Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ពលរដ្ឋសប្បាយចិត្ត នឹងការប្រមូលផលផ្សិតក្ងោក យកទៅលក់នៅទីផ្សារក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេស

    ពលរដ្ឋសប្បាយចិត្ត នឹងការប្រមូលផលផ្សិតក្ងោក យកទៅលក់នៅទីផ្សារក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេស

    ពលរដ្ឋសប្បាយចិត្ត នឹងការប្រមូលផលផ្សិតក្ងោក យកទៅលក់នៅទីផ្សារក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេស ជាមួយនឹងតម្លៃថ្លៃគួរសម ៕

  • កម្ពុជា និង UNDP ចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយ ក្នុងការគ្រប់គ្រង សំណល់វេជ្ជសាស្ត្រ

    កម្ពុជា និង UNDP ចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយ ក្នុងការគ្រប់គ្រង សំណល់វេជ្ជសាស្ត្រ

    កម្ពុជា និង UNDP ចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយ ក្នុងការគ្រប់គ្រង សំណល់វេជ្ជសាស្ត្រ ឲ្យមានប្រសិទ្ធភាព អំឡុងពេលកូវីដ១៩ ៕

  • ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងត្រូវរក្សាទុក នៅសារមន្ទីរវិមានឈ្នះឈ្នះ

    ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងត្រូវរក្សាទុក នៅសារមន្ទីរវិមានឈ្នះឈ្នះ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងយកកែវផ្ទុកដំណក់ប្រេងលើកដំបូងរបស់ខ្លួន ដាក់រក្សាទុកនៅសារមន្ទីរវិមានឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីទុកជាកេរដំណែលប្រវត្តិសាស្រ្ត។ ពិធីប្រគល់ និងទទួល កែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ដាក់តាំងនៅសារមន្ទីរវិមានឈ្នះ ឈ្នះ នៅថ្ងៃពុធនេះ នឹងធ្វើឡើង ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។ ការរកឃើញដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបានប្រកាស ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចំនឹងថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេច។ ការរកឃើញដំណក់ប្រេងលើកដំបូងនេះ គឺស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល៕

  • ពលរដ្ឋសប្បាយចិត្តនឹងការប្រមូលផលផ្សិតក្ងោក យកទៅលក់នៅទីផ្សារក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេស ជាមួយនឹងតម្លៃថ្លៃគួរសម (មានវីដេអូ)

    ពលរដ្ឋសប្បាយចិត្តនឹងការប្រមូលផលផ្សិតក្ងោក យកទៅលក់នៅទីផ្សារក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេស ជាមួយនឹងតម្លៃថ្លៃគួរសម (មានវីដេអូ)

