-
នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ចិនសម្រេចបានកំណើនសេដ្ឋកិច្ច១៨.៣ភាគរយ ដែលនេះជាកំណើនដ៏ធំបំផុត បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន (មានវីដេអូ)

-
កម្ពុជានាំចេញបន្លែ និងផ្លែឈើជាង១៣៤លានដុល្លារក្នុងឆ្នាំ២០២០ ខណៈតួលេខនេះ កើនឡើងរហូតដល់១០៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ (មានវីដេអូ)

-
នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ចិនសម្រេចបានកំណើនសេដ្ឋកិច្ច១៨.៣ភាគរយ ដែលនេះជាកំណើនដ៏ធំបំផុត បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន

ចិន៖ ក្នុងត្រីមាសទី១ឆ្នាំ២០២១នេះ ប្រទេសចិនសម្រេចបានកំណើនសេដ្ឋកិច្ច១៨.៣ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ដែលវាគឺជាកំណើនផលិតផលក្នុងស្រុកសរុប GDP ធំបំផុត គិតចាប់តាំងពីចិនបានចាប់ផ្តើមកំណត់ត្រាទិន្នន័យប្រចាំត្រីមាសកាលពី៣ទសវត្សរ៍មុន ។ ទិន្នន័យនេះនៅតែឆ្លុះបញ្ចាំងអោយឃើញយ៉ាងច្បាស់ នូវការបន្តស្ទុះងើបឡើងដ៏ឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ចិន ដែលត្រូវបានជំរុញដោយសកម្មភាពឧស្សាហកម្ម និងការនាំចេញយ៉ាងមមាញឹក ពោលគឺល្អជាងប្រទេសសេដ្ឋកិច្ចធំៗដទៃទៀតឆ្ងាយណាស់ ។ ជាក់ស្តែងកាលពីឆ្នាំ២០២០ ចិនបានក្លាយជាមហាអំណាចតែមួយគត់ ដែលទទួលបានកំណើនសេដ្ឋកិច្ច ។ សូមជម្រាបថា កំណើនសេដ្ឋកិច្ចរបស់ចិន នៅត្រីមាសទី១ឆ្នាំ២០២១នេះ មានសភាពខ្ពស់ខ្លាំងខុសពីធម្មតា ដោយសារតែវាត្រូវបានប្រៀបធៀបជាមួយនឹងត្រីមាសទី១ឆ្នាំ២០២០ ជាពេលសេដ្ឋកិច្ចរបស់ចិនទទួលបានការថយចុះជាលើកដំបូង ដោយសារជំងឺ COVID-19 ៕ ប្រភព៖ CNN
-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបញ្ជាក់ថា ក្រុមហ៊ុន Microsoft នឹងចំណាយប្រាក់រហូតដល់១ពាន់លានដុល្លារ ដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសរបស់ខ្លួន

ម៉ាឡេស៊ី៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ម៊ូហ៊ីយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) នៅថ្ងៃចន្ទនេះបញ្ជាក់ថា ក្រុមហ៊ុន Microsoft Corporation មានគំរោងចំណាយប្រាក់រហូតដល់១ពាន់លានដុល្លារនៅម៉ាឡេស៊ី សម្រាប់រយៈពេល៥ឆ្នាំ ជាផ្នែកមួយនៃកិច្ចសហការជាដៃគូជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនក្នុងតំបន់ ដើម្បីពង្រីកជម្ឈមណ្ឌលទិន្នន័យ ។ ការបោះទុនថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ម៉ាឡេស៊ី ពីព្រោះកាលពីឆ្នាំមុន ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានធ្លាក់ចុះ៦៨ភាគរយ ដែលវាជាការធ្លាក់ចុះមួយដ៏ធំបំផុតសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ ។ គួរបញ្ជាក់ថា ការបោះទុនវិនិយោគខាងលើនេះដែរ បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីបានអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមមាន Google, Microsoft និង Amazon ព្រមទាំងក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក Telekom Malaysia បង្កើត និងគ្រប់គ្រង់នូវមជ្ឈមណ្ឌលទិន្នន័យដ៏ធំសម្រាប់ផ្ដល់សេវាកម្ម Cloud ៕ប្រភព៖ CNA
-
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា កូកា-កូឡា កម្ពុជា) ប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពបន្តទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company រាល់ផលិតផលភេសជ្ជៈពាក់ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ០៧៧៩ ព.ណ កសប, ០៧៨០ ព.ណ កសប និងលេខ ០៧៨១ ព.ណ កសប ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្ម ។ តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ ក្នុងការនាំចូល និងចែកចាយផលិតផលដែលមានពាក់ម៉ាកខាងលើ ទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ។ តាមរយៈលិខិតនេះដដែល…
-
ក្រុមហ៊ុន Facebook គ្រោងដាក់អោយដំណើរការកម្មវិធីថ្មី «Social Audio» នាពេលឆាប់ៗនេះ (មានវីដេអូ)

