Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រុមហ៊ុនចំនួន ២ទៀត គ្រោងនឹងបង្កើតរោងចក្រកាត់ដេរនៅកម្ពុជា ដែលអាចផ្ដល់ការងារជិត ២ពាន់នាក់

    ក្រុមហ៊ុនចំនួន ២ទៀត គ្រោងនឹងបង្កើតរោងចក្រកាត់ដេរនៅកម្ពុជា ដែលអាចផ្ដល់ការងារជិត ២ពាន់នាក់

    គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ដែលមានទុនវិនិយោគ១២លាន៥សែនដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបាន១ពាន់៩៧៣កន្លែង។ ក្រុមហ៊ុនទាំង២រួមមាន ក្រុមហ៊ុនGENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧លាន៣សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩៣៧កន្លែង។ ក្រុមហ៊ុនទី២ ឈ្មោះ SORTICS ALLIANCE CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥លាន២សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៣៦កន្លែង។

  • ម្ចាស់សិប្បកម្មចម្លាក់នៅខេត្តសៀមរាបរកប្រាក់ចំណូលបានពី១៥ ដល់ ១ពាន់៥រយដុល្លារ ពីការច្នៃប្រឌិតយកគល់ និងឬសឈើបាក់បែកមកធ្វើជាផ្ទាំងចម្លាក់លក់លើទីផ្សារ (មានវីដេអូ)

    ម្ចាស់សិប្បកម្មចម្លាក់នៅខេត្តសៀមរាបរកប្រាក់ចំណូលបានពី១៥ ដល់ ១ពាន់៥រយដុល្លារ ពីការច្នៃប្រឌិតយកគល់ និងឬសឈើបាក់បែកមកធ្វើជាផ្ទាំងចម្លាក់លក់លើទីផ្សារ (មានវីដេអូ)

    សៀមរាប៖ នៅក្នុងរោងសិប្បកម្មកែច្នៃឈើមួយកន្លែង យុវជនខ្មែរដែលមានអាយុទើបតែជាង២០ឆ្នាំប្រមាណ៣ទៅ៤នាក់បានផ្ចិតផ្ចង់កែច្នៃគល់ និងឬសឈើ ពីភាពបាក់បែកអោយក្លាយជាចម្លាក់បែបបុរាណ និងសម័យ រំលេចដោយរូបផ្កា និងសត្វគ្រប់ប្រភេទ ។ ផ្ទាំងចម្លាក់ដែលចេញពីគល់ឈើទាំងនោះ ក៏ត្រៀមនឹងបង្ហាញខ្លួននៅលើទីផ្សារផងដែរ ។ លោក ចៅ ពិសែន ម្ចាស់សិប្បកម្មចម្លាក់បានរៀបរាប់ថា ការច្នៃប្រឌិតគល់ និងឬសឈើពីភាពបាក់បែកមកជាផ្ទាំងចម្លាក់នេះ មានរយៈពេលជាង១០ឆ្នាំមកហើយ ។ ដំបូងឡើយ រូបលោកមិនដែលគិតទេថា គល់ និងឬសឈើ ដែលអ្នកស្រុកទុកចោលតាមព្រៃចម្ការ ឬកប់ចោលក្នុងដី វាជារបស់មានតំលៃ ។ តែពេលបន្ទាប់ ឪពុករបស់លោកបានដើរប្រមូលគល់ និងឬសឈើដែលគេទុកចោល បាក់បែក យកមកច្នៃជាចម្លាក់ ហើយក៏បន្តដល់រូបលោក ។ បុរសវ័យជាង៣០ឆ្នាំរូបនេះបន្ថែមថា ការយកគល់ និងឬសឈើមកច្នៃជាចម្លាក់ ដើម្បីជាគ្រឿងលំអរ ក្នុងការតុមតែងផ្ទះ ឬសណ្ឋាគារ មិនមែនទើបមាននាពេលថ្មីៗនេះទេ ។ សំខាន់គឺទឹកដៃរបស់ជាង និងរូបភាពទាក់ទាញ ។ បើតាមដឹងក្នុងក្រុងសៀមរាបនេះ មានសិប្បកម្មចម្លាក់មិនតិចជាង៣០កន្លែងនោះទេ ។ តែថ្វីដៃជាងរបស់លោកអាចប្រជែងគ្នាបាន ចង់ឆ្លាក់ដោយដៃ ឬម៉ាស៊ីន ថ្វីត្បិតតែពួកគាត់សុទ្ធសឹងជាយុវជន ។ លោកបន្ថែមថា…

