Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • បច្ចេកវិទ្យា GPS មានប្រយោជន៍ណាស់សម្រាប់សង្គម ពិសេសម្ចាស់អាជីវកម្ម

    បច្ចេកវិទ្យា GPS មានប្រយោជន៍ណាស់សម្រាប់សង្គម ពិសេសម្ចាស់អាជីវកម្ម

    ភ្នំពេញ ៖ នៅកំឡុងឆ្នាំ2009- 2010 ប្រព័ន្ធ GPS ជាបច្ចេកវិទ្យាថ្មីមួយដែលប្រជាជនខ្មែរនៅពុំទាន់ស្គាល់ទូលំទូលាយនៅឡើយ ក៏ប៉ុន្តែចំពោះអ្នកដែលស្រឡាញ់បច្ចេកវិទ្យាវាជាឱកាសមួយដែលពួកគាត់ខិតខំសិក្សាបន្ថែម និងស្វែងរកបទពិសោធន៍ថ្មីៗ។ ដោយឡែកមកដល់ពេលបច្ចុប្បន្ននេះ GPS ត្រូវបានគេស្គាល់ និងប្រើប្រាស់យ៉ាងសកម្មក្នុងនាមជាប្រព័ន្ធសុវត្ថិភាពថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក៏ដូចជាគ្រួសារ ជាពិសេសមានការពេញនិយមប្រើនៅក្នុងអាជីវកម្មផងដែរ។ លោក សូផា រតនៈ អ្នកគ្រប់គ្រងទូទៅរបស់ Ocean Technology ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធបច្ចេកវិទ្យាម្យ៉ាងមានសមត្ថភាពប្រមូលទិន្នន័យ និងកំណត់ទីតាំងយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ លោកបានប្រាប់ឱ្យដឹងថា៖« យើងបានសិក្សាពី GPS ហើយវាមានប្រយោជន៍ខ្លាំងសម្រាប់សង្គម ម្ចាស់អាជីវកម្ម និងបុគ្គលផ្ទាល់បានជាយើងសម្រេចថា យើងនឹងយកវាមកឱ្យប្រជាជនយើង ក៏ដូចជាប្រទេសរបស់យើងមានការប្រើបច្ចកវិទ្យាមួយនេះ»។ ទាក់ទងនឹងផលិផល GPS អ្នកគ្រប់គ្រងរូបនេះបានបន្តឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានផលិតផលច្រើនប្រភេទដូចជា GPS សម្រាប់គ្រប់គ្រងម៉ូតូ យានយន្តទូទៅ និងគ្រឿងចក្រធំៗ។ ក្រៅពីនេះ ក៏មានផលិតផលក្នុងការអភិវឌ្ឍ Software និងមួយទៀតគឺទាក់ទងនឹងការបង្កើតគេហទំព័រផ្សារអនឡាញ E-Commerce Platform ដែលមានច្រើនប្រភេទផ្សេងគ្នា។ លោកបានបន្តទៀតថា បច្ចុប្បន្នក្រុមហ៊ុន Ocean Technology បានបង្កើត Mobile App ចំនួនពីរគឺ…

