Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)
  • អ្នកជំនាញ ៖ «យើងនាំគ្នាទិញផលិតផលក្នុងស្រុកយើង ដើម្បីស្រុកយើងរុងរឿង»

    អ្នកជំនាញ ៖ «យើងនាំគ្នាទិញផលិតផលក្នុងស្រុកយើង ដើម្បីស្រុកយើងរុងរឿង»

    ភ្នំពេញ ៖ ការគាំទ្រនូវផលិតផលក្នុងស្រុកគឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពគ្រួសារ​របស់ប្រជាជនខ្មែរមានការភាពរីកចម្រើនរុងរឿងយ៉ាងប្រសើរ ខណៈដែលទាំងគុណភាព ទាំងអនាម័យ និងគុណតម្លៃនៃផលិតផលភាគច្រើនមានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការប្រកួតប្រជែងនៅលើទីផ្សារមិនចាញ់ផលិតផលដែលនាំចូលមកពីក្រៅប្រទេសនោះឡើយ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់ AMS ថា ការគាំទ្រនូវរាល់ផលិតខ្មែរដែលជាផលិតផលក្នុងស្រុក គឺជា​ការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អប្រសើរ ហើយវាក៏ជាចលនាជាតិនិយមផងដែរ។ លោកឧកញ៉ាបន្តថា «ចាប់តាំងពីដើមឆ្នាំ2020 កន្លងមកនេះយើងឃើញថា ការគាំទ្រនូវរាល់ផលិតផលខ្មែរដែលជាផលិតផលក្នុងស្រុកនេះ ការគាំទ្រមាន​ការ​កើន​ឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរាប់ទាំងផលិតផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាផលិតផលផ្នែកចំណីអាហារផងដែរ»។ លោកឧកញ៉ាបន្តថា «យើងទទួលស្គាល់ថា កាលពីមុនផលិតផលក្នុងស្រុកភាគច្រើនដែលជាការផលិតដោយសហគ្រាស់ធុនតូច និងមធ្យម នៅតាម​មូលដ្ឋាន​មិន​សូវទទួលបានការគាំទ្រពីប្រជាជនខ្មែរនោះទេ។ ប៉ុន្តែបច្ចុប្បន្ននិន្នាការបានផ្លាស់ប្ដូរ បន្ទាប់ពីសិប្បករ សហគ្រិនដែលជាអ្នកផលិតបានយក​ចិត្ត​ទុក​ដាក់ក្នុងបង្កើនគុណភាព អនាម័យ និងការវេចខ្ចប់បានល្អជាងមុន ហើយអ្វីដែលសំខាន់គឺអនាម័យ និងគុណភាពអាចប្រ​កួតប្រជែងជាមួយបណ្តា​ផលិតផល​មួយចំនួនដែលនាំចូលមកពីក្រៅស្រុកបាន»។ លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅពេលដែលប្រជាជនខ្មែរមានការគាំទ្រទៅលើរាល់ផលិតផលក្នុងស្រុងរបស់ខ្មែរ មានន័យថា ប្រជាជនខ្មែរកំពុងតែមានការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឱ្យមានកាន់តែមានភាពរឹងមាំ។ មានន័យថា ប្រជាជនខ្មែរជួយសង្គមជាតិខ្មែរ។ លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងផងដែរថា លោកទទួលស្គាល់ថាកាល​ពីពេល​កន្លង​ទៅ​ការប្រកួត​ប្រជែងរវាងការផលិត និងវេចខ្ចប់របស់សហគ្រាសក្នុងស្រុកនៅមានកម្រិតបើប្រៀបធៀបជាមួយនឹងផលិតផលក្រៅស្រុក ប៉ុន្តែបច្ចុប្បន្ន…

