 ពាន់លានដុល្លារគិតត្រឹមឆ្នាំ 2020 កន្លងទៅនេះ។ ដោយឡែក លោក Michael Dell ប្រធានប្រតិបត្តិរបស់ Dell Technologies ផងដែរក៏មានការកើនឡើងនៃទ្រព្យសម្បត្តិពី 22.9 ពាន់លានដុល្លារទៅដល់ 44.4 ពាន់លានដុល្លារផងដែរក្នុងអំឡុងពេលដែលកំពុងមានវិបត្តិដូចគ្នា៕

  • ត្រីងៀតឆ្ងាញ់ចាញ់សន្ទុះផ្អក និងប្រហុករបស់អ្នកខេត្តកំពង់ចាម

    ត្រីងៀតឆ្ងាញ់ចាញ់សន្ទុះផ្អក និងប្រហុករបស់អ្នកខេត្តកំពង់ចាម

    កំពង់ចាមជាខត្តមួយដែលមានភាពល្បីល្បាញក្នុងការកែច្នៃត្រីស្រស់ជាអាហារទុកបម្រុងមិនចាញ់ខេត្តនានានៅតាមដងទន្លេសាបនោះទេ។ អាហារទុកបានយូរដែលប្រជាជនខ្មែរនិយមបរិភោគទាំងនោះរួមមាន ត្រីងៀត ផ្អក និងប្រហុកជាដើម។  លោក​ សេង សុខឃីម​ ម្ចាស់​សិប្បកម្ម«​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​»​ មានទីលំនៅស្ថិតនៅ​ភូមិ​កំ​ប៉ាល​ ឃុំ​សណ្តែក​ ស្រុក​បាធាយ​ខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ប្រាប់​ AMS​ថា លោក​បាន​កែច្នៃ​ និង​ប្រកប​អាជីវកម្ម​ធ្វើត្រីងៀត​នេះ​ប្រមាណ5ឆ្នាំហើយ​ ​ដែល​ផលិតផល​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​របស់​លោក​ត្រូវបានទទួល​បានការចាប់អារម្មណ៍​គាំទ្រច្រើនពីអតិថិជន​ និងមានការ​បញ្ជាទិញ​ជាហូរហែ។  លោក​បានឱ្យ​ដឹង​ថា​៖«​ដំបូង​ឡើយ​ ការកែច្នៃ​ផលិតផល​ត្រីងៀត​ ខ្ញុំធ្វើជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​ ដោយយាយតា​របស់ខ្ញុំ​ គឺជា​អ្នក​ប្រកបរបរ​នេះ​​។ ក្រោយមក​ទើបអាជីវកម្ម​ត្រីងៀត​​របស់ខ្ញុំ​ក៏បាន​ពង្រីក​ខ្លួន​ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ហ្វេ​សប៊ុ​ក YouTube​ ពី​បច្ចេកទេស​នៃ​ការ​ប្រឡាក់ត្រី​ ការរៀប​ចំ​អនាម័យ​ ប្រសើរ​ជាង​អ្វី​ដែលអ្នកដទៃ​ធ្លាប់​បាន​អនុវត្ត​ គួបផ្សំ​ និង​ប្រវត្តិ​​គ្រួសារ​របស់ខ្ញុំ​ ​ ទើបបានធ្វើ​ឱ្យ​មាន​ការ​​ទទួលស្គាល់​ច្រើនឡើង​ៗ ហើយ​ទីផ្សារ​ក៏​មានការ​រីកចម្រើន​ធំជាង​មុន​ដែរ​»។ ផលិតផលត្រីងៀតរបស់លោកទទួលបានការគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុក ពិសេសតាមបុរីធំៗ និងក្រៅប្រទេសដូចជា​អាមេរិក​ កាណាដា​ អូស្ត្រាលី​ អ៊ី​តា​លី​ ជប៉ុន​ កូរ៉េជាដើម។ ​លោកបានបន្តឱ្យដឹងថាកាលពីមុនក្នុង 1ខែកែច្នៃត្រីងៀត​បាន​ជាង​30គីឡូក្រាម​ ឬក៏2​-3ខែ​អាច​បាន​ជាង​ 90​គីឡូក្រាម​នៅពេលដែលទីផ្សាររីកចម្រើនខ្លាំង ដោយបច្ចុប្បន្នមួយគីឡូក្រាមត្រីងៀតសាច់គាត់លក់បានក្នុងតម្លៃ 65,000រៀល និងតម្លៃខុសៗគ្នាទៅតាមប្រភេទត្រី។ ដ្បិតវាមានតម្លៃខ្ពស់បន្តិចមែន តែវាមានគុណភាព រសជាតិ និងអនាម័យល្អ។  ដោយឡែកក្នុងរយៈពេលប្រមាណ 3-4 ខែចុងក្រោយនេះការផលិតត្រីងៀតហាក់បង្អង់ដៃដោយសារគេផ្ដោតខ្លាំងទៅលើទីផ្សារក្រៅប្រទេស តែការនាំត្រីងៀតចេញទៅក្រៅប្រទេសត្រូវបានបិទដោយសារការរីករាលដាលនៃជំងឺកូវី-19។ លោកបានបញ្ជាក់ទៀតថា ដោយសារការធ្វើត្រីងៀតនេះត្រូវចំណាយពេលសម្រិតសម្រាំង និងពិបាកដឹកជញ្ជូនផងនោះ គាត់ក៏បន្ថយដៃក្នុងការផលិតប្រមាណ50ភាគរយ ហើយសម្រុកមកធ្វើប្រហុក និងផ្អកវិញ។  លោក​ សុខឃីម បានបន្តទៀតថា ឆ្នាំនេះគាត់បានសម្រុកធ្វើផ្អក និងប្រហុកច្រើនជាងត្រីងៀត…