  • ចិនដាក់ឲ្យដំណើរការរថយន្តអគ្គិសនីម៉ាកថ្មីដ៏ទំនើបបំផុត ដើម្បីប្រជែងជាមួយ Tesla

    ចិនដាក់ឲ្យដំណើរការរថយន្តអគ្គិសនីម៉ាកថ្មីដ៏ទំនើបបំផុត ដើម្បីប្រជែងជាមួយ Tesla

    បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថាទីបំផុតក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេសចិនGeely បានដាក់ឲ្យដំណើរការជាផ្លូវការនូវម៉ាករថយន្តអគ្គិសនីប្រណិតមួយ ដោយមានសង្ឃឹមយ៉ាងមុតម៉ាំថានឹងអាចប្រជែងទីផ្សាររថយន្តអគ្គិសនីក្នុងស្រុកជាមួយនឹងក្រុមហ៊ុនអាមេរិក Tesla បានយ៉ាងប្រាកដ។ ក្រុមហ៊ុនចិនយក្សមួយនេះ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតរថយន្តល្បីៗផ្សេងទៀតដូចជា Volvo និង Lotus ជាដើមហើយម៉ាករថយន្តអគ្គិសនីដែលខ្លួនបានផលិត និងប្រកាសនៅពេលនេះមានឈ្មោះថា Zeekr គ្រោងនឹងបង្ហាញវត្តមាននៅលើទីផ្សាររថយន្តអគ្គិសនីនៃប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ។ ការប្រកាសដំណើរការជាផ្លូវការនេះត្រូវបានធ្វើឡើងក្នុងពេលដែលស្ថាបនិករបស់ក្រុមហ៊ុន Tesla គឺលោក Elon Musk កំពុងតែបានប្រជាប្រិយភាពរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនតាមរយៈការលើកសរសើរយ៉ាងខ្លាំងថា Tesla បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការងារលុបបំបាត់នូវការសាយភាយឧស្ម័នកាបូនដែលស្ថិតក្នុងគោលបំណងរបស់រដ្ឋាភិបាលចិនដែរ។ ទោះបីជាយ៉ាងណាក្តី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ Tesla បានប្រឈមមុខទៅនឹងការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលចិនដែលបានសម្ដែងក្តីបារម្ភថាកាមេរ៉ាដែលបំពាក់នៅលើរថយន្ត Tesla ទាំងអស់គឺជាបច្ចេកវិទ្យាតាមដាន និងចារកម្មរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ខណៈដែលលោក Musk ក៏បានចេញមកប្រតិកម្មឆ្លើយតបផងដែរ។ Geely បានបញ្ជាក់ដែរថា ខ្លួននឹងចាប់ផ្តើមកិច្ចការងារអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាចុងក្រោយបំផុតក្រោមយីហោថ្មី Zeekr នេះ ហើយតាមផែនការខ្លួននឹងចាប់ផ្តើមធ្វើការចែកចាយរថយន្តដំបូងចាប់ពីត្រីមាសទី3 ក្នុងឆ្នាំ2021នេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបង្ហាញវត្តមានរថយន្តអគ្គិសនីបែបប្រណិតរបស់ខ្លួនរួចម្ដងហើយនៅក្រោមត្រកូល Volvo ដែលមានឈ្មោះថា Polestar មានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសស៊ុយអែត ហើយសង្វាក់ផលិតកម្មស្ថិតនៅក្នុងប្រទេសចិន។ ដោយឡែក រថយន្តមួយប្រភេទទៀត ដែលស្ថិតនៅក្រោមត្រកូល Lotus បច្ចុប្បន្នក៏កំពុងធ្វើការងារលើការផលិតរថយន្តអគ្គិសនីបែប supercar ដែលមានយីហោម៉ាក Evija ផងដែរ។បើនិយាយពី Zeekr វិញគឺជាយីហោ ឬហៅថាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដ៏អស្ចារ្យមួយ ដែលត្រូវបានផលិតឡើងក្នុងគោលបំណងធំដើម្បីប្រកួតប្រជែងទីផ្សារជាមួយនឹងកំពូលរថយន្ត Tesla រួមជាមួយនឹងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកផ្សេងទៀត ដូចជា Nio, Xpeng និង Li Auto ជាដើមផង៕

  • ប្រជាពលរដ្ឋន័រវែសជាង ១លានគ្រួសារទទួលបានថាមពលអគ្គីសនីពីតួប៊ីនខ្យល់ធំបំផុតរបស់អ៊ឺរ៉ុប

    ប្រជាពលរដ្ឋន័រវែសជាង ១លានគ្រួសារទទួលបានថាមពលអគ្គីសនីពីតួប៊ីនខ្យល់ធំបំផុតរបស់អ៊ឺរ៉ុប

