-
នៅត្រីមាសទី១ឆ្នាំ២០២១នេះ ក្រុមហ៊ុន LG រកប្រាក់ចំណូលបាន១៦.៨ពាន់លានដុល្លារ ខណៈប្រាក់ចំណេញសុទ្ធមានចំនួន១.៣ពាន់លានដុល្លារ (មានវីដេអូ)

-
ក្រុមហ៊ុន Intel គ្រោងចាប់ផ្ដើមផលិតឈីបសម្រាប់រថយន្ត ស្របពេលដែលតម្រូវការឈីបរថយន្តនៅលើពិភពលោកកំពុងខ្វះខាត (មានវីដេអូ)

-
សូមទស្សនា កម្មវិធី “អាថ៌កំបាំងសហគ្រិន” (មានវីដេអូ)

ស្ថានភាព E-commerce នៅប្រទេសកម្ពុជា នៅមានកម្រិត ប៉ុន្តែ បីឆ្នាំទៅមុខនឹង មានការរីកចម្រើនលោកស្រី ជា រដ្ឋា, ស្ថាបនិក ក្រុមហ៊ុន ឃ្មុំ ថេកណឡជី ឯ.ក ដែលបានបញ្ចប់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកំព្យូទ័រ ពី សហរដ្ឋអាមេរិក។នឹងមានផ្សាយជូន នៅថ្ងៃពុធ ទី២១ ខែកញ្ញា វេលាម៉ោង ៧ ដល់ ម៉ោង៨ យប់ តាមរយះកម្មវិធី អាថ៌កំបាំងសហគ្រិន របស់ទូរទស្សន៍ អប្សរា។
-
ក្រសួងពាណិជ្ជកម្មដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញសម្រាប់ លក់ស្បៀងនិងគ្រឿង ឧបភោគបរិភោគចាំបាច់ជូន ប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ក្រហម
-
ក្រុមហ៊ុន Zoom បង្កើតមូលនិធិមួយមានទឹកប្រាក់១០០លានដុល្លារ ដើម្បីវិនិយោគលើក្រុមហ៊ុន Startup Software ថ្មីមួយ ដោយប្រើបច្ចេកវិទ្យា Zoom ផ្ទាល់ (មានវីដេអូ)

-
ក្រុមហ៊ុន TikTok រងការចោទប្រកាន់ពីបទប្រមូលទិន្នន័យឯកជនរបស់កុមារនៅអឺរ៉ុបរាប់លាននាក់ដោយខុសច្បាប់ (មានវីដេអូ)

-
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani នៅកម្ពុជា (មានវីដេអូ)

-
លោក ស៊ី ជីនភីង អំពាវនាវអោយប្រព័ន្ធអភិបាលកិច្ចសកលគួរតែមានសមធម៌ និងយុត្តិធម៌ច្រើនឡើង

លោក ស៊ី ជីនភីង អំពាវនាវអោយប្រព័ន្ធអភិបាលកិច្ចសកលគួរតែមានសមធម៌ និងយុត្តិធម៌ច្រើនឡើងចិន៖ នៅក្នុងសុន្ទរកថានៅវេទិកាក្រុង បូអាវ (Boao) សម្រាប់អាស៊ី ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅថ្ងៃអង្គារនេះថ្លែងថា ប្រព័ន្ធអភិបាលកិច្ចសកលគួរតែមានសមធម៌ និងយុត្តិធម៌ច្រើនឡើង លោកថា ច្បាប់កំណត់ដោយប្រទេសមួយ ឬប្រទេសខ្លះ មិនអាចដាក់ប្រើលើប្រទេសដទៃបានទេ ។នៅក្នុងវេទិកានេះដែរ លោក ស៊ី បានគូសបញ្ជាក់ថា គោលការណ៍នៃសមភាព ការគោរព និងជឿទុកចិត្តគ្នា ត្រូវតែនៅពីមុខ និងជាស្នូលក្នុងការទាក់ទងរវាងប្រទេស ចំនែកឯការធ្វើជាចៅហ្វាយលើអ្នកដទៃ ឬជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ នឹងលែងទទួលបានការគាំទ្រទៀតហើយ ។ប្រធានាធិបតីចិនរូបនេះបានសង្កត់ធ្ងន់ទៀតថា ចិននឹងគោរពតាមការសន្យារបស់ខ្លួនដែលថា ការផលិតវ៉ាក់សាំងដើម្បីជាគុណប្រយោជន៍សាធារណៈសកល ។ ចិននឹងបន្តកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) និងប្រទេសដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយខិតខំជួយប្រទេសកំពុងអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីយកឈ្នះលើវីរុសដ៏កាចសាហាវមួយនេះ ៕ ប្រភព៖CNA
-
នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ចិនសម្រេចបានកំណើនសេដ្ឋកិច្ច១៨.៣ភាគរយ

នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ចិនសម្រេចបានកំណើនសេដ្ឋកិច្ច១៨.៣ភាគរយ ដែលនេះជាកំណើនដ៏ធំបំផុត បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុនចិន៖ ក្នុងត្រីមាសទី១ឆ្នាំ២០២១នេះ ប្រទេសចិនសម្រេចបានកំណើនសេដ្ឋកិច្ច១៨.៣ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ដែលវាគឺជាកំណើនផលិតផលក្នុងស្រុកសរុប GDP ធំបំផុត គិតចាប់តាំងពីចិនបានចាប់ផ្តើមកំណត់ត្រាទិន្នន័យប្រចាំត្រីមាសកាលពី៣ទសវត្សរ៍មុន ។ទិន្នន័យនេះនៅតែឆ្លុះបញ្ចាំងអោយឃើញយ៉ាងច្បាស់ នូវការបន្តស្ទុះងើបឡើងដ៏ឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ចិន ដែលត្រូវបានជំរុញដោយសកម្មភាពឧស្សាហកម្ម និងការនាំចេញយ៉ាងមមាញឹក ពោលគឺល្អជាងប្រទេសសេដ្ឋកិច្ចធំៗដទៃទៀតឆ្ងាយណាស់ ។ ជាក់ស្តែងកាលពីឆ្នាំ២០២០ ចិនបានក្លាយជាមហាអំណាចតែមួយគត់ ដែលទទួលបានកំណើនសេដ្ឋកិច្ច ។សូមជម្រាបថា កំណើនសេដ្ឋកិច្ចរបស់ចិន នៅត្រីមាសទី១ឆ្នាំ២០២១នេះ មានសភាពខ្ពស់ខ្លាំងខុសពីធម្មតា ដោយសារតែវាត្រូវបានប្រៀបធៀបជាមួយនឹងត្រីមាសទី១ឆ្នាំ២០២០ ជាពេលសេដ្ឋកិច្ចរបស់ចិនទទួលបានការថយចុះជាលើកដំបូង ដោយសារជំងឺ COVID-19 ៕ ប្រភព៖ CNN
-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបញ្ជាក់ថា ក្រុមហ៊ុន Microsoft នឹងចំណាយប្រាក់រហូតដល់១ពាន់លានដុល្លារ ដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសម៉ាឡេស៊ី (មានវីដេអូ)
