Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រុមហ៊ុន Huawei គ្រោងបញ្ចេញប្រព័ន្ធដំណើរការ OS ថ្មីនាសប្តាហ៍ក្រោយនេះ ដើម្បីគេចចេញពីការរងសម្ពាធរបស់សហរដ្ឋអាមេរិក (មានវីដេអូ)

    ក្រុមហ៊ុន Huawei គ្រោងបញ្ចេញប្រព័ន្ធដំណើរការ OS ថ្មីនាសប្តាហ៍ក្រោយនេះ ដើម្បីគេចចេញពីការរងសម្ពាធរបស់សហរដ្ឋអាមេរិក (មានវីដេអូ)

    ចិន៖ ក្រុមហ៊ុន ហូវៃ ប្រកាសថា ខ្លួននឹងដាក់អោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដ៏ថ្មីសន្លាងមួយ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់ស្មាតហ្វូននៅសប្តាហ៍ក្រោយនេះ ពោលគឺនៅថ្ងៃទី២ ខែមិថុនាខាងមុខ ដែលជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ក្រោយរងសម្ពាធ និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ។ ប្រព័ន្ធដំណើរការថ្មីខាងលើដែលមានឈ្មោះថា HarmonyOS ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ ត្រៀមទុកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន បន្ទាប់ពី Google បញ្ឈប់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការ Android តាមរយៈការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។ ជុំវិញព័ត៌មានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការថ្មីនេះទៀតសោត ក្រុមហ៊ុន ហូវៃ ផ្ទាល់ មិនបានបញ្ជាក់អោយដឹងលម្អិតឡើយ ស្របពេលដែលគេសង្ស័យថាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ អាចនឹងបង្ហាញវត្តមានកំពូលស្មាតហ្វូនថ្មី ដែលភ្ជាប់មកជាមួយនូវប្រព័ន្ធ ដំណើរការនេះ ៕ ប្រភព៖ CNA

  • រយៈពេលជិត៥ខែឆ្នាំ២០២១នេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅទីផ្សារក្រៅប្រទេសសម្រេចបាន៤,១៣៦លានតោន ច្រើនជាងឆ្នាំមុនចំនួន១,១១៧លានតោន (មានវីដេអូ)

    រយៈពេលជិត៥ខែឆ្នាំ២០២១នេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅទីផ្សារក្រៅប្រទេសសម្រេចបាន៤,១៣៦លានតោន ច្រើនជាងឆ្នាំមុនចំនួន១,១១៧លានតោន (មានវីដេអូ)

    ភ្នំពេញ៖ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពនៃវិស័យកសិកម្មក្នុងរយៈពេលជិត៥ខែដើមឆ្នាំ២០២១នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា នៅក្នុរយៈពេលជិត៥ខែ ឆ្នាំ២០២១នេះ កម្ពុជា​បាននាំចេញផលិតផលកសិកម្មទៅទីផ្សារក្រៅប្រទេស សម្រេចបាន៤ពាន់១៣៦លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន១ពាន់១១៧លានតោន ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ផលិតផលសំខាន់ៗមួយចំនួនដែលនាំចេញ រួមមានស្រូវបានចំនួន១,៦០លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន៧៥ម៉ឺន១ពាន់៤៩៦តោន ។ ចំណិតដំឡូងមី១,២០លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន២២ម៉ឺន៣ពាន់៨១៣តោន ។ គ្រាប់​ស្វាយចន្ទី០,៨០លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន៦១ម៉ឺន៥៥៩តោន ។ គ្រាប់​ពោត ១៣ម៉ឺន៤ពាន់៧៩តោន ច្រើនជាងឆ្នាំ២០២០ ចំនួន៩ម៉ឺន៨ពាន់៤៤២តោន ។ សណ្តែកបាយ ១ម៉ឺន១ពាន់១រយតោន ច្រើនជាងឆ្នាំ២០២០ ចំនួន៨ពាន់៣៩០តោន ។ ចេកស្រស់១៩ម៉ឺន៧ពាន់៥៨៨តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨ម៉ឺន១ពាន់៧៣តោន។ ផ្លែក្រូចថ្លុង ២ម៉ឺន១ពាន់១១៨តោន ច្រើនជាងឆ្នាំ២០២០ ចំនួន១ម៉ឺន១ពាន់២១៨តោន ។ ផ្លែស្វាយស្រស់ ១៥ម៉ឺន២ពាន់៩០តោន ច្រើនជាងឆ្នាំ២០២០ ចំនួន១០ម៉ឺន៨ពាន់៤០តោន ។…

  • កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងកសិកម្ម ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម

    កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងកសិកម្ម ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម

    កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងកសិកម្ម ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែ ដើមឆ្នាំ២០២១ ៕

  • សមាជិករដ្ឋសភា វ័យក្មេងកម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈ

    សមាជិករដ្ឋសភា វ័យក្មេងកម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈ

    សមាជិករដ្ឋសភា វ័យក្មេងកម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈ ជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ ៕

  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា កម្ពុជាទទួលបានភ្ញៀវទេសចរជាង៥ម៉ឺននាក់ នៅថ្ងៃចុងសប្តាហ៍ទី៣ នៃខែឧសភានេះ (មានវីដេអូ)

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា កម្ពុជាទទួលបានភ្ញៀវទេសចរជាង៥ម៉ឺននាក់ នៅថ្ងៃចុងសប្តាហ៍ទី៣ នៃខែឧសភានេះ (មានវីដេអូ)

    ក្នុងឱកាសថ្ងៃចុងសប្តាហ៍ទីបី នៃខែឧសភានេះ គឺចាប់ពីថ្ងៃទី២២ដល់ទី២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប៥ម៉ឺន២ពាន់៨៩១នាក់ កើនឡើង៦.១១% បើធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ៥ម៉ឺន២ពាន់២៤៧នាក់ កើនឡើង៥.៨៤% និងភ្ញៀវបរទេសផ្ទៃក្នុង៦៤៤នាក់ កើនឡើង១៣.៧៨% នេះបើតាមការបញ្ជាក់ពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ឯកឧត្តមបន្តថា រយៈពេលបួនសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ ភ្ញៀវសរុបមានចំនួនប្រមាណ១៣ម៉ឺន១ពាន់៤៩០នាក់ ។ គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរច្រើនជាងគេ នាចុងសប្តាហ៍កន្លងមកនេះ រួមមាន៖ ខេត្តកំពត៖ ១ម៉ឺន៩៤២នាក់ ខេត្តកែប៖ ៧ពាន់២៥៧នាក់ ខេត្តបាត់ដំបង៖ ៦ពាន់៩៣០នាក់ ខេត្តសៀមរាប៖ ៦ពាន់៣៣នាក់ ខេត្តកំពង់ស្ពឺ៖ ៣ពាន់៨៩០នាក់ ខេត្តព្រះសីហនុ៖ ៣ពាន់២១៦នាក់ ខេត្តពោធិ៍សាត់៖ ២ពាន់៧៥៣នាក់ ។ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការកត់សម្គាល់ថា ចលនាភ្ញៀវទេសចរនេះ មិនមានការប្រែប្រួលខ្លាំងទេធៀបនឹងសប្តាហ៍កន្លងមក ពោលគឺភ្ញៀវភាគច្រើននៅតែជាភ្ញៀវក្នុងខេត្តនៅឡើយ ហើយភ្ញៀវទេសចរពីភ្នំពេញនៅមិនទាន់មានចំនួនច្រើននៅឡើយ ។ ឯកឧត្តមបន្ថែមថា ចំនួនភ្ញៀវទេសចរក្នុងរយៈពេល៤សប្តាហ៍កន្លងមកនេះ (បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការឡើងវិញ) ហាក់មានការកើនឡើងយឺតនៅឡើយ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានការកើនឡើងនៅតាមខេត្តមួយចំនួន ដែលធ្វើឲ្យអាជ្ញាធរនៅបន្តប្រយ័ត្នប្រយែងខ្លាំង ក្នុងការបើកទទួលភ្ញៀវទេសចរនៅតាមគោលដៅមួយចំនួន ។ឯកឧត្តមបញ្ជាក់ទៀតថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់នៅតែបន្តខិតខំយកចិត្តទុកដាក់…

