-
ពាណិជ្ជកម្មរវាងកម្ពុជា និងសឹង្ហបុរី សម្រេចបានជាងបីរយលានដុល្លារ អាមេរិក

-
សម្តេចតេជោ ហ៊ុន សែន ប្រាប់សន្និសីទ អនាគតអាស៊ី ថា កម្ពុជា មិនទាមទារភាពអនុគ្រោះពន្ធ ២០%

-
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ និងគ្រោងដាក់ចេញផែនការស្តារ សេដ្ឋកិច្ច

-
កំពូលតារាល្បីៗកម្ពុជាសម្ដែងជាតួអង្គ Mobile Legends ក្នុងវីដេអូតន្រ្តី (MV) ក្នុងយុទ្ធនាការ MLBB 515 eParty ដំបូងគេបង្អស់ (មានវីដេអូ)

ភ្នំពេញ៖ កំពូលតារាល្បីៗកំពុងពេញនិយម៣នាក់របស់កម្ពុជា គឺ G-Devith Oun និង Henaa បានសហការបង្កើតក្រុម S.T.U.N.ក្នុងយុទ្ធនាការ MLBB 515 សម្រាប់កម្ពុជា និងនាំយកបទចម្រៀងដ៏កក្រើកមួយឈ្មោះថា «រួមគ្នា» ឬ (Together) និងមានវីដេអូតន្រ្តី (MV) ជាភាសាខ្មែរ ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ។ វីដេអូតន្រ្តី (MV) ត្រូវបានចេញជាលក្ខណៈអន្តរជាតិរួចរាល់ ហើយប្រទេសផ្សេងៗគ្នាក្នុងតំបន់ក៏កំពុងចេញ MV លក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។ក្រុម S.T.U.N. ដែលជាក្រុមនិម្មិតឆ្នើម រួមជាមួយនិងតួអង្គសម្ដែងសំខាន់ៗទាំងអស់នេះ គឺគ្រាន់តែជាកម្មវិធីពិសេសមួយចំនួនប៉ុណ្ណោះ សម្រាប់យុទ្ធនាការ MLBB 515 eParty ក្នុងឆ្នាំនេះ ហើយកំពូលតារាល្បីៗខ្មែរទាំង៣នាក់ សាកសមនឹងសម្ដែងក្នុងតួអង្គទាំងអស់នោះណាស់ ។ លោក G-Devith បានឲ្យដឹងថា ភាពដូចគ្នារវាងតួអង្គ Chou និងខ្ញុំ គឺថាយើងសង្ហារនិងទាក់ទាញ ប៉ុន្ដែខ្ញុំអត់ចេះវាយទេ ខ្ញុំចេះតែថ្នម ។ ខ្ញុំគិតថា អ្នករាល់គ្នាបានស្គាល់ខ្ញុំ តាមរយៈជាអ្នក…
-
ក្រុមហ៊ុន AT&T និង Discovery ចាប់ដៃគ្នាបង្កើតជាប្រព័ន្ធផ្សព្វផ្សាយខ្នាតយក្សមួយ ដែលមានតម្លៃ១៥០ពាន់លានដុល្លារ (មានវីដេអូ)

បរទេស៖ ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក អេធី អេន ធី (AT&T) បានរៀបចំបង្កើតកិច្ចព្រមព្រៀងសហការជាដៃគូជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិប៉ុស្តិ៍ ឌីខោវើរី (Discovery) ក្នុងការអភិវឌ្ឍន៍ឲ្យលេចចេញជារូបរាងថ្មីនៃបណ្តាញផ្សព្វផ្សាយចម្រុះ ដែលមានវិសាលភាពទូលាយក្នុងតម្លៃប្រមាណ១៥០ពាន់លានដុល្លារ ។តាមរយៈកិច្ចព្រមព្រៀងនេះមានន័យថា ក្រុមហ៊ុនដែលមានស្ទូឌីយោធំបំផុតរបស់ហូលីវូដ នឹងក្លាយទៅជាក្រុមហ៊ុនស្ថិតនៅក្រោមដំបូលតែមួយ ជាមួយនឹងប៉ុស្តិ៍ឯកសារដ៏ល្បីល្បាញ ឌីខោវើរី ខណៈដែល អេធី អេន ធី ត្រូវបានគេស្គាល់ថា ជាម្ចាស់នៃក្រុមហ៊ុនសារព័ត៌មានល្បីៗលើពិភពលោកជាច្រើនដូចជា CNN, CBO និង វើនណឺ ប្រុស (Warner Bros) ជាដើម ។ហើយក៏ទើបតែចំណាយលុយប្រមាណ១០៨.៧ពាន់លានដុល្លារទិញយក ថាម វើនណឺ (Time Warner) ដែលជាក្រុមហ៊ុនទូរទស្សន៍ខ្សែកាបដ៏ធំបំផុតរបស់អាមេរិកកាលពីឆ្នាំ2018 ដែលអាចអនុញ្ញាតឲ្យខ្លួនអាចបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនធំៗផ្សេងទៀតលើពិភពលោកបានយ៉ាងងាយស្រួលដូចជា ណេតហ្វ្លិច (Netflix) ឌីស្នី (Disney) និង Amazon ជាដើម ៕ ប្រភព៖ Reuters
-
ចិនចេញបំរាមមិនអោយក្រុមហ៊ុន និងអង្គភាពហិរញ្ញវត្ថុទាំងអស់ ពាក់ព័ន្ធនឹងលុយអេឡិចត្រូនិក (មានវីដេអូ)

