-
ក្នុងឆ្នាំ២០២០ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានទឹកប្រាក់ជាង៣៥ពាន់លានដុល្លារ (មានវីដេអូ)

-
សិល្បករមួយរូបនៅខេត្តកណ្តាល កំពុងសំងំច្នៃរូបផ្សេងៗចេញពីសំបកកង់ម៉ូតូ ដោយអំពាវនាវឱ្យមានការជួយគាំទ្របន្ថែម បន្ទាប់ពីចាប់ផ្តើមប្រកបមុខរបរនេះបានប្រមាណ៥ខែ (មានវីដេអូ)

-
តំបន់ផ្លូវជាតិលេខ៥ ក្លាយជាមេដែកឆក់ចិត្តអ្នកអភិវឌ្ឍន៍ឱ្យសម្លឹងមើលទីផ្សារសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ (មានវីដេអូ)

-
តំបន់ផ្លូវជាតិលេខ៥ ក្លាយជាមេដែកឆក់ចិត្តអ្នកអភិវឌ្ឍន៍ឱ្យសម្លឹងមើលទីផ្សារសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ

ខេត្តកំពង់ឆ្នាំង៖ បើនិយាយពីផ្លូវជាតិលេខ៥ អ្វីដែលគ្រប់គ្នានឹកឃើញមុនគេនោះគឺ ភ្នំឧដុង្គ ព្រោះមិនមែនត្រឹមតែជាទីសក្ការៈបូជានោះទេ តែក៏ជារមណីដ្ឋានមួយកន្លែងផងដែរ សម្រាប់បងប្អូនដែលមកពីតាមបណ្តា-ក្រុងធ្វើការសម្រាកលំហែកាយ និងបរិភោគអាហារដ៏ឆ្ងុយឆ្ញាញ់ដែលជាស្នាដៃផ្ទាល់របស់អ្នកស្រុកនៅទីនោះបានធ្វើការដាក់លក់ ។ មួយវិញទៀត ចំពោះផ្លូវជាតិលេខ៥នេះផងដែរ ជាផ្លូវជាតិមួយដែលមានព្រំប្រទល់ខេត្តចំនួន០៣ ជាប់គ្នា ដោយខាងត្បូងជាខេត្តកណ្តាល ខាងលិចជាខេត្តកំពង់ស្ពឺ និងខាងជើងជាខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្នភាពផ្លូវជាតិមួយនេះកំពុងតែមានការជួសជុល និងសាងសង់ឡើងវិញដើម្បីឱ្យផ្លូវជាតិមួយខ្សែនេះក្លាយទៅជាផ្លូវអាស៊ានហាយវេលេខ១ ដែលមានប្រវែងវែងជាងគេក្នុងប្រទេសកម្ពុជា ។ ដោយ សារតែបែបនេះ ទើបធ្វើឱ្យអ្នកអភិវឌ្ឍន៍នានាបានទៅបោះទុនវិនិយោគទៅលើគម្រោងពុះដីឡូតិ៍ក៏ដូចជាគម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យជាច្រើន ។ សព្វថ្ងៃនេះ គ្រប់គ្នាបានដឹងហើយថា នៅតាមបណ្តោយផ្លូវជាតិលេខ៥នេះ កំពុងតែមានការបើកលក់នូវគម្រោងដីឡូតិ៍ និងគម្រោងលំនៅដ្ឋានយ៉ាងហូរហែ ក៏ព្រោះតែអ្នកអភិវឌ្ឍន៍បានសម្លឹងឃើញនូវសក្តានុពលទាំងអស់នេះ ។ ទន្ទឹមគ្នាផងដែរ ក៏មានគម្រោងលំនៅដ្ឋានមួយកន្លែងដែលមានឈ្មោះថា បុរី ជេ អ ភី ផ្សារត្រាច (Borey JRP) ជាគម្រោងបុរីស្របច្បាប់១០០% នឹងផ្តោតលើគុណភាពជាចំបង ដែលស្ថិតនៅឃុំលង្វែក ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង ប៉ុន្តែទីតាំងបុរីនេះគឺមានចំណាយត្រឹមតែ៥គ.ម ពីផ្សារឧត្តុង្គ និងចុះពីផ្លូវជាតិលេខ៥ ចំងាយត្រឹមតែ៤០០ម៉ែត្រតែប៉ុណ្ណោះ ។ ហើយ បុរី ជេ អ…
-
ARDB , AIMS និង AMK ជួបប្រជុំគ្នាដើម្បីរៀបចំកម្មវិធីចុះអនុស្សរណៈក្នុងគោលបំណងផ្តល់ឥណទានបន្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីអនុវត្តការផ្តល់ឥណទានដល់អ្នកទទួលផលក្នុងតំបន់គោលដៅគម្រោងឱ្យកាន់ប្រសើរ

-
ទីក្រុងប៉េកាំងរបស់ប្រទេសចិន ជាប់ឈ្មោះជាក្រុងដែលមានមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារច្រើនជាងគេលើពិភពលោក (មានវីដេអូ)

-
ក្រុមហ៊ុនអាមេរិក Tesla កំពុងស្វែងរកទីតាំងដាក់តាំងបង្ហាញរថយន្តអគ្គិសនីនៅទីក្រុងចំនួន៣ ក្នុងប្រទេសឥណ្ឌា (មានវីដេអូ)

-
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះនឹងកើនឡើងដល់៤.២ភាគរយ (មានវីដេអូ)

-
កម្ពុជា និង ADB បន្តរួមគ្នាត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ គណៈកម្មការគោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES បានរៀបចំកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមAhmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាសហប្រធាននៃគណៈកម្មការគោលនយោបាយ CARES ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលជាសមាជិក សមាជិកា នៃគណៈកម្មការគោលនយោបាយនេះ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA)និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)ផងដែរ។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា កម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ដែលបានធ្វើឱ្យចំនួនអ្នកឆ្លងមានការកើនឡើងជាបន្តបន្ទាប់ និងមានករណីអ្នកស្លាប់ផងដែរ។ឯកឧត្តមបានបន្តថារាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ គឺជាការងារអាទិភាពធំបំផុត។ ជាក់ស្តែង ចាប់តាំងពីការរាតត្បាតដំបូងនៃនៃជំងឺកូវីដ-១៩ មកម្ល៉េះ, រាជរដ្ឋាភិបាលតែងបាន យកចិត្តទុកដាក់ និងផ្តល់អាទិភាពយ៉ាងខ្លាំងបំផុតលើ៖ (១).ការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ដើម្បីទប់ស្កាត់ការឆ្លង និងការពារអាយុជីវិតរបស់ប្រជាជន (២).ការរក្សាលំនឹងជីវភាពប្រជាជនពិសេសសម្រាប់ប្រជាជនក្រីក្រក្រុមជនងាយរងគ្រោះ និងអ្នកបាត់បង់ការងារ (៣).ការខិតខំជួយឱ្យអស់លទ្ធភាព…
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទទួលអំណោយម៉ាស៊ីនវាស់កម្តៅ ១០០គ្រឿង
