-
ប្រជាពលរដ្ឋនៅតាមសហគមន៍កំពុងប្រែក្លាយពីការបរបាញ់សត្វព្រៃ មកជាការចិញ្ចឹមសត្វជំនួសវិញ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ (មានវីដេអូ)

ភ្នំពេញ៖ ការផ្តល់ជម្រើសជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេស ចៀម និងពពែ ជាសត្វដែលអាចចិញ្ចឹមក្នុងព្រៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិ បានផ្តល់ភាពងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច និងអាចចំណេញច្រើន ។ ចាប់ពីឆ្នាំ២០២០ រហូតទល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ពូជក្របី២១៦ក្បាល សត្វគោខ្មែរចំនួន១៥៣ក្បាល គោពូជកាត់ចំនួន៦១ក្បាល គោបាចំនួន៦ក្បាល ចៀមចំនួន២៤៧ក្បាល ពពែចំនួន២៦៧ក្បាល និងពូជជ្រូកឦសានចំនួន៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ពសម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល ដែលក្នុងនោះរួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះវិហារ តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី (ដែនជម្រកសត្វព្រៃកែវសីម៉ា និងដែនជម្រកសត្វព្រៃស្រែពក) បញ្ជាការដ្ឋាននៃយោធភូមិភាគ១ កងយោធពលខេមរភូមិន្ទ និងកសិដ្ឋានប្រជាពលរដ្ឋចិញ្ចឹមសត្វនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះវិហារផងដែរ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកន្លងមកបានចាត់ទុកថា ការចិញ្ចឹមសត្វមិនត្រឹមតែចូលរួមការពារបរិស្ថាន និងព្រៃឈើប៉ុណ្ណោះទេ គឺថែមទាំងបានចូលរួមចលនាដល់សហគមន៍មូលដ្ឋានមានចំណូលខ្ពស់ មានជីវភាពធូរធារ និងចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលយើងមាន ។ សូមបញ្ជាក់ថា ឆ្លើយតបនឹងតម្រូវការរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ចាប់ពីឆ្នាំ២០១៧ ដល់២០២០ ក្រសួងបរិស្ថានក៏បានផ្តល់ទុនដោយឡែក…
-
ប្រជាពលរដ្ឋនឹងទទួលបានការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទច្បាស់ដល់ឃុំ-ស្រុកទូទាំងប្រទេសនៅមុនឆ្នាំ២០២៧ (មានវីដេអូ)

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជំរុញឲ្យការដាក់ពង្រាយអង់តែនទូរស័ព្ទ ដើម្បីប្រជាពលរដ្ឋអាចប្រើប្រាស់បានល្អនៅតាមមូលដ្ឋានឃុំ-ស្រុកទូទាំងប្រទេស ឲ្យបានរយៈពេលប្រាំឆ្នាំខាងមុខ ។ នេះជាការលើកឡើងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយប្រធានអង្គភាពព័ត៌មាននាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ។ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា សព្វថ្ងៃនេះប្រព័ន្ធសេវានៅតំបន់មួយចំនួន ពិសេសនៅទីជនបទដាច់ស្រយាលមិនទាន់មានគ្រប់គ្រាន់នៅឡើយ ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញនូវទិសដៅអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលធានាបាននូវប្រព័ន្ធសេវាទូរស័ព្ទគ្របដណ្តប់នៅទូទាំងផ្ទៃប្រទេសឲ្យបានមុនឆ្នាំ២០២៧ខាងមុខ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងខិតខំដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរីមួយចំនួនក្នុងរាជធានីភ្នំពេញឲ្យបានឆាប់ផងដែរ តាមរយៈការដាក់ប្រព័ន្ធត្រួតពិនិត្យសេវាទូរស័ព្ទ និងជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទទាំងនោះ ធ្វើការដោះស្រាយផ្តល់សេវាជូនអតិថិជនរបស់ខ្លួនបានល្អប្រសើរ ។ ការជំរុញបែបនេះនឹងផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋបានប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ិនធឺណេត បានល្អប្រសើរនៅតាមមូលដ្ឋានជនបទ និងនៅតាមបុរីនានានៅក្នងទីក្រុង ។ សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្កើត “ក្រុមការងារលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” តំបន់ប្រតិបត្តិចំនួន ៥ ដើម្បីចុះត្រួតពិនិត្យ វាស់ស្ទង់ ប្រមូលព័ត៌មាន ទិន្នន័យពាក់ព័ន្ធនឹងសេវាជាអាទិ៍ ទីតាំងស្ថានីយ…
-
ឥណ្ឌាគឺជាប្រទេសផលិត និងអ្នកប្រើប្រាស់ទឹកដោះគោឈានមុខគេនៅលើពិភពលោកក្នុងឆ្នាំ ២០១៨

ឥណ្ឌា៖ ជាមួយនឹងរបបអាហារដែលមានជាតិទឹកដោះគោច្រើននៃគ្រឿងការី និងភេសជ្ជៈយ៉ាអួ ឬទឹកដោះគោជូរ ឥណ្ឌាហាក់ដូចជាកន្លែងមួយដ៏សក្តិសមសម្រាប់ក្រុមហ៊ុនទឹកដោះគោ Danone របស់ប្រទេសបារាំង ដើម្បីទទួលបានជោគជ័យលើមុខជំនួញមួយនេះ នៅពេលដែលខ្លួនបានចូលមកប្រទេសនេះក្នុងឆ្នាំ ២០១១ ។ ប៉ុន្តែផ្ទុយទៅវិញ ក្នុងឆ្នាំ ២០១៨ Danone បានបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតទឹកដោះគោនៅឥណ្ឌារបស់ខ្លួន ។ ឥណ្ឌាគឺជាប្រទេសផលិត និងអ្នកប្រើប្រាស់ទឹកដោះគោឈានមុខគេនៅលើពិភពលោកក្នុងឆ្នាំ ២០១៨ កសិករផលិតទឹកដោះគោចំនួន៧៥លាននាក់របស់ប្រទេសនេះ ផលិតទឹកដោះគោចំនួន៤១០ពាន់លានផោន ស្មើនឹង ២២% នៃផលិតកម្មពិភពលោក ។ ជាមួយតួលេខនេះ និងរបបអាហារដែលមានជាតិទឹកដោះគោច្រើននៃគ្រឿងការី និងភេសជ្ជៈយ៉ាអួ ក្រុមហ៊ុនទឹកដោះគោខ្នាតយក្យរបស់បារាំង Danone សង្ឃឹមថា ខ្លួននឹងទទួលបានជោគជ័យនៅក្នុងប្រទេសនេះ ដោយបើកដំណើរការផលិតកម្មផ្ទាល់ខ្លួននៅឆ្នាំ ២០១១ ។ ផ្ទុយទៅវិញ គំនិតនេះបានបរាជ័យក្នុងការរាប់បញ្ចូលជាង ១០% នៃការលក់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលភាគច្រើនមកពីផ្នែក “អាហារូបត្ថម្ភឯកទេស” របស់ខ្លួន ។ ក្រុមអ្នកវិភាគបានបញ្ជាក់ថា ការធ្វើមូលដ្ឋានីយកម្មខ្ពស់របស់ឥណ្ឌា