Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អ្នកចិញ្ចឹមកង្កែបស្នើអោយខាងភាគីពាក់ព័ន្ធ និងសមាគមវារីវប្បករនៅកម្ពុជាជួយរកទីផ្សារកង្កែប (មានវីដេអូ)

    អ្នកចិញ្ចឹមកង្កែបស្នើអោយខាងភាគីពាក់ព័ន្ធ និងសមាគមវារីវប្បករនៅកម្ពុជាជួយរកទីផ្សារកង្កែប (មានវីដេអូ)

    សៀមរាប៖ អ្នកចិញ្ចឹមកង្កែបជាច្រើនកំពុងត្អូញត្អែរពីបញ្ហាកង្កែបគ្មានទីផ្សារ ដោយសារតែមានការនាំចូលច្រើនពីប្រទេសវៀតណាមមានតម្លៃធូរថ្លៃជាងកង្កែបក្នុងស្រុក និងកត្តាមួយទៀតដោយសារតែការកើនឡើងសារជាថ្មីនៃជំងឺកូវីដ១៩ ធ្វើឲ្យគ្មានភ្ញៀវទេសចរណ៍ ទើបការលក់កង្កែបមិនបានទាល់តែសោះ ។ លោក សុវណ្ណារ៉ា អ្នកចិញ្ចឹមកង្កែបក្នុងខេត្តសៀមរាបបានអោយដឹងថា កង្កែបកំពុងតែមិនមានទីផ្សារ ដោយសារការនាំចូលកង្កែបពីវៀតណាមមកលក់កម្ពុជា ធ្វើឲ្យអតិថិជនដែលធ្លាប់ទិញកង្កែបក្នុងស្រុក បែរត្រឡប់ទៅទិញកង្កែបវៀតណាមវិញ ក្រោមហេតុផលកង្កែបវៀតណាមមានតម្លៃធូរថ្លៃជាងកង្កែបក្នុងស្រុក ។ លោកបន្តថា កង្កែបក្នុងស្រុកលក់ចេញតម្លៃចន្លោះ៥,៥០០រៀលទៅ៦,០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្ដែតម្លៃចន្លោះ៦,០០០រៀល គឺជាតម្លៃខាតដើមរួចទៅហើយ ទោះបីតម្លៃប៉ុណ្ណឹងក៏មិនមានអតិថិជនទិញនោះដែរ ។ ចំណែកឯកង្កែបនាំចូលចន្លោះតែ ៣០០០ទៅ៤០០០រៀលតែប៉ុណ្ណោះ ។ លោកបន្ថែមថា អ្នកចិញ្ចឹមកង្កែបនៅក្នុងខេត្តសៀមរាប កំពុងមានបញ្ហាទាំងនេះដូចគ្នា កង្កែបសល់ពេញស្រះ ចំណែកដើមទុនចំណាយច្រើន និងមិនមានចំណូលធ្វើឲ្យគ្រប់គ្នា ប្រឈមនឹងការខាតបង់ច្រើន ព្រោះលក់មិនចេញពិតមែន ប៉ុន្ដែត្រូវតែផ្ដល់ចំណី និងការថែទាំដល់កង្កែបដដែល ។ កង្កែបពេញអាយុលក់តាំងពីខែមីនាមកម្ល៉េះ ប៉ុន្ដែរហូតមកដល់ខែមិថុនាហើយ នៅតែមិនអាចលក់ចេញដដែល ។ សម្រាប់អ្នកចិញ្ចឹមគ្មានអ្វីក្រៅពីការស្នើសុំឲ្យខាងភាគីពាក់ព័ន្ធ និងសមាគមវារីវប្បករនៅកម្ពុជាជួយរកទីផ្សារកង្កែប ដើម្បីឲ្យមានការលក់ចេញឲ្យបាន ព្រោះបើគ្មានទីផ្សារបែបនេះ លំបាកដល់អ្នកចិញ្ចឹម ៕

  • កម្ពុជានាំចេញទៅឡាវជិត៨០ម៉ឺនដុល្លារ ខណៈឡាវនាំមកកម្ពុជាវិញជិត៤៤លានដុល្លារក្នុងរយៈពេល៤ខែឆ្នាំ២០២១ (មានវីដេអូ)

    កម្ពុជានាំចេញទៅឡាវជិត៨០ម៉ឺនដុល្លារ ខណៈឡាវនាំមកកម្ពុជាវិញជិត៤៤លានដុល្លារក្នុងរយៈពេល៤ខែឆ្នាំ២០២១ (មានវីដេអូ)

