Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • នៅត្រីមាសដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន Apple ទទួលជោគជ័យខ្លាំងពីការលក់ iPhone ប៉ុន្តែព្រមានថា កង្វះខាតបន្ទះឈីបនៅលើពិភពលោកនឹងធ្វើឱ្យខ្លួនខាតបង់រាប់ពាន់លានដុល្លារវិញ

    នៅត្រីមាសដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន Apple ទទួលជោគជ័យខ្លាំងពីការលក់ iPhone ប៉ុន្តែព្រមានថា កង្វះខាតបន្ទះឈីបនៅលើពិភពលោកនឹងធ្វើឱ្យខ្លួនខាតបង់រាប់ពាន់លានដុល្លារវិញ

    អាមេរិក៖ ក្រុមហ៊ុន Apple បានបង្ហាញពីការលក់ និងប្រាក់ចំណេញរបស់ខ្លួន ដោយទទួលបានលើសការរំពឹងទុករបស់ស្ថាប័នវិភាគ Wall Street ក្នុងនោះទូរស័ព្ទ iPhone 5G បានជំរុញកំណើនប្រាក់ចំណេញ ប៉ុន្តែបានព្រមានថា កង្វះខាតបន្ទះឈីបនៅលើពិភពលោកអាចធ្វើឱ្យការលក់ iPad និងកុំព្យូទ័រ Mac ខាតបង់រាប់ពាន់លានដុល្លារ ។ប្រភពបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សាអាមេរិកមួយនេះ បានទទួលជោគជ័យខ្លាំងលើការលក់នៅក្នុងប្រទេសចិន ដោយបានកើនឡើងជិតទ្វេដង និងគ្រប់ផលិតទាំងអស់របស់ Apple ជាពិសេស iPhone បាននាំមុខគេ និងទទួលបានប្រាក់ចំណូលពីការលក់៦.៥ពាន់លានដុល្លារ ក្នុងគ្រាដែលការលក់កុំព្យូទ័រ Mac កើនឡើងលើសការព្យាករជាង៣ដង ។សូមជម្រាបផងដែរថា ចំនួននៃការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple សរុបគិតជាទឹកប្រាក់មានចំនួន៤៧.៩ពាន់លានដុល្លារ និងការលក់ iPad ទទួលបាន៧.៨ពាន់លានដុល្លារ ស្របពេលដែលការលក់កុំព្យូទ័រ Mac ទទួលបានទឹកប្រាក់៩.១ពាន់លានដុល្លារ ៕ ប្រភព៖ Reuters

  • ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ក្រុមហ៊ុន Tesla រកប្រាក់ចំណេញបាន៤៣៨លានដុល្លារពីការលក់រថយន្តអគ្គីសនីរបស់ខ្លួន

    ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ក្រុមហ៊ុន Tesla រកប្រាក់ចំណេញបាន៤៣៨លានដុល្លារពីការលក់រថយន្តអគ្គីសនីរបស់ខ្លួន
  • ក្រុមហ៊ុន Toyota ចាយប្រាក់៥៥០លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ Lyft (មានវីដេអូ)

    ក្រុមហ៊ុន Toyota ចាយប្រាក់៥៥០លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ Lyft (មានវីដេអូ)
  • ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញកើនប្រមាណ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ (មានវីដេអូ)

    ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញកើនប្រមាណ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ (មានវីដេអូ)
  • ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ក្រុមហ៊ុន Tesla រកប្រាក់ចំណេញបាន៤៣៨លានដុល្លារពីការលក់រថយន្តអគ្គីសនីរបស់ខ្លួន

    ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ក្រុមហ៊ុន Tesla រកប្រាក់ចំណេញបាន៤៣៨លានដុល្លារពីការលក់រថយន្តអគ្គីសនីរបស់ខ្លួន

    អាមេរិក៖ នៅក្នុងត្រីមាសដំបូងឆ្នាំ២០២១នេះ ក្រុមហ៊ុន Tesla ផលិតរថយន្តបានប្រមាណ ១៨ម៉ឺនគ្រឿង ស្របពេលដែលនៅក្នុងត្រីមាសដូចគ្នានេះ ខ្លួនលក់រថយន្តបានជិត១៨ម៉ឺន៥ពាន់គ្រឿង ពោលគឺការលក់នៅត្រីមាសដើមឆ្នាំ២០២១បានកើនឡើងលើសពីការផលិត ។បើតាមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនាពេលបច្ចុប្បន្នមួយនេះ រថយន្ត Model Y ត្រូវបានលក់ដាច់ច្រើនជាងគេបំផុតនៅក្នុងប្រទេសចិន ក្នុងគ្រាដែលរថយន្ត Model X និង S មានអត្រានៃការលក់តិចតួច ។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla របស់កំពូលមហាសេដ្ឋីពិភពលោក គឺលោក Elon Musk ធ្លាប់បានប្រកាសនៅដើមឆ្នាំនេះថា ខ្លួននឹងធ្វើការរចនាម៉ូដរថយន្ត Model X និង S ឡើងវិញ ដោយកែតម្រូវលើកន្លែងមួយចំនួន និងបន្ថែមនូវភាពទាក់ទាញជាងមុន ៕ ប្រភព៖ គេហទំព័រ Tesla