  • តម្លៃលំនៅដ្ឋានបែបឯកជននៅសិង្ហបុរីមានកំណើន2.9 ភាគរយនៅត្រីមាសដំបូងឆ្នាំ2021នេះ

    តម្លៃលំនៅដ្ឋានបែបឯកជននៅសិង្ហបុរីមានកំណើន2.9 ភាគរយនៅត្រីមាសដំបូងឆ្នាំ2021នេះ

    បរទេស៖យោងតាមការព្យាករណ៍ដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងនៃប្រទេសសិង្ហបុរី ឬ URA នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបង្ហាញអំពីកំណើនតម្លៃនៃ​ការ​លក់លំនៅដ្ឋានបែបឯកជនក្នុងប្រទេសនៅត្រីមាសទី1 ឆ្នាំ2021 នេះមានរហូតទោដល់ 2.9 ភាគរយ។ កំណើននេះត្រូវបានគេមើលឃើញដែរថាមានសន្ទុះខ្លាំងជាងត្រីមាសចុងក្រោយកាលពីឆ្នាំ2020 ដែលមានត្រឹមតែ 2.1 ភាគរយខណៈដែលកំណើនតម្លៃ​លំនៅដ្ឋានឯកជនជាមធ្យមសម្រាប់ឆ្នាំ2020 ដែលជាពេលប្រទេសកំពុងរងការវាយប្រហារខ្លាំងដោយកូវីដនោះមានត្រឹមតែ2.2 ភាគរយ។ ក្នុងនោះផងដែរ របាយការណ៍ដោយ URA បានបង្ហាញដែរថាសន្ទស្សន៍នៃអចលនទ្រព្យឯកជនទាំងមូលគឺមានការកើនឡើងទៅដល់ 161.6 ពិន្ទុពោល គឺ​កើនឡើងប្រមាណជា 4.6 ពិន្ទុលើសពីសន្ទស្សន៍កាលពីត្រីមាសមុនដែលការកើនឡើងនេះត្រូវបានគេមើលឃើញដោយសារតែតម្លៃនៃការលក់​អចលនទ្រព្យដែលស្ថិតនៅក្នុងតំបន់ផ្សេងទៀត ឬ RCR (Rest of Central Region) សម្រាប់ត្រីមាសនេះទទួលបានកំណើនប្រមាណជា 6.1 ភាគរយខណៈដែលត្រីមាសចុងក្រោយកាលពីឆ្នាំ2020 បានទទួលត្រឹមតែ 4.4 ភាគរយ។ ដោយឡែកបើយើងក្រឡេកទៅមើលតម្លៃអចលនទ្រព្យនៅក្នុងតំបន់កណ្តាលក្រុងវិញ ឬ CCR (Core Central Region) មានការធ្លាក់ចុះ​ប្រមាណជា0.3 ភាគរយប៉ុណ្ណោះធៀបទៅនឹងកំណើនតម្លៃកាលពីត្រីមាសចុងក្រោយដែលមានទៅដល់ 3.2 ភាគរយ។ តម្លៃក្រៅក្រុង ឬ OCR (Outside Central Region) ក៏ត្រូវបានគេមើលឃើញដែរថាមានកំណើនតិចផងដែរនៅត្រីមាសដំបូងនេះគឺត្រឹមតែ 0.9 ភាគរយធៀបទៅនឹង​កំណើន​ដែលខ្លួនធ្លាប់ធ្វើបានកាលពីត្រីមាសមុនមានទៅដល់ 1.8…

  • ផ្លែមន ឬ Mulberry ផ្តល់ប្រាក់ចំណូលប្រមាណ 1,000ដុល្លារក្នុងមួយសប្ដាហ៍ដល់ម្ចាស់ចំការនៅខេត្តបាត់ដំបង

    ផ្លែមន ឬ Mulberry ផ្តល់ប្រាក់ចំណូលប្រមាណ 1,000ដុល្លារក្នុងមួយសប្ដាហ៍ដល់ម្ចាស់ចំការនៅខេត្តបាត់ដំបង