    ភ្នំពេញ៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា កម្ពុជាបាននាំចេញផលិត ផលសរុបទៅឡាវបានចំនួនជិត៨០ម៉ឺនដុល្លារ ខណៈដែលឡាវនាំចូលផលិតផលមកកម្ពុជាវិញបានជិត៤៤លានដុល្លារក្នុងរយៈពេល៤ខែ ឆ្នាំ២០២១នេះ ។ បើតាមរបាយការណ៍ខាងលើនេះ កសិផល ឬផលិតផលដែលកម្ពុជានាំចេញទៅប្រទេសឡាវមានដូចជា សត្វរស់ ផលិតផលនៃរោងចក្រកិនម្សៅម៉ាលត៍ សម្លៀកបំពាក់ ក្រណាត់ ស្រោមជើង ស្បែកជើង និងវត្ថុធ្វើពីដែក ឬដែកថែបផ្សេងទៀត ។ ហើយក្នុងនេះចំណូលដែលកម្ពុជាទទួលបានច្រើនជាងគេនោះ គឺការនាំចេញសត្វរស់ ដែលបានផ្តល់ចំណូលរហូតដល់២៦ម៉ឺន៥ពាន់ដុល្លារ ។ ទន្ទឹមនឹងនេះ កម្ពុជាក៏មានការនាំចូលពីឡាវវិញផងដែរ ដែលទំហំនៃការនាំចូលមានរហូតទៅដល់៤៣.៨៤លានដុល្លារនៅក្នុងរយៈពេល៤ខែឆ្នាំ២០២១នេះ ។ ផលិតផលដែលឡាវនាំចូលមកកម្ពុជាមានដូចជា កាហ្វេ តែ ម៉ាត់តេ និងគ្រឿងទេស ថ្នាំជក់ និងផលិតផលពីថ្នាំជក់ ព្រមទាំងគ្រឿងបរិភោគកែច្នៃផ្សេងៗទៀត ។ គួរកត់សម្គាល់ គិតមកដល់ឆ្នា២០២១នេះទំនាក់ទំនងរវាងកម្ពុជា និងឡាវមានរយៈពេល៦៥ឆ្នាំហើយ ហើយទំនាក់ទំនងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ភាគីទាំងពីរទទួលបាននូវចំណងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដោយឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អ សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕

  • ឯកឧត្តម សោម ពិសិដ្ឋ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឯកសារយុទ្ធសាស្ត្រ និងផែនការសកម្មភាពសេដ្ឋកិច្ច

    ឯកឧត្តម សោម ពិសិដ្ឋ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឯកសារយុទ្ធសាស្ត្រ និងផែនការសកម្មភាពសេដ្ឋកិច្ច

    ខេត្តកែប៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១ :ចូលរួមកម្មវិធីតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ស្ដីពី ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឯកសារយុទ្ធសាស្ត្រ និងផែនការសកម្មភាពសេដ្ឋកិច្ចចក្រាឬសេដ្ឋកិច្ចវិលជុំ សៀវភៅណែនាំការអនុវត្តសេដ្ឋកិច្ចចក្រា សម្រាប់សណ្ឋាគារ និងភោជនីយដ្ឋាន និងមាតិកាស្ដីពី វេទិកាសេដ្ឋកិច្ចចក្រាសម្រាប់វិស័យឯកជន នៅកម្ពុជា ៕

  • Panasonic លក់ហ៊ុនអោយ Tesla ក្នុងតម្លៃជិត៤ពាន់លានដុល្លារ ដើម្បីយកប្រាក់ទៅវិនិយោគទុនបន្ថែម (មានវីដេអូ)

    Panasonic លក់ហ៊ុនអោយ Tesla ក្នុងតម្លៃជិត៤ពាន់លានដុល្លារ ដើម្បីយកប្រាក់ទៅវិនិយោគទុនបន្ថែម  (មានវីដេអូ)

