Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អ៊ីតាលីទទួលបានកញ្ចប់ជំនួយ១៥.៤លានដុល្លារពីសហភាពអឺរ៉ុប ដើម្បីស្រោចស្រង់សេដ្ឋកិច្ចក្រុមហ៊ុនអាកាសចរណ៍ Alitalia របស់ប្រទេសខ្លួន (មានវីដេអូ)

    អ៊ីតាលីទទួលបានកញ្ចប់ជំនួយ១៥.៤លានដុល្លារពីសហភាពអឺរ៉ុប ដើម្បីស្រោចស្រង់សេដ្ឋកិច្ចក្រុមហ៊ុនអាកាសចរណ៍ Alitalia របស់ប្រទេសខ្លួន (មានវីដេអូ)

    បរទេស៖ នាយកប្រតិបត្តិសហភាពអឺរ៉ុបបានអោយដឹងថា គណៈកម្មការអឺរ៉ុបបានប្រកាសផ្តល់ទឹកប្រាក់១២.៨លានអឺរ៉ូ ឬស្មើនឹង១៥.៤លានដុល្លារជាជំនួយរដ្ឋដល់រដ្ឋាភិបាលអ៊ីតាលី ដើម្បីសង្គ្រោះសេដ្ឋកិច្ចក្រុមហ៊ុនអាកាសចរណ៍ អាលីថារៀ (Alitalia) អោយងើបរួចពីការខាតបង់ ដែលបង្កឡើងដោយវិបត្តិកូវីដ១៩ ។សេចក្តីប្រកាសរបស់គណៈកម្មករអឺរ៉ុបបានលើកឡើងថា គណៈកម្មករអឺរ៉ុបបានមើលឃើញថា វិធានការផ្តល់ជំនួយដល់អ៊ីតាលីចំនួន១២.៨លានអឺរ៉ូ ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍អ៊ីតាលី អាលីថារៀ គឺស្របទៅនឹងច្បាប់ជំនួយរដ្ឋក្នុងតំបន់អឺរ៉ុប ។ គណៈកម្មករអឺរ៉ុបបានបន្ថែមថា វិធានការនេះ មានបំណងផ្តល់សំណងដល់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការខូចខាតដែលរងគ្រោះលើការដឹកជញ្ជូនជាក់ស្តែង ដោយសារការផ្ទុះឡើងវីរុសកូវីដ១៩ អំឡុងពេលខែមករា ឆ្នាំ២០២១ ។ក្រុមហ៊ុន អាលីថារៀ ស្ថិតក្នុងស្ថានភាពក្ស័យធនទៅហើយ ដោយក្រុមហ៊ុនអាកាសចរណ៍អ៊ីតាលីមួយនេះ បានខាតបង់ថវិកាជាច្រើនឆ្នាំរហូតមកដល់ពេលនេះ និងត្រូវបានដាក់ក្រោមរដ្ឋបាលរដ្ឋនៅក្នុងឆ្នាំ ២០១៧ ។ ចាប់តាំងពីពេលនោះមក អ៊ីតាលីពុំអាចរកបានអ្នកដែលអាចទទួលយកក្រុមហ៊ុននេះនៅឡើយ ៕ Reuters

  • នៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ សេដ្ឋកិច្ចចក្រភពអង់គ្លេសបានធ្លាក់ចុះ១.៥ភាគរយ (មានវីដេអូ)

    នៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ សេដ្ឋកិច្ចចក្រភពអង់គ្លេសបានធ្លាក់ចុះ១.៥ភាគរយ (មានវីដេអូ)

    នៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ សេដ្ឋកិច្ចចក្រភពអង់គ្លេសបានធ្លាក់ចុះ១.៥ភាគរយអង់គ្លេស៖ ទិន្នន័យផ្លូវការបានបង្ហាញអោយដឹងថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានធ្លាក់ចុះ១.៥ភាគរយនៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ ដោយសារតែអង់គ្លេសបានទទួលរងផលប៉ះពាល់ពីការបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ។ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានឆ្លើយតបចំពោះទិន្នន័យខាងលើនេះថា នៅពេលយើងបើកសេដ្ឋកិច្ចឡើងវិញដោយប្រុងប្រយ័ត្ន ខ្ញុំនឹងបន្តក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីគាំទ្រការស្ទុះងើបឡើងវិញរបស់យើង ។ទោះយ៉ាងណា ថ្មីៗនេះចក្រភពអង់គ្លេសកំពុងចាកចេញពីការបិទខ្ទប់ក្នុងល្បឿនជាបណ្ដើរៗ ដែលអាចឲ្យក្រុមហ៊ុនស្ទុះងើបឡើងពីការធ្លាក់ចុះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ។ ទន្ទឹមគ្នា ការិយាល័យជាតិស្ថិតិបានបង្ហាញថា ទោះបីជាមានការរឹតបន្តឹងនៅត្រីមាសទី១ក៏ដោយ ក៏ចក្រភពអង់គ្លេសទទួលបានកំណើនការស្ទុះងើបឡើងវិញ២.១ភាគរយកាលពីខែមីនា ឆ្នាំ២០២១នេះផងដែរ ៕ ប្រភព៖ Yahoo News

  • ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានជាង២០លានដុល្លារ កើនឡើង១១ភាគរយនៅត្រីមាសទី១ ឆ្នាំ២០២១នេះ (មានវីដេអូ)

    ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានជាង២០លានដុល្លារ កើនឡើង១១ភាគរយនៅត្រីមាសទី១ ឆ្នាំ២០២១នេះ (មានវីដេអូ)

    ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលសរុបបានជាង២០លានដុល្លារនៅត្រីមាសទី១ ឆ្នាំ២០២១នេះ មានការកើនឡើងជាង១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ ប្រមាណ១៧លានដុល្លារ ។បើតាមរបាយការណ៍បានអោយដឹងថា ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំ២០២១ ទទួលបានចំនួន៨ម៉ឺន១ពាន់២៩១លាន១១ម៉ឺន៣ពាន់រៀល ឬស្មើនឹងប្រមាណ២០លានដុល្លារ កើនឡើងជាង១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៧ម៉ឺន១ពាន់៧០៧លាន៧៨ម៉ឺន១ពាន់រៀល ឬស្មើនឹងប្រមាណ១៧លានដុល្លារ ។ ដោយឡែកប្រាក់ចំណេញដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបាននៅក្នុងឆ្នាំ២០២១នេះសរុបចំនួន៣ម៉ឺន៦ពាន់៨០៥លាន២០ម៉ឹន៦ពាន់រៀល ឬស្មើនឹងប្រមាណជាង៩លានដុល្លារ កើនឡើង៩៧ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន៨២០លាន៣៩ម៉ឺន៥ពាន់រៀល ឬស្មើនឹងប្រមាណ២០ម៉ឺនដុល្លារ ។សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ៕

  • អភិបាលខេត្តស្ទឹងត្រែង អំពាវនាវឱ្យរួមគ្នាគោរពច្បាប់ការងារ និងចូលរួមបង្ការការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍

    អភិបាលខេត្តស្ទឹងត្រែង អំពាវនាវឱ្យរួមគ្នាគោរពច្បាប់ការងារ និងចូលរួមបង្ការការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍

    ខេត្តស្ទឹងត្រែង៖ ឯកឧត្តម  ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់កម្មករ និយោជិត ដែលកំពុងបំរើការងារនៅក្នុងក្រុមហ៊ុនហ្គ្រែនស៊ី ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសនានាទាំងអស់ ត្រូវរួមគ្នាអនុវត្តវិធានការសុខាភិបាល ដើម្បីរក្សារស្ថេរភាពការងាររបស់ខ្លួន ស្របពេលដែលក្រុមហ៊ុន បានផ្តល់ការងារ និងកំពុងដំណើរការប្រមូលផល និងការវិចខ្ចប់ផ្លែស្វាយ ៣ប្រភេទ នាំឆ្ពោះទៅកាន់ទីផ្សារក្រៅប្រទេស។ ការថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាស ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៥ «ទិវាពលកម្មអន្តរជាតិ»  ដែលមានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ទីរពាក់ព័្ធននៅជុំវិញខេត្ត តំណាងក្រុមហ៊ុន និងកម្មករ កម្មការនីផ្នែកវិចខ្ចប់ ប្រមាណ ១០០នាក់ នាថ្ងៃទី១៣ឧសភាឆ្នាំ២០២១ នៅក្នុងក្រុមហ៊ុនហ្គ្រែនស៊ី ស្ថិតនៅភូមិឬទ្ធីសែនជ័យ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឯកឧត្តម អភិបាលខេត្តក៏ បានជម្រុញដល់ម្ចាស់ក្រុមហ៊ុន ដែលជាភាគីនិយោជក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជូនកម្មករ និយោជិត ដោយត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺវិធានការ ៣កុំ និង៣ការពារឲ្យខាងតែបាន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩  បើទោះបីខេត្តស្ទឹងត្រែង នាបច្ចុប្បន្ននេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ មួយករណីក៏មែនពិត តែអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការបានទាន់ពេលវេលា។…

  • លោក មូន ជែអ៊ីន បន្តប្តេជ្ញាបង្កើតឱកាសការងារថ្មីអោយបាន៥០ម៉ឺនកន្លែងក្នុងមួយឆ្នាំ មុនពេលចេញពីតំណែងប្រធានាធិបតីកូរ៉េខាងត្បូង (មានវីដេអូ)

    លោក មូន ជែអ៊ីន បន្តប្តេជ្ញាបង្កើតឱកាសការងារថ្មីអោយបាន៥០ម៉ឺនកន្លែងក្នុងមួយឆ្នាំ មុនពេលចេញពីតំណែងប្រធានាធិបតីកូរ៉េខាងត្បូង (មានវីដេអូ)

    Video Link: https://fb.watch/5sIBd9eWRw/ បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលោក ក្នុងការបន្តការចំណាយរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រេចគោលបំណងធំបង្កើតការងារឲ្យបានច្រើន ខណៈដែលមួយរយៈចុងក្រោយនេះ អត្រាអត់ការងាររបស់ប្រជាំជនខ្លួនកាន់តែអាក្រក់មិនធ្លាប់មាន ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៃខួប៤ឆ្នាំ នៃការឡើងកាន់អំណាច លោក មូន ជែអ៊ីន បានបង្ហាញពីគោលការណ៍ជាច្រើនរបស់រដ្ឋាភិបាលដែលគ្រោងនឹងដាក់ចេញ ដើម្បីធ្វើយ៉ាងណាអាចធានាឲ្យសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងទទួលបានកំណើនច្រើនជាង៤ភាគរយសម្រាប់ឆ្នាំ2021នេះ ពោលគឺក្នុងទំហំដែលច្រើនជាងការព្យាករណ៍របស់ក្រសួងហិរញ្ញវត្ថុដែលមានត្រឹមតែ៣ ឬ ៤ភាគរយប៉ុណ្ណោះ ។ ទោះបីជាការនាំចេញរបស់កូរ៉េខាងត្បូងពេលបច្ចុប្បន្ននេះបានកើនឡើងក្តី ប៉ុន្តែតួលេខនៃពលរដ្ឋអត់ការងារធ្វើនៅតែបន្តកើនឡើងខ្លាំងនៅត្រីមាសដំបូងឆ្នាំ2021នេះ ដែលវាត្រូវបានចាត់ទុកថា ជាអត្រារូបភាពដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដោយបានប៉ះពាល់យ៉ាងខ្លាំងទៅដល់កេរ្ត៍ឈ្មោះរបស់លោក មូន រហូតត្រូវបានពលរដ្ឋកូរ៉េហៅលោកថា ជាប្រធានាធិបតីការងារ (Jobs President) ។កាលពីពេលកន្លងទៅ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានធ្វើការសន្យា និងប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ថា នឹងបង្កើនការងារថ្មីរហូតដល់៥០ម៉ឺនកន្លែងក្នុងមួយឆ្នាំសម្រាប់រយៈពេល៥ឆ្នាំ នៃអាណត្តិរបស់លោក ដែលនឹងឈានចូលមកដល់ទីបញ្ចប់នៅចុងឆ្នាំ2022ខាងមុខនេះ ៕