    បាត់ដំបង ៖ ផ្លែមន ឬហៅថា Mulberry គឺជាផ្លែឈើមួយប្រភេទដែលប្រជាជនខ្មែរភាគច្រើនមិនសូវស្គាល់ និងពេញនិយមហូបនោះទេ។ អ្នកខ្លះស្គាល់វាថា​ជាថ្នាំខ្មែរបុរាណ ដែលគេយកដើមរបស់វាទៅដាំទឹកផឹកកែរោគជាដើម ប៉ុន្តែចំណុចពិសេសដែលប្រជាជនខ្មែរមិនសូវដឹងនោះគឺ ផ្លែរបស់វាមានរសជាតិឆ្ញាញ់ និងមាន​អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផងដែរ។ ឆ្លៀតក្នុងពេលដែលប្រជាជនខ្មែរមិនទាន់បានដឹងលម្អិតអំពីផ្លែឈើប្រភេទនេះ អ្នកស្រី ឡី ចាន់នី ដែលជាកសិករម្នាក់នៅឯស្រុកបាណន់ ខេត្តបាត់ដំបង បាន​ចាប់​ផ្តើមមានគំនិតក្នុងការទិញដើមយកមកដាំដើម្បីទទួលយកផល ដោយដំបូងឡើយចាប់ផ្ដើមត្រឹមតែប្រមាណ 200ដើមប៉ុណ្ណោះ ប៉ុន្តែក្រោយមក ដោយឃើញ​ថា​ខ្លួនអាចទទួលផលពីការលក់ផ្លែមនបានច្រើន អ្នកស្រី ក៏បានទិញកូ​នមកដាំបន្ថែម និងបង្កាត់កូនដោយខ្លួនឯងខ្លះ រហូតកើតបានជាចំការ Mulberry មួយដ៏ធំនៅលើផ្ទៃដីទំហំ ២ហិកតាដែលប្រមូលផលមិនចេះអស់។ អ្នកស្រីបានមានប្រសាសន៍តាមទូរស័ព្ទប្រាប់ AMS ថា៖ «ជាមធ្យម យើងបេះបានពី20គីឡូ ទៅ50គីឡូក្នុងរយៈពេលពីរថ្ងៃម្ដង ហើយក្នុងមួយគីឡូ​យើង​លក់​ក្នុង​តម្លៃ8ដុល្លារ។ ពេលបេះបានម្ដងៗ ខ្ញុំមានកូនៗជាអ្នកជួយលក់បន្តតាមអនឡាញ ហើយមិនដែលសល់បានយូរទេ បេះបានប៉ុណ្ណាគឺលក់អស់​ប៉ុណ្ណឹងតែម្ដង»​។ អ្នកស្រីបន្តថា «តម្លៃនេះមិនថ្លៃនោះទេ ហើយអតិថិជនក៏មិនសូវតថ្លៃដែរ។ អ្វីដែលធ្វើឲ្យអ្នកទិញមិនសូវសូញសាញទៅលើតម្លៃ គឺដោយសារតែ ពួកគាត់បានដឹង​ពី​អត្ថប្រយោជន៍នៃផ្លែឈើនេះទៅលើសុខភាពរបស់ពួកគាត់ពិតៗ។ ជាក់ស្ដែងអតិថិជនភាគច្រើនដែលមានបញ្ហារោគស្ត្រីរុំារ៉ៃនោះ បាននិយាយដូចគ្នាថា បញ្ហា​របស់​ពួក​គាត់ចាប់ផ្ដើមធូរស្រាលម្ដងបន្តិចៗ បន្ទាប់ពីហូបផ្លែមនេះជាប់ជាប្រចាំ»។ បើនិយាយអំពីការដាំដុះ ក៏ដូចជាការថែទាំវិញ អ្នកស្រី ចាន់នី…

