Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • រយៈពេល០៦ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញម្រេចជាង១.៤ម៉ឺនតោនទៅកាន់ប្រទេសចំនួន១៧ កើនឡើងជិត៤០០ភាគរយ (មានវីដេអូ)

    រយៈពេល០៦ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញម្រេចជាង១.៤ម៉ឺនតោនទៅកាន់ប្រទេសចំនួន១៧ កើនឡើងជិត៤០០ភាគរយ (មានវីដេអូ)

    ភ្នំពេញ៖ រយៈពេល៦ខែ ឆ្នាំ២០២១នេះ ពោលគិតចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាបាននាំចេញម្រេចចំនួន១៤.៥៦១.៦២តោនទៅកាន់ប្រទេសចំនួន១៧ ដែលមានការកើនឡើងចំនួន៣៩៨.៧៦% ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ប្រទេសចំនួន១៧ ដែលកម្ពុជាបាននាំចេញម្រេចជាង១.៤ម៉ឺនតោននេះ រួមមាន៖ ទី១៖ ប្រទេសប៊ែលហ្សិក ចំនួន១០,៦៣តោន ទី២៖ កាណាដា ចំនួន០,៥២តោន ទី៣៖ សាធារណរដ្ឋឆេក ចំនួន៦,១០តោន ទី៤៖ បារាំងចំនួន១៩,០១តោន ទី៥៖អាល្លឺម៉ង់ ចំនួន១៦០,៥៧តោន ទី៦៖ ឥណ្ឌា ចំនួន៤២តោន ទី៧៖ ជប៉ុន ចំនួន២,៥៨តោន ទី៨៖ កូរ៉េ ចំនួន១,៥៥តោន ទី៩៖ ប៉ូឡូញ ចំនួន៧,០៩តោន ទី១០៖ រុស្សី ចំនួន០,៣១តោន ទី១១៖ ស៊ុយអ៊ែត ចំនួន១,២៩តោន ទី១២៖ ស្វីស ចំនួន០,៤៨តោន ទី១៣៖ កោះតៃវ៉ាន់ ចំនួន១៥តោន ទី១៤៖ អង់គ្លេស ចំនួន១,២៤តោន ទី១៥៖…

  • អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាបប្រឈមនឹងការខាត់បង់ដើមទុនច្រើន ដោយសារតម្លៃក្រពើនៅតែបន្តចុះថោក (មានវីដេអូ)

    អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាបប្រឈមនឹងការខាត់បង់ដើមទុនច្រើន ដោយសារតម្លៃក្រពើនៅតែបន្តចុះថោក (មានវីដេអូ)