    យោងតាមការចេញផ្សាយរបស់ WEForum នៅថ្ងៃពុធនេះបានឱ្យដឹងថា ទីបំផុតប្រទេសន័រវែសបានបញ្ចប់ការសាងសង់ម៉ាស៊ីនតួប៊ីនទាញយកថាមពលខ្យល់ធំជាងគេបំផុតនៅក្នុងតំបន់អ៊ឺរ៉ុបបន្ទាប់ពីចំណាយពេលជាង ២.៥ លានម៉ោង ឬប្រមាណជាងប្រាំមួយឆ្នាំលើការងារនេះ។ ម៉ាស៊ីន​តួប៊ីនអាចដំណើរការដោយរលូននិងអាចទាញបានថាមពលអគ្គិសនីសម្រាប់ពលរដ្ឋន័រវែសដល់ទៅជាង ១លានគ្រួសារ។  គម្រោងមានឈ្មោះថា Fosen Project មានម៉ាស៊ីនតួប៊ីនសរុបចំនួន ២៧៧ គ្រឿង និងបែងចែកទៅកាន់តំបន់ចំនួនប្រាំមួយទីតាំងផ្សេងគ្នា ស្ថិតនៅក្បែរតំបន់ភ្នំ និងតំបន់ឆ្នេរភាគខាងលិចនៃប្រទេស។ ទន្ទឹមនឹងផ្តល់ថាមពលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃថាមពលខ្យល់ជួយកាត់បន្ថយផលផ្ទះកញ្ចក់ដល់ទៅ ១.៨ លានតោនក្នុងមួយឆ្នាំ ឬស្មើនឹងចំហេះចេញពីរថយន្តចំនួនប្រាំបីសែនគ្រឿងបានបញ្ចេញ។ គួរបញ្ជាក់ថា កិច្ចការងារកសាងថាមពលខ្យល់នេះទាមទារការខិតខំយ៉ាងខ្លាំងពីសំណាក់ក្រុមការងារវិស្វកម្ម ហើយកន្លងទៅការងារទាំងអស់ជួបឧសគ្គច្រើនលើកច្រើនសារ ដោយសារឈានដល់ការផ្អាកសម្មភាពទាំងស្រុងដោយសារតែអាកាសធាតុអាក្រក់ខ្លាំងពេក។សូមរលឹកដែរថា បច្ចុប្បន្ននេះ ថាមពលអគ្គិសនីទាញបានពីម៉ាស៊ីនតួប៊ីនថាមពលខ្យល់ មានទំហំរហូតទៅដល់ប្រាំភាគរយនៃថាមពលអគ្គិសនីទាំងអស់ដែលពិ​ភ​ពលោកប្រើប្រាស់ប្រចាំថ្ងៃ ហើយប្រទេសចិនត្រូវបានគេមើលឃើញថា ជាប្រទេសធំបំផុតដែលអាចផលិតបានថាមពលអគ្គិសនីចេញពីម៉ាស៊ីនតួប៊ីនខ្យល់​ពោ​ល​ រហូតទៅដល់មួយភាគបីនៃថាមពលសរុប៕

  • Telegram ប្រមូលបានទុនថ្មីជាង 1,000 លានដុល្លារពីការលក់បណ្ណបំណុល

    Telegram ប្រមូលបានទុនថ្មីជាង 1,000 លានដុល្លារពីការលក់បណ្ណបំណុល

    ឌុបៃ ៖ នៅថ្ងៃពុធនេះស្ថាបនិករបស់កម្មវិធីឆាតដ៏ពេញនិយមលើទូរស័ព្ទដៃ Telegram លោក Pavel Durov បានប្រកាសថាក្រុមហ៊ុនរបស់​លោក​ទើប​តែបានប្រមូលបានប្រាក់វិនិយោគបន្ថែមប្រមាណជាង 1,000 លានដុល្លារតាមរយៈការលក់បណ្ណបំណុលទៅឲ្យក្រុមវិនិយោគមួយចំនួន។ ប្រភពដដែលបានឲ្យដឹងទៀតថាប្រាក់វិនិយោគទាំងនោះរួមមានបញ្ចូលទាំងប្រាក់វិនិយោគប្រមាណជា 150 លានដុល្លារពីសំណាក់ក្រុមហ៊ុនMubadala Invesntment និងក្រុមហ៊ុន Catalyst Partners ដែលទាំងពីរសុទ្ធតែជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរដ្ឋរបស់រដ្ឋាភិបាល​ក្រុង Abu Dhabi ។ ទោះបីជាយ៉ាងណាក្តី Telegram មិនបានធ្វើការផ្តល់ព័ត៌មានលំអិតបន្ថែមអំពីក្រុមហ៊ុនវិនិយោគិនផ្សេងឡើយ ប៉ុន្តែលោក Durov បានបញ្ជាក់ថាក្នុងចំណោមនោះក៏មានអ្នកវិនិយោគធំៗ និងល្បីៗមកពីជុំវិញពិភពលោកជាច្រើនផងដែរ។Telegram និងកម្មវីធីឆាតមួយរបស់ខ្លួន Signal មួយរយៈចុងក្រោយនេះត្រូវបានគេមើលឃើញថាមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ខ្លាំងមែន​ទែន ហើយគិតមកដល់ឆ្នាំនេះអ្នកប្រើប្រាស់ជាប្រចាំខែគឺមានរហូតទៅដល់ 500 លាននាក់។ គួរឲ្យដឹងដែរថា Telegram បច្ចុប្បន្ននេះមាន​ការិយាល័យ​កណ្តាលរបស់ខ្លួនស្ថិតនៅក្នុងសហភាពអារ៉ាប់រួម ហើយតាមរយៈប្រាក់វិនិយោគថ្មីនេះខ្លួននឹងមានគម្រោងដំណើរការការិយាល័យថ្មីដែលស្ថិតនៅក្នុងទីក្រុង Abu Dhabi មួយទៀតផងដែរ៕

