-
វិភាគ ៖ វិបត្តិសង្គ្រាមសេដ្ឋកិច្ចចិន-អាមេរិកកំពុងរុញក្តីសុបិនរបស់ឥណ្ឌាក្លាយជាមហាអំណាចបច្ចេកវិទ្យា

បរទេស៖ការប៉ះទង្គិចគ្នារវាងអាមេរិក និងចិន នៅតែបន្តកើតឡើងរហូតមកដល់អាណិត្តថ្មីរបស់លោកប្រធានាធិបតី Joe Biden នៅឡើយ ប៉ុន្តែវាត្រូវបានអ្នកវិភាគមើលឃើញថា សង្គ្រាមសេដ្ឋកិច្ចមួយនេះបានជារឿងល្អសម្រាប់ឥណ្ឌាទៅវិញក្នុងពេលនេះក្នុងការឈានទៅសម្រេចបានក្តីសុបិនរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតនៅលើពិភពលោក។ Hinrich Foundation ជាអង្គការធ្វើការដើម្បីជំរុញពាណិជ្ជកម្មពិភពលោកដែលមានផលប្រយោជន៍ទៅវិញទៅមក និងប្រកបដោយនិរន្តរភាព មានមូលដ្ឋាននៅក្នុងទ្វីបអាស៊ីបានរកឃើញថា ឥណ្ឌានឹងទទួលបានប្រយោជន៍ដ៏ធំពីជម្លោះនៃសង្ក្រាមត្រជាក់បែបពាណិជ្ជកម្មរវាងចិន និងអាមេរិក ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌមួយដែលប្រជាជាតិមួយចាំបាច់ត្រូវលុបចោលនូវរបាំងដែលតែងតែបានកើតឡើងជាយូរណាស់មកហើយដូចជាបន្ទាន់ក្រហម និងបញ្ហាប្រសិទ្ធភាពធ្វើការរបស់រដ្ឋាភិបាលផងដែរ។ របាយការណ៍ដែលត្រូវបានចេញផ្សាយដោយ Hinrich Foundation នៅថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថាស្ថានភាពតានតឹងនៃបញ្ហាបច្ចេកវិទ្យារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើឲ្យកើតចេញជាលទ្ធផលថ្មីនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ចាំបាច់ត្រូវតែផ្លាស់ប្តូរយុទ្ធសាស្ត្រ និងប្រតិបត្តិការរបស់ខ្លួនទៅលើទីតាំងថ្មីដែលមិនមានសំពាធ ហើយក្នុងនោះឥណ្ឌាអាចមើលឃើញយ៉ាងច្បាស់ថា ខ្លួនគឺជាតួអង្គសំខាន់ដែលអាចស្រូបទាញយកឱកាសនេះបានច្រើនយ៉ាធំធេងជាងគេបំផុត។ ក្រោយការប្រកាសរបស់លោកប្រធានាធិបតីអាមេរិកថ្មី Joe Biden នូវពាក្យមួយម៉ាត់ថា China-free ឬមានន័យថាមិនមានផលិតផលរបស់ចិនរួចមកនោះ រោងចក្រធំៗជាច្រើនបានចាប់ផ្តើងងាកមកមើលឃើញឥណ្ឌាភ្លាមថាជាទីតាំងដ៏ល្អបំផុតសម្រាប់ពួកគេ ខណៈដែលឥណ្ឌាក៏ជាប្រទេសសមាជិកនៅក្នុងក្រុមសេដ្ឋកិច្ចយក្សទាំង4លើពិភពលោកផងដែរ។ កិច្ចប្រជុំមួយដែលត្រូវបានធ្វើឡើងកាលពីដើមខែមីនារវាងបណ្តាប្រទេសទាំង 4បានចាប់យកប្រធានបទសំខាន់មួយដែលបង្ហាញអំពីក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ច និងកម្លាំងយោធារបស់ប្រទេសចិនចំពេលដែលចិន និងឥណ្ឌាទើបតែប្រឈមមុខគ្នាដោយកម្លាំងយោធាតាមបណ្តោយព្រំដែន ដែលរឹតតែធ្វើឲ្យឥណ្ឌាបានទទួលការគាំទ្រកាន់តែខ្លាំងពីសំណាក់មហាអំណាចផ្សេងទៀតចំពោះការប្រជែងលើទីផ្សារលើគ្រប់វិស័យជាមួយនឹងមហាយក្សចិន។ ជាលទ្ធផលក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Apple Inc., Amazon.com Inc. និង Samsung Electronic Co. ដែល ធ្លាប់តែពឹងផ្អែកទាំងស្រុងទៅលើផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះក៏ចាប់ផ្តើមផ្លាស់ប្តូរទីតាំងរោងចក្ររបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍ផងដែរ។ លោក Alex Capri ជាអ្នកជំនាញស្រាវជ្រាវម្នាក់មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីបាននិយាយថាជារៀងរាល់ពេលដែលគាត់និយាយទៅកាន់ក្រុមមនុស្សមានឥទ្ធិពលនៅក្នុងវិស័យបច្ចេកវិទ្យាពួកគេតែងតែបាននិយាយថាក្រុមហ៊ុនរបស់គេបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាបណ្តើរៗហើយ ហើយក៏បានលើកឡើងថាវាគឺជាការសម្រេចចិត្តដ៏រសើបបំផុតសម្រាប់អាជីវកម្មរបស់ពួកគេ។ក្រៅពីនេះឥណ្ឌាក៏មានភាពងាយស្រួលក្នុងការបញ្ចុះបញ្ចូលអាមេរិក ដើម្បីប្រមូលយកក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀតមកកាន់ទឹកដីរបស់ខ្លួននៅក្នុងកំឡុងពេលនេះផងដែរ៕
-
សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពីវិធានការបង្ការការរាតត្បាតជំងឺកូវីដ19ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ19 ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេលថ្ងៃចាប់ពីថ្ងៃទី14 ដល់ 16 ខែមេសា ឆ្នាំ2021ខាងមុខនេះ។ នៅក្នុងសារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្សព្វផ្សាយនៅថ្ងៃទី31 ខែមីនា ឆ្នាំ2021នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអំពាវនាវដល់សាធារណជនទូទាំងប្រទេសត្រូវយកចិត្តទុកដាក់គោរព និងអនុវត្តប្រកបដោយភាពម្ចាស់ការ ស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់នូវសារាចរណែនាំដែលចុះថ្ងៃទី21 ខែមីនា ឆ្នាំ2021 ស្តីពីការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅថ្ងៃទី14 ដល់ថ្ងៃទី16 ខែមេសា ឆ្នាំ2021 និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19 នៅក្នុងឱកាសឈប់សម្រាកនេះ» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេស លើបណ្ដាវិធានការលម្អិតបន្ថែម ដូចខាងក្រោម៖ 1៖ ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។ 2៖ សាធារណជនគ្រប់រូបទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖ ទី1៖ សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត ទី2៖ ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់ ឬ…
-
ផលិតផលសិប្បកម្មខ្មែរកំពុងវាយលុកទីផ្សារបរិក្ខារតាមសណ្ឋាគារធំៗនៅក្នុងស្រុក