    រតនគិរី៖ រតនៈគិរីជាខេត្តមួយដែលឋិតនៅភូមិភាគឦសាន្តនៃព្រះរាជាណាចក្រកម្ពុជា ដែលសំបូរទៅដោយធនធានធម្មជាតិ និងផ្តល់អនុផលស្ទើរគ្រប់រដូវកាល ដែលអាចចិញ្ចឹមជីវភាពបងប្អូនប្រជាពលរដ្ឋក្រៅពីរបរធ្វើស្រែចម្ការ លក់ដូរ និងនេសាទ ។ល។ ប្អូនប្រុសម្នាក់ ដែលជាអ្នករកផ្សិតក្ងោក នៅឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ មានការសប្បាយចិត្ត និងរីករាយជាខ្លាំង ខណ:ដែលឆ្នាំនេះសំបូរផ្សិត ហើយលក់បានតម្លៃថ្លៃគួរសមផងដែរនោះ ។ ប្អូនប្រុសបានឲ្យដឹងថា មួយថ្ងៃគាត់អាចដកផ្សិតបានប្រមាណពី ៧ទៅ១០គីឡូក្រាមក្នុងមួយថ្ងៃ ហើយមួយគីឡូអាចលក់បានជាង១ម៉ឺនរៀលផងដែរ ដោយតម្លែផ្សិតឆ្នាំនេះថ្លៃគួសមដែរ ។ ដោយចម្ងាយផ្លូវប្រមាណជា៥គីឡូម៉ែត្រ ក្នុងមធ្យោបាយម៉ូតូ ។ ផ្សិតនេះទៀតសោធ ច្រើនដុះនៅដីល្បាយខ្សាច់មានសំណើមតិចៗ ជាពិសេសទៅទៀតនោះ ផ្សិតនេះគឺដុះដោយឯកឯងតាមបែបធម្មជាតិតែប៉ុណ្ណោះ ។ ប្អូនស្រីឈ្មោះ អន ចាន់ ជាឈ្មួញទិញផ្សិតតាមភូមិ នៅឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ បានឲ្យដឹងដែរថា មួយថ្ងៃគាត់អាចទិញផ្សិតបានប្រមាណជា១០០គីឡូក្រាម ហើយផ្សិតដែលមានគុណភាពល្អលក់ចេញបានតម្លៃថ្លៃ ដោយវានៅក្រពុំ រឹងល្អ និងយកមកលក់អោយទាន់ពេលព្រឹក ។ ជាមួយគ្នានេះ ប្អូនស្រី ម៉ាក ឃី ជាឈ្មួញទិញផ្សិតក្ងោកនៅក្រុងបានលុង បានអោយដឹងដែរថា ផ្សិតដែលប្រមូលទិញនេះ ក្រៅពីលក់ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត យកទៅកែច្នៃធ្វើម្ហូបទទួលទានបានច្រើនមុខយ៉ាងឆ្ងាញ់ពិសាហើយនោះ ក៏អាចលក់ជូនបងប្អូនតាមបណ្តាខេត្តផ្សេងៗ និងលក់ទៅប្រទេសថៃទៀតផងដែរ…

  • ខេត្តប៉ៃលិនប្រែក្លាយពីសមរភូមិប្រយុទ្ធខ្មែរនិងខ្មែរ ទៅជាតំបន់កសិកម្មដំណាំមៀនឈានមុខមួយរបស់កម្ពុជា (មានវីដេអូ)

    ខេត្តប៉ៃលិនប្រែក្លាយពីសមរភូមិប្រយុទ្ធខ្មែរនិងខ្មែរ ទៅជាតំបន់កសិកម្មដំណាំមៀនឈានមុខមួយរបស់កម្ពុជា (មានវីដេអូ)