  • Intel ចាយលុយ20ពាន់លានដុល្លារដើម្បីពង្រឹងទីផ្សារលក់បន្ទះឈីបរបស់ខ្លួនឡើងវិញ

    Intel ចាយលុយ20ពាន់លានដុល្លារដើម្បីពង្រឹងទីផ្សារលក់បន្ទះឈីបរបស់ខ្លួនឡើងវិញ

    ញូវយ៉ក ៖ យោងតាមការចេញផ្សាយរបស់ Channel News Asia នៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកដែលមាន​ឈ្មោះថា Intel បានធ្វើការប្រកាសអំពីផែនការវិនិយោគខ្នាតធំរហូតទៅដល់ 20 ពាន់លានដុល្លារទៅលើរោងចក្រចំនួន 2 កន្លែងនៅក្នុងប្រទេសអាមេរិក​ដើម្បីអាចដំណើរការផលិតបន្ទះឈីបបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ខ្លួនឡើងវិញ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយប្រធានប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនគឺលោក Pat Gelsinger កាលពីថ្ងៃអង្គារម្សិលមិញនេះដោយក្នុងនោះលោក​បានបញ្ជាក់ទៀតថាការសម្រេចចិត្តវិនិយោគនេះគឺស្ថិតនៅក្នុងគោលបំណងធំនាំយកកេរ្តិ៍ឈ្មោះរបស់ Intel ត្រឡប់មកវិញ ជាពិសេសនៅពេលដែល​ភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះជាបន្តបន្ទាប់ដោយសារតែការពន្យាពេលនៃការផលិតកន្លងមក។ យុទ្ធសាស្ត្រថ្មីនេះក៏ត្រូវបានគេមើលឃើញដែរថានឹងអាចនាំយក Intel ចូលទៅក្នុងការប្រជែងទីផ្សារសាកលលោកដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនផលិតធំៗជាច្រើនទៀតដែលជាកម្មសិទ្ធរបស់អាស៊ីដូចជាក្រុមហ៊ុនតៃវ៉ាន់ TSMC (Taiwan’s Semiconductor Manufacturing Co) និងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics។ លើសពីនេះវាក៏នឹងអាចជួយធ្វើឲ្យមានសមតុល្យឡើងវិញនូវអំណាចខាងសេដ្ឋកិច្ច​បែបបច្ចេក​វិទ្យា​ត្រឡប់មកកាន់ប្រទេសអាមេរិក និងអឺរ៉ុបវិញផងដែរ​ខណៈដែលកន្លងមកនេះធ្លាប់មានក្តីព្រួយបារម្ភខ្លាំងអំពីហានិភ័យចំពោះការពឹងផ្អែកខ្លាំងទៅលើ​ផលិត​កម្មបន្ទះឈីបដែលមានមូលដ្ឋាននៅលើកោះតៃវ៉ាន់ក្នុងពេលដែលកំពុងមានភាពនតានតឹងកាន់តែខ្លាំងដូចគ្នាជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ គួរឲ្យដឹងដែរថាក្រោយពេលចេញសេចក្តីប្រកាសនេះភ្លាម ភាគហ៊ុនរបស់ក្រុមហ៊ុន Intel បានកើនឡើង 6.3 ភាគរយភ្លាមសម្រាប់ឆ្នាំ2021 នេះខណៈ​ដែល​គេបានដឹងថា កន្លងមកអ្នកវិនិយោគធំៗរបស់ខ្លួនដូចជាក្រុមហ៊ុន Third Point LLG ក៏ធ្លាប់បានជំរុញឲ្យ Intel ពិចារណាចាប់ផ្តើមដំណើរ​ប្រតិបត្តិការផលិតបន្ទះឈីបរបស់ខ្លួនឡើងវិញ។ Intel ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតបន្ទះឈីបមួយក្នុងចំណោមក្រុមហ៊ុនតិចតួចប៉ុណ្ណោះដែលអាចប្រតិបត្តិការឌីសាញផង និងផលិតផងនូវបន្ទះ​ឈីប​របស់ខ្លួនខណៈដែលក្រុមហ៊ុនឌីសាញបន្ទះឈីបធំៗ និងជាគូប្រជែងរបស់ខ្លួនដូចជា Qualcomm Inc និង Apple Inc ជាដើម ពឹងអាស្រ័យតែទៅលើកុងត្រានៃការផលិតពីរោងចក្រផ្សេងប៉ុណ្ណោះ។ លោក Gelsinger ក៏បានបញ្ជាក់ដែរថា កញ្ចប់វិនិយោគ 20 ពាន់លានដុល្លារនេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការពង្រីកបន្ថែម​ទៅលើអគាររោងចក្រ​ដែល​មានស្រាប់ទាំងពីរនៅក្នុងរដ្ឋ Chanlder និងរដ្ឋ Arizona ដោយក្នុងនោះអាចបង្កើតការងារថ្មីបានប្រមាណជា 3,000 កន្លែង ហើយក៏នៅមាន​ផែនការ​ដាក់ទីតាំងរោងចក្ររបស់ខ្លួននៅទីតាំងផ្សេងទៀតក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុបផងដែរ៕

  • កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជួយដល់សហគមន៍តាមរយៈរកចំណូលបានពីឬស្សី

    កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជួយដល់សហគមន៍តាមរយៈរកចំណូលបានពីឬស្សី

    យោងតាមរបាយការណ៍របស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ថ្មីៗនេះ បានឱ្យដឹងថា ចំណូលពីការលក់វត្ថុ​អនុស្សាវរីយ៍ និងសម្ភារប្រើប្រាស់ធ្វើពីប្ញស្សី ដែលផលិតដោយក្រុមអាជីវកម្មកែច្នៃប្ញស្សីខ្នាតតូចនៅក្នុងសហគមន៍​តំបន់​ការពារធម្មជាតិស្រែព្រះ បានកើនឡើងជិតបួនដង គឺពីចំនួន​212 ដុល្លារក្នុងឆ្នាំ2019 ដល់ចំនួន806 ដុល្លារក្នុង​ឆ្នាំ​2020។ របាយការណ៍ដដែលបានឱ្យដឹងថា៖ «កំណើននេះបានកើនឡើង ដោយសារក្រុមអាជីវកម្មប្ញស្សីខ្នាតតូចនេះ បាន​ផលិត និងកែច្នៃផលិតផលច្រើនប្រភេទបន្ថែមទៀត ឱ្យមានភាពផ្សេងគ្នា និងបានកែលម្អគុណភាពនៃផលិតផល​ប្ញស្សីរបស់​ពួកគាត់ ក្រោយពីបានទទួលវគ្គបណ្តុះបណ្តាលជំនាញកែច្នៃប្ញស្សី ដែលគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោម​គម្រោងអភិរក្ស ដែនជម្រកសត្វព្រៃកែវសីមា ព្រមទាំងមានការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ពីការឈប់​ប្រើប្រាស់សម្ភារប្លាស្ទិកមកប្រើប្រាស់សម្ភារ ដែលផលិតពីប្ញស្សីវិញ » ។ ក្រុមសហគមន៍ផលិតសម្ភារនេះមានសមាជិកចំនួន 27នាក់ ក្នុងនោះមានស្ត្រី15នាក់ មកពីភូមិចំនួនបី គឺ ភូមិពូចា ពូគង់ និងភូមិអូរច្រា ស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្ភារប្រើប្រាស់ ដែលក្រុមសហគមន៍បានផលិត​រួមមាន កំសៀវទឹក កែវទឹកធំមានដៃ ពែងទឹក ប្រដាប់ដាក់ទៀនក្រអូប ប្រអប់ដាក់ក្រដាសជូតដៃ ទំពក់ព្យួរខោអាវ ឧបករណ៍​បំពងសម្លេង ទូរស័ព្ទដៃ ប្រដាប់ដាក់ប៊ិច បំពង់សម្រាប់ដាក់គ្រឿងធ្វើម្ហូប ( ផ្ទះបាយ ) ថូផ្កា និងសម្ភារជាច្រើន​ផ្សេងទៀត ។ សូមបញ្ជាក់ផងដែរថា ក្រុមសហគមន៍អាជីវកម្មខ្នាតតូច កែច្នៃប្ញស្សី « ស្រែព្រះ » គឺជាសហគ្រាសសហគមន៍ បាន​បង្កើត​ឡើង កាលពីខែកញ្ញា ឆ្នាំ 2018 ដោយទទួលបានការគាំទ្រថវិកាពីទីភ្នាក់ជំនួយអាមេរិក USAID  គម្រោងរេដបូក និងគម្រោងកាំប៉ាស់ ក្នុងគោលបំណងដូចខាងក្រោមនេះ៖ 1- ដើម្បីលើកកម្ពស់ជីវភាពរស់នៅ…

