Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ៖ ចិនឈរលេខ១ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ មានទឹកប្រាក់២ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ (មានវីដេអូ)

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ៖ ចិនឈរលេខ១ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ មានទឹកប្រាក់២ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ (មានវីដេអូ)

    ភ្នំពេញ៖ របាយការណ៍ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជា ឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានអោយដឹងថា នៅឆមាសទី១ ឆ្នាំ២០២១នេះ ចិនជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី១ ដែលបានមកវិនិយោគមកកាន់ប្រទេសកម្ពុជាច្រើនជាងគេ គិតជាទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារ ។ បើតាមរបាយការណ៍ខាងលើនេះ ក្នុងឆមាសទី១ ឆ្នាំ២០២១ តួលេខវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១% នៃការវិនិយោគសរុប ។ សម្រាប់ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន៣.៣៦% ស្មើនឹងប្រមាណ៩៩លានដុល្លារ នៃការវិនិយោគសរុប លេខ៤ ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧% ស្មើនឹងប្រមាណ៧០លានដុល្លារ នៃការវិនិយោគសរុប ប្រទេសថៃឈរលេខរៀងទី៥ ចំនួន១.៧៧% ស្មើនឹងប្រមាណ៥២លានដុល្លារ នៃការវិនិយោគសរុប ប្រទេសសិង្ហបុរីឈរលេខរៀងទី៦ ចំនួន០.៦៨% ស្មើនឹងប្រមាណ២០លានដុល្លារ នៃការវិនិយោគសរុប ប្រទេសកូរ៉េខាងត្បូងឈរលេខរៀងទី៧ ចំនួន០.៦៧% ស្មើនឹងប្រមាណ១៩លានដុល្លារ នៃការវិនិយោគសរុប ។ ប្រទេសម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជា ចំនួន០.៥៦% ស្មើនឹងប្រមាណ១៦លានដុល្លារ…

  • ក្នុងឆមាសទី១ឆ្នាំនេះ ចិនឈរលេខ១ ដែលវិនិយោគនៅ​កម្ពុជា​ច្រើនជាងគេ មានទឹកប្រាក់២ពាន់លានដុល្លារ

    ក្នុងឆមាសទី១ឆ្នាំនេះ ចិនឈរលេខ១ ដែលវិនិយោគនៅ​កម្ពុជា​ច្រើនជាងគេ មានទឹកប្រាក់២ពាន់លានដុល្លារ
  • ក្រុមហ៊ុន Didi ប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូលខ្លាំង ក្រោយរដ្ឋាភិបាលចិនបញ្ជាអោយលុបចោល App របស់ខ្លួន (មានវីដេអូ)

    ក្រុមហ៊ុន Didi ប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូលខ្លាំង ក្រោយរដ្ឋាភិបាលចិនបញ្ជាអោយលុបចោល App របស់ខ្លួន (មានវីដេអូ)

    បរទេស៖ កម្មវិធី Didi ដែលជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ហៅតាក់ស៊ីនៅក្នុងប្រទេសចិនបានបញ្ជាក់ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនខ្លួនអាចនឹងទទួលរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីរដ្ឋាភិបាលចិនបានបញ្ជាអោយលុបចេញពី App Store របស់ក្រុមហ៊ុន Apple និង AppGallery របស់ក្រុមហ៊ុន Huawei ។ ការហាមឃាត់ខាងលើនេះត្រូវបានដាក់ចេញ ក្រោយរដ្ឋាភិបាលរកឃើញថា ក្រុមហ៊ុនតាក់ស៊ីខ្នាតយក្ស ដែលមានអតិថិជនប្រមាណ៥០០លាននាក់នៅក្នុងដៃមួយនេះ បានប្រព្រឹត្តល្មើសយ៉ាងធ្ងន់ធ្ងរទៅលើការប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ។ ក្រុមហ៊ុន Didi បានឆ្លើយតបវិញថា ខ្លួននឹងធ្វើការកែសម្រួលទៅតាមអ្វីដែលរដ្ឋាភិបាលចិនបានស្នើសុំ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់នៅពេលវេលា ដែលពួកគេអាចនឹងដាក់ឱ្យកម្មវិធីនេះអាចទាញយកបានវិញនោះទេ ៕ ប្រភព៖ Reuters 