សិប្បកម្មខ្មែរភាគច្រើនត្រូវបានគេមើលឃើញថាជាប្រភេទសិប្បកម្មខ្នាតតូចៗ ឬជាលក្ខណៈគ្រួសារនៅឡើយសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែ នៅក្នុងចំណោមសិប្បកម្មទាំងនោះលោកអ្នកបានដឹងទេថា សិប្បកម្មខ្លះក៏កំពុងមមាញឹកក្នុងការផលិតជាសម្ភារៈតុបតែងបែបសិល្បៈខ្មែរសម្រាប់ផ្គត់ផ្គង់នៅតាមសណ្ឋាគារលំដាប់អន្តរជាតិជាច្រើនទីតាំងនៅទូទាំងប្រទេសកម្ពុជា និងកំពុងមានតម្រូវការខ្ពស់។ អ្នកស្រី រី ថានី ជាម្ចាស់សិប្បកម្មនរាអង្គរដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ហើយក៏ជាក្រុមហ៊ុនដេគ័រមួយដែលមានបម្រើសេវាកម្មតុបតែងនៅតាមបណ្តាសណ្ឋាគារធំៗដោយភាគច្រើនប្រើប្រាស់សម្ភារៈដែលធ្វើដោយដៃពីសិប្បកម្មរបស់អ្នកស្រីផ្ទាល់តែម្ដង។ ផលិតផលរបស់នរាអង្គររួមមានជាង ២០ប្រភេទផ្សេងៗពីគ្នា ដែលច្នៃធ្វើពីសូត្រ ឫស្សី ផ្ដៅ រពាក់ កំប្លោក រួមមានឧបករណ៍តែងលម្អ វត្ថុអនុស្សាវរីយ៍ កាបូប សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងសណ្ឋាគារដូចជា ចង្កៀងគោម សាឡុង វាំងនន ស្រោមខ្នើយ កែវទឹក តុ ទូរ កៅអី ជាដើមដែលសុទ្ធសឹងតែមានរចនាបែបសិស្បៈខ្មែរ។ ចំពោះផលិតផលដែលសិប្បកម្មនេះធ្វើទីផ្សារបានខ្លាំង ក៏ដូចជាត្រូវបានគេទទួលស្គាល់ជាងគេនោះគឺចង្កៀងគោមសូត្រ ដែលជាផលិតផលមួយមានភាពលំបាកក្នុងការធ្វើតម្រូវចំណាយពេលយូរ និងត្រូវការវត្ថុធាតុដើមជាច្រើនមុខក្នុងការផលិត។ ផលិតផលនេះទៀតសោតគឺត្រូវបានរចនាម៉ូដ រូបរាងផ្សេងៗពីគ្នាទៅនាងទៀតសោតគឺត្រូវបានរចនាទៅតាមព៌តាមតម្រូវការរបស់អតិថិជន។ ចង្កៀងគោមនេះមានច្រើនប្រភេទ ច្រើនពណ៌ ជួយកាត់បន្ថយចំណាំងពន្លឺភ្លើងដែលមិនប៉ះពាល់ភ្នែក មានលក្ខណៈស្រគត់ស្រគម និងអាចជួយធ្វើឱ្យអារម្មណ៍ធូរស្រាល។ អ្នកស្រីបានប្រាប់ឱ្យដឹងទៀតថា ៖«ខ្ញុំបានចាប់ផ្ដើមអាជីវកម្មនេះឡើងដោយសារមើលឃើញពីភាពលំបាកនៃការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋទៅក្រៅប្រទេស ទើបខ្ញុំចង់បង្កើតការងារមួយឱ្យពួកគាត់ ហើយវាក៏ជាការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់អន្តរជាតិតាមរយៈទេសចរបរទេសដែលមកលេងស្រុកខ្មែរ ដែលបានឃើញការបំពាក់សម្ភារៈទាំងនេះនៅតាមបណ្តាសណ្ឋាគារដែលជាទីតាំងពួកគេស្នាក់នៅ»។ អ្នកស្រី ថានី បានលើកឡើងថា អាជីវកម្មមួយនេះអ្នកស្រីបានចាប់ផ្ដើមបង្កើតឡើងតែម្នាក់ឯងនៅក្នុងអំឡុងពេលដែលកម្ពុជាមានការនាំចូលផលិតផលទំនិញពីក្រៅប្រទេសច្រើន ដែលជាហេតុធ្វើឱ្យមានការប្រកួតប្រជែងខ្លាំង ពោលគឺគាត់បានប្រើពេលវេលាដល់ទៅ៣ឆ្នាំទើបអាចរឹងដៃរឹងជើងបាន។ អ្នកស្រីបានបង្ហើបពីដំណើរការនៃកិច្ចស្វែងរកទីផ្សារឱ្យដឹងថា…
