Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • វិភាគ ៖ សង្ត្រាមត្រជាក់នៅតែបន្តមានឥទ្ធិពលដល់សេដ្ឋកិច្ចអាមេរិកយ៉ាងដូចម្តេចមកដល់ពេលបច្ចុប្បន្ន?

    វិភាគ ៖ សង្ត្រាមត្រជាក់នៅតែបន្តមានឥទ្ធិពលដល់សេដ្ឋកិច្ចអាមេរិកយ៉ាងដូចម្តេចមកដល់ពេលបច្ចុប្បន្ន?

    យើងបានដឹងហើយថាសង្រ្គាមត្រជាក់គឺជាបញ្ហាប្រឈមចំពោះមុខផ្នែកនយោបាយសេដ្ឋកិច្ច និងយោធារវាងប្រទេសមូលធននិយមមានអាមេរិកដែលជាអ្នកដឹកនាំ ព្រមទាំងរុស្សីផងដែរ ដែលបានបន្តអូសបន្លាយតាំងតែពីឆ្នាំ 1945 ដល់ឆ្នាំ 1991 ពោលគឺជិត 50 ឆ្នាំ។ តើអ្នកណាខ្លះជាអ្នកពាក់ព័ន្ធ? គេនៅចាំបានថាបន្ទាប់ពីសង្គ្រាមលោកលើកទី 2 សហភាពសូវៀតបានបង្កើតរបបនិយមកុម្មុយនិស្តនៅតាមប្រទេសជាប់ព្រំដែនចំនួន 6 នៅអឺរ៉ុបខាងកើតដែលមានដូចជា អាល់បានី ប៊ុលហ្គារី ឆេកូស្លូវ៉ាគី ហុងគ្រី ប៉ូឡូញ និង រ៉ូម៉ានី។ ក្រុមនេះមាននិន្នាការប្រឆាំងនឹងអាមេរិកនិងសម្ព័ន្ធមិត្តដែលមានដូចជា បារាំង អាល្លឺម៉ង់ខាងលិច អ៊ីតាលី និង ហ្គ្រិច ជាដើម។ នៅចំណុចកំពូលបំផុតរបស់ខ្លួនសហភាពសូវៀតបានដាក់បញ្ចូលប្រទេសដល់ទៅ 14 នៅពីក្រោមអំណាច និងឥទ្ធិពលរបស់ខ្លួនដែលរួមមាន៖ប្រទេសអាមេនី អាហ្សែបែហ្សែន បេឡារុស្ស អេស្តូនៀ ហ្សកដានី កៀហ្ស៊ីស៊ីស្ថាន ឡាតវីលីទុយអានីម៉ុលដាវីស្ថាន តាហ្ស៊ីគីស្ថាន តូមិននីស្ថានអ៊ុយក្រែន និងអ៊ូសបេគីស្ថាន។ ប្រទេសចិនដែលបានក្លាយជាប្រទេសកុម្មុយនិស្តកាលពីឆ្នាំ 1948 បានចាប់ដៃគូជាមួយនឹងរុស្សីក្នុងការគាំទ្រយ៉ាងខ្លាំងទៅដល់ប្រទេសកូរ៉េខាងជើងកុម្មុយនិស្ត និងបានរៀបចំផែនការលុកលុយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកគឺកូរ៉េខាងត្បូងនៅឆ្នាំ1950 ដែលវាបានបង្កទៅជាសង្គ្រាមកូរ៉េរហូតមកទល់សព្វថ្ងៃ។ ក្រោយមកក៏កើតមានសង្គ្រាមផ្សេងទៀតរវាងអាមេរិកជាមួយនឹងវៀតណាមកុំម្មុយនីស្តដែលខ្លួនសង្ឃឹមថាអាចរាំងខ្ទប់ការកើនឡើងនៃរបបកុម្មុយនីស ប៉ុន្តែជាលទ្ធផល អាមេរិកបានត្រឹមដើរចេញពីសង្គ្រាមនេះនៅឆ្នាំ1975 ដោយសារបរាជ័យលើវៀតណាមខាងជើង ។ តើសង្គ្រាមត្រជាក់កើតឡើងយ៉ាងដូចម្តេច? អ្នកជំនាញជាច្រើនបានមើលឃើញថាសង្គ្រាមត្រជាក់មានឬសគល់ចេញពីសង្គ្រាមលោកលើកទី…

