-
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៖ វិស័យឧស្សាហកម្មត្រូវបានរំពឹងថា នឹងមានកំណើនក្នុងអត្រា៥,៩ភាគរយក្នុងឆ្នាំនេះ និង៨,២ភាគរយនៅឆ្នាំក្រោយ (មានវីដេអូ)

Video: https://fb.watch/6iLqBFAqfc/ ភ្នំពេញ៖ យោងតាមសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនាពេលថ្មីៗនេះបានអោយដឹងថា វិស័យឧស្សាហកម្មត្រូវបានរំពឹងថា នឹងមានកំណើនក្នុងអត្រា៥,៩% ក្នុងឆ្នាំ២០២១ និង៨,២% ក្នុងឆ្នាំ២០២២ ដោយសារការព្យាករណ៍ទុកនូវការងើបឡើងវិញជាបណ្តើរៗនៃសកម្មភាពផលិតកម្ម តម្រូវការសកល និងលំហូរទុនវិនិយោគ ។ វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងមានកំណើនក្នុងអត្រា៥,៩%ក្នុងឆ្នាំ២០២១ និង៨,២%ក្នុងឆ្នាំ២០២២ គឺដោយផ្អែកទៅលើអនុវិស័យកាត់ដេរដែលត្រូវបានរំពឹងថា នឹងកើនឡើងវិញក្នុងអត្រាកំណើនទាប៤,៦%ក្នុងឆ្នាំ ២០២១ និង ៦,០%ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញនូវតម្រូវការសកល បន្ទាប់ពីវិបត្តិកូវីដ១៩ ពិសេសមកលើប្រទេសដៃគូនាំចេញសំខាន់ៗរបស់កម្ពុជារួមមាន៖ សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ។ ចំណែកអនុវិស័យសំណង់ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញក្នុងអត្រាកំណើនទាបក្នុងរង្វង់២,៩%ក្នុងឆ្នាំ ២០២១ និង ៧,៨% ក្នុងឆ្នាំ ២០២២ ដោយសារការរំពឹងទុកនូវការត្រឡប់មកវិញនៃលំហូរទុនវិនិយោគពីបរទេស និងការងើបឡើងវិញនូវតម្រូវការក្នុងស្រុក ។ ដោយឡែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរដែលកំពុងបង្ហាញនូវសញ្ញានៃការធ្វើពិពិធកម្មទំនិញនាំចេញត្រូវបានព្យាករណ៍ថា នឹងបន្តមានកំណើនខ្ពស់ក្នុងអត្រា ១២,៥% ក្នុងឆ្នាំ២០២១ និង ១២,៧% ក្នុងឆ្នាំ ២០២២ ដោយសារការរំពឹងទុកនូវការបន្តកើនឡើងសកម្មភាពផលិតកម្ម ដើម្បីបម្រើការប្រើប្រាស់ក្នុងស្រុក និងការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ។ ជារួមវិស័យឧស្សាហកម្មកម្ពុជានៅមានសក្តានុពលក្នុងការរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ…
-
អគ្គនាយកដ្ឋានកសិកម្ម ៖ កម្ពុជានាំចេញដំឡូងមីគិតជាប្រាក់ប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ (មានវីដេអូ)

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានអោយដឹងថា កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួន៦៦ម៉ឺន៣ពាន់៩២៩ហិកតា បរិមាណផលសរុបចំនួន១២លាន ៦៨ម៉ឺន៩៨៧តោននៅក្នុងឆ្នាំ២០២០ ។ ក្រៅពីការប្រើប្រាស់ក្នុងស្រុក កម្ពុជាបាននាំចេញដំឡូងមីស្រស់ ម្សៅដំឡូងមី និងចំណិតដំឡូងមីស្ងួតគិតជាទឹកប្រាក់ប្រមាណមួយពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ ការនាំចេញចំណិតដំឡូងមីក្រៀមមានចំនួន១លាន២១ម៉ឺន១ពាន់៣៥៣,១២តោន កើនឡើងចំនួន២១,៥៨% ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨២ម៉ឺន៩ពាន់៥០តោន វៀតណាមចំនួន៣៦ម៉ឺន២ពាន់៦៥១,៥៦តោន និងចិនចំនួន១ម៉ឺន៩ពាន់ ៦៥១,៥៦តោន ។ ដំឡូងមីស្រស់មានចំនួន៣៣ម៉ឺន៩ពាន់តោន ថយចុះចំនួន-៥,២០% ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន៦ម៉ឺនតោន និងវៀតណាមចំនួន២៧ម៉ឺន៩ពាន់តោន ។ ដោយឡែកម៉្សៅដំឡូងមីមានចំនួន១ម៉ឺន៣ពាន់៤៥៤,៦៤តោន កើនឡើងចំនួន៣០,៩៧% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន១ម៉ឺន២ពាន់៨៤១តោន អ៊ីតាលីចំនួន៣៣,៨៤តោន ហូឡង់ចំនួន១១៤តោន ថៃចំនួន២៩៥,៨០តោន និងសហរដ្ឋអាមេរិកចំនួន១៧០តោន ។ គួរកត់សម្គាល់ បច្ចុប្បន្នកម្ពុជាបានចាត់ទុកដំឡូងមី គឺជាដំណាំសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក (ផលិតអាហារមនុស្ស និងសត្វ) និងនាំចេញ (ស្រស់ ចំណិតក្រៀម និងជាម្សៅ) ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផលិតកម្មដំឡូងមីមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ ធ្វើឲ្យផ្ទៃដីដំាដុះនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ ៕
-
ឯកឧត្តម ស៊ុយ សែម ៖ ការធ្វើអាជីវកម្មរ៉ែមាសនឹងអាចទាញយកចំណូល១៨៥លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មាន៤០លានដុល្លារក្នុងមួយឆ្នាំ (មានវីដេអូ)