    ជប៉ុន៖ ក្រុមហ៊ុន Panasonic បានលក់ហ៊ុនដែលមាននៅក្នុងក្រុមហ៊ុន Tesla របស់កំពូលមហាសេដ្ឋីលោក Elon Musk ដើម្បីទទួលបានប្រាក់ប្រមាណ៣.៩ពាន់លានដុល្លារ ខណៈប្រភពបង្ហើបថា លក់ហ៊ុនទាំងនោះ ដើម្បីយកលុយទៅទិញក្រុមហ៊ុនបច្ចេកវិទ្យា AI មួយ មានឈ្មោះថា Blue Yonder ដែលមានតម្លៃប្រមាណ៧ពាន់លានដុល្លារ ។ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះ គឺជាដៃគូសហការគ្នាដ៏ចំណាស់មួយរបស់ Tesla ចាប់តាំងពីក្រុមហ៊ុនផលិតរថយន្តអគ្គីសនីមួយនេះបានចាប់កំណើត ក្នុងការផ្គត់ផ្កង់អាគុយ ក្នុងនោះ Panasonic បានទិញហ៊ុន Tesla ចំនួន១.៤លានហ៊ុន ក្នុងតម្លៃ២១.១៥ដុល្លារក្នុងមួយហ៊ុន កាលពីឆ្នាំ២០១០ នៅពេល Tesla ដាក់លក់ IPO ជាផ្លូវការ ។ បើតាមប្រភពដែលជិតស្និទ្ធនោះ Panasonic បានលក់ហ៊ុនទាំងនោះ ដើម្បីយកប្រាក់ទៅវិនិយោគទុនបន្ថែម ប៉ុន្តែចំពោះកិច្ចសហការគ្នាជាមួយ Tesla គឺនៅដដែល ខណៈការលក់ហ៊ុននេះដែរ ត្រូវបានគេដឹងថា ធ្វើឡើងតាំងពីដើមឆ្នាំ២០២១ ៕ ប្រភព៖ Reuters

  • ក្រុមហ៊ុន Microsoft ៖ Windows 11 បង្កើតឡើងដើម្បីបំពេញគ្រប់តម្រូវការនាពេលបច្ចុប្បន្ន ក្នុងនោះមាន Store, Game និងមុខងារដ៏សម្បូរបែបជាច្រើនទៀត (មានវីដេអូ)

    ក្រុមហ៊ុន Microsoft ៖ Windows 11 បង្កើតឡើងដើម្បីបំពេញគ្រប់តម្រូវការនាពេលបច្ចុប្បន្ន ក្នុងនោះមាន Store, Game និងមុខងារដ៏សម្បូរបែបជាច្រើនទៀត (មានវីដេអូ)

    Video: https://fb.watch/6mDtixQg6O/ អាមេរិក៖ ក្រុមហ៊ុន Microsoft បានគូសបញ្ជាក់ថា Windows 11 ត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់បំផុត ជាពិសេសដើម្បីបំពេញគ្រប់តម្រូវការនាពេលបច្ចុប្បន្ន ក្នុងនោះមាន Store, Game និងមុខងារដ៏សម្បូរបែបជាច្រើនទៀត ។ ការអះអាងបែបនេះរបស់ Microsoft ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានប្រកាសបង្ហាញ Windows 11 ជាផ្លូវការ និងបានធ្វើឱ្យអ្នកគាំទ្រ និងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរូបរាង និងសមត្ថភាពដ៏អស្ចារ្យ ក៏ដូចជាភាពសម្បូរបែបរបស់វា ។ គួរកត់សម្គាល់ រូបរាងថ្មីរបស់ Windows 11 ត្រូវបានអ្នកជំនាញធ្វើបច្ចុប្បន្នភាព (Update) ចេញពី Windows 10 ដោយគ្រាន់តែ Microsoft បានដាក់បញ្ចូលនូវមុខងារ និងកម្មវិធីជាច្រើនទៀត ដើម្បីអោយវាក្លាយជាប្រព័ន្ធប្រតិបត្តិការមួយដែលអស្ចារ្យបំផុតប្រចាំឆ្នាំ ៕ ប្រភព៖ Reuters

  • អាជីវករចិញ្ចឹមបង្កងអូស្ត្រាលី៖ ពួកបង្កងមេឈ្មោលដែលធំៗក្នុង១គីឡូក្រាម អាចលក់បានតម្លៃចាប់ពី២០ ទៅ ២៥ដុល្លារ (មានវីដេអូ)

    អាជីវករចិញ្ចឹមបង្កងអូស្ត្រាលី៖  ពួកបង្កងមេឈ្មោលដែលធំៗក្នុង១គីឡូក្រាម អាចលក់បានតម្លៃចាប់ពី២០ ទៅ ២៥ដុល្លារ (មានវីដេអូ)

