-
នៅត្រីមាសទី១ ឆ្នាំ២០២១ សេដ្ឋកិច្ចសហរដ្ឋអាមេរិកកើនឡើង៦,៤ភាគរយ ដែលជំរុញពីការចាក់វ៉ាក់សាំង និងស្ថេរភាពក្នុងទីផ្សារការងារ (មានវីដេអូ)

-
រដ្ឋមន្ត្រីពាណិជ្ជកម្មចុះពិនិត្យមណ្ឌលឃ្លាំងរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ ដែលជាទីតាំងស្តុកស្បៀងបម្រុងរដ្ឋរបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម (មានវីដេអូ)

-
នៅត្រីមាសទី១ ឆ្នាំ២០២១ សេដ្ឋកិច្ចសហរដ្ឋអាមេរិកកើនឡើង៦,៤ភាគរយ ដែលជំរុញពីការចាក់វ៉ាក់សាំង និងស្ថេរភាពក្នុងទីផ្សារការងារ

អាមេរិក៖ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកាន់តែខិតជិតការស្ទុះងើបឡើងវិញស្ទើរទាំងស្រុងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ដោយកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 គឺជាផ្នែកជំរុញដ៏សំខាន់របស់រដ្ឋាភិបាល និងការស្ទុះងើបឡើងវិញប្រកបដោយស្ថេរភាពនៅក្នុងទីផ្សារការងារ ដែលបានជួយយ៉ាងច្រើនពីផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ។ក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា ការកើនឡើងនៃផលិតផលក្នុងស្រុកសរុប GDP នៅត្រីមាសទី១ឆ្នាំនេះ បានឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចបន្តងើបឡើងវិញ ការបើកពាណិជ្ជកម្មឡើងវិញ និងការឆ្លើយតបរបស់រដ្ឋាភិបាលនៅតែបន្តពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។ បញ្ហានៅតែបន្តមាន ចំនួនមនុស្សដាក់ពាក្យសុំអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ នៅតែមានកម្រិតខ្ពស់ជារៀងរាល់សប្តាហ៍ ។ បើតាមក្រសួងការងារអាមេរិកនោះ មនុស្ស៥៥៣ពាន់នាក់បានដាក់ពាក្យសុំអត្ថប្រយោជន៍កាលពីសប្តាហ៍កន្លងទៅ ដោយចំនួននេះធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែវានៅជិត២ដងនៃកម្រិតមុនផ្ទុះជំងឺកូវីដ១៩រាតត្បាត និងទីផ្សារការងារបានធ្លាក់ចុះ៨.៤លាន ។គួរបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងយ៉ាងលឿន ការបើកអាជីវកម្មឡើងវិញ និងកញ្ចប់ថវិកាជំរុញចំនួន១.៩ប៊ីលានដុល្លាររបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានបង្កើនទំនុកចិត្តអតិថិជន និងជំរុញឲ្យសេដ្ឋកិច្ចងើបឡើងវិញគួរឲ្យចាប់អារម្មណ៍ ។ រដ្ឋាភិបាលអាមេរិកបានបញ្ចេញទឹកប្រាក់ទៅពលរដ្ឋខ្លួនចំនួន៩០លាននាក់ក្នុងខែមីនាកន្លងទៅ និងទំនុកចិត្តអតិថិជនឥឡូវនេះបានឈានដល់កម្រិតមុនពេលជំងឺកូវីដ១៩វាយប្រហារ ដោយការងើបឡើងវិញសម្រាប់រយៈពេល៤ខែជាប់គ្នា ៕ ប្រភព៖ CNBC
-
ក្រុមហ៊ុន Huawei របស់ចិនទិញក្រុមហ៊ុនផលិត និងចែកចាយគ្រឿងបន្លាស់យានយន្តក្នុងស្រុកមួយ ដើម្បីវាយលុកចូលទីផ្សាររថយន្តអគ្គិសនី

