Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ថៃត្រៀមបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចជាតិ និងជួយប្រជាជនដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ (មានវីដេអូ)

    ថៃត្រៀមបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចជាតិ និងជួយប្រជាជនដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ (មានវីដេអូ)

    ថៃ៖ រដ្ឋាភិបាលថៃត្រៀមបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារ ស្ថិតក្នុងគោលបំណងសង្គ្រោះផ្នែកសេដ្ឋកិច្ចជួយដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ និងគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ។ស្របពេលជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្រ្តីថៃ លោក ស៊ូភាតតាណាភុត ភុនមីឆាវ (Supattanapong Punmeechaow) ថ្លែងថា គណៈរដ្ឋមន្រ្តីថៃបានអនុម័តកញ្ចប់ថវិកាគាំទ្រសេដ្ឋកិច្ច ដែលមានទំហំទឹកប្រាក់ប្រមាណ១៧៨.៥ពាន់លានបាត ឬស្មើនឹង៥.៧ពាន់លានដុល្លារ ។បើតាមឧបនាយករដ្ឋមន្រ្តីថៃរូបនេះ កញ្ចប់ថវិកាសង្រ្គោះដ៏ច្រើនខាងលើ រដ្ឋាភិបាលនឹងជួយប្រជាជន តាមរយៈកម្មវិធីមួយចំនួន ដែលក្នុងនោះមានដូចជាការអនុគ្រោះលើការទិញទំនិញ-សេវាកម្ម និងការផ្តល់លុយឧបត្ថម្ភជាដើម ៕ ស៊ីនហួរ

  • វិបត្តិកូវីដ-១៩ ធ្វើអោយប្រជាជនឥណ្ឌាប្រមាណ២៣០លាននាក់ធ្លាក់ក្នុងភាពក្រីក្រកាលពីឆ្នាំ២០២០ (មានវីដេអូ)

    វិបត្តិកូវីដ-១៩ ធ្វើអោយប្រជាជនឥណ្ឌាប្រមាណ២៣០លាននាក់ធ្លាក់ក្នុងភាពក្រីក្រកាលពីឆ្នាំ២០២០ (មានវីដេអូ)

    ឥណ្ឌា៖ ពលរដ្ឋជនឥណ្ឌាប្រមាណ២៣០លាននាក់បានធ្លាក់ក្នុងភាពក្រីក្រ ដោយសារវិបត្តិកូវីឌ១៩កាលពីឆ្នាំ២០២០ ក្នុងនោះយុវជននិងស្ត្រីគឺជាក្រុមមនុស្សដែលរងគ្រោះធ្ងន់ធ្ងរជាងគេ នេះបើតាមការសិក្សាថ្មីមួយ ដែលដកស្រង់ចុះផ្សាយដោយសារព័ត៌មាន AFP ។យោងតាមរបាយការណ៍ពីសាកលវិទ្យាល័យ អាហ្ស៊ីម ព្រីមជី (Azim Premji) ដែលមានមូលដ្ឋាននៅទីក្រុង បែនក្លាឡ័រ (Bangalore) បានឲ្យដឹងថា វិធានការបិទខ្ទប់ប្រទេសយ៉ាងតឹងរ៉ឹងរបស់ឥណ្ឌា ដែលបានបន្តអស់រយៈពេលជាច្រើនខែ ចាប់តាំងពីខែមីនាមក ធ្វើឱ្យមនុស្សជិត ១០០លាននាក់បាត់បង់ការងារធ្វើ ខណៈដែលប្រមាណ១៥ភាគរយនៃពួកគេមិនអាចរកការ ងារធ្វើបានវិញរហូតដល់ចុងឆ្នាំ២០២១នេះ ។ទន្ទឹមនឹងរបាយការណ៍ខាងលើនេះ ប្រជាជនឥណ្ឌាប្រមាណ៥០លាននាក់ត្រូវបានគេរំពឹងថា នឹងរួចផុតពីភាពក្រីក្រកាលពីឆ្នាំមុន តែផ្ទុយទៅវិញ ប្រជាជនក្រីក្របំផុតចំនួន២០ភាគរយបានបាត់បង់ប្រាក់ចំណូលទាំងស្រង់នៅក្នុងខែមេសា និងខែឧសភា នៅពេលដែលអាជីវកម្មត្រូវបានបិទទ្វារ ៕ ប្រភព៖ AFP

