-
ក្រុមហ៊ុន Rolls Royce ចេញលក់រថយន្តថ្មីដែលមានតម្លៃថ្លៃបំផុតលើពិភពលោក (មានវីដេអូ)

អង់គ្លេស៖ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Rolls Royce បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង ក្រោយប្រកាសចេញម៉ូដែលរថយន្តដ៏ថ្មីសន្លាង មានឈ្មោះថា Boat Tail ដែលជាប្រភេទរថយន្តមានតម្លៃថ្លៃបំផុតលើពិភពលោក ។ រថយន្ត Rolls Royce Boat Tail ខាងលើ ត្រូវបានប្រកាសតម្លៃលក់២៨លានដុល្លារ ដោយជំនួសដំណែងរថយន្តថ្មីថ្លៃបំផុតរបស់ Rolls Royce Sweptail ដែលមានតម្លៃខ្លួនត្រឹម១២,៨លានដុល្លារ ។ រថយន្ត Rolls Royce Boat Tail នេះដែរ ត្រូវបានគេរាយការណ៍ថា នឹងត្រូវផលិតត្រឹមតែ៣គ្រឿងប៉ុណ្ណោះ ហើយវានឹងទទួលបានការកែកុនទៅលើកាប៊ីនខាងក្នុង និងគ្រឿងបរិក្ខាប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែងរបស់ម្ចាស់វាផ្ទាល់ ៕ ប្រភព៖ Reuters
-
ឥណ្ឌាមានគំរោងលើកកម្ពស់ការផ្គត់ផ្គង់បន្ទះអេក្រង់ LCD នៅក្នុងស្រុក តាមរយៈការបញ្ចេញកញ្ចប់ថវិការហូតដល់២០ពាន់លានដុល្លារ (មានវីដេអូ)

ឥណ្ឌា៖ របាយការណ៍របស់ក្រុមស្រាវជ្រាវ ICEA បានអោយដឹងថា នៅក្នុងឆ្នាំ២០២០ តម្រូវការបន្ទះអេក្រង់ LCD មានកំណើនខ្ពស់ដែលគិតជាទឹកប្រាក់៥.៤ពាន់លានដុល្លារ ហើយអាចនឹងកើនឡើងជិត១៩ពាន់លានដុល្លារនៅឆ្នាំ២០២៥ខាងមុខនេះ ។ ជុំវិញកំណើនខាងលើនេះដែរ រដ្ឋាភិបាលឥណ្ឌាគ្រោងបញ្ចេញកញ្ចប់ថវិការហូតដល់២០ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ចង្វាក់ផលិតកម្ម ក្នុងការផ្គត់ផ្គង់បន្ទះអេក្រង់ LCD នៅក្នុងស្រុក ក្រោយមើលឃើញកំពុងតែមានតម្រូវការខ្ពស់ ។ បច្ចុប្បន្នឥណ្ឌាបានក្លាយជាទីតាំងដ៏ល្អ និងទាក់ទាញសម្រាប់ការបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក ដោយមានក្រុមហ៊ុនធំៗជាច្រើនបានផ្លាស់ប្ដូររោងចក្ររបស់ខ្លួនទៅកាន់ឥណ្ឌា ក្នុងនោះរួមមាន Samsung និង Apple ខណៈដែលរដ្ឋាភិបាលឥណ្ឌាបានអះអាងអំពីប្រាក់ឈ្នួលកម្មករថា មានស្ដង់ដារ ៕ ប្រភព៖ Digi Times
-
នៅរយៈពេល៥ខែឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករបានជាង២៣ម៉ឺនតោន ធ្លាក់ចុះ៣៤ភាគរយ (មានវីដេអូ)