  • លោក សួរ វីរៈ ៖ ជំនួញដែលអាចទៅមុខបានក្នុងពេលបច្ចុប្បន្នគឺពឹងផ្អែកទៅលើបច្ចេកវិទ្យាទាំងស្រុង

    លោក សួរ វីរៈ ៖ ជំនួញដែលអាចទៅមុខបានក្នុងពេលបច្ចុប្បន្នគឺពឹងផ្អែកទៅលើបច្ចេកវិទ្យាទាំងស្រុង

    ភ្នំពេញ ៖ បច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែទំនើប របត់ជីវិតកាន់តែផ្លាស់ប្ដូរ តាំងពីការរស់នៅប្រចាំថ្ងៃ ការសិក្សា ការទិញទំនិញ ការធ្វើដំណើរ ពោលគឺគ្រប់សកម្មភាពទាំងអស់សុទ្ធសឹងតែត្រូវពឹងលើវត្តមាននៃបច្ចេកវិទ្យា។ លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនបម្រើសេវាកម្ម​ដឹកជញ្ជូនដ៏មានកេរ្តិ៍ឈ្មោះ​បាន​ថ្លែងថា៖« គ្រប់អាជីវកម្មដែលអាចឈានមុខបានត្រូវតែពឹងផ្អែកលើបច្ចេកវិទ្យា មិនថាអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឬក៏បញ្ញើ​ទំនិញ និងផ្សារអេឡិចត្រូនិកនោះទេ»។ ពិតណាស់ថា ការគ្រប់គ្រងផ្សេងៗត្រូវការជំនួយពីបច្ចេកវិទ្យាយ៉ាងជិតស្និទ្ធ តួយ៉ាងការគ្រប់គ្រងការលក់សំបុត្រ ការកក់សំបុត្រ​ធ្វើដំណើររបស់អតិថិជន ដែលពួកគាត់អាចកក់បានតាមរយៈ App របស់ក្រុមហ៊ុនដែលអាចជ្រើសរើសគោលដៅ ម៉ោងចេញ​ដំណើរ និងលេខកៅអី ដោយមិនចាំបាច់មកទិញសំបុត្រផ្ទាល់  ឬទូរស័ព្ទមកកក់នោះទេ។ ទន្ទឹមនឹងនេះ ការផ្ញើរទំនិញ ពិសេសការលក់ផលិតផលនៅលើផ្សារអេឡិចត្រូនិក (E-Commerce) ក៏ត្រូវការបច្ចេកវិទ្យាខ្លាំង​ដូចគ្នា​រួមមាន ការគ្រប់គ្រងទំនិញចូល ការតាមដានទំនិញ ការពិនិត្យទំនិញថាដល់ដៃអតិថិជនហើយឬនៅជាដើម។ បន្ថែម​ពីលើនេះ គ្រប់រថយន្តទាំងអស់ត្រូវបានបំពាក់ GPS ដែលអាចតាមដានទៅលើទិសដៅរបស់យានយន្ត ការចតប៉ុន្មានដង និង​ល្បឿនរបស់យានយន្តទៀតផង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ត្រូវបានបង្កើតឡើងនៅឆ្នាំ2004 ដោយចាប់ផ្ដើមពីការទិញរថយន្តតូរីស​ដឹកអ្នកដំណើរដោយខ្លួនឯងក្នុងដើមទុនប្រមាណ 4,000ដុល្លារ។ ក្រោយមក…

  • ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)

    ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)
  • ពីសំណល់សំបកគ្រាប់កាំភ្លើងក្លាយជាគ្រឿងអលង្ការដ៏ស្រស់ស្អាតក្រោមគំនិតច្នៃប្រឌិតដោយសិប្បករខ្មែរ

    ពីសំណល់សំបកគ្រាប់កាំភ្លើងក្លាយជាគ្រឿងអលង្ការដ៏ស្រស់ស្អាតក្រោមគំនិតច្នៃប្រឌិតដោយសិប្បករខ្មែរ

    ក្រោមគំនិតច្នៃប្រឌិត និងមានសិល្បៈផ្នែកបង្កើតគ្រឿងអលង្កា បុរសម្នាក់ដែលជាសិប្បករខ្មែរ និងបានបាត់​បង់ឪពុកនៅក្នុងរបបខ្មែរក្រហម បាន​បង្កើត​គំនិតយកសំបកគ្រាប់គ្រាប់កាំភ្លើងមកច្នៃចេញជាគ្រឿងអលង្ការ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើ ។ លោក ធឿន ចន្ថា ម្ចាស់ហាង Angor Bullet Jewellery បានប្រាប់ឱ្យដឹងថា ៖ « ខ្ញុំបង្កើតហាងនេះឡើងដោយសារតែខ្ញុំជាកូនកំព្រា ព្រោះឪពុកខ្ញុំត្រូវបាន​សម្លាប់​ដោយខ្មែរក្រហម ដូច្នេះនៅពេលដែលខ្ញុំឃើញ សំបកគ្រាប់កាំភ្លើង ខ្ញុំចង់ផ្លាស់ប្ដូរវាពីវត្ថុដែលគួរឱ្យខ្លាច ក្លាយទៅជាគ្រឿងអលង្ការ​គួរជាក្ដី​ប្រាថ្នា​របស់មនុស្សគ្រប់គ្នាវិញ»។ លោកបន្តទៀតថា ហាងនេះបានបង្កើតឡើងជាង10ឆ្នាំមកហើយដោយមានសង្វាក់ផលិតកម្មប្រហាក់ប្រហែលទៅនឹងជាងទងដែរ។ ក្នុងការចាប់ផ្ដើម​អាជីវកម្មមួយនេះ លោកបានប្រើដើមទុនប្រមាណ 500ដុល្លារដែលជាប្រាក់ខែទទួលបានពីអង្គការមួយ ហើយត្រូវបែងចែកថ្លៃជីវភាព និងការសិក្សារបស់​កូន​ផ្សេងទៀត។ ម្ចាស់អាជីវកម្មរូបនេះបានប្រាប់ផងដែរថា ចំណូលរបស់ហាងនេះមាន៣ប្រភេទគឺ ការលក់បោះដុំ ការលក់ទៅតាមហាងក្នុងស្រុក និងការទទួលការ​កម្មង់​ពី​ភ្ញៀវផ្ទាល់ ឬតាមកម្មវិធីផ្សេងៗ។ ចំណូលនេះទៀតសោត ហាក់មានការកើនឡើងនៅប៉ុន្មានខែមុនដោយមានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក និង​ក្រៅ​ស្រុក ហើយចំណូលដែលទទួលបានអាចផ្គត់ផ្គង់បុគ្គលិកដល់ទៅ10នាក់ ហើយក្នុងម្នាក់ៗចន្លោះពី 250ទៅ300ដុល្លារ និងអាចទំនុកបម្រុងគ្រួសារ ផ្គត់ផ្គង់កូនរៀនបានស្រួលផង និងសន្សំទុកមួយផ្នែកផង។ ផលិតផលរបស់ហាងមួយនេះមានម៉ូដច្រើនប្រភេទ ច្រើនទម្រង់ តែម៉ូដដែលគេនិយមគឺផ្ការំដួល ដោយសារវាជាអត្តសញ្ញាណជាតិខ្មែរ ហើយក៏ទទួល​បាន​ការ​ពេញចិត្តស្រឡាញ់ម៉ូដនេះច្រើន ដោយការច្នៃធ្វើជាក្រវិល កងដៃ ចិញ្ចៀន និងកន្លាស់អាវជាដើមទៅតាមការពេញចិត្តរបស់អតិថិជន។…