  • ធនាគារជាតិនៃកម្ពុជាដាក់ចេញវិធានការអនុគ្រោះដំណាក់កាលទី៣ ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការសម្រាលបន្ទុកពលរដ្ឋរថផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ (មានវីដេអូ)

    ធនាគារជាតិនៃកម្ពុជាដាក់ចេញវិធានការអនុគ្រោះដំណាក់កាលទី៣ ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការសម្រាលបន្ទុកពលរដ្ឋរថផលប៉ះពាល់ដោយវិបត្តិកូវីដ១៩  (មានវីដេអូ)

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ។ក្នុងបរិការណ៍នៃការរីករាលដាកនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ ធនាគារជាតិនៃកម្ពុជាបានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ។ វិធានការអនុគ្រោះដំណាក់កាលទី៣នោះ រួមមាន រក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា៧%ដដែលរហូតដល់មានការជូនដំណឹងជាថ្មីពីធនាគារជាតិនៃកម្ពុជា, អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ថ្ងៃទី៣១ធ្នូឆ្នាំ២០២១ ។ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ពន្ធ័ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចធ្វើឥណទានរៀបចំឡើងវិញលើសពី៣ដង ក្នុងអំឡុងពេលអនុគ្រោះនោះ និងបន្តលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន ៕

  • អ្នកគាំទ្រ និងអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជាជាច្រើន ទទួលបាននូវភាពសប្បាយរីករាយ និងអារម្មណ៍រំភើបពីយុទ្ធនាការដ៏អស្ចារ្យរបស់ Mobile Legends: Bang Bang 515 eParty

    អ្នកគាំទ្រ និងអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជាជាច្រើន ទទួលបាននូវភាពសប្បាយរីករាយ និងអារម្មណ៍រំភើបពីយុទ្ធនាការដ៏អស្ចារ្យរបស់ Mobile Legends: Bang Bang 515 eParty

    ភ្នំពេញ៖ យុទ្ធនាការដ៏អស្ចារ្យរបស់កម្មវិធី Mobile Legends: Bang Bang 515 eParty ក្នុងឆ្នាំនេះបាននាំមកនូវភាពសប្បាយរីករាយ និងអារម្មណ៍រំភើបសម្រាប់អ្នកគាំទ្រ និងអ្នកចូលចិត្តលេងហ្គេមក្នុងព្រះរាជាណាចក្រកម្ពុជា ។ក្រោយការចេញវីដេអូតន្រ្តី MV បទចម្រៀង «រួមគ្នា» កាលពីសប្ដាហ៍មុន ដោយចូលរួមសម្ដែងដោយក្រុមតារាល្បីៗកំពុងពេញនិយម G-Devith Henaa និង Oun រហូតមកដល់ចុងសប្ដាហ៍នៃការប្រកួត Funmatch ដែលដឹកនាំដោយសិល្បករទាំង៣រូប បានបង្កើតក្រុមរៀងៗខ្លួន រួមមានក្រុម Chou ក្រុម Selena និងក្រុម Brody ដោយមានអ្នកលេងហ្គេមឆ្នើមៗនៅកម្ពុជាចូលរួមផងដែរ ។ ការប្រកួត Funmatch គឺជាព្រឹត្តិការណ៍ចុងបញ្ចប់ដ៏កក្រើកនៃយុទ្ធនាការ Legends: Bang Bang 515 eParty ដែលជំរុញឲ្យមានជ័យជំនះដ៏អស្ចារ្យជាមួយគ្នា។ ព្រឹតិ្តការណ៍ការប្រកួតនេះបានបង្ហាញនូវសមត្ថភាពនៃក្រុមនិម្មិត Mobile Legends: Bang Bang នៃក្រុម S.T.U.N. ដែលមានន័យថា រឹងមាំ យុទ្ធវិធី សាមគ្គីភាព និងនវភាព។G-Devith ដែលដឹកនាំក្រុមរបស់គាត់ក្នុងតួអង្គ…

  • វិទ្យាស្ថានស៊ីងឡាង បានបើកដំណើរការសិក្សា២ភាសាដើម្បីជួយអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា

    វិទ្យាស្ថានស៊ីងឡាង បានបើកដំណើរការសិក្សា២ភាសាដើម្បីជួយអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា

    វិទ្យាស្ថានស៊ីងឡាង បានបើកដំណើរការសិក្សា២ភាសាដើម្បីជួយអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជាក្នុងខេត្តសៀមរាប៕

  • រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក

    រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក

    រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកនៅថ្ងៃនេះដែលនឹងពិភាក្សាគ្នាអំពីវិធីសាស្ត្រនានាដើម្បីលើកកម្ពស់បន្ថែមទៀតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិក ៕

  • អាជីវកររស់នៅខេត្តប៉ៃលិន ទទួលបានប្រាក់ចំណូលសមរម្យដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ពីការប្រកបមុខរបរចិញ្ចឹមឃ្មុំធម្មជាតិ (មានវីដេអូ)

    អាជីវកររស់នៅខេត្តប៉ៃលិន ទទួលបានប្រាក់ចំណូលសមរម្យដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ពីការប្រកបមុខរបរចិញ្ចឹមឃ្មុំធម្មជាតិ (មានវីដេអូ)

    ខេត្តប៉ៃលិន៖ ក្រៅពីមុខរបរធ្វើចំការ គេសង្កេតឃើញកសិករមួយចំនួនបានកំពុងផ្ញើវាសនាផ្កាព្រៃគីអាជីពចិញ្ចឹមសត្វឃ្មុំ ។ កសិករបានរៀបចំតាមបច្ចេកទេសគាបសំបុកឃ្មុំធម្មជាតិយកទឹក សម្រាប់លក់ទៅឱ្យអតិថិជនធ្វើម្ហូបអាហារ ឬធ្វើជាឱសថខ្មែរបុរាណជាដើម ដើម្បីរកចំណូលក្នុងជីវភាពរស់នៅបន្ថែម ។លោក សំ កុសល អាយុ៤៥ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និយាយថា គាត់បានរៀនបច្ចេកទេសចិញ្ចឹមសត្វឃ្មុំ ពីជនជាតិកូរ៉េ ដែលមកបង្រៀននៅខេត្តប៉ៃលិនកាលពីប៉ុន្មានឆ្នាំមុន ។ លោកបានស្គាល់ពីរបៀបដែលអាចទាក់ទាញសត្វឃ្មុំមករស់នៅតាមសំបុកសិប្បនិម្មិត និងទិញពូជឃ្មុំយកមកដាក់ចិញ្ចឹមសាកល្បងជាង១០សំបុក ។ លុះក្រោយមក គាត់ក៏បានពង្រីកសំបុកឃ្មុំជាបន្តបន្ទាប់ រហូតដល់បាន៦០ធុង ហើយដើរដាក់នៅតាមចំការមៀនប៉ៃលិន ចំការស្វាយដែលមាន ជាពិសេសគាត់បានផ្ញើរវាសនាផ្កាព្រៃតែម្ដង ។ រហូតដល់ពេលនេះ លោក សំ កុសល ប្រកបរបរចិញ្ចឹមឃ្មុំនេះអស់រយ:ពេល៤ឆ្នាំមកហើយ ក៏បានប្រមូលផលទឹកឃ្មុំលក់នៅក្នុងខេត្តប៉ៃលិន ខ្លះនៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង សៀមរាប រហូតដល់រាជធានីភ្នំពេញផងដែរ ។ ទឹកឃ្មុំក្នុង១លីត្រតម្លៃ៥ម៉ឺនរៀល ជាទឹកឃ្មុំសុទ្ធគាបចេញពីសំបុកឃ្មុំ ដែលខ្លួនចិញ្ចឹមដាក់ឱ្យក្រេបផ្កាដំណាំផ្សេងៗនឹងផ្កាព្រៃ ។ ការផលិតជាទឹកឃ្មុំនេះ មានកិច្ចសហការជាមួយនឹងម្ចាស់ចំការ ព្រោះបើសិនជាចំការណាមួយ មានសត្វឃ្មុំ ចូលទៅក្រេបផ្កាយកលំអងកាន់តែច្រើន ដំណាំទាំងនោះ នឹងបង្កើនផលផ្លែកាន់តែច្រើន ព្រោះសត្វឃ្មុំជាអ្នកផ្តល់ប្រយោជន៍ ។…