    សៀមរាប ​៖ ពលរដ្ឋ​នៅ​ខេត្តសៀមរាបជាច្រើន​គ្រួសារ ​ដែល​កំពុង​ប្រកប​របរ​ចិញ្ចឹមសត្វ​ក្រពើ ដើម្បី​លក់​ពង លក់​កូន និង​លក់​ក្រពើ​ធំ បាន​ត្អូញត្អែរពី​ទីផ្សារ​បាន​ជាប់គាំង មិនអាច​លក់​ចេញ​បាន ហើយ​ក្រុម​ឈ្មួញ​ហ៊ាន​ទិញ​ក្នុង​តម្លៃថោក​ជាង​មុន​ឆ្ងាយ​ ​។ អ្នក​ចិញ្ចឹម ​និង​ទទួល​ទិញ​ក្រពើ​នៅ​ខេត្តសៀមរាបមួយរូបបាន​និយាយថា ពេលនេះ​ខ្លួន​មាន​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង ដោយសារតែ​ពីមុន​លក់​កូន​ក្រពើ​មួយ​បាន​តម្លៃ​ជាង​១០​ដុល្លារ ប៉ុន្តែ​ពេលនេះ កូន​ក្រពើ​មួយ​លក់​បាន​តម្លៃ​តែ​១​ ឬ ២​ដុល្លារ​ទេ ​ហើយថា ប្រសិនបើ​តម្លៃ​ក្រពើ​នៅ​បន្ត​ចុះថោក​ជាង​នេះ គឺ​រូបលោក​នឹង​អ្នក​ចិញ្ចឹម​ក្រពើ​ជាច្រើន​នាក់​ទៀត អាច​ប្រឈមមុខ​ទៅ​នឹង​ការខាតបង់​ដើមទុន​យ៉ាងខ្លាំង​ ។ បើតាមអ្នកចិញ្ចឹមក្រពើដដែលនេះ ក្នុង​មួយខែត្រូវ​ចំណាយ​លុយ​ទិញ​ចំណី​អោយ​សត្វ​ក្រពើ​ស៊ី​ចំនួន​៣​ដង ដោយ​ក្នុង​ម្ដងៗ​ចំណាយ​លុយ​ចំនួន​២០០​ដុល្លារ​ ​។ បច្ចុប្បន្ន​គ្មាន​ឈ្មួញ​ណា​មក​ទិញ​កូន​ក្រពើ​របស់​ពួកគាត់​ទេ ​ដោយសារតែ​ទីផ្សារ​លក់​សត្វ​ក្រពើ​នៅតែ​ធ្លាក់​ថ្លៃ ព្រមទាំង​មិន​ដំណើរ​ការ​ល្អ​នោះ គឺ​អ្នក​ចិញ្ចឹម​ក្រពើ​មិនមាន​សង្ឃឹមថា ​មាន​ជីវភាព​ល្អប្រសើរ​ឡើយ ​។​ អ្នកចិញ្ចឹមដដែល​បាន​សំណូមពរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ មេត្តាជួយ​សម្រួល​ពី​ច្បាប់​នៃ​ការនាំ​ចេញទៅ​ក្រៅប្រទេស ថា​តើ​ត្រូវ​ចំណាយ​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ ដើម្បី​ពួកគាត់​អាច​សុំច្បាប់​នាំចេញ​បាន ព្រោះ​សព្វថ្ងៃ​ទី​ផ្សារ​ក្រពើរបស់​គាត់ ​គឺ​ពឹង​ផ្អែកលើ​បរទេស​ទាំងស្រុង ​។ ពាក់ព័ន្ធនឹងបញ្ហានេះ បើតាមលោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បច្ចុប្បន្ននេះការលក់​សត្វ​ក្រពើ​ឲ្យ​បាន​ថ្លៃ​នោះ គឺជា​ការពិបាក ពី​ព្រោះតែ​ទីផ្សារ​ទិញ​ក្រពើ​មិនមែន​នៅក្នុង​ស្រុក​ឡើយ គឺ​ទីពឹង​ទៅលើ​ទីផ្សារ​របស់គេ ​(​ប្រទេស​ចិន​) ​។ លោក​បន្ថែមថា…

  • ប្រធានរាជបណ្ឌិតសភាកម្ពុជា ថា កសិកម្មដើរតួនាទីយ៉ាង​សំខាន់ បម្រើឲ្យវិស័យសេដ្ឋកិច្ច ក្នុងវិបត្តិកូវីដ-១៩

  • កម្ពុជាតវ៉ាទៅក្រុមហ៊ុនឥណ្ឌាមួយដែលប្រើឈ្មោះនិងរូបប្រាសាទអង្គរវត្តលើផលិតផលរបស់ខ្លួន

    កម្ពុជាតវ៉ាទៅក្រុមហ៊ុនឥណ្ឌាមួយដែលប្រើឈ្មោះនិងរូបប្រាសាទអង្គរវត្តលើផលិតផលរបស់ខ្លួន
  • នៅឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែចេកស្រស់កើនឡើង៦៨ភាគរយ បើធៀបនឹងឆ្នាំ២០២០ (មានវីដេអូ)

    នៅឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែចេកស្រស់កើនឡើង៦៨ភាគរយ បើធៀបនឹងឆ្នាំ២០២០ (មានវីដេអូ)

