-
ព្រឹត្តិការណ៍សហគមន៍20កុម្ភៈ និងការប្រែប្រួលទីផ្សារលក់រាយបែបប្រពៃណី
ទោះបីជាការឆ្លងជំងឺកូវីដនៃព្រឹត្តិការណ៍សហគមន៍20កុម្ភៈ បានចាប់ផ្តើមរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យអារម្មណ៍នៃភាពភ័យខ្លាចក្នុងការឆ្លងជំងឺមានកំណើនក្នុងខេត្តក្រុងមួយចំនួនក្តី ក៏ស្ថានភាពនៃតម្លៃម្ហូបអាហារប្រចាំថ្ងៃរបស់មេផ្ទះមួយចំនួន ពុំមានអ្វីប្រែប្រួលជាដុំកំភួនទេ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះគឺចំនួននៃអ្នកមកកាន់ទីផ្សារមានការថយចុះ ។ បើតាមការសាកសួរទៅកាន់អ្នកលក់រាយតាមទីផ្សារបែបប្រពៃណីក្នុងក្រុងភ្នំពេញមួយចំនួន ពួកគាត់បានបញ្ជាក់ថា កាលដែលអ្នកទិញមិនមកកាន់ទីផ្សារដូចពីមុន មកពីមានព័ត៌មានពីការឆ្លងកូវីដចុងក្រោយនេះមានការកើនឡើង និងមានការបិទនូវកន្លែងមួយចំនួនទៀតជាបន្តបន្ទាប់ ដែលខុសប្លែកពីអ្នកលក់ប្រចាំថ្ងៃនៅតែបន្តការលក់ដូរជាធម្មតា គ្រាន់តែតម្លៃមុខទំនិញខ្លះឡើងថ្លៃបន្តិចបន្តួច ដូចជាតម្លៃ សាច់ជ្រូក សាច់គោតិចតួច និងបន្លែមួយចំនួនទៀត។ ស្ត្រីជាអាជីវករលក់បន្លែម្នាក់នៅផ្សារទួលគោក ឈ្មោះ ស្រីអូន បានប្រាប់ថា៖« តម្លៃបន្លែបង្ការមួយចំនួន ខ្ញុំមិនបានលក់ឡើងថ្លៃទេ តែសម្រាប់អ្នកលក់ដទៃទៀត អាចលក់ឡើងថ្លៃ ខ្ញុំមិនបានដឹងដែរ។ ខ្ញុំនៅតែលក់ប្រចាំថ្ងៃ ហើយក៏មិនបានឡើងថ្លៃអីទេ អ្នកទិញគេរអ៊ូគ្រប់គ្នាហ្នឹង ថាសាច់មាន់ និងសាច់ជ្រូកឡើងថ្លៃ»។ អ្នកនាងបន្តថា ៖ «ពេលដែលមានព័ត៌មានពីការឆ្លងកូវីដមក ក្នុងរយៈពេល3-4ថ្ងៃចុងក្រោយ អ្នកទិញហាក់ដូចជារយាលមកផ្សារ ព្រោះមកពីមូលហេតុភ័យខ្លាច។ សូម្បីតែអ្នកលក់កាហ្វេនៅក្បែរកន្លែងខ្ញុំលក់នេះក៏រអ៊ូបាត់ម៉ូយមិនឃើញមកទិញកាហ្វេដែរ ព្រោះម្នាក់ៗសុទ្ធតែភ័យខ្លាចឆ្លងជំងឺ។ ខ្ញុំក៏ខ្លាចដែរ ប៉ុន្តែបើមិនមកលក់ទេ ខ្លាចគ្មានចំណូលផ្គត់ផ្គង់ការហូបចុកក្នុងគ្រួសារ»។ ដោយឡែក អ្នកលក់គុយទាវ ហាងឈ្មោះរ៉ៃ RAI នៅម្តុំផ្សារតាប៉ាងបានប្រាប់ AMS ថា ៖ «សាច់គោមានការឡើងថ្លៃ សាច់ជ្រូកក៏មានការឡើងថ្លៃតិចតួចដែរ ប៉ុន្តែខ្ញុំមិនសូវចាប់អារម្មណ៍ទេ ព្រោះខ្ញុំគិតថាប្រហែលជាអាចឡើងមួយរយៈប៉ុណ្ណោះ…
-
ក្រសួងរ៉ែនិងថាមពល ជំរុញឱ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ត្រូវពន្លឿនការបង្កើតរោងចក្រចម្រាញ់ប្រេង ក្នុងពេលខាងមុខ