  • សហភាពអឺរ៉ុប (EU) រំពឹងថា សេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូលនឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ២០២១នេះ និងឆ្នាំបន្ទាប់ (មានវីដេអូ)

    សហភាពអឺរ៉ុប (EU) រំពឹងថា សេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូលនឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ២០២១នេះ និងឆ្នាំបន្ទាប់ (មានវីដេអូ)

    Video: https://fb.watch/5sIBd9eWRw/ ប្រ៊ូសែល ៖ សហភាពអឺរ៉ុប (EU) បានធ្វើការរំពឹងទាំងភាពជឿជាក់ថា សេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូលនឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ2021នេះ បន្ទាប់ពីសមាជិកក្នុងប្លុករបស់ខ្លួនទាំងអស់បានដាំក្បាលចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចស្ទើរគ្រប់ប្រទេស ដោយទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហារាតត្បាតនៃវីរុសកូវីដ១៩កាលពីឆ្នាំកន្លងទៅ ។បើតាមសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប (EU) សេដ្ឋកិច្ចរបស់នៅក្នុងប្លុកមួយនេះ នឹងមានកំណើនខ្លាំងឡើងវិញសម្រាប់ឆ្នាំ2021នេះ ដែលតួលេខថ្មីនៃទំហំសេដ្ឋកិច្ចនេះ អាចខ្ពស់ជាងការព្យាករណ៍ទុកលើកមុនទៅទៀត ។ ប្រភពដដែលអោយដឹងទៀតថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសសមាជិកទាំង២៧នឹងហក់ឡើងវិញ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់រួមនឹងកើនឡើងប្រមាណជា៤.២ភាគរយ ដែលតួលេខនេះមានភាពខ្លាំងក្លាជាងការរំពឹងទុកដែលធ្លាប់បានធ្វើឡើងកាលពីខែកុម្ភៈ ក្នុងអត្រាត្រឹមតែ3.7ភាគរយប៉ុណ្ណោះ ។សូមជម្រាបថា សម្រាប់ការព្យាករណ៍នៅឆ្នាំក្រោយនេះវិញ សហភាពអឺរ៉ុបអាចទទួលបានកំណើនប្រមាណជា៤.៤ភាគរយជំនួសឲ្យការព្យាករណ៍ទុកលើកមុនកាលពីខែកុម្ភៈដែលមានត្រឹមតែ៣.៩ភាគរយ ហើយវាក៏ជាពេលវេលាដែលរដ្ឋជាសមាជិកទន្ទឹងរង់ចាំជាយូរមកហើយដែរ នៅពេលដែលកញ្ចប់ជំនួយដំបូងបំផុតរបស់សហភាពអឺរ៉ុបប្រមាណជា៧៥០ពាន់លានអឺរ៉ូ ឬស្មើនឹង៩១០ពាន់លានដុល្លារ នឹងត្រូវបានចាប់ផ្តើមយកមកប្រើប្រាស់បាន ក្នុងកិច្ចការងារស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ ៕