ចិន៖ រដ្ឋាភិបាលចិនបានប្រកាសដាក់បំរាមទៅលើអង្គភាពហិរញ្ញវត្ថុ ព្រមទាំងក្រុមហ៊ុនទូទាត់លុយទាំងអស់ មិនឲ្យផ្តល់សេវាកម្មទាំងឡាយណា ដែលនឹងអាចជួញដូរជាមួយនឹងលុយអេឡិចត្រូនិក (Cryptocurrency) នោះឡើយ ហើយក៏បានព្រមានចំៗទៅលើក្រុមអ្នកវិនិយោគទាំងឡាយ ដែលមានបំណងចង់ធ្វើអាជីវកម្មជាមួយនឹងប្រភេទរូបិយបណ្ណទាំងនេះផងដែរ ។វាត្រូវបានគេមើលឃើញថា គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយដោយរដ្ឋាភិបាលចិន ក្នុងការធ្វើឲ្យស្ងប់ស្ងាត់ទៅវិញនៃព័ត៌មានជួញដូរលុយអេឡិចត្រូនិក ដែលកំពុងមានសភាពកម្រើកឡើងនាពេលបច្ចុប្បន្ន ។ នៅក្រោមបំរាមថ្មីនេះមានន័យថា អង្គភាពហិរញ្ញវត្ថុទាំងអស់រួមទាំងធនាគារ កម្មវិធីទូទាត់លុយអនឡាញផង មិនត្រូវបានអនុញ្ញាតក្នុងការផ្តល់សេវាកម្មដែលពាក់ព័ន្ធទៅនឹងលុយអេឡិចត្រូនិកទៅកាន់អតិថិជនរបស់ខ្លួនជាដាច់ខាត ។សូមបញ្ជាក់ថា នេះគឺមិនមែនជាលើកទី១នោះទេ សម្រាប់រដ្ឋាភិបាលចិន ដែលធ្វើឡើងដើម្បីប្រឆាំងទៅនឹងលុយអេឡិចត្រូនិក ពោលគឺកាលពីអំឡុងឆ្នាំ2017 ខ្លួនធ្លាប់បានចេញប្រតិបត្តិការ ដើម្បីបិទនូវការជួញដូរលុយអេឡិចត្រូនិកលក្ខណៈក្នុងស្រុកជាច្រើន និងបានបំផ្លាញចោលនូវទីផ្សារជួញដូរ ប៊ីតខ័ញ (Bitcoin) ដែលមានទំហំដល់ទៅ៩០ភាគរយនៃទីផ្សារជួញដូរ ប៊ីតខ័ញ សរុបលើពិភពលោក ៕ ប្រភព៖ Reuters
-
អ្នកប្រើបណ្តាញអ៊ីនធឺណេតចិនបានបង្ហោះសារថា៖ ផ្លែស្វាយកម្ពុជាមានគុណភាពល្អ និងតម្លៃថោកសមរម្យ ឆ្នាំនេះ

-
ជយោ!មិត្តភាពចិន និងកម្ពុជា ស្វាគមន៍ផ្លែស្វាយស្រស់កម្ពុជា មកកាន់ប្រទេសចិន!

(ប៉េកាំង)៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានបើកសម្ពោធការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា មើលទៅវាហាក់ដូចជាគ្រាន់តែជាកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មផ្លែស្វាយប៉ុណ្ណោះ ប៉ុន្តែវាបានបង្ហាញនូវមិត្តភាពរវាងចិន និងកម្ពុជា ដែលមានភាពជិតស្និទ្ធដូចបងប្អូន។ នៅក្នុងបរិបទជំងឺកូវីដ១៩ ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិន និងកម្ពុជា បានពុះពារឧបសគ្គជាច្រើន និងតាមវិធីត្រួតពិនិត្យគុណភាពតាមប្រព័ន្ធវីដេអូ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព ។ កិច្ចសហប្រតិបត្តិការនេះ បានបំពេញតម្រូវការទីផ្សារក្នុងស្រុកចិន។ ម្យ៉ាងវិញទៀត វាពិតជាបានជួយបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករខ្មែរ ដើម្បីរួមគ្នាចេញផុតពីវិបត្តិជំងឺកូវីដ១៩ ដែលបានទទួល យកចិត្តទុកដាក់ខ្ពស់ និងការសាទរយ៉ាងកក់ក្តៅពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។ លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា – ចិន បានថ្លែងថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់កសិករដាំផ្លែឈើ និងបានជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ពាណិជ្ជករលក់ផ្លែស្វាយកម្ពុជាបានថ្លែងថា ខ្ញុំបានទៅខេត្ត Yunnan ប្រទេសចិនដើម្បី ចូលរួមពិព័រណ៍ចិនខាងត្បូងជាច្រើនដង ហើយបានមើលឃើញថា ចិនមានទីផ្សារធំ ខ្ញុំតែងតែមានគោលបំណងនាំយកផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។ ទីបំផុត ផ្លែស្វាយស្រស់របស់កម្ពុជាបានចូលទីផ្សារចិនជាផ្លូវការហើយ នេះគឺជាឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍឧស្សាហកម្មស្វាយ របស់យើង។ លោក Zhu…
-
ក្រុមហ៊ុន Samsung មានផែនការបោះទុន១៧ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក (មានវីដេអូ)