  • សកម្មភាពជួញដូរក្នុងទីផ្សារមូលបត្រកម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងកំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល (មានវីដេអូ)

    សកម្មភាពជួញដូរក្នុងទីផ្សារមូលបត្រកម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងកំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល (មានវីដេអូ)
  • នៅថ្ងៃនេះគឺជាការចាប់ផ្តើមជាផ្លូវការហើយនូវ ការនាំចេញ ស្វាយស្រស់ដោយផ្ទាល់ពី កម្ពុជាទៅកាន់ទីផ្សារចិន

    នៅថ្ងៃនេះគឺជាការចាប់ផ្តើមជាផ្លូវការហើយនូវ ការនាំចេញ ស្វាយស្រស់ដោយផ្ទាល់ពី កម្ពុជាទៅកាន់ទីផ្សារចិន

    រដ្ឋមន្ត្រីកសិកម្ម៖ នៅថ្ងៃនេះគឺជាការចាប់ផ្តើមជាផ្លូវការហើយនូវការនាំចេញ ស្វាយស្រស់ ដោយផ្ទាល់ពីកម្ពុជាទៅកាន់ទីផ្សារចិន នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រ ចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចិនហើយក៏ជាផ្លែឈើស្រស់ ទី២បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់នោះ៕

  • នៅត្រីមាសដំបូងឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Amazon កើនឡើងរហូតដល់ ១០៨.៥ពាន់លានដុល្លារ កើនឡើង៤៤ភាគរយ (មានវីដេអូ)

    នៅត្រីមាសដំបូងឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Amazon កើនឡើងរហូតដល់ ១០៨.៥ពាន់លានដុល្លារ កើនឡើង៤៤ភាគរយ (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុន Amazon បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុបឋមប្រចាំត្រីមាសដំបូងដើមឆ្នាំ២០២១នេះ ដោយប្រាក់ចំណេញដែលខ្លួនទទួលបានលើសពីការរំពឹងទុក ក្នុងនោះប្រាក់ចំណេញភាគច្រើនបានមកពីការទិញម្ហូបអាហារ និងគ្រឿងទេស ។មូលហេតុដែលធ្វើអោយក្រុមហ៊ុន Amazon កើនឡើងប្រាក់ចំណូលខាងលើនេះ គឺដោយ សារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យអតិថិជនអាមេរិកភាគច្រើនត្រូវសម្ងំនៅក្នុងផ្ទះ ជាពិសេសគឺពួកគេពិបាកក្នុងការចេញទៅខាងក្រៅ ដើម្បីទិញម្ហូបអាហារ និងគ្រឿងទេស ។សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ សេវាកម្ម Amazon Prime បានកើនឡើងនូវអ្នកប្រើប្រាស់រហូតដល់២០០លាននាក់ ដែលវាជាផ្នែកមួយជំរុញឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន Amazon កើនឡើងផងដែរនៅក្នុងត្រីមាសនេះ ៕ ប្រភព៖ CNA

  • អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ៖ បើទោះជាទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ក៏ដោយ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណេញបានជិត១០លានដុល្លារក្នុងឆ្នាំ២០២០ (មានវីដេអូ)

    អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ៖ បើទោះជាទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ក៏ដោយ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណេញបានជិត១០លានដុល្លារក្នុងឆ្នាំ២០២០ (មានវីដេអូ)