ព្រមទាំងបញ្ហាជាច្រើនផ្សេងទៀត ដែលធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនដែលធ្លាប់មានបទពិសោធន៍ធ្វើអាជីវកម្មផលិតទឹកដោះគោនៅសហរដ្ឋអាមេរិក និងបារាំងដែលជាប្រទេសកំណើតរបស់ខ្លួនផ្ទាល់ ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Danone មិនមែនជាអ្នកផលិតទឹកដោះគោធំតែមួយគត់ដែលមានបញ្ហានៅក្នុងទីផ្សារប្រទេសឥណ្ឌានោះទេ ។…
-
នៅត្រីមាសទី២ ឆ្នាំ២០២១ GDP របស់កោះតៃវ៉ាន់កើនឡើងក្នុងកម្រិតល្បឿនយឺត ប៉ុន្តែការនាំចេញនៅតែរឹងមាំ (មានវីដេអូ)

Video: https://fb.watch/7gF1ajmMAS/ តៃវ៉ាន់៖ សេដ្ឋកិច្ចរបស់តៃវ៉ាន់បានកើនឡើងក្នុងកម្រិតល្បឿនយឺតនៅក្នុងត្រីមាសទី២ ដោយ សារតែការកើនឡើងភ្លាមៗនៃករណីឆ្លងវីរុសកូវីដ១៩ក្នុងស្រុក ដែលបង្កជាសម្ពាធដល់តម្រូវការប្រើប្រាស់ បើទោះបីជាការនាំចេញបច្ចេកវិទ្យាខ្ពស់របស់កោះនេះនៅតែមានភាពរឹងមាំ ។ យោងតាមទិន្នន័យបឋមរបស់ទីភ្នាក់ងារស្ថិតិបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់តៃវ៉ាន់បានកើនឡើង៧.៤៧ភាគរយ ពោលគឺនៅអំឡុងខែមេសា ដល់ខែមិថុនា បើប្រៀបធៀបទៅនឹងឆ្នាំមុន នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ។ កំណើន GDP នៅត្រីមាសទី ២ បានកើនឡើងលើសពីការប៉ាន់ស្មានរបស់សារព័ត៌មានរ៉យទ័រ ក្នុងចំនួន៦.០៥ភាគរយ ប៉ុន្តែហាក់ដូចជាយឺតជាងកំណើន ៨.៩២ ភាគរយនៅក្នុងត្រីមាសទី១ ។ សូមបញ្ជាក់ថា នៅឆមាសទីមួយ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចរបស់តៃវ៉ាន់បានកើនឡើង ៨.១៩ ភាគរយដែលធ្វើអោយការិយាល័យស្ថិតិ DGBAS អាចបង្កើនការព្យាករណ៍សម្រាប់ឆ្នាំ ២០២១ ពីការប៉ាន់ប្រមាណចំនួន ៥.៤៦ ភាគរយនៅដើមខែមិថុនា ៕ ប្រភព៖ Reuters
-
នៅត្រីមាសទី២ ឆ្នាំ២០២១ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីកើនឡើង៧.០៧ភាគរយ (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីបានងើបចេញពីវិបត្តិសេដ្ឋកិច្ចនៅត្រីមាសទី២ ឆ្នាំ២០២១នេះ ដោយបានរាយការណ៍ពីអត្រាកំណើនប្រចាំឆ្នាំដ៏ខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល១៧ឆ្នាំ ប៉ុន្តែអ្នកវិភាគបានព្រមានថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងជួបការធ្លាក់ចុះ ដោយសារតែការកើនឡើងករណីឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ ។ បើតាមប្រធានទីភ្នាក់ងារស្ថិតិរបស់ប្រទេសឥណ្ឌូនេស៊ី លោក ម៉ាហ្គោ យូវុនណូ (Margo Yuwono) នៅត្រីមាសទី២ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីបានកើនឡើង៧.