-
រដ្ឋមន្រ្តីកសិកម្ម៖ ការធ្លាក់ចុះថ្លៃស្រូវបណ្តាមកពីវៀតណាមបិទព្រំដែនមិនអោយមានការដឹកទំនិញឆ្លងកាត់ (មានវីដេអូ)

កម្ពុជា៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសូងកសិកម្ម រុក្ខាប្រម៉ាញ និង នេសាទ ថ្លែងថា ការធ្លាក់ចុះនៃតម្លៃស្រូវរបស់ប្រជាកសិករខ្មែរ កើតឡើងដោយសារតែវៀតណាមជាទីផ្សារនាំចេញស្រូវធំរបស់កម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ។ ស្ថានភាពនៃជំងឺកូវីដ-១៩ រាតត្បាតកាន់តែខ្លាំងបានបង្ខំឱ្យប្រទេសវៀតណាមបិទច្រកព្រំដែនរវាងកម្ពុជា-វៀតណាម ធ្វើឱ្យកកស្ទះដល់ការដឹកជញ្ជូននៅតាមព្រំដែនកម្ពុជា-វៀតណាម ដែលធ្វើឱ្យឈ្មួញមិនអាចនាំចេញបាន ខណៈតម្លៃស្រូវរបស់កសិករធ្លាក់ចុះរហូត៦៥០រៀលក្នុងមួយគីឡូក្រាម ។ ការប្រមូលផលកើនឡើង ហើយការនាំចេញមិនតិចជា១ម៉ឺនតោននោះទេជារៀងរាល់ថ្ងៃ ។ ឯកឧត្តមបន្តថា តាមការស្នើសុំរបស់ឈ្មួញនាំចេញស្រូវឆ្លងកាត់ព្រំដែននេះ គឺមានបរិមាណរហូត៤ម៉ឺនតោន ក៏ប៉ុន្តែការនាំចេញពិតប្រាកដ វាមិនបានដល់ប៉ុណ្ណឹងនោះទេ ដែលធ្វើឲ្យរាំងស្ទះដល់កិច្ចដំណើរការនៃការប្រមូលផលរបស់កសិករ និងធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតស្រូវ ។ ជាពិសេសរថយន្តជាច្រើនបានកកស្ទះនៅព្រំដែនកម្ពុជា-វៀតណាម ដែលធ្វើឲ្យមានការកកស្ទះការប្រមូលទិញស្រូវពីប្រជាជន និងធ្វើឱ្យផលស្រូវមានការជន់ជោរនៅតាមស្រុក ភូមិ ។ ដោយឡែកបញ្ហាមួយទៀតនោះ ឈ្មួញដែលប្រមូលទិញស្រូវទាំងនោះបានចាប់ផ្ដើមធ្វើការហាលស្រូវដែលខ្លួនប្រមូលទិញពីកសិករ ដើម្បីកុំឱ្យស្រូវខូច ព្រោះការប្រមូលផលរបស់ប្រជាជនយើង គឺភាគច្រើនមិនបានហាលទុកដាក់ទេ គឺច្រូតស្រូវហើយគឺប្រមូលលក់នាំចេញតែម្ដង ។ ហើយអ្នកបញ្ជាទិញពិសេសប្រទេសជិតខាងយើងនេះ បាននាំស្រូវសើមនេះយកទៅសម្ងួត ទើបនាំចេញទៅទីផ្សារ ហេតុដូច្នេះហើយទើបបានជាតម្លៃស្រូវមានការធ្លាក់ថ្លៃជាបន្តបន្ទាប់ ។ ឯកឧត្តមបន្ថែមថា ពាក់ព័ន្ធបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនបានព្រងើយកន្តើយនោះទេ ដោយឯកឧត្តមបានរៀបចំលិខិតមួយជូនទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យពិនិត្យពិចារណាជួយទម្លាក់ថវិការទៅដល់សមាគមម៉ាស៊ីនកិនស្រូវ…
-
ក្រុមហ៊ុនចំនួន ២ទៀត ដែលមានទុននិយោគចំនួន ៧លាន ៨សែន ដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឱ្យធ្វើការបណ្តាក់ទុន

