Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • រយៈពេល០៦ខែឆ្នាំ២០២១ ការសុំបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនៅកម្ពុជាមានចំនួន៦១កន្លែង (មានវីដេអូ)

    រយៈពេល០៦ខែឆ្នាំ២០២១ ការសុំបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនៅកម្ពុជាមានចំនួន៦១កន្លែង (មានវីដេអូ)

    ភ្នំពេញ៖ ក្នុងរយៈពេល០៦ខែឆ្នាំ២០២១ ការសុំបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន៦១កន្លែង ក្នុងនោះមានកសិដ្ឋានចិញ្ចឹមពូជជ្រូកចំនួន០៧កន្លែង និងកសិដ្ឋានចិញ្ចឹមជ្រូកសាច់ចំនួន៥៤កន្លែង ហើយការនាំចូលពូជជ្រូកមេ និងបាចំនួន១ម៉ឺន៦ពាម់៤រយក្បាល និងកូនជ្រូកពូជចំនួន៧ម៉ឺន៨ពាន់២៥០ក្បាល ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា សព្វថ្ងៃមានក្រុមហ៊ុនចំនួន០៦ ដែលកំពុងទទួលបានគោលការណ៍នាំជ្រូករស់ចូលមកក្នុងប្រទេសកម្ពុជា និងមានចំនួន០៤ក្រុមហ៊ុនទទួលគោលការណ៍នាំឆ្លងកាត់ ហើយជាមួយគ្នានេះ ការផ្គត់ផ្គង់ជ្រូកសាច់រស់នៅកម្ពុជាបានរហូតដល់៨៥ភាគរយ ។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជិតខាងកម្ពុជាកំពុងជួបវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឈ្មួញខិលខូចមួយចំនួនតូចបានប្រើប្រាស់កលល្បិចគ្រប់យ៉ាង ដើម្បីមានឱកាសយកផលិតផលកកស្ទះពីស្រុកគេមកចាក់នៅកម្ពុជា ដោយមិនបានគិតពីការប៉ះពាល់ដល់ការខាតបង់របស់អ្នកវិនិយោគនៅកម្ពុជា និងពីសុខភាពសាធារណៈឡើយ ។  បើតាមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថ្លៃដើមផលិតជ្រូកសាច់បានប្រែប្រួលក្នុងរង្វង់ពី៧ពាន់៥រយរៀល ទៅ៩ពាន់រៀលក្នុងមួយគីឡូក្រាមមុនវិបត្តិកូវីដ-១៩ ហើយបច្ចុប្បន្នថ្លៃដើមផលិតផ្អកសាច់រស់បានកើនឡើងប្រមាណពី១ម៉ឺន៥រយរៀល ទៅ១ម៉ឺន២ពាន់រៀលក្នុងមួយគីឡូក្រាម ។ ការប្រែប្រលថ្លៃដើមផលិតផ្អកសាច់នេះ ដោយសារតម្លៃវត្ថុធាតុដើម ដូចជា ពោត ដំឡូងក្រៀម កាកសណ្តែកសៀង ម្សៅត្រី និងសារធាតុបន្ថែមសម្រាប់ផ្សំចំណីសត្វបានកើនឡើងពី២០ ទៅ ៣០% ។ អគ្គនាយកដ្ឋានសុខភាពសត្វបានឱ្យដឹងថា បច្ចុប្បន្នតម្លៃជ្រូករស់នៅកម្ពុជាមិនមានការប្រែប្រួលខ្លាំងនោះឡើយ គឺស្ថិតនៅក្នុងចន្លោះពី១ម៉ឺន២ពាន់៥រយរៀល ទៅ១ម៉ឺន៣ពាន់៦រយរៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមតំបន់នីមួយៗ ហើយតម្លៃជ្រូកសាច់នាំចូលបានលក់ថោកជាង ចន្លោះពី១០០រៀល ទៅ២០០រៀលក្នុងមួយគីឡូក្រាមពីជ្រូកសាច់រស់ក្នុងស្រុក ។ ចំពោះតម្លៃសាច់ជ្រូកនៅលើទីផ្សារបានប្រែប្រួលចន្លោះពី២ម៉ឺន៣ពាន់៥រយរៀល…