    ភ្នំពេញ៖ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍អោយដឹងថា ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២១  ការនាំចេញផ្លែចេកស្រស់របស់កម្ពុជាកើនឡើង៦៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០ ។ លោកឧកញ៉ាបន្តថា ផ្លែចេកស្រស់កម្ពុជាបាននាំចេញទៅប្រទេសចំនួន០៤ រួមមានប្រទេសចិនចំនួន២៣ម៉ឺន៧ពាន់៩៩តោន វៀតណាមចំនួន២ម៉ឺន៥ពាន់១១៣តោន សិង្ហបុរីចំនួន៤៨០តោន និងជប៉ុនចំនួន៤២៦តោន ។ ទាក់ទងនឹងការកើនឡើងវិញ លោកឧកញ៉ាពន្យល់ថា ដោយសារតែតម្លៃផ្លែចេកនៅក្នុងទីផ្សារសម្រាប់ឆ្នាំ២០២១នេះមានតម្លៃល្អ រីឯផ្ទៃដីនៃការដាំដុះក៏កើនឡើង បូកផ្សំនឹងអំណោយផលពីធម្មជាតិ ដែលមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ជាប្រភពទឹកស្រោចស្រប់ដំណាំចេកឱ្យទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ ។ ចំពោះតម្លៃដឹកជញ្ជូនផ្លែចេកវិញ គឺមានតម្លៃធូរថ្លៃជាងការដឹកជញ្ជូនទៅបណ្តាប្រទេសអឺរ៉ុប ព្រោះជាការដឹកជញ្ជូននៅក្នុងតំបន់ដែលមានចម្ងាយជិត និងមធ្យម ពោលគឺតម្លៃនៃការដឹកជញ្ជូនកើនឡើងត្រឹមតែ២ដងនៃតម្លៃដឹកជញ្ជូនទូទៅតែប៉ុណ្ណោះ ដោយកើនឡើងពី២ពាន់ដុល្លារ ទៅ៤ពាន់ដុល្លារ ។ ការឡើងថ្លៃដឹកជញ្ជូននេះ គឺដោយសារតែបញ្ហាប្រឈមលើការដឹកជញ្ជូន និងកង្វះសំបកកុងទឺន័រជាដើម ។ បើគិតជាមធ្យមនៅក្នុងឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះផ្លែចេកសម្រាប់នាំចេញប្រមាណជា១ម៉ឺន៦ពាន់ហិកតា ប៉ុន្តែមកដល់បច្ចុប្បន្ននេះផ្ទៃដីនៃការដាំដុះចេកអាចកើនឡើងជិត២ម៉ឺនហិកតា ឬលើសនេះបន្តិច ៕

  • ការនាំចេញរបស់កម្ពុជាទៅថៃមានទឹកប្រាក់ជាង៤៥៩លានដុល្លារ ធ្លាក់ចុះចំនួន៣៦.៦១ភាគរយក្នុងរយៈពេល០៥ដំបូងឆ្នាំ២០២១ (មានវីដេអូ)

    ការនាំចេញរបស់កម្ពុជាទៅថៃមានទឹកប្រាក់ជាង៤៥៩លានដុល្លារ ធ្លាក់ចុះចំនួន៣៦.៦១ភាគរយក្នុងរយៈពេល០៥ដំបូងឆ្នាំ២០២១ (មានវីដេអូ)

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ស្ថានទូតថៃប្រចាំប្រទេសកម្ពុជាបានអោយដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ថៃមានទឹកប្រាក់ជាង៤៥៩លានដុល្លារ ដោយតួលេខនេះ បានធ្លាក់ចុះចំនួន៣៦.៦១% ស្របពេលដែលការនាំចូលពីថៃវិញ មានទឹកប្រាក់រហូតដល់ជាង២,៩០៥លានដុល្លារក្នុងរយៈពេល០៥ដំបូងឆ្នាំ២០២១នេះ ។ ទន្ទឹមនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១នេះ សម្រេចបានសរុបចំនួនជាង៣,៣៦៥លានដុល្លារ ធ្លាក់ចុះ៥.២៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួនជាង៣,៥៥២លានដុល្លារ ។ ចំពោះមុខទំនិញដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃមកកម្ពុជាវិញ មានដូចជា៖ រថយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម ។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការធ្លាក់ចុះនៃការនាំចេញរបស់កម្ពុជាទៅប្រទេសថៃនេះ គឺដោយ សារតែបញ្ហាការរាលត្បាតនៃជំងឺកូវីដ-១៩ ។ គួរកត់សម្គាល់ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃក្នុងឆ្នាំ២០២០ សម្រេចបានទឹកប្រាក់៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានទឹកប្រាក់ ៩.៤ពាន់លានដុល្លារ ។ ក្នុងទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ១.១៥ពាន់លានដុល្លារ ធ្លាក់ចុះ ៤៩% បើធៀបនឹងឆ្នាំ២០១៩ មានតម្លៃ២.២៧ពាន់លានដុល្លារ ។ ចំណែកការនាំចូលពីថៃវិញ…