    ភ្នំពេញ៖ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វ័យយ័តភ្នំពេញបានមានប្រសាសន៍អោយដឹងថា បើទោះជាទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ក៏ដោយ ប្រាក់ចំណូលដែលកំពង់ផែស្វយ័តភ្នំពេញ រកបានពីការនាំចូល-នាំចេញទំនិញឆ្លងកាត់កំពង់ផែក្នុងឆ្នាំ២០២០ សម្រេចបានជិត១០លានដុល្លារ ។ ទន្ទឹមគ្នា ឯកឧត្តម ហ៊ឺ បាវី បានបង្ហាញមោទនភាពចំពោះស្នាដៃជាសមិទ្ធផលមូលប័ត្រដែលកំពង់ផែស្វយ័តភ្នំពេញសម្រេចបានក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ។ ឯកឧត្តមអគ្គនាយកបន្ថែមថា ឆ្នាំ២០២០ កំពង់ផែស្វយ័តភ្នំពេញ សម្រេចលទ្ធផលអាជីវកម្មដោយទទួលបាននូវបរិមាណកុងតឺន័រចំនួន២៩ម៉ឺន៨៥៧ទូ (TEUs) អនុវត្តបាន៩៤% បើធៀបនឹងផែនការឆ្នាំ២០២០ និងកើនឡើង៣,៤៩% បើធៀបនឹងឆ្នាំ២០១៩ ។ ចំណែកលទ្ធផលហិរញ្ញវត្ថុឆ្នាំ២០២០ កំពង់ផែទទួលបានប្រាក់ចំណេញជិត១០លានដុល្លារអាមេរិក គឺថយចុះ១៤% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ ទោះជាយ៉ាងណាក៏ដោយ កំពង់ផែ នៅតែមានផែនការការងារជាអាទិភាពបន្តទៀតសម្រាប់អនុវត្តឆ្នាំ២០២១ ដូចជាការងារពង្រីកចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រឲ្យបានដល់៥០ម៉ឺនទូ(TEU)ក្នុង១ឆ្នាំ ការធ្វើទំនើបកម្មចំណតផែពហុបំណង TS៣ ដើម្បីឲ្យក្លាយទៅជាចំណតផែទេសចរណ៍អន្តរជាតិ TS៣ ព្រមទាំងការងារបំពាក់ឧបករណ៍ និងប្រព័ន្ធព័ត៌មានវិទ្យា ក៏ដូចជាការកែសម្រួលតម្លៃអនុគ្រោះលើសេវាកម្មមួយចំនួន ដើម្បីទាក់ទាញអតិថិជនឲ្យមកប្រើប្រាស់កំពង់ផែបន្ថែមទៀត ។ គួរបញ្ជាក់ថា ទីផ្សារប្រភេទទំនិញនាំចូល-នាំចេញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានដូចជា គ្រឿងសំណង់ វត្ថុធាតុដើមវាយនភ័ណ្ឌ សំភារៈប្រើប្រាស់ក្នុងផ្ទះ អាហារនិងភេសជ្ជៈ…

  • ការស្រាវជ្រាវថ្មីចុងក្រោយបង្ហាញថា ក្នុងឆ្នាំ២០២១នេះ ការលក់ស្មាតហ្វូនកើនឡើងចន្លោះពី១.៣ ទៅ ១.៥ពាន់លានគ្រឿង បើធៀបនឹងឆ្នាំ២០២០កើនឡើងជាង១១ភាគរយ (មានវីដេអូ)

    ការស្រាវជ្រាវថ្មីចុងក្រោយបង្ហាញថា ក្នុងឆ្នាំ២០២១នេះ ការលក់ស្មាតហ្វូនកើនឡើងចន្លោះពី១.៣ ទៅ ១.៥ពាន់លានគ្រឿង បើធៀបនឹងឆ្នាំ២០២០កើនឡើងជាង១១ភាគរយ (មានវីដេអូ)
  • ក្រុមហ៊ុនផលិតបន្ទះឈីប Intel បោះទុនវិនិយោគបន្ថែម៦០០លានដុល្លារនៅអ៊ីស្រាអែល ដោយបង្កើតការងារថ្មីយ៉ាងហោចណាស់៦ពាន់នាក់ (មានវីដេអូ)