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាកំពុងដំណើរការបូមប្រេងឆៅ នៅក្នុងតំបន់ប្រេងអប្សរាប្លុកAនៃបាសាំងខ្មែរយ៉ាងរលូន ដែលជាសមិទ្ធផលដ៏អស្ចារ្យមួយ ក្នុងការបើកផ្លូវនៃឧស្សាហកម្មប្រេង របស់កម្ពុជា ។ ឯកឧត្តម បន្តថា នៅពេលដែលកម្ពុជាកំពុងផលិតប្រេងឆៅទាំងអស់នេះបាន គឺកម្ពុជាមិនទាន់មានរោងចក្រចម្រាញ់ប្រេងឆៅ នៅឡើយទេ ដោយប្រេងដែលបូមបាន គឺរាជរដ្ឋាភិបាលសហការជាមួយក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមានសិទ្ធិ ពេញលេញលើការរុករកនិងផលិតប្រេងឆៅក្នុងប្លុកA សម្រាប់ដាក់ដេញថ្លៃប្រេងជាអន្តរជាតិ ដើម្បីលក់ទៅឱ្យក្រុមហ៊ុនបរទេស ក្នុងតម្លៃមួយសមរម្យ ។ ឯកឧត្តមបានរំលឹកថា កាលពីប៉ុន្មានឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទៅក្រុមហ៊ុនមួយ ដើម្បីសិក្សា វាយតម្លៃ ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាត ដែលមានកម្លាំងផលិតបានប្រហែល៥លានតោនប្រេងក្នុងមួយឆ្នាំ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមហ៊ុននោះមិនទាន់មានដំណើរការអ្វីឡើយ ហើយបើសិនជាក្រុមហ៊ុននោះនៅតែមិនមាន ការវិវត្តន៍អ្វីល្អនោះទេ គឺរាជរដ្ឋាភិបាលនឹងបញ្ចប់អាជ្ញាប័ណ្ណ ។ « បើយើងមានរោងចក្រចម្រាញ់ប្រេងកាត យើងបានផលិតផលដែលចេញពីប្រេងកាតច្រើនណាស់ សម្រាប់ ប្រើប្រាស់ទៅលើវិស័យផ្សេងៗទៀត ដូច្នេះហើយជាគោលការណ៍ ជាគំនិតដែលយើងបានគិត ថាទីមួយ គឺយើងជំរុញ ឱ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនេះ គឺគាត់ខិតខំបញ្ចប់ការសាងសង់រោងចក្រនេះឱ្យបាន ហើយបើសិនគាត់ធ្វើមិនបានទេ គឺយើងត្រូវរកក្រុមហ៊ុនផ្សេង ដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាតនេះឱ្យបាននៅពេលខាងមុខ »។ សូមបញ្ជាក់ថា…
-
បច្ចេកវិទ្យា contactless របស់ក្រុមហ៊ុន Visa កំពុងផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទិញម្ហូបអាហារ និងគ្រឿងទេសនានា ដោយមិនចាំបាច់ប្រើក្រដាស់ប្រាក់ ក្នុងអំឡុងវិបត្តិកូវីដ១៩
ភ្នំពេញ៖ ជំងឺកូវីដ១៩ (Covid-19) បានធ្វើឱ្យមានបន្លាស់ប្តូរឥរិយាបទរស់នៅរបស់មនុស្សគ្រប់គ្នាយ៉ាងខ្លាំង ។ ជាច្រើនខែកន្លងមកនេះ មនុស្សម្នាក់ៗអាចសង្កេតឃើញថា ខ្លួនឯងកំពុងមានទំនោរ និងពឹងផ្អែកលើបណ្តាញអ៊ិនធើណេត ហើយនិងប្រព័ន្ធឌីជីថលនានា សម្រាប់របទនៃការរស់នៅ ការប្រកបការងារ និងស្វែងរកការកម្សាន្តជាដើម ។ ជំងឺរាតត្បាតនេះ ក៏បានជម្រុញឱ្យមានឥរិយាបទថ្មីៗ ដែលបានផ្លាស់ប្តូរជីវិតរបស់យើង ខណៈដែលយើងកំពុងតែសម្របខ្លួនទៅនឹងប្រក្រតីភាពតាមគន្លងថ្មីនេះ ។ និន្នាការដែលគួរឱ្យកត់សម្គាល់មួយនោះគឺ សន្ទុះនៃការអភិវឌ្ឍអាជីវកម្មឲ្យទៅជាពាណិជ្ជកម្មឌីជីថល។ អតិថិជនជាច្រើន