-
មន្រ្តីជាន់ខ្ពស់អឺរ៉ុបស្នើឲ្យបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំង COVID-19 លើការធ្វើដំណើរនៅខែក្រោយ ដោយរំពឹងថា នឹងអាចជំរុញឲ្យឧស្សាហកម្មទេសចរណ៍រស់ឡើងវិញនៅរដូវក្តៅនេះ (មានវីដេអូ)

-
គ្រួសារមួយនៅខេត្តកំពង់ឆ្នាំង អាចរកចំណូលបានប្រមាណជាង១០ម៉ឺនរៀលក្នុង១ថ្ងៃ ពីការប្រលេះទងផ្លែម្ទេស ដែលធ្វើអោយគាត់មានជីវភាពសមរម្យ (មានវីដេអូ)

-
មន្រ្តីជាន់ខ្ពស់អឺរ៉ុបស្នើឲ្យបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំង COVID-19 លើការធ្វើដំណើរនៅខែក្រោយ ដោយរំពឹងថា នឹងអាចជំរុញឲ្យឧស្សាហកម្មទេសចរណ៍រស់ឡើងវិញនៅរដូវក្តៅនេះ

អ៊ឺរ៉ុប៖ នាយកប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុបបានផ្តល់អនុសាសន៍បន្ធូរបន្ថយវិធានការរឹតបន្តឹងប្រឆាំងនឹង COVID-19 លើការធ្វើដំណើរនៅខែក្រោយ ដើម្បីអនុញ្ញាតឱ្យអ្នកដំណើរបរទេសមកពីប្រទេសជាច្រើនអាចចូលមកប្លុកនេះ ដោយសង្ឃឹមថា នឹងអាចជំរុញឲ្យឧស្សាហកម្មទេសចរណ៍ដែលកំពុងរងគ្រោះរស់ឡើងវិញនៅរដូវក្តៅនេះ ។សំណើថ្មីដែលត្រូវបានបង្ហាញដោយគណៈកម្មការអឺរ៉ុបនៅថ្ងៃចន្ទម្សិលមិញ នឹងអនុញ្ញាតឱ្យពលរដ្ឋបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ និងប្រជាពលរដ្ឋដែលមកពីប្រទេសដែលមានស្ថានភាពល្អ អាចចូលប្លុកនេះបាន ។ ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូ ឡា វុន ដឺ ឡេយែន បានបង្ហោះសារនៅលើ Twitter ថា វាដល់ពេលដែលត្រូវធ្វើឱ្យឧស្សាហកម្មទេសចរណ៍រស់ឡើងវិញហើយ និងបង្កើនចំណងមិត្តភាពឆ្លងព្រំដែនដោយសុវត្ថិភាព ។សូមជម្រាបថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង២៧ នឹងចាប់ផ្តើមធ្វើការពិភាក្សាលើសំណើរខាងលើ នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយសង្ឃឹមថា វានឹងត្រូវបានអនុម័តនៅខែឧសភា ឆ្នាំ២០២១នេះ ៕ ប្រភព៖ CNA
-
អ្នកវិភាគដ៏ល្បីម្នាក់និយាយថា ក្រុមហ៊ុន Apple នឹងបញ្ចេញទូរស័ព្ទ iPhone អេក្រង់បត់នៅឆ្នាំ២០២៣ ហើយរំពឹងថា នឹងលក់បានរហូតដល់២០លានគ្រឿង

