Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃ កិច្ចប្រជុំកំពូល អាស៊ី-បូព៌ា លើកទី១១

    លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃ កិច្ចប្រជុំកំពូល អាស៊ី-បូព៌ា លើកទី១១

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​ជាមួយសហរដ្ឋអាមេរិក អូស្រាលី​ សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ ។ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​ជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំ អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិក ទៅដល់ប្រទេសជាសមាជិកអាស៊ាន និងចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្រោមគំនិតផ្តួចផ្តើមស្តីពីអនាគតនៃសុខុមាលភាពអាស៊ាន-សហរដ្ឋអាមេរិក។ កិច្ចប្រជុំបានសម្តែងនូវការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីសហការដោះស្រាយផលប៉ះពាល់លើសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដោយធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។ សម្រាប់ទិសដៅនាពេលអនាគតនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២០-២០២៤ អាស៊ានបានស្វាគមន៍សំណើរបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្រ្តី ថាមពល ការការពារបរិស្ថាននិង បម្រែបម្រួលអាកាសធាតុ នឹងរំពឹងដល់ការរិះរកកិច្ចសហប្រតិបតិ្តការរឹងមាំនៅក្នុងវិស័យទាំងនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនឱកាសនៃទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ជាពិសេស តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក (TIFA) ឆ្នាំ២០២០-២០២១ និងផែនការការងារដើម្បីពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច (E3)។ ក្នុងន័យនេះ…

  • កម្ពុជានាំចេញម្រេចបានជាង២ម៉ឺនតោន កើនឡើងជាង ៥០០% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១

    កម្ពុជានាំចេញម្រេចបានជាង២ម៉ឺនតោន កើនឡើងជាង ៥០០% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១

    ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញម្រេចសម្រេចបានចំនួនជាង២ម៉ឺនតោន ដោយតួលេខនេះមានការកើនឡើងជាង៥០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញម្រេចទៅកាន់ក្រៅប្រទេសបានចំនួន ២ម៉ឺន២ពាន់៥៨០.៦៨តោន កើនឡើងចំនួន ៥៥៨.១៩% ។ ម្រេចកម្ពុជាត្រូវបាននាំចេញទៅប្រទេសប៊ែលហ្ស៊ិក ចំនួន១៥.៩៨តោន ប្រទេសកាណាដា ចំនួន០.៥២តោន សាធារណរដ្ឋឆេកចំនួន៦.១០តោន ប្រទេសបារាំងចំនួន២០.១៤តោន ប្រទេសអាល្លឺម៉ង់ចំនួន២៤៤.៥៧តោន ប្រទេសឥណ្ឌាចំនួន៤២តោន ប្រទេសជប៉ុនចំនួន២.៥៨តោន ប្រទេសកូរ៉េចំនួន១.៥៥តោន ប្រទេសប៉ូឡូញចំនួន៧.០៩តោន ប្រទេសរុស្ស៊ីចំនួន០.៨០តោន ប្រទេសស៊ុយអ៊ែតចំនួន១.២៩តោន ប្រទេសស្វីសចំនួន០.៤៨តោន កោះតៃវ៉ាន់ចំនួន១៥តោន ប្រទេសអង់គ្លេសចំនួន១.២៤តោន ប្រទេសអារ៉ាប់រួមចំនួន០.០១តោន សហរដ្ឋអាមេរិកចំនួន១.៧៥តោន ប្រទេសវៀតណាមចំនួន២២,២១៧.៤២តោន ប្រទេសសិង្ហបុរីចំនួន១.៩៧តោន និងប្រទេសកាហ្សាក់ស្ថានចំនួន០.១៩តោន ។ ជាមួយគ្នានេះ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានអោយដឹងថា ទោះបីជំងឺកូវីដ១៩នៅបន្តរាលដាលក្ដី ក៏ស្ថានភាពទីផ្សារម្រេចកំពតមានភាពវិវត្តល្អប្រសើរក្នុងការនាំចេញព្រោះថា មានក្រុមហ៊ុនបន្តបញ្ជាទិញ និងមានតម្រូវការច្រើនពីប្រជាពលរដ្ឋ ។ លោកបន្តថា ការនាំចេញម្រេចកំពតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១នេះ មានជាង៦០តោន…

  • កម្ពុជានាំចេញផ្លែចេកស្រស់បានជិត៣០ម៉ឺនតោន កើនឡើង៦៣% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១

    កម្ពុជានាំចេញផ្លែចេកស្រស់បានជិត៣០ម៉ឺនតោន កើនឡើង៦៣% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១

    ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា មានចំនួន២៧ម៉ឺន២២១.៦៨តោន កើនឡើង៦១.០៨% នៅក្នុងរយៈ៧ខែ ឆ្នាំ២០២១នេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ។ ផ្លែចេកស្រស់របស់កម្ពុជានៅរយៈពេល៧ខែមកនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសចិនចំនួន២៤ម៉ឺន១០៨.៥៧តោន ជប៉ុនចំនួន៤៩៥.៣០តោន សិង្ហបុរីចំនួន៤៨០.៤៨តោន និងវៀតណាមចំនួន ២ម៉ឺន៩ពាន់១៣៧.៣៣តោន ។ លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Longmate Agriculture ដែលជាក្រុមហ៊ុននាំចេញផ្លែចេកស្រស់បានបញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ការនាំចេញផ្លែចេកមានការកើនឡើងទាំងបរិមាណ និងការគិតតម្លៃជាសាច់ប្រាក់ ក្នុងនោះប្រទេសចិនមានសក្ដានុពលខ្លាំងជាងគេ ។ លោកឧកញ៉ាបន្តថា ក្រៅពីប្រទេសចិន ទីផ្សារផ្លែចេកកម្ពុជាក៏ត្រូវបាននាំចេញទៅប្រទេសជប៉ុនផងដែរ ។ ការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសជប៉ុន គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលជាទីផ្សារមានសក្ដានុពលខ្ពស់ គឺទីផ្សារប្រទេសចិន ។ លោកឧកញ៉ាបន្ថែមទៀតថា ការបើកច្រកនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សានៃប្រទេសជប៉ុននេះ គឺកំពុងបញ្ជាក់ថា ផលិតផលរបស់កម្ពុជាកំពុងចូលក្នុងស្ដង់ដារទីផ្សារអន្ដរជាតិ ហើយអ្វីដែលត្រូវធ្វើបន្ដទៀត គឺការពង្រឹងគុណភាព និងតម្លៃប្រកួតប្រជែង ៕

  • សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំបើក កិច្ចប្រជុំគណៈកម្មការ អន្តរក្រសួង

    ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានប្តូរវេន ពីប្រទេសប្រុយណេ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ និងអង្គភាពចំណុះក្រសួងការពារជាតិមួយចំនួនផងដែរ។ ខ្លឹមសារកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានរួមមាន៖ មូលបទអាទិភាព ពិនិត្យមើលឯកសារ ទស្សនៈទាន, ឯកសារពិភាក្សា និងតារាងប្រតិទិន សម្រាប់ការប្រុងប្រៀប កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ដែលគ្រោងនឹងប្រារព្ធធ្វើទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធាននេះ នឹងជ្រើសរើសយកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន៕

  • ក្រសួងការបរទេសកម្ពុជា ចេញលទ្ធផលនៃសន្និសីទ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន

    ក្រសួងការបរទេសកម្ពុជា ចេញលទ្ធផលនៃសន្និសីទ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន

    ក្រសួងការបរទេសកម្ពុជា ចេញលទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ ចិន និងជប៉ុននិងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២ដែលរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ ៕

  • ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤

    ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦ សីហា តាមប្រព័ន្ធវីដេអូ ៕

  • កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយប្រធានគណ:កម្មការទី៣ និងគណ:កម្មការទី៥ នៃរដ្ឋសភា

    កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយប្រធានគណ:កម្មការទី៣ និងគណ:កម្មការទី៥ នៃរដ្ឋសភា

    កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយប្រធានគណ:កម្មការទី៣ និងគណ:កម្មការទី៥ នៃរដ្ឋសភា លើសេចក្តីព្រាងច្បាប់ស្តីពី ” ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់”៕

  • កម្ពុជានាំចេញផ្លែស្វាយស្រស់ជាង១៦ម៉ឺនតោន កើនឡើង ២៤៧.៩២% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ (មានវីដេអូ)

    កម្ពុជានាំចេញផ្លែស្វាយស្រស់ជាង១៦ម៉ឺនតោន កើនឡើង ២៤៧.៩២% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ (មានវីដេអូ)