Video: https://fb.watch/5RJ8E6U0MD/ ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា នៅរយៈពេល៥ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករចំនួន២៣ម៉ឺន៣ពាន់៣១តោន ថយចុះចំនួន១២ម៉ឺន៣ពាន់៦៦តោន ស្មើនឹងដក៣៤.៥៦ភាគរយ បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ៣៥ម៉ឺន៦ពាន់៩៧តោន ។ ការនាំចេញអង្ករមានការថយចុះចំនួនដក៣៤.៥៦ភាគរយ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីអះអាងថា ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់ ។ បើតាមរបាយការណ៍ដដែលនេះ ការនាំចេញអង្ករក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន៤ម៉ឺន៥៣៦តោន ថយចុះចំនួន១ម៉ឺន៥ពាន់៣០៩តោន ស្មើនឹងដក២៧.៤១ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំ២០២០ ដែលមានចំនួន ៥ម៉ឺន៥ពាន់៨៤៥តោន ។ សម្រាប់ប្រភេទអង្ករនាំចេញវិញ នៅរយៈពេល៥ខែមកនេះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន១៦ម៉ឺន៤៥៣តោន ស្មើនឹង៦៨.៨៦ភាគរយ អង្ករសគ្រប់ប្រភេទមានចំនួន៦ម៉ឺន៧ពាន់៨៤៣តោន ស្មើនឹង២៩.១១ភាគរយ និងអង្ករចំហុយមានចំនួន៤ពាន់៧៣៥តោន ស្មើនឹង២.០៣ភាគរយ ។ អង្ករកម្ពុជាបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន៥ម៉ឺន៥ពាន់១៨៨តោន ស្មើនឹង២៣.៦៦ភាគរយ ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន១២ម៉ឺន៨៣៤តោន ស្មើនឹង៥១.៨៦ភាគរយ ទិសដៅអាស៊ានចំនួន៥ប្រទេសមានបរិ មាណសរុបចំនួន២ម៉ឺន១ពាន់៨៤៨តោន ស្មើនឹង៩.៣៨ភាគរយ និងទិសដៅដទៃទៀតចំនួន១៩ប្រទេស មានបរិមាណសរុប៣ម៉ឺន៥ពាន់១៦១តោន ស្មើនឹង១៥.១ភាគរយ ។ ដោយឡែកសម្រាប់ការនាំចេញស្រូវវិញ ក្នុងរយៈពេល៥ខែឆ្នាំ២០២១…
-
ស្ងាត់ៗ ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជាសាងសង់បាន ៦០ភាគរយហើយ

ផេកហ្វេសបុក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលច្រើនចេញផ្សាយផ្លូវការពីការស្ថាបនាផ្លូវមួយនេះបានចេញផ្សាយ នាថ្ងៃទី១ មិថុនា ២០២១នេះថា គិតត្រឹមខែឧសភា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុបានសាងសង់សម្រេច60%ហើយ។ ប្រភពបន្តថា ក្រោយពេលសាងសង់រួចរាល់ គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ការស្ថាបនាផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជានេះ គឺជាគម្រោង BOT ដែលបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) មានប្រវែងសរុប ១៩០ គីឡូម៉ែត្រ និងចំណាយថវិកាជាង២ពាន់លានដុល្លារអាមេរិក។ តាមផែនការ ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ គ្រោងនឹងចប់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
-
CDC៖ ក្រុមហ៊ុនចំនួន២ មានទុននិយោគសរុបជាង៨៥លាន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអោយធ្វើការបណ្តាក់ទុន

-
ក្រុមហ៊ុន Genesis ដែលស្ថិតក្រោមក្រុមហ៊ុនកូរ៉េ Hyundai ប្រកាសចេញលក់រថយន្ត GV70 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក (មានវីដេអូ)

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន ជេនណេស៊ីស (Genesis) ដែលស្ថិតក្រោមក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ (Hyundai) បានប្រកាសនូវតម្លៃលក់នៃរថយន្ត GV70 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយលក់ថោកជាងគូប្រជែង ។ រថយន្ត ជេនណេស៊ីស GV70 2.5T AWD ស្ទេនដាដ មានតម្លៃចាប់ពី៤ម៉ឺន១ពាន់ដុល្លារ ដោយមានបំពាក់ប្រព័ន្ធជំនួយការបើកបរមកជាច្រើន ។ វាប្រើម៉ាស៊ីនសាំងចំណុះ២,៥លីត្រ turbocharged ទំហំ៤ស៊ីឡាំង មានកម្លាំង៣០០សេះ និងកម្លាំងបង្វិល៤២២ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ៨វគ្គ និងប៉ុងពីរមកស្តង់ដារ ។ ដោយឡែក រថយន្ត SUV ខ្នាតតូចនេះ ក៏ផ្តល់ជម្រើសម៉ាស៊ីនធំផងដែរ គឺ GV70 3.5T AWD ស្ទេនដាដ តម្លៃ៥ម៉ឺន២ពាន់៦រយដុល្លារ ប្រើម៉ាស៊ីនសាំងចំណុះ៣,៥លីត្រ ធ្វីនធើបូ (twin-turbo) ទំហំ៦ស៊ីឡាំង មានកម្លាំង ៣៧៥សេះ និងកម្លាំងបង្វិល៥៣០ញ៉ូតុនម៉ែត្រ ។ សូមជម្រាបថា រថយន្ត ជេនណេស៊ីស GV70 នឹងត្រូវប្រជែងជាមួយ អូឌី…
-
ក្រុមហ៊ុន WhatsApp ប្ដឹងរដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធនឹងច្បាប់អ៊ីនធើណិតថ្មី (មានវីដេអូ)