  • កម្ពុជាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិ

    កម្ពុជាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិ

    កម្ពុជាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុកនានា ដែលគ្រោងនៅឆ្នាំ២០២២ និង ២០២៣ ទៅកាន់ទីផ្សារចិន ៕

  • នៅឆមាសទី១ ឆ្នាំ២០២១ កម្ពុជានាំចេញដំណាប់ស្វាយមានចំនួនជាង១,២ម៉ឺនតោន កើនឡើងចំនួន១៩៨,៦០ភាគរយ (មានវីដេអូ)

    នៅឆមាសទី១ ឆ្នាំ២០២១ កម្ពុជានាំចេញដំណាប់ស្វាយមានចំនួនជាង១,២ម៉ឺនតោន កើនឡើងចំនួន១៩៨,៦០ភាគរយ (មានវីដេអូ)

    កម្ពុជា៖ ដំណាប់​ស្វាយ​កម្ពុជា​នៅពេល​បច្ចុប្បន្ននេះ បាន​ដណ្តើមចំណែក​ទីផ្សារ​នាំចេញ​ទៅកាន់​បរទេស​បាន​សរុប​ចំនួន ប្រមាណ​ជា០៨ប្រទេស​ហើយ ។ ​ប្រទេស​ទាំងនោះ មាន​ចិន ជប៉ុន កូ​រ៉េ ហ្វី​លី​ពិន ថៃ សហរដ្ឋអាមេរិក វៀតណាម និង ចក្រភពអង់គ្លេស ​។ ​ទន្ទឹមនេះ ក្រសួង​សិ​កម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​អោយដឹងថា នៅក្នុង​រយៈពេល០៦ខែ ឆមាស​ទីមួយ​នៃ​ឆ្នាំ២០២១នេះ កម្ពុជា​នាំចេញ​ដំណាប់​ស្វាយ​មាន​ចំនួន១ម៉ឺន២ពាន់៧៦៨,៦១ តោន កើនឡើង​ចំនួន១៩៨,៦០ភាគរយ ​។ ស្របពេលជាមួយគ្នានោះដែរ កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន១ម៉ឺន៤៧៦,០៩តោន ​ជប៉ុន​ចំនួន៥១២,៥០តោន ​កូរ៉េ​ចំនួន១៣,៧៩តោន ​ហ្វីលីពីនចំនួន៦៤៧,២៩តោន ​ថៃ​ចំនួន ១ពាន់២០,៦១តោន សហរដ្ឋអាមេរិក​ចំនួន៥,៣៩តោន ​វៀតណាម ចំនួន៧៦,៨០តោន និង​ ​អង់គ្លេស១៦,១៤តោន ​៕

  • នាវាកម្ពុជានៅតែបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះកំពុងប្រឈមជាមួយជំងឺកូវីដ១៩ ក៏ដោយ

    នាវាកម្ពុជានៅតែបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះកំពុងប្រឈមជាមួយជំងឺកូវីដ១៩ ក៏ដោយ

    នាវាកម្ពុជានៅតែបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះកំពុងប្រឈមជាមួយជំងឺកូវីដ១៩ ក៏ដោយ។

  • នៅខែមិថុនា ឆ្នាំ២០២១ ការលក់រថយន្តរបស់ចិនធ្លាក់ចុះ៥,១ភាគរយ ដោយសារបញ្ហាកង្វះខាតបន្ទះឈីបជាសកល (មានវីដេអូ)

    នៅខែមិថុនា ឆ្នាំ២០២១ ការលក់រថយន្តរបស់ចិនធ្លាក់ចុះ៥,១ភាគរយ ដោយសារបញ្ហាកង្វះខាតបន្ទះឈីបជាសកល (មានវីដេអូ)