  • វិបត្តិកូវីដ-១៩ធ្វើអោយឧស្សាហកម្មទេសចរណ៍ពិភពលោកខាតបង់ប្រាក់ជាង០៤ទ្រីលានដុល្លារក្នុងរយៈពេល០២ឆ្នាំមកនេះ (មានវីដេអូ)

    វិបត្តិកូវីដ-១៩ធ្វើអោយឧស្សាហកម្មទេសចរណ៍ពិភពលោកខាតបង់ប្រាក់ជាង០៤ទ្រីលានដុល្លារក្នុងរយៈពេល០២ឆ្នាំមកនេះ (មានវីដេអូ)

    Video: https://fb.watch/v/1i8xiQvfW/ បរទេស៖ យោងតាមប្រភពរបស់អង្គការសហប្រជាជាតិបានអោយដឹងថា ជំងឺរាតត្បាតសកលធ្វើអោយឧស្សាហកម្មទេសចរណ៍ពិភពលោកខាតបង់ទឹកប្រាក់ច្រើនជាង០៤ទ្រីលានដុល្លារក្នុងរយៈពេល០២ឆ្នាំមកនេះ ។ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម ការអភិវឌ្ឍ និងអង្គការទេសចរណ៍ពិភពលោក កាលពីពេលថ្មីៗកន្លងទៅនេះបានអោយដឹងថា ប្រជាជនធ្វើដំណើរទៅបរទេសនៅឆ្នាំ២០២០ តិចជាងឆ្នាំមុនចំនួនមួយលាននាក់ ខណៈតួលេខនេះជាការធ្លាក់ចុះយ៉ាងខ្លាំង ដែលបាននាំឱ្យខាតបង់ទឹកប្រាក់ប្រមាណ២.៤ទ្រីលានដុល្លារចំពោះអាជីវកម្មដែលពាក់ព័ន្ធ ។ នៅឆ្នាំ២០២១នេះទីភ្នាក់ងាររំពឹងថា ចំនួនអ្នកទេសចរបរទេសនឹងធ្លាក់ចុះចន្លោះពី០.៨ ទៅ ១ ពាន់លាននាក់ ពីតួលេខមុនជំងឺរាតត្បាត ដែលនឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ខាតបង់ជាង១.៧ទ្រីលានដុល្លារ ខណៈដែលទីភ្នាក់ងារមិនរំពឹងថា ឧស្សាហកម្មទេសចរណ៍អាចនឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២៣ខាងមុខនេះនោះទេ ៕ ប្រភព៖ CNA

  • នៅឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៨៧ មានតម្លៃជិត៣ពាន់លានដុល្លារ (មានវីដេអូ)

    នៅឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៨៧ មានតម្លៃជិត៣ពាន់លានដុល្លារ (មានវីដេអូ)

    ភ្នំពេញ៖ របាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២១ CDC តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនធ្វើការ វិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៨៧គម្រោង ដែលមានទុនវិនិយោគសរុបជិត៣ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ៥០.០២៩កន្លែង ។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគមានការថយចុះចំនួន៦៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងចំនួនប្រមាណ ៣១៥លានដុល្លារអាមេរិក ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ដូចជាគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd ក្នុងទុនវិនិយោគចំនួនប្រមាណ ១.៣ប៊ីលានដុល្លារអាមេរិក, គម្រោងរោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited ក្នុងទុនវិនិយោគចំនួនប្រមាណ ៥០៤លានដុល្លារអាមេរិក និងគម្រោងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Cart Tire Co., Ltd. ក្នុងទុនវិនិយោគចំនួន ៣៥០លានដុល្លារអាមេរិក ។ ក្នុងឆមាសទី១ ឆ្នាំ២០២១ តួលេខវិនិយោគមកពីប្រទេសចិន…

  • ស្តេចសាច់ហេម (Ham) របស់អ៊ីតាលីមួយប្រភេទ មានតម្លៃថ្លៃប្រមាណ១០០ដុល្លារក្នុង១គីឡូក្រាម (មានវីដេអូ)

    ស្តេចសាច់ហេម (Ham) របស់អ៊ីតាលីមួយប្រភេទ មានតម្លៃថ្លៃប្រមាណ១០០ដុល្លារក្នុង១គីឡូក្រាម (មានវីដេអូ)

    Video: https://fb.watch/v/2b3xOEIZs/ បរទេស ៖​ ឃូឡាតេឡូ ឌី ហ្ស៊ីបេឡូ (Culatello di Zibello) គឺត្រូវបានគេចាត់ទុកថាសាច់ហេមដ៏ល្អ និងមានគុណភាព (King of Italy Salumi) ដែលមានតម្លៃថ្លៃជាងគេនៅក្នុងស្រុកនៃប្រទេសអីតាលី ប្រមាណ៤០ដុល្លារក្នុងមួយផោន ឬស្មើនឹងប្រមាណ០,៤៥៣គីឡូក្រាម  រហូតត្រូវបានគេចាត់ទុកថា ជាសាច់ហេមអ៊ីតាលីដែលមានតម្លៃថ្លៃជាងគេបំផុតផងដែរ ។ សាច់ហេម ជាធម្មតាគឺជាប្រភេទសាច់ដែលផលិតចេញពីភ្លៅជើងខាងក្រោយនៃសត្វជ្រូក ហើយវាត្រូវយកទៅប្រឡាក់ និងរក្សាទុកជាមួយនឹងសីតុណ្ហភាពធម្មតាមួយក្នុងរយៈពេលដ៏យូរមុននឹងអាចយកវាទៅដាក់ក្នុងទូរកករហូតអាចលក់បាន។ ប៉ុន្តែសម្រាប់សាច់ហេមរបស់អ៊ីតាលីមួយប្រភេទនេះវិញ ឃូឡាតេឡូ ឌី ហ្ស៊ីបេឡូ វាមានភាពខុសប្លែកពីគេ ទាំងពេលវេលានៃការរក្សាទុក និងលក្ខខណ្ឌពិសេសមួយចំនួនផង ទើបធ្វើឲ្យវាក្លាយទៅជាស្តេចសាច់ហេមរបស់អ៊ីតាលី និងមានតម្លៃថ្លៃជាងគេ ។ ឃូឡាតេឡូ ឌី ហ្ស៊ីបេឡូ ជាហេមដែលមានរសជាតិឆ្ងាញ់ ផ្អែម ហើយថែមទាំងមានក្លិនឈ្ងុយខ្លាំង ប៉ុន្តែផ្អែកតាមការបញ្ជាក់របស់លោក ម៉ាស៊ីម៉ូ ប៉េហ្សានី (MassimoPezzani) ម្ចាស់រោងចក្រ​ អាទីកា អាឌេនហ្គា (Antica Ardenga) ដែលជាអ្នកផលិតសាច់ហេមនេះបាននិយាយថា បច្ចេកទេសនៃការផលិតសាច់ហេមរបស់ពួកគាត់ហាក់មិនមានអ្វីដែលជាបច្ចេកទេសអស្ចារ្យ ដែលជួយបង្កើនរសជាតិនោះទេ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់វាគឺកត្តាធម្មជាតិ និងអាកាសធាតុនៅក្នុងតំបន់នេះតែប៉ុណ្ណោះ…

  • ចិនបញ្ជូនផ្កាយរណបឧតុនិយមថ្មី Fengyun-3E ចូលទៅក្នុងគន្លងអវកាស (មានវីដេអូ)

    ចិនបញ្ជូនផ្កាយរណបឧតុនិយមថ្មី Fengyun-3E ចូលទៅក្នុងគន្លងអវកាស (មានវីដេអូ)

    ចិន៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបឧតុនិយមថ្មីមួយ មានឈ្មោះថា ហ្វឹងយន់-ស៊្រីអ៊ី Fengyun-3E (FY-3E) ចូលទៅក្នុងគន្លង ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈាន (Jiuquan) នៅភាគពាយព្យប្រទេសចិន នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ។ រដ្ឋបាលអវកាសជាតិចិនបានអោយដឹងថា ផ្កាយរណបឧតុនិយមថ្មីខាងលើនេះ ត្រូវបានបាញ់បង្ហោះដោយរ៉ុក្តែត ឡុង ម៉ាច-ហ្វ័រស៊ី (Long March-4C) នៅម៉ោង៧៖២៨នាទី (ម៉ោងក្នុងតំបន់) ដែលនេះជាបេសកកម្មបាញ់បង្ហោះលើកទី៣៧៧ នៃសេរីរ៉ុក្តែត​ ឡុង ម៉ាច ។ ផ្កាយរណបឧតុនិយមថ្មីនេះត្រូវបានរចនាឡើងដោយមានអាយុកាល០៨ឆ្នាំ ហើយភាគច្រើននឹងទទួលបានព័ត៌មានអំពីសីតុណ្ហភាព បរិយាកាស សំណើម និងបរ៉ាម៉ែត្រឧតុនិយមផ្សេងៗសម្រាប់ការអនុវត្តការព្យាករណ៍ ដើម្បីកែលម្អភាពត្រឹមត្រូវនៃការព្យាករណ៍អាកាសធាតុរបស់ប្រទេសចិន ។ ផ្កាយរណបឧតុនិយមថ្មីនេះដែរ ក៏នឹងគ្រប់ដណ្តប់លើទឹកកក ព្រិល សីតុណ្ហភាពពិភពលោកលើផ្ទៃទឹកសមុទ្រ គ្រោះធម្មជាតិ អេកូឡូស៊ី និងបរិស្ថានវិទ្យាជាដើម ដើម្បីឆ្លើយតបអោយបានល្អប្រសើរ ចំពោះការប្រែប្រួលអាកាសធាតុ ការការពារ​ និងការកាត់បន្ថយគ្រោះមហន្តរាយ ។ បំពាក់ដោយឧបករណ៍ចាប់សញ្ញាពីចម្ងាយចំនួន១១គ្រឿង ផ្កាយរណប FY-3E នឹងក្លាយជាផ្កាយរណបឧតុនិយមដំបូងបង្អស់របស់ពិភពលោក សម្រាប់បម្រើសេវាកម្មស៊ីវិល ៕ ប្រភព៖ CGTN

  • ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla កើនឡើងលើសពីការរំពឹងទុក (មានវីដេអូ)

    ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla កើនឡើងលើសពីការរំពឹងទុក (មានវីដេអូ)

    អាមេរិក៖ របាយការណ៍របស់ក្រុមហ៊ុន Tesla បានបង្ហាញថា នៅត្រីមាសទី២ ឆ្នាំ២០២១ មានរថយន្ត២០ម៉ឺន១ពាន់២៥០គ្រឿងត្រូវបានលក់នៅលើទីផ្សារ ដោយតួលេខនេះបានកើនឡើងលើសពីគោលដៅរបស់ក្រុមហ៊ុន ដែលមានចំនួនត្រឹមតែ២០ម៉ឺនគ្រឿងប៉ុណ្ណោះ ។ បើតាមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខគេលើពិភពលោកមួយនេះ រថយន្តដែលលក់ដាច់ច្រើនជាងគេនៅក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ គឺរថយន្ត Model 3 និង Model Y ដែលមានចំនួនប្រមាណ៩៩ភាគរយ នៃរថយន្តដែលបានលក់សរុប ។ គួរកត់សម្គាល់ ទីផ្សាររថយន្តសកលបានជួបវិបត្តិកង្វះបន្ទះឈីប ដែលនាំឱ្យការលក់រថយន្តជាសកលបានធ្លាក់ចុះ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Tesla វិញ បែរជាបានលក់គ្រប់ផែនការដែលបានកំណត់ និងលើសពីការរំពឹងទុក ៕ ប្រភព៖ Reuters