-
អង់គ្លេសសហការជាមួយនឹង Hyandai ត្រៀមធ្វើបដិវត្តថ្មីមួយនៃវិស័យហោះហើរ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ the WeForum នៅសប្តាហ៍នេះបានឲ្យដឹងថាប្រទេសអង់គ្លេសនឹងក្លាយទៅជាតួអង្គដំបូងគេក្នុងវិស័យហោះហើរថ្មីជាមួយនឹងបច្ចេកវិទ្យាធ្វើដំណើរដោយថាមពលបៃតងមិនប៉ះពាល់ដល់បរិស្ថានដោយក្នុងនោះអាកាសយានដ្ឋានដំបូងគេដែលត្រូវប្រើប្រាស់សម្រាប់ការហោះត្រង់ដោយយន្តហោះថាមពលអេឡិចត្រូនិក និងតាក់ស៊ីដ្រូន ក៏នឹងត្រូវសាងសង់ឡើងផងដែរ។ អាកាសយានដ្ឋាននេះ នឹងក្លាយទៅជាទីចំណតយន្ដហោះដែលមានទំហំតូចបំផុតលើលោក និងប្រើប្រាស់សម្រាប់តែបច្ចេកវិទ្យាហោះហើរដែលមិនប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះ ដែលនឹងត្រូវសាងសង់នៅក្នុងទីក្រុង Coventry ប្រទេសអង់គ្លេស ដោយតាមផែនការមេអាកាសយានដ្ឋានបែបនេះនឹងត្រូវសាងសង់ឡើងបន្ថែមទៀតប្រមាណជា 200 កន្លែងនៅក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ក្រៅតែប្រើប្រាស់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថានសុទ្ធសាធហើយនោះទំហំរបស់វាត្រូវបានគេដឹងថាស្ថិតនៅក្នុងកម្រិតប្រមាណជា 60 ភាគរយប៉ុណ្ណោះនៃទីលានចុះចតរបស់ឧទ្ធម្ភាចក្រស្តង់ដាធម្មតា ហើយលើសពីនេះវានឹងទាមទារវិសកម្មក្នុងការសាងសង់វាត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ មកដល់ពេលនេះក្រុមហ៊ុន Hyandai បានក្លាយទៅជាក្រុមហ៊ុនឯកជនដំបូងគេដែលនឹងចូលរួមនៅក្នុងកិច្ចការងារនេះជាមួយនឹងរដ្ឋាភិបាលអង់គ្លេសក្នុងគោលបំណងប្រែក្លាយរថយន្តតាក់ស៊ីហោះ ទៅជាការធ្វើដំណើរបែបអាជីវកម្មឲ្យបាននៅក្នុងឆ្នាំ2028 ខាងមុខ។ តាមការវិភាគដោយ NASA និងអ្នកជំនាញជាច្រើនទៀតបានជឿជាក់ថាវិស័យធ្វើដំណើរដោយមិនប៉ះពាល់បរិស្ថានបែបនេះនឹងក្លាយទៅជាសេវាកម្មដ៏ពេញនិយមបំផុតក្នុងប៉ុន្មានទសវត្សខាងមុខនេះនៅតាមបណ្តាទីក្រុងធំៗលើលោក ហើយគិតត្រឹមតែទីផ្សារអាមេរិកតែមួយប៉ុណ្ណោះវាអាចមានតម្លៃរហូតទៅដល់ 500 ពាន់លានដុល្លារ។ ត្រឹមឆ្នាំ 2050 ការធ្វើដំណើរបែបនេះត្រូវបានគេព្យាករណ៍ថានឹងមានទំហំប្រមាណជា 4 ភាគរយនៃការធ្វើដំណើរក្នុងស្រុកនៅទូទាំងពិភពលោក៕
-
រយៈពេល៥ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានឈានចូលដល់ដំណាក់ កាលថ្មី

-
ទឹកប្រាក់ជាង 4 ពាន់លានដុល្លារត្រូវបានខាតបង់ដោយសារបទឧក្រិដ្ឋលើបណ្តាញអ៊ីនធឺណេតកាលពីឆ្នាំ2020

