Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ប្រជាពលរដ្ឋនៅសហគមន៍ឆែបខេត្តព្រះវិហារ កែច្នៃដើមទ្រាំងដើម្បីរកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ (មានវីដេអូ)

    ប្រជាពលរដ្ឋនៅសហគមន៍ឆែបខេត្តព្រះវិហារ កែច្នៃដើមទ្រាំងដើម្បីរកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ (មានវីដេអូ)

    ព្រះវិហារ៖ តាមរយៈការកែច្នៃចេញពីអនុផលព្រៃឈើជាសម្ភារៈ និងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗរបស់ប្រជាសហគមន៍ អាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែម សម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ។ ​ទ្រាំង​ជា​រុក្ខជាតិ​មាន​ប្រយោជន៍​ច្រើនណាស់​ទាំង​ធាង ស្លឹក​ និង ​ខ្លឹម​របស់​វា​សុទ្ធតែ​អាច​ច្នៃ​ចេញ​ជា​សម្ភារ​បាន​ទាំងអស់ ក្នុងនោះគេអាចកែច្នៃ​ចេញ​ជា​សម្ភារៈ​ប្រើប្រាស់​ និង​របស់​តាំង​លម្អ ។ ការកែច្នៃ​នេះ​បាន​ក្លាយជា​មុខរបរ​ប្រពៃណី​មួយ​ បន្ទាប់ពី​មុខរបរ​ស្នូល ​គឺ​ការធ្វើ​ស្រែចម្ការ​របស់​ពួកគាត់ ។ ប្រជាពលរដ្ឋរស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែប​បានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំង ដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល និងធ្នូលក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីរបរកសិករ ។ កំពុងឈរលក់សម្ភារៈដែលកែច្នៃចេញពីដើមទ្រាំង អ្នកស្រី ហឿនឡា បានឱ្យដឹងថា ចាប់ពីក្រុមគ្រួសារអ្នកស្រីចេះកែច្នៃដើមទ្រាំងចេញជាសម្ភារៈប្រើប្រាស់មក ឃើញថា ជីវភាពគ្រាន់គាប់ប្រសើរជាងមុន ។ អ្នកស្រីអាចរកចំណូលគ្រាន់ដោះស្រាយក្នុងគ្រួសារ ។ ដោយឡែកអ្នកស្រី ទិត្យ សុខុន រស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហា បានឱ្យដឹងពីផលប្រយោជន៍ដើមទ្រាំងនេះថា អ្នកស្រីអាចប្រើប្រាស់បានច្រើនយ៉ាងណាស់ មានដូចជាគមវាធ្វើម្ហូប ស្លឹកប្រក់ផ្ទះ ធ្វើកន្ទេល និងដើមវាអាចកែច្នៃធ្វើសម្ភារៈច្រើនបែបយ៉ាងណាស់ពេលបច្ចុប្បន្ន ។ អ្នកផលិតសម្ភារៈដែលកែច្នៃចេញពីដើមទ្រាំងមានឈ្មោះបោះសម្លេងមួយរូបនៅស្រុកឆែបខេត្តព្រះវិហារនេះ…

  • រាជរដ្ឋាភិបាល ជំរុញលើកទឹកចិត្ត ឲ្យមានការវិនិយោគ ដាំឈើគ្រប់រូបភាព ទាំងការដាំបែបលក្ខណៈគ្រួសារ និងការដាំ ដោយវិស័យឯកជន

    រាជរដ្ឋាភិបាល ជំរុញលើកទឹកចិត្ត ឲ្យមានការវិនិយោគ ដាំឈើគ្រប់រូបភាព ទាំងការដាំបែបលក្ខណៈគ្រួសារ និងការដាំ ដោយវិស័យឯកជន
  • ក្នុងរយៈពេល៤ខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញកង់ និងគ្រឿងបន្លាស់ទៅកាន់ទីផ្សារអន្តរជាតិសរុបជិត២០០លានដុល្លារ កើនឡើងជាង៣២ភាគរយ (មានវីដេអូ)

    ក្នុងរយៈពេល៤ខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញកង់ និងគ្រឿងបន្លាស់ទៅកាន់ទីផ្សារអន្តរជាតិសរុបជិត២០០លានដុល្លារ កើនឡើងជាង៣២ភាគរយ (មានវីដេអូ)