  • កម្ពុជាកំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែជាង១០០ទីតាំងនៅទូទាំងប្រទេស (មានវីដេអូ)

    កម្ពុជាកំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែជាង១០០ទីតាំងនៅទូទាំងប្រទេស (មានវីដេអូ)

    ភ្នំពេញ៖ នៅកម្ពុជាមានកំពង់ផែសរុបចំនួន១០៥ទីតាំង ដោយក្នុងនោះកំពង់ផែទន្លេមានចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមានចំនួន២៧ ដោយកំពង់ផែទាំងនោះត្រូវបានបែងចែកមុខងារជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម និងត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង ។ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដើម្បីឱ្យការរៀបចំច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយបម្រើឱ្យឧត្ដមប្រយោជន៍ជាតិ ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់នៃច្បាប់ស្តីពីកំពង់ផែ និងប្រព័ន្ធគ្រប់គ្រងកំពង់ផែ ដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យកំពង់ផែប្រកប ដោយចីរភាព និងធានាឱ្យបានកាន់តែប្រសើរនូវប្រសិទ្ធភាព និងសមត្ថភាពកំពង់ផែ ដែលអាចផ្ដល់សេវាដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត មានភាពងាយស្រួល ឆាប់រហ័ស តម្លៃសមស្រប មានសន្តិសុខ និងសុវត្ថិភាពដល់នាវាទំនិញ និងអ្នកដំណើរចូលរួម ចំណែកការពារបរិស្ថាន ដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនៅក្នុងតំបន់និងអន្តរជាតិ ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអង្គប្រជុំបានជំរុញឱ្យក្រុមការងារជំនាញពាក់ព័ន្ធចូលរួមផ្តល់ធាតុចូល គំនិត មតិយោបល់ឱ្យបានផុលផុស…

  • ទំនាក់ទំនងកម្ពុជា-ចិន តែងឈរលើមូលដ្ឋានគោរព ផលប្រយោជន៍ អធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នាទេ

    ទំនាក់ទំនងកម្ពុជា-ចិន តែងឈរលើមូលដ្ឋានគោរព ផលប្រយោជន៍ អធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នាទេ

    ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ជានិច្ចកាល តែងឈរលើមូលដ្ឋានគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។​ ក្នុងពិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី «ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។ លោក សុខ ទូច បញ្ជាក់ថា៖ «ទំនាក់ទំនងរវាងប្រទេសយើងទាំង ពីរ ជានិច្ចកាលតែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ ខ្ជាប់នូវគោលជំហរគោរព «គោល នយាបាយចិន មួយ»។ លើសពីនេះទៅទៀត កម្ពុជាក៏មាន ទំនាក់ទំនងល្អជាមួយប្រទេសចិន ទាំងទ្វេភាគី និងពហុភាគី ក្នុងក្របខណ្ឌ អាស៊ាន ដូចជា អាស៊ាន+៣ អាស៊ាន+១ និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ និងយន្តការអន្តរជាតិដទៃទៀត»។ កម្ពុជា និងចិន ចាប់ផ្តើមបង្កើតទំនាក់ទំនងគ្នាជាផ្លូវការ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ…

  • កម្ពុជាពន្លឿន ការរៀបចំសេចក្តី ព្រាងច្បាប់ ស្ដីពី កំពង់ផែឱ្យបានលឿន

    កម្ពុជាពន្លឿន ការរៀបចំសេចក្តី ព្រាងច្បាប់ ស្ដីពី កំពង់ផែឱ្យបានលឿន

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថា កម្ពុជាពន្លឿន ការរៀបចំសេចក្តី ព្រាងច្បាប់ ស្ដីពី កំពង់ផែឱ្យបានលឿន៕

  • ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប៖ ការលក់ដូរទំនិញ និងគ្រឿងសមុទ្រ គឺមានហាងឆេងធម្មតា ប៉ុន្តែមានពេលខ្លះតម្លៃគ្រឿងសមុទ្រអាចមានហាងឆេងឡើងចុះបន្តិចបន្តួច (មានវីដេអូ)

    ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប៖ ការលក់ដូរទំនិញ និងគ្រឿងសមុទ្រ គឺមានហាងឆេងធម្មតា ប៉ុន្តែមានពេលខ្លះតម្លៃគ្រឿងសមុទ្រអាចមានហាងឆេងឡើងចុះបន្តិចបន្តួច (មានវីដេអូ)

    ខេត្តកំពត៖ ប្រធានមន្ទីរទេសចរណ៍ និង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែបបានអោយដឹងថា ថ្វីត្បិតតំបន់ទេសចរណ៍នានាទូទាំងកែបពុំសូវមានក្រុមភ្ញៀវមកទស្សនា ប៉ុន្តែបើក្រលេកមើលការលក់ដូរគ្រឿងសមុទ្រនៅក្នុងផ្សារនៃតំបន់ខាងលើ ហាក់នៅតម្លៃធម្មតា គ្មានភាពប្រែប្រួល ដែលជាកត្តាមួយបង្កភាពងាយស្រួលដល់ពលរដ្ឋមានលទ្ធភាពអាចប្រកបអាជីវកម្មរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមគ្រួសារបានកាន់តែប្រសើរ ។ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានឱ្យដឹងដែរថា ដោយសារតែបញ្ហាកូវីដ-១៩ ហាក់ពុំសូវមានភ្ញៀវមកទស្សនា សម្រាកលម្ហែនៅរមណីយដ្ឋានឆ្នេរកែប ដូចមុនក៏ពិតមែន ប៉ុន្តែបើក្រលេកមើលមុខរបរ និងអាជីវកម្មប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតែមានសកម្មភាពដូចមុនដដែល ។ លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ថា ទោះជាប្រទេស​កម្ពុជា ពិសេសខេត្តកែប កំពុងរងនូវវិបត្តិកូវីដ-១៩ តែការលក់ដូរទំនិញ និងគ្រឿងសមុទ្រ គឺមានហាងឆេងធម្មតា (តម្លៃទូទៅ) ប៉ុន្តែមានពេលខ្លះតម្លៃគ្រឿងសមុទ្រអាចមានហាងឆេងឡើងចុះបន្តិចបន្តួច ។ លោកបន្ថែមថា សម្រាប់តម្លៃទូទៅកាលពីសប្តាហ៍មុន បង្គាស្រស់លេខ១ ១គីឡូក្រាមតម្លៃ៥ម៉ឺនរៀល មឹកស្រស់លេខ១ ១គីឡូក្រាមតម្លៃ ៤ម៉ឺន៥ពាន់រៀល ក្តាមសេះលេខ១ តម្លៃចាប់ពី៦ម៉ឺន៥ពាន់រៀល ទៅ៧ម៉ឺនរៀល ។ ជាមួយគ្នានេះ លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពតក៏បានបញ្ជាក់ផងដែរថា តម្លៃគ្រឿងសមុទ្រ រួមទាំងមុខទំនិញផ្សេងៗនៅទីផ្សារខេត្តកំពត ក៏មានហាងឆេងប្រហាក់ប្រហែលគ្នានឹងខេត្តកែបដែរ…

  • ធនាគារជាតិនៃកម្ពុជា៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បន្តស្ថិតក្នុងកម្រិតខ្ពស់ ២០,៨ ប៊ីលានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១ (មានវីដេអូ)

    ធនាគារជាតិនៃកម្ពុជា៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បន្តស្ថិតក្នុងកម្រិតខ្ពស់ ២០,៨ ប៊ីលានដុល្លារនៅឆមាសទី១  ឆ្នាំ២០២១ (មានវីដេអូ)