បរទេស៖ ជារបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយភ្នាក់ងារស៊ើបការណ៍ពិសេសរបស់អាមេរិក FBI កាលពីពេលថ្មីៗនេះបង្ហាញថា កាលពីឆ្នាំ2020 បទឧក្រិដ្ឋនៅលើប្រព័ន្ធអ៊ីនធឺណេតនៅទូទាំងប្រទេសអាមេរិកត្រូវបានគេមើលឃើញថាមានទំហំធំ និងអត្រាអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ជាលទ្ធផលផ្នែកហិរញ្ញវត្ថុដែលត្រូវបានបាត់បង់ដោយសារបទឧក្រិដ្ឋបច្ចេកវិទ្យានេះមានចំនួនរហូតទៅដល់ 4.2 ពាន់លានដុល្លារ ហើយក្នុងនោះសកម្មភាពប្រព្រឹត្តបទល្មើសភាគច្រើនមានដូចជាការឆបោក ការមិនបង់ប្រាក់ ការបញ្ជូនលុយ និងការជំរិតទារប្រាក់ជាដើម ហើយក្នុងនោះផងដែរអាមេរិកក៏បានទទួលបណ្តឹងសរុបរហូតទៅដល់ 28,500 ករណីដែលមានពាក់ព័ន្ធទៅនឹងបញ្ហាឆបោក។ របាយការណ៍ដែលត្រូវបានគេស្គាល់ឈ្មោះថា 2020 Internet Crime Report និងទើបតែត្រូវបានដាក់បង្ហាញជាសាធារណៈដោយមជ្ឈមណ្ឌលទទួលពាក្យបណ្តឹងរបស់ FBI ឬ IC3(Internet Crime Complaint Center)គឺជាតួលេខនៃបទឧក្រិដ្ឋ និងការខាតបង់ប្រាក់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។ របាយការណ៍បានលម្អិតទៀតថា ពាក្យបណ្តឹងសរុបលើគ្រប់ករណីពាក់ព័ន្ធមានទៅដល់ 791,790 ករណីដែល IC3 បានទទួលកាលពីឆ្នាំ2020 និងមានទំហំជាទឹកប្រាក់ប្រមាណជា 4.2 ពាន់លានដុល្លារធៀបទៅនឹងតួលេខដែលមាននៅក្នុងឆ្នាំ2019 មានត្រឹមតែ 3.5 ពាន់លានដុល្លារប៉ុណ្ណោះ និងត្រឹមតែ 525.4 លានដុល្លារកាលពីឆ្នាំ2012។ ករណីឆបោកដែលបានកើនឡើងនោះត្រូវបានគេមើលឃើញថាភាគច្រើនជាករណីដែលបានធ្វើឡើងនៅក្នុងស្ថានភាពដែលពិភពលោកកំពុងជួបបញ្ហានៃការរាតត្បាតដោយសារកូវីដ ក្រោមស្នាដៃរបស់ពួកឧក្រិដ្ឋជនបានក្លែងខ្លួនជាបុគ្គលបម្រើការងារនៅក្នុងវិស័យរដ្ឋ ហើយរូបភាពឆបោកផ្សេងទៀតអាចប្រព្រឹត្តទៅបានតាមរយៈទូរស័ព្ទ ទូរសារ អ៊ីម៉េល និងបណ្តាញសង្គមទៀតផង៕
-
រដ្ឋាភិបាលសម្រេចកាត់យកតំបន់ចំនួន៣ក្នុងស្រុកទឹកឈូជាចំណុះក្រុងបូកគោ

កំពត ៖ ជាមួយនឹងការសម្រេចបង្កើតទីក្រុងបូកគោដែលកំពុងមានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសវិស័យលំនៅដ្ឋានបែបទាន់សម័យជាច្រើនគម្រោងក្រោមការបណ្តាក់ទុនវិនិយោគរាប់រយលានដុល្លារ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់យកតំបន់ចំនួន៣ចេញពីស្រុកទឹកឈូធ្វើជាចំណុះនៃទីក្រុងថ្មីនៃខេត្តកំពតដ៏ទាក់ទាញមួយនេះ។ តាមរយៈអនុក្រឹត្យកលេខ ៣៨ អនក្រ.