មិនថាជាអ្នកជំនាន់ថ្មី ឬជំនាន់ចាស់នោះទេ បានងាកមកជ្រើសរើសវិធីសាស្រ្តថ្មីៗក្នុងការទិញទំនិញតាមពាណិជ្ជកម្មអេឡិចត្រូនិច eCommerce ការទូទាត់ដោយមិនមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ដូចជាប្រើបច្ចេកវិទ្យា contactless និងវិធីសាស្រ្តផ្សេងៗទៀត សម្រាប់តម្រូវការប្រចាំថ្ងៃក្នុងការទិញម្ហូបអាហារ និងគ្រឿងទេសជាដើម ។ដូច្នេះសម្រាប់ម្ចាស់អាជីវកម្មក៏ទាមទារឱ្យដើរទាន់ភាពបម្រែបម្រួលនេះផងដែរ ។ គ្មាននរណាម្នាក់មានភាពស៊ាំទៅនឹងការផ្លាស់ប្តូរទាំងនេះទេ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច ជំងឺរាតត្បាតមួយនេះបានរំខានដល់សុខមាលភាពហិរញ្ញវត្ថុរបស់ពួកគេ ។ ជាការពិតណាស់ គោលការណ៍ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសម្រាប់អាជីវកម្ម ដែលមិនមែនជាតំរូវការចាំបាច់របស់អតិថិជន និងគោលការណ៍ណែនាំស្តីពីការអនុវត្តគម្លាតសង្គម បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យមួយនេះ ។ នៅក្នុងគ្រាដ៏លំបាកមួយនេះ អាជីវកម្មខ្នាតតូចជាច្រើន បានបង្ហាញពីភាពធន់លើការរងការប៉ះទង្គិច និងសម្របខ្លួនបានយ៉ាងឆាប់រហ័ស ។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺ Covid-19 ប្រមាណជាង ២ ភាគ ៣…
-
ព័ត៌មានសេដ្ឋកិច្ចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
-
អាមេរិកទម្លាក់លុយជំនួយបន្ថែម 14 ពាន់លានដុល្លារជួយដល់វិស័យអាកាសចរណ៍
បរទេស៖ ក្រុមអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍នេះបានឈានទៅដល់ការសម្រេចចិត្តចុងក្រោយមួយដើម្បីអនុម័តកញ្ចប់ថវិកាជំនួយថ្មីមួយដែលមានទំហំរហូតទៅដល់ 14 ពាន់លានដុល្លារ។ ជាផ្នែកមួយនៃជំនួយក្នុងអំឡុងពេលកូវីដ ហើយវានឹងត្រូវប្រើប្រាស់សំខាន់ផ្តោតទៅលើកិច្ចការងារបើកប្រាក់ខែដល់បុគ្គលិកដែលធ្វើការនៅក្នុងវិស័យអាកាសចរណ៍របស់អាមេរិក។ កញ្ចប់ជំនួយ 6 ខែចុងក្រោយដែលកំពុងតែបន្តដំណើរការនៅឡើយនោះគឺបានជួយទៅដល់បុគ្គលិកធ្វើការនៅក្នុងវិស័យអាកាសចរណ៍រាប់ពាន់នាក់ដើម្បីអាចទទួលបានប្រាក់កម្រៃប្រចាំខែរបស់ពួកគេរហូតដល់ចុងខែកញ្ញា ហើយគិតមកដល់ពេលនេះចាប់រាប់តាំងតែពីខែមីនា ឆ្នាំ2020 មកអាមេរិកបានបញ្ចេញកញ្ចប់ជំនួយសម្រាប់វិស័យអាកាសចរណ៍សរុបប្រមាណជា 54 ពាន់លានដុល្លាររួចមកហើយ។ គួរឲ្យដឹងដែរថាការធ្វើដំណើរតាមអាកាសរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់ទៅ 60 ភាគរយកាលពីឆ្នាំ2020 គឺជាអត្រាទាបបំផុតមិនធ្លាប់មានឡើយចាប់តាំងតែពីឆ្នាំ1984 