    ខេត្តបាត់ដំបង៖ បង្កងអូស្ត្រាលី គឺជាប្រភេទបង្កងទឹកសាបម៉្យាង ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមសាកល្បងចិញ្ចឹមជាលក្ខណ:គ្រួសារនៅក្នុងរដូវកូវីដ-១៩ ដែលកំពុងរាតត្បាត ។ យុវជន​ នាង សូលី រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានចាប់ផ្តើមសាកល្បង​ចាប់យកមុខរបរនេះ​ដំបូង ដោយសារតែបានសិក្សាពីអ្នកជំនាញមានបទពិសោធន៍ និងដោយសារបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលផង ។ យុវជន​វ័យ​ក្មេង​នេះ​ប្រាប់​ថា ពពួកបង្កងអូស្ត្រាលីនេះ គឺគេចិញ្ចឹមក្នុងអាងបេតុងក៏បាន និងអាចចិញ្ចឹមក្នុងអាងថង់ផ្លាស្ទិកក៏បានដែរ ដោយប្រើរយ:ពេលពី៣ខែទៅ៤ខែ គឺបង្កងចាប់ផ្តើមពងហើយ ដោយក្នុងមេមួយក្បាលអាចបង្កើតកូនបានចាប់ពី ១០០ ទៅ ២០០ ក្បាល ។ បើ​តាម​យុវជន​រូប​នេះ ការលក់ចេញភាគច្រើន គឺ​ចិញ្ចឹមលក់កូន ដោយគិតទៅតាមទំហំនៃដងខ្លួន បើកូនបង្កងមានប្រវែងពី២ ទៅ៣ សង់ទីម៉ែត្រ១ក្បាលតម្លៃ៥០០ ទៅ ៧០០ រៀល បើទំហំពី៤ ទៅ ៥សង់ទីម៉ែត្រ១​ក្បាល​តម្លៃពី ៨០០ ទៅ១,០០០ រៀល តែបើពួកបង្កងមេឈ្មោល ដែលធំៗ ក្នុង១គីឡូក្រាម តម្លៃអាចបាន២០ ទៅ ២៥ ដុល្លារ ៕ ប្រភព៖…

  • មន្រ្តីរដ្ឋបាលជលផល ៖ ត្រីច្រើនប្រភេទដែលគេផ្គត់ផ្គង់ដល់ទីផ្សារនៅរាជធានីភ្នំពេញសព្វថ្ងៃ មានបរិមាណសរុបប្រមាណជា១៤០តោន (មានវីដេអូ)

    មន្រ្តីរដ្ឋបាលជលផល ៖ ត្រីច្រើនប្រភេទដែលគេផ្គត់ផ្គង់ដល់ទីផ្សារនៅរាជធានីភ្នំពេញសព្វថ្ងៃ មានបរិមាណសរុបប្រមាណជា១៤០តោន (មានវីដេអូ)

    ភ្នំពេញ៖ លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលរាជធានី​ភ្នំពេញបាន​ប្រាប់ដឹងថា ត្រី​ច្រើន​ប្រភេទ ដែល​គេ​ផ្គត់ផ្គង់​ដល់ទី​ផ្សារនៅ​រាជធានី​ភ្នំពេញសព្វថ្ងៃ មាន​បរិមាណ​សរុបប្រមាណ​ជា១៤០ តោន ក្នុងនេះមាន​ត្រី​នាំចូលប្រហែល៩០តោន និង​ត្រី​ចិញ្ចឹម​ក្នុងស្រុកប្រមាណ៥០តោន ​។​ ​ត្រី​ចិញ្ចឹម​ក្នុងស្រុកដែល​ផ្គត់ផ្គង់ដល់ទី​ផ្សារក្នុង​រាជធានី​ភ្នំពេញសព្វថ្ងៃនេះ ត្រូវបាន​នាយ​ខណ្ឌ ជលផលបញ្ជាក់ថា មួយចំនួនចាប់ពី​ស្រះ​ចិញ្ចឹមនៅក្នុង​ភូមិសាស្ត្ររាជធានី និង​មួយចំនួនមកពី​ខេត្តកណ្តាល ព្រៃវែង ដោយមានប្រភេទត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង ត្រី​ឆ្ពិន និងត្រី​ទី​ឡា​ព្យា។ លោកបន្តថា ចំពោះ​ត្រី​នាំចូល​មកពី​វៀតណាម មាន​ប្រភេទត្រី​អណ្តែង និងត្រី​ទី​ឡា​ព្យា ​។ បរិមាណ​ត្រី​ផ្គត់ផ្គង់ដល់ទី​ផ្សារនៅ​រាជធានី​ភ្នំពេញពេលនេះ បើ​ធៀប​ទៅមុនពេល​មិនទាន់មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វីដ ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការ​ថយចុះ​ប្រមាណ៥០ តោន ទាំង​ត្រី​នាំចូល និង​ត្រី​ចិញ្ចឹម​ក្នុងស្រុក រីឯ​តម្លៃ​វិញមិនសូវមាន​ការប្រែប្រួល​ទេ ​។​ ​តម្លៃ​ត្រី​នៅតាម​មណ្ឌលបែងចែក​ផល​នេសាទ (​យឿ​) ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​បង្ហាញឱ្យឃើញថា ត្រី​ឆ្តោ១​គីឡូក្រាម១ម៉ឺន១ពាន់រៀល ត្រី​រ៉ស់៨ពាន់រៀល ត្រី​អណ្តែង៧ពាន់រៀល ត្រី​ប្រា៦ពាន់រៀល ត្រី​ពោ៨ពាន់រៀល ត្រី​ទី​ឡា​ព្យា៩ពាន់រៀល ត្រី​ឆ្ពិន១ម៉ឺន១ពាន់រៀល តែ​តម្លៃ​លក់រាយនៅលើ​ទីផ្សារខ្ពស់ជាង​នេះ​បន្តិច ៕ ប្រភព៖ រស្មីកម្ពុជា