    ភ្នំពេញ៖ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសមានចំនួន១៦ម៉ឺន១ពាន់២២៨.៥៥តោន មានការកើនឡើងចំនួន២៤៧.៩២%នៅក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ ក្នុងនោះនាំចេញទៅប្រទេសវៀតណាមច្រើនជាងគេ ។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងចំណោមផ្លែស្វាយស្រស់១៦ម៉ឺន១ពាន់២២៨.៥៥តោន បាននាំចេញទៅទីក្រុងហុងកុងចំនួន៥០.៧៨តោន ប្រទេសកូរ៉េចំនួន១២៤.៣៨តោន ប្រទេសគុយវ៉ែតចំនួន ០.០១ តោន ប្រទេសសិង្ហបុរីចំនួន ១៦.២០តោន ប្រទេសថៃចំនួន២ម៉ឺន១ពាន់២១៩.២៨តោន ប្រទេសវៀតណាមចំនួន១៣ម៉ឺន៩ពាន់៦០៦.៦៨តោន និងប្រទេសចិនចំនួន២១១.២២តោន ។ ដោយឡែកកម្ពុជាក៏បាននាំដំណាប់ស្វាយមានចំនួន១ម៉ឺន៣ពាន់៥២៤.៥តោន មានការកើនឡើងចំនួន១៩៤.១៨% បាននាំចេញទៅប្រទេសចិនចំនួន ១ម៉ឺន១ពាន់៩៥.៥៩តោន ប្រទេសជប៉ុនចំនួន៥១២.៥០តោន ប្រទេសកូរ៉េចំនួន១៤.៥៦តោន ប្រទេសហ្វីលីពីនចំនួន៧៣៥.៦៩តោន ប្រទេសថៃចំនួន ១ពាន់៦៤.៦១តោន សហរដ្ឋអាមេរិកចំនួន៨.៥៦តោន ប្រទេសវៀតណាមចំនួន៧៦.៨០តោន អង់គ្លេស១៦.១៤តោន និងប្រទេសកាហ្សាក់ស្ថានចំនួន០.០៥តោន ។ ក្រៅពីនេះកម្ពុជាក៏នាំចេញទឹកស៊ីរ៉ូស្វាយមានចំនួន៤ពាន់៦៩.៦២តោនផងដែរ មានការកើនឡើងចំនួន៧៩.១៦% នាំចេញទៅប្រទេសចិនមានចំនួន១៤៨តោន និងប្រទេសហ្វីលីពីនចំនួន៣ពាន់៩២១.៦២តោន ៕

  • ក្រុមហ៊ុនចំនួន២ ដែលមានទុននិយោគចំនួន ៨លាន ៥សែនដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអោយធ្វើការបណ្តាក់ទុន

    ក្រុមហ៊ុនចំនួន២ ដែលមានទុននិយោគចំនួន ៨លាន ៥សែនដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអោយធ្វើការបណ្តាក់ទុន

    ក្រុមហ៊ុនចំនួន២ ដែលមានទុននិយោគចំនួន៨លាន៥សែន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអោយធ្វើការបណ្តាក់ទុន ដោយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន១ពាន់៥៧៤កន្លែង។ ក្រុមហ៊ុនទាំង២នោះរួមមាន៖១- SEN WANG YING NEW MATERIAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣កន្លែង។ ២- GIANNI VINCE BAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់១៧១កន្លែង។ គិតក្នុងដើមសប្តាហ៍ទី១នៃខែកក្កដា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មាន ចំនួន២ក្រុមហ៊ុន ជាមួយទឹកប្រាក់វិនិយោគសរុប៨លាន៥សែន ដុល្លារអាមេរិក និងអាចជួយ បង្កើតការងារ ជួន ប្រជាពលរដ្ឋ បាន១ពាន់៥៧៤កន្លែង។

  • អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរសម្រេចផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានានៅក្នុងតំបន់រមណីដ្ឋានអង្គររយៈពេល១៤ថ្ងៃ (មានវីដេអូ)

    អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរសម្រេចផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានានៅក្នុងតំបន់រមណីដ្ឋានអង្គររយៈពេល១៤ថ្ងៃ (មានវីដេអូ)

    សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរបានសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរបណ្ដោះអាសន្នរយៈពេល១៤ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា និងខេត្តសៀមរាប ។ ការសម្រេចបិទមិនអោយភ្ញៀវទេសចរចូលទស្សនាប្រាសាទនានានៅក្នុងតំបន់អង្គរនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃវីរុសបំប្លែងថ្មី ប្រភេទដែលតា (Delta) ខណៈបណ្ដាខេត្តទាំងនេះ កំពុងមានការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា នៅក្នុងសហគមន៍និងនាំចូលពីក្រៅប្រទេសផងដែរ ។ សូមជម្រាបថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា ( Delta ) សរុបទាំងអស់ចំនួន ១១៤នាក់ ក្នុងនោះស្ត្រី៥៩នាក់ ហើយក៏មានករណីឆ្លងក្នុងសហគមន៍ផងដែរ…