ក្រុមហ៊ុនទាំង២នោះរួមមាន៖ ១- “CATHAYA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២លាន៨សែនដុល្លារអាមេរិក និងបង្កើនការងារបានចំនួន ១៧០នាក់។ ២- “CK SPORTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួនប្រមាណ ២១០នាក់។ គិតចាប់ពីដើមខែកក្កដាដល់ ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មាន ចំនួន៦ក្រុមហ៊ុន ជាមួយទឹកប្រាក់វិនិយោគសរុប៥៨លាន៩សែន ដុល្លារអាមេរិក និងអាចជួយ បង្កើតការងារ ជួន ប្រជាពលរដ្ឋ បាន៨ពាន់៥៣៥កន្លែង។
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស

-
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ ការសាងសង់ព្រលានយន្ដហោះសៀមរាបថ្មីសម្រេចបានជាង៤៣% និង ភ្នំពេញថ្មី១៨.៩% ខណៈព្រលានយន្ដហោះតារាសាគរខេត្តកោះកុងនឹងដាក់អោយដំណើរការនៅចុងឆ្នាំនេះ (មានវីដេអូ)

ភ្នំពេញ៖ ដំណើរការសាងសង់ព្រលានយន្ដហោះអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបានជាង៤៣ភាគរយ និងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នៅខេត្តកណ្ដាល សម្រេចបានជាង១៨.៩ភាគរយ ខណៈដែលព្រលានយន្ដហោះ តារាសាគរ នៅខេត្តកោះកុង នឹងអាចឲ្យដាក់ដំណើរការចុងឆ្នាំ២០២១នេះ ស្របពេលដំណើរការសាងសង់បានបញ្ចប់រួចរាល់ នេះបើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ។ ឯកឧត្តមថ្លែងថា វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាននៅក្នុងខេត្តសៀមរាប គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបានជាង៤៣ភាគរយ ។ ដោយឡែក នៅអាកាសយានដ្ឋានភ្នំពេញថ្មី សម្រេចបាន១៨.៩ភាគរយ ។ ឯកឧត្តមបន្តថា ចំពោះព្រលានយន្ដហោះ តារាសាគរ នៅខេត្តកោះកុង បានបញ្ចប់ការសាងសង់រួចរាល់ហើយនៅចុងឆ្នាំ២០២០ នៅសល់តែលើការងារសំអាត និងការធ្វើតេស្ដបច្ចេកទេសមួយចំនួន ដែលត្រូវការពេលវេលាប្រមាណ៥-៦ខែទៀត នឹងអាចដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១នេះ ។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ដែលការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយប្រើប្រាស់រយៈពេល៣៦ខែ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ…
-
ក្រសួងកសិកម្ម អះអាងថា មិនបានផ្តល់សិទ្ធិ ឲ្យក្រុមហ៊ុនណា នាំចូលជ្រូកពីប្រទេសថៃនោះទេ

-
ក្រសួងការបរទេសកម្ពុជា ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស

-
វៀតណាមផ្តើមដឹកទំនិញផ្ទាល់ទៅអឺរ៉ុប តាមរថភ្លើងលើកដំបូង

រថភ្លើងដឹកទំនិញបានចាកចេញពីក្រុងហាណូយ ឆ្ពោះទៅប្រទេសប៊ែលហ្សិក លើកដំបូង កាលពីថ្ងៃទី២០ កក្កដា ២០២១ ដោយផ្ទុកផលិតផល ដូចជា ផលិតផលកាត់ដេរវាយនភណ្ឌ មានទាំងស្បែកជើងស្បែកជាដើម។ ផ្លូវរថថ្មីនេះនាំជើងរថភ្លើងពីស្ថានីយ៍ នៅក្នុងក្រុងហាណូយ ទៅក្រុងនៃប្រទេសប៊ែលហ្សិក ដែលជាប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុប ខណៈដែលទូរថភ្លើងផ្ទុកទំនិញទាំងនោះនឹងត្រូវដឹកបន្តដោយរថយន្ត ទៅកាន់ទិសដៅចុងក្រោយ គឺក្រុង Rotterdam នៃប្រទេសហូឡង់ នេះបើតាមអយស្ម័យានវៀតណាម Vietnam Railways ។ យ៉ាងណាក៏ដោយ រថភ្លើងផ្ទុកទូកុងតឺន័រប្រវែងជាង១២ម៉ែត្រនីមួយៗ នឹងត្រូវឆ្លងកាត់ក្រុង Zhengzhou ប្រទេសចិន ហើយក៏ក្លាយជារថភ្លើងភ្ជាប់រវាងអាស៊ីនិងអឺរ៉ុប គោលដៅនៅប៊ែលហ្សិក តាមរយៈរុស្ស៊ីនិងបណ្តាប្រទេសនៅអាស៊ី តំបន់កណ្តាលនានា ដោយដំណើរនេះនឹងត្រូវចំណាយពេល ចន្លោះពី២៥ ទៅ២៧ថ្ងៃ។ តាមគម្រោង ជើងរថភ្លើងវៀតណាមទៅអឺរ៉ុបនេះ ត្រូវបានក្រុមហ៊ុន Ratraco ដែលទាក់ទងផ្ទាល់ជាមួយបណ្តាប្រទេសផ្សេងៗក្នុងការនាំទំនិញ តាមរថភ្លើងនេះ គ្រោងនឹងចេញដំណើរ៨រថភ្លើង ក្នុង១ខែ៕ ប្រភពពី VNexpress
-
ចិនដាក់ដំណើរការរថភ្លើងល្បឿនលឿនបំផុតលើពិភពលោក ដែលរត់បានល្បឿន៦០០គីឡូម៉ែត្រក្នុងមួយម៉ោង (មានវីដេអូ)

ចិន៖ រថភ្លើងល្បឿនលឿនថ្មីមួយមានឈ្មោះថា Maglev របស់ប្រទេសចិន ចាប់ផ្តើមដាក់អោយដំណើរការហើយនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយវាត្រូវបានរចនាឡើងក្នុងល្បឿនដ៏អស្ចារ្យ៦០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈល្បឿនអតិបរិមានេះ នឹងធ្វើអោយរថភ្លើងដែលអភិវឌ្ឍដោយខ្លួនឯងរបស់ចិន និងផលិតនៅទីក្រុងឆ្នេរ ឈីងតាវ ក្លាយជាយានជំនិះលើដីគោកលឿនបំផុតនៅលើពិភពលោក ។ នៅក្នុងល្បឿន៦០០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ វានឹងចំណាយពេលត្រឹមតែ២,៥ម៉ោងក្នុងការធ្វើដំណើរពីទីក្រុងប៉េកាំង ទៅទីក្រុងសៀងហៃតាមរថភ្លើង ដែលមានចម្ងាយជាង១ពាន់គីឡូម៉ែត្រ ។ បើធ្វើការប្រៀបធៀប ការធ្វើដំណើរបែបនេះនឹងចំណាយពេល៣ម៉ោងតាមយន្តហោះ និង ៥,៥ម៉ោងតាមរថភ្លើងល្បឿនលឿនធម្មតា ។ សូមជម្រាបផងដែរថា បណ្តាប្រទេសនានាចាប់ពីជប៉ុនរហូតដល់អាល្លឺម៉ង់ក៏កំពុងសម្លឹងមើលការកសាងបណ្តាញផ្លូវមេដែកនេះផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
ធនាគារកណ្តាលថៃ៖ សេដ្ឋកិច្ចរបស់ថៃនឹងធ្លាក់ចុះទាបជាងការព្យាករណ៍ ដោយសារតែវិបត្តិកូវីដ-១៩ (មានវីដេអូ)

