Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • គណៈរដ្ឋមន្ត្រីថៃឯកភាពគម្រោងកាត់ថ្ងៃធ្វើចត្តាឡីស័កទេសចរបរទេស មកត្រឹមរយៈពេល៧ថ្ងៃវិញ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ (មានវីដេអូ)

    គណៈរដ្ឋមន្ត្រីថៃឯកភាពគម្រោងកាត់ថ្ងៃធ្វើចត្តាឡីស័កទេសចរបរទេស មកត្រឹមរយៈពេល៧ថ្ងៃវិញ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ (មានវីដេអូ)
  • សន្ទុះផលិតកម្មតាមរោងចក្ររបស់ប្រទេសចិន កើនឡើងខ្លាំងរយៈពេល៣ខែចុងក្រោយឆ្នាំ២០២១នេះ (មានវីដេអូ)

    សន្ទុះផលិតកម្មតាមរោងចក្ររបស់ប្រទេសចិន កើនឡើងខ្លាំងរយៈពេល៣ខែចុងក្រោយឆ្នាំ២០២១នេះ (មានវីដេអូ)
  • កម្ពុជានាំស្រូវ និងអង្ករចេញបានជាង២លានតោនក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះ (មានវីដេអូ)

    កម្ពុជានាំស្រូវ និងអង្ករចេញបានជាង២លានតោនក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះ (មានវីដេអូ)
  • ឯកអគ្គរដ្ឋទូត ហ្វីលីពីន សង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងវិលដូច មុនពេលផ្ទុះជំងឺកូវីដ-១៩

    ឯកអគ្គរដ្ឋទូត ហ្វីលីពីន សង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងវិលដូច មុនពេលផ្ទុះជំងឺកូវីដ-១៩

    ឯកអគ្គរដ្ឋទូត ហ្វីលីពីន សង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងវិលដូច មុនពេលផ្ទុះជំងឺកូវីដ-១៩ក្នុងពេលឆាប់ៗនេះ ៕

  • មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីហិរញ្ញវត្ថុ អាស៊ាន លើទី២៥

    មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីហិរញ្ញវត្ថុ អាស៊ាន លើទី២៥

    មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីហិរញ្ញវត្ថុ អាស៊ាន លើទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ៕

  • កម្ពុជានាំស្រូវ និងអង្ករចេញបានជាង២លានតោនក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១

    កម្ពុជានាំស្រូវ និងអង្ករចេញបានជាង២លានតោនក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១

    យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មនៅថ្ងៃទី១មេសាឆ្នាំ២០២១ បានឲ្យដឹងថា លទ្ធផលនៃការនាំស្រូវ និងអង្ករចេញរបស់កម្ពុជា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១មានចំនួន២លាន២ម៉ឺន៧ពាន់៤៦៧តោន។ តាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) លទ្ធផលនៃការនាំចេញស្រូវក្នុងរយៈពេល៣ខែឆ្នាំ២០២១ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប១លាន៨សែន៧ម៉ឺន៣ពាន់៧៧៩តោន ពោលគឺកើនឡើងចំនួន ៩សែន៩ម៉ឺន៨ពាន់២៩៧តោន ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានតែចំនួន៨៧ម៉ឺន៥ពនា់៤៨២តោនតែប៉ុណ្ណោះ។ ក្នុងចំណោមស្រូវទាំងជាង១លាន៨សែនតោននោះ គឺការនាំចេញផ្លូវការមានចំនួន ៦៥ម៉ឺន៨ពាន់៣៥០តោន កើនឡើង ៦៣ម៉ឺន២ ពាន់២៥០តោន ដែលការនាំចេញស្រូវផ្លូវការឆ្នាំ២០២០ មានចំនួនតែ ២ម៉ឺន៦ពាន់១០០តោនប៉ុណ្ណោះ និងការនាំចេញស្រូវក្រៅផ្លូវការមានចំនួន ១លាន២សែន១ម៉ឺន៥ពាន់៤២៩តោន គឺកើនឡើង៣៦ម៉ឺន៦ពាន់៤៧តោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ចំពោះលទ្ធផលនៃការនាំចេញអង្ករវិញ បរិមាណអង្ករនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១ មានចំនួន ១៥ម៉ឺន៣ពាន់៦៨៨តោន ដែលមានការថយចុះចំនួន ៧ម៉ឺន៧ពាន់២៦០តោន តិចជាងបរិមាណនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣ម៉ឺន៩៤៨តោន។ ដោយឡែកការនាំចេញអង្ករក្នុងខែមីនាឆ្នាំ២០២១ មានចំនួន ៧ម៉ឺន៧ពាន់៤៦៦តោន មានការថយចុះចំនួន ១ម៉ឺន៦ពាន់៩៨៣តោន តិចជាងបរិមាណនាំចេញក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩ម៉ឺន៤ពាន់៤៤៩តោន ។ របាយការណ៍បានបង្ហាញថា ក្នុងចំណោមអង្ករនាំចេញ១៥ម៉ឺន៣ពាន់៦៨៨តោននោះ មានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១០ម៉ឺន៧ពាន់៣៣៩តោន ស្មើនឹង ៦៩,៨៤%…