អាមេរិក៖ ក្រុមហ៊ុន Huawei កំពុងពិភាក្សាទិញយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីតូចមួយនៅក្នុងតំបន់ ដើម្បីឈានជើងចូលឲ្យជ្រៅនៅក្នុងទីផ្សារយានយន្តអគ្គិសនី ។ ទន្ទឹមគ្នា Huawei ក៏បានត្រៀមនូវប្រព័ន្ធដំណើរការ សម្រាប់ប្រើជាមួយរថយន្តអគ្គិសនីរួចហើយដែរ ដោយគ្រាន់តែមិនទាន់ប្រកាសជាផ្លូវការ ។ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានពិភាក្សាជាមួយនឹង ឆុងជីន សុកខុន (Chongqing Sokon) ដែលជាក្រុមហ៊ុនផលិត និងចែកចាយគ្រឿងបន្លាស់យានយន្ត ដោយគោលបំណងរបស់ Huawei គឺចង់គ្រប់គ្រងក្រុមហ៊ុនមួយនេះទាំងមូល ។មូលហេតុដែលក្រុមហ៊ុន Huawei ចង់ទិញ និងគ្រប់គ្រងក្រុមហ៊ុនផលិត និងចែកចាយគ្រឿងបន្លាស់យានយន្តនេះទាំងមូល ក៏ព្រោះតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះចង់ផលិតយានយន្តអគ្គិសនីដោយបំពាក់ស្លាកឈ្មោះ Huawei និងមិនមានក្រុមហ៊ុនផ្សេងចូលរូមផលិតក្នុងផ្នែកណាមួយឡើយ ៕ ប្រភព៖ Reuters
-
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន ។ នៅលើទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។ សម្ដេច បន្តថា បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមថា អាស៊ាន បានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការក្លាយទៅជាសមាជិកអាស៊ាននេះ…
-
ក្រុមហ៊ុន២ បានទទួលការអនុញ្ញាតឲ្យវិនិយោគ នៅកម្ពុជាដែលអាចបង្កើតការងារបានជាង ១ពាន់កន្លែង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩មេសាឆ្នាំ២០២១ បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនក្រុមហ៊ុន FU TAI HAN ENTERPRISE CO., LTD លើគម្រោងវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតឆ័ត្រ អាវភ្លៀង និងថង់យួរ។ គម្រោងនោះ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៣លាន៩សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់១៨កន្លែង។ ដោយឡែក នៅថ្ងៃនេះដែរ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD. លើគម្រោងបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ។ គម្រោងនោះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១លាន៧សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥០កន្លែង៕
-
នៅត្រីមាសដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន Apple ទទួលជោគជ័យខ្លាំងពីការលក់ iPhone ប៉ុន្តែព្រមានថា កង្វះខាតបន្ទះឈីបនៅលើពិភពលោកនឹងធ្វើឱ្យខ្លួនខាតបង់រាប់ពាន់លានដុល្លារវិញ (មានវីដេអូ)

-
អេស្ប៉ាញគ្រោងបើកទ្វារស្វាគមន៍អ្នកទេសចរបរទេស ដែលមានលិខិតបញ្ជាក់សុខភាពកូវីដ-១៩ឌីជីថលចាប់ពីខែមិថុនាខាងមុខ (មានវីដេអូ)

-
ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ២០២១នេះ ហើយកើនឡើងខ្ពស់នៅឆ្នាំក្រោយ (មានវីដេអូ)

-
អេស្ប៉ាញគ្រោងបើកទ្វារស្វាគមន៍អ្នកទេសចរបរទេស ដែលមានលិខិតបញ្ជាក់សុខភាពកូវីដ-១៩ឌីជីថល ចាប់ពីខែមិថុនាខាងមុខនេះ

អេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញគ្រោងនឹងបើកស្វាគមន៍អ្នកទេសចរបរទេស ដែលមានលិខិតបញ្ជាក់សុខភាពកូវីដ-១៩ឌីជីថលចាប់ពីខែមិថុនាខាងមុខនេះតទៅ ។រដ្ឋមន្ត្រីទេសចរណ៍អេស្ប៉ាញលោក ហ្វើណិនដូ វ៉ាល់ដេស (Fernando Valdés) បាននិយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរពិភពលោកនៅប្រទេសម៉ិចស៊ីកូក្នុងសប្តាហ៍នេះថា កម្មវិធីដែលអ្នកទេសចរអាចបង្ហាញពីការចាក់វ៉ាក់សាំង ការតេស្តអវិជ្ជមាន ឬជាសះស្បើយពីកូវីដ-១៩ អាចបង្ហាញពីមូលដ្ឋានគ្រឹះដែលអាចធ្វើដំណើរបាន ។ លោកបន្ថែមថា អេស្ប៉ាញនឹងចូលរួមក្នុងកម្មវិធីវិញ្ញាបនប័ត្រឌីជីថលសាកល្បងមួយនៅខែឧសភាខាងមុខ ហើយអាចនឹងរួចរាល់ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅត្រឹមខែមិថុនា ឆ្នាំ២០២១នេះ ។គួរបញ្ជាក់ថា ប្រទេសអេស្ប៉ាញដែលពឹងផ្អែកលើវិស័យទេសចរណ៍ប្រមាណ១២%នៃផលិតផលក្នុងស្រុកសរុប (GDP) បានឈរលំដាប់លេខ៤នៃប្រទេសដែលទទួលរងប៉ះពាល់ដោយជំងឺកូវីដ-១៩ធ្ងន់ធ្ងរបំផុតក្នុងពិភពលោក ៕ ប្រភព៖ The Guardian