  • ក្រុមហ៊ុន Toyota ចាយប្រាក់៥៥០លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ Lyft

    ក្រុមហ៊ុន Toyota ចាយប្រាក់៥៥០លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ Lyft

    អាមេរិក៖ ក្រុមហ៊ុន Toyota គ្រោងចំណាយប្រាក់រហូតដល់៥៥០លានដុល្លារ ដើម្បីបញ្ជាទិញក្រុមហ៊ុន លីស (Lyft) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ ស្ថិតក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន ។ប្រភពបានអោយដឹងថា បើតាមកិច្ចព្រមព្រៀងខាងលើនេះ ក្រុមហ៊ុន លីស នឹងទទួលបានជាសាច់ប្រាក់ចំនួន២០០លានដុល្លារភ្លាមៗ និង ៣៥០លានដុល្លារក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ។បើតាមក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុន Toyota នោះ ខ្លួនមានសិទ្ធិក្នុងការគ្រប់គ្រង និងបង្កើតក្រុមការងារថ្មីបានរហូតដល់៣០០នាក់នៅលើទឹកដីសហរដ្ឋអាមេរិកដោយស្របច្បាប់ ក្នុងនាមជាម្ចាស់ក្រុមហ៊ុន លីស ដោយសារតែក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងលក់នៅក្នុងកម្រិតមួយដែលស្ទើរតែផ្ដល់សិទ្ធិទាំងមូលអោយ Toyota តែម្តង ៕ ប្រភព៖ Reuters

  • ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញកើនប្រមាណ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០

    ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញកើនប្រមាណ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០

    ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់កំពង់ផែស្វយ័តភ្នំពេញ PPAP បានអោយដឹងថា ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានកើនប្រមាណ២ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ។របាយការណ៍មិនបានធ្វើសវនកម្ម ដែលកំពង់ផែស្វយ័តភ្នំពេញផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីសប្តាហ៍កន្លងទៅបានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកចំណូលសរុបបាន៧លាន៧៧ម៉ឺន៧៤២ដុល្លារ កើនពីចំនួន៧លាន៦០ម៉ឺន៣ពាន់៨៧៧ដុល្លារ ឬស្មើនឹងកំណើន២ភាគរយ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២០ ។ របាយការណ៍ឱ្យដឹងទៀតថា កំណើន២ភាគរយនេះ គឺបានមកពីការរួមចំណែកយ៉ាងច្រើនពីចំណូលពីប្រតិ បត្តិការផែ (Port Operation) ដែលមានចំនួន៦លាន២០ម៉ឺន២ពាន់៧៩៦ដុល្លារ កើនឡើង៨ភាគរយ ពីចំនួន៥លាន៧៣ម៉ឺន៥ពាន់៥៣៩ដុល្លារកាលពីត្រីមាសទី១ ឆ្នាំ២០២០ ។ចំណែកចំណូលពីប្រភពផ្សេងទៀតបានធ្លាក់ចុះទាំងអស់ ដូចជាចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួន៨៨ម៉ឺន៤ពាន់៨៨៦ដុល្លារ ធ្លាក់ចុះ២២ភាគរយ ពីចំនួន១លាន១២ម៉ឺន៧ពាន់៩៦៣ដុល្លារ ចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួន៧ម៉ឺន៧ពាន់៥៥០ ដុល្លារ ធ្លាក់ចុះ៣៨ភាគរយ ពីចំនួន១២ម៉ឺន៥ពាន់៦៧៩ដុល្លារ និងចំណូលផ្សេងៗ (Other Income) មានចំនួន៦០ម៉ឺន៥ពាន់៥១០ដុល្លារ ធ្លាក់ចុះ១ភាគរយ ពីចំនួន៦១ម៉ឺន៤ពាន់៦៩៦ដុល្លារ ៕

  • អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាអោយដឹងថា រមណីយដ្ឋានអង្គរទទួលបានទេសចរជាតិ និងអន្តរជាតិ៧០១នាក់នៅថ្ងៃបើកឡើងវិញដំបូង (មានវីដេអូ)

    អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាអោយដឹងថា រមណីយដ្ឋានអង្គរទទួលបានទេសចរជាតិ និងអន្តរជាតិ៧០១នាក់នៅថ្ងៃបើកឡើងវិញដំបូង  (មានវីដេអូ)

    សៀមរាប៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ក្នុងថ្ងៃដំបូងនៃការបើកឱ្យចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញនៅថ្ងៃទី២៦ ខែមេសានេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ៧០១នាក់បានចូលទស្សនានៅក្នុងរមណីយដ្ឋានទេសចរណ៍នេះ ។ សូមរំឭកថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរបានចេញសេចក្ដីជូនដំណឹងរួម ស្ដីពីការបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញ បន្ទាប់ពីផ្អាកការចូលទស្សនាជាបណ្ដោះអាសន្នអស់រយៈពេល ១៩ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៧-២៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ។លោក ឡុង កុសល បន្តថា ភ្ញៀវទេសចរដែលបានចូលទស្សនាតាមគោលដៅប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរទាំងមូល សម្រាប់ថ្ងៃទី២៦ ខែមេសានេះ មានចំនួនសរុប៧០១នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ៦៨០នាក់ និងភ្ញៀរអន្តរជាតិក្នុងស្រុក១៦នាក់ បូកទាំងព្រះសង្ឃ៥អង្គទៀតផងដែរ ។ លោកបន្ថែមថា គោលដៅទស្សនាជាច្រើនដែលភ្ញៀវទេសចរបានចូលទៅដល់ ក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្តី និងស្រះស្រង់ ប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទព្រះខ័ន ប្រាសាទភិមានអាកាស ប្រាសាទបាលិលេយ្យ ប្រាសាទបាភួន (បាពួន) ខ្លោងទ្វារតាកាវ…

  • ឯកឧត្តម វេង សាខុន ថ្លែងថា ចិនអនុញ្ញាតជាផ្លូវការអោយកម្ពុជានាំចេញផ្លែស្វាយស្រស់ដោយផ្ទាល់ចូលទៅប្រទេសចិន (មានវីដេអូ)

    ឯកឧត្តម វេង សាខុន ថ្លែងថា ចិនអនុញ្ញាតជាផ្លូវការអោយកម្ពុជានាំចេញផ្លែស្វាយស្រស់ដោយផ្ទាល់ចូលទៅប្រទេសចិន (មានវីដេអូ)

    ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ជាពិសេសលោកអគ្គរដ្ឋបាលគយចិន ដែលបានអនុញ្ញាតជាផ្លូវការ ក្នុងនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ដ្រីបន្តថា ចំពោះការរៀបចំពីធីជាផ្លូវការ នៃការនាំស្វាយស្រស់ចេញពីកម្ពុជា ត្រង់ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយលោកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងពេលវេលា ដែលអាចប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ ។ ទន្ទឹមគ្នា ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួនបានចាក់ទុកការអនុម័តជាផ្លូវការឲ្យនាំចេញផ្លែស្វាយកម្ពុជា ដោយផ្ទាល់ទៅប្រទេសចិន ជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន-កម្ពុជាក្រោមស្ថានភាពជំងឺកូវីដ១៩ ។ ស្ថានទូតចិនបានបញ្ជាក់ថា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលគយប្រទេសចិន បានប្រកាសជាផ្លូវការ អំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយ និងរោងចក្រវេចខ្ចប់ ដែលបានចុះបញ្ជីក្នុងការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន ។ នេះគឺជាការបញ្ចប់ នូវនីតិវិធីចុងក្រោយនៃភាគីទាំងពីរ ក្នុងកិច្ចការនាំចេញផ្លែស្វាយកម្ពុជា ទៅប្រទេសចិន ។ ចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៥…

  • ក្រុមហ៊ុន ByteDance ច្រានចោលព័ត៌មានដែលថា ខ្លួនមានផែនការចុះបញ្ជីផ្សារហ៊ុន ដើម្បីដាក់លក់ IPO (មានវីដេអូ)

    ក្រុមហ៊ុន ByteDance ច្រានចោលព័ត៌មានដែលថា ខ្លួនមានផែនការចុះបញ្ជីផ្សារហ៊ុន ដើម្បីដាក់លក់ IPO (មានវីដេអូ)