-
ក្នុងរយៈពេល៤ថ្ងៃ រថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបាន ២៣៤បាវ និងមី ១៤១៩កេស

-
របរដាំផ្កាចន្ធូបានផ្តល់ប្រាក់ចំណូលដល់អាជីករប្រកបមុខរបរនេះ តាមរយៈការប្រមូលផលមួយខែ៤ដង (មានវីដេអូ)
-
ឯឧ គួច ចំរើន ចង់អោយអាជីវករនិងអ្នកទិញឥវ៉ាន់ទូរទាត់ប្រាក់តាមប្រពន្ធ័ធនាគារ ជំនួសការទូរទាត់តាមរយៈក្រដាសប្រាក់ដើម្បីបង្ការការឆ្លងកូវីដ១៩តាមរយៈលុយ

នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារនៅខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន បានបង្ហាញការព្រួយបារម្ភខ្លាចមានការចំឡងមេរោគកូរ៉ូណាតាមរយៈក្រដាសប្រាក់។ ការព្រួយបាររម្ភៈនេះបានកើតឡើងក្រោយរកឃើញជីវករលក់គ្រឿងសមុទ្រចំនួន០២នាក់នៅផ្សារលើក្រុងព្រះសីហនុ មានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។ ចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្ត ចង់អោយប្រជាពលរដ្ឋប្រើប្រាស់ប្រព័ន្ធធនាគារតាមរយៈ Mobile App និង QR Code ដើម្បីកាត់បន្ថយ ការប្រើប្រាស់លុយសុទ្ធ ដែលអាចមានហានិភ័យក្នុងការចម្លងជំងឺកូវីដ-១៩។ឯកឧត្តម គួច ចំរើន យល់ឃើញថាការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញគឺជាផ្នែកមួយក្នុងការបង្កើនទស្សនៈជឿនលឿន មានសុវត្ថិភាពក្នុងផ្ទេរសាច់ប្រាក់ និងអាចការពារបានការលួច ឆក់ ប្លន់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់រវាងអ្នកលក់ និងអ្នកទិញតាមរយៈការប្រើលុយសុទ្ធ ដែលអាចការពារនូវការចម្លងជំងឺកូវីដ-១៩។
-
កម្ពុជាប្រមូលពន្ធគយ រយៈពេលត្រីមាសទី១ដើមឆ្នាំ២០២១នេះ បានជាង៦១៤លានដុល្លារអាមេរិក

យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ក្នុងខែមីនាឆ្នាំ២០២១ កម្ពុជាប្រមូលពន្ធគយបាន៨៥៥,៩ប៊ីលានរៀល ស្មើនឹង២១១លាន៣សែនដុល្លារអាមេរិក ដែលថយចុះ៤,៧% បើធៀបទៅនឹងខែមីនាឆ្នាំ២០២០។ ដោយឡែកចំណូលពន្ធគយដែលប្រមូលបានក្នុងត្រីមាសទី១ដើមឆ្នាំ២០២១ មានចំនួន២ពាន់៤៨៩ប៊ីលាន៨០០លានរៀល ស្មើនឹង៦១៤លាន៨សសែនដុល្លារអាមេរិក បានថយចុះ១៥%២% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងទៀតថា ចំណូលប្រចាំត្រីមាសទី១ឆ្នាំ២០២១នេះ បើគិតតាមប្រភេទពន្ធ និងអាករនោះ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន៩៣០ប៊ីលាន៧០០លានរៀល ត្រូវជាប្រមាណ៣៧,៤% នៃចំណូលសរុប, អាករពិសេសមាន៩៥៨ប៊ីលានរៀលត្រូវជា៣៨,៥%នៃចំណូលសរុប, ពន្ធគយមាន៤៤៣ប៊ីលាន៥០០លានរៀល ត្រូវជា១៧,៨%នៃសចំណូលសរុប, អាករបន្ថែមលើប្រេងមាន១០៧ប៊ីលាន៧០០លានរៀល, និងការនាំចេញ និងកម្រៃផ្សេងៗមាន៥១ប៊ីលានរៀល។ បើគិតតាមក្រុមទំនិញវិញ មានចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន១ពាន់៨០ប៊ីលាន៣០០លានរៀល ដែលគ្របដណ្ដប់៤៣,៥%នៃចំណូលសរុប, ទំនិញចម្រុះមាន៦៨២ប៊ីលាន៣០០លានរៀលត្រូវជា២៧,៤%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន៥៦៨ប៊ីលាន៣០០លានរៀល ស្មើនឹង២២,៨%នៃចំណូលសរុប និងសម្ភារៈសំណាង និងកម្រៃផ្សេងៗមានចំនួន១៥៥ប៊ីលាន៩០០លានរៀលស្មើនឹង៦,៣%នៃចំណូលសរុប។ ចំពោះតួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងត្រីមានទី១ដើមឆ្នាំ២០២១ គឺការនាំចេញផលិតផលកាត់ដេរមានចំនួន២ពាន់៥២៧លាន១សែន៩ម៉ែនដុល្លារអាមេរិក ថយចុះ១៤៥លាន៥សែន១ម៉ឺនដុល្លារអាមេរិកស្មើនឹង៥,៤៤%។ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួន៨៨៧លាន៦សែន៨ម៉ឺនដុល្លារអាមេរិ ពពោលគឺកើនឡើងប្រមាណ៣០០លាន៩សែន៣ម៉ឺនដុល្លារអាមេរិក។ ការនាំចេញផលិតផលកសិកម្មមានចំនួន១ពាន់១៤លាន១សែន២ម៉ឺនដុល្លារអាមេរិក កើនឡើងប្រមាណ៤១៨លាន៨សែន៤ម៉ឺនដុល្លារអាមេរិក៕
-
ក្រុមហ៊ុន «Neflix» នឹងចាក់បញ្ចាំងខ្សែភាពយន្តល្បីៗនៅលើសេវាកម្ម Streaming របស់ខ្លួនឡើងវិញ ក្រោយទិញអាជ្ញាប័ណ្ណពីផលិតកម្ម «Sony Pictures» (មានវីដេអូ)

-
ក្រុមហ៊ុន Ford និង GM ប្រកាសព្រមគ្នាថា នឹងកាត់បន្ថយផលិតកម្មយានយន្តបន្ថែមទៀត ដោយសារកង្វះខាតឈីប (មានវីដេអូ)

-
ធនាគារជាតិនៃកម្ពុជាដាក់ចេញគោលការណ៍ណែនំា៣ចំណុច ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (មានវីដេអូ)

-
កម្ពុជា-ឡាវ ឯកភាពពន្លឿនការចរចារលើកិច្ចព្រមព្រៀង ស្តីពី ការចៀសវាង ការយកពន្ធត្រួតគ្នា

-
អាជ្ញាធរចិនផាកពិន័យក្រុមហ៊ុនអនឡាញ អាលីបាបា ជិត៣ពាន់លានដុល្លារពីបទប្រើប្រាស់ឥទ្ធិពលរាំងខ្ទប់ទីផ្សារ និងប្រកួតប្រជែងដោយមិនស្មោះត្រង់ (មានវីដេអូ)

-
ក្រុមហ៊ុន Twitter គ្រោងចំណាយប្រាក់រហូតដល់៤ពាន់លានដុល្លារ ដើម្បីទិញកម្មវិធីជជែកកម្សាន្តជាសំឡេង Clubhouse (មានវីដេអូ)