  • ថវិកាប្រមាណជិត2ពាន់លានដុល្លារ ត្រូវបានចំណាយទប់ទល់នឹងវិបត្តិជំងឺកូវីដ-19

    ថវិកាប្រមាណជិត2ពាន់លានដុល្លារ ត្រូវបានចំណាយទប់ទល់នឹងវិបត្តិជំងឺកូវីដ-19

    ភ្នំពេញ ៖ ប្រទេស​កម្ពុជាដើម្បី​ទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូ​វីដ-19 ​ដែល​កំពុង​បន្ត​យាយី​ទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋ​បាន​ចំណាយ​ថវិកាប្រមាណ​ជិត ​2​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​ ​។ នេះបើតាម ឯកឧត្តម  វ​ង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​កម្ពុជា​បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ានលើក​ទី 25 (25th AFMM) នៅក្នុងសប្ដាហ៍នេះតាមរយៈប្រព័ន្ធវីដេអូ។ ​ឯកឧត្តម  វ​ង្ស៊ី វិស្សុត បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រាតត្បាតនៃ​ជំងឺ​កូ​វីដ​-19 និង​គ្រប់គ្រង​ផល​ប៉ះពាល់​មកលើ​វិស័យ​សំខាន់ៗនៃ​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការ​ដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍ចំនួន 8ជុំ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ 1.164លាន​ដុល្លារក្នុង​ឆ្នាំ2020 និង 719លាន​ដុល្លារ ក្នុង​ឆ្នាំ​2021​នេះ​។ បន្ថែម​ពី​នេះ លោក​បាន​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជាកំពុង​រៀបចំដាក់ចេញ​នូវ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-19 ឆ្នាំ​2021-2023 ដោយ​ផ្តោត​សំខាន់​លើ​អភិក្រម​ចំនួន 3 គឺ (1)- ការ​ងើប​ឡើងវិញ និង​ការរស់រាន (Revival and Survival)៖ ការកសាង​មូលដ្ឋានគ្រឹះ​រឹងមាំ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច​ (2)- ការកែទម្រង់ (Reform)៖ ប្រែក្លាយ​វិបត្តិ​ទៅជា​កាលានុវត្តភាព ដោយ​ផ្តោត​លើ​ការ​ធ្វើ​ពិពិធ​កម្ម និង​ពង្រឹង​ការប្រកួតប្រជែង​សេដ្ឋកិច្ច និង (3)- ការ​លើក​កម្ពស់​ភាព​ធ​ន់ (Resilien ce)៖…

  • ត្រសក់ចាវកំពង់ចាមនៅតែមានទីផ្សារទោះបីបញ្ហាកូវីដមិនទាន់បញ្ចប់

    ត្រសក់ចាវកំពង់ចាមនៅតែមានទីផ្សារទោះបីបញ្ហាកូវីដមិនទាន់បញ្ចប់

