-
រដ្ឋាភិបាលឥណ្ឌាចាប់បើកយុទ្ធនាការទម្លាក់កម្ចីដើម្បីទាក់ទាញការផលិតរថយន្តអគ្គិសនីក្នុងប្រទេស

បរទេស៖ រដ្ឋាភិបាលឥណ្ឌាត្រូវបានកាសែតចិនដេលីចេញផ្សាយថាបានរៀបចំផែនការយុទ្ធសាស្ត្រដ៏វែងឆ្ងាយមួយក្នុងការផ្តល់ជាកញ្ចប់ប្រាក់សុទ្ធលើកទឹកចិត្តមួយចំនួនទៅឲ្យបណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី(EVs)ដោយសង្ឃឹមថាខ្លួននឹងក្លាយទៅទីតាំងដែលគួរឲ្យទាក់ទាញ ក្នុងនាមជារោងចក្រផលិតរថយន្តអគ្គិសនីដ៏ធំបំផុតលើលោក។ កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការលើកកម្ពស់វិស័យផលិតរថយន្តអគ្គិសនីនេះក្នុងគោលបំណងធ្វើយ៉ាងណាអាចកាត់បន្ថយក្ដីពឹងផ្អែកទៅលើវិស័យប្រេង និងការកាត់បន្ថយការបំពុលបរិស្ថានទាំងស្រុងនៅប៉ុន្មានឆ្នាំខាងមុខនេះ ប៉ុន្តែកន្លងមកវាតែងតែត្រូវបានរារាំងដោយសារតែកង្វះការវិនិយោគ និងតម្រូវការទាបនៅឡើយហើយក៏ដូចជាលក្ខណៈនៃការលើកទឹកចិត្តទៅតាមបណ្តាប្រទេសនីមួយៗផងដែរ។ ស្ថិតនៅក្រោមកម្មវិធីលើកទឹកចិត្តថ្មីនេះរដ្ឋាភិបាលប្រទេសឥណ្ឌារំពឹងទុកថានឹងអាចទាញយកបានវិនិយោគនៅក្នុងវិស័យផលិតរថយន្តអគ្គិសនីដល់ទៅ 14 ពាន់លានដុល្លារក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ជាក់ស្តែងតាំងតែពីពាក់កណ្តាលឆ្នាំ2020 មកម្ល៉េះដែលរដ្ឋាភិបាលឥណ្ឌាបានធ្វើការបើកកិច្ចពិភាក្សាជាច្រើនទៅលើយុទ្ធសាស្ត្រមួយនេះ។ ផែនការដែលរួមមានទាំងការផ្តល់ជាប្រាក់លើកទឹកចិត្តសុទ្ធដែលមានទំហំអាចទៅដល់ 8 ពាន់លានដុល្លារទៅកាន់ក្រុមហ៊ុន និងអ្នកផលិតរថយន្តទាំងឡាយណាដែលមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនក្នុងរយៈពេល 5 ឆ្នាំខាងមុខដូចគ្នា។ ទោះបីជាយ៉ាងណាក្តីកម្មវិធីលើកទឹកចិត្តលំអិតនឹងអាចធ្វើឡើងនៅក្នុងកំឡុងពេល 1 ខែទៀត ប៉ុន្តែក្រុមហ៊ុនទាំងអស់នោះគឺអាចមានសិទ្ធិក្នុងការដាក់ពាក្យស្នើសុំចូលរួមកម្មវិធីនេះចាប់ពីថ្ងៃទី 1 មេសាខាងមុខនេះតទៅ។ ប្រភពដដែលបានបន្តទៀតថាក្រុមហ៊ុនទាំងឡាយនឹងអាចទទួលបានប្រាក់សុទ្ធលើកទឹកចិត្តចន្លោះពី 4 ទៅ 7 ភាគរយពីរដ្ឋាភិបាលវិញទៅតាមចំនួននៃការលក់ ឬចំនួននៃការនាំចេញព្រមទាំងឧបករណ៍បន្លាស់រថយន្តផង។ រហូតមកដល់ពេលនេះក្រុមហ៊ុនធំៗដូចជា Tesla Inc របស់លោក Elon Musk គឺកំពុងមានសន្ទុះខ្លាំងនៅក្នុងដំណើរការរោងចក្ររបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនប្រជែងធំៗដូចជា Ford, Volkswagen និង Tata Motor ព្រមទាំង