    ភ្នំពេញ៖ នៅក្នុងសន្និបាត​បូកសរុបការងារឆមាសទី១ ​ឆ្នាំ២០២១ ធនាគារជាតិ​កម្ពុជា​បានបញ្ជាក់ថា​ នៅឆមាសទី១​ឆ្នាំនេះ សេដ្ឋកិច្ច​កម្ពុជា​បន្តទទួលរង​ឥទ្ធិពល​​ពីការរាលដាល​​នៃជំងឺ​កូវីដ-១៩​ទាំងក្នុងស្រុក ​និងតំបន់​ ដែលធ្វើឲ្យប៉ះពាល់​ដល់វិស័យ​ចម្បងៗ​​ដូចជា ​វិស័យ​ទេសចរណ៍​ កម្មន្តសាល ​និង វិស័យសំណង់​ តែកសិកម្ម​បន្តមាន​វឌ្ឍនភាពល្អ ។ ​ទោះបីយ៉ាងណា ទុនបំរុងអន្តរជាតិរបស់កម្ពុជា គឺបន្តស្ថិតក្នុងកម្រិតខ្ពស់២០,៨ប៊ីលានដុល្លារ ដែលធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាន់​បានប្រមាណជាង១០ខែ ព្រមទាំងបានពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀលផងដែរ ។ ធនាគារជាតិកម្ពុជាបានឲ្យដឹងថា អត្រាប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជាបន្តមានស្ថិរភាពក្នុងរង្វង់៤,០៨៥រៀលក្នុង១ ដុល្លារអាមេរិក និងបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាអតិផរណាឲ្យមានកំរិតទាបដែលអាចគ្រប់គ្រងបានគឺ ២,៥% ។ ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញគឺនៅបន្តមានភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ។ ទ្រព្យសកម្មប្រព័ន្ធធានាគារបានកើនឡើង១៨% ឥណទានអតិថិជនមានកំណើន​២៣,៤% និងប្រាក់បញ្ញើអតិថិជនកើន២០,៧% ។ ជាមួយគ្នានេះ ស្ថានភាពដើមទុនក៏មានភាព​រឹងមាំដោយ​អនុបាតសោធនភាពមានកម្រិតខ្ពស់១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧២,៦% សម្រាប់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ។ ដោយឡែកអនុបាតឥណទានមិនដំណើរការមានកម្រិតទាបគឺ២,៤% សម្រាប់វិស័យធនាគារ និង ២%សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ដោយមានការរៀបចំឥណទានឡើងវិញចំនួន៣៦ម៉ឺន៧ពាន់២៣៩គណនី ស្មើនឹង៥,៥ប៊ីលានដុល្លារ ។ ទុនបម្រុង​អន្តរជាតិ (Foreign Exchange Reserves)…

  • នាយករដ្ឋមន្រ្តីជប៉ុន ប្តេជ្ញាចិត្តសហការឱ្យអស់លទ្ធភាព ដើម្បីភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប

    នាយករដ្ឋមន្រ្តីជប៉ុន ប្តេជ្ញាចិត្តសហការឱ្យអស់លទ្ធភាព ដើម្បីភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប

    នាយករដ្ឋមន្រ្តីជប៉ុន ប្តេជ្ញាចិត្តសហការឱ្យអស់លទ្ធភាព ដើម្បីភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាជាម្ចាស់ផ្ទះ ៕

  • Tesla ផ្ញើលិខិតទៅកាន់ក្រសួងពាក់ព័ន្ធនានារបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីស្វែងរកការកាត់បន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនី (មានវីដេអូ)

    Tesla ផ្ញើលិខិតទៅកាន់ក្រសួងពាក់ព័ន្ធនានារបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីស្វែងរកការកាត់បន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនី (មានវីដេអូ)