    កំពង់ចាម ៖ ត្រសក់ចាវ ត្រូវបានគេស្គាល់ថាជាអាហារប្រចាំខេត្តកំពង់ចាមដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពបំផុតសម្រាប់មនុស្សដែលរស់នៅក្នុងខេត្ត ក៏ដូចជានៅស្ទើរទូទាំងប្រទេសកម្ពុជា ហើយក៏មានការទិញផ្ញើទៅក្រៅប្រទេសផងដែរ។ អ្នកស្រី ស៊ុយ ស្រីទូច ជាអាជីវករម្នាក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម ដែលមានលក់ត្រសក់ចាវឆ្ងាញ់ និងអនាម័យបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា អ្នកស្រី​បានធ្វើត្រសក់ចាវនៅស្រុកកំពង់សៀមដែលជាលំនៅដ្ឋានអចិន្ត្រៃយ៍របស់អ្នកស្រី ហើយដឹកយកមកលក់បន្តនៅផ្សារបឹងកុក ក្រុងកំពង់ចាមជាប្រចាំថ្ងៃ ដោយត្រសក់ចាវមួយគីឡូក្រាមអាចលក់បានក្នុងតម្លៃ 10,000រៀល និងមានរសជាតិប្រៃផ្អែមខ្លាំង និងប្រៃផ្អែមល្មម ដែលតម្រូវតាមចំណង់ចំណូលចិត្ត​របស់អតិថិជន។ ជាធម្មតាអ្នកស្រីអាចលក់បានចន្លោះពី 200-300គីឡូក្រាមក្នុងមួយថ្ងៃ ដោយមានទាំងបោះដុំទៅតាមបណ្តាខេត្តនានា ការលក់តាមអនឡាញ និងលក់រាយ​នៅផ្សារជាបន្តបន្ទាប់។ ដោយឡែកចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ម្ដងជាពីរដងមក ធ្វើឱ្យការលក់របស់អ្នកស្រីធ្លាក់ចុះបន្តិច ដោយសារតែមនុស្សភាគច្រើនមានការព្រួយបារម្ភពីសុខសុវត្ថិភាព មិនហ៊ានចេញដើរក្រៅផ្ទះដូចមុននោះទេ។ អ្នកស្រីបានបញ្ជាក់ថា ៖« មួយរយៈចុងក្រោយនេះលក់មិនសូវបានច្រើនដូចមុននោះទេ ព្រោះមនុស្សម្នាខ្លាចមិនហ៊ានដើរទៅណាមកណា ផ្សារស្ងាត់ខ្លាំង យើងលក់បានតាមអនឡាញខ្លះៗ តែវាមិនដាច់ដូចលក់នៅផ្សារផ្ទាល់ដែលជាទីប្រជុំមនុស្សនោះទេ»។ ចំពោះត្រសក់ស្រស់ដែលជាវត្ថុធាតុដើមនៃត្រសក់ចាវត្រូវបានអាជីវកររូបនេះប្រាប់ឱ្យដឹងថា គាត់បានទិញត្រសក់ស្រូវពីកសិករ ដែលយកមកលក់បោះដុំ​នៅផ្សាររៀងរាល់ព្រឹកដោយរើសយកត្រសក់ណាដែលល្អៗ ខ្លូតៗប៉ុណ្ណោះ។ ចំណែកឯតម្លៃត្រសក់ស្រស់វិញ មានចន្លោះពី1500-2500រៀលក្នុងមួយ​គីឡូ​ក្រាម អាស្រ័យទៅតាមរដូវកាលត្រសក់។ បើផាត់ថ្លៃគ្រឿងដូចជាស្ករ អំបិល និងគ្រឿងផ្សំផ្សេងទៀត រួមជាមួយកម្លាំងពលកម្មចេញទៅ អាជីវម្មត្រសក់ចាវ​នេះ​ហាក់ទទួលបានផលចំណេញគួរសមដែរ។ ការធ្វើត្រសក់ចាវនេះមិនសូវជាងាយស្រួលប៉ុន្មាននោះទេ ដោយដំបូងគេត្រូវលាងសម្អាត ចិតក្បាលត្រសក់ចេញ ហើយដាក់ត្រាំទឹកអំបិល​ប្រមាណពីរយប់។ បន្ទាប់មកយកត្រសក់ដែលត្រាំហើយទៅហាលថ្ងៃរយៈពេលបីថ្ងៃ…

