Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រុមហ៊ុន GCC នៅសង្កាត់ជ្រោយចង្វារ រៀបចំពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី (មានវីដេអូ)

    ក្រុមហ៊ុន GCC នៅសង្កាត់ជ្រោយចង្វារ រៀបចំពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី (មានវីដេអូ)

    Video: https://fb.watch/v/3ExbBBSOu/ ភ្នំពេញ៖ GCC គ្រុប មានប្រភពដើមមកពីប្រទេសហុងកុង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ GCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នយើងគឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិដែលមានកេរ្ដ៍ឈ្មោះល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ។ នេះជាប្រសាសន៍របស់លោក អាឡិច យូ កាគី នាយកក្រុមហ៊ុន GCC ធ្វើឡើងនៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី ដែលប្រព្រឹត្តទៅនៅការដ្ឋានសាងសង់បុរី ណាឌី និងការិយាល័យលក់របស់បុរី ណាឌី ។ លោកនាយកបន្តថា ចាប់តាំងពីការបង្កើតក្រុមហ៊ុន GCC នៅក្នុងឆ្នាំ២០១៥មក ក្រុមហ៊ុនបានបង្កើតអាជីវកម្មផ្សេងៗជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍ ។ លោកបន្ថែមថា GCC មានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ និង បច្ចេកវិទ្យាព័ត៌មានជាដើម ហើយថា GCC​ បាននាំមកនូវបច្ចេកវិទ្យាដ៏ទំនើបមកកាន់ប្រទេសដែលកំពុងមានសន្ទុះក្នុងការអភិវឌ្ឈន៍ គឺប្រទេសកម្ពុជា ។ លោកបានធានាអះអាងទៀតថា GCC​ នឹងធ្វើឲ្យអាជីវកម្មហិរញ្ញវត្ថុ និងអចលនទ្រព្យរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាពជាមួយការរួមបញ្ចូលគ្នា នៃចក្ខុវិស័យអន្តរជាតិ និងឱកាសក្នុងស្រុក ។ ជាមួយគ្នានេះ លោក រីកគី ឡៃ នាយកប្រតិបត្តិក្រុមហ៊ុន…

  • ក្រុមហ៊ុន GCC នៅសង្កាត់ជ្រោយចង្វារ រៀបចំពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី

    ក្រុមហ៊ុន GCC នៅសង្កាត់ជ្រោយចង្វារ រៀបចំពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី

    ភ្នំពេញ៖ GCC គ្រុប មានប្រភពដើមមកពីប្រទេសហុងកុង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ GCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នយើងគឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិដែលមានកេរ្ដ៍ឈ្មោះល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ។ នេះជាប្រសាសន៍របស់លោក Alex Yu Ka Ki នាយកក្រុមហ៊ុន GCC ធ្វើឡើងនៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី ដែលប្រព្រឹត្តទៅនៅការដ្ឋានសាងសង់បុរី ណាឌី និងការិយាល័យលក់របស់បុរី ណាឌី ។ លោកនាយកបន្តថា ចាប់តាំងពីការបង្កើតក្រុមហ៊ុន GCC នៅក្នុងឆ្នាំ២០១៥មក ក្រុមហ៊ុនបានបង្កើតអាជីវកម្មផ្សេងៗជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍ ។ លោកបន្ថែមថា GCC មានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ និង បច្ចេកវិទ្យាព័ត៌មានជាដើម ហើយថា GCC​ បាននាំមកនូវបច្ចេកវិទ្យាដ៏ទំនើបមកកាន់ប្រទេសដែលកំពុងមានសន្ទុះក្នុងការអភិវឌ្ឈន៍ គឺប្រទេសកម្ពុជា ។ លោកបានធានាអះអាងទៀតថា GCC​ នឹងធ្វើឲ្យអាជីវកម្មហិរញ្ញវត្ថុ និងអចលនទ្រព្យរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាពជាមួយការរួមបញ្ចូលគ្នា នៃចក្ខុវិស័យអន្តរជាតិ និងឱកាសក្នុងស្រុក ។ ជាមួយគ្នានេះ លោក Ricky Lai នាយកប្រតិបត្តិក្រុមហ៊ុន GCC…

  • កសិករដាំត្រសក់នៅខេត្តពោធិ៍សាត់ ប្រមូលផលមួយលើកចំណេញ៤លានរៀល ពីការដាំដុះបន្ថែសុវត្ថិភាព (មានវីដេអូ)