Mahindra & Mahindra របស់ឥណ្ឌាក៏បានរៀបចំផែនការក្នុងការវិនិយោគប្រាក់រាប់ពាន់លានដុល្លារនៅក្នុងវិស័យនៃការផលិតរថយន្តអគ្គសនីនៅឥណ្ឌាដូចគ្នាផងដែរ។ រដ្ឋាភិបាលឥណ្ឌារំពឹងទុកថាកម្មវិធីលើកទឹកចិត្តនេះនឹងអាចទទួលបានការវិនិយោគប្រមាណជា 14 ពាន់លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋរបស់ខ្លួនរហូតទៅដល់ 5.8…
-
សហគមន៍តំបន់ការពារធម្មជាតិ៩ទៀតកំពុងរៀបចំនិតិវិធីបង្កើតនិងស្នើសុំការទទួលស្គាល់ពីក្រសួងបរិស្ថាន

ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាដើម្បីរួមកិច្ចការពារ និង អភិរក្សធនធានធម្មជាតិ សហគមន៍តំបន់ការពារធម្មជាតិ៩ទៀតកំពុងតែរៀបចំនិតិវិធីបង្កើតនិងស្នើសុំការទទួលស្គាល់ពីក្រសួងបរិស្ថានសម្រាប់ចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជា។សូមបញ្ជាក់ថាបើបូករួមសហគមន៍៩ថ្មីបន្ថែមទៀតនាថ្ងៃខាងមុខនេះដែរ គឺសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជាបានកើនដល់ចំនួន ១៨៣ ហើយ។ ឯកឧត្តម នេត្រ ភក្ត្រាថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១នេះ ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះគឺប្រយោជន៍ ដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបីឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះបានមានប្រសាសន៍ថា៖ «សហគមន៍តំបន់ការពារធម្មជាតិ ដែលនឹងត្រូវបង្កើតថ្មីចំនួន០៩ ដែលធ្វើឱ្យចំនួនសហគមន៍ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន កើនឡើងដល់១៨៣ សហគមន៍តំបន់ការពារធម្មជាតិ ហើយ ៩សហគមន៍នេះ កំពុងតែរៀបចំដំណើរការនីតិវិធី ដើម្បីស្នើសុំបង្កើត និងទទួលស្គាល់ពីក្រសួងបរិស្ថាន»។ ទាក់ទិនទៅនឹងសហគមន៍ថ្មីដែលគ្រោងបង្កើតនាថ្ងៃខាងមុខនេះ ឯកឧត្តម នេត្រភក្ត្រាបានបញ្ជាក់ប្រាប់ថាសហគមន៍ទាំងនេះ រួមមាន៖ សហគមន៍ ភ្នំទ័ពជាង ធ្វើសកម្មភាពនៅឧទ្យានជាតិជួរភ្នំក្រវាញត្បូង, សហគមន៍…
-
សេតវិមានសហរដ្ឋអាមេរិកកំពុងពិនិត្យសេចក្តីព្រាងថ្មីកញ្ចប់ប្រាក់ 3 ទ្រីលានដុល្លារទៀតសម្រាប់ស្ដារសេដ្ឋកិច្ច

បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអាមេរិកនៅថ្ងៃអង្គារនេះបានឲ្យដឹងថារដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងតែចាប់ផ្តើមធ្វើការពិចារណាទៅលើកញ្ចប់ចំណាយថ្មីមួយទៀតដែលមានទំហំរហូតទៅដល់ 3 ទ្រីលានដុល្លារក្នុងការប្រើប្រាស់សម្រាប់ការរៀបចំ និងកែប្រែហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិឡើងវិញ។ សេចក្តីព្រាងថ្មីដែលនឹងត្រូវបែងចែកទៅជា 2 ត្រូវបានគេមើលឃើញកំពុងប្រឈមមុខទៅនឹងការសម្រេចចិត្តយ៉ាងតានតឹងដោយសភានាពេលខាងមុខនេះពីព្រោះថាវាគឺជាសេចក្តីព្រាងថ្មីដែលនឹងត្រូវស្នើឡើងបន្ទាប់ពីសភាទើបតែបានអនុម័តកញ្ចប់ប្រាក់ប្រមាណជា 1.9ទ្រីលានដុល្លារកាលពីដើមខែនេះប៉ុណ្ណោះ។ កញ្ចប់ថវិកាជំនួយថ្មីដែលមានតម្លៃ 3 ទ្រីលានដុល្លារនេះត្រូវបានគេដឹងទៀតដែរថានឹងត្រូវប្រើប្រាស់ជាសំខាន់ក្នុងការជួយឲ្យសេដ្ឋកិច្ចរបស់អាមេរិកងើបឡើងវិញបានកាន់តែឆាប់រហ័សក្រោយទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកូវីដកន្លងមក។ លោក Biden ដែលទើបតែបានឡើងកាន់តំណែងកាលពីខែមករានោះធ្លាប់បានសន្យាថានឹងធ្វើឲ្យកាន់តែប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចព្រមទាំងបង្កើតការងារឲ្យបានកាន់តែច្រើនឡើងវិញ។ ប្រភពចេញពីក្រុមអ្នកប្រឹក្សារបស់លោក Biden ដែលបានថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះថា សំណើថវិកាថ្មីដែលមានទំហំ 3 ទ្រីលានដុល្លារនេះនឹងមិនប្រើប្រាស់ផ្តោតសំខាន់តែទៅលើការកែប្រែហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការងារអទិភាពចាំបាច់ដទៃទៀតផងដែរ ដែលជាចលករជួយដល់កំណើនសេដ្ឋកិច្ច។ កាសែត New York Times បានចេញរបាយការណ៍កាលពីព្រឹកថ្ងៃចន្ទម្សិលមិញថាក្រុមប្រឹក្សារបស់លោក Biden កំពុងរៀបចំកិច្ចការងារលំអិតសម្រាប់កញ្ចប់ថវិកា 3 ទ្រីលានដុល្លារនេះហើយ ក្នុងនោះមានទាំងការជំរុញសេដ្ឋកិច្ចការកាត់បន្ថយជាតិពុលនៅក្នុងបរិយាកាស និងជាពិសេសកាត់បន្ថយវិសមភាពសេដ្ឋកិច្ចផងដែរ។ ដោយឡែកយោងតាមការចេញផ្សាយរបស់កាសែត Washington Post និង CNN វិញក៏បានធ្វើសេចក្តីរាយការណ៍ព័ត៌មានស្រដៀងគ្នាផងដែរថា កញ្ចប់ថវិកា 3 ទ្រីលានដុល្លារនេះនឹងត្រូវបែងចែកទៅជា 2 ផ្នែកធំៗគឺផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធ និងមួយទៀតទៅលើកិច្ចការងារអទិភាពក្នុងស្រុកសំខាន់ៗដូចជាការអប់រំដែលមានទាំងកិច្ចការងារថែរក្សាកុមារថ្នាក់ជាតិ និងការបង់ថ្លៃសាលានៅតាមសហគមន៍ផងដែរ៕
-
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហាញពីទស្សនទាន 5 ចំណុចពាក់ព័ន្ធនឹងការអំពាវនាវរបស់រដ្ឋាភិបាលចំពោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យ

ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្ដីអំពាវនាវស្នើដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានបានបង្ហាញពីទស្សនទានចំនួន5ចំណុច ក្រោមការលើកឡើងពីភាពល្អប្រសើរចំពោះអតិថិជន និងផលលំបាករបស់អ្នកអភិវឌ្ឍន៍ក៏ដូចជាអ្នកពាក់ព័ន្ធផងដែរ។ តាមរយៈគណនីផ្លូវការនៃបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី23 ខែមីនា ឆ្នាំ២០២១នេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងចំពោះការយល់ឃើញពាក់ព័ន្ធទៅនឹងសេចក្ដីអំពាវនាវចំនួន5ចំណុចយ៉ាងដូច្នេះថា ៖ 1- ក្នុងនាមអ្នកទិញផ្ទះ ឬខុនដូ គឺពិតជាគាំទ្រ 100%។ 2- ក្នុងនាមអ្នកអភិវឌ្ឍន៌បុរី ឬខុនដូ គឺពិតជាពិបាកទទូលយកណាស់ ដោយសារលុយសម្រាប់សាងសង់ឱ្យចប់គំរោងនីមួយៗ គឺបានមកពីម្ចាស់គំរោងផ្ទាល់ខ្លួន ខ្លះ បានមកពីកម្ចីធនាគារខ្លះ និងបានមកពីអ្នកទិញបង់ជាប្រចាំខែខ្លះ ហើយបើសិនជាការបង់ប្រចាំខែរបស់អ្នកទិញមានបញ្ហា នោះម្ចាស់គំរោងជាច្រើន នឹងមិនមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់ការសាងសង់ តាមការកំណត់ទេ។ 3- ក្នុងនាមធនាគារ អ្នកលក់សម្ភារៈសំណង់ អ្នកម៉ៅការសាងសង់ និងកម្មករសាងសង់ គឺពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះបើសិនជាអ្នកអភិវឌ្ឍន៍បុរី ឬខុនដូ មិនបានទទូលការបង់ប្រចាំខែពីអ្នកទិញទេ នោះពួកគាត់ក៏នឹងខ្វះលុយបង្វិលក្នុងការសងត្រឡប់ទៅធនាគារ សងថ្លៃសម្ភារៈសំណង់ សងថ្លៃពលកម្ម និងការចំណាយផ្សេងទៀត ដោយពួកគាត់អាចបញ្ឈប់ការសាងសង់ ឬពន្យារពេលការសាងសង់ ហើយអាចធ្វើឱ្យចរន្តលុយសងធនាគារ ការប្រើប្រាស់សម្ភារៈសំណង់ និងការប្រើប្រាស់កម្លាំងពលកម្មធ្លាក់ចុះ ដោយមនុស្សកាន់តែច្រើននឹងបាត់បង់ការងារ និងមុខរបរ។ 4- ក្នុងនាមពលរដ្ឋកម្ពុជាម្នាក់ មានការសប្បាយចិត្ត ដែលថ្នាក់ដឹកនាំប្រទេសយកចិត្តទុកដាក់ចំពោះជីវភាពប្រចាំថ្ងៃ របស់ប្រជាជន ពិសេសក្នុងស្ថានភាពលំបាក…
-
ដើមត្រីមាសទី១ការនាំចេញរបស់អង់គ្លេសទៅអឺរ៉ុបធ្លាក់ចុះដល់ទៅជាង 40 ភាគរយ

បរទេស ៖ យោងតាមទិន្នន័យរបស់ការិយាល័យទទួលកិច្ចការងារស្ថិតិជាតិរបស់អង់គ្លេស (ONS) បានបង្ហាញថា ទំនិញនាំចេញរបស់ចក្រភពអង់គ្លេសចូលទៅក្នុងទីផ្សារអឺរ៉ុបបានធ្លាក់ចុះរហូតទៅដល់ 40.7 ភាគរយកាលដើមត្រីមាសទី1កន្លងទៅនេះខណៈដែលការនាំចូលមកក្នុងប្រទេសក៏ធ្លាក់ចុះដល់ទៅ 28.8ភាគរយផងដែរ។ តួលេខនេះត្រូវបានគេជឿជាក់ថាគឺជាចំនួនធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានឡើយតាំងពីឆ្នាំ1997 ហើយក៏ជាតួលេខលើកដំបូងផងដែរគិតចាប់តាំងតែពីពេលដែលអង់គ្លេសបានសម្រេចចិត្តចាកចេញពីប្លុកអឺរ៉ុប។ ជាទំហំទឹកប្រាក់នៃការនាំចេញរបស់អង់គ្លេសទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះប្រមាណ5.6ពាន់លានផោននៅក្នុងអំឡុងខែមករា ខណៈដែលការនាំចូលមានការធ្លាក់ចុះរហូតទៅដល់ 6.6 ពាន់លានដុល្លារ។ ក្រុមហ៊ុនគណនេយ្យដ៏ធំដែលមានឈ្មោះថា KPMG បានលើកឡើងថា ការចាកចេញពីប្លុកអឺរ៉ុប ឬ Brexit គឺជាបញ្ហាដ៏ធំបំផុតដែលនាំឲ្យទំហំពាណិជ្ជកម្មរវាងអង់គ្លេស និងអឺរ៉ុបមានការធ្លាក់ចុះបែបនេះ។ ទោះជាយ៉ាងណាក្ដី ផ្ទុយពីទីផ្សារអឺរ៉ុប សម្រាប់ការធ្វើពាណិជ្ជកម្មរវាងអង់គ្លេស និងបណ្តាទីផ្សារនៅតាមប្រទេសដទៃទៀតក្រៅពីអឺរ៉ុប គឺមានកំណើនប្រមាណ 1.7 ភាគរយនៅក្នុងខែជាមួយគ្នានេះ៕
-
យុវតីខ្មែរប្រែពីការងារ Design មកបង្កើតម៉ាកសម្លៀកបំពាក់នារី ដាក់លក់តាម Onlineបានរាប់ម៉ឺនឈុត

ភ្នំពេញ ៖ ថ្មីៗនេះទីផ្សារលក់ទំនិញតាម Online ជាពិសេសគ្រឿងក្រអូប គ្រឿងសម្អាងជាដើមតែងទទួលបានការពេញនិយមយ៉ាងក្រាស់ក្រែល ថែមទាំងមានដំណាងចែកចាយជាច្រើនទៀតផង។ ដោយឡែក បងប្អូនប្រហែលជាមិនសូវឃើញពីការលក់សម្លៀកបំពាក់ច្នៃម៉ូដខ្លួនឯង បង្កើតម៉ាកខ្លួនឯង និងមានដំណាងចែកចាយនោះទេ។ កញ្ញា ផានី សុផារក្សា ជាម្ចាស់ម៉ាក (Brand) R&R ដែលជាម៉ាកសម្លៀកបំពាក់បង្កើតឡើងដោយកញ្ញាផ្ទាល់ទៅលើការច្នៃម៉ូដ ហើយបញ្ជូនទៅកាន់រោងចក្រនៅប្រទេសថៃដើម្បីកាត់ដេរចេញជាផលិតផលសម្រេច។ កញ្ញាបានរៀបរាប់ប្រាប់ឱ្យដឹងថា កញ្ញាបានបញ្ចប់ការសិក្សានៅ Setec Institute និងធ្លាប់ធ្វើជា Designer ហាត់ការនៅក្រុមហ៊ុនមួយ។ ទន្ទឹមនឹងនោះ ដោយសារតម្រូវការជីវភាព កញ្ញាក៏បានឆ្លៀតពេលលក់គ្រឿងក្រអូបតាមបណ្ដាញសង្គម(Facebook)ផង និងធ្វើការក្រុមហ៊ុនផង ហើយការលក់នោះគ្រាន់តែជាធ្វើជាដំណាងចែកចាយរបស់គេ លក់ផលិតផលរបស់គេតែប៉ុណ្ណោះ។ ការធ្វើការផង និងរកស៊ីផង កញ្ញាមិនអាចរត់រួចនោះទេ ហើយក៏សម្រេចចិត្តរើសយកមុខរបរមួយដែលមានភាពម្ចាស់ការលើខ្លួនឯងវិញ។ ដោយបានឃើញពីបទពិសោធន៍របស់បងស្រីរបស់ខ្លួនដែលជាអ្នករកស៊ីខាងនៅប្រទេសថៃ ហើយបានយកប៉ាន់គំរូសម្លៀកបំពាក់ខ្លះមកផ្ទះផងនោះ កញ្ញាក៏បានចាប់អារម្មណ៍សួរនាំព័ត៌មានលម្អិតទាក់ទងនឹងទំនិញម៉ាកផ្ទាល់ខ្លួន (Brand) ហើយបន្ទាប់មកកញ្ញាក៏បានសាកល្បងលក់ក្នុងទំហំប្រមាណ ៥០០ឈុត