  • Huawei កាន់តែដុនដាបខ្លាំងក្រោមទណ្ឌកម្មមិនបង្អងដៃរបស់អាមេរិក

    Huawei កាន់តែដុនដាបខ្លាំងក្រោមទណ្ឌកម្មមិនបង្អងដៃរបស់អាមេរិក

    បរទេស ៖ អស់រយៈពេល 8 ខែមកហើយដែលក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនដ៏ល្បី Huawei ទទួលរងនូវទណ្ឌកម្មយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាល​អាមេរិក ដែលជាឧបសគ្គចម្បងក្នុងការអភិវឌ្ឍខ្លួនក្លាយជាកំពូលក្រុមហ៊ុនផលិតស្មាតហ្វូនលើពិភពលោក ហើយ​ជាលទ្ធផលរហូតមកដល់ពេលនេះសូម្បី​ចំណាត់​ថ្នាក់ទី៣ក៏គ្មានឈ្មោះផងនោះ។ បច្ចុប្បន្នភាព ៖ តើ Huawei បច្ចុប្បន្នធ្លាក់ទៅដល់កម្រិតណា? កាលពីថ្ងៃពុធម្សិលមិញនេះក្រុមហ៊ុន Huawei បានប្រកាសថាអាជីវកម្មរបស់ខ្លួនពិតជាបានទទួលរងឥទ្ធិពលអាក្រក់ខ្លាំងមែនទែនទណ្ឌកម្មរបស់អាមេរិក ហើយ​វា​នឹង​បន្ត​ប៉ះពាល់ដល់កំណើនលក់របស់ខ្លួនបន្ថែមទៀត ពីព្រោះក្រុមហ៊ុននៅពេលនេះគឺមិនមានសិទ្ធិក្នុងការផលិតឧបករណ៍ និងផ្នែកសំខាន់ៗផ្សេងទៀតនៃស្មាត​ហ្វូនទៀតនោះឡើយ។ លោក Ken Hu ប្រធានគ្រប់គ្រងរបស់ Huawei បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅក្នុងទីក្រុង Shenzhen ថា ដោយសារតែទណ្ឌកម្មដែលមានភាព​អយុត្តិធម៌របស់អាមេរិក អាជីវកម្មលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបានទទួលរងភាពបរាជ័យជាបន្តបន្ទាប់។ ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុននេះមិនបានធ្វើការបញ្ជាក់​លម្អិតអំពីទំហំនៃការខាតបង់ប្រាក់ចំណូលរបស់ខ្លួនដោយសារបញ្ហានេះនោះទេកាលពីឆ្នាំកន្លតទៅ ប៉ុន្តែអ្វីដែលគ្រប់គ្នាអាចមើលឃើញនោះគឺថា Huawei បាន​ធ្លាក់​ចេញពីតំណែងក្នុងនាមជាក្រុមហ៊ុននាំមុខគេ នៅក្នុងទីផ្សារប្រទេសចិន។ ប៉ុន្តែអ្វីដែលកំពុងជួយដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅពេលនេះគឺកា​រ​ផលិត​អេឡិចត្រូនិកប្រើប្រាស់នៅក្នុងផ្ទះដូចជាកំព្យូទ័រយួរដៃ ថេប្លេត និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀតជាដើម ដែលក្នុងនោះតួលេខរបស់វាកាលពីឆ្នាំ​ទៅគឺបាន​លោត​ឡើងរហូតទៅដល់ 65 ភាគរយធៀបទៅនឹងឆ្នាំ2019 ។ ជាលទ្ធផល វាបានធ្វើឲ្យតួលេខរបស់ប្រចាំឆ្នាំរបស់ខ្លួនទទួលបានផលប្រមាណជា 136 ពាន់លានដុល្លារកាលពីឆ្នាំ2020 ហើយប្រាក់ចំណេញសុទ្ធគឺមាន 9.9 ពាន់លានដុល្លារ ប៉ុន្តែបើគិតជាអត្រាកើនឡើងវិញ ប្រាក់ចំណេញរបស់ Huawei បានត្រឹមតែ 3.2 ភាគរយ…

  • រាជធានីភ្នំពេញសម្រេចដាក់បំរាមគោចរចាប់ពីម៉ោង8យប់ដល់ម៉ោង5ទៀបភ្លឺជាកំហិត

    រាជធានីភ្នំពេញសម្រេចដាក់បំរាមគោចរចាប់ពីម៉ោង8យប់ដល់ម៉ោង5ទៀបភ្លឺជាកំហិត

    ភ្នំពេញ ​៖ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ19 សាលារជធានីភ្នំពេញ បានសម្រេចដាក់បំរាម គោចរ(ផ្អាកការចរាចរណ៍)នៅទូទាំង14ខណ្ឌជាកំហិតដោយអនុវត្តចាប់ពីម៉ោង8យប់ រហូតដល់ម៉ោង5ទៀបភ្លឺក្នុងរយៈពេល14ថ្ងៃ។ ជាមួយនឹងការដាក់ចេញនូវបំរាមខាងលើនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជូនសារជាសម្លេងនៅរសៀលថ្ងៃទី1 ខែមេសា ឆ្នាំ2021​នេះថា «សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង14 ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូយកម៉ូតូទៅទុក បើជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់14ថ្ងៃ គ្រប់14ថ្ងៃទើបប្រគល់មធ្យោបាយឲ្យវិញ។ ក្នុងករណីដែលគាត់ធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋាន​ពិនិត្យឃើញថា គាត់មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចយើង យើងនឹងអនុវត្តការផាកពិន័យបន្ដទៀត»។ ក្នុងនោះផងដែរ លោកអភិបាលក៏បានណែនាំឲ្យបន្ដត្រួតពិនិត្យទីតាំងដែលបានបិទជាបណ្ដោះអាសន្ន ដូចជា ហាងអ៉ីនធ័រណេតកាហ្វេ ក្លឹបហាត់ប្រាណ កន្លែងម៉ាស្សា ខារ៉ាអូខេ ក្លឹបកម្សាន្ដជាដើម ធ្វើយ៉ាងណាក៏ឲ្យមានការឆកល្វែង ដែលបង្កឱកាសឲ្យអាជីវករទាំងអស់នោះ លួចលបបើកឡើងវិញ ដែល​អាជ្ញាធរ​ធ្លាប់បានផ្អាកបណ្ដោះអាសន្ន ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ19។ ដោយឡែក អាជ្ញាធរត្រូវបន្ដអប់រំផ្សព្វផ្សាយ វិធានការ 3ការពារ និង3កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងវិធានការផ្សេងៗទៀត ដែលបានដាក់ចេញដោយក្រសូងសុខាភិបាល។ ដោយឡែក កងកម្លាំងត្រូវដាក់កម្លាំងល្បាតតាមមូលដ្ឋានរៀងៗខ្លួន…