  • ប្រធានមន្ទីរកសិកម្មខេត្តកំពតបញ្ជាក់ថា ការប្រមូលផលផ្លែទុរេននៅឆ្នាំ២០២១នេះ ទទួលបានកំណើន២៥ភាគយ ខណៈដែលតម្លៃប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅ (មានវីដេអូ)

    ប្រធានមន្ទីរកសិកម្មខេត្តកំពតបញ្ជាក់ថា ការប្រមូលផលផ្លែទុរេននៅឆ្នាំ២០២១នេះ ទទួលបានកំណើន២៥ភាគយ ខណៈដែលតម្លៃប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅ (មានវីដេអូ)

    ខេត្តកំពត៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក ចាន់ រិទ្ធិ បានឲ្យដឹងថា ការប្រមូលផលផ្លែទុរេននៅក្នុងឆ្នាំ២០២១នេះ កើនឡើងជាងឆ្នាំ២០២០កន្លងទៅប្រមាណ២៥ភាគរយ ដោយសារអាកាសធាតុអំណោយផល ។ រីឯតម្លៃវិញ ចន្លោះពី២ម៉ឺនរៀលទៅ២ម៉ឺន៨ពាន់រៀលក្នុង១គីឡូក្រាម ។លោកបន្តថា គិតមកទល់បច្ចុប្បន្ននេះ ផ្ទៃដីដាំដុះទុរេនសរុប១ពាន់៦០ហិចតា ។ ក្នុងនោះផ្ទៃដីប្រមូលផលទំហំ៨៩៨ហិចតា បរិមាណផលចំនួន១ម៉ឺន៣២៧តោន ។ ទាក់ទងតម្លៃទុរេន លោកបានឲ្យដឹងថា ជាមធ្យមសម្រាប់ប្រភេទមួនថងថ្លៃ២ម៉ឺន៨ពាន់រៀលក្នុង១គីឡូ ឳខាក់ ២ម៉ឺន៤ពាន់រៀលក្នុង១គីឡូ និងប្រភេទសន្តង់កិត២ម៉ឺនរៀលក្នុង១គីឡូ ។ លោកបន្ថែមថា ផលទុរេនខេត្តកំពតនៅតែបន្តលក់ចេញទៅក្រៅខេត្តមិនស្ទះទេ គឺមានម៉ូយឱ្យផ្ញើរទៅបណ្ដាខេត្ត និងរាជធានីតាមធម្មតា ទោះបីក្នុងសម័យជម្ងឺកូវីដ១៩កំពុងរីករាលដាលក៏ដោយ ។សូមជម្រាបផងដែរថា ទុរេនក្រៅពីខេត្តកំពត ក៏មានការដាំដុះច្រើនដែរនៅបណ្តាខេត្តផ្សេងៗទៀត ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង កោះកុង មណ្ឌលគិរី និងខេត្តពោធិ៍សាត់ ។ ប៉ុន្តែចំពោះរសជាតិនៃទុរេនវិញ គឺគ្មានទុរេនខេត្តណាមួយអាចប្រជែងនឹងទុរេនខេត្តកំពតបានទេ ទើបរដ្ឋាភិបាលសម្រេចយកផ្លែទុរេនជានិមិត្តសញ្ញាប្រចាំខេត្តកំពត ៕

  • ប្រធានមន្ទីរកសិកម្មខេត្តកំពតបញ្ជាក់ថា ការប្រមូលផលផ្លែទុរេននៅឆ្នាំ២០២១ នេះ ទទួលបានកំណើន២៥ភាគរយ (មានវីដេអូ)

    ប្រធានមន្ទីរកសិកម្មខេត្តកំពតបញ្ជាក់ថា ការប្រមូលផលផ្លែទុរេននៅឆ្នាំ២០២១ នេះ ទទួលបានកំណើន២៥ភាគរយ (មានវីដេអូ)