  • សន្ទុះផលិតកម្មតាមរោងចក្ររបស់ចិនកើនឡើងខ្លាំងរយៈពេល 3 ខែចុងក្រោយនេះ

    សន្ទុះផលិតកម្មតាមរោងចក្ររបស់ចិនកើនឡើងខ្លាំងរយៈពេល 3 ខែចុងក្រោយនេះ

    បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថា សកម្មភាពផលិតកម្មនៃរោងចក្រទាំងអស់របស់ប្រទេសចិនត្រូវបាន​គេមើលឃើញថា​មានកំណើនខ្លាំងបំផុតនៅក្នុងរយៈពេល 3 ខែដើមឆ្នាំនេះទោះបីជាវាមានសភាពយឺតយ៉ាវបន្តិចនៅក្នុងអំឡុងពេលនៃរដូវកាលបុណ្យចូលឆ្នាំថ្មីរបស់ចិនក្តី ប៉ុន្តែ​ដោយ​សារ​តែ​តម្រូវការជាសកលកាន់តែច្រើនគេជឿជាក់ថាវានឹងអាចជួយឲ្យសេដ្ឋកិច្ចចិនកាន់តែងើបឡើងខ្លាំង និងរឹងម៉ាំថែមទៀត។ ប្រភពដដែលបានបញ្ជាក់ទៀតថា សន្ទស្សន៍នៃការបញ្ជាទិញ ឬ PMI (Manufacturing Purchasing Manager’s Index) របស់ចិននៅក្នុង​ខែមីនា​មាន​ការ​កើនឡើងទៅដល់51.9 ខណៈដែលសន្ទស្សន៍កាលពីខែកុម្ភៈដែលមានត្រឹមតែ 50.6 ប៉ុណ្ណោះ។ នេះបើយោងតាមការបង្ហាញទិ​ន្នន័យ​ដែលបង្ហាញដោយ​ការិយា​ល័យគ្រប់គ្រងទិន្នន័យ NBS ដែលត្រូវបានបង្ហាញនៅថ្ងៃពុធនេះ ហើយក្នុងនោះគេអាចមើលឃើញដែរថាអត្រានេះមានទំហំខ្ពស់ជាង 50 រហូតមកអស់​រយៈពេល 13 ខែចុងក្រោយនេះផងដែរ។ ជាធម្មតាសកម្មភាពរបស់រោងចក្រចិននៅទូទាំងប្រទេសគឺតែងតែមានភាពស្ងប់ស្ងាត់នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីជារៀងរាល់ឆ្នាំប៉ុន្តែសម្រាប់ឆ្នាំនេះវិញកម្មកររាប់លាននាក់នៅតែបន្តធ្វើការងាររបស់ខ្លួនម្យ៉ាងដោយសារបារម្ភពីបញ្ហាកូវីដផងទើបធ្វើឲ្យអាជីវកម្មផលិតកម្មរបស់ចិនអាចដំណើរការវិញបានលឿនជាងរាល់ដង។ ការគ្រប់គ្រងបញ្ហាកូវីដបានប្រសិទ្ធភាព និងលឿនជាងគេនៅក្នុងចំណោមបណ្តាប្រទេសមហាអំណាចបានធ្វើឲ្យសេដ្ឋកិច្ចចិននៅតែមានកម្លាំង និងមិនជួបវិបត្តិ​ឡើយ​​កាលពីឆ្នាំទៅនោះហើយព្រមទាំងកំពុងស្ទុះងើបឡើងវិញខ្លាំងជាងមុនផងដែរ។ រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់គោលដៅយកឲ្យបានកំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ទៅរហូតទៅដល់ 6 ភាគរយទោះបីជាវាមានកម្រិតទាបជាងការព្យាករណ៍ទុករបស់អ្នកជំនាញដែលរំពឹងថានឹងមានទៅដល់ 8 ភាគរយក្តី។ កំណើនសេដ្ឋកិច្ចចិនកាលពីឆ្នាំ2020 ដែលមានទំហំ 2.3 ភាគរយបានធ្វើឲ្យគ្រប់គ្នាស្ញប់ស្ញែងចំពោះមហាយក្សនេះមែនទែន ពីព្រោះថាមិនមានប្រទេសណា​ដែលជៀសផុតពីវិបត្តិសេដ្ឋកិច្ចនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវាត្រូវបានចាត់ទុកថាជាឆ្នាំដែលមានអត្រាកំណើនសេដ្ឋកិច្ចអន់បំផុតរបស់ចិនធៀបទៅនឹងតួលេខ​ដែលខ្លួនធ្លាប់ធ្វើបានក្នុងរយៈពេល 40 ឆ្នាំចុងក្រោយនេះ៕

