-
សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិត ជូនជនរួមជាតិ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

-
ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានគ្រឿងបរិក្ខាពេទ្យជាច្រើន ដល់មន្ទីរពេទ្យហ្លួងម៉ែ

-
IMF ព្យាករណ៍សេដ្ឋកិច្ចកម្ពុជានឹងកើនពី -៣,៥% នៅឆ្នាំ២០២០ ដល់ ៤,២% នៅឆ្នាំ២០២១

ការព្យាករណ៍នោះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ ដែលរៀបចំដោយនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងអំឡុងកិច្ចប្រជុំនាទិឃរដូវប្រចាំឆ្នាំ២០២១ របស់មូលធិនិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក តាមរយៈប្រព័ន្ធអនឡាញ។ ភាគីកម្ពុជាដឹកនាំចូលរួមដោយលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ កិច្ចប្រជុំនោះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្តល់ឱកាសដល់តំណាងប្រទេសសមាជិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាចពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនិងទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ីនឹងមានភាពប្រសើរឡើងវិញ ដោយកំណើននឹងកើនពី -១,៥% នៅឆ្នាំ២០២០ ដល់ ៧,៦% នៅឆ្នាំ២០២១ ដោយសារកំណើនតម្រូវការប្រើប្រាស់និងការវិនិយោគក្នុងវិស័យឯកជន ក្នុងនោះ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថានឹងកើនពី -៣,៥% នៅឆ្នាំ២០២០ ដល់ ៤,២% នៅឆ្នាំ២០២១។ ដូចបណ្តាប្រទេសនានាជុំវិញពិលោកដែរ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ បានជួបប្រទះនូវកំណើនអវិជ្ជមានដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩។ ទោះយ៉ាងណា អត្រាអតិផរណាកម្ពុជាស្ថិតក្នុងកម្រិតទាបប្រមាណ ២,៩% អត្រាប្តូរប្រាក់ប្រែប្រួលក្នុងកម្រិតទាបជាង ១% ស្របពេលដែលទុនបម្រុងអន្តរជាតិត្រូវបានគរពូនជាលំដាប់ដែលអាចធានាការនាំចូលទំនិញនិងសេវាបាន១១ខែ ដែលរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃនិងតុល្យភាពម៉ាក្រូសេដ្ឋកិច្ច៕
-
ក្នុងឆ្នាំ២០២១នេះ ការលក់រថយន្តនៅប្រទេសចិនរំពឹងថា នឹងទទួលបានជាង២៦លានគ្រឿង (មានវីដេអូ)

-
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរឹងមាំក្នុងឆ្នាំ២០២១នេះ (មានវីដេអូ)

-
កសិដ្ឋានគិរីសួគ៌ផ្ដល់ជូនការបញ្ចុះតម្លៃទឹកដោះគោសុទ្ធ តាមរយៈការទិញមួយថែមមួយពីថ្ងៃនេះតទៅ (មានវីដេអូ)

-
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរឹងមាំក្នុងឆ្នាំ២០២១នេះ ខណៈដែលរដ្ឋាភិបាលនានាបានចំណាយប្រាក់ដ៏ច្រើនដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

បរទេស៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បញ្ជាក់ថា ការចាក់វ៉ាក់សាំងដែលកំពុងបង្កើនល្បឿន និងការចំណាយប្រាក់ដ៏ច្រើនរបស់រដ្ឋាភិបាលនានា ជាពិសេសនៅសហរដ្ឋអាមេរិក បានជំរុញទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក ។ ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឥឡូវនេះមើលឃើញកំណើនសេដ្ឋកិច្ចពិភពលោក៦,០ភាគរយក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីធ្លាក់ចុះ៣,៣ភាគរយក្នុងឆ្នាំ២០២០ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលវាជាការធ្លាក់ចុះដ៏អាក្រក់បំផុ តចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ចកាលពីមួយសតវត្សរ៍កន្លងទៅ ។ ប្រធានសេដ្ឋវិទូរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី ហ្គីតា ហ្គោពីណាតនិយាយថា ការឆ្លើយតបរបស់រដ្ឋាភិបាលនានាយ៉ាងឆាប់រហ័ស ក្នុងនោះរួមមានថវិកាសាធារណៈសរុបចំនួន១៦លានលានដុល្លារ បានទប់ស្កាត់លទ្ធផលដ៏មហាអាក្រក់ ពោលគឺការដួលរលំសេដ្ឋកិច្ច ដែលអាចនឹងមានផលវិបាកធំជាងនេះរហូតដល់ទៅ៣ដង ។ លោកស្រីបានសង្កត់ធ្ងន់ថា វិបត្តិសុខភាពនៅតែជាកត្តាសំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ហើយការចាក់វ៉ាក់សាំងយឺតយ៉ាវនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន មិនត្រឹមតែបង្កឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩កាន់តែអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែក៏នាំឱ្យបញ្ហាអនាគតដ៏ស្មុគស្មាញសម្រាប់ប្រទេសទាំងនោះផងដែរ ។ បើតាមអង្គការ (IMF) នោះ សេដ្ឋកិច្ចរបស់ចិនដែលនៅតែមានកំណើនកាលពីឆ្នាំមុន ទោះជាពិភពលោករងគ្រោះដោយសារជំងឺកូវីដ១៩នោះ នឹងកើនឡើង៨,៤ភាគរយក្នុងឆ្នាំ២០២១នេះ ខណៈដែលតំបន់ចាយលុយអឺរ៉ូ ក៏នឹងឃើញផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង៤,៤ភាគរយ ប្រសើរជាងការព្យាករណ៍គ្រាមុនផងដែរ ៕ ប្រភព៖ Reuters
-
ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើបទបង្ហាញអំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជូនដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលស្វែងរក ឱកាសវិនិយោគនៅកម្ពុជា

នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធ្វើបទបង្ហាញអំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមប្រព័ន្ធវីដេអូពីចម្ងាយជូនដល់ វិស័យធុរកិច្ចនៃក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបប្រមាណ ៥០ក្រុមហ៊ុន ក្រោមការសម្របសម្រួលពីសភា ពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា(IBC) ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង កាលពីថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ កម្មវិធីធ្វើបទបង្ហាញនេះ រៀបចំឡើង ដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរបស់កម្ពុជា ក៏ដូចជាដើម្បីជួយឱ្យវិនិយោគិនបានស្វែងយល់អំពីកាលានុវត្តភាពនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។ ថ្លែងទៅកាន់ធុរកិច្ចជននាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការតភ្ជាប់បណ្តាញផ្លូវ ថ្នល់នៅទូទាំងប្រទេស ជាពិសេស គម្រោងផ្លូវថ្នល់ដែលបាននឹងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវពីរគន្លងទៅ បួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវ បេតុងកៅស៊ូ(AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាព សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេស ឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា ។ ជាមួយគ្នានោះផងដែរ…
-
កសិដ្ឋានគិរីសួគ៌ផ្ដល់ជូនការបញ្ចុះតម្លៃទឹកដោះគោសុទ្ធ តាមរយៈការទិញមួយថែមមួយ ដើម្បីជួយសម្រួលពលរដ្ឋកម្ពុជាឆ្លងកាត់គ្រាលំបាកទាំងអស់គ្នាអំឡុងវិបត្តិកូវីដ១៩

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលវិនិយោគលើកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា បានបន្តការជួយរបស់ខ្លួនដល់ពលរដ្ឋកម្ពុជា អំឡុងគ្រាលំបាកនៃកូវីដ១៩ ដោយផ្ដល់ការបញ្ចុះតម្លៃទិញមួយថែមមួយ នូវផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិ១០០ភាគរយ គិតចាប់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ។ អតិថិជនទាំងអស់ ដែលទិញទឹកដោះគោសុទ្ធពីធម្មជាតិ១០០ភាគរយរបស់កសិដ្ឋានគិរីសួគ៌មួយដបចំណុះ២លីត្រ ឬ ចំណុះ៨៣០មីលីលីត្រ នឹងទទួលបានទឹកដោះគោ១ដប ទំហំដូចគ្នាបន្ថែមទៀតដោយឥតគិតថ្លៃ។ ទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌ អាចរកទិញបានតាម ផ្សារនិងហាងទំនើបធំៗទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជានៅផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន និងផ្សារទំនើបជាច្រើនផ្សេងទៀត ។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក មានប្រសាសន៍ថា ៖ «យើងជាក្រុមហ៊ុនក្នុងស្រុក មានលក្ខណៈស្តង់ដារអន្តរជាតិ ហើយក្រុមហ៊ុនក៏មានមោទនភាពដែលយើងអាចជួយប្រជាពលរដ្ឋរបស់យើងក្នុងដំណាក់កាលដ៏លំបាកនៃសម័យកូវីដនេះ។ ក្រុមហ៊ុនជាច្រើនក្នុងស្រុកបានបន្តការជួយដល់ប្រទេសកម្ពុជា តាមរយៈការបញ្ចុះតម្លៃ ឬការបរិច្ចាគដល់បុគ្គលិកជួរមុខរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។ នាពេលថ្មីៗនេះ ក្រុមហ៊ុនបានបរិច្ចាគទឹកដោះគោស្រស់រាប់រយដប និងយ៉ាអួរាប់រយកំប៉ុងសម្រាប់គ្រូពេទ្យស្ម័គ្រ…
-
គម្រោងចំនួន៣ របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD)