បរទេស៖ ក្រុមហ៊ុន WhatsApp នាពេលថ្មីៗនេះ បានប្ដឹងរដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធនឹងច្បាប់អ៊ីនធើណិតថ្មី ដែលត្រូវបានអនុម័តកាលពីដើមឆ្នាំ២០២១ ដោយទាមទារអោយក្រុមហ៊ុនផ្ដល់សេវាកម្មផ្ញើសារតាមរយៈប្រព័ន្ធបណ្ដាញសង្គមមួយនេះ ត្រូវតែផ្ដល់ប្រភពអ្នកផ្ញើទៅអោយរដ្ឋាភិបាលនៅពេលដែលមានការស្នើសុំ ។ ក្រៅពីការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើសារនោះ ច្បាប់នេះក៏ទាមទារឱ្យ WhatsApp ត្រូវតែអាចលុបចោលព័ត៌មានក្នុងរយៈពេល៣៦ម៉ោង បន្ទាប់ពីតុលាការចេញដីការៀបចំប្រព័ន្ធដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗ និងមានប្រព័ន្ធដែលអាចលុបចោលរូបភាព និងវីដេអូអាស អាភាសបានដោយស្វ័យប្រវត្តិ ។ ជាការឆ្លើយតបនោះ ទាំងក្រុមហ៊ុន WhatsApp និងអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាមួយចំនួនទៀតគិតថា ការទាមទាររបស់រដ្ឋាភិបាលឥណ្ឌានឹងធ្វើឱ្យប្រព័ន្ធ អេនធូអេន អេនគ្រីបសិន (end-to-end encryption) អស់ប្រសិទ្ធភាព ហើយនឹងនាំឱ្យមានការជ្រៀតចូលកាន់តែច្រើន ។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាអះអាងថា ក្រុមហ៊ុនអាចរកវិធីដើម្បីផ្ដល់ប្រភពអ្នកផ្ញើសារបាន ដោយមិនចាំបាច់ធ្វើការផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធ អេនធូអេន អេនគ្រីបសិន (end-to-end encryption) ឡើយ ៕ ប្រភព៖ Reuters
-
កម្ពុជានៅតែអាចទាញយករ៉ែមាសជាលើកដំបូងក្នុងឆ្នាំ២០២១នេះ បើទោះបីជាជួបបញ្ហារាលដាលនៃជំងឺកូវីដ១៩ (មានវីដេអូ)

ភ្នំពេញ៖ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែបានមានប្រសាសន៍អោយដឹងថា បញ្ហាជំងឺកូវីដ១៩មិនអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតកម្មរ៉ែមាសរបស់ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd លើការរុករករ៉ែមាស ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជានោះឡើយ ។ ក្រុមហ៊ុននេះធ្លាប់បានបញ្ជាក់ហើយថា ខ្លួននឹងចាប់ផ្តើមដំណើរការផលិតកម្មរ៉ែមាសជាលើកដំបូងនៅឆ្នាំ២០២១នេះ ដែលអាចទទួលបានក្នុងបរិមាណ១០ម៉ឺនអោនក្នុង១ឆ្នាំ (ប្រហែល៣តោន) ។ ឯកឧត្តមបន្តថា មកទល់ពេលនេះ គឺដំណើរការសាងសង់នឹងឈានទៅដល់ផលិតកម្មក្នុងពេលខាងមុខនេះ មិនទាន់មានសញ្ញាបង្ហាញថា នឹងមានការយឺតយ៉ាវនោះទេ ដូច្នេះអ្វីៗវាដំណើរការទៅតាមផែនការដែលបានគ្រោងទុក ។ ឯកឧត្តមបន្ថែមថា បញ្ហាកូវីដ១៩បានជះឥទ្ធិពលដល់ដំណើរការរបស់ក្រុមហ៊ុនក្នុងកម្រិតតិចតួចបំផុត ហើយការប៉ះពាល់នេះដោយសារតែអ្នកជំនាញការបរទេស ដែលចូលមកក្នុងប្រទេសកម្ពុជា តម្រូវឲ្យចត្ដាឡីស័ក្ដ ដែលធ្វើឲ្យគម្រោងមានការយឺតបន្ដិច ។ ឯកឧត្តមបញ្ជាក់ថា ប្រសិនជាតាមផែនការ គឺមិនមានការយឺតយ៉ាវទេ អាចនឹងដំណើរការផលិតកម្មរ៉ែមាសនៅក្នុងឆ្នាំ២០២១នេះហើយ អាចនៅដើម ឬកណ្ដាលត្រីមាសទី៣ ឆ្នាំ២០២១ យើងនឹងទទួលបានផលិតកម្មហើយ ។ ឯកឧត្តមអគ្គនាយកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd បានជ្រើសរើសប្រទេសអូស្រ្ដាលី និងសិង្ហបុរីជាទីតាំងដើម្បីយករ៉ែមាស ដែលទាញយកបាននោះទៅចម្រាញ់ ។ ការអាចទាញយកបាននូវរ៉ែមាសនេះ វានឹងជួយជំរុញដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា ដែលនឹងធ្វើឲ្យចំណូលរដ្ឋមានកើនឡើងសម្រាប់អភិវឌ្ឍន៍ប្រទេស ។ សូមបញ្ជាក់ថា…
-
វៀតណាមប្រកាសឈប់នាំជ្រូករស់ពីថៃ ក្រោយឃើញឆ្លងរោគម្យ៉ាង