    ចិន៖ យោងតាមទិន្នន័យរបស់សមាគមអ្នកផលិតរថយន្តចិនបានបង្ហាញថា ការលក់រាយនៃរថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសចិន បានធ្លាក់ចុះ៥,១ភាគរយពីមួយឆ្នាំទៅមួយ ស្មើនឹងចំនួនប្រមាណ១,៥៨លានគ្រឿងនៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ ។ ការលក់រថយន្តថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសចិនកាលពីខែមុន ដោយសារកង្វះ ខាតឧបករណ៍អេឡិចត្រូនិកសកល បានធ្វើឱ្យរាំងស្ទះការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាត ។ បើតាមសមាគមអ្នកផលិតរថយន្តចិន រថយន្តចំនួន២.០១លានគ្រឿងត្រូវបានលក់នៅក្នុងខែមិថុនា ដែលចំនួននេះបានធ្លាក់ចុះ១២.៤ភាគរយ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ។ នេះជាការធ្លាក់ចុះរយៈពេល០២ខែជាប់គ្នា ខណៈដែលការលក់បានធ្លាក់ចុះ៣.១ភាគរយនៅក្នុងខែឧសភា បើធៀបនឹងឆ្នាំមុន ។ ការលក់រថយន្តដឹកអ្នកដំណើរថ្មីបានធ្លាក់ចុះ១១.១ភាគរយ ដោយសារតែកង្វះខាតបន្ទះឈីប ចំណែកការលក់រថយន្តដឹកទំនិញ និងរថយន្តពាណិជ្ជកម្មផ្សេងទៀតបានធ្លាក់ចុះ១៦.៨ភាគរយ ។ ទោះជាយ៉ាងណា មន្រ្តីឧស្សាហកម្មចិនរំពឹងថា ការលក់នឹងមានភាពប្រសើរឡើងនៅចុងឆ្នាំនេះ នៅពេលសេដ្ឋកិច្ចងើបឡើង ប៉ុន្តែពួកគេកំពុងឃ្លាំមើលយ៉ាងដិតដល់ពីផលប៉ះពាល់នៃកង្វះខាតបន្ទះឈីប និងការកើនឡើងតម្លៃវត្ថុធាតុដើម ៕ ប្រភព៖ CGTN និង CNA

  • ការនាំចេញរបស់ចិនកើនឡើងលើសពីការព្យាករណ៍ ដោយមានចំនួន៣២.២%ក្នុងខែមិថុនា ឆ្នាំ២០២១ (មានវីដេអូ)

    ការនាំចេញរបស់ចិនកើនឡើងលើសពីការព្យាករណ៍ ដោយមានចំនួន៣២.២%ក្នុងខែមិថុនា ឆ្នាំ២០២១ (មានវីដេអូ)

    ចិន៖ ទិន្នន័យពីរដ្ឋបាលគយទូទៅ (GAC) បានបង្ហាញថា ការនាំចេញរបស់ប្រទេសចិនគិតជាដុល្លារបានកើនឡើង៣២,២ភាគរយនៅក្នុងខែមិថុនាឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំមុន ក្នុងល្បឿនលឿនជាងការរំពឹងទុក ដោយសារតែការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងជាសកលបានធ្វើអោយតម្រូវការកើនឡើង ។ បើតាមការព្យាករណ៍របស់កាសែតរ៉យទ័រនោះ ការនាំចេញរបស់ចិននឹងកើនឡើង២៣,១ភាគរយ ហើយការព្យាករណ៍របស់សារព័ត៌មាន ប៊្លូមប៊ឺក (Bloomberg) មានចំនួន២២,៩ភាគយ ។ វាបានកើនឡើងពីកំណើនប្រចាំឆ្នាំ ២៧,៩ភាគរយនៅក្នុងខែឧសភា ។ ទន្ទឹមនេះ ការនាំចូល និងការនាំចេញសរុបរបស់ប្រទេសចិន បានកើនឡើង២៧,១ភាគរយ ស្មើនឹងទឹកប្រាក់១៨,០៧ទ្រីលានយន់ ឬប្រហែល២,៧៩ទ្រីលានដុល្លារ នៅក្នុងឆមាសទីមួយ ឆ្នាំ ២០២១ នេះបើតាមទិន្នន័យផ្លូវការចេញផ្សាយដោយរដ្ឋបាលគយទូទៅ ។ រដ្ឋបាលគយចិនបានអោយដឹងទៀតថា ការនាំចេញបានកើនឡើង២៨,១ភាគរយ បើធៀបនឹងឆ្នាំ២០២១កន្លងទៅ ស្របពេលដែលការនាំចូលវិញ ក៏បានកើនឡើង២៥,៩ភាគរយ ។ ដោយឡែកនៅក្នុងខែមិថុនាឆ្នាំនេះ ការនាំចូល និងនាំចេញរបស់ប្រទេសចិនបានកើនឡើង ២២%ពីមួយឆ្នាំទៅមួយឆ្នាំដែលមានចំនួនទឹកប្រាក់៣,២៩ទ្រីលានយ័ន ដែលជាការកើនឡើងរយៈពេល១៣ខែជាប់ៗគ្នា ៕ ប្រភព៖ CGTN

