-
ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម សន្យា បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍ

-
Tesla ប្រកាសប្រមូលរថយន្តជិត៦ពាន់គ្រឿងនៅក្នុងសហរដ្ឋអាមេរិកមកវិញ ក្រោយរកឃើញកំហុសឆ្គងនៅផ្នែកប្រព័ន្ធហ្វ្រាំង (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Tesla បាននិងកំពុងប្រមូលត្រឡប់មកវិញនូវរថយន្តជិត៦ពាន់គ្រឿង ដោយសារតែរកឃើញកំហុសឆ្គងនៅផ្នែកប្រព័ន្ធហ្វ្រាំង នេះបើតាមឯកសារដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធម្សិលមិញ ។ ចំពោះរថយន្តដែលត្រូវបានប្រកាសប្រមូលមកវិញនោះ រួមមានរថយន្តម៉ាក Model 3 ឆ្នាំ២០១៩-២០២១ និងរថយន្តម៉ាក Model Y ឆ្នាំ២០២០-២០២១ ។ ឯកសាររបស់ក្រុមហ៊ុន Tesla ជាមួយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនមិនបានទទួលរបាយការណ៍ពីគ្រោះថ្នាក់ ឬមនុស្សរងរបួសពាក់ព័ន្ធនឹងបញ្ហាខាងលើនេះនោះទេ ហើយថា ក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យ ក៏ដូចជារឹតបន្តឹង និងផ្លាស់ប្តូរថ្មីប្រសិនបើមានការចាំបាច់ ។ គួរបញ្ជាក់ផងដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ថ្មីៗនេះបានប្រកាសអោយដឹងថា រថយន្តអគ្គិសនី Tesla មួយចំនួននឹងត្រូវលក់ក្នុងតម្លៃថ្លៃជាងមុន ដោយសារតែបញ្ហានៃសង្វាក់ផលិតកម្ម ដែលក្នុងនោះសំខាន់ជាងគេ គឺបណ្តាលមកពីកង្វះខាតបន្ទះឈីប នៅក្នុងទីផ្សារ ។ បញ្ហាកង្វះខាតបន្ទះឈីបសម្រាប់ផលិតរថយន្តនេះដែរ ក៏បានប៉ះពាល់ដល់វិស័យផលិតយានយន្តដែលគិតជាទឹកប្រាក់មានទំហំរហូតដល់១១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១នេះ ខណៈដែលក្រុមហ៊ុន Ford និង GM បានប៉ះពាល់ខ្លាំងជាងគេ ៕ ប្រភព៖ CNA
-
Huawei បញ្ចេញប្រព័ន្ធប្រតិបត្តិការ HarmonyOS ជំនាន់ថ្មី នៅក្នុងការប្រយុទ្ធប្រឆាំងដើម្បីសង្គ្រោះក្រុមហ៊ុនខ្លួនអោយរស់រានមានជីវិតឡើងវិញ (មានវីដេអូ)

ចិន៖ ក្រុមហ៊ុន Huawei របស់ចិនបានប្រកាសដាក់បង្ហាញប្រព័ន្ធដំណើរការ HarmonyOS ជំនាន់ថ្មី ដែលពោរពេញដោយសមត្ថភាព និងភាពអស្ចារ្យយ៉ាងសម្បូរបែបជាច្រើន ក្រោយសហរដ្ឋអាមេរិកបានរារាំងខ្លួនពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ បច្ចុប្បន្នមានតែនាឡិកាដៃវៃឆ្លាតជំនាន់ថ្មីចំនួន២ម៉ូដែល និងឧបករណ៍ Tablet ចំនួន២ម៉ូដែល ដែលត្រូវបានភ្ជាប់មកជាមួយស្រាប់នូវប្រព័ន្ធដំណើរការ HarmonyOS នេះ ខណៈដែល Huawei មានគម្រោងផ្លាស់ប្ដូរស្មាតហ្វូន និង Tablet ជាច្រើនម៉ូដែលទៀតអោយមកប្រើប្រាស់ប្រព័ន្ធដំណើរការនេះនាពេលឆាប់ៗខាងមុខ ។ សូមជម្រាបថា HarmonyOS ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៩ និងបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូង នៅ លើទូរទស្សន៍វៃឆ្លាតរបស់ Huawei សម្រាប់លក់នៅលើទីផ្សារប្រទេសចិន ហើយសម្រាប់ HarmonyOS ជំនាន់ទី២ គឺត្រូវបានពង្រីកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន និង Tablet ៕ ប្រភព៖ CNA
-
ឆាប់ៗនេះខេត្តកំពង់ស្ពឺនឹងមានរោងចក្រកែច្នៃផ្លែស្វាយតម្លៃ៦.៥លានដុល្លារ ដែលជួយបង្កើតការងារបានចំនួន៥០០កន្លែង (មានវីដេអូ)

