-
ក្រុមហ៊ុន Huawei នឹងបញ្ជូនផ្កាយរណបចំនួនពីរទៅកាន់ទីអវកាសនៅខែកក្កដាខាងមុខ ក្នុងគោលដៅធ្វើតេស្តបច្ចេកវិទ្យា 6G (មានវីដេអូ)

-
អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរបើកឲ្យចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញ (មានវីដេអូ)

-
ឯកឧត្តម ហ៊ុន ម៉ានី ចែកអំណោយជូនដល់ក្រុមគ្រួសារប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាតចំនួន២០៥ គ្រួសារ នៅក្នុងខណ្ឌសែនសុខ ពោធិ៍សែនជ័យ និងទួលគោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមការងារលេខាធិការដ្ឋានបាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅចែកជូនដល់បងប្អូនក្រុមគ្រួសារបងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាត ស្ថិននៅក្នុងខណ្ឌសែនសុខ ពោធិ៍សែនជ័យ និងខណ្ឌទួលគោក សរុបចំនួន២០៥ គ្រួសារ ដើម្បីចូលរួមរំលែកការលំបាកនៅក្នុងជីវភាពប្រចាំថ្ងៃ ពិសេសនៅស្ថានការណ៍ដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅស្ថិតនៅក្នុងតំបន់បិទខ្ទប់ដើម្បីស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍២០ កុម្ភៈ ដែលនៅតែបន្តអូសបន្លាយរហូតមកទល់និងពេលបច្ចុប្បន្ននេះ។ នៅក្នុងឱកាសនេះ បងប្អូនក្រុមគ្រួសារបងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមថ្លែងអំណគុណឥតឧបមាចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ ដើម្បីជួយសម្រួលជីវភាពក្នុងដំណាក់កាលដ៏លំបាកនេះ។ គួរបញ្ជាក់ថា អំណោយផ្តល់ជូនបងប្អូនក្រុមគ្រួសារបងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងឱកាសនេះរួមមាន៖ អង្គរ ២០kg, មី ១កេស, ត្រីខ ១យួរ, និងទឹកស៊ីអៀវ ១យួរផងដែរ។
-
សប្បុរសជននានា បន្តជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ លោក មួង ដារ៉ា បានបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ មានអង្ករ ១០តោន និងត្រីខ ៥០កេស ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យ លោក មួង ដារ៉ា ចូលជួបសំណេះសំណាល និងនាំយកនូវគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំង ក្នុងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោក មួង ដារ៉ា ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសន្យាថា និងនាំយកសម្ភារៈទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល…
-
អភិបាលខេត្តកណ្ដាលចុះពិនិត្យការរៀបចំទីតាំងបោះដុំបន្លែនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបោះដុំបន្លែ សម្រាប់ផ្គត់ផ្គង់ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សូមបញ្ជាក់ថា ផ្សារបោះដុំបន្លែនេះ សម្រាប់បងប្អូនប្រជាកសិករ នៅស្រុកកៀនស្វាយ ស្រុកស្អាង និងស្រុកកោះធំ ដែលមានកសិផល ហើយមិនមានទីផ្សារសម្រាប់លក់ ពួកគាត់អាចយកបន្លែរបស់ពួកគាត់ មកដាក់លក់ដុំនៅទីនេះ សម្រាប់ធ្វើការចែកចាយផ្គត់ផ្គង់ដល់ភូមិសាស្ត្រក្រុងតាខ្មៅទាំងមូល។
-
សិប្បកម្មផលិតគ្រឿងអលង្ការដោយដៃ “Khmer Creations” ដោយទទួលបានការគាំទ្រពីភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ (មានវីដេអូ)

-
រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យស្តង់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ៖ យោងតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលឱ្យក្រសួងពាណិជ្ជកម្ម រៀបចំសម្របសម្រួលផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់លក់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ខណៈពេលនៃការបិទខ្ទប់នេះ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះពិនិត្យស្តង់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបានរៀបចំស្តង់លក់ចំនួន ១១ស្តង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ (shop.moc.gov.kh) សម្រាប់លក់ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងៗ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នកទិញតែម្ដង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការរបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣កុំ និង ៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សូមជម្រាបថា បើគិតត្រឹមយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម លក់បានអង្ករ២១៨បាវ,…
-
ក្រុមហ៊ុន Tesla លក់រថយន្តបានច្រើនជាងការផលិតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ (មានវីដេអូ)

-
កម្ពុជាទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិក្នុងឆ្នាំ ២០២០ មានជាង១ពាន់លានដុល្លារ ដោយតួលេខនេះ ធ្លាក់ចុះជិត៨០ភាគរយ (មានវីដេអូ)

-
វ៉ាក់សាំងបង្ការជំងឺ Covid-19 កំពុងធ្វើអោយក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិកធ្វើដំណើរឆ្ពោះរកការស្តារសេដ្ឋកិច្ចឡើងវិញ

អាមេរិក៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines និង Southwest Airlines នៅថ្ងៃព្រហស្បតិ៍នេះបានកត់សម្គាល់ពីការស្ទុះងើបឡើងវិញ ចំពោះការកក់សំបុត្រយន្តហោះនៅក្នុងរដូវក្តៅវិញ ខណៈដែលការចាក់វ៉ាក់សាំងបង្ការCovid-19 បានធ្វើអោយប្រជាជនទូទៅ មានទំនុកចិត្តលើការធ្វើដំណើរតាមផ្លូវអាកាសម្តងទៀត ។បើតាមក្រុមហ៊ុនអាកាសចរណ៍ American Airlines នៅត្រីមាសដំបូង ឆ្នាំ២០២១នេះ ខ្លួនបានខាតបង់ប្រាក់១,២៥ពាន់លានដុល្លារ ហើយបានបន្តកាត់បន្ថយថ្លៃដើម ក្នុងនោះរួមទាំងការពន្យារពេលទទួលយកយន្តហោះថ្មី ខណៈខ្លួនរង់ចាំការហោះហើរតាមផ្លូវអាកាសប្រសើរឡើងវិញ ពីការរីករាលដាលនៃមេរោគឆ្លង ។ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន American Airlines លោក Doug Parker បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ខ្លួនបានបន្តមើលឃើញពីសញ្ញា ដែលតម្រូវការសំបុត្រយន្តហោះកំពុងមានការកើនឡើង ។ជាក់ស្តែងការធ្វើដំណើរកម្សាន្តក្នុងសហរដ្ឋអាមេរិកមានការកើនឡើងនាពេលថ្មីៗនេះ ជាមួយនឹងអ្នកធ្វើដំណើរប្រមាណ១,៤លាននាក់ បានឆ្លងកាត់អាកាសយានដ្ឋានក្នុងមួយថ្ងៃៗក្នុងខែនេះ ។ ប៉ុន្តែចំនួននេះ នៅតែមានចំនួនប្រមាណ៤០ភាគរយ ទាបជាងចំនួនអ្នកធ្វើដំណើរ មុនការរីករាលដាលនៃមេរោគ COVID-19 ក្នុងឆ្នាំ២០១៩ ៕ ប្រភព៖ Reuters