-
ការព្យាករណ៍មួយបង្ហាញថា នៅចុងឆ្នាំ២០២៤ ចិននឹងក្លាយជាទីផ្សារធំបំផុតរបស់ពិភពលោកសម្រាប់ឧបករណ៍ផ្ទះឆ្លាតវៃ (មានវីដេអូ)

-
វីងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលយ៉ាងទូលំទូលាយរបស់ខ្លួន (មានវីដេអូ)

ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរសព្ទចល័តឈានមុខគេនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ។ អាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនា គារ វីង (ខេមបូឌា) ម.ក” ។ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារវីងមានប្រសាសន៍ថា នេះគឺជាព្រឹត្តិ ការណ៍ដ៏សំខាន់មួយទៀត ដើម្បីឆ្ពោះទៅរកចក្ខុវិស័យរបស់យើង ក្នុងការផ្តល់លទ្ធភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាគ្រប់រូប និងដើម្បីជួយដល់កំណើនសេដ្ឋកិច្ច ។ ជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងចំណេះដឹងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារវីង ភ្នាក់ ងារវីង និងដៃគូរបស់យើងទាំងអស់ប្រឹងប្រែងរួមគ្នា ដើម្បីផ្សារភ្ជាប់គម្លាត តាមរយៈការផ្តល់ឧបករណ៍ហិរញ្ញវត្ថុដល់ប្រជាជនមិនស្ថិតក្នុងបណ្តាញធនាគារ ។ ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណនេះ ធនាគារវីងអាចផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារជាច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាការផ្តល់ប្រាក់កម្ចី និងការទទួលបា្រក់បញ្ញើពីសាធារណៈជនជាដើម ។ សេវាកម្មទាំងនេះនឹងបំពេញបន្ថែម លើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូនតាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីងដែលមានជាង៩.៣០០កន្លែង និងកម្មវិធីស្មាតហ្វូនវីង ។ វីងនឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួនដូចធម្មតា ដោយគ្មានការប៉ះពាល់ដល់សេវាកម្មដែលមានស្រាប់ ដែលត្រូវបានផ្តល់ជូនតាមរយៈភ្នាក់ងារវីង និងកម្មវិធីស្មាតហ្វូនវីងឡើយ ។ លោក Manu Rajan អគ្គនាយកនៃធនាគារវីងបន្ថែមថា យើងប្តេជ្ញាធានាឲ្យបានថា…
-
ក្រសួងការងារណែនាំពីការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់ រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ
-
ក្រុមហ៊ុន Facebook គ្រោងដាក់អោយដំណើរការកម្មវិធីថ្មី «Social Audio» នាពេលឆាប់ៗនេះ

អាមេរិក៖ ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានអោយក្រុមការងារបង្កើតនូវមុខងារថ្មីមួយទៀត ដែលមានឈ្មោះថា «social audio» សម្រាប់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ ។ មុខងារថ្មីដែលមានឈ្មោះថា «social audio» ខាងលើនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការចាក់ផ្សាយនូវឯកសារជាសំឡេងបាននៅលើ News Feed ផ្ទាល់ខ្លួន ដូចគ្នាទៅនឹងការផុសរូបភាពវីដេអូផងដែរ ។ បើតាមប្រភពផ្សេងទៀតនោះ ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ នឹងប្រើប្រាស់មុខងារថ្មីខាងលើសម្រាប់ឲ្យអ្នកប្រើធ្វើការចាក់ផ្សាយឯកសារសំឡេងបាននៅក្នុង Chat Room ឬជាមួយនឹងមុខងារថ្មីមួយទៀតដែលនឹងភ្ជាប់មកជាមួយ «social audio» ៕ ប្រភព៖ Reuters