    ឥណ្ឌា៖ ប្រភពចំនួនពីរបានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី តេស្លា (Tesla) របស់កំពូលមហាសេដ្ឋីពិភពលោក Elon Musk បានផ្ញើលិខិតទៅកាន់ក្រសួងពាក់ព័ន្ធមួយចំនួននៅក្នុងប្រទេសឥណ្ឌា ដើម្បីស្វែងរកការកាត់បន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនី (EVs) ដែលវាជាផ្នែកមួយនៃការជំរុញលទ្ធភាពនៃការលក់រថយន្តរបស់ខ្លួន ។ តម្លៃពន្ធនាំចូលរថយន្តនៅក្នុងប្រទេសឥណ្ឌានាពេលបច្ចុប្បន្ន គឺមានតម្លៃ៦០ភាគរយសម្រាប់រថយន្តដែលមានតម្លៃក្រោម៤ម៉ឺនដុល្លារ និង ១០០ភាគរយសម្រាប់រថយន្តដែលមានតម្លៃលើសពី៤ម៉ឺនដុល្លារ ។ យ៉ាងណាមិញ ការស្នើសុំរបស់ តេស្លា ខាងលើនេះអាចនឹងបរាជ័យ ដោយសាររដ្ឋបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិន ដ្រាម៉ូឌី បានដាក់ចេញនូវច្បាប់ថ្មី ដោយបង្កើនតម្លៃពន្ធក្នុងការនាំចូលចូលក្នុងគោលបំណងជំរុញផលិតផលក្នុងស្រុក ។ សូមរំលឹកផងដែរថា ក្រុមហ៊ុន តេស្លា បានចុះបញ្ជីឈ្មោះក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌាកាលពីខែមករាកន្លងទៅនេះ និងបានប្រកាសស្វែងរកបុគ្គលិកបម្រើការងារ ខណ:ដែលទីតាំងដាក់តាំងបង្ហាញរថយន្ត (Showroom) នៅមិនទាន់មាននៅឡើយទេ ៕ ប្រភព៖ CNBC

  • ក្រុមហ៊ុន Rivian ទទួលបានទុនវិនិយោគថ្មី២.៥ពាន់លានដុល្លារពីក្រុមហ៊ុនខ្នាតយក្សចំនួន៣ ដើម្បីយកទៅវិនិយោគលើការបង្កើតរោងចក្រសម្រាប់ផលិតថ្ម និងរថយន្តអគ្គិសនី (មានវីដេអូ)

    ក្រុមហ៊ុន Rivian ទទួលបានទុនវិនិយោគថ្មី២.៥ពាន់លានដុល្លារពីក្រុមហ៊ុនខ្នាតយក្សចំនួន៣ ដើម្បីយកទៅវិនិយោគលើការបង្កើតរោងចក្រសម្រាប់ផលិតថ្ម និងរថយន្តអគ្គិសនី (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុនផលិតបច្ចេកវិទ្យា និងរថយន្តអគ្គិសនីរបស់អាមេរិក រីវៀន (Rivian) បានទទួលទុនវិនិយោគថ្មីប្រមាណ២.៥ពាន់លានដុល្លារបន្ថែមទៀត ពីក្រុមហ៊ុនធំៗចំនួន៣គឺ អាម៉ាហ្សូន (Amazon.com Inc) និង ហ្វដ ម៉ូទ័រ (Ford Motor Co) និង ធី រ៉ូ ប្រ៊ៃយ៍ (T. Rowe Price) ដែលទុនថ្មីនេះ នឹងត្រូវយកទៅវិនិយោគលើការបង្កើតរោងចក្រសម្រាប់ផលិតថ្ម និងរថយន្តអគ្គិសនី ។ ការប្រកាសពីការទទួលបានទុនវិនិយោគថ្មីខាងលើនេះ បានកើតមានឡើងចំពេលដែលក្រុមហ៊ុន រីវៀន មានផែនការបង្កើតរោងចក្រទី២របស់ខ្លួននៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីបង្កើតការផលិតឱ្យបានទ្វេដងទៅលើគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្តអគ្គិសនី ។ ក្រុមហ៊ុន អាម៉ាហ្សូន និង ហ្វដ ម៉ូទ័រ បានបោះទុនវិនិយោគជាមួយនឹងក្រុមហ៊ុន រីវៀន គឺជាការវិនិយោគសម្រាប់ពេលអនាគត ដោយសារតែក្រុមហ៊ុនខ្នាតយក្សទាំងពីរនេះអាចនឹងត្រូវការគ្រឿងបន្លាស់ និងបច្ចេកវិទ្យារថយន្តអគ្គិសនីពី រីវៀន ដើម្បីជួយបម្រើដល់វិស័យដឹកជញ្ជូន ។ គួរកត់សម្គាល់ ក្រុមហ៊ុន រីវៀន មានគម្រោងផលិតរថយន្តអគ្គិសនីសម្រាប់វាយលុកទីផ្សារប្រទេសចិន និងតំបន់អឺរ៉ុប ស្របពេលដែលតំបន់ទាំងពីរនេះ មានសក្កានុពលខ្លាំងទៅលើទីផ្សាររថយន្តអគ្គិសនី ខណៈក្រុមហ៊ុន តេស្លា…