  • សេដ្ឋកិច្ចមហាយក្សចិន និងអាមេរិកក្លាយជាចលករជួយធ្វើឲ្យសេដ្ឋកិច្ចសកលងើបឡើងវិញ

    សេដ្ឋកិច្ចមហាយក្សចិន និងអាមេរិកក្លាយជាចលករជួយធ្វើឲ្យសេដ្ឋកិច្ចសកលងើបឡើងវិញ

    វ៉ាស៊ីនតោន ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva បាននិយាយថាសន្ទុះដ៏ខ្លាំងក្លានៃការងើបឡើងមកវិញនៃសេដ្ឋកិច្ចសកលនៅពេលនេះបានកើតឡើងដោយសារមានការរុញច្រានពីសំណាក់សេដ្ឋកិច្ចនៃមហាយក្សចិន និងអាមេរិក។ ថ្លែងនៅមុនកិច្ចប្រជុំកំពូលរបស់ IMF និងធនាគារពិភពលោក World Bank ដែលនឹងត្រូវប្រព្រឹត្តទៅនាសប្តាហ៍ ក្រោយនេះលោកស្រីបានបន្តទៀតដែរថា៖ទោះបីជាពេលនេះចក្ខុវិស័យកំពុងមានភាពល្អប្រសើរឡើងជារួមក្តី ប៉ុន្តែការរំពឹងទុកកំពុងនៅតែស្ថិតនៅក្នុងភាពគ្រោះថ្នាក់នៅឡើយ ហើយមិនត្រឹមតែនៅតាមប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមាននៅតាមតំបន់ជាច្រើនផងដែរ។ លោកស្រីបញ្ជាក់ទៀតថា ៖ ការពិតជាក់ស្តែងពួកយើងអាចមើលឃើញយ៉ាងច្បាស់ថាកំណើនសេដ្ឋកិច្ចជាសកលបានស្ទុះងើបខ្លាំងដោយសារតែចលករចំនួន 2 គឺសហរដ្ឋអាមេរិក និងប្រទេសចិន ប៉ុន្តែទោះបីជាយ៉ាងណាពួកគេគឺជាក្រុមប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាងគេធៀបទៅនឹងផលិតផលក្នុងស្រុកសរុប GDP កាលពីមុនវិបត្តិកូវីដនៅត្រឹមចុងឆ្នាំ2021 ខាងមុខនេះ។ ទោះបីយ៉ាងណាចំពោះតួលេខខាតបង់ដែលបានកើនឡើងនៅក្នុងប្រាក់ចំណូលរបស់មនុស្សម្នាក់ៗធៀបទៅនឹងតំបន់ (Capita Income)ដែលទាក់ទងទៅនឹងការព្យាករណ៍មុនពេលមានវិបត្តិនឹងមានចំនួន 11 ភាគរយត្រឹមឆ្នាំក្រោយខណៈការខាតបង់សម្រាប់សេដ្ឋកិច្ចដែលមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍដោយមិនរាប់បញ្ចូលប្រទេសចិននឹងមាន 20 ភាគរយ។ លោកស្រី Georgieva ក៏បានបញ្ជាក់ដែរថា IMF នឹងធ្វើការបញ្ជាក់អំពីការព្យាករណ៍សេដ្ឋកិច្ចជាសកលរបស់ខ្លួនសម្រាប់ឆ្នាំ2021 និង 2022 នៅសប្តាហ៍ក្រោយបន្ទាប់ពីខ្លួននឹងដាក់បង្ហាញចក្ខុវិស័យអំពីសេដ្ឋកិច្ចពិភពលោករួចរាល់។ រំលឹកដែរថាកាលពីខែមករាកន្លងទៅ IMF ធ្លាប់បានធ្វើការទស្សន៍ទាយថាសេដ្ឋកិច្ចជាសកលនឹងមានការកើនឡើងប្រមាណជា 5.5 ភាគរយសម្រាប់ឆ្នាំ2021 ពោលគឺមានចំនួនលើសការព្យាករណ៍របស់ខ្លួនកាលពីខែតុលាក្នុងទំហំ 0.3 ភាគរយ៕