    ខេត្តប៉ៃលិន៖ គេស្គាល់ខេត្តប៉ៃលិន គឺជាតំបន់ត្បូងពេជ្រមួយដែលមានតម្លៃខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ។ ក្រោយមកប៉ៃលិនក៍ជាសមរភូមិប្រយុទ្ធមួយយ៉ាងក្ដៅគគុកផងដែរ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០-១៩៩០ ។ បន្ទាប់គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសមានសុខសន្តិភាព គ្មានសង្រ្គាម ប្រជាពលរដ្ឋរស់សុខសាន្ត និងមានជីវភាពល្អប្រសើរ ។ ខេត្តប៉ៃលិន លែងគ្មានតំបន់ខណ្ឌចែករវាងសង្រ្គាមខ្មែរគ្នាឯងទៀត និងសមរភូមិប្រយុទ្ធតទៅទៀតដែរ ។ ខេត្តនេះកំពុងមានការអភិវឌ្ឈន៍លើគ្រប់វិសយ័ផងដែរសព្វថ្ងៃនេះ ។ ជាក់ស្តែងខេត្តប៉ៃលិន បានក្លាយជាតំបន់កសិឧស្សាហ៍កម្មគ្មានផ្សែងឈានមុខគេលើវិស័យកសិកម្មទាំងដំណាំរយៈពេលខ្លីរួមមាន ដំណាំពោត សណ្ដែក ដំឡូងមី នឹងដំណាំផ្សេងៗមួយចំនួនទៀត ។ រីឯដំណាំរយៈពេលយូររួមមានដំណាំស្វាយ ធូរ៉េន និងសាវម៉ៅ ជាពិសេសដំណាំតាង៉ែនហៅថា មៀនប៉ៃលិនផ្ទាល់តែម្ដង ។ លោក វ៉ាន់ ផុន ប្រជាពលរដ្នរស់នៅខេត្តប៉ៃលិន ដែលជាអតីតទាហានខ្មែរក្រហម ហើយជាអ្នកកឈរជើងប្រយុទ្ទនៅតំបន់នេះបានអោយដឹងថា គាត់មិននឹកស្មានមានជីវិតរស់នៅរហូតដល់សព្វថ្ងៃនេះទេ ក្រោយពីភ្លើងសង្គ្រាមបានបញ្ជប់តាមរូបមន្ដឈ្នះឈ្នះរបស់សម្ដេចតេជោរួចមក គាត់បានប្រែក្លាយទីតាំងប្រយុទ្ធនេះមកដាំដំណាំមៀនប៉ៃលិនចំនួន១ពាន់៣រយដើមលើផ្ទៃដី៣ហិកតា ។ សព្វថ្ងៃនេះដំណាំបានផ្តល់ផលបណ្តើរៗ និងបានលើកស្ទួយជីវភាពនឹងការរស់នៅថ្មីរបស់ប្រជាពលរដ្ឋ ។ លោក វ៉ាន់ ផុន បានថ្លែងអរគុណចំពោះនយោបាយឈ្នះឈ្នះ និង អរគុណសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន…

  • ឥណ្ឌាទុកឱកាសចុងក្រោយអោយក្រុមហ៊ុន Twitter ក្នុងការបំពេញបែបបទទៅតាមច្បាប់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ថ្មី

    ឥណ្ឌាទុកឱកាសចុងក្រោយអោយក្រុមហ៊ុន Twitter ក្នុងការបំពេញបែបបទទៅតាមច្បាប់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ថ្មី

    អាមេរិក៖ រដ្ឋាភិបាលឥណ្ឌាបានប្រាប់ទៅកាន់ក្រុមហ៊ុន Twitter Inc ថា វាជាឱកាសចុងក្រោយ ក្នុងការបំពេញបែបទទៅតាមច្បាប់ប្រព័ន្ធព័ត៌មានវិទ្យាថ្មី (IT Rules) បើមិនដូច្នេះទេ ខ្លួននឹងអនុវត្តតាមវិធានការផ្លូវច្បាប់ នេះបើតាមការថតចម្លង នៃលិខិតផ្លូវការមួយដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានទទួល ។ រហូតទល់ពេលនេះ បើតាមឯកសារដែលរ៉យទ័រទទួលបាន គឺនៅមិនទាន់មានក្រុមហ៊ុនមួយណាបានបំពេញបែបបទទៅតាមច្បាប់ថ្មីខាងលើបាន១០០ភាគរយនោះទេ ខណៈដែលគេមើលឃើញថា រដ្ឋាភិបាលឥណ្ឌាបានបង្កើតច្បាប់ថ្មីនេះឡើងដើម្បីទប់ស្កាត់ការប្រើប្រាស់ឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ និងក្នុងគោលដៅមួយដែលស៊ីជម្រៅជាងនេះ ។ សូមរំលឹកថា រដ្ឋាភិបាលឥណ្ឌាបានប្រកាសអំពីច្បាប់ប្រព័ន្ធព័ត៌មានវិទ្យាថ្មី (IT) កាលពីខែកុម្ភៈកន្លងទៅនេះ និងបានដាក់ជាធរមានកាលពីចុងខែឧសភា ដោយក្នុងនោះតម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ ត្រូវបង្កើតក្រុមការងារ ឬមនុស្សដែលជាតំណាងម្នាក់សម្រាប់ទុកដោះស្រាយវិបត្តិ និងវិវាទផ្សេងៗ ដែលកើតមានឡើយដោយមិនបានត្រៀមទុកជាមុន ៕ ប្រភព៖ Reuters