  • បទចម្រៀង «កម្ពុជា និងដុំមាសដំបូង»

    បទចម្រៀង «កម្ពុជា និងដុំមាសដំបូង»
  • ក្រុមហ៊ុន ទ្រូ ម៉ាន់នី ៖ ប្រជាប្រិយភាពនៃការទូទាត់តាមអនឡាញនៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នឹងនៅតែបន្ត (មានវីដេអូ)

    ក្រុមហ៊ុន ទ្រូ ម៉ាន់នី ៖ ប្រជាប្រិយភាពនៃការទូទាត់តាមអនឡាញនៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នឹងនៅតែបន្ត (មានវីដេអូ)

    Video: https://fb.watch/v/1MzYORhuI/ ភ្នំពេញ៖ ការ​ទូទាត់​តាម​អនឡាញ​ទំនង​នៅតែ​ជាមធ្យោបាយ​​​​​ផ្ទេរ​ប្រាក់ ​​ទូទាត់​ការ​ចំណាយ និង​ប្រតិបត្តិការ​នានា​ដ៏​​​ពេញ​​និយម​​ដដែល​នៅ​កម្ពុជា សូម្បីតែ​នៅ​ក្រោយ​ពេល​កា​រ​រាត​ត្បាត​​​ជំងឺ​កូវីដ-១៩បញ្ចប់​ក៏ដោយ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា ។ យើងអាចនិយាយបានថា ការ​ទូទាត់​តាមអនឡាញនឹងនៅតែមានដំណើរការ ។ ហើយខណៈដែល​ជំងឺ​កូវីដ-១៩បាន​ជួយ​ឱ្យ​មានការផ្លាស់ប្តូរ​ទម្លាប់នៃ​ការ​ទូទាត់នោះ ​ការ​ចំណាយ​នេះ ក៏​មាន​កត្តា​ជំរុញ​ផ្សេង​ទៀត​ផងដែរ ​ដូចជាការ​ធ្វើទីផ្សារងាយស្រួលប្រើប្រាស់ និងមាន​ប្រសិទ្ធភាព​​ខ្លាំង ។ លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា “ខណៈដែល​​​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​នៅតែ​ចូលចិត្ត​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់ខ្លួន​ដោយ​ផ្ទាល់​ ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើនឡើង​នឹង​ធ្វើការ​ទូទាត់​តាម​អន​ឡាញ​សម្រាប់​ការ​ផ្ទេរ​ប្រាក់ និង​ការ​ទូទាត់​ផ្សេងៗ។ បើទោះជា​​ភ្នាក់ងារ​នឹង​នៅតែត្រូវ​ការ​​នៅទូទាំង​ប្រទេស​​ក្តី ក៏​បញ្ហា​ជំងឺ​​កូវីដ-១៩ កំណើន​ទូរស័ព្ទ​​ស្មាត​ហ្វូន និង​អ៊ីនធឺណិត​ល្បឿន​លឿន​បាន​ជួយ​ឱ្យ​មានការ​កើនឡើង​ការ​ទូទាត់​តាម​អនឡាញ​ផង​ដែរ” ។ នៅក្នុង​របាយការណ៍​ថ្មី​មួយ​​ដែល​ត្រូវបានដក​ស្រង់ដោយ​ប្រព័ន្ធផ្សព្វ​ផ្សាយ​កាលពីខែឧសភា ឆ្នាំ​២០២១ ធនាគារ​ជាតិនៃ​កម្ពុជា (NBC) បាន​លើកឡើង​ថា ជាង ៥៩ភាគរយ​នៃ​ប្រជា​ពលរដ្ឋ​កម្ពុជា​​បច្ចុប្បន្ន​ធ្វើការ​ទូទាត់​តាម​អនឡាញ ។ លោក​ស្រី ឃួន ហ្រ្វង់តារា បន្តថា “ការ​កើនឡើង​ការទូទាត់​អនឡាញ​ក៏​ត្រូវ​បានជំរុញ​ផងដែរ​ពី​សំណាក់​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​ រួម​ទាំង​​ក្រុមហ៊ុន​របស់​យើង​ផ្ទាល់​ផងដែរ ដែល​បាន​ផ្តល់ការ​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​ដែល​ប្រើ​ប្រាស់​​កម្មវិធី​ TrueMoney wallet និង​កម្មវិធីផ្សេង​ទៀត។ បច្ចុប្បន្ន​គឺ​ថា ប្រជាពលរដ្ឋ​បាន​មើល​ឃើញ​ថា តើ​ការ​ទូទាត់អន​ឡាញ​មា​​ន​​ប្រសិទ្ធផល និង​ប្រសិទ្ធភាពចំណាយ​ប៉ុណ្ណា ហើយយើង​រំពឹង​ថា តម្រូវការ​និងនិន្នាការ​​​នេះ​​នឹង​បន្តកើតមាន​”។…