ពោលគឺបាត់បង់ចំនួនភ្ញៀវធ្វើទៅដល់ 550 លាននាក់។មកដល់ពេលនេះការដឹកជញ្ជូនភ្ញៀវតាមអាកាសរបស់អាមេរិកគឺនៅតែបន្តចំណាយលុយយ៉ាងហោចណាស់ប្រមាណជា 150 លានដុល្លារក្នុងមួយថ្ងៃទោះបីជាមិនមានប្រតិបត្តិការក្តីហើយជឿជាក់ថាវានឹងបន្តរហូតដល់ចុងឆ្នាំនេះដដែល។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាច្រើនបានធ្វើការលើកសរសើរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តបន្តប្រាក់ជំនួយលើកនេះដោយបានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាថា៖ កិច្ចការងារនេះគឺពិតជាមានសារៈសំខាន់ណាសដើម្បីឱ្យនិយោជិករបស់យើងមានការងារធ្វើ និងត្រៀមខ្លួនជាស្រេចដើម្បីជួយនៅពេលសេដ្ឋកិច្ចប្រទេសជាតិងើបឡើងពីវិបត្តិនេះវិញ។ ទោះបីជាយ៉ាងណាក្តីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះភាគហ៊ុនរបស់អាកាសចរណ៍អាមេរិកបានកើនឡើងប្រមាណជា 16 ភាគរយវិញដោយសារតែសកម្មភាពធ្វើដំណើរមួយចំនួនដែលភាគច្រើនគឺផ្តោតសំខាន់ទៅលើការដឹកជញ្ជូនវ៉ាក់សាំងនៅក្នុងប្រទេស ហើយត្រឹមតែ 5 ថ្ងៃដើមខែមីនានេះគេសង្កេតឃើញថាចំនួនអ្នកធ្វើដំណើរតាមអាកាសរបស់អាមេរិកមានចំនួន 1 លាននាក់ ហើយរំពឹងទុកថានឹងមានការកើនឡើងបន្ថែមទៀតនៅនិទាឃរដូវខាងមុខនេះ៕
-
Facebook រំលាយគម្រោងយក្សសាងសង់ខ្សែកាបក្រោមសមុទ្រពីអាមេរិកទៅដល់ក្រុងហុងកុង
បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះកាសែតចិនដេលីបានចេញផ្សាយថា ក្រុមហ៊ុនហ្វេសប៊ុកបានបង្ខំចិត្តក្នុងការលុបចោលនូវគម្រោងដ៏ធំមួយដើម្បីអាចតភ្ជាប់ខ្សែកាបក្រោមសមុទ្ររវាងទីក្រុងកាលីហ្វ័រញ៉ាទៅដល់ទីក្រុងហុងកុងហើយក្រោយពេលដែលភាពតានតឹងរវាងមហាយក្សអាមេរិក និងចិននៅតែបន្តភាពមិនចុះសម្រុងគ្នានៅឡើយនោះ។ អ្នកនាំពាក្យរបស់ហ្វេសប៊ុកដែលបានធ្វើការរៀបរាប់ប្រាប់ក្រុមអ្នកកាសែតអន្តរជាតិថាដោយសារបញ្ហានៅតែបន្តនៅឡើយរវាងរដ្ឋាភិបាលអាមេរិកនិងក្រុងប៉េកាំង ជាពិសេសទៅលើកិច្ចការងារទំនាក់ទំនងគ្នាដោយផ្ទាល់នោះយើងបានសម្រេចចិត្តក្នុងការលុបចោលគម្រោងនេះទាំងស្រុងតែម្តងប៉ុន្តែអ្នកនាំពាក្យរូបនេះបានបង្ហើបថា ក្រុមហ៊ុននៅតែរំពឹងទុកថានឹងអាចធ្វើការឡើងវិញជាមួយនឹងគ្រប់ភាគីដើម្បីអាចពិនិត្យ និងដោះស្រាយបញ្ហាព្រួយបារម្ភចំពោះរដ្ឋាភិបាលអាមេរិក។ គួរឲ្យដឹងដែរថាខ្សែកាបដែលនឹងគ្រោងនឹងសាងសង់ឡើងដើម្បីអាចផ្ទេរទិន្នន័យនៃបណ្តាញសង្គមយក្សហ្វេសប៊ុនព្រមទាំងក្រុមហ៊ុនទូរគមនាគមន៍មួយចំនួនទៀតរវាងទីក្រុងរបស់អាមេរិក