  • កាន់តែធ្ងន់ធ្ងរ…ក្រុមហ៊ុនតូចធំរបស់ថៃនៅមីយ៉ាន់ម៉ាកំពុងប្រកាសសុំជំនួយពីរដ្ឋ

    កាន់តែធ្ងន់ធ្ងរ…ក្រុមហ៊ុនតូចធំរបស់ថៃនៅមីយ៉ាន់ម៉ាកំពុងប្រកាសសុំជំនួយពីរដ្ឋ

    បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថាក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ កំពុងតែដាក់ចេញនូវផែនការ ក្នុងការជួយគាំទ្រទៅដល់អាជីវកម្មរបស់ប្រទេសថៃទាំងតូចទាំងធំនៅក្នុងប្រទេសមីយ៉ាន់ម៉ាខណៈដែលជម្លោះនយោបាយកំពុងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសកម្មភាពផលិតកម្ម និងដឹកជញ្ជូនរបស់ពួកគេនោះ។ មន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មថៃ លោក Boonyarit Kalayanamit ដែលជាអ្នកមានវត្តមាននៅក្នុងកិច្ចពិភាក្សាគ្នាដោះស្រាយបញ្ហាអាជីវកម្មថៃ-មីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រនោះបានសន្យាថាក្រសួងនឹងខិតខំជម្រុញឲ្យមានកញ្ចប់ជំនួយដែលអាចមានរួមទាំងការកាត់បន្ថយពន្ធនិងកញ្ចប់កម្ចីក្នុងអត្រាការប្រាក់ទៀតផងដែរ។ លោក Boonayarit បានបញ្ជាក់បែបនេះថា៖ បច្ចុប្បន្នអាជីវកម្មសហគ្រាសរបស់ថៃទាំងតូចធំ និងមធ្យមដែលមានវត្តមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាពិតជាកំពុងមានភាពតានតឹងមែនទែនដោយសារបញ្ហាមួយនេះ ហើយភាគច្រើនគឺប្រឈមមុខទៅនឹងកង្វះបុគ្គលិកធ្វើការដោយសារតែការប្រឈមមុខរវាងកងកម្លាំងយោធានិងក្រុមបាតុករជនជាតិមីយ៉ាន់ម៉ាដែលមានកម្លាំងកាន់តែខ្លាំងក្លាឡើង។ ក្រៅពីនោះសកម្មភាពដឹកជញ្ជូននៅក្នុងប្រទេសត្រូវបានរំខានស្ទើរតែទាំងស្រុង ហើយអ្នកពាណិជ្ជករមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាខ្វះខាតលុយដើម្បីបន្តអាជីវកម្ម។ រោងចក្ររបស់ថៃជាច្រើនមិនអាចនាំទំនិញចេញទៅកាន់បណ្តាប្រទេសនានាដោយសារតែទណ្ឌកម្មជាពិសេសផលិតផលនៅក្នុងវិស័យថាមពលតែម្តង។ អ្នកចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រនោះក៏បានស្នើឱ្យរដ្ឋាភិបាលពិចារណាកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនព្រោះថាច្បាប់របស់ប្រទេសថៃតម្រូវឱ្យអាជីវកម្មត្រូវបង់ពន្ធសម្រាប់ប្រាក់ចំណេញដែលបានបង្កើតនៅបរទេសហើយជាពិសេសក៏ចង់ឲ្យមន្ត្រីរដ្ឋាភិបាលក្នុងការពិចារណាផ្តល់ប្រាក់កំចីក្នុងអត្រាការប្រាក់ទាបបន្ថែមទៀតសម្រាប់ការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទោះបីជាយ៉ាងណាក្តីបើយើងក្រឡេកទៅលើដំណើរការពាណិជ្ជកម្មតាមច្រកព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា Tak នៅក្នុងស្រុក Mae Sot វិញមកដល់ពេលនេះការដឹកទំនិញនៅតែបន្តធ្វើឡើងជាធម្មតានៅឡើយដោយក្នុងនោះរថយន្តដឹកទំនិញចន្លោះពី 700 ទៅ 800 គ្រឿងជាប្រចាំថ្ងៃដែលបានធ្វើដំណើរឆ្លងកាត់៕

  • សេចក្តីប្រកាសដាក់ឱ្យដំណើរការ «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)»

    សេចក្តីប្រកាសដាក់ឱ្យដំណើរការ «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)»

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យដំណើរការ «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» របស់សាជីវកម្មធានាឥណទានកម្ពុជាទំហំ២០០លានដុល្លារ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ។

  • ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
  • រដ្ឋាភិបាលកម្ពុជាទទួលបានទុនវិនិយោគថ្មីពីវិស័យឯកជនសរុបជិត 1,300លានដុល្លារបន្ថែមទៀត