គឺលក់ឱ្យតែរួចថ្លៃដើមឱ្យគេសិនក្នុងជំហានដំបូង។ ប៉ុន្តែជាលទ្ធផលក្នុងការលក់គឺទទួលបានផលចំណេញគ្រាន់បើ ដែលជាហេតុធ្វើឱ្យកញ្ញាចាប់អារម្មណ៍កាន់តែខ្លាំងលើអាជីវកម្មមួយនេះ។ លើសពីនេះ ដោយហេតុតែកញ្ញាជានិស្សិតជំនាញផ្នែក Design ស្រាប់ ហើយមានបងស្រីជាអ្នករកស៊ីក្នុងវិស័យនេះផងដែរនោះ កញ្ញាក៏បានធ្វើការពិភាក្សារឿងកាត់ស្តុក កុងត្រា ព័ត៌មានផ្សេងៗ ជាមួយខាងរោងចក្រនៅប្រទេសថៃ។ កញ្ញាបានប្រាប់ទៀតថា បើយកឥវ៉ាន់ស្រាប់ពីខាងរោងចក្រថៃ ម៉ូដដែលចេញមកគេយកទៅចែកចាយផ្សេងៗទៀត តែបើយើងច្នៃខ្លួនឯង យើងធ្វើកុងត្រារក្សាសិទ្ធិម៉ូដរបស់យើងជាមួយខាងរោងចក្របាន។ កញ្ញាក៏បានពិគ្រោះជាមួយអ្នកម្ដាយ និងបងស្រីជាដៃគូ ក៏បានសម្រេចចិត្តថា ធ្វើកម្ចីធនាគាក្នុងស្រុកមួយដើម្បីចាប់ផ្ដើមមុខរបរនេះ។ ការចាប់ផ្ដើមដំបូង យុវតីរូបនេះបានប្រាប់ AMS ថា…
-
តម្លៃម៉ាសហាក់នៅទ្រឹងបន្ទាប់ពីការផ្ទុះជំងឺកូវីដ-19 ម្ដងហើយម្ដងទៀត

ភ្នំពេញ ៖ គេនៅចាំបានថា ព្រឹត្តិការណ៍នៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមកូវីដ-19កាលពីចុងត្រីមាសទី1 ឆ្នាំ2020កន្លងទៅ បានធ្វើឱ្យអាជីវកម្មលក់ម៉ាស់ទទួលបានផលចំណេញយ៉ាងគំហុក។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍ទី៣នៃឆ្លងក្នុងសហគមន៍ដែលកំពុងកើតមាននៅកម្ពុជា អាជីវកម្មមួយនេះហាក់មិនសូវផុសផុលដូចឆ្នាំមុននោះទេ ហើយតម្លៃក៏សូវមានឡើងថ្លៃខ្លាំងនោះដែរ ខណៈដែលមានរោងចក្រមិនតិចជាង10នោះទេដែលកំពុងដំណើរការផលិតនៅក្នុងប្រទេសកម្ពុជា។ លោក មិន សារុន ជាអាជីវករលក់ដូរនៅផ្សារស្រុកអង្គស្នួល ខេត្តកណ្ដាលបានមានប្រសាសន៍ថា តម្លៃម៉ាស់នៅខណៈពេលនេះពុំសូវមានការប្រែប្រួលខ្លាំងទេ ដោយតម្លៃទិញចូលចន្លោះ4,500រៀល ទៅ 5,000រៀល ក្នុង1ប្រអប់ ដែលក្នុង1ប្រអប់មាន 50ម៉ាស់ ហើយលក់ចេញវិញបានតម្លៃប្រមាណ 8,000-10,000រៀលក្នុង1ប្រអប់។ ដោយឡែកការលក់រាយវិញលោកលក់បានម៉ាស់1តម្លៃ 500រៀល ឬក៏ម៉ាស់10ក្នុងតម្លៃ 2500រៀល។ លោកក៏បានបញ្ជាក់ទៀតថា តម្លៃនេះអាចមានទាបជាងនេះទៀត អាស្រ័យទៅតាមប្រភេទម៉ាស់ដែលគេទទួលពីម៉ូយយកមកលក់បន្ត។ តម្លៃម៉ាស់មិនខ្ពស់ដូចកាលពីផ្ទុះជំងឺកូវីដលើកដំបូងទេដែល១ប្រអប់មានតម្លៃរហូតដល់ 60,000រៀល ហើយអាចលក់រាយម៉ាស់1 ក្នុងតម្លៃ1,000រៀល ឬខ្ពស់ជាងនេះ ហើយការលក់មានការកើនខ្លាំងដែលគាត់រកម៉ាស់មកលក់ស្ទើរពុំបានទៀតផង។ ប៉ុន្តែបច្ចុប្បន្ននេះ ដ្បិតតែម៉ាស់ពុំមានតម្លៃថ្លៃខ្លាំង