  • បរិបទកូវីដ-19 ប្រព័ន្ធបាគងកំពុងទទួលបានការគាំទ្រក្នុងសេវាកម្មហិរញ្ញវត្ថុ

    បរិបទកូវីដ-19 ប្រព័ន្ធបាគងកំពុងទទួលបានការគាំទ្រក្នុងសេវាកម្មហិរញ្ញវត្ថុ

    ភ្នំពេញ ៖ អ្នកប្រតិបត្តិករនៃសេវាកម្មមីក្រូហិរញ្ញវត្ថុ និងធនាគារ បាននឹងកំពុងទទួលស្គាល់ថា ប្រព័ន្ធបា​គងកំពុងទទួលបានការគាំទ្រក្នុងសេវាកម្មហិរញ្ញវត្ថុក្នុង​ប្រទេសកម្ពុជា​ ខណៈដែលមានការព្រួយបារម្ភទៅនឹងការចម្លងនៃជំងឺរាត​ត្បាតកូវីដ-19 អាចឆ្លងមេរោគតាមការទូទាត់សាច់ប្រាក់ដោយផ្ទាល់។ លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានថ្លែងប្រាប់​AMS ឱ្យដឹងថា ដោយសារបាគងជាប្រព័ន្ធទូទាត់ប្រាក់ដែលមានភ្ជាប់​ជាមួយបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន អតិថិជនអាចមានភាពងាយស្រួលក្នុងការផ្ទេរ ឬទូទាត់សាច់ប្រាក់បានប្រព័ន្ធអេឡិចត្រូនិកយ៉ាងងាយស្រួល។  លោកថាបច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសរុបប្រមាណជា 80 តែអ្នកដែលមានអាជ្ញា​បណ្ណទទួល​ប្រាក់​​បញ្ញើមានតែចំនួន 6 ទេ ដែលមានសកម្មភាពខ្លាំង​រួមមានប្រាសាក់ អេអឹមខេ LOLC ជាដើម តែ​ពួក​គាត់កាន់កាប់អតិថិជនរហូតដល់ពី 80 ទៅ 90ភាគរយ។ លោក កាំង តុងងី បានមានប្រសាសន៍ថា ៖ «តាមរយៈប្រព័ន្ធទូទាត់ប្រាក់បាគង គ្រឹះស្ថានមីក្រូហិរញ្ញ ឬក៏ធនាគារ​អាចផ្ញើប្រាក់ឆ្លងគ្នាពីមួយទៅមួយបានក្នុងការ​ទូទាត់ ផ្ទេរសាច់ប្រាក់ពីធនាគារមួយ ទៅធនាគារមួយទៀតដោយមិនគិតថ្លៃសេវា»។  បាគង គឺជាឧបករណ៍មួយដែលមានប្រយោជន៍ច្រើនសម្រាប់អ្នកប្រើប្រាស់ ជាពិសេសគឺក្នុងកំឡុងកូវីដ-19 នេះ ខណៈដែលមនុស្សបានព្យាយាមមិនជួបមុខគ្នា​ផ្ទាល់ ក៏ដូចជា​ព្យាយាមមិនប៉ះពាល់ក្រដាសប្រាក់ដោយផ្ទាល់ ព្រោះវាជាផ្នែកមួយនៃការចម្លងវីរុសនៃជំងឺឆ្លង។ លោក តុងងី បញ្ជាក់ថា «កាលដែលយើងមានប្រព័ន្ធឌីជីថល​ ផេយមេន( Digital Payment ) ដែលភ្ជាប់គ្នាគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទំាងអស់ អ៊ីចឹងវា​ផ្តល់​ភាពងាយស្រួលមែនទែន ដល់អតិថិជន ក្នុងការប្រើប្រាស់ការទូទាត់ប្រាក់ ការផ្ទេរប្រាក់ក្នុងសេវាហិរញ្ញវត្ថុដោយមិនចាំបាច់កាន់សាច់ប្រាក់ ដោយមិនទៅជួប​មនុស្ស​ដោយផ្ទាល់»។  លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិនៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​បានប្រាប់​AMS ថា ស្ថានការណ៍កូវីដ-19 បានញុំាងឱ្យស្ថាប័នធនាគារ ក៏ដូច​ជាវិស័យមីក្រូហិរញ្ញវត្ថុយកចិត្តទុក​ដាក់លើការផ្ដល់សេវាកម្មបន្ថែម លើផ្នែកហិរញ្ញវត្ថុ តួយ៉ាងប្រព័ន្ធបាគង…