    រដ្ឋាភិបាលកម្ពុជាទទួលបានទុនវិនិយោគថ្មីពីវិស័យឯកជនសរុបជិត 1,300លានដុល្លារបន្ថែមទៀត

    ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចគាំទ្រអនុម័តគម្រោងវិនិយោគចំនួន5 ដែលបោះទុនវិនិយោគសរុបចំនួន 1,299.7លានដុល្លារ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកបានរាប់ពាន់កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នៅថ្ងៃទី26 ខែមីនា ឆ្នាំ2021នេះ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ 1. ISLAND LABORATOIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 6.3លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 260កន្លែង។ 2- “FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន 1លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 420កន្លែង។ 3- “HERBA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម…

  • ក្រុមហ៊ុនមួយគ្រោងនឹងបោះទុនជាង១ពាន់២០០លានដុល្លារ លើគម្រោងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្មនៅខេត្តព្រះសីហនុ

    ក្រុមហ៊ុនមួយគ្រោងនឹងបោះទុនជាង១ពាន់២០០លានដុល្លារ លើគម្រោងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្មនៅខេត្តព្រះសីហនុ

    គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៥ ដើម្បីអាចវិនិយគនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងចំណោមគម្រោងទាំង៥នោះ មានគម្រោងមួយរបស់ ក្រុមហ៊ុន HUADIAN SIHANOUKVILLE POWER GENERATION CO., LTD លើគម្រោងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ គម្រោងនឡ មានទុនវិនិយោគប្រមាណ១ពាន់២៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២០កន្លែង។ ជាមួយគ្នានោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៤ទៀតរួមមាន ក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. លើគម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦លាន៣សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦០កន្លែង។ ក្រុមហ៊ុន FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD លើ គម្រោងបង្កើតរោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម…

  • ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
  • លោក សួរ វីរៈ៖ សម្រាប់វីរៈប៊ុនថាំ ការរកស៊ីមិនអាចហេងស៊យ ដូចចាក់ខ្លាឃ្លោកនោះទេ

    លោក សួរ វីរៈ៖ សម្រាប់វីរៈប៊ុនថាំ ការរកស៊ីមិនអាចហេងស៊យ ដូចចាក់ខ្លាឃ្លោកនោះទេ

    ភ្នំពេញ ៖ ឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ការធ្វើអាជីវកម្មនៅកម្ពុជាសព្វថ្ងៃគឺពិតជាមានលក្ខណៈទូលំទូលាយណាស់។ ជាមួយគ្នានេះទន្ទឹមនឹង​ទីផ្សារដែលប្រមូលផ្ដុំដោយការប្រកួតប្រជែង គេសង្គេតឃើញថា ក្នុងចំណោមអាជីវករទាំងអស់ អ្នកដែលអាចបន្តអាជីវកម្មរបស់ខ្លួនឲ្យនៅឈររឹងមាំបាននៅ​ក្នុង​បរិបទ​នេះ គឺមានចំនួនតិចតួចណាស់ ដោយហេតុថាអ្នករកស៊ីភាគច្រើនចូលចិត្តផ្ដេកផ្ដួលលើពាក្យដ៏ពេញនិយមមួយឃ្លាថា “ការរកស៊ីគឺជាការប្រថុយ​ប្រថាន”។ ផ្ទុយពីទស្សនៈប្រថុយប្រថាននេះ​ លោក សួរ វីរៈ ដែលជាអគ្គនាយកនៃក្រុមហ៊ុនដឹកជញ្ចូន វីរៈប៊ុនថាំ បានលើកឡើងថា ការរកស៊ីត្រូវតែច្បាស់លាស់ត្រូវ​មើល​ឃើញ​ផ្លូវមួយដែលប្រាកដ ថាដើរហើយមិនអាចខាតទើបយើងដើរ។ ជាក់ស្ដែង ការចាប់ផ្ដើមអាជីវកម្មរបស់លោក​គឺចាប់ផ្តើមឡើងពីគ្រាដែល​លោកមា​ន​ផ្ទះសំណាក់មួយនៅឯខេត្តកោះកុង។ លោកយល់ថា ភ្ញៀវគឺមាននៅក្នុងដៃស្រាប់ នៅខ្វះតែឡានដើម្បីដឹកជញ្ជូនប៉ុណ្ណោះ ដូច្នេះបើមានមធ្យោបាយដឹកជញ្ជូន លោកប្រាកដជាអាចបង្កើនបានប្រាក់ចំណូល និងចំណេញបន្ថែមទៀតជាមិនខាន។ លោក សួរ វីរៈ បានបញ្ជាក់ប្រាប់AMSទៀតថា ៖«កាលណោះខ្ញុំមានដើមទុនត្រឹមតែ 4,000ដុល្លារ ដើម្បីទិញឡានតូរីសមួយគ្រឿង ម្លោះហើយខ្ញុំ​ត្រូវតែ​​មាន​ផែនការច្បាស់លាស់មួយ ដោយសារខ្ញុំគ្មានលុយសម្រាប់ខាតទេ”។ លោកបានបន្តថា ដោយសារតែមានការរៀបចំផែនការច្បាស់លាស់បន្ថែម​ពីលើ​បទពិសោធន៍ក្នុងការរកស៊ីរបស់លោកផងនោះ គឺជាមូលហេតុ ក្នុងការជំរុញឲ្យលោកមិនចាប់ផ្តើមបង្កើតមុខជំនួញថ្មីដោយការផ្តល់សេវាកម្មដឹកជញ្ជូន ដែល​ផ្ដើមធ្វើដោយខ្លួនឯង បង្កើនទំនុកចិត្តក្នុងការបោះជំហានទៅមុខជាបន្តបន្ទាប់ ហើយជាលទ្ធផលរហូតមកដល់ពេលនេះ​ ក្រុមហ៊ុនដឹកជញ្ជូនរបស់លោកបាន​រីកដុះដាលគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ ជាចុងក្រោយលោកក៏បានបង្ហើបប្រាប់ពីមូលហេតុដែលធ្វើឲ្យក្រុមហ៊ុនលោក វ៉ាដាច់ក្រុមហ៊ុនដទៃផងដែរថា ភាពជោគជ័យនៅលើទីផ្សារមួយនេះគឺដោយសារ​តែ​លោក​តែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើការសិក្សាមើលពីចន្លោះប្រហោងរបស់អាជីវកម្មដទៃ ហើយយកវាមកបំពេញនៅក្នុងអាជីវកម្មរបស់ខ្លួន។ នេះគឺជា​ចំណុចសំខាន់បំផុតនៅក្នុងការធ្វើអាជីវកម្ម បន្ថែមពីលើផែនការ ដើម្បីអាចបន្តដំណើរឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ ព្រោះវាមិនមែនជាការរកស៊ី​ដោយ​ភាព​ប្រថុយប្រថាននោះឡើយ៕

