-
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទទួលដំណក់ប្រេង ដំបូង របស់កម្ពុជា យកមកតម្កល់ទុក នៅក្នុងវិមានឈ្នះ-ឈ្នះ

-
ក្រុមហ៊ុន Amazon បោះទុន៣ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅអេស្ប៉ាញ ដែលនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ២០២២ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Amazon គ្រោងចំណាយប្រាក់២,៥ពាន់លានអឺរ៉ូ ឬស្មើនឹងជាង៣ពាន់លានដុល្លារ ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅតំបន់ អារ៉ាហ្គន (Aragon) ភាគខាងជើងប្រទេសអេស្ប៉ាញ ។ ប្រភពបានអោយដឹងថា មជ្ឈមណ្ឌលទិន្នន័យថ្មីខាងលើ អាចនឹងចាប់ផ្ដើមដំណើការនៅពាក់ កណ្ដាលឆ្នាំ២០២២ខាងមុខនេះ ពីព្រោះ Amazon បានរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចរាល់ហើយ ដោយនឹងផ្ដល់ឱកាសការងារថ្មីប្រមាណ១ពាន់៣រយនាក់ ។ បើតាមក្រុមហ៊ុនលក់ទំនិញតាមអនឡាញអាមេរិកមួយនេះ ខ្លួននឹងបោះទុនបន្ថែមទៀតទៅលើសេវាកម្ម Cloud ដែលមានឈ្មោះថា Amazon Web Services ក្នុងរយៈពេល១០ឆ្នាំទៀត ។ គួរកត់សម្គាល់ កាលពីឆ្នាំ២០២០កន្លងទៅ Amazon Web Services រកប្រាក់ចំណូលបាន៤៦ពាន់លានដុល្លារ និង ប្រាក់ចំណេញប្រតិបត្តិការ១៣.៥ពាន់លានដុល្លារ ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន Google ខាតបង់ប្រាក់២៦៨លានដុល្លារ ពាក់ព័ន្ធនឹងការផាកពិន័យពីបទរំលោភបំពានលើការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងប្រទេសបារាំង (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Google បានបង់ប្រាក់សំណង២២០លានអឺរ៉ូ ស្មើនឹងប្រមាណ២៦៨លានដុល្លារអាមេរិកពីបទប្រើប្រាស់អំណាចរបស់ខ្លួន ក្នុងការរំលោភបំពានលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសបារាំង ។ បើតាមក្រុមអ្នកឃ្លាំងមើកការប្រកួតប្រជែងរបស់បារាំង ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុងការប្រម៉ូតសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងបានរារាំងដៃគូប្រកួតប្រជែងផ្សេងៗមិនអោយមានប្រៀបជាងខ្លួន តាមរយៈ Google AdX ដែលជាកន្លែងផ្ដល់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំរបស់ Google ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន Google ក៏បានប្រកាសថា ខ្លួននឹងផ្លាស់ប្ដូរលក្ខខណ្ឌ និងគោលការណ៍មួយចំនួននៅលើ Google AdX ដើម្បីកុំអោយមានបញ្ហាកើនមានឡើងដដែលៗដូច្នេះទៀត ៕ ប្រភព៖ BBC
-
រដ្ឋាភិបាលចិនសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ (មានវីដេអូ)

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអោយដឹងថា រដ្ឋាភិបាលចិនសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ ។ ការសន្យាខាងលើបានបង្ហាញឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលជាផ្នែកមួយនៃទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្ដូរទស្សនៈស្ដីពីការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ។ ក្រសួងការបរទេសបានស្រង់លទ្ធផលជំនួបនេះថា ឯកឧត្តម វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និង ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ។ ចិនក៏បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា…
-
កម្ពុជា-ចិន ឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង ការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន

-
សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ អញ្ជើញទទួលតំណក់ប្រេងដំបូងយកមករក្សាទុកនៅវិមានឈ្នះ ឈ្នះ

-
រដ្ឋលេខាធិការក្រសួងទេសចរណ៍ ស្នើសមាគមពាណិជ្ជកម្មហ្វូជាន របស់ចិន ជំរុញអ្នកវិនិយោគ មកកាន់កម្ពុជា

-
សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ នឹងអញ្ជើញទៅទទួលដំណក់ប្រេងដំបូង