Video: https://fb.watch/v/I4NlzI63/ ថៃ៖ ធនាគារកណ្តាលរបស់ប្រទេសថៃបញ្ជាក់ថា សេដ្ឋកិច្ចរបស់ថៃអាចប្រឈមនឹងហានិភ័យធ្លាក់ចុះគួរអោយកត់សម្គាល់ ហើយអាចមានកំរិតទាបជាងការព្យាករណ៍ជាមូលដ្ឋាន ស្របពេលប្រទេសអាស៊ីដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ បានជួបកំណើនដ៏ខ្ពស់នៃករណីឆ្លងជំងឺកូវីដ១៩នាពេលថ្មីៗនេះ ។ នាយកជាន់ខ្ពស់នៅធនាគារថៃ (BOT) លោកស្រី Chayawadee Chai-Anant បានថ្លែងនៅក្នុងកិច្ចប្រជុំរបស់អ្នកវិភាគថា ការរឹតត្បិតនេះនឹងមានផលប៉ះពាល់ខ្លាំងជាងការរំពឹងទុកទៅលើសេដ្ឋកិច្ច ។ លោកស្រីបានសង្កត់ធ្ងន់ថា គោលនយោបាយនេះ អាចធ្ងន់ធ្ងរជាងការរំពឹងទុក ហើយវានឹងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចច្រើនជាងការព្យាករណ៍ ។ សូមរំលឹកថា កាលពីខែមុន ធនាគារថៃ (BOT) បានកាត់បន្ថយការព្យាករណ៍កំណើនផលិត ផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២១ ពី៣.០%ទៅ១.៨% និងទស្សនវិស័យឆ្នាំ២០២២ ពី៤.៧% មកនៅត្រឹម៣.៩% ដោយសារចំនួនភ្ញៀវទេសចរបរទេសមានចំនួនទាបជាងការរំពឹងទុក ៕ ប្រភព៖ Reuters
-
ការនាំចេញរបស់ជប៉ុនកើនឡើង៤៨.៦%នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ (មានវីដេអូ)

ជប៉ុន៖ យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញអោយដឹងថា ការនាំចេញរបស់ជប៉ុនបានកើនឡើង៤៨.៦%នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំមុន ។ ការកើនឡើងនេះ លើសពីតួលេខព្យាករណ៍របស់ក្រុមអ្នកសេដ្ឋកិច្ចវិទូនៅក្នុងបោះឆ្នោតមួយនៅក្នុងកាសែតរ៉យទ័រ ដែលមានចំនួនត្រឹមតែ៤៦.២% ។ ប៉ុន្តែវាបានធ្លាក់ចុះតិច បើធៀបនឹងខែឧសភា ដែលកើនឡើង៤៩.៦% ជាការកើនឡើងប្រចាំខែខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ១៩៨០ ។ ដោយឡែកការនាំចូលរបស់ជប៉ុនវិញក៏បានកើនឡើង៣២.៧%ផងដែរនៅក្នុងខែមិថុនាឆ្នាំ២០២១នេះ បើធៀបនឹងខែមិថុនាដូចគ្នាកាលពីឆ្នាំមុន កើនលើសការរំពឹងទុករបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានចំនួន២៩.០%ប៉ុណ្ណោះ ។ ទន្ទឹមនេះ ប្រទេសជប៉ុនក៏បានរក្សាការវាយតម្លៃរួមនៃសេដ្ឋកិច្ចរបស់ខ្លួន មិនផ្លាស់ប្តូរក្នុងរយៈពេលពីរខែជាប់គ្នានៅក្នុងខែកក្កដាផងដែរ ដោយរក្សាទស្សនៈថា លក្ខខណ្ឌនៅតែធ្ងន់ធ្ងរដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត ។ រដ្ឋាភិបាលជប៉ុនបាននិយាយនៅក្នុងការវាយតម្លៃខែកក្កដា អំពីលក្ខខណ្ឌសេដ្ឋកិច្ចថា សេដ្ឋកិច្ចបង្ហាញពីភាពទន់ខ្សោយ ការកើនឡើងនៅផ្នែកខ្លះ បើទោះបីជាសេដ្ឋកិច្ចបន្តកើនឡើង ចំពេលមានស្ថានភាពធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ក៏ដោយ ៕ ប្រភព៖ CNA