  • ប្រទេសចំនួន10 ជាប់ចំណាត់ជាប្រទេសមានក្តីសុខបំផុតក្នុងបរិបទសម័យកូវីដ ដោយក្នុងមាន 9 នៅអ៊ឺរ៉ុប

    ប្រទេសចំនួន10 ជាប់ចំណាត់ជាប្រទេសមានក្តីសុខបំផុតក្នុងបរិបទសម័យកូវីដ ដោយក្នុងមាន 9 នៅអ៊ឺរ៉ុប

    បរទេស៖ បញ្ហារាតត្បាតនៃជំងឺកូវីដនៅទូទាំងសកលលោកបានធ្វើសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនានាលើសាកលធ្លាក់ចុះ តម្រូវឲ្យមនុស្សជាច្រើនបង្ខំចិត្តរស់នៅដោយភាពរឹតត្បិតសេរីភាពជាងមុនក្តី ប៉ុន្តែទោះជាបែបនេះក្ដី យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានចេញផ្សាយដោយ QZ.com បានរកឃើញថា ក្នុងស្ថានការណ៍ដ៏លំបាកបែបនេះ បែរជាមានប្រទេសចំនួន10 មិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយប្រជាជនដែលរស់នៅក្នុងប្រទេសទាំងនោះគ្មានការព្រួយបារម្ភ និងរីករាយជាមួយជីវិតប្រចាំថ្ងៃទៅវិញ។ របាយការណ៍ដែលត្រូវបានធ្វើឡើងដោយ World Happiness Report បានរកឃើញថា ប្រជាជាតិនៅក្នុងតំបន់អឺរ៉ុបមួយចំនួននៅតែជាប់ឈ្មោះនៅក្នុងបញ្ជីប្រទេស និងទីកន្លែងដែលរស់នៅប្រកបដោយសុភមង្គលបំផុតលើលោកសម្រាប់ឆ្នាំ2020 ដោយក្នុងនោះប្រទេសហ្វាំងឡង់ Finland នៅតែជាប្រទេសឈរនៅដំដាប់កំពូលតារាងដែលមានពិន្ទុជាមធ្យមខ្ពស់ជាងគេបំផុតអស់រយៈពេល 3 ឆ្នាំជាប់គ្នាមកហើយតាំងតែពីឆ្នាំ2018 មក។ ក្រៅពីនោះគេមើលឃើញថានៅក្នុងបញ្ជីទាំង 10 ប្រទេសដែលមានសេចក្តីសុខខ្លាំងជាងគេបំផុតលើសាកលលោក ក្នុងនោះមាន 9 ប្រទេសដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប លើកលែងតែប្រទេស New Zealand ប៉ុណ្ណោះដែលស្ថិតនៅក្នុងទ្វីបអាសេអានី។ ប្រទេសទាំង10 ដែលស្ថិតនៅក្នុងបញ្ជីជាប្រទេសដែលមានក្ដីសុខក្ដីសម័យនៃជំងឺកូវីដរួមមាន ៖ 1.ប្រទេស  Finland មាន 7.889 ពិន្ទុ 2.ប្រទេស Iceland  មាន  7.575 ពិន្ទុ 3.ប្រទេស Denmark មាន   7.515  ពិន្ទុ 4.ប្រទេស…