Video: https://fb.watch/5UhMSbfnWb/ ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុម័តអោយក្រុមហ៊ុន CAMBODIAN GOME FARM FOOD បង្កើតរោងចក្រកែច្នៃផ្លែស្វាយមួយកន្លែង ដែលស្ថិតទីតាំងស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយនឹងជួយបង្កើតការងារបានចំនួន៥០០កន្លែង ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអោយដឹងនាពេលថ្មីៗនេះថា រោងចក្រខាងលើមានទុនវិនិយោគប្រមាណ៦.៥លានដុល្លារ ហើយនៅពេលបើកដំណើរការនឹងអាចបង្កើតការងារបានចំនួន៥០០កន្លែង ។ សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល៥ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនជាង១៥ម៉ឺនតោន កើនឡើងចំនួនជាង២៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ៕
-
ក្រុមហ៊ុន Twitter រំពឹងថា ខ្លួននឹងទទួលបានប្រាក់ចំណូលកើនឡើងទ្វេដងនៅឆ្នាំ២០២៣ខាងមុខនេះ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Twitter នាពេលថ្មីៗនេះប្រកាសថា ខ្លួនបានកំណត់គោលដៅក្នុងការស្វែងរកប្រាក់ចំណូលអោយបានទ្វេដងនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ក្នុងនោះមានផែនការច្បាស់លាស់មួយ ដែលនឹងលក់ Ads នៅលើគេហទំព័រ និង Mobile App អោយបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ជាក់ស្តែងក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំមួយនេះ បានចាប់ផ្ដើមសាកល្បងដាក់ផ្សាយពាណិជ្ជកម្ម ជាមួយនឹងមុខងារថ្មីមួយ មានឈ្មោះថា Fleet Ads ដែលវាពោរពេញដោយជម្រើសជាច្រើនក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ជាពិសេសគឺងាយស្រួលសម្រាប់ដៃគូសហការ ។ ការសាកល្បងមុខងារថ្មីខាងលើរបស់ក្រុមហ៊ុន Twitter ត្រូវបានធ្វើឡើងស្របពេលដែលបច្ចុប្បន្ននេះ បណ្ដាញសង្គម Facebook និង Snap ត្រូវបានគេមើលឃើញថា មានភាពច្នៃប្រឌិតខ្ពស់ក្នុងការស្វែងរកប្រាក់ចំណូលតាមរយៈ Ads ៕ ប្រភព៖ Reuters
-
អង្គការ OPEC និងសម្ព័ន្ធមិត្តមានផែនការបង្កើនទិន្នផលប្រេងឆៅនៅក្នុងខែកក្កដាខាងមុខ ខណៈដែលតម្រូវការកំពុងងើបឡើងវិញ (មានវីដេអូ)

បរទេស៖ ក្រុមប្រទេសផលិតប្រេងរបស់អង្គការ អូពិច (OPEC) និងសម្ពន្ធមិត្តរបស់ខ្លួនបានឯកភាពគ្នាថា នឹងជំរុញផលិតកម្មប្រេងឆៅបន្ថែមទៀតនៅក្នុងខែកក្កដាខាងមុខនេះ ស្របពេលដែលតម្រូវការប្រេងឆៅដែលរងគ្រោះពីជំងឺរាតត្បាតកូវីដ១៩កំពុងងើបឡើងវិញ ។ អង្គការ អូពិច បូកនឹងសម្ព័ន្ធមិត្ត ដែលមាន២៣ប្រទេសបានអនុវត្តការកាត់បន្ថយទិន្នផលយ៉ាងខ្លាំង ដើម្បីទ្រទ្រង់ដល់តម្លៃលើទីផ្សារ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានបំផ្លាញសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំមុន ។ ប៉ុន្តែចាប់តាំងពីដើមខែឧសភាមក ក្រុមប្រទេសផលិតប្រេងបានចាប់ផ្តើមបង្កើនផលិតកម្មច្រើនឡើង ខណៈដែលតម្លៃប្រេងស្ទុះងើបឡើងវិញ ហើយស្ថានភាពសុខភាពកាន់តែប្រសើរឡើងនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ។ សូមបញ្ជាក់ថា បច្ចុប្បន្នផែនទីបង្ហាញផ្លូវផលិតកម្មសម្រាប់សមាជិកអង្គការ អូពិចបូក (OPEC+) រួមមានការបង្កើនផលិតកម្មជាបន្តបន្ទាប់នៅចន្លោះខែឧសភា ដល់ខែកក្កដាខាងមុខនេះ ដោយបន្ថែមរហូតដល់១,២លានបារ៉ែលក្នុងមួយថ្ងៃ ៕ ប្រភព៖ Reuters
-
កម្ពុជាទទួលបានចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជិត២០ម៉ឺនដុល្លារក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ (មានវីដេអូ)