អាមេរិក៖ អ្នកវិភាគដ៏ល្បីពាក់ព័ន្ធនឹងក្រុមហ៊ុន Apple លោក មីង ឈីគូ និយាយថា ទូរស័ព្ទ iPhone អេក្រង់បត់នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣ខាងមុខនេះ ខណៈការលក់ត្រូវបានរំពឹងថា នឹងលក់បានចន្លោះ១៥ទៅ២០លានគ្រឿងក្នុងដំណាក់កាលដំបូង ។អ្នកវិភាគដ៏ល្បីរូបនេះបន្តថា ទូរស័ព្ទ iPhone អេក្រង់បត់នឹងប្រើប្រាស់អេក្រង់ប្រភេទ អូលីដ (OLED) របស់ក្រុមហ៊ុន Samsung និងមានទំហំចន្លោះពី ៧.៥ ទៅ ៨អ៊ីង ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការរចនារូបរាងនោះ លោក មីង ឈីគូ មិនបានបញ្ជាក់ឲ្យដឹងនោះទេ គ្រាន់តែបញ្ជាក់ថា iPhone អេក្រង់បត់នេះ នឹងត្រូវផលិតឡើងជាលក្ខណៈ អេកូ ស៊ីសស្ទែម (eco-system) ។សូមជម្រាបថា នៅក្នុងឆ្នាំ២០២១នេះ ត្រូវបានគេចាត់ទុកថា ជាយុគសម័យនៃស្មាតហ្វូតអេក្រង់បត់ ដោយក្រុមហ៊ុនផលិតទូរស័ព្ទធំៗបានប្រកាសបង្ហាញ និងដាក់ចេញនៅលើទីផ្សារ ខណៈ Apple ក៏ត្រូវបានគេដឹងថា បានសំងំផលិត iPhone អេក្រង់បត់ផងដែរ ៕ ប្រភព៖ Phone Arena
-
នៅត្រីមាសដំបូងដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន AstraZeneca រកប្រាក់ចំណូលបានប្រមាណ២៧៥លានដុល្លារពីការលក់វ៉ាក់សាំងរបស់ខ្លួន (មានវីដេអូ)

-
នៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន Facebook រកប្រាក់ចំណូលបានជាង២៦ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណេញសុទ្ធមានចំនួន៩,៥ពាន់លានដុល្លារ (មានវីដេអូ)

-
រយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាទទួលបានប្រាក់ជិត១០០លានដុល្លារពីការនាំចេញដំណាំកៅស៊ូ (មានវីដេអូ)

-
នាឡិកាពូបានទទួលនូវការគាំទ្រជាច្រើនពីសំណាក់អតិថិជនក្នុងស្រុក និង ក្រៅស្រុក (មានវីដេអូ)

-
ក្រុងព្រះសីហនុ គឺជាទីក្រុងមួយដែលមានការរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍

-
ក្រុមហ៊ុន Huawei របស់ចិនទិញក្រុមហ៊ុនផលិត និងចែកចាយគ្រឿងបន្លាស់យានយន្តក្នុងស្រុកមួយ ដើម្បីវាយលុកចូលទីផ្សាររថយន្តអគ្គិសនី (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Huawei កំពុងពិភាក្សាទិញយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីតូចមួយនៅក្នុងតំបន់ ដើម្បីឈានជើងចូលឲ្យជ្រៅនៅក្នុងទីផ្សារយានយន្តអគ្គិសនី ។ ទន្ទឹមគ្នា Huawei ក៏បានត្រៀមនូវប្រព័ន្ធដំណើរការ សម្រាប់ប្រើជាមួយរថយន្តអគ្គិសនីរួចហើយដែរ ដោយគ្រាន់តែមិនទាន់ប្រកាសជាផ្លូវការ ។ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានពិភាក្សាជាមួយនឹង ឆុងជីន សុកខុន (Chongqing Sokon) ដែលជាក្រុមហ៊ុនផលិត និងចែកចាយគ្រឿងបន្លាស់យានយន្ត ដោយគោលបំណងរបស់ Huawei គឺចង់គ្រប់គ្រងក្រុមហ៊ុនមួយនេះទាំងមូល ។មូលហេតុដែលក្រុមហ៊ុន Huawei ចង់ទិញ និងគ្រប់គ្រងក្រុមហ៊ុនផលិត និងចែកចាយគ្រឿងបន្លាស់យានយន្តនេះទាំងមូល ក៏ព្រោះតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះចង់ផលិតយានយន្តអគ្គិសនីដោយបំពាក់ស្លាកឈ្មោះ Huawei និងមិនមានក្រុមហ៊ុនផ្សេងចូលរូមផលិតក្នុងផ្នែកណាមួយឡើយ ៕ ប្រភព៖ Reuters