-
តម្លៃប្រេងសាំងនៅកម្ពុជាកើនឡើងដល់៣.៨០០រៀលក្នុងមួយលីត្រ គិតចាប់ពីថ្ងៃទី១៦ ដល់ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ (មានវីដេអូ)

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅបណ្តាស្ថានីយធំៗបានកើនឡើងចំនួន៣ពាន់៨រយរៀលក្នុងមួយលីត្រសម្រាប់ប្រេងសាំងធម្មតា រីឯប្រេងម៉ាស៊ូតថ្លៃ ៣ពាន់៤រយរៀលក្នុងមួយលីត្រ ដោយគិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ។នៅក្នុងសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារថ្លៃអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់ទី៣១ ខែឧសភា ឆ្នាំ២០២១ នឹងត្រូវលក់៣ពាន់៩៦០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង៣ពាន់៥៦០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត ។ ទាក់ ទងនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ ក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ ពោលគឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះនៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារ ។សូមរំលឹកផងដែរថា តម្លៃលក់រាយប្រេងឥន្ធនៈនៅចន្លោះថ្ងៃទី០១ ដល់ទី១៥ ខែឧសភាកន្លងទៅនេះ សម្រាប់ប្រេងសាំងធម្មតាថ្លៃ៣ពាន់៧៥០រៀល ខណៈដែលប្រេងម៉ាស៊ូតថ្លៃ៣ពាន់៣រយរៀលក្នុងមួយលីត្រ ៕
-
កំពូលតារាល្បីៗកម្ពុជាសម្ដែងជាតួអង្គ Mobile Legends ក្នុងវីដេអូតន្រ្តី (MV) ក្នុងយុទ្ធនាការ MLBB 515 eParty ដំបូងគេបង្អស់

ភ្នំពេញ៖ កំពូលតារាល្បីៗកំពុងពេញនិយម៣នាក់របស់កម្ពុជា គឺ G-Devith Oun និង Henaa បានសហការបង្កើតក្រុម S.T.U.N.ក្នុងយុទ្ធនាការ MLBB 515 សម្រាប់កម្ពុជា និងនាំយកបទចម្រៀងដ៏កក្រើកមួយឈ្មោះថា «រួមគ្នា» ឬ (Together) និងមានវីដេអូតន្រ្តី (MV) ជាភាសាខ្មែរ ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ។ វីដេអូតន្រ្តី (MV) ត្រូវបានចេញជាលក្ខណៈអន្តរជាតិរួចរាល់ ហើយប្រទេសផ្សេងៗគ្នាក្នុងតំបន់ក៏កំពុងចេញ MV លក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។ ក្រុម S.T.U.N. ដែលជាក្រុមនិម្មិតឆ្នើម រួមជាមួយនិងតួអង្គសម្ដែងសំខាន់ៗទាំងអស់នេះ គឺគ្រាន់តែជាកម្មវិធីពិសេសមួយចំនួនប៉ុណ្ណោះ សម្រាប់យុទ្ធនាការ MLBB 515 eParty ក្នុងឆ្នាំនេះ ហើយកំពូលតារាល្បីៗខ្មែរទាំង៣នាក់ សាកសមនឹងសម្ដែងក្នុងតួអង្គទាំងអស់នោះណាស់ ។ តួអង្គ Chou នៃក្រុម S.T.U.N. ដែលមានជាតារារ៉េប អ្នកជិះបន្ទះក្តាររអិល អ្នករាំ និងជាអ្នកចូលចិត្តលេងវីដេអូហ្គេម និង សម្តែងដោយ G-Devith ខ្លួនឯងផ្ទាល់…
-
ប្រេងកាតរបស់កម្ពុជា អាចនឹងនាំចេញជាលើកដំបូង ជាប្រវត្តិសាស្ត្រ នៅក្នុងខែឧសភានេះ

លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ប្រាប់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ថា បើមិនមានអ្វីប្រែប្រួលទេ ក្រុមហ៊ុន KrisEnergy នឹងនាំចេញប្រេងកាតរបស់កម្ពុជា ដែលបាននិងកំពុងដំណើរការបូមជាប្រចាំរៀងរាល់ថ្ងៃ នៅអណ្តូរអប្សរា ក្នុងប្លុក A ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែឧសភា ឆ្នាំ២០២១នេះហើយ។ បើតាមលោកអគ្គនាយក ជៀប សួរ ការនាំចេញប្រេងឆៅជាលើកដំបូង និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជានេះ ក្នុងបរិមាណពី២៧ម៉ឺន ទៅ ៣០ម៉ឺនប៉ារែល ដែលស្ថិតក្នុងនាវាផ្ទុកប្រេង។ (១បារ៉ែលស្មើនឹង ១៥៨.៩៩លីត្រ)។ លោក ជៀប សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី KrisEnergy នឹងនាំចេញប្រេងរបស់កម្ពុជា ទៅលក់នៅលើទីផ្សារអន្តរជាតិ នៅអំឡុងខែឧសភានេះ។ ចំពោះដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអាចនឹងនាំចេញប្រេងឆៅ ក្នុងបរិមាណចន្លោះពី២៧ម៉ឺនបារ៉ែល ទៅ៣០ម៉ឺនបារ៉ែល ហើយបរិមាណប្រេងនាំចេញនេះ វាប្រែប្រួលទៅតាម ការវាស់វែងជាក់ស្តែង»។ យ៉ាងណាលោកអគ្គនាយក មិនទាន់អាចបញ្ជាក់បាននោះទេ ថាការនាំចេញប្រេងឆៅលើកដំបូងរបស់កម្ពុជានេះ នឹងត្រូវបានដឹកទៅកាន់ទីផ្សារប្រទេសណា…
-
រយៈពេល៤ខែដើមឆ្នាំ២០២១នេះ វៀតណាមនាំចេញអង្ករមានចំនួន១,៩លានតោន ធ្លាក់ចុះជិត១១ភាគរយ (មានវីដេអូ)

វៀតណាម៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ ការនាំចេញអង្កររបស់វៀតណាមមានចំនួន១,៩លានតោនមានតម្លៃសរុប១,០១ពាន់លានដុល្លារ ដែលធ្លាក់ចុះបរិមាណ១០,៨ភាគរយ ប៉ុន្តែទឹកប្រាក់បានកើនឡើង១,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ជាមួយគ្នានេះ ការនាំចេញអង្កររបស់វៀតណាមមានចំនួន៧០ម៉ឺនតោន ដែលមានទឹកប្រាក់៣៦២លានដុល្លារនៅក្នុងខែមេសា ឆ្នាំ២០២១នេះ ។ បើតាមអាជ្ញាធរអភិវឌ្ឍន៍ការកែច្នៃកសិកម្ម និង ទីផ្សារនៃក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទវៀតណាម ប្រទេសហ្វីលីពីនជាទីផ្សារទិញអង្ករវៀតណាមច្រើនបំផុតក្នុងរយៈពេល៣ខែដំបូងនៅឆ្នាំ២០២១នេះ ដែលមានចំនួនរហូតដល់៣៦,៣ភាគរយនៃចំណែកទីផ្សាសរុប ។ទីផ្សារដែលមានកំណើននាំចេញខ្ពស់ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២១នេះដែរ គឺទីផ្សាររបស់ប្រទេសកូតឌឺវ័រ ដែលមានចំនួន២,៧ភាគរយ និង ទីផ្សារប្រទេសអូស្ត្រាលី ដែលមានកំណើន៦៦ភាគរយក្នុងរយៈពេលដូចគ្នានោះ ៕ ប្រភព៖ Vietnam News
-
ថៃបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១នេះ មកត្រឹម១,៥ទៅ២,៥ភាគរយ ដោយសារតែវាយប្រហារពីជំងឺកូវីដ-១៩នៅរលកទី៣ (មានវីដេអូ)

ថៃ៖ សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ ហាក់ប្រសើរឡើងបន្តិច ដោយសារតែឧស្សាហកម្មតាមរោងចក្រកាន់តែមានសកម្មភាព ការវិនិយោគ និងនាំចេញកាន់តែខ្លាំង តែការវាយប្រហារពីជំងឺកូវីដ១៩នៅរលកទី៣ បានប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចសំរាប់ប្រទេស ដែលពឹងពាក់លើវិស័យទេសចរណ៍ខ្លាំងមួយនេះ ។ជាក់ស្តែងរដ្ឋាភិបាលថៃបានកាត់បន្ថយការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២១នេះ មកត្រឹម១,៥ទៅ២,៥ភាគរយ ដោយសារតែវីរុសកូវីដ១៩កំពុងបង្កការរាំងស្ទះដល់សកម្មភាពក្នុងស្រុក ។ កន្លងមក ថៃបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ច២,៥ទៅ៣,៥ភាគរយ បន្ទាប់ពីសេដ្ឋកិច្ចដើរថយក្រោម (កំណើនអវិជ្ជមាន) ៦,១ភាគរយកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតនៅក្នុងរយៈពេលជាង២ទសវត្សរ៍ ។ទន្ទឹមគ្នា ការព្យាករណ៍បានរំពឹងថា ការនាំចេញរបស់ថៃនឹងកើន១០,៣ភាគរយនៅឆ្នាំ២០២១នេះ តែការរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៣,២លាននាក់នោះ ត្រូវបញ្ចុះមកនៅកន្លះលាននាក់វិញ ។ ដោយឡែកកាលពីឆ្នាំ២០១៩ ថៃទទួលបានភ្ញៀវទេសចរបរទេសជិត៤០លាននាក់ ៕ ប្រភព៖ Bangkok Post
-
នៅត្រីមាសទី១ឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ធនាគារ ABA មានជាង១១៦លានដុល្លារ និងចំណេញមានជាង៤៧លានដុល្លារ (មានវីដេអូ)