  • ស្ងាត់ៗ Elon Musk ប្រកាសប្តូរតួនាទីពី CEO ទៅជា Technoking of Telsa

    ស្ងាត់ៗ Elon Musk ប្រកាសប្តូរតួនាទីពី CEO ទៅជា Technoking of Telsa

    បរទេស៖ នៅថ្ងៃអង្គារនេះបុរសមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើន និងល្បីបំផុតលើពិភពលោក Elon Musk បានធ្វើឲ្យគេគ្រប់គ្នាមានការភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀតតាមរយៈប្តូរតួនាទីចេញពីប្រធានប្រតិបត្តិ ឬ CEO ទៅជា Technoking of Tesla ឬស្តេចបច្ចេកវិទ្យានៃTeslaជំនួសវិញ។ ទោះបីជាយ៉ាងណាក្តីយោងតាមការបញ្ជាក់របស់គណៈកម្មការមូលបត្ររបស់អាមេរិក SEC បានឲ្យដឹងថា Elon Musk នៅតែមានតួនាទីទទួលខុសត្រូវជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនដដែលខណៈដែលប្រធានផ្នែកហិរញ្ញវត្ថុ ឬ CFO របស់ Tesla គឺលោក Zach Kirkhorn ឯណោះវិញក៏ត្រូវបានប្តូរងារទៅជា Master of Coin ផងដែរ។ គ្មានអ្នកម្នាក់ហ៊ានអះអាង ឬចេញមកបញ្ជាក់អំពីមូលហេតុលំអិតអំពីការប្តូរងារនេះនៅឡើយទាំងដែលលោក Musk និងលោក Kirkhorn ប៉ុន្តែអ្វីដែលគេអាចមើលឃើញចំពោះងារជា Master of Coin នោះគឺអាចសំដៅទៅលើកញ្ចប់លុយវិនិយោគប្រមាណជា 1.5 ពាន់លានដុល្លារដែល Teslaទើបតែបានប្រកាសវិនិយោគទៅលើលុយអេឡិចត្រូនិក Bitcoin កាលពីគ្រាកន្លងមកថ្មីៗនោះ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្រោយតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកMusk ត្រូវបានក្រុមអ្នកវិនិយោគរបស់ក្រុមហ៊ុន Teslaនាំគ្នាធ្វើការដាក់ពាក្យបណ្តឹងទៅលើបុរសរូបនេះក្រោមបទចោទប្រកាន់មូយចំនួនទៅលើ Tweet របស់លោកថាជារឿងដែលមានភាពមិនប្រក្រតីទៅនឹងច្បាប់។ មេធាវីមួយរូបបានអះអាងថា លោក Musk បានធ្វើការសេចក្តីថ្លែងការណ៍ប្រកាសខុសឆ្គងអំពីបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Tesla នៅលើបណ្តាញសង្គម Twitter ដែលមានអ្នកតាមដានដល់ទៅជាង 10 លាននាក់របស់គាត់។ ទោះបីជាយ៉ាងណាក្តីការបង្ហោះ Tweet ដែលធ្វើឲ្យលោក Musk មានបញ្ហាបែបនេះគឺមិនមែនជាលើកដំបូងនោះទេដោយកាលពីខែឧសភាកន្លងទៅលោកMusk ក៏បានធ្វើការចែករំលែកថាស្តុកហ៊ុនរបស់ Tesla មានតម្លៃថ្លៃខ្លាំង too high។ សម្តីមួយម៉ាត់របស់លោកកាលពីពេលនោះបានបណ្តាលឲ្យតម្លៃរបស់ក្រុមហ៊ុនធ្លាក់ចុះអស់ដល់ទៅ 13 ពាន់លានដុល្លារភ្លាមៗ ហើយដូចគ្នានេះកាលពីឆ្នាំ2018 លោកក៏ធ្លាប់បានទទួលរងការបង់ពិន័យទៅលើការអះអាងដែលខុសច្បាប់ជាទឹកប្រាក់ប្រមាណជា20 លានដុល្លារម្ដងហើយដែរ៕