    ប្រធានមន្ទីរកសិកម្មខេត្តកំពតបញ្ជាក់ថា ការប្រមូលផលផ្លែទុរេននៅឆ្នាំ២០២១នេះ ទទួលបានកំណើន២៥ភាគរយ ខណៈដែលតម្លៃប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅខេត្តកំពត៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក ចាន់ រិទ្ធិ បានឲ្យដឹងថា ការប្រមូលផលផ្លែទុរេននៅក្នុងឆ្នាំ២០២១នេះ កើនឡើងជាងឆ្នាំ២០២០កន្លងទៅប្រមាណ២៥ភាគរយ ដោយសារអាកាសធាតុអំណោយផល ។ រីឯតម្លៃវិញ ចន្លោះពី២ម៉ឺនរៀលទៅ២ម៉ឺន៨ពាន់រៀលក្នុង១គីឡូក្រាម ។លោកបន្តថា គិតមកទល់បច្ចុប្បន្ននេះ ផ្ទៃដីដាំដុះទុរេនសរុប១ពាន់៦០ហិចតា ។ ក្នុងនោះផ្ទៃដីប្រមូលផលទំហំ៨៩៨ហិចតា បរិមាណផលចំនួន១ម៉ឺន៣២៧តោន ។ ទាក់ទងតម្លៃទុរេន លោកបានឲ្យដឹងថា ជាមធ្យមសម្រាប់ប្រភេទមួនថងថ្លៃ២ម៉ឺន៨ពាន់រៀលក្នុង១គីឡូ ឳខាក់ ២ម៉ឺន៤ពាន់រៀលក្នុង១គីឡូ និងប្រភេទសន្តង់កិត២ម៉ឺនរៀលក្នុង១គីឡូ ។ លោកបន្ថែមថា ផលទុរេនខេត្តកំពតនៅតែបន្តលក់ចេញទៅក្រៅខេត្តមិនស្ទះទេ គឺមានម៉ូយឱ្យផ្ញើរទៅបណ្ដាខេត្ត និងរាជធានីតាមធម្មតា ទោះបីក្នុងសម័យជម្ងឺកូវីដ១៩កំពុងរីករាលដាលក៏ដោយ ។សូមជម្រាបផងដែរថា ទុរេនក្រៅពីខេត្តកំពត ក៏មានការដាំដុះច្រើនដែរនៅបណ្តាខេត្តផ្សេងៗទៀត ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង កោះកុង មណ្ឌលគិរី និងខេត្តពោធិ៍សាត់ ។ ប៉ុន្តែចំពោះរសជាតិនៃទុរេនវិញ គឺគ្មានទុរេនខេត្តណាមួយអាចប្រជែងនឹងទុរេនខេត្តកំពតបានទេ ទើបរដ្ឋាភិបាលសម្រេចយកផ្លែទុរេនជានិមិត្តសញ្ញាប្រចាំខេត្តកំពត ៕

  • នៅត្រីមាសទី១ឆ្នាំ២០២១ ប្រាក់ចំណេញ និងប្រាក់ចំណូលរបស់ក្រុមហ៊ុន PayPal ទទួលបានលើសពីការរំពឹងទុក និងកើនឡើងខ្ពស់ (មានវីដេអូ)