០៧ភាគរយ ពោលគឺនៅអំឡុងខែមេសា ដល់ខែមិថុនា បើប្រៀបធៀបទៅនឹងឆ្នាំមុន ។ លោកបន្តថា នៅក្នុងអំឡុងខែមេសា ដល់ខែមិថុនា ត្រូវបានជំរុញដោយកំណើននៃការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ហើយថា ការកើនឡើងនៃការចល័តក្នុងសហគមន៍នៅត្រីមាសទី២ ឆ្នាំ២០២១ បានជំរុញកំណើននៃការចំណាយលើការប្រើប្រាស់ក្នុងគ្រួសារចំនួន៥.៩៣ភាគរយ។ លោក ម៉ាហ្គោ យូវុនណូ បញ្ជាក់ទៀតថា ការនាំចេញកាន់តែខ្ពស់ គឺជាលទ្ធផលនៃតម្រូវការខ្ពស់ពីដៃគូនាំចេញរបស់ឥណ្ឌូនេស៊ី ស្របពេលដែលការចល័តមានកម្រិតខ្ពស់ ហើយចំនួនប្រាក់កម្ចីរបស់ឥណ្ឌូណេស៊ីបានធ្លាក់ចុះក្នុងអំឡុងពេលនេះ ៕ ប្រភព៖ CNA
-
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ៖ កម្ពុជាគឺជាប្រទេសដាំដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងធំជាងគេទី១០ក្នុងពិភពលោក (មានវីដេអូ)

Video: https://fb.watch/7gEH-DX4ES/ ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចាត់ទុកកម្ពុជា គឺជាប្រទេសដាំដំឡូងមីធំជាងគេទី ៤ នៅអាស៊ី និងធំជាងគេទី ១០ ក្នុងពិភពលោក ។ ការដាំដុះ ការប្រមូលផល ការកែច្នៃ និងការនាំចេញដំឡូងមី គឺជាគន្លឹះមួយសម្រាប់បង្កើនការងារ និងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ហើយវាក៏ជាប្រភពចំណូលចម្បងមួយសម្រាប់កសិករផងដែរ ។ ក្នុងសេចក្តីប្រកាសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កាលពីពេលថ្មីនេះ លោក នីគ បឺរ៉េសហ្វ័ដ (Nick Beresford) អ្នកតំណាងនិវេសនដ្ឋាននៃ UNDP ប្រចាំកម្ពុជាបញ្ជាក់ថា ដំឡូងមីផ្ដល់ឱកាសល្អជាច្រើនសម្រាប់កម្ពុជា ជាពិសេសប្រសិនបើកម្ពុជាអាចឈានជើងចូលទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈការនាំចេញនូវផលិតផលកែច្នៃ ដូចជាម្សៅដំឡូងមី ។ វាតម្រូវឲ្យមានការធ្វើកសិកម្មតាមកិច្ចសន្យារវាងរោងចក្រកែច្នៃ និងកសិករដាំដុះដំឡូងមី ដើម្បីបង្កើតឲ្យបាននូវការផ្គត់ផ្គង់ដែលប្រកបដោយគុណភាព និងស្ថេរភាព ។ គោលនយោបាយជាតិស្តីពីដំឡូងមី ត្រូវបានរៀបចំឡើងដោយក្រុមការងារដំឡូងមីរបស់រដ្ឋាភិបាល និងបានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២០ ។ គោលនយោបាយជាតិដ៏មានសារៈសំខាន់នេះ នឹងត្រូវអនុវត្តរហូតដល់ឆ្នាំ២០២៥ មានគោលដៅអភិវឌ្ឍផលិតកម្ម និងពង្រីកការនាំចេញផលិតផលកែច្នៃពីដំឡូងមីពីកម្ពុជា ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ដំឡូងមី គឺជាដំណាំគន្លឹះសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទាញយកប្រយោជន៍ពេញលេញនាពេលអនា…
-
ជប៉ុនជាប្រទេសមានម៉ោងធ្វើការវែងបំផុតនៅលើពិភពលោក ខណៈប្រទេសនេះកំពុងព្យាយាមផ្លាស់ប្តូរ

ជប៉ុន៖ ប្រទេសជប៉ុនមានម៉ោងធ្វើការវែងបំផុតនៅលើពិភពលោក ។ សំណួរសួរថាតើហេតុអ្វីបានប្រជាជនជប៉ុនប្រឹងប្រែងធ្វើការខ្លាំងម្