    កសិករដាំត្រសក់នៅខេត្តពោធិ៍សាត់ ប្រមូលផលមួយលើកចំណេញ៤លានរៀល ពីការដាំដុះបន្ថែសុវត្ថិភាព (មានវីដេអូ)

    កសិករដាំត្រសក់នៅខេត្តពោធិ៍សាត់ ប្រមូលផលមួយលើកចំណេញ៤លានរៀល ពីការដាំដុះបន្ថែសុវត្ថិភាព ៕

  • TikTok រំពឹងថា អ្នកប្រើប្រាស់ប្រមាណ១ពាន់លាននាក់នៅជុំវិញពិភពលោក នឹងទទួលបានបទពិសោធន៍ថ្មីជាមួយការផុសវីដេអូរយៈពេល៣នាទី (មានវីដេអូ)

    TikTok រំពឹងថា អ្នកប្រើប្រាស់ប្រមាណ១ពាន់លាននាក់នៅជុំវិញពិភពលោក នឹងទទួលបានបទពិសោធន៍ថ្មីជាមួយការផុសវីដេអូរយៈពេល៣នាទី (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុន TikTok នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផុសវីដេអូបានរហូតដល់រយៈពេល ៣នាទី ពោលគឺវែងជាមុនរហូតដល់៣ដងនាពេលឆាប់ៗនេះ ស្របពេលដែលក្រុមហ៊ុន YouTube និង Instagram បានងាកមកផ្ដោតលើការផុសវីដអូខ្លីៗវិញផងដែរ ។ បើតាមប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ TikTok លោក Drew Kirchhoff ជាមួយរយៈពេល៣នាទីនេះ អ្នកប្រើប្រាស់នឹងទទួលបានអារម្មណ៍ថ្មី តាមរយៈការបង្កើតវីដេអូដែលពួកគេចូលចិត្ត និង មាតិការដែលពួកគេចង់បង្ហាញ ហើយសម្រាប់អ្នកដែលមិនចូលចិត្តបង្កើតវីដេអូវែង គឺអាចបន្តបង្កើតជាវីដេអូខ្លីៗបានដដែល ។ ទន្ទឹមគ្នា កម្មវិធីកម្សាន្តបែបយុវវ័យដែលកំពុងតែពេញនិយម និងមានប្រជាប្រិយភាពខ្លាំងមួយនេះបានរំពឹងថា អ្នកប្រើប្រាស់ប្រមាណ១ពាន់លាននាក់នៅជុំវិញពិភពលោក ក្នុងនោះ មាន១០០លាននាក់នៅសហរដ្ឋអាមេរិក នឹងទទួលបានបទពិសោធន៍ថ្មី តាមរយៈការផុសវីដេអូរយៈពេល៣នាទី ៕ ប្រភព៖ AFP

  • ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន ByteDance មេធំរបស់ TikTok រកប្រាក់ចំណូលបានជាង៣៤ពាន់លានដុល្លារ (មានវីដេអូ)

    ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន ByteDance មេធំរបស់ TikTok រកប្រាក់ចំណូលបានជាង៣៤ពាន់លានដុល្លារ (មានវីដេអូ)

    ចិន៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុន ByteDance មានចំនួន៣៤.៣ពាន់លានដុល្លារ កើនឡើង១១១ភាគរយ ក្នុងគ្រាដែលប្រាក់ចំណេញសុទ្ធវិញ មានចំនួន១៩ពាន់លានដុល្លារ កើនឡើង៩៣ភាគរយនៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលជាមេធំរបស់ TikTok មួយនេះ ត្រូវបានគេមើលឃើញថា មានតម្លៃនៅលើទីផ្សារហូតដល់១០០ពាន់លានដុល្លារ ហើយអាចនឹងកើនឡើងខ្ពស់ជាងនេះទៀត ប្រសិនបើជា TikTok បានចូលផ្សារហ៊ុនចិន និង សហរដ្ឋអាមេរិក ។ បើតាមសារព័ត៌មាន The Wall Street Journal គិតមកទល់ពេលនេះ ចំនួនអ្នកប្រើប្រាស់កម្មវិធី TikTok និង Douyin (TikTokសម្រាប់ប្រទេសចិន) សរុបចូលគ្នាមានរហូតដល់១.៩ពាន់លាននាក់ជាប្រចាំថ្ងៃ ដែលតួលេខនេះ បានកើនឡើងខ្លាំងក្នុងអំឡុងពេលដើមឆ្នាំ២០២១ ៕ ប្រភព៖ CNBC