  • Alibaba វិនិយោគប្រាក់រាប់រយលានដុល្លារលើកម្មវិធីទិញទំនិញគ្រឿងទេសអនឡាញ Nice Tuan

    Alibaba វិនិយោគប្រាក់រាប់រយលានដុល្លារលើកម្មវិធីទិញទំនិញគ្រឿងទេសអនឡាញ Nice Tuan

    Bloomberg ៖ នៅថ្ងៃនេះក្រុមហ៊ុនយក្សចិន Alibaba group holding Ltd. និងក្រុមហ៊ុន DST Global ត្រូវបានគេដឹងថាបានក្លាយ​ទៅជា​អ្នកនាំមុខគេនៅក្នុងការវិនិយោគប្រាក់រហូតទៅដល់ 750លានដុល្លារទៅលើកម្មវិធីបញ្ជាទិញគ្រឿងទេសអនឡាញដែលមានឈ្មោះថា Nice Tuan ក្នុងគោលបំណងដើម្បីបង្កើនកម្លាំងប្រកួតប្រជែងរបស់ខ្លួននៅក្នុងឧស្សាហកម្មមួយនេះ។ កម្មវិធី Nice Tuan ឬត្រូវបានគេស្គាល់ដែរថាជាក្រុមហ៊ុន Beijing Shihui Technology Co., កន្លងមក និងបច្ចុប្បន្នបានទាក់ទាញ​បាន​វិនិយោគធំតូចៗជាច្រើនរួចមកហើយដែលរួមមានទាំងក្រុមហ៊ុន D.E. Shaw&Co., Anatole Investment និង Jeneration Capital ផងដែរ ហើយតាមការបញ្ជាក់របស់ក្រុមហ៊ុនកញ្ចប់លុយទាំងនោះនឹងយកទៅបង្កើនសង្វាក់ផលិតកម្មផ្គត់ផ្គង់ព្រមទាំងការបង្កើនចំនួនផលិតផលស្រស់ៗបន្ថែម​ទៀតសម្រាប់អតិថិជនរបស់ខ្លួន។ Nice Tuan ត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ2018 ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ហើយផ្តោតសំខាន់អាជីវកម្មរបស់ខ្លួនទៅលើការទិញ​ផលិតផលគ្រឿងទេសដែលផលិតដោយសហគមន៍ក្នុងស្រុកហើយភ្លាមៗវាបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ និងអាចប្រមូលបានប្រាក់​វិនិយោគមួយចំនួនពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនផងដែរដូចជា Tencent Holding Ltd,. JD.com Inc.និង Meituan។ អតិថិជនដែលភាគច្រើនត្រូវបានឃុំខ្លួននៅផ្ទះនៅអំឡុងពេលមានការរាតត្បាតនៃកូវីដ និងចំពេលដែលប្រជាកសិករ​ក្នុងស្រុកកំពុងខ្វះទីផ្សារដើម្បីបញ្ចេញ​ផលិតផលរបស់ខ្លួនផងនោះ Nice Tuan បានក្លាយទៅជាកម្មវិធីដ៏ពេញនិយមរបស់មនុស្សរាប់លាននាក់ ហើយជឿជាក់ថានឹងអាចចាប់​យកចំណែក​ដ៏ធំមួយនៃទីផ្សារលក់គ្រឿងទេសរបស់ចិនដែលត្រូវបានគេព្យាករណ៍ថាអាចកើនឡើងរហូតទៅដល់ 193ពាន់លានដុល្លារនៅត្រឹមឆ្នាំ2025។ ក្រុមហ៊ុនអាជីវកម្មថ្មីមួយនេះក៏ទទួលបានវិនិយោគពីក្រុមហ៊ុនផ្សេងទៀតដូចជា៖ Dragoneer,…