    ក្រុមហ៊ុនផលិតបន្ទះឈីប Intel បោះទុនវិនិយោគបន្ថែម៦០០លានដុល្លារនៅអ៊ីស្រាអែល ដោយបង្កើតការងារថ្មីយ៉ាងហោចណាស់៦ពាន់នាក់ (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុន Intel ថ្មីៗនេះប្រកាសថា ខ្លួនគ្រោងបោះទុនវិនិយោគរហូតដល់៦០០លានដុល្លារបន្ថែមទៀតនៅប្រទេសអ៊ីស្រាអែល ស្ថិតក្នុងគោលបំណងពង្រីកការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ហើយថា ខ្លួនបានចំណាយប្រាក់១០ពាន់លានដុល្លារសម្រាប់រោងចក្រផលិតបន្ទះឈីបថ្មីមួយ ។បើតាមក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំនេះ ទឹកប្រាក់ចំនួន៦០០លានដុល្លារនេះ នឹងត្រូវបែកចែកជាពីរផ្នែក គឺ៤០០លានដុល្លារនឹងត្រូវវិនិយោគបន្ថែមនៅ ម៉ូបីលអាយ (Mobileye) ជាការិយាល័យកណ្តាលរបស់ខ្លួននៅទីក្រុង ហ្សេរុយសាឡឹម ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ ។ ដោយឡែក២០០លានដុល្លារទៀត នឹងបង្កើតជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលហៅថា IDC12 ដែលមានទីតាំងស្ថិតនៅទីក្រុងកំពង់ផែ ហៃហ្វា (Haifa) ភាគខាងជើងជាប់នឹងមជ្ឈមណ្ឌលអភិវឌ្ឍន៍របស់ក្រុមហ៊ុននាបច្ចុប្បន្ន ។ស្របពេលជាមួយគ្នានោះដែរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intel លោក ផេត ជែលស៊ីងជើ បញ្ជាក់ថា ការវិនិយោគខាងលើនេះ វាមិនត្រឹមតែជាការបង្កើតនូវបន្ទះឈីបដ៏អស្ចារ្យនោះទេ ប៉ុន្តែវាក៏ជាការបង្កើតឱ្យកាសការងារថ្មីយ៉ាងហោចណាស់៦ពាន់នាក់ផងដែរ ៕ ប្រភព៖ Reuters

  • ក្រុមហ៊ុនចំនួន៦ បោះទុនវិនិយោគជាង ១០០លានដុល្លារ និងអាចបង្កើតការងារបានជិត ២ពនាក់ន្លែង

    ក្រុមហ៊ុនចំនួន៦ បោះទុនវិនិយោគជាង ១០០លានដុល្លារ និងអាចបង្កើតការងារបានជិត ២ពនាក់ន្លែង

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៥ឧសភាឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៦ ជាមួយនឹងទុនវិនិយោគ១០៦លាន៣សែនដុល្លារអាមេរិក។ ក្រុមហ៊ុនទាំង៦រួមមាន៖ ១-ក្រុមហ៊ុន YIANKANG BIOLOGICAL TECHNOLOGY CO., LTD លើគម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២លាន៩សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។ ២- ក្រុមហ៊ុន OCEAN TREASURE DYEING & PRINTING CO., LTD លើគម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។ ៣- ក្រុមហ៊ុន LESSO (CAMBODIA) TRADING CO., LTD លើគម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃរកានិងភូមិត្រពាំងជូន…

  • អ្នកវិភាគដ៏ល្បីម្នាក់និយាយថា ក្រុមហ៊ុន Apple នឹងបញ្ចេញទូរស័ព្ទ iPhone អេក្រង់បត់នៅឆ្នាំ២០២៣ ហើយរំពឹងថា នឹងលក់បានរហូតដល់២០លានគ្រឿង (មានវីដេអូ)

    អ្នកវិភាគដ៏ល្បីម្នាក់និយាយថា ក្រុមហ៊ុន Apple នឹងបញ្ចេញទូរស័ព្ទ iPhone អេក្រង់បត់នៅឆ្នាំ២០២៣ ហើយរំពឹងថា នឹងលក់បានរហូតដល់២០លានគ្រឿង (មានវីដេអូ)