-
ក្រុមហ៊ុន Hyundai ផ្អាកការផលិតរថយន្តនៅកូរ៉េខាងត្បូងជាបណ្តោះអាសន្ន ពីព្រោះតែបញ្ហាកង្វះខាតបន្ទះឈីប និងឧបករណ៍មួយចំនួនទៀត (មានវីដេអូ)

-
ទីបំផុតក្រុមហ៊ុន Microsoft ទទួលជោគជ័យក្នុងការផ្គត់ផ្គង់ឧបករណ៍យោធាដល់សហរដ្ឋអាមេរិក ក្នុងទឹកប្រាក់ទំហំជិត២១.៩ពាន់លានដុល្លារ (មានវីដេអូ)

-
នៅត្រីមាសដំបូងឆ្នាំ២០២១ កម្ពុជានាំចេញអង្ករមានចំនួន១៥ម៉ឺនតោន ទទួលបានចំណូលជិត១១០លានដុល្លារ (មានវីដេអូ)

-
អេ អ ឌី ប៊ី ជួបប្រជុំពីចម្តាយជាមួយនិង អេស៊ីលីដា ពិភាក្សាផ្តោតលើការផ្លាស់ប្តូរទស្សនទានរវាងគ្នាទៅវិញទៅមកលើយន្តការនៃការផ្តល់ឥណទានរួមដើម្បីធ្វើការគាំទ្រទៅដល់វិស័យកសិកម្ម

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ថា អេ អ ឌី ប៊ី (ARDB) ដឹកាំដោយ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ធនាគារអេស៊ីលីដា ភិល អិលស៊ី (ACLEDA) ដឹកនាំដោយ លោកបណ្ឌិត អ៊ិន ចាន់នី ជាប្រធានអគ្គនាយក ភាគីទាំងពីរបានធ្វើការពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួន។ កិច្ចពិភាក្សាដែលធ្វើឡើងរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ តាមរយៈកម្មវិធីប្រជុំពីចម្ងាយ នោះគឺផ្តោតលើលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដោយក្នុងនោះ ធនាគារ អេ អ ឌី ប៊ី (ARDB) និងធនាគារ អេស៊ីលីដា (ACLEDA) បានផ្លាស់ប្តូរទស្សនទានរវាងគ្នាទៅវិញទៅមកលើយន្តការនៃការផ្តល់ឥណទានរួមដើម្បីធ្វើការគាំទ្រទៅដល់វិស័យកសិកម្ម រួមមាន៖ ១.ការចិញ្ចឹមសត្វ ២. វារីវប្បកម្ម ៣.ការដាំដុះបន្លែ ផ្លែឈើ និង ៤. ការកែច្នៃ នូវ ផលិតផល កសិកម្ម…
-
ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)

-
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តពលរដ្ឋ ដើម្បីបំផុសស្មារតីទិញ និងប្រើប្រាស់ផលិតផលខ្មែរ

ភ្នំពេញ៖ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបន្តចូលរួមទិញ និងប្រើប្រាស់ផលិតផលខ្មែរដែលផលិតបានក្នុងស្រុកឱ្យកាន់តែផុសផុលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញអនុសាសន៍សំខាន់ៗ៥ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ ការដាក់ចេញអនុសាសន៍នេះ គឺធ្វើឡើងតាមរយៈសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ» នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។ អនុសាសន៍ទាំង ៥ ចំណុចនោះ រួមមាន៖ * ទី១៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ការយល់ដឹងឱ្យបានទូលំទូលាយពីគុណភាពនៃផលិតផលខ្មែរ ដោយនាំគ្នាផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែចង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់។ * ទី២៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្ត ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយនឹងវិស័យឯកជន រៀបចំទីផ្សារតាមបច្ចេកវិទ្យាអនឡាញ ជួយផលិតផលខ្មែរក្នុងការលក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានាទាំងក្នុងប្រទេស និងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។ *…
-
ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)

-
ក្រុមហ៊ុន២គ្រោងនឹងបោះទុនវិនិយោគជាង១២លានដុល្លារអាមេរិកនៅកម្ពុជា

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥មេសាឆ្នាំ២០២១ បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន MCBAG CO., LTD លើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៣លាន៥សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៨កន្លែង។ ក្រុមហ៊ុនមួយទៀត ឈ្មោះ CAMBODIAN QI MING XING JIA JU YONG PIN CO., LTD លើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៩លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់២២កន្លែង។
-
ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)

-
នៅឆ្នាំ២០២១នេះ កំណើនសេដ្ឋកិច្ចអាស៊ាន នឹងកើនឡើងវិញ ក្នុងអត្រា ៥,២%