សៀមរាប៖ យោងតាមទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងរយៈពេល០៥ខែ ឆ្នាំ២០២១នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន៤ពាន់៧៧៤នាក់ ធ្លាក់ចុះ៩៨.៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល១៩ម៉ឺន៧ពាន់២០៨ដុល្លារ ធ្លាក់ចុះ៩៨.៩១ភាគរយ ។ សម្រាប់ថវិកាចំណូលបានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេលពេញមួយខែឧសភា ឆ្នាំ២០២១នេះ បានលក់បណ្ណជូនភ្ញៀវចំនួន២៤៦នាក់ ធ្លាក់ចុះ៨៦.១៥ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល៩ពាន់៩៩២ដុល្លារ ធ្លាក់ចុះ៨៦.១៣ភាគរយ ។ ក្នុងខែឧសភានេះដែរ គឺថវិកាចំនួន៤៩២ដុល្លារត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង០៥ខែ គឺមានចំនួន៩ពាន់៥៤៨ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ។ សូមជម្រាបថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភាកន្លងទៅនេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ៕
-
ការសិក្សារបស់ក្រុមហ៊ុន Visa បង្ហាញថា ប្រជាជនកម្ពុជា ៤៤ ភាគរយបានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន

ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោកបានចេញផ្សាយការរកឃើញចុងក្រោយរបស់ខ្លួនដែលបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួន ៤៤ ភាគរយ បានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន បើប្រៀបធៀបជាមួយមុនពេលមានការរាលដាលនៃជំងឺកូវីត ។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ។ យោងតាមទិន្នន័យរបស់ Visa ទំនោរនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless កំពុង មានកំណើននៅក្នុងប្រទេសកម្ពុជា អតិថិជន២នាក់ ក្នុងចំណោម៣នាក់(ស្មើនឹង៧១ភាគរយ)បានប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យាContactlessរបស់Visa។ពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃគុណតម្លៃរបស់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិច មានការកើនឡើងបួនដងបើគិតចាប់ ពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០ រហូតដល់ត្រីមាស ទី១ នៃឆ្នាំ២០២១ ។តាមការសិក្សាចុងក្រោយរបស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិ ថិជន បានបង្ហាញសញ្ញាណនៃនិន្នាការថ្មីដែលបញ្ជាក់ថា ពេលនេះ គឺជាពេលវេលាដ៏សក្តិ សមបំផុតសម្រាប់ការផ្លាស់ប្តូរនូវទម្លាប់ក្នុងការការទូទាត់ប្រាក់។បើតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិអត្ថប្រយោជន៍ចម្បងមួយចំនួនរបស់សង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធរួមមានការកាត់បន្ថយហានិភ័យនៃការរីករាលដាលការឆ្លងមេរោគ(រហូតដល់ទៅ៣៤ភាគរយ)ការជម្រុញឱ្យមានការធ្វើបរិយាបន្នហិរញ្ញវត្ថុ (៣២ ភាគរយ) ការបង្កើនប្រសិទ្ធិភាពសង្គម និងការរំខានតិចជាងមុន (២៩ ភាគរយ សម្រាប់២កត្តាចុងក្រោយ) ។អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ ថា៖ “ក្នុងកំឡុងពេលដ៏លំបាកនេះ យើងគួរតែពិនិត្យមើលវិធីសាស្ត្រ ដើម្បីអភិវឌ្ឍការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅទូទាំងប្រទេស។ខណៈពេលដែលសាច់ប្រាក់សុទ្ធនៅតែបន្តជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជាភាគច្រើននោះ ឥឡូវនេះគឺជាពេលវេលាដ៏សមស្របមួយដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមសហគមន៍តាមរយៈការផ្សព្វផ្សាយពីភាពងាយស្រួល រហ័សនិងមានសុវត្ថិភាពតាមរយៈការប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល» ។…
-
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ប្រាប់សម្ដេចតេជោ ហ៊ុន សែន លើកិច្ចអភិវឌ្ឍន៍ និងការវិនិយោគ

-
កូវីដ៖ គណៈរដ្ឋមន្ត្រីថៃអនុម័ត១៤០ពាន់លានបាត ទល់នឹងរលកទី៣ បច្ចុប្បន្ន

គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើកញ្ចប់ថវិការអន្តរាគមស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ ក្នុងទំហំទឹកប្រាក់១៤០ពាន់លានបាត ឬជាង៤.៤ពាន់លានដុល្លារអាមេរិក យកមកទប់ទល់នឹងរលកទី៣ ដោយគេដឹងថា មនុស្សជាង១៣ម៉ឺននាក់ទៀតបានឆ្លង តាំងពីខែមេសាមក ក្នុងការផ្ទុះជាថ្មីនេះ។ អ្នកនាំពាក្យរដ្ឋាភិបាល Anucha Burapachaisri បាននិយាយថា នៅថ្ងៃអង្គារ៍ ទី១ មិថុនា ២០២១នេះថា វិធានការទាំងនេះ រួមបញ្ជូលទាំងការផ្តល់សាច់ប្រាក់ជូនពលរដ្ឋ ជួយទូទាត់ និងការបង្វិលទុនជាដើម ដោយគ្រោងនឹងចាប់ផ្តើមចំណាយ ចាប់ពីខែកក្កដាទៅ។ អភិបាលរាជធានីបាងកកបានព្រមាន កាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចប្រហែលមិនអាចត្រលប់ទៅរកកម្រិតកំណើនដូចមុនមានជំងឺបានទេ រហូតទាល់តែដើមឆ្នាំ២០២៣៕