បក ស្ដីពីការបង្កើតក្រុងនៃខេត្តកំពត ដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចបង្កើតទីក្រុងបូកគោជាផ្លូវការមួយទៀតនៅក្នុងខេត្ត រួមជាមួយនឹងការប្រកាសពីការកាត់យកតំបន់ចំនួន៣ ស្ថិតនៅក្នុងស្រុកទឹកឈូមកធ្វើជាចំណុះរបស់ក្រុងថ្មីដ៏ស៊ីវិល័យមួយនេះ។ តាមរយៈអនុក្រឹត្យដដែលបានបញ្ជាក់ថា តំបន់ចំនួន៣ដែលត្រូវបានកាត់ចេញពីស្រុកទឹកឈូមកជាចំណុះទីក្រុងថ្មីបូកគោ រួមមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ដោយឡែកសម្រាប់ទីតាំងរដ្ឋបាលក្រុងបូកគោនឹងត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក ដោយកំណត់ឱ្យអនុលោមចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ បច្ចុប្បន្ន តំបន់ភ្នំបូកគោ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយវិស័យឯកជនបានបណ្តាក់ទុនរាប់រយលានដុល្លារក្នុងការវិនិយោគ និងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសវិស័យលំនៅដ្ឋានបែបទាន់សម័យ រួមជាមួយនឹងមណ្ឌលកម្សាន្តកម្រិតអន្តរជាតិ ផ្សារទំនើប រួមជាមួយនឹងមណ្ឌលពាណិជ្ជកម្មទំនើបខ្នាតតំបន់ផងដែរ៕
-
ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

-
ការចាយលុយតាមឌីជីថលកើនឡើង ស្របពេលប្រជាជនខ្លាចរអាក្នុងការកាន់ក្រដាស់ប្រាក់

ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-19 សកម្មភាពនៃការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។ ក្នុងនោះ ក្រដាស់ប្រាក់បានក្លាយទៅជារបស់ដ៏គ្រោះថ្នាក់មួយដោយហេតុថាវាត្រូវបានចរាចរណ៍យ៉ាងលឿនពីដៃមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប្រការនេះត្រូវបានគេមើលឃើញថា អាត្រានៃចំនួនប្រជាជនដែលងាកទៅប្រើប្រាស់លុយតាមប្រព័ន្ធឌីជីថលមានការកើនឡើងខ្ពស់។ E-wallet ឬកាបូបលុយឌីជីថល គឺសំដៅទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ធនាគា ដែលដាក់ឲ្យអតិថិជនប្រើប្រាស់ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយមិនចាំបាច់កាន់ផ្ទាល់ជាមួយនឹងក្រដាស់ប្រាក់។ អតិថិជនអាចប្រើប្រាស់ E-Wallet ក្នុងការទូទាត់ ផ្ទេរប្រាក់ ដោយគ្រាន់តែប្រើប្រាស់ Mobile App តាមរយៈទូរស័ព្ទដៃរបស់ខ្លួន ដែលធ្វើឲ្យ E-Wallet ក្លាយជាប្រព័ន្ធទូទាត់ប្រាក់ដ៏ពេញនិយមក្នុងពេលបច្ចុប្បន្ននេះ។ ឆ្លើយតបទៅនឹងប្រធានបទខាងលើនេះ លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានថ្លែងប្រាប់ AMS ថា៖ «ដោយសារតែប្រជាជនកាត់បន្ថយការធ្វើដំណើរ ការជួបជុំគ្នាផ្ទាល់ យើងឃើញថា ហាក់មានសន្ទុះកើនឡើងលើសពីធម្មតា ទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុសព្វថ្ងៃ»។ យ៉ាងណាក៏ដោយ ក៏នៅមានប្រជាជនមួយចំនួនតូចឯទៀតមិនទាន់មានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះនៅឡើយ ធ្វើឲ្យវានៅតែជាហានិភ័យមួយខ្ពស់សម្រាប់ពួកគេ ជាពិសេសអ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករុញរទេះលក់ដូរចល័តជាដើម។ ចំណុចនេះ លោក តុងងី បានមានប្រសាសន៍ថា៖ «ពួកគាត់គួរតែសាកប្រើ ដោយសារតែបច្ចេកវិទ្យានេះវាធ្វើឲ្យការលក់ដូរមានភាពងាយស្រួល ការកាន់ក្រដាស់ប្រាក់ ក៏នឹងត្រូវកាត់បន្ថយជាងមុន។ ម៉្យាងការប្រើប្រាស់ក្រដាស់ប្រាក់ ទាមទារការអាប់លុយត្រឡប់ទៅវិញ ខណៈសាច់ប្រាក់តាមឌីជីថលអាចទូទាត់បានគ្រប់កាក់ គ្រប់សេន។»…
-
ទោះបីស្ថិតនៅក្នុងរដូវកាលនៃជំងឺកូវីដ ប៉ុន្តែការប្រារព្វពិធីសែនឆេងម៉េងនៅតែបន្តមាន

ភ្នំពេញ ៖ ជាប្រពៃណី និងទំនៀមទម្លាប់នៅរៀងរាល់ដើមខែមេសា ចាប់ពីថ្ងៃទី1 រហូតដល់ថ្ងៃទី5 ឬអាចឈានដល់មួយសប្ដាហ៍ ប្រជាជនខ្មែរដែលកាត់សែស្រឡាយចិនភាគច្រើនតែងតែធ្វើការជួបជុំបងប្អូនកូនចៅ សាច់ញាតិរួមត្រកូលដើម្បីប្រារព្វពិធីសែនផ្នូរ ឬគេហៅថាសែនឆេងម៉េងជារៀងរាល់ឆ្នាំ។ យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំនេះបើទោះបីជាកំពុងមានការគំរាមកំហែងពីការរាតត្បាតនៃជំងឺកូវីដ-19 ក៏ពិធីសែនមួយនេះនៅតែមានការរៀបចំ ប៉ុន្តែស្ថិតនៅក្នុងភាពប្រុងប្រយ័ត្ន។ អ្នកស្រី ទ្រី ចាន់ណាត ជាអាជីវករលក់ដូរមួយកន្លែងមានប្រសាសន៍ប្រាប់ឱ្យដឹងថា សម្រាប់សម្ភារៈសែនឆេងម៉េងក្នុងឆ្នាំនេះ អ្នកស្រីយកបន្តពីម៉ូយមកលក់ដូចសព្វដងរួមមាន ក្រដាសសែន ទៀន ធូប នំពងទា និងភេសជ្ជៈជាដើម ប៉ុន្តែអ្នកស្រីបានកាត់បន្ថយមួយចំណែកធំ ពោលគឺកាត់បន្ថយតែពាក់កណ្តាល ដោយសារមើលទៅកត្តាសេដ្ឋកិច្ចហាក់មិនសូវល្អទេ ទំនិញឡើងថ្លៃ ហើយប្រជាពលរដ្ឋក៏មិនសូវជួបជុំដូចឆ្នាំមុនៗដែរ។ អ្នកស្រីលើកឡើងយ៉ាងដូច្នេះថា ៖ «ឆ្នាំនេះ សែនឆេងម៉េងខ្ញុំកាត់បន្ថយការយកឥវ៉ាន់សែនមកលក់ស្ទើរពាក់កណ្ដាល តែបើប្រភេទសម្ភារៈសែនគឺមានគ្រប់មុខដូចឆ្នាំមុនៗដែរ»។ អ្នកស្រីបន្តថា ៖ «ឆ្នាំនេះមិនសូវមានការជូបជុំច្រើននោះទេ ចឹងអ្នកទិញយកទៅសែនក៏ទិញតិចដែរ ដល់តែពេលចឹងបើយកមកច្រើនខ្លាចសល់ទុកចោលរហូតដល់ឆ្នាំក្រោយអាចខូចខាត»។ ដោយឡែកងាកមកចាប់អារម្មណ៍ជាមួយនឹងកញ្ញា ញ៉ ឡាលីន ដែលជានិស្សិតមួយរូបនៅរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងផងដែរថា នៅក្នុងឆ្នាំនេះគ្រួសាររបស់កញ្ញានឹងមានការរៀបចំសែនព្រេនក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ដោយសារបញ្ហាសេដ្ឋកិច្ចមិនសូវល្អ មិនចង់ចំណាយច្រើនពេកទៅលើការសែននេះទេ ហើយម៉្យាងទៀត បងប្អូនដែលនៅខេត្តផ្សេងគ្នាពិបាកធ្វើដំណើរ ព្រោះមានការហាមធ្វើចរាចរណ៍ឆ្លងតំបន់។ កញ្ញាបានបញ្ជាក់ថា ៖ «ឆ្នាំនេះ គ្រួសារខ្ញុំនៅតែសែនដដែល គ្រាន់តែយើងសែនតិចតួចជាមួយបងប្អូននៅស្រុកជិតៗគ្នាប៉ុណ្ណោះ…