ខេត្តមណ្ឌល ៖ ការធ្វើអាជីវកម្មរ៉ែមាសនេះ ស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ៤៦២នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន៤២៧នាក់ និងបរទេសចំនួន៣៥នាក់ ហើយអាចទាញយកចំណូលដល់ប្រមាណ១៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ ។ ការវិនិយោគក្នុងវិស័យធនធានរ៉ែ ជាការវិនិយោគប្រកបដោយហានិភ័យខ្ពស់ណាស់ មានបញ្ហាប្រឈមច្រើន និងត្រូវប្រើពេលវេលាដ៏យូរ ។ នេះជាប្រសាសន៍របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បានចាប់ផ្តើមដំណើរការស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសំគាល់លើដុំមាសរ៉ (Gold Doré) ទីមួយរបស់កម្ពុជា ។ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ។ នៅពេលដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែប្រមាណជិត២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត៩០% (Gold…
-
ក្រោមហ៊ុនមួយគ្រោងនឹងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានជាង ១ពាន់ ៣០០នាក់

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២១មិថុនាឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុម SOKI BAG & ACCESSORIES (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ។ រោងចក្រនោះ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៣៨៣កន្លែង។
-
គម្រោងសាងសង់ស្ថានីយបូមទឹក នៅមុខ CDC សម្រេចបាន ៩៥ភាគរយ គ្រោងបញ្ចប់នៅខែសីហាខាងមុខនេះ

ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ ប្រទេសជប៉ុន ការស្ថាបនាមកដល់ពេលនេះ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២១នេះ ដែលអាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២១មិថុនានេះថា ៖គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDC ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន(ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉នហៅ ចៃកា )ក្រុមការងារបានអនុវត្តការងារ ជិតរូចរាល់ហើយ ពោលគឺមិនដល់២ខែទៀតទេ ស្ថានីយបូមទឹកមួយនេះ នឹងរួចរាល់ជាស្ថាពរ ដោយគិតត្រឹមថ្ងៃទី១៨ មិថុនានេះ ការងារខួងដាក់បំពង់លូកាត់យកទឹកកខ្វក់ពីស្ថានីយបូមទឹកមុខCDCនេះ ដល់ផ្លូវលេខ៧០ មានទំហំមុខកាត់៨០០មីលីម៉ែត្រ ប្រវែង១៥៤០ម៉ែត្រ សាងសង់រួច១០០ភាគរយហើយ។ ការងារសាងសង់អាងស្តុកក្រោមដីមុខCDC មានចំណុះ ៦៥០០ម៉ែត្រគូប។ ការងារសាងសង់ស្ថានីបូមទឹក មានសមត្ថភាព ១,៤ ម៉ែត្រគូប ក្នុង១វិនាទី។លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ៖ស្ថានីយបូមទឹកមុខCDC បានចាប់ដំណើរការសាងសង់ ពីខែមិថុនា ឆ្នាំ២០១៩ សម្រេចបាន៩៥ភាគរយហើយ…
-
កម្ពុជា បើកដំណើរការចម្រាញ់រ៉ែមាសលើកដំបូងនៅថ្ងៃនេះ

ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទទី២១ ខែមិថុនា ឆ្នាំ២០២១បាន បើកដំណើរការរោងចក្រចម្រាញ់មាស លើកដំបូង។ ពិធីប្រារព្ធបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានរៀបចំឡើង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើឡើងក្រោមវត្តមាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ។ នៅក្នុងបណ្តាញហ្វេសប៊ុក សម្តេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះដែរ មានប្រសាសន៍អបអរសាទរចំពោះសមិទ្ធផលប្រវត្តិសាស្រ្ត ដែលកម្ពុជាប្រារព្ធពិធីបើកដំណើរការចម្រាញ់រ៉ែមាសលើកដំបូង ដែលរៀបចំដោយ ក្រសួងរ៉ែនិងថាមពល។ សម្តេចតេជោ មានប្រសាសន៍បន្ថែមថា រ៉ែមាសអាចផលិតមាសសុទ្ធ បានចំនួន៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំដំបូង។ អរគុណសន្តិភាព! សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) ដែលជាក្រុមហ៊ុនអូស្ត្រាលីទី១ បានសិក្សាស្រាវជ្រាវស្វែងរុករករ៉ែមាសរយៈពេល ១៤ ឆ្នាំ ដែលបានចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាសដុំពាក់កណ្ដាលសម្រេច ដែលមានអត្រាមាស៩០%។ កម្ពុជារំពឹងថា…
-
សូមរីករាយស្តាប់ និងទស្សនាចម្រៀងមួយបទ ” ស្រុកកែវសីមាប្រភពធនធានរ៉ែមាស”

-
“សាជីវកម្មខ្មែរ” ផលិតស្បែកជើងចេញពីស្បែកសត្វ ទោះបីជាធ្លាប់បរាជ័យ ក៏នៅតែបន្តដំណើរការទៅមុខ (មានវីដេអូ)

-
ក្រសួងទេសចរណ៍ ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិរំពឹងថា នឹងមានកំណើនខ្លាំងឡើងវិញ បន្ទាប់ពីពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់គ្នានៅដើមឆ្នាំ២០២២ (មានវីដេអូ)

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម ជុក ជំនោរ មានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិរំពឹងថា នឹងមានកំណើនខ្លាំងឡើងវិញ បន្ទាប់ពីពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់គ្នានៅដើមឆ្នាំ២០២២ បើទោះបីជាកំណើនភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិនៅមានកម្រិតនៅឡើយ ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបាននឹងកំពុងពន្លឿនការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋឱ្យបានគ្រប់គ្នា ដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីទទួលរងផលងប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩នាពេលកន្លងមក ។ ឯកឧត្តមបន្ថែមថា ដោយសាររាជរដ្ឋាភិបាល សម្រុកចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅទីក្រុងភ្នំពេញ ដែលជាតំបន់ប្រឈមខ្ពស់ជិតរួចរាល់ហើយ ដូច្នេះរាជរដ្ឋាភិបាលនឹងចាប់ផ្ដើមពន្លឿនការចាក់វ៉ាក់សាំងតាមគោលដៅសំខាន់ៗជាបន្តបន្ទាប់ទៀត ជាពិសេសតំបន់គោលដៅទេសចរណ៍ ។ បច្ចុប្បន្នក្រសួងទេសចរណ៍បាននិងកំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ខាងមុខនេះ ។ ការធ្វើដូច្នេះដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ នេះបើតាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថាតើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ។ យោងតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាក្នុងរយៈពេល៤ខែដំបូងក្នុងឆ្នាំ២០២១នេះ មានចំនួន៨ម៉ឺន២ពាន់៨៣៩នាក់ ធ្លាក់ចុះ៩២,៩ភាគរយ បើធៀបទៅនឹងឆ្នាំកន្លងទៅ…
-
ធនាគារពិភពលោក WB ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជិត៤ភាគរយក្នុងឆ្នាំ២០២១នេះ (មានវីដេអូ)

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក World Bank ប្រចាំកម្ពុជាបានអោយដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថា វានឹងទទួលបានកំណើនជិត៤ភាគរយក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់៣.១ភាគរយក្នុងឆ្នាំ២០២០ ។ បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ ការរើបឡើងវិញនេះ មានលក្ខណៈមិនដូចគ្នាទេ នៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩ ។ វិស័យកសិកម្ម នៅរក្សាភាពធន់បានគួរសម ដោយសារតែមានតម្រូវការខ្លាំង អមដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជានិងចិន បានចុះហត្ថលេខាជាមួយគ្នា ។ ផ្នែកឧស្សាហកម្មផលិតក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួន ទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ ។ អាជីវកម្មបោះដុំ និងលក់រាយបានប្រឹងរើបឡើងវិញយឺតៗដែរ នៅពេលដែលសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ ។ ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងការប៉ះទង្គិចខ្លាំង ពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែហូរចូលឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ ។ ទៅមុខទៀត ចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជា នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និង ល្បឿននៃដំណើររើបឡើងវិញនេះ អាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពរបស់វីរុស និងទៅលើល្បឿននៃការចាក់វ៉ាក់សាំងការពារ ។ លោកស្រី…