  • Samsung ព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី២ ឆ្នាំ២០២១នេះ នឹងកើនឡើង៥៣.៤ភាគរយ (មានវីដេអូ)

    Samsung ព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី២ ឆ្នាំ២០២១នេះ នឹងកើនឡើង៥៣.៤ភាគរយ (មានវីដេអូ)

     កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung Electronics បានព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី២ឆ្នាំ២០២១របស់ខ្លួន នឹងកើនឡើង ៥៣.៣៧ភាគរយ ដោយសារតម្លៃបន្ទះឈីប និង ប្រតិបត្តិការបានបន្តនៅរោងចក្រសំខាន់របស់អាមេរិក ក្រោយបិទដំណើរការជាបណ្តោះអាសន្ន ។​ ការព្យាកររបស់ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោកមួយនេះ បានកើនលើសការព្យាកររបស់ក្រុមអ្នកវិភាគអំពីប្រាក់ចំណេញ គឺកើនឡើង៣៨ភាគរយសម្រាប់ក្រុមហ៊ុន ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បាននិយាយនៅក្នុងការប៉ាន់ស្មានប្រាក់ចំណូលថា ខ្លួនរំពឹងថា ប្រាក់ចំណេញប្រតិបត្តិការប្រមាណ១២.៥ទ្រីលានវ៉ុន ឬស្មើនឹង១១ពាន់លានដុល្លារសម្រាប់ខែមេសា ដល់ខែមិថុនា នឹងកើនឡើងពី ៨.១៥ ទ្រីលានវ៉ុនកាលពីឆ្នាំមុន ៕​ ប្រភព៖ AFP

  • ធនាគារពិភពលោក (WB) បង្កើនការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២១នេះ ពី៨.១% ដល់ ៨.៥% (មានវីដេអូ)

    ធនាគារពិភពលោក (WB) បង្កើនការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២១នេះ ពី៨.១% ដល់ ៨.៥% (មានវីដេអូ)

    ចិន៖ ធនាគារពិភពលោក (WB) ថ្មីៗនេះ បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នៅក្នុងឆ្នាំ២០២១នេះ ពី៨.១ ភាគរយ ដល់ ៨.៥ភាគរយ ហើយបាននិយាយពីការងើបឡើងវិញយ៉ាងពេញលេញ តម្រូវអោយមានវឌ្ឍនភាពក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។ ការព្យាករណ៍របស់ធនាគារពិភពលោកលើកនេះ មានការកើនឡើងជាងរបាយការណ៍មួយនៅក្នុងខែមេសាកន្លងទៅ ដែលបាននិយាយថា ចិន និងវៀតណាម គឺជាសេដ្ឋកិច្ចអាស៊ីបូព៌ាតែមួយគត់ ដែលសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញក្នុងឆ្នាំ២០២០ ជាមួយនឹងទិន្នផលត្រឡប់មកវិញខ្ពស់ជាងកម្រិតមុនជំងឺរាតត្បាត ។  បើតាមធនាគារពិភពលោក (WB) កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងជានឹងថយចុះមកនៅត្រឹម៥.៤ភាគរយនៅឆ្នាំក្រោយ (ឆ្នាំ២០២២) ដោយសារការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះ និងសកម្មភាពពិភពលោកបានវិលត្រលប់ទៅធម្មតាវិញ ៕ ប្រភព៖ CNA