  • ក្រសួងទេសចរណ៍៖ កម្ពុជានឹងបើកទ្វារទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងកូវីដ-១៩នៅត្រីមាសទី៤ ឆ្នាំ២០២១នេះ (មានវីដេអូ)

    ក្រសួងទេសចរណ៍៖ កម្ពុជានឹងបើកទ្វារទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងកូវីដ-១៩នៅត្រីមាសទី៤ ឆ្នាំ២០២១នេះ (មានវីដេអូ)

    ភ្នំពេញ៖ ឯកឧត្តម ​ជុក ជំនោរ ​អ្នកនាំពាក្យក្រសួងទេសចរណ៍បានអោយដឹងថា កម្ពុជា​មានគម្រោងនឹងបើកទទួលភ្ញៀវទេសចរ​ដែលបានចាក់វ៉ាក់សាំង​រួចនៅត្រីមាសទី ៤ ឆ្នាំ​ ២០២១នេះ ​។​ ក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងក្រុមការងារក្រសួងសុខាភិបាលដឹកនាំដោយឯកឧត្តម ឈី ហុង អនុរដ្ឋលេខាក្រសួងសុខាភិបាលបានជួបពិភាក្សាគ្នាបន្ត អំពីការកែសម្រួលឯកសារទស្សនាទានកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩នាដើមសប្តាហ៍នេះ ។ នេះជាលើកទី២ហើយដែលអ្នកជំនាញនៃក្រសួងទាំងពីរកែសម្រួលជាមួយគ្នា ដើម្បីជំរុញឲ្យឯកសារនេះមានភាពល្អប្រសើរឡើង ។ ឯកឧត្តម ​ជុក ជំនោរ បន្តថា ​ចេញពីកិច្ចពិភាក្សារវាងក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ក្រុមការងារជំនាញក្រសួងទេសចរណ៍នឹងយកនូវអ្វីដែលជាវិធានការសុវត្តិភាពរបស់ក្រសួងសុខាភិបាល និងធាតុចូលសំខាន់ៗមករៀបចំជាជាឯកសារទស្សនទាន ដើម្បីដាក់ចូលទៅអន្តរក្រសួងប្រយុទ្ធប្រឆាំងកូវីដ១៩ ដើម្បីពិភាក្សានឹងស្នើសុំសេចក្ដីសម្រេចទៅប្រមុខរាជរដ្ឋាភិបាលទៅតាមស្ថានភាពជាក់ស្ដែង ។ ឯកឧត្តមបន្ថែមថា ជាមួយស្ថានភាពបច្ចុប្បន្ននេះ មិនថាកម្ពុជាទេ ពិភពលោកទាំងមូលលំបាកនឹងនិយាយឲ្យចំថាតើត្រីមាសទី៤នៅពេលណា?ខែណា? ប៉ុន្តែបច្ចុប្បន្នយើងគួរគិតជាទស្សនទានទាំងអស់គ្នាថា យើងព្យាយាមទាំងអស់គ្នាក្នុងការរៀបចំឯកសារឲ្យគ្រប់ជ្រុងជ្រោយ ទាំងវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ជាមួយការវិវត្តនៃជំងឺកូវីដ១៩​នេះ ។ ដូច្នេះក្នុងអំឡុងពេលត្រីមាសទីបួនអាចនិយាយបានថា វាចាប់ពីខែ១០ ខែ១១ និងខែ១២ ដែលក្នុង អំឡុងនេះ បើស្ថានភាពអំណោយផល ហើយការគ្រប់គ្រងកូវីដ១៩ក្នុងពិភពលោកគ្រប់គ្រងបានកាន់តែល្អប្រសើរដំណើរការចាក់សាំងកាន់តែរលូនទៅមុខ កម្ពុជាអាចបិទបញ្ចប់នូវព្រឹត្តិ ការណ៍សហគមន៍ ២០ កុម្ភៈឆាប់…