  • រដ្ឋាភិបាលកម្ពុជាកំពុងចរចាទិញវ៉ាក់សាំង Sinovac ប្រមាណ4លានដូសពីមហាមិត្តចិនបន្ថែមទៀត

    រដ្ឋាភិបាលកម្ពុជាកំពុងចរចាទិញវ៉ាក់សាំង Sinovac ប្រមាណ4លានដូសពីមហាមិត្តចិនបន្ថែមទៀត

    ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទ Sinovac ប្រមា​ណ​4លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ។ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង 10លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។ ដូចការប្រៀងទុក ដោយនៅត្រឹមព្រឹកថ្ងៃសុក្រ ទី26 ខែមីនា ឆ្នាំ2021នេះ វ៉ាក់សាំងកូវីដ-19ស៊ីណូវ៉ាក់ (Sinovac) របស់ចិនចំនួន 1.5លានដូស បានដឹកមកដល់ប្រទេសកម្ពុជាហើយ ដូចដែលប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-19។ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖ «បើនិយាយពីធនធានថវិកាសម្រាប់ទិញវ៉ាក់សាំង ដូចជាមិនចោទទេសម្រាប់កម្ពុជា។ យើងជាប្រទេសក្រ ប៉ុន្តែយើងមានលទ្ធភាពទិញគ្រប់គ្រាន់។ បញ្ហាចោទសម្រាប់យើង គឺតើមានវ៉ាក់សាំងទិញ ឬអត់? នេះជាបញ្ហារួមរបស់ពិភពលោក និងកម្ពុជា។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ យើងអាចរៀបចំផែនការមួយ ទាក់ទងដៃគូផ្សេងៗ យើងអាចធានាថា មានវ៉ាក់សាំងមកជាហូរហែ រហូតដល់ដាច់ឆ្នាំនេះ មិនតិចជាង10លានដូសទេ»។ វ៉ាក់សាំង…