    ភ្នំពេញ៖ ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានបង្ហាញថា ក្នុង​រយៈពេល៤​ខែដើមឆ្នាំ២០២១នេះ ការនាំចេញ​កង់ និង​គ្រឿងបន្លាស់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ មានតម្លៃ​សរុប​ជិត២០០​លាន​ដុល្លារ ​កើនឡើង​ជិត៥០​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង​៣២​ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ។ បើតាមរបាយការណ៍ខាងលើនេះ ចាប់ពី​ខែ​មករា ​ដល់​ខែមេសា ឆ្នាំ​២០២១ ការនាំចេញ​កង់ និង​គ្រឿងបន្លាស់​កង់មាន​ទឹកប្រាក់១៩៩លាន៤ម៉ឺន១ពាន់៧០៩ដុល្លារ​ កើនឡើង៣២,៣៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពី​ឆ្នាំមុន ក្នុងនោះ​ការនាំចេញ​កង់​មានតម្លៃ១៩៨លាន៦៦ម៉ឺន៨ពាន់១៦៣​ដុល្លារ កើនឡើង៣២,២៨​ភាគរយ និង​គ្រឿងបន្លាស់​កង់មាន​តម្លៃ៣៧ម៉ឺន៣ពាន់៥៤៥,៩៨​ដុល្លារ កើន១១៣,៤៤​ភាគរយ ​។ កំណើន​នេះ​បង្ហាញថា ការនាំចេញ​កង់​នៅតែ​ជម្នះ​បាន​នូវ​ឧបសគ្គ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​កំពុង​បន្ដ​លុកលុយ​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក​ ។ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ប្រទេស​ដែល​នាំចូល​កង់​ច្រើន​ពី​កម្ពុជា រួមមាន អាមេរិក ​អង់គ្លេស អឺរ៉ុប ជប៉ុន កាណាដា ចិន កូរ៉េខាងត្បូង​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ។ ឯកឧត្តមបន្តថា ​កត្តា​សំខាន់ៗ​ដែល​ជំរុញ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​បន្ត​កើនឡើង​នៅ​ដើមឆ្នាំ​នេះ គឺ​ដោយសារ​មានការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​អោយ​អ្នកបញ្ជា​ទិញ​នៅ​បន្ត​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា និង​ទំនុកចិត្ត​របស់​អ្នកបញ្ជា​ទិញ​ ។ បើតាម​ឯកឧត្តម ស៊ាង ថៃ សព្វថ្ងៃកម្ពុជា​មាន​រោងចក្រ​ផលិត​ដំឡើង​កង់​ចំនួន៦ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសខេត្ត​ស្វាយរៀង ​។ បើតាមទិន្នន័យ​របស់ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០២០…

  • គិតត្រឹមខែមេសាឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងសម្រេចបានទឹកប្រាក់១៥៧លានដុល្លារ (មានវីដេអូ)

    គិតត្រឹមខែមេសាឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងសម្រេចបានទឹកប្រាក់១៥៧លានដុល្លារ (មានវីដេអូ)

    ភ្នំពេញ៖ បារាំងនៅតែបន្តជាទីផ្សារនាំចេញទំនិញដ៏សំខាន់មួយរបស់កម្ពុជា ដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងនៅឆ្នាំ២០២០ សម្រេចបានចំនួន៤៥៦លានដុល្លារ និងគិតត្រឹមខែមេសា ឆ្នាំ២០២១នេះ មានទឹកប្រាក់ចំនួន១៥៧លានដុល្លារ ។ របាយការណ៍ខាងលើនេះត្រូវបានបង្ហាញអោយដឹងនៅក្នុងជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយលោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈដែលលោកជំទាវបានបញ្ចប់អាណត្តិកបេសកកម្មការទូតនៅកម្ពុជា ។ នាឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបង្ហាញពីការត្រៀមខ្លួចរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យសក្តានុពល រួមមាន៖ ការកែច្នៃចំណីអាហារ ផលិត ផលកសិកម្ម (ផ្លែឈើស្រស់) និងក្នុងវិស័យទេសចរណ៍ ដែលកត្តាទាំងនេះនឹងចូលរួមចំណែកទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជានៅក្រោយ​វិបត្តិកូវីដ-១៩ ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច កំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងការកសាងស្ថាប័ននាពេលកន្លងមកផងដែរ ៕

  • គិតត្រឹមចុងសប្តាហ៍ទី២នៃខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៧ម៉ឺននាក់ (មានវីដេអូ)

    គិតត្រឹមចុងសប្តាហ៍ទី២នៃខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៧ម៉ឺននាក់ (មានវីដេអូ)

    ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់អោយដឹងថា នៅចុងសប្តាហ៍ទី២នៃខែមិថុនានេះ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប៧ម៉ឺន៨៧១នាក់ ក្នុងនោះភ្ញៀវជាតិ៧ម៉ឺន១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៧៥៤នាក់ ។ គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ រួមមាន៖ រាជធានីភ្នំពេញ៖ ១ម៉ឺន៤ពាន់៣៧៨នាក់ ខេត្តកំពង់ស្ពឺ ៖ ១ម៉ឺន៥១៥ នាក់, ខេត្តកំពត៖ ៧ពាន់៨៤៩នាក់, ខេត្តព្រះសីហនុ៖ ៧ពាន់៧៩នាក់, ខេត្តបាត់ដំបង ៖ ៦ពាន់៧៩៤នាក់ និងខេត្តកណ្តាល៖ ៤ពាន់២០៨នាក់ ។ ឯកឧត្តម​រដ្ឋមន្ត្រីបន្ថែមថា ចំនួននេះមានការថយចុះប្រមាណ៩.៥៩% បើធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩ភាគរយ ។ ការកើនឡើងនៃជំងឺកូវីដ-១៩នៅតាមតំបន់ខ្លះៗនៃរាជធានី-ខេត្តមួយចំនួន បានធ្វើឲ្យមានការថយចុះនៃចំនួនភ្ញៀវទេសចរ បើធៀបនឹងក្នុងសប្តាហ៍កន្លងមក ហើយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «៣ កុំ» និង «៣ ការពារ» ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ទៀតថា ដោយឡែកសម្រាប់តំបន់ទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដូចជាគីរីរម្យ ភ្នំខ្នងផ្សារ…

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC អនុម័តអោយក្រុមហ៊ុន៣ធ្វើការវិនិយោគ ដែលមានទុនវិនិយោគចំនួន១៤លាន៩សែនដុល្លារ (មានវីដេអូ)

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC អនុម័តអោយក្រុមហ៊ុន៣ធ្វើការវិនិយោគ ដែលមានទុនវិនិយោគចំនួន១៤លាន៩សែនដុល្លារ (មានវីដេអូ)

    ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៣បន្ថែមទៀតដែលមានទុននិយោគចំនួន១៤លាន៩សែនដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអោយធ្វើការបណ្តាក់ទុនវិនិយោគ ដោយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន៣ពាន់២២៥កន្លែង ។ ក្រុមហ៊ុនទាំង៣នោះរួមមាន៖ ១- J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៥៣កន្លែង ។ ២- PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤លាន៣សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៧៤៨កន្លែង ។ ៣- CHANCO TEXTILES (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…

  • កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរបន្តទៀត

    កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរបន្តទៀត

    (ភ្នំពេញ)៖ កម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ Teo Lay Cheng អគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី។ ក្នុងឱកាសនោះ លោកជំទាវអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ផ្តោតទៅលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការនៅលើវិស័យនេះឲ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកជំទាវ Teo Lay Cheng ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជម្នះឧបសគ្គគ្រប់បែបយ៉ាង ក្នុងការចូលរួមស្តារ និងកសាងប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។ លោកជំទាវអគ្គរដ្ឋទូត បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ…

  • ការនាំចេញផលិតផលត្រីប្រារបស់វៀតណាមរំពឹងថា នឹងបន្តកើនឡើងខ្ពស់ ដោយសារវិធានការគ្រប់គ្រងជំងឺកូវីដ-១៩ក្នុងប្រទេសនាំចូល (មានវីដេអូ)

    ការនាំចេញផលិតផលត្រីប្រារបស់វៀតណាមរំពឹងថា នឹងបន្តកើនឡើងខ្ពស់ ដោយសារវិធានការគ្រប់គ្រងជំងឺកូវីដ-១៩ក្នុងប្រទេសនាំចូល (មានវីដេអូ)

    វៀតណាម៖ អគ្គ​លេខាធិការសមាគម​អ្នក​នាំ​ចេញ ​និង​អ្នក​ផលិត​អាហារ​សមុទ្រ​វៀតណាម (VASEP) ​លោក Truong Dinh Hoe ព្យាករណ៍​ថា ការ​នាំ​ចេញ​ត្រីប្រារបស់​វៀតណាមនឹង​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ដោយសារ​តែ​វិធានការគ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ក្នុង​ប្រទេស​នាំ​ចូល ។ លោក Hoe បន្ថែមថា កំណើន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេសថៃ ដែល​ជា​អ្នក​នាំ​ចូល​ត្រី​ត្រា​ធំ​បំផុត​ក្នុង​តំបន់​អាស៊ាន​ជា​សញ្ញាណល្អ ​ដើម្បី​បង្កើន​តម្លៃ​នាំ​ចេញ​ត្រី​​ប្រា​ទៅ​កាន់​តំបន់​នេះ​ក្នុង​ត្រី​មាស​បន្ទាប់​នេះ ។ តម្លៃ​នាំ​ចេញ​សរុប​នៃ​ត្រី​ប្រាវៀតណាម ក្នុង​រយៈពេល៥ខែ​​ឆ្នាំ២០២១នេះ សម្រេច​បាន៦០០លាន​ដុល្លារ​ បើ​ធៀបទៅ​នឹង​រយៈពេល​ដូច​គ្នាក្នុង​ឆ្នាំ២០២០ ។ គួរកត់សម្គាល់ ទីផ្សារ​នាំចេញដ៏​ធំ​នៃ​ត្រី​ប្រារបស់​វៀតណាម ក្នុង​អំឡុង​ពេល​នេះ​គឺ​ទីផ្សារ​ចិន អាមេរិក ប្រេស៊ីល និង ថៃ ក្នុង​នោះ​តម្លៃ​នាំ​ចេញ​ត្រីប្រាបាន​ឈាន​ដល់​ប្រមាណ២៧លាន​ដុល្លារ​ទៅ​ប្រទេសប្រេស៊ីល ដែល​កើន​ឡើង៣៨,៧ភាគរយ និង ២៦លាន​ដុល្លារ​ទៅ​ប្រទេស​ថៃ មាន​កំណើន៨,៥ភាគរយ ៕