អាមេរិក៖ នៅត្រីមាសទី៣ ឆ្នាំ២០២១ ក្រុមហ៊ុន សាមសុង មានផែនការចំណាយប្រាក់ប្រមាណ១៧ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងសហរដ្ឋអាមេរិក ហើយនឹងចាប់ផ្តើមដំណើរការផលិតបន្ទះឈីបនៅឆ្នាំ ២០២៤ខាងមុខនេះ ។ប្រភពបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់កូរ៉េខាងត្បូងមួយនេះ បានដាក់សំណើទៅកាន់អាជ្ញាធរក្នុងតំបន់ អូស្ទីន និង តិចសាស់ ដើម្បីសុំច្បាប់សាងសង់រោងចក្រ ដែលមានទំហំទឹកប្រាក់១៧ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារថ្មីបាន ១ពាន់៨រយនាក់ ។បើតាមសារព័ត៌មានរ៉យទ័រនោះ ក្រុមហ៊ុន សាមសុង នឹងយករោងចក្រមួយនេះ មកផលិតបន្ទះឈីបដ៏អស្ចារ្យ ដែលវាជាបច្ចេកវិទ្យាចុងក្រោយ និងជាតម្រូវការរបស់ក្រុមហ៊ុនអាមេរិកជាច្រើន ៕ ប្រភព៖ Reuters
-
សេដ្ឋកិច្ចជប៉ុនជួបកំណើនអវិជ្ជមានដល់ទៅ៥,១ភាគរយនៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ដោយសារតែវិបត្តិកូវីដ-១៩ (មានវីដេអូ)

ជប៉ុន៖ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញអោយដឹងថា សេដ្ឋកិច្ចជប៉ុនជួបកំណើនអវិជ្ជមានដល់ទៅ៥,១ភាគរយនៅខែមករា ដល់មីនា ឆ្នាំ២០២១នេះ មួយភាគធំបណ្តាលមកពីការធ្លាក់ចុះការចំណាយ ដោយសារតែវិបត្តិកូវីដ១៩ ។ការកែសម្រួលកំណើនផលិតផលសរុបក្នុងស្រុកបានបង្ហាញការប្រើប្រាស់តាមគ្រួសារធ្លាក់ចុះក្នុងកំរិតប្រចាំឆ្នាំ៥,៦ភាគរយ នៅពេលការចំណាយរបស់រដ្ឋធ្លាក់ចុះ៦,៩ភាគរយ ។ បើតាមក្រុមអ្នកវិភាគនោះ មានតែបង្កើនការងារចាក់វ៉ាក់សាំងតែប៉ុណ្ណោះ ទើបធ្វើអោយសកម្ម ភាពសេដ្ឋកិច្ចជប៉ុនវិលទៅរកកំរិតជិតធម្មតាវិញ និងកំណើនដូចកាលពីមុនផ្ទុះជំងឺកូវីដ១៩ ។សូមបញ្ជាក់ផងដែរថា សេដ្ឋកិច្ចជប៉ុនបានងើបឡើងបានបន្តិចចេញពីវិបត្តិកូវីដ១៩ ដោយពីរត្រីមាសចុងក្រោយកាលពីឆ្នាំមុន បានកើនឡើង២,៨ភាគរយនៅខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ បើធៀបនឹងត្រីមាសមុន និងកើនដល់ទៅ៥,៣ភាគរយនៅត្រីមាសពីខែកក្កដា ដល់ខែកញ្ញា បន្ទាប់ពីធ្លាក់ចុះ៨,១ភាគរយនៅត្រីមាសមុនពីខែមេសា ដល់ខែមិថុនា ។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២០ សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ៤,៧ភាគរយ ដែលជាឱនភាពលើកដំបូងក្នុងរយៈពេល១១ឆ្នាំកន្លងទៅ ៕ ប្រភព៖ Yahoo News