-
រយៈពេល៥ខែឆ្នាំ២០២១ ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន កើនឡើង២៨,២ភាគរយ ស្មើនឹងទឹកប្រាក់២,៣ទ្រីលានដុល្លារ (មានវីដេអូ)

Video Link: https://fb.watch/5_SHM8u5oW/ ចិន៖ យោងតាមទិន្នន័យពីរដ្ឋបាលគយទូទៅរបស់ប្រទេសចិន (GAC) បានអោយដឹងថា ក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មបរទេសរបស់ចិន បានកើនឡើង២៨,២ភាគរយ ស្មើនឹងទឹកប្រាក់២,៣ទ្រីលានដុល្លារ ។ ជាមួយគ្នានេះ អ្នកជំនាញក៏បានព្យាករណ៍ដែរថា ទំហំពាណិជ្ជកម្មបរទេសរបស់ចិននឹងកើនឡើងប្រមាណ២០ភាគរយនៅក្នុងត្រីមាសទី២នេះ ។ ក្នុងអំឡុងពេល៥ខែដំបូងឆ្នាំនេះ ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនជាមួយដៃគូសំខាន់ៗរួមមានអាស៊ាន អឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន បានរាយការណ៍ពីការរីកចម្រើន ដោយអាស៊ានជាដៃគូពាណិជ្ជកម្មធំជាងគេ ។ ទិន្នន័យរបស់ GAC បង្ហាញថា ក្នុងរយៈពេលដូចគ្នាការនាំចូល-នាំចេញរបស់ចិនជាមួយបណ្តាប្រទេស និងតំបន់តាមបណ្តោយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវបានកើនឡើង២៧,៤ភាគរយដល់ទឹកប្រាក់៤,៣៦ទ្រីលានយ័ន ។ ទន្ទឹមគ្នា ការនាំចេញគ្រឿងម៉ាស៊ីន និងផលិតផលដែលពឹងផ្អែកលើកម្លាំងពលកម្មក៏បានបង្ហាញពីកំណើនផងដែរ ក្នុងចន្លោះខែមករា ដល់ខែឧសភាកន្លងទៅនេះ ។ ដោយឡែកការនាំចេញរថយន្តបានកើនឡើង៩៥,៨ភាគរយ ស្មើនឹងទឹកប្រាក់៧៥,៦៧ពាន់លានយ័ន ហើយការនាំចេញទូរស័ព្ទចល័តបានកើនឡើង២៨,៨ភាគរយ ស្មើនឹងទឹកប្រាក់៣៥៤,៨៧ពាន់លានយ័ន ៕ ប្រភព៖ GLOBAL TIMES
-
កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៨ម៉ឺននាក់នៅចុងសប្ដាហ៍ទីមួយនៃខែមិថុនា ឆ្នាំ២០២១ (មានវីដេអូ)

Video Link: https://fb.watch/5_SrcdttL_/ កម្ពុជា៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍អោយដឹងថា រយៈពេល២ថ្ងៃចាប់ពីថ្ងៃ៥ ដល់ទី៦ ខែមិថុនានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប៧ម៉ឺន៦ពាន់៦៩៨នាក់បានដើរកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន៧ម៉ឺន៥ពាន់៧៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៩១២នាក់ ។ គោលដៅទេសចរណ៍សំខាន់ៗរួមមានខេត្តក្រចេះទទួលបានភ្ញៀវ១ម៉ឺន២២៥នាក់ ខេត្តបាត់ដំបងទទួលបាន៩ពាន់៤៧០នាក់ ខេត្តកំពតទទួលបាន៩ពាន់២៩២នាក់ ខេត្តព្រះសីហនុទទួលបាន៨ពាន់៧៩០នាក់ ខេត្តសៀមរាបទទួលបាន៦ពាន់៩៧៩នាក់ និងខេត្តកំពង់ស្ពឺ ទទួលបាន៦ពាន់៧២៣នាក់ ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ចំនួននេះមានការកើនឡើងប្រមាណ៧.១៩% បើធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនាកាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ៤៩.៨៨% ។ រមណីយដ្ឋានទេសចរណ៍គោលដៅទេស ចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ ។ ដោយឡែកតំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរនៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន ៕