  • មេដឹកនាំពិភពលោកព្រមទាំង WHO រកឃើញវិធីដើម្បីបង្ការវិបត្តិរាតត្បាតនាពេលអនាគត

    មេដឹកនាំពិភពលោកព្រមទាំង WHO រកឃើញវិធីដើម្បីបង្ការវិបត្តិរាតត្បាតនាពេលអនាគត

    បរទេស ៖ កូវីដបានបំផ្លាញសេដ្ឋកិច្ច និងសម្លាប់មនុស្សស្ទើរគ្រប់ទីកន្លែងលើសាកលលោក បើទោះបីជាមានវ៉ាក់សាំងហើយក្តី ប៉ុន្តែស្ថានភាពរបស់មនុស្សជាតិ​នៅមិនទាន់អាចវិលមករកភាពប្រក្រតីឡើងវិញនៅឡើយ។  នៅក្នុងសប្តាហ៍នេះ មេដឹកនាំប្រទេសចំនួន 23 ព្រមទាំងអង្គការសុខភាពពិភពលោកWHO ផងដែរ បានឈានទៅដល់ការយល់ព្រមគ្នាមួយក្នុងការបង្កើត​សន្ធិសញ្ញាអន្តរជាតិ ដែលនឹងប្រើប្រាស់សម្រាប់កិច្ចការងារការពារវិបត្តិរាតត្បាតនៅថ្ងៃអនាគត ជាមួយនឹងក្ដីរំពឹងទុកថាអាចប្រយុទ្ធប្រឆាំងជាមួយនឹង​បញ្ហាជា​បន្ទាន់ និងមានប្រសិទ្ធភាពជាងមុនសម្រាប់វិស័យសុខមាលភាពសកលលោកដែលអាចកើតមានឡើងដូចទៅនឹងបញ្ហាកូវីដនៅពេលនេះជាដើម។ គោលដៅនៃសន្ធិសញ្ញានេះគឺត្រូវបានគេដឹងថាធ្វើឡើងដើម្បីធ្វើឱ្យប្រសើរឡើងនូវសិទ្ធិក្នុងការទទួលបានវ៉ាក់សាំង ឬថ្នាំបង្ការព្រមទាំងការធ្វើរោគវិនិច្ឆ័យដោយស្មើ​ភាព​គ្នា ដើម្បីអាចបង្កើតបាននូវការទទួលខុសត្រូវរួមគ្នាប្រកបដោយតម្លាភាព និងកិច្ចសហប្រតិបត្តិការជាសកល។ អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមអំពីផែនការនៃ​ការ​បង្កើតសន្ធិសញ្ញានេះ គឺជាគំនិតដែលត្រូវបានលើកឡើងដោយប្រធានសហភាពអឺរ៉ុប លោក Charles Michel