  • ក្រុមហ៊ុន Ford កំណត់គោលដៅលក់រថយន្តអគ្គសនីរបស់ខ្លួនអោយបាន៤០ភាគរយនៅទូទាំងពិភពលោកត្រឹមឆ្នាំ ២០៣០ ខាងមុខ (មានវីដេអូ)

    ក្រុមហ៊ុន Ford កំណត់គោលដៅលក់រថយន្តអគ្គសនីរបស់ខ្លួនអោយបាន៤០ភាគរយនៅទូទាំងពិភពលោកត្រឹមឆ្នាំ ២០៣០ ខាងមុខ (មានវីដេអូ)

    បរទេស៖ ក្រុមហ៊ុន ហ្វ័ដ ម៉ូទ័រ (Ford Motor) បានបញ្ជាក់ពីផែនការ ដើម្បីជំរុញការចំណាយ លើកិច្ចខិតខំប្រឹងប្រែងរថយន្តអគ្គិសនីរបស់ខ្លួនជាងមួយភាគបី ហើយបាននិយាយថា ខ្លួនមានបំណងលក់រថយន្តប្រភេទនេះអោយបាន ៤០ ភាគរយនៅទូទាំងពិភពលោកត្រឹមឆ្នាំ ២០៣០ខាងមុខ ក៏ដូចជាបង្កើនភាគហ៊ុនជិតដល់កំរិតខ្ពស់ក្នុងរយៈពេល៥​ឆ្នាំ ។ បច្ចុប្បន្នក្រុមហ៊ុន Ford និងក្រុមហ៊ុនផលិតរថយន្តសកល កំពុងប្រកួតប្រជែងផ្លាស់ប្តូររថយន្តប្រើសាំងទៅជារថយន្តប្រើថាមពលអគ្គីសនីទាំងអស់ ដែលស្ថិតក្រោមសម្ពាធពីតំបន់នានា ដូចជាអឺរ៉ុប និងចិន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នយានយន្ត ។ ស្ថិតក្រោមផែនការមួយ ដែលមានឈ្មោះថា ហ្វ័ដផ្លាស់ « Ford +»  ក្រុមហ៊ុនផលិតរថយន្តលេខ២របស់សហរដ្ឋអាមេរិកមួយនេះបញ្ជាក់ថា ខ្លួនរំពឹងថា នឹងចំណាយថវិកាជាង៣០ពាន់លានដុល្លារទៅលើរថយន្តអគ្គិសនី (EVs) រួមទាំងការអភិវឌ្ឍថាមពលអាគុយរហូតដល់ឆ្នាំ ២០៣០ ពីគោលដៅមុនរបស់ខ្លួន ដែលមានត្រឹមតែ២២ពាន់លានដុល្លារ ៕ ប្រភព៖ CGTN

  • អត្រាអ្នកអត់ការងារធ្វើនៅជប៉ុន កើនឡើងដល់២,៨ភាគរយក្នុងខែមេសា ដើមឆ្នាំ២០២១នេះ (មានវីដេអូ)

    អត្រាអ្នកអត់ការងារធ្វើនៅជប៉ុន កើនឡើងដល់២,៨ភាគរយក្នុងខែមេសា ដើមឆ្នាំ២០២១នេះ (មានវីដេអូ)