  • ចំណុចល្អៗដែលអ្នកទើបចាប់ផ្ដើមអាជីវកម្មថ្មីគួរតែរៀនពីលោក យក់ ចំរើនឬទ្ធិ

    ចំណុចល្អៗដែលអ្នកទើបចាប់ផ្ដើមអាជីវកម្មថ្មីគួរតែរៀនពីលោក យក់ ចំរើនឬទ្ធិ

    ភ្នំពេញ ៖ ការចាប់ផ្ដើមអាជីវកម្មថ្មីមួយមិនមែនជារឿងងាយស្រួលនោះទេ វាទាមទារឲ្យមានការសិក្សាស្រាវជ្រាវពីទីផ្សារ គូរប្រជែងនានា​ឲ្យ​បានច្បាស់លាស់។ អ្វីដែលកាន់តែសំខាន់ជាងនេះ​ គឺដើមទុនក្នុងការចាប់ផ្ដើម ដូច្នេះហើយបើការចាប់ផ្ដើមមួយមិនរឹងមុំា វាក៏មិនខុស​អ្វីពី​ការ​យកទុនទៅបោះចោលដូច្នោះដែរ។ ក្នុងនាមជាអ្នកជំនួញជើងចាស់មួយរូប លោក យក់ ចំរើនឬទ្ធិ ដែលជាប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានចែក​​រំលែកនូវបទពិសោធន៍របស់លោកជាមួយ AMS ថា សម្រាប់អ្នករកស៊ីទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណា ក៏តែងមានឱកាសដែរ។ ជាក់ស្ដែង នៅកំឡុងពេលនៃការប្រឡូកក្នុងវិស័យធ្វើជំនួញដំបូងរបស់លោកគឺស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដែលមានភាពខុសគ្នាដាច់ពី​សេដ្ឋកិច្ចនាពេលបច្ចុប្បន្នដែលមានទីផ្សារទូលាយនេះទេ។ ប៉ុន្តែ នេះមិនមែនជាឧបសគ្គសម្រាប់លោកនោះឡើយ ផ្ទុយទៅវិញវា​គឺជា​ឱកាស​ដ៏ល្អមួយក្នុងការក្ដោបក្ដាប់ទីផ្សារ។ លោកបានបន្តទៀតថា ចំណុចសំខាន់មួយទៀតដែលអ្នករកស៊ីគួរតែរៀននោះគឺ រៀនសម្របខ្លួនទៅនឹងបរិបទនៃសង្គម។ ដោយសារតែ​បរិបទ​សង្គមយើងមានការផ្លាស់ប្តូរលឿន របៀបក្នុងការរកស៊ីក៏នឹងប្រែប្រួលទៅតាមនោះដែរ បើយើងមិនឆ្លាតក្នុងការសម្របខ្លួនទេ យើងមិនអាចប្រកួតប្រជែងជាមួយអាជីវកម្មផ្សេងបានឡើយ។ ទាក់ទងនឹងចំណុចនេះ លោកបានលើកឧទាហរណ៍ជាក់ស្ដែងមួយថា៖ «កុំធ្វើខ្លួនដូចដាណូស័រ ព្រោះសត្វនេះមានមាឌធំ ប៉ុន្តែអត់អាចកែ​ប្រែ​ខ្លួនគាត់ទៅក្នុងបរិយាកាសដែលផ្លាស់ប្តូរ ហើយដូចយើងដឹងហើយថា សត្វប្រភេទនេះបានផុតពូជរាប់លានឆ្នាំមកហើយ វាចាញ់ទាំង​សត្វ​ស្រមោចដែលតូច តែអាចរស់បានរហូតដល់ឥឡូវ»។ លោក ចំរើនឬទ្ធិ ក៏បានផ្សារភ្ជាប់ជាមួយស្ថានការណ៍បច្ចុប្បន្ន ដែលជាដំណាក់កាលនៃភាពវឹកវររបស់សេដ្ឋកិច្ចទូទាំងពិភពលោក ក្នុងនោះ​កំណើន​សេដ្ឋកិច្ចនៅកម្ពុជាក៏បានថយចុះប្រមាណ ៣ភាគរយដែរ។ លោកបន្តថា យើងមិនអាចបិទបញ្ចប់​ការឆ្លងជំងឺនេះបានដោយ​ងាយៗ​នោះទេ ហេតុនេះហើយអ្វីដែលយើងអាចធ្វើបានគឺព្យាយាមសម្របខ្លួនជាមួយកូវីដ ដោយប្រើប្រព័ន្ធអនឡាញជាជំនួយក្នុងការរកស៊ីវិញ។ ជាចុងក្រោយ លោកក៏បានផ្ដល់ជាដំបូន្មានដល់យុវជនជំនាន់ក្រោយ ឲ្យគួរចៀសពីការដេកស្រមៃ ផ្ដេកផ្តួលលើព្រហ្មលិខិត ដោយអារម្មណ៍​រវើរវាយ។…