  • ក្រុមហ៊ុន Google បង្កើតបច្ចេកវិទ្យា AI ថ្មីដើម្បីជំនួសមនុស្ស ក្នុងការងាររចនាឈីបកុំព្យូទ័រ (មានវីដេអូ)

    ក្រុមហ៊ុន Google បង្កើតបច្ចេកវិទ្យា AI ថ្មីដើម្បីជំនួសមនុស្ស ក្នុងការងាររចនាឈីបកុំព្យូទ័រ (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យា Google របស់សហរដ្ឋអាមេរិកបញ្ជាក់ថា ខ្លួនបានបង្កើតបច្ចេកវិទ្យា AI ថ្មីមួយដែលមានសមត្ថភាពខ្ពស់ ក្នុងការរចនាឈីបសម្រាប់កុំព្យូទ័រ និងធ្វើការងារបានលឿនរហ័សជាងមនុស្ស ។ បើតាមក្រុមហ៊ុន Google ការងាររចនាឈីបកុំព្យូទ័រដែលមនុស្សត្រូវប្រើពេលវេលារហូត ដល់មួយខែដើម្បីបញ្ចប់នោះ ត្រូវបានជំនួសដោយបច្ចេកវិទ្យា AI វិញ ដោយសារតែបច្ចេកវិទ្យាថ្មីនេះ អាចសមត្ថភាពរចនាឈីបកុំព្យូទ័របានដោយប្រើពេលវេលាត្រឹមតែ៦ម៉ោងប៉ុណ្ណោះ ។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះបញ្ជាក់ទៀតថា បច្ចេកវិទ្យា AI ត្រូវបានខ្លួនយកទៅអនុវត្ត និងទទួលបានប្រសិទ្ធភាព ខ្ពស់ ហើយបច្ចុប្បន្ននេះក៏កំពុងតែពង្រឹងសមត្ថភាពរបស់ AI នោះឱ្យកាន់តែប្រសើរជាងមុន ដើម្បីជួយសម្រួលដល់ការងារមនុស្សជាច្រើន ក៏ដូចជាពន្លឿនចង្វាក់ផលិតកម្មអោយទាន់តាមតម្រូវការ ៕ ប្រភព៖ CNBC

  • កម្ពុជាគ្រោងបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអឺរ៉ុប អាមេរិក កាណាដា ចិន និងអូស្រ្តាលី ក្រោយនាំចេញជោគជ័យទៅទីផ្សារជប៉ុន

    កម្ពុជាគ្រោងបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអឺរ៉ុប អាមេរិក កាណាដា ចិន និងអូស្រ្តាលី ក្រោយនាំចេញជោគជ័យទៅទីផ្សារជប៉ុន

    ភ្នំពេញ៖ ទិសដៅអនាគត ក្រុមហ៊ុន Top Planning Japan (TPJ) សហការជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ មានការសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងបង្កើនការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន និងអូស្រ្តាលី ដោយបង្កើនទំហំផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីអោយបាន២០តោនក្នុងមួយខែ ។ បង្កើនបរិមាណប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ចំនួន១ពាន់តោនក្នុងឆ្នាំ២០២១ និងកើនឡើងបន្តបន្ទាប់ ។  ជាមួយគ្នានេះ សហការជាមួយសមាគមស្វាយចន្ទីកម្ពុជា កសាងឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីស្រស់ដែលមានសមត្ថភាពស្តុកទុកគ្រាប់យ៉ាងតិច៥ពាន់តោន ដើម្បីធានាបរិមាណផ្គត់ផ្គត់ និងតម្លៃកិច្ចសន្យា ។ នៅឆ្នាំ២០២៣ ក្រុមហ៊ុន TPJ គ្រោងបង្កើតរោងចក្រកែច្នៃ ដែលមានសមត្ថភាពផលិតបានរហូតដល់២ទៅ៣ពាន់តោនក្នុងមួយឆ្នាំ ។ ការឲ្យដឹងនេះ ធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ អញ្ជើញមកពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ នាពេលថ្មីៗនេះ ។ គួរកត់សម្គាល់ ដោយមានការជួយជ្រោមជ្រែងពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Top Planning…