  • រយៈពេល៦ខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជាង២ពាន់៥រយលានដុល្លារពីការនាំចេញកសិផល (មានវីដេអូ)

    រយៈពេល៦ខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជាង២ពាន់៥រយលានដុល្លារពីការនាំចេញកសិផល (មានវីដេអូ)

    ភ្នំពេញ៖ ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប៤លាន៤៥ម៉ឺន៤បពាន់៥០៥,៣៣ តោន ទៅកាន់ទិសដៅ៦២ប្រទេស គឺមានការកើនឡើងចំនួន២លាន៤ម៉ឺន១ពាន់៩៨២,៧២ តោនស្មើនឹង៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ លាន៤១ម៉ឺន២ពាន់៥២២,៦១តោន ។ បើតាមរបាយការណ៍ខាងលើនេះ យោងតាមការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន២ពាន់៥៧១លាន ១៦ម៉ឺន៩ពាន់៦៣៩,៣៩ដុល្លារ ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ២៣៧លាន៥៤ម៉ឺន១ពាន់១៥០ដុល្លារ ​, ការនាំចេញស្រូវមានចំនួន២៧៩លាន៣១ម៉ឺន៤ពាន់១៤៥ដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន២ពាន់៥៤លាន៣១ម៉ឺន៤ពាន់៣៤៤,៣៩ដុល្លារ ។  របាយការណ៍ដដែលបានអោយដឹងទៀតថា ការនាំចេញកសិផលសរុបក្នុងរយៈពេល០៦ខែឆ្នាំ២០២១ មានកំណើនចំនួន៨៤,៦៤% ក្នុងនោះកសិផលក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,១៦% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប ៕ ប្រភព៖ SwiftNews

  • គិតត្រឹមខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបជាង២លាននាក់ ថយចុះ៦២.៤៥ភាគរយ (មានវីដេអូ)

    គិតត្រឹមខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបជាង២លាននាក់ ថយចុះ៦២.៤៥ភាគរយ (មានវីដេអូ)

    ភ្នំពេញ៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបជាង ២លាននាក់ ថយចុះ៦២.៤៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ។ នេះបើតាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗក្នុងបរិបទកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២១ ។ កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការត្រួតពិនិត្យការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ការីទេសចរណ៍ក្នុងស្រុក និងមធ្យោបាយដឹកជញ្ជូនទេសចរផ្លូវទឹក និងផ្លូវគោក នៅគ្រប់គោលដៅរាជធានីខេត្តទាំង ២៥ សំដៅបង្កើនភាពរឹងមាំនៃទេសចរក្នុងស្រុក និងសម្រាប់ត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខនេះ ។ គួរកត់សម្គាល់ វិស័យទេសចរណ៍ត្រូវបានគេចាត់ទុកថា ជាវិស័យមួយនៅទូទាំងសកលលោក ដែលរងគ្រោះខ្លាំងជាងគេ នៅអំឡុងពេលនៃការរាតត្បាត​នៃមេរោគកូវីដ១៩ ។ កាលពីឆ្នាំ២០២០ បញ្ហាមេរោគកូវីដ១៩ ធ្វើឲ្យចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជាបន្តធ្លាក់ចុះ៨០% ខណៈសកម្មភាពទេសចរណ៍ក្នុងស្រុកក៏ធ្លាក់ចុះរង្វង់ ៧៨% ផងដែរ ៕ ប្រភព៖ SwiftNews

  • Facebook ក្លាយជាក្រុមហ៊ុនមានតម្លៃនៅលើទីផ្សារ១ទ្រីលានដុល្លារជាលើកដំបូង (មានវីដេអូ)

    Facebook ក្លាយជាក្រុមហ៊ុនមានតម្លៃនៅលើទីផ្សារ១ទ្រីលានដុល្លារជាលើកដំបូង (មានវីដេអូ)

    អាមេរិក៖  Facebook បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃនៅលើទីផ្សារ១ទ្រីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ Facebook បានឈានឡើងដល់ចំណុចខ្ពស់មួយគួរកត់សម្គាល់ ។ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក និងជាបណ្ដាញសង្គមដ៏ធំជាងគេមួយនេះ បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃរហូតដល់១ទ្រីលានដុល្លារអាមេរិកជាលើកដំបូង និងឈរនៅលេខរៀងទី៦ នៃក្រុមហ៊ុនដែលមានតម្លៃខ្ពស់ជាង១ទ្រីលានដុល្លារអាមេរិក ។ គួរកត់សម្គាល់ ក្រុមហ៊ុនចំនួន០៥ទៀតរួមមាន Apple  ក្រុមហ៊ុនប្រេង ស៊ោឌី អារ៉ាមកូ (Saudi Aramco), Microsoft , Amazon  និង អាល់ផាប៊េត Alphabet (Google) ក្នុងនោះក្រុមហ៊ុន Apple បានផ្ដួលក្រុមហ៊ុន Amazon និងក្រុមហ៊ុន Microsoft ដើម្បីក្លាយជាក្រុមហ៊ុនឯកជនដំបូងគេលើពិភពលោក ដែលមានទ្រព្យ១ទ្រីលានដុល្លារកាលពីខែសីហា ឆ្នាំ២០១៨ ៕ ប្រភព៖ Reuters

  • នៅឆមាសទី១ឆ្នាំ២០២១នេះ ទិន្នផលនេសាទ១៨.៣៣០តោននៅខេត្តកោះកុងបានចរាចរណ៍នាំចេញទៅលក់នៅលើទីផ្សារកម្ពុជា (មានវីដេអូ)

    នៅឆមាសទី១ឆ្នាំ២០២១នេះ ទិន្នផលនេសាទ១៨.៣៣០តោននៅខេត្តកោះកុងបានចរាចរណ៍នាំចេញទៅលក់នៅលើទីផ្សារកម្ពុជា (មានវីដេអូ)

    Video: https://fb.watch/6qDVWDH-vO/ កោះកុង៖ រដ្ឋបាលជលផលខេត្តកោះកុងបានអោយដឹងថា ទិន្នផលសមុទ្រនៅខេត្តកោះកុងប្រមាណ១ម៉ឺន៨ពាន់៣៣០តោនបានចរាចរណ៍នាំចេញទៅលក់នៅលើផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗនៅឆមាសទី១ ដើមឆ្នាំ២០២១នេះ ។ យ៉ាងហោចណាស់មានទិន្នផលត្រី មឹក ក្តាម បង្គារ និងគ្រែឈាមជាង១ម៉ឺន៨ពាន់៣៣០តោនត្រូវបានប្រជានេសាទប្រមូលផលលក់ចែកចាយបន្តទៅកាន់ទីផ្សារសំខាន់ ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅពាក់កណ្តាលឆ្នាំ២០២១ ។ លោក សេង ប៊ុណា្ណ នាយរងខណ្ឌជលផលខេត្តកោះកុងបានអោយដឹងថា ទោះបីជាមានការចរាចរណ៍នូវទិន្នផលនេសាទខ្ទង់ម៉ឺនតោនក៏ពិតមែន តែទិន្នផលនេះបានថយចុះ៣ពាន់៩៩៣តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ ក្នុងនោះ ទិន្នផលកែច្នៃចំនួន៩១៥តោន ថយចុះ២២៣តោន ក្រោមហេតុផលការរីករាលដាលជំងឺកូវីដគ្មានការបញ្ជាទិញពីក្រុមឈ្នួញកណ្តាល ។ លោកបន្តថា ការនាំចេញទៅបរទេស គឺមានក្រុមហ៊ុន LYP Group របស់ឧកញ៉ា លី យ៉ុងផាត់ បាននាំចេញទិន្នផលសមុទ្រតិចតួច ។ លោកបន្ថែមថា បច្ចុប្បន្នមានប្រជានេសាទជាលក្ខណៈគ្រួសារនៅជាប់ព្រំដែនតែងតែលួចដឹកផលនេសាទដូចជា៖ សាច់ក្តាម មឹក និងត្រីចម្រុះមួយចំនួនទៅប្រទេសក្រៅផងដែរ ។ រយៈពេល៣ខែចុងក្រោយនេះ ដោយសារតែកង្វះការបញ្ចាទិញពីឈ្នួញកណ្តាល បានធ្វើឱ្យក្រុមទូកអ្នកនេសាទត្រូវបង្ខំចិត្តចូលចតនៅច្រាំងមិនចេញនេសាទដូចសព្វដងឡើយ ។ ករណីតម្រូវការលើទីផ្សារនៅតែមាន ដំណើរការនេសាទរបស់ប្រជានេសាទនៅតែមានភាពប្រក្រតីធម្មតាទេ ។ ដោយឡែកចំពោះទិន្នផលទឹកសាបដែលប្រមូលបាន២០៤តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ថយចុះ៩៦តោន ។ ហើយចំពោះផលិតផលជលផលកែច្នៃវិញ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ គម្រោងស្តីពីសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ នឹងជួយអោយកសិករអាចរកចំណូលពីការចិញ្ចឹមមាន់ជាង១០លានរៀលក្នុងមួយខែ (មានវីដេអូ)

    រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ គម្រោងស្តីពីសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ នឹងជួយអោយកសិករអាចរកចំណូលពីការចិញ្ចឹមមាន់ជាង១០លានរៀលក្នុងមួយខែ (មានវីដេអូ)

    កម្ពុជា៖ ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមានប្រសាសន៍អោយដឹងថា តាមរយៈ​គម្រោង​ស្តីពី​សន្តិសុខ​ស្បៀង​សម្រាប់​កសិករ​ក្រីក្រ​-​ការធ្វើឱ្យប្រសើរឡើង​ពូជ​មាន់​ក្នុងស្រុក និង​ការលើកកម្ពស់​ផលិតភាព ធ្វើអោយ​ប្រជាកសិករ​ខេត្តអាច​រកប្រាក់​ចំណេញ​បាន​រហូតដល់​ជាង១០​លាន​រៀលនៅក្នុង​មួយ​ខែ ​។​ ឯកឧត្តមបន្តថា គម្រោង​ខាងលើនេះ ​ទទួលបាន​ការឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​ដាក់អោយ​អនុវត្ត​សាកល្បង​ដោយអគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សម្រាប់​វគ្គ​ទី​១ គឺ​ចាប់ពី​ឆ្នាំ​២០១៦-២០១៨ និង​វគ្គ​ទី​២ ពី​ឆ្នាំ​២០២០-២០២១ នៅ​ខេត្ត​គោលដៅ​ចំនួន០​៣ រួមមានខេត្ត​ត្បូងឃ្មុំ តាកែវ និង​ខេត្តកំពង់ឆ្នាំង ​។ ឯកឧត្តមបន្ថែមថា គម្រោង​នេះមាន​គោលបំណង​ធ្វើការ​សិក្សា​ស្រាវជ្រាវ ដើម្បី​ស្វែងរកគំរូ​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​សមស្រប​មួយ សំដៅលើ​និរន្តរភាព​ផលិតកម្ម និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ដែល​អាចអោយ​កសិករ​ចាប់យក​របរ​ចិញ្ចឹម​មាន់ពូជ​ក្នុងស្រុក ជា​អាជីព​គ្រឹះ​រឹងមាំ​មួយ​សម្រាប់​លើកកម្ពស់​កម្រិតជីវភាព​ឲ្យ​បានល្អ​ប្រសើរ តាមរយៈ​ការអនុវត្ត​បច្ចេកទេស​បង្ហាញ​សាមញ្ញ និង​សមស្រប​មួយ​ក្នុង​បរិបទ ​នៃការប្រែប្រួល​អាកាសធាតុ​ ។ ​ឯកឧត្តម​រដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្រៅពី​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​អំ​ពី​ការចិញ្ចឹម ការផ្តល់ និង​ផ្សំ​ចំណី ការថែទាំ ការបង្ការ និង​ការពារ​ជំងឺ​សត្វ​ការគ្រប់គ្រងផលិតកម្ម​-​សេវាកម្ម​សុខភាព និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ​។ លើសពីនេះ​ គម្រោង​បានផ្តល់​ទ្រុង (​ទំហំ​១២​ម​x៤​ម រៀប​ឥដ្ឋ ជញ្ជាំង​សំណាញ់ លួស​ប្រក់​សាំង្កសី​) ពូជ​មាន់​ចំនួន៨៤​ក្បាល (​មេ៧២) ទូ​ភ្ញាស់ ០១​គ្រឿង និង​ឧបករណ៍​-​សម្ភារៈ​មួយចំនួនទៀត​សរុបថវិកា​ប្រមាណ​១០​លាន​រៀល​/​គ្រួសារ…