និងលក់ដាច់ដូចកាលពីប៉ុន្មានខែមុនក៏ដោយ តែការលក់របស់គាត់នៅមានដំណើរការជារឿយៗដោយក្នុង 1ខែគាត់លក់អស់ជាមធ្យម 10ប្រអប់ខ្ទង់ប្រមាណ 500ម៉ាស់។ ដូចគ្នានេះដែរ អ្នកនាង យឿន បុប្ផា ជាបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងនៅរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងផងដែរថា៖« តម្លៃម៉ាស់នៅលើទីផ្សារបច្ចុប្បន្នត្រឹម 2-3ដុល្លារក្នុង1ប្រអប់នេះ គឺវាសមរម្យដែលយើងអ្នកធ្វើការ ឬអ្នកធ្វើការរោងចក្រអាចទិញប្រើបានដោយមិនចំណាយខ្លាំងទៅលើម៉ាស់ហ្នឹង»។ ស្រដៀងគ្នានេះ កញ្ញា ថូ លាងឆេង ជានិស្សិតឱសថសាស្រ្តបានប្រាប់ផងដែរទៀតថា តម្លៃម៉ាស់1ប្រអប់ត្រឹម 2-3ដុល្លារនេះវាល្មមសម្រាប់ទិញយកមកប្រើ ព្រោះអាជីពជាពេទ្យត្រូវការប្រើម៉ាស់ជាប្រចាំ។ កញ្ញាបានបន្ថែមទៀតថា តម្លៃនេះវាប្រហាក់ប្រហែលទៅនឹងតម្លៃម៉ាស់កាលពីមិនទាន់មានការរីករាលដាលជំងឺកូវីដក្នុងសហគមន៍ ខុសត្រង់ថាវាគ្មានម៉ាស់ច្រកថង់3000រៀលដូចមុនទៀតនោះទេ។ គួរបញ្ជាក់ដែរថា តម្លៃម៉ាស់នាពេលនេះហាក់មានភាពសមល្មមដែលបងប្អូនប្រជាពលរដ្ឋខ្មែរអាចធ្វើការជាវយកមកប្រើប្រាស់ដោយសប្បាយចិត្ត ដើម្បីការពារសសុវត្ថិភាព…
-
ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)

-
ចុងត្រីមាសទី១ ដើមឆ្នាំ2021 រដ្ឋាភិបាលកម្ពុជាទទួលបានទុនវិនិយោគបន្ថែមជិត 70 លានដុល្លារ

ភ្នំពេញ៖ គិតត្រឹមសប្ដាហ៍ទី3នៃចុងត្រីមាសទី1ដើមឆ្នាំ2021 បើទោះជាកំពុងស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិនៃជំងឺឆ្លងកូវីដក្នុងសហគមន៍ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តទទួលបានលំហូរទុនវិនិយោគថ្មីដែលមានតម្លៃសរុបជិត70លានដុល្លារ លើការស្នើសុំវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម កាត់ដេរ វិស័យថាមពល និងផ្នែកវារីវប្បកម្មដែលរាជរដ្ឋាភិបាលកំពុងលើកទឹកចិត្ត។ គម្រោងវិនិយោគថ្មីដែលទើបទទួលបានការស្នើសុំពីវិស័យឯកជនរួមមានចំនួន7 ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដោយមានទីតាំស្ថិតនៅតាមបណ្តាខេត្តក្រុង និងតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗគ្នា។ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនទាំងនេះរួមមានដូចជា៖ ទី1- ក្រុមហ៊ុន INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់វេជ្ជសាស្ត្រ និងផលិតសម្ភារ:បរិក្ខារវិជ្ជសាស្ត្រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ 10លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 1,200 កន្លែង។ ទី២-ក្រុមហ៊ុន XIN WEI JIE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 2.9លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 659កន្លែង។ ទី3- ក្រុមហ៊ុន YUAN SHUO (CAMBODIA) CO.,…
-
កម្ពុជាចាប់ផ្តើមធ្វើពិពិធកម្មលើផលិតកម្មចិញ្ចឹមសត្វតាមបែបបច្ចេកទេសថ្មី ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ

ភ្នំពេញ៖ ក្នុងគោលបំណង់ជំរុញ និងលើកកម្ពស់វិស័យកសិកម្មក្នុងនាមជាជន្ទល់បង្អែកដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិដែលកំពុងមានការយកចិត្តទុកពីសំណាក់រដ្ឋាភិបាល បច្ចុប្បន្នកម្ពុជាបាន និងអនុវត្តនូវវិធីសាស្ត្រក្នុងការធ្វើពិពិធកម្មលើផលិតកម្មចិញ្ចឹមសត្វគ្រប់ប្រភេទ រាប់ទាំងផ្នែកវារីវប្បកម្មផងដែរ។ ដោយឡែកសម្រាប់តែផលិតកម្មចិញ្ចឹមគោដែលកំពុងមានតម្រូវការទីផ្សារទាំងក្នុង និងក្រៅស្រុក ក៏កំពុងមានវឌ្ឍនាការគួរឱ្យកត់សម្គាល់។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ម្ចាស់គោ-ក្របីបានបង្វែរទិសដៅពីការចិញ្ចឹម ដើម្បីប្រើប្រាស់ជាកម្លាំងទៅជាការចិញ្ចឹមបំប៉នក្នុងកសិដ្ឋានដើម្បីយកពូជ និងសាច់សម្រាប់ផ្គត់ផ្គង់ទីផ្សារ ដែលបរិមាណនៃការបរិភោគសាច់គោ ចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំស្របទៅតាមកំណើនប្រជាជន និងសេដ្ឋកិច្ច។ តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិក ឯកឧត្តម វេង សាខុន បានលើកឡើងថា ជាច្រើនទស្សវត្សរ៍មកហើយ ការចិញ្ចឹមគោរបស់បងប្អូនប្រជាកសិករ គឺពួកគាត់លែងសត្វឱ្យដើររកស៊ីពាសវាលពាសកាល (វាលស្រែ ទីសាធារណៈ ជ្រោះជ្រងជ្រលងដងអូរ និងចិញ្ចើមផ្លូវ) ដែលទម្លាប់នេះធ្វើឱ្យសត្វគោប្រឈមនឹងជំងឺឆ្លង ជាពិសេសការដោយញីឈ្មោលតាមបែបធម្មជាតិ ដែលជាហេតុធ្វើឱ្យកូនគោកើតមកធំធាត់យឺតកាន់តែតូចទៅៗ និងងាយឆ្លងជំងឺថែមទៀត។ ផ្ទុយមកវិញ បច្ចុប្បន្ននេះ ដោយមានការយល់ដឹងកាន់ច្បាស់ពីអត្ថប្រយោជន៍ តម្រូវការទីផ្សារ និងការថែទាំប្រកបដោយគុណភាពល្អ ប្រជាកសិករបានងាកមកចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្ម ដោយការចិញ្ចឹមក្នុងទ្រុង ក្រោល ឬក្នុងកសិដ្ឋានដោយអនុវត្តទៅតាមគោលការណ៍ 3 សំខាន់គឺ ៖ ពូជល្អ ចំណីល្អ និងការថែទាំល្អ។ មួយក្នុងចំណោមគោលការណ៍សំខាន់ទាំង3…