  • នាវាកម្ពុជានៅតែបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះកំពុងប្រឈមជាមួយជំងឺកូវីដ១៩ ក៏ដោយ

    នាវាកម្ពុជានៅតែបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះកំពុងប្រឈមជាមួយជំងឺកូវីដ១៩ ក៏ដោយ

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាវាកម្ពុជានៅតែអាចបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះជាបាននឹងកំពុងប្រឈមជាមួយជំងឺកូវីដ១៩ ក៏ដោយ។ សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងស្របពេលដែលកម្ពុជា បាននិងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមានរយៈពេលជាង២ឆ្នាំមកហើយ ក្រោមការដឹកនាំដ៏មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន។ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការកម្មវិធីឧបត្តម្ភសាច់ប្រាក់ ដើម្បីសម្រាលផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ដអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងវិបត្ដិជំងឺកូវីដ១៩ រយៈពេល៣ខែទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់៣៥០លានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ប្រមាណជាង៦០ម៉ឺនគ្រួសារ។ តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សម្តេចរដ្ឋមន្ត្រីការពារជាតិកម្ពុជា លើកឡើងថា៖ «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

  • ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-កូរ៉េ រយៈពេល៥ខែ ដើមឆ្នំា២០២១ កើនទ្បើងជាង៦ភាគរយ

    ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-កូរ៉េ រយៈពេល៥ខែ ដើមឆ្នំា២០២១ កើនទ្បើងជាង៦ភាគរយ

    ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-កូរ៉េ រយៈពេល៥ខែ ដើមឆ្នំា២០២១នេះ មានការកើនទ្បើង ជាង៦ភាគរយ ៕

  • ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់សាធារណជនទាំងអស់ ធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច និងប្រើប្រាស់ប្រាក់រៀលប្រកបដោយអនាម័យខ្ពស់ (មានវីដេអូ)

    ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់សាធារណជនទាំងអស់ ធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច និងប្រើប្រាស់ប្រាក់រៀលប្រកបដោយអនាម័យខ្ពស់ (មានវីដេអូ)