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ធនាគារ ABA បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ធនាគារ ABA រកចំណូលបានសរុបចំនួន ៤៧ម៉ឺន៣ពាន់៨១៨លានរៀល ឬស្មើនឹងប្រមាណជាង១១៦លានដុល្លារ និងចំណេញបានជាង៤៧លានដុល្លារ ។បើតាមរបាយការណ៍ដដែលនេះ ក្នុងត្រីមាសទី១ ឆ្នាំ២០២១ កម្ចីចំនួន១១,៤៥៣ គិតជាទឹកប្រាក់ចំនួន៥០៥.១លានដុល្លាររបស់ធនាគារ ABA ត្រូវបានផ្តល់ជូនអតិថិជន ។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះដែរ កម្ចីធនាគារ ABA ដែលបានរៀបចំឡើងវិញ មានចំនួន១០,៤៩៨ គិតជាទឹកប្រាក់ចំនួន៥៣៧លានដុល្លារ ។សូមជម្រាបថា គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ ABA នៅកម្ពុជា មានទ្រព្យសកម្មសរុបកើនឡើង៧.១ភាគរយ បើធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២០ ហើយសម្រេចបានឈានដល់ទឹកប្រាក់៦.៦ប៊ីលានដុល្លារ ៕ ប្រភព៖ ABA និង Freshnews
-
ក្រុមហ៊ុន Amazon ប្រកាសជ្រើសរើសបុគ្គលិកថ្មី៧ម៉ឺន៥ពាន់នាក់នៅជុំវិញពិភពលោក ដើម្បីបម្រើការងារក្នុងឃ្លាំងទំនិញ និងដឹកជញ្ជូន (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន អាម៉ាហ្សូន (Amazon) ប្រកាសជ្រើសរើសបុគ្គលិកថ្មីប្រមាណ៧ម៉ឺន៥ពាន់នាក់ នៅជុំវិញពិភពលោកដើម្បីបម្រើការងារនៅក្នុងឃ្លាំងទំនិញ និងដឹកជញ្ជូន ដោយក្នុងនោះពួកគេនឹងទទួលបានជាមធ្យម១៧ដុល្លារក្នុង១ម៉ោង ដោយបានកើនឡើងពីឆ្នាំមុនចន្លោះពី០.៥០ទៅ៣ដុល្លារ ហើយភាគច្រើនជាបុគ្គលិកបម្រើការងារនៅសហរដ្ឋអាមរិក ។បើតាមក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិកមួយនេះ សម្រាប់បុគ្គលិកដែលក្រុមហ៊ុន អាម៉ាហ្សូន បានប្រកាសជ្រើសរើសខាងលើ នឹងទទួលបានប្រាក់ចំនួន១០០ដុល្លារ បើសិនជាពួកបង្ហាញនូវភស្តុតាងណាមួយដែលបញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងកូវីដរួចរាល់នោះ ។សូមបញ្ជាក់ថា ក្រុមហ៊ុន អាម៉ាហ្សូន បានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ជាពិសេសគឺពង្រីកឃ្លាំងស្តុកទំនិញ និងការផ្ដល់សេវាកម្មដឹកជញ្ជូន ដោយសារតែបច្ចុប្បន្នមានការបញ្ជាទិញតាមអនឡាញច្រើន និងប្រជាពលរដ្ឋភាគច្រើន មិនចាក់ចេញពីផ្ទះដែលតម្រូវអោយ អាម៉ាហ្សូន ត្រូវដឹកជញ្ជូនទៅដល់ផ្ទះរបស់ពួកគេ ៕ ប្រភព៖ CNBC
-
ក្នុងខែមេសាឆ្នាំ២០២១នេះ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla ក្នុងប្រទេសចិនបានធ្លាក់ចុះខ្លាំង (មានវីដេអូ)