និងទីក្រុងរបស់ចិនមួយនេះត្រូវបានទទួលការអនុញ្ញាត និងព្រមព្រៀងគ្នាតាំងតែពីឆ្នាំ 2018 មកម្ល៉េះ។ សមត្ថភាពនៃខ្សែកាបអុបទិកត្រូវបានគេជឿជាក់ថានឹងអាចធ្វើការផ្ទេរទិន្នន័យក្នុងទំហំធំខ្លាំង ប៉ុន្តែប្រើប្រាស់រយៈពេលតិចបំផុត។ គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតែងតែបានធ្វើការចោទប្រកាន់ និងបដិសេធរាល់ភាគីទាំងឡាយណាដែលមានការពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យារបស់មហាយក្សចិនដោយលើកឡើងថាវាអាចផ្តល់ការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់អាមេរិក។ ក្រៅតែពីក្រុងហុងកុងខ្សែកាបអុបទិកដែលត្រូវបានគេដាក់ឈ្មោះថា Pacific Light Cable Network នេះក៏មានការចូលរួមពីសំណាក់ក្រុមហ៊ុនយក្សអាមេរិកGoogle ផងដែរ ហើយតាមគម្រោងវានឹងតភ្ជាប់ទៅកាន់កោះត៉ៃវ៉ាន់ និងប្រទេសហ្វីលីពីន៕
-
អ្នករត់កង់បីបារម្ភសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ខណៈឥទ្ធិពលព្រឹត្តិការណ៍ ២០កុម្ភៈបន្តរំខានដល់មុខរបរ
ភ្នំពេញ៖បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានផ្ទុះឡើងរហូតមកដល់ពេលនេះករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍បន្តមានជាហូរហែរព្រមទាំងបានបង្ខំចិត្តឱ្យអាជីវកម្មមួយចំនួនផ្អាក់ដំណើរការបណ្តោះអាសន្ន មនុស្សម្នាផ្អាក់រាល់ការជួបជុំ ឯការធ្វើដំណើរនៅតាមផ្លូវសាធារណៈក៏មានសភាពស្ងប់ស្ងាត់ជាងថ្ងៃធម្មតា។ អ្នកប្រកបរបរដឹកអ្នកដំណើរតាមកង់បី (តុកតុក) មួយចំនួននៅរាជធានីភ្នំពេញ បានលើកឡើងថា ឥទ្ធិពលជំងឺកូវីដបង្រៀនពួកគាត់ឱ្យប្រុងប្រយ័ត្នគិតពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួននិងសុវត្ថិភាពអតិថិជនបានប្រសើរជាងមុខ។ លោក សោម សារិទ្ធ ជាអ្នករត់កង់ម្នាក់នៅរាជធានីភ្នំពេញ បាននិយាយថា៖ “ខ្ញុំខ្លាចជំងឺកាចសាហាវមួយនេះ ប៉ុន្តែធ្វើយ៉ាងណាបើនេះជាជីវភាព ដើម្បីចិញ្ចឹមក្រពះ ខ្ញុំត្រូវតែបន្តសកម្មភាពការងារ ចិត្តវិញចេះតែភ័យព្រួយហើយ តែយ៉ាងណាក៏ដោយយើងត្រូវចេះការពារខ្លួនឯងឱ្យបានល្អ”។ អ្នករត់កង់បីវ័យសែសិបឆ្នាំរូបនេះ បានបន្តទៀតថា ដើម្បីបញ្ជៀសការឆ្លងកូវីដ-១៩ លោកតែងពាក់ម៉ាស់រាល់ពេលដឹកអតិថិជន លាងសម្អាតដៃមុននឹងក្រោយពេលទទួលលុយពីអតិថិជន និងសម្អាតកង់បីរបស់ខ្លួនជានិច្ច។ “ខ្ញុំត្រៀមម៉ាស់ ទឹកអាល់កុលលាងដៃ និងប្រុងប្រយ័ត្នជានិច្ច ការពារសុវត្ថិភាពខ្លួនឯង និងអតិថិជន… បើនិយាយចំណូលវិញធ្លាក់ចុះខ្លាំងគួរសមដែរមួយរយៈនេះ”។ ទន្ទឹមនឹងគ្នានេះដែរ លោក ភី សុបញ្ញា អ្នករត់តុកតុកម្នាក់ទៀត ក៏បាននិយាយដែរថា ជាទូទៅលោកអាចរកចំណូលពីរបរដឹកអ្នកដំណើរបានចន្លោះពីប្រំាបួនម៉ឺនទៅដប់ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែតាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមកមួយថ្ងៃលោកអាចរកប្រាក់ត្រឹមតែមួយម៉ឺនទៅពីរម៉ឺនរៀលប៉ុណ្ណោះ។ លោក សុបញ្ញា “ជំងឺកូវីដ-១៩ ហ្នឹង បានធ្វើឱ្យចំណូលខ្ញុំកាន់តែដុនដាប់ទៅ និងប្រឈមហានិភ័យខ្ពស់ តែពេលនេះខ្ញុំត្រូវតែគិតពីសុខភាពខ្លួនឯង សុខភាពគ្រួសារខ្ញុំ និងភ្ញៀវដែរមករកសេវារបស់យើង… មិនមែនថាបានលុយចេះតែដឹកទេ”។ កំពុងអង្គុយក្នុងតុកតុករង់ចាំអតិថិជនហៅតាមទូរស័ព្ទដៃ លោក សុភ័ក្រ សីហា ងាកមកនិយាយថា “បើសិនជាជំងឺកូវីដនេះនៅតែមានការរីករាលដាលកាន់តែខ្លាំង…
-
ប្រអប់ខ្លឹម ផ្ដល់បទពិសោធន៍ថ្មីដល់ការសិក្សារបស់សិស្សានុសិស្សនៅកម្ពុជា
ការសិក្សារបស់សិស្សនាពេលបច្ចុប្បន្នទាមទារឱ្យមានការអនុវត្តជាក់ស្ដែងដែលជាកត្តាមួយសម្រួលដល់ការយល់ ក៏ដូចជាការទទួលយកនូវចំណេះដឹង ដែលជាមូលហេតុជំរុញឱ្យយុវជនមួយក្រុមបង្កើតប្រអប់ខ្លឹម (Klem Box) ឡើងដើម្បីផ្តល់ភាពកាន់តែងាយស្រួលសម្រាប់សិស្សានុសិស្សសិក្សាស្វែងយល់ និងអនុវត្តជាត់ស្ដែងស្របតាមកម្មវិធីសិក្សារបស់ក្រសួង។ ប្រអប់ខ្លឹម (Klem Box) គឺជាឧបករណ៍មួយដែលពាំនាំនូវបទពិសោធន៍ថ្មីមកជូនសិស្សានុសិស្សដែលកំពុងសិក្សាឱ្យទទួលបាននូវការអនុវត្តជាក់ស្ដែងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ។ប្រអប់នេះត្រូវបានបង្កើតឡើងដោយក្រុមយុវជនខ្មែរដែលមានសមាជិក3រូប រួមមាន លោក នួនស៊ីនឿន សំណាង លោក ឡុង ម៉េងថុង និងលោក ចាន ដាវីត។ នាយកប្រតិបត្តិប្រអប់ខ្លឹម លោក នួនស៊ីនឿន សំណាង បានប្រាប់ AMS ថា ៖ « ខ្ញុំតែងតែសួរខ្លួនឯងថា ពេលដែលខ្ញុំរៀននៅសាលាអន្តរជាតិ Liger ហ្នឹង6ឆ្នាំ តើខ្ញុំគួរតែធ្វើបែបណាដើម្បីផ្ដល់ឱកាស និងជួយដល់ប្អូនៗ ក៏ដូចជាមិត្តភក្ដិខ្ញុំនៅខេត្តដូចគ្នា។ ដូច្នេះហើយ ទើបពួកយើងសម្រេចចិត្តបង្កើតប្រអប់ខ្លឹម»។ ជាមួយគ្នានេះ លោកក៏បានប្រាប់ពីដំណើរដើមទងពីការផលិតប្រអប់ខ្លឹមនេះថា ៖« ដំបូងខ្ញុំប្រើលុយសន្សំខ្លួនឯងដែលខ្ញុំចូលកម្មវិធីប្រកួតនៅវិទ្យាល័យពេលខ្ញុំនៅខេត្ត ចឹងពេលខ្ញុំមកធ្វើនៅភ្នំពេញ យើងជួលផ្ទះផង យើងទិញម៉ូតូផង អ៊ីចឹងលុយសន្សំហ្នឹងខ្ញុំវិនិយោគទៅលើហ្នឹងអស់ហើយ។ ខ្ញុំបានចូលរួមកម្មវិធី Blue Tribe ដែលជាកម្មវិធីរបស់ UNDP និងសហគ្រិនខ្មែរ គាត់បានវិនិយោគយើង 5,000ដុល្លា…
-