    ភ្នំពេញ៖ ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​លើកទឹកចិត្ត​ដល់​សាធារណជន​ទាំងអស់ ធ្វើការ​ទូទាត់​ ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និងប្រើប្រាស់ប្រាក់រៀលប្រកបដោយអនាម័យខ្ពស់ ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​។ បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ធនាគារជាតិ​សូម​លើកទឹកចិត្ត​ដល់​សាធារណជន​ទាំងអស់ សូម​ឲ្យ​ប្រើប្រាស់​ការ​ទូទាត់​ប្រាក់រៀល តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប្រកបដោយ​អនាម័យ​ខ្ពស់ ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការប្រើប្រាស់​ក្រដាសប្រាក់​ដោយ​ផ្ទាល់​ ។ ជាមួយគ្នានេះដែរ ធនាគារជាតិ​នៃ​កម្ពុជាបាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ជាពិសេស​ប្រជាជន​កម្ពុជា​សូម​ចូលរួម​ធ្វើការ​ទូទាត់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រោះ​វា​នឹង​ផ្តល់​ភាពងាយស្រួល​ច្រើន មាន​អនាម័យ​ និង​ការពារ​បាន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ​នៅក្នុង​ដំណាក់កាល​នៃ​ការ​រាតត្បាត​ជាស​កល​ នៃ​ជំងឺ​ដ៏​កាច​សាហាវ​នា​បច្ចុប្បន្ននេះ​ ។ ប្រាក់​រៀល​តំណាង​ឱ្យ​អត្តសញ្ញាណ​ជាតិ អធិបតេយ្យភាព​ជាតិ ឯករាជ្យភាព​សេដ្ឋកិច្ច និង ពង្រឹង​សាមគ្គីភាព​សង្គម​។ធ នារ​គារ​ជាតិ​នៃ​កម្ពុ​ជា​សង្ឃឹម ​និង​ជឿ​ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​បន្ត​ស្មារតី សហការ​លើកកម្ពស់​ប្រាក់រៀល​ជាតិ និង រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ប្រឆាំងនឹង​ទង្វើ​ទាំងឡាយណា ដែល​ប៉ះពាល់​ដល់​គុណ​តម្លៃ ប្រាក់​រៀល​របស់​ជាតិ​យើង ​។ សូមជម្រាប​ថា រាជរដ្ឋាភិបាលបាន​ខិតខំ​បង្កើន​តួនាទីប្រាក់​រៀល​ជា​លំដាប់​ក្នុង​សេដ្ឋកិច្ច និង​សង្គមប្រកបដោយ​និរន្តរភាព និង​ជំនឿ​ទុកចិត្ត​ដែល​បម្រើ​ផលប្រយោជន៍ដល់​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​ ៕

  • ប្រធាន​ក្រុមហ៊ុន​ ​Vie​t​jet​ ​ក្លាយ​ជា​​សេដ្ឋ​នី​ពិភពលោក​ ​ដំបូង​របស់​វៀតណាម​

    ប្រធាន​ក្រុមហ៊ុន​ ​Vie​t​jet​ ​ក្លាយ​ជា​​សេដ្ឋ​នី​ពិភពលោក​ ​ដំបូង​របស់​វៀតណាម​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​Vietnam​news​ ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១​៤​ ​កក្កដា​ ​២​០​២​១​នេះ​ ​បង្ហាញ​ពី​មហា​សេដ្ឋ​នី​ពិភពលោក​ ​របស់​វៀតណាម​តែម្នាក់​គត់​ N​guy​e​n ​T​h​i​ ​P​h​uon​g​ ​T​h​a​o ​លំដាប់​ទី​១​១​១​ ​លើ​ពិភពលោក​។​ ​ប្រធាន​ ​និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​Vie​t​jet​ រូបនេះ​បាន​ក្លាយ​ជា​មហាសេដ្ឋឋី​នី​ពិភពលោក​ ​ក្នុង​បញ្ជី​កំពូល​មហាសេដ្ឋី​ពិភពលោក​ប្រចាំ​ឆ្នាំ​របស់​ទស្សនា​វ​ត្តី ​For​be​s ​ទោះបីជា​ឧស្សាហកម្ម​អាកាសចរ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​កូ​វី​ដ​១​៩​ក៏ដោយ​។ ​លោកស្រី​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​២​.​៨​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ជា​សហគ្រិន​ស្ត្រី​វៀតណាម​តែម្នាក់​គត់​បាន​ចូល​ទៅ​ក្នុង​លំដាប់​មហាសេដ្ឋី​ពិភពលោក​នេះ​។​ ​លោកស្រី ​N​guy​e​n ​T​h​i​ ​P​h​uon​g​ ​T​h​a​oក៏​ជា​អនុប្រធាន​ធនាគារ​ ​H​D​Bank​ ​ដែរ​៕​