អាមេរិក៖ សមាគមរថយន្តដឹកអ្នកដំណើរចិនបានប៉ាន់ប្រមាណនាពេលថ្មីៗនេះថា ការលក់រថយន្តរបស់ក្រុមហ៊ុន តេស្លា នៅក្នុងប្រទេសចិន បានធ្លាក់ចុះ២៧ភាគរយកាលពីខែមេសា បើធៀបទៅនឹងខែមីនា មកនៅត្រឹមចំនួន២ម៉ឺន៦ពាន់គ្រឿង ដែលជាចំនួនតិចជាងការលក់រថយន្តអគ្គិសនីរបស់ចិនដែលធ្លាក់ចុះ១០ភាគរយ ។បើតាមអ្នកវិភាគឯករាជ្យរបស់ប្រទេសចិនបានអោយដឹងថា ការលក់រថយន្តរបស់ក្រុមហ៊ុន តេស្លា ដល់អ្នកទិញជនជាតិចិន បានធ្លាក់ចុះជាង៦០ភាគរយនៅចន្លោះខែមីនា និងខែមេសាកន្លងមកនេះ ។ របាយការណ៍បង្ហាញថា រថយន្តដែលបានធានារ៉ាប់រងថ្មីបានធ្លាក់ចុះមកពីចំនួន៣ម៉ឺន៤ពាន់៥រយនៅក្នុងខែមីនា មកនៅក្រោម១ម៉ឺន២ពាន់គ្រឿងនៅក្នុងខែមេសា ។ប្រទេសចិនគឺជាទីផ្សារធំជាងគេបំផុតរបស់ពិភពលោកសម្រាប់ការលក់រថយន្ត ហើយរថយន្តអគ្គិសនីមានចំណែកទីផ្សារលក់រថយន្តច្រើនជាងចំណែកទីផ្សាររថយន្តធំៗផ្សេងទៀត ពោលគឺប្រហែល៤.៥ភាគរយក្នុងឆ្នាំ២០២០ ដែលច្រើនជាង២ដងនៃចំណែកទីផ្សាររថយន្តនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ៕ Reuters
-
រដ្ឋាភិបាលកម្ពុជាកំណត់យកកំពង់ផែ ជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល (មានវីដេអូ)

ព្រះសីហនុ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹក ជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់ របស់កំពង់ផែ ។កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងជាតិមាតុភូមិ ដោយបានរួមចំណែក រក្សាកំណើនសេដ្ឋកិច្ចជាតិ ប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយចីរភាព ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតបានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ មានទីតាំងអំណោយផលឋិតនៅតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ ។បរិមាណទំនិញ ឆ្លងកាត់ឧបករណ៍លើកដាក់នៅក្នុងកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើតឡើងជាលំដាប់ ។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំការពង្រីក កំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែ EDI (Electronic Data Intercharge) ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវការ នៃនាវាចេញចូលកំពង់ផែកម្ពុជា ក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើម ដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតប ទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេសសំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យ ភស្តុភារកម្ម និងការដឹកជញ្ជូន ។ ជាងនេះទៅទៀត កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយ ជម្រៅទឹក១៤.៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ…
-
សិប្បកម្មមេត្រីច្នៃវត្ថុធាតុដើមក្នុងស្រុកធ្វើផលិតផលប្រើប្រាស់ បានជួយទាំងជនក្រីក្រ និងស្រ្តីពិការ (មានវីដេអូ)

Video: https://fb.watch/5v7Ckc8Zz9/ សិប្បកម្មផលិតកាបូបនិងសម្ភារៈគ្រឿងអលង្ការចេញពីសូត្រ និងកន្ទេលកញ្ចូតមួយកន្លែង ស្ថិតនៅក្នុងទឹកដីតាខ្មៅ ខេត្តកណ្តាល មិនត្រឹមតែអាចរកប្រាក់ចំណូលទ្រទ្រង់ទៅដល់ដំណើរការសិប្បកម្មប៉ុណ្ណោះទេ តែថែមទាំងអាចជួយគាំទ្រទៅដល់ជីវភាពបុគ្គលិកជាស្រ្តីមានពិការភាពថែមទៀត ។ ម្ចាស់សិប្បកម្មនេះ អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជួយគាំទ្រ ជួយទិញប្រើប្រាស់នូវផលិតផលដែលផលិតចេញពីសិប្បកម្មដើម្បីអាចឱ្យស្រ្តីពិការ និងអ្នកក្រខ្សត់ អាចបន្តមានប្រាក់ចំណូលពីការងារដែលពួកគេទទួលបានពីសិប្បកម្មមេត្រី ៕