ដែលលោកបានធ្វើការលើកឡើងនៅក្នុង​កិច្ច​ប្រជុំ​កំពូល​មួយរបស់ G20 កាលពីខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅមកម្ល៉េះ។ សន្ធិសញ្ញានេះក៏ត្រូវបានគេមើលឃើញថាទទួលបានការគាំទ្រខ្លាំងពីសំណាក់បណ្តាប្រទេសមួយចំនួនដូចជា ៖ ប្រទេសហ្វ៊ីជី​, ប៉ទុយហ្កាល់, រ៉ូម៉ានី, ចក្រភព​អង់គ្លេស, រវ៉ាន់ដា, កេនយ៉ា, បារាំង, អាល្លឺម៉ង់, ហ្គ្រិច, កូរ៉េខាងត្បូង, ឈីលី, កូស្តារីកា, អាល់បានី,អាហ្វ្រិកខាងត្បូង, ទ្រីនីដាដ និង តូបាកូ,​ ហូឡង់ , ទុយនេស៊ី ,សេនេហ្គាល់, អេស្បាញ ,ន័រវេ ,ស៊ែប៊ី ,ឥណ្ឌូនេស៊ី , អ៊ុយក្រែន និងអង្គការសុខភាពពិភពលោក WHO។ នៅក្នុងសន្ធិសញ្ញានោះផងដែរក៏នឹងត្រូវបានគេមើលឃើញពីផែនការលម្អិតផងដែរអំពី បញ្ហាសុខមាលភាពរបស់មនុស្សលោក សត្វមានជីវិត និងភពផែនដី គឺត្រូវតែមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ហើយគួរតែត្រូវបានចែករំលែកទំនួលខុសត្រូវរួមគ្នា និងស្មើភាពគ្នាព្រមទាំងកិច្ចសហប្រតិបត្តិការជាសកលផងដែរ។ នៅក្នុងលិខិតរួមមួយដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំទាំងអស់នោះបានបញ្ជាក់ថា៖ យើងជឿជាក់ថាវាគឺជាការទទួលខុសត្រូវរបស់យើងក្នុងនាមជាអ្នក​ដឹកនាំ​ប្រទេស និងស្ថាប័នអន្តរជាតិ ដើម្បីធានាថា ពិភពលោកទាំងអស់គ្នាគឺពិតជាបានស្វែងយល់ និងរៀនសូត្រកាន់តែច្បាស់អំពីវិរុសរាតត្បាត កូវីដ-19 លើក​នេះ៕

  • ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)