ក្រុមហ៊ុន Apple គ្រោងចំណាយប្រាក់១,២ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំមួយនៅអាល្លឺម៉ង់
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple គ្រោងបោះទុនវិនិយោគជាង១ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណ១,២ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌបច្ចេកវិទ្យាធំមួយមានឈ្មោះថា ស៊ីលីខុន ឌីហ្សាញ សេនធើ (silicon design centre) នៅក្នុងទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់ ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Apple បានអោយដឹងដែរថា រោងចក្រថ្មីនេះនឹងក្លាយជាកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើមុខងារច្រើនមុខ ហើយក៏ជាកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ធំបំផុតនៅអឺរ៉ុប សម្រាប់ការបង្កើតនូវឧបករណ៍ វ៉ាយហ្វាយ (Wireless) និង សូហ្វវែ (Software) ផងដែរ ។ គួរបញ្ជាក់ថា ទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់ គឺជាមជ្ឈមណ្ឌលវិស្វកម្ម និងបច្ចេកវិទ្យារបស់ Apple ដ៏ធំជាងគេនៅក្នុងតំបន់អឺរ៉ុប ដោយក្នុងនោះមានវិស្វករប្រមាណជិត១ពាន់៥រយនាក់ ដែលមកពីប្រទេសចំនួន៤០ ហើយធ្វើការងារលើមុខជំនាញផ្សេងៗគ្នា ៕ ប្រភព៖ Reuters
-
លោក Elon Musk ស្ទើរតែក្លាយជាកំពូលមហាសេដ្ឋីលំដាប់លេខ១ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង២០ភាគរយ
អាមេរិក៖ តម្លៃហ៊ុនរបស់ក្រុមហ៊ុន តេស្លា (Tesla) បានហក់ឡើងខ្ពស់រហូតដល់២០ភាគរយ ដែលខ្ពស់ជាងឆ្នាំមុនទៅទៀត ធ្វើអោយលោក អេលុន មើស (Elon Musk) កើនទ្រព្យសម្បត្តិ ២៥ពាន់លានដុល្លារបន្ថែមទៀត ។ ការកើនឡើងតម្លៃហ៊ុនរបស់ក្រុមហ៊ុន តេស្លា ខាងលើនេះ ក៏បាននាំអោយទ្រព្យសម្បត្តិសរុបរបស់លោក អេលុន មើស មានចំនួន១៧៤ពាន់លានដុល្លារ ខណៈដែលលោក ចេស បេហ្សូស (Jeff Bezos) មានទ្រព្យសម្បត្តិ១៧៩.៩ពាន់លានដុល្លារ នេះបើតាម ប៊្លូមប៊ឺក ប៊ីលានណែ អ៊ីនឌិច (Bloomberg Billionaires Index) ។ សូមរំលឹកផងដែរថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន តេស្លា រូបនេះ ក៏ធ្លាប់បានក្លាយជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់លេខមួយម្ដងរួចមកហើយ កាលពីឆ្នាំមុន ដោយនៅពេលនេះ ទ្រព្យសម្បត្តិរបស់លោកបានតាមពីក្រោយនឹងលោក ចេស បេហ្សូស មហាសេដ្ឋីលេខមួយ ដែលជាមេធំរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ អាម៉ាហ្សូន (Amazon) ៕ ប្រភព៖ Bloomberg