ប្រទេសវៀតណាមបានសម្រេចឈប់នាំចូលជ្រូករស់ពីប្រទេសថៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ក្រោយពេលជ្រូកថៃ ចំនួន៩៨០ក្បាលមានឆ្លងជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។ ប៉ុន្តែសហគ្រាសណាចុះកិច្ចសន្យានាំចូល មុនថ្ងៃ៣០ ខែមិថុនា អាចបន្តប្រតិបត្តិការធម្មតា។ ជ្រូកឈឺជិត១ពាន់ក្បាលនោះត្រូវបានបំផ្លាញចោល តម្លៃប្រមាណជិត២៧ម៉ឺនដុល្លារអាមេរិក។ វៀតណាមបានអនុញ្ញាតឲ្យនាំចូលជ្រូករស់ ដំបូង កាលពីពាក់កណ្តាលខែមិថុនា ២០២០ ដើម្បីទប់ទល់នឹងតម្លៃជ្រូកឡើងថ្លៃដោយសារតែជំងឺនេះ។ វៀតណាមបាននាំពីថៃ ជាង៥០ម៉ឺន៣ពាន់ក្បាល កាលពីឆ្នាំមុន នេះបើតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ៕ ប្រភពពី VNexpress
-
គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន៩៨,០៤%ហើយ គិតរហូតមកទល់ពេលនេះ

បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុង ស្ថានីយ៍ ដោយឡែក ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពី ពេលនេះតទៅ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងរស់នៅអាស្រ័យផលតាម បណ្តោយផ្លូវនេះ នឹងសហការជាមួយក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើង ដល់បរិស្ថានរស់នៅរបស់បងប្អូនមានសោភ័ណភាពស្អាត ដូចជាការដាំដើមរុក្ខជាតិ ឬដាំស្មៅលម្អន្ថែមជាដើម និងសូមអំពាវនាវសុំឱ្យបងប្អូនមេត្តាចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សប្រកបដោយសោភ័ណភាព សុវត្ថិភាពក្នុងការធ្វើដំណើរ អាចប្រើប្រាស់បានយូរអង្វែង និងជួយសន្សំសំចៃថវិកាជាតិផងដែរ។ គួរកត់សម្គាល់ថា៖ សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តម្រូវការក្នុងការដឹកជញ្ជូន មានការកំណើនកើនឡើង រួមមានជាមួយនឹងមធ្យោបាយយានយន្តក៏កាន់តែទំនើប ផ្លូវនេះត្រូវបាន ផ្តោតជាសំខាន់លើគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជុល និងធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពល្អសាកសមជាមួយបរិបទនៃសង្គមដែល កំពុងតែមានការរីកចម្រើននេះ។ ក្នុងន័យនេះ ផ្លូវជាតិលេខ៣ ត្រូវបានសាងសង់ឡើងដោយបានគិតគូរលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ ដោយសារផ្លូវនេះមានរោងចក្រ សហគ្រាស អាជីវកម្មជាច្រើនពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន ដោយប្រើ ប្រាស់ផ្លូវនេះដើម្បីអាស្រ័យផល ក្នុងនោះមានការត្រៀមលក្ខណៈទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានរឹងមាំ ហើយក្រសួងក៏សូមអំពាវនាវសុំឱ្យបងប្អូនចូលរួមទាំងអស់គ្នា…