    នៅត្រីមាសទី១ឆ្នាំ២០២១ ប្រាក់ចំណេញ និងប្រាក់ចំណូលរបស់ក្រុមហ៊ុន PayPal ទទួលបានលើសពីការរំពឹងទុក និងកើនឡើងខ្ពស់ (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុនផ្ដល់សេវាកម្មធនាគារអនឡាញយក្ស ផេផាល់ (PayPal) បានឱ្យដឹងថាក្រុមហ៊ុនខ្លួនទទួលបានប្រាក់ចំណូលខ្ពស់ និង លើសពីការរំពឹងទុករបស់អ្នកវិភាគ ដោយ សារតែវិបត្តិកូវីដ១៩ ដែលបានធ្វើឱ្យការទូទាត់ប្រាក់តាមអនឡាញមានកើនឡើង ជាពិសេសការទិញទំនិញតាមអនឡាញដោយប្រើប្រាស់ការបង់ប្រាក់តាមបែបឌីជីថល ។ទោះជាយ៉ាងណា ក្រុមហ៊ុន ផេផាល់ មិនបានប្រកាសបង្ហាញរបាយការណ៍លម្អិត ពាក់ព័ន្ធនឹងប្រាក់ចំណូល និងចំណេញរបស់ខ្លួននោះទេ ដោយគ្រាន់តែឱ្យដឹងថា នៅត្រីមាសទី១ឆ្នាំ២០២១នេះ ខ្លួនទទួលបានប្រាក់ចំណូលកើនឡើងជាង៣០ភាគរយ និងប្រាក់ចំណេញទទួលបានលើសពីការរំពឹងទុក ខណៈរបាយការណ៍លម្អិតអាចនឹងបង្ហាញនាពេលឆាប់ៗខាងមុខនេះ ។បើតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផេផាល់ លោក ដាន់ ស្កុលមែន នៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ មានការទូទាត់ប្រាក់តាមរយៈ ផេផាល់ ដែលសរុបមានទឹកប្រាក់ចំនួន២៨៥ពាន់លានដុល្លារ ពោលគឺកើនឡើង៥០ភាគរយ និងទទួលបានអតិថិជនថ្មីចំនួន១៤.៥លាននាក់ ៕ ប្រភព៖ Reuters

  • ក្នុងឆ្នាំ២០២០ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Huawei មានចំនួន៩.៨៣ពាន់លានដុល្លារ កើនឡើង៣.២ភាគរយ (មានវីដេអូ)

    ក្នុងឆ្នាំ២០២០ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Huawei មានចំនួន៩.៨៣ពាន់លានដុល្លារ កើនឡើង៣.២ភាគរយ (មានវីដេអូ)

    ចិន៖ ក្រុមហ៊ុន ហូវៃ តិចណូឡូជី បានរាយការណ៍ពីកំណើនប្រាក់ចំណេញប្រចាំឆ្នាំ២០២០របស់ខ្លួន ដោយប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ២០២០របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ មានចំនួន៦៤.៦ពាន់លានយ័ន ឬស្មើនឹង៩.៨៣ពាន់លានដុល្លារ កើនឡើង៣.២ភាគរយ បើធៀបនឹងកំណើន៥.៦ភាគរយក្នុងឆ្នាំ២០១៩។ក្រុមហ៊ុន ហូវៃ បានរាយការណ៍ថា អាជីវកម្មអតិថិជនរបស់ខ្លួន ដែលរួមបញ្ចូលទាំងស្មាតហ្វូន បាននាំមកនូវប្រាក់ចំនួន៤៨២.៩ពាន់លានយ័ន កើនឡើង៣.៣ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ហើយមានចំនួនស្មើនឹងជាងពាក់កណ្តាល នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន ។សូមបញ្ជាក់ថា ក្រុមហ៊ុន ហូវៃ បានស្ថិតក្នុងបញ្ជីខ្មៅនាំចេញក្រោមរដ្ឋបាលអតីតប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៩ ហើយបានហាមឃាត់ពីការចូលប្រើប្រាស់ បច្ចេកវិទ្យាសំខាន់ ដែលមានប្រភពដើមរបស់សហរដ្ឋអាមេរិក ដែលបានជះឥទ្ធិពលដល់សមត្ថភាពរចនាឈីបផ្ទាល់ខ្លួន និងសមាសធាតុប្រភពពីអ្នកលក់ខាងក្រៅ ។ មិនតែប៉ុណ្ណោះ ការហាមឃាត់នេះ ក៏បានធ្វើឲ្យអាជីវកម្មលក់ទូរស័ព្ទរបស់ ហូវៃ ស្ថិតក្រោមសំពាធដ៏ធំផងដែរ ៕ ប្រភព៖ CNA