    បរទេស៖យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា អត្រានៃអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសជប៉ុន បានកើនឡើងទៅដល់២​,៨ភាគរយនៅត្រឹមខែមេសាដើមឆ្នាំ២០២១នេះ ។ នៅក្នុងខែដូចគ្នានេះ អត្រាការងារដែលទំនេរក៏មានចំនួនតិចបំផុតមិនធ្លាប់មានផងដែរ ពីខែមុនៗ ខណៈដែលអត្រាអ្នកគ្មានការងារធ្វើកាលពីខែមិនា ដើមឆ្នាំ២០២១នេះ មានត្រឹមតែ២,៦ភាគរយ ។ បើតាមអ្នកសេដ្ឋកិច្ចនៅក្នុងរដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ការបង្កើតការងារទំនងជានឹងធ្លាក់ចុះម្តងទៀតនៅក្នុងខែឧសភាកន្លងទៅនេះ ដោយសារតែជុំទី៣នៃការប្រកាសភាពអាសន្ន ដែលប្រហែលជារាំងស្ទះដល់ដំណើរការងើបឡើងវិញនៃវិស័យការងារ ។ សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសជប៉ុនកំពុងទទួលរងការវាយប្រហារ ដោយសារតែជំងឺកូវីដ១៩សាជាថ្មី ដែលជាលទ្ធផលនោះ ទីក្រុងធំៗជាច្រើនរបស់ខ្លួននៅតែបន្តបិទទ្វារនៅឡើយ ខណៈដែលព្រឹត្តិការណ៍កីឡាករអូឡាំពិករដូវក្តៅទីក្រុងតូក្យូក៏កាន់តែខិតជិតមកដល់ ៕ ប្រភព៖ Reuters

  • កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ (មានវីដេអូ)

    កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ (មានវីដេអូ)

    កម្ពុជា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា ក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស ក្នុងនោះការនាំចេញផ្លែចេកស្រស់កើនឡើង៦៨ភាគរយ ចំណែកការនាំចេញផ្លែស្វាយស្រស់កើនឡើង២៥៥ភាគរយ ។ ក្នុងចំណោមផ្លែចេកស្រស់ចំនួន២០ម៉ឺន៥ពាន់២៤,៤៧តោន កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេចំនួន១៧ម៉ឺន៩ពាន់៩៦,៨១តោន បន្ទាប់មកគឺវៀតណាមចំនួន២ម៉ឺន៥ពាន់១១៣,៣៤តោន សិង្ហបុរីចំនួន៤៨០,៤៨តោន និងជប៉ុនចំនួន៣៣៣,៨៤តោន ។ សម្រាប់ផ្លែស្វាយស្រស់មានចំនួន១៥ម៉ឺន៦ពាន់៧២៤,៥២តោន កម្ពុជាបាននាំចេញទៅ វៀតណាមច្រើនជាងគេចំនួន១៣ម៉ឺន៦ពាន់១០២,៦៥តោន បន្ទាប់មកគឺថៃចំនួន២ម៉ឺន២១៩,២៨ តោន ចិនចំនួន២១១,២២តោន កូរ៉េចំនួន១២៤,៣៨តោន ហុងកុងចំនួន៥០,៧៨តោន សិង្ហបុរីចំនួន១៦,២០តោន និងគុយវ៉ែតចំនួន០,០១តោន ។ ផ្លែចេក និងផ្លែស្វាយស្រស់ គឺជាផលិតផលកសិកម្មដែលកម្ពុជាអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ ។ បើទោះបីជាកម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួនតែ២១១,២២តោនក្នុងរយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២១នេះក៏ដោយ តែកម្ពុជាគ្រោងនឹងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិន ដោយអាចផ្តល់នូវប្រាក់ចំណូលប្រមាណ១០០លានដុល្លារ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់៨០តោនដំបូងទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ។ ឯកឧត្តមបន្ថែមថា គិតមកទល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន៥៥ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម និងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ ។ យោងតាមស្ថិតិឆ្នាំ២០២០បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជាមានចំនួនជាង១៣ម៉ឺនហិកតា ផ្ទៃដីអាចប្រមូលផលមានចំនួនជាង៩ម៉ឺនហិកតា…

  • ជញ្ជីងពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-វៀតណាម

    ជញ្ជីងពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-វៀតណាម

    ជញ្ជីងពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-វៀតណាម មាន ការកើនឡើងជាលំដាប់ បើទោះបីជាមានការឆ្លងរាលដាល ជំងឺកូវីដ១៩ ជាសាកលក៍ដោយ ៕