  • Nissan រំពឹងផលិតបានរថយន្ត១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក្រោយបោះទុនប្រមាណ១.៤ពាន់លានដុល្លារបង្កើតមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅអង់គ្លេស (មានវីដេអូ)

    Nissan រំពឹងផលិតបានរថយន្ត១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក្រោយបោះទុនប្រមាណ១.៤ពាន់លានដុល្លារបង្កើតមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅអង់គ្លេស (មានវីដេអូ)

    អង់គ្លេស៖ ក្រុមហ៊ុន នីសាន់ (Nissan) គ្រោងបង្កើតមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តអគ្គិសនីនៅក្នុងចក្រភពអង់គ្លេស ដោយបោះទុនវិនិយោគបន្ថែមទៀតចំនួន១ពាន់លានផោន ឬស្មើនឹងប្រមាណ១.៤ពាន់លានដុល្លារអាមេរិក ហើយរំពឹងថា នឹងអាចផលិតរថយន្តអគ្គិសនីបានប្រមាណ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ។ បើតាមក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ ការវិនិយោគដ៏ធំសម្បើមខាងលើ គឺមិនត្រឹមតែចូលរួមកាត់បន្ថយរថយន្តប្រើប្រាស់ប្រេងសាំងប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុល និង បង្កើតឱកាសការងារថ្មីជាច្រើនទៀតនៅអង់គ្លេស ។ ប្រភពបានអោយដឹងទៀតថា ក្រុមហ៊ុន Nissan នឹងប្រើប្រាស់ប្រាក់វិនិយោគខាងលើនេះ យកទៅបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីធំៗចំនួនពីរនៅកន្លែងផ្សេងគ្នា ដោយរោងចក្រថ្មីទាំងពីរនេះ នឹងដើរតួនាទីផ្សេងៗគ្នា ដោយរោងចក្រមួយជាអ្នកផ្គុំរថយន្តអគ្គិសនី និងរោងចក្រមួយទៀតជា អ្នកផលិតគ្រឿងបរិក្ខាផ្សេងៗ (អាគុយសម្រាប់រថយន្ត) ៕ ប្រភព៖ Reuters

  • កម្ពុជាមានភ្ញៀវជាង៧ម៉ឺននាក់ចេញដើរលេងទូទាំងប្រទេសនៅចុងសប្ដាហ៍ទីមួយនៃខែកក្កដា ឆ្នាំ២០២១នេះ (មានវីដេអូ)

    កម្ពុជាមានភ្ញៀវជាង៧ម៉ឺននាក់ចេញដើរលេងទូទាំងប្រទេសនៅចុងសប្ដាហ៍ទីមួយនៃខែកក្កដា ឆ្នាំ២០២១នេះ (មានវីដេអូ)

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍អោយដឹងថា រយៈពេលពីរថ្ងៃចុងសប្តាហ៍ទីមួយ នៃខែកក្កដា ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរសរុប៧ម៉ឺន៣ពាន់៧៩៧នាក់បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន៧ម៉ឺន២ពាន់៦៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១ពាន់១១៦នាក់ ។ ឯកឧត្តមរដ្ឋមន្រ្តីបានអោយដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ រាជធានីភ្នំពេញមានចំនួន១ម៉ឺន៥ពាន់៨០៨នាក់ ខេត្តកំពតមានចំនួន១ម៉ឺន១ពាន់២០៧នាក់ ខេត្តបាត់ដំបងមានចំនួន៩ពាន់៥៣៦នាក់ ខេត្តព្រះសីហនុមានចំនួន៧ពាន់៩១១នាក់ ខេត្តកំពង់ស្ពឺមានចំនួន៥ពាន់៧រយនាក់ និងខេត្តកណ្តាលមានចំនួន៥ពាន់២៨២នាក់ ។ ឯកឧត្តមបណ្ឌិតបន្ថែមថា ចំនួននេះមានការថយចុះប្រមាណ១៧.៨៧% បើធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦០.១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ។ ការថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរ បើធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩ ប៉ុន្តែគោលដៅទេសចរណ៍តំបន់ឆ្នេរ រួមជាមួយគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅតែជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង ៕