  • ក្រុមហ៊ុនចំនួន ៤ទៀត ដែលមានទុននិយោគចំនួន ២៧លាន ៣សែនដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចឱ្យធ្វើការវិនិយោគ

    ក្រុមហ៊ុនចំនួន ៤ទៀត ដែលមានទុននិយោគចំនួន ២៧លាន ៣សែនដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចឱ្យធ្វើការវិនិយោគ

    ក្រុមហ៊ុនទាំង ៤នោះរួមមាន៖១- “HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥លាន២សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៩កន្លែង។ ២- “XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥ លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។ ៣- “JIAWAY DECOR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៣លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២នាក់។…

  • កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែងក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន (មានវីដេអូ)

    កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែងក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន (មានវីដេអូ)

    ព្រះសីហនុ៖ កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ បានដាក់​ចេញ​ផែនការ​អភិវឌ្ឍរយៈពេល​វែង ក្រោយ​ឆ្នាំ ២០៣០ ដើម្បី​ពង្រឹង និង​ពង្រីក​សមត្ថភាព នៃ​ការផ្តល់សេវាជូន​អតិថិជន ក្នុងនោះ​រួមមានគម្រោង​កសាងចំណត​កុងតឺន័រ​ទី​៤ ប្រវែង១.៣០០ម៉ែត្រគុណ​នឹង៥៥០ម៉ែត្រ ចំណត​កុងតឺន័រ​ទី​៣ ប្រវែង១.០៥០ម៉ែត្រ គុណ​នឹង៥៥០ម៉ែត្រ ចំណតកុងតឺន័​រថភ្លើង ប្រវែង២៥០ម៉ែត្រគុណ​នឹង១.៧០០ម៉ែត្រ អភិវឌ្ឍន៍​តំបន់​រដ្ឋបាល និង​សេដ្ឋកិច្ច៥៤ហិកតា និង​តំបន់​គយ​ត្រួតពិនិត្យ​ទំនិញ ប្រវែង៦៥០ម៉ែត្រគុណ​នឹង២០០ម៉ែត្រ​ ។​ ​ដោយឡែកផែនការ​អភិវឌ្ឍរយៈពេល​ខ្លីឆ្នាំ​២០១៧-២០២៥ កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ មាន​ផែនការ​អភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ ចំណត​កុងតឺន័រ ជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះគម្រោង​កសាង​កំពង់ផែទឹក​ជ្រៅ ចំណត​កុងតឺន័រជំហាន​ទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហាន​ទី​ពីរ ប្រវែង ៣០០ម៉ែត្រ និង​ជំហាន​ទី​បី ប្រវែង៣០០ម៉ែត្រ ​។​ សូមជម្រាបថា កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ បាន​ចូល​ទីផ្សារមូល​ប​ត្រ​កម្ពុជា បោះផ្សាយ លក់​ភាគហ៊ុនបាន​បញ្ចុះតម្លៃ ១០% នៃ​តម្លៃ​សេវា​លើកដាក់​កុងតឺន័រ និង​បាន​អភិវឌ្ឍ​ចំណត កំពង់ផែ​ពហុ​បំណង​ ។​ ​ដោយឡែកទាក់ទង​ការងារ​អាជីវកម្ម និង​ហិរញ្ញវត្ថុឆ្នាំ​២០២០ បើធៀប​នឹង​ឆ្នាំ​២០១៩វិញ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មាន​ទំនិញ​ឆ្លងកាត់ចំនួន៦លាន៦០ម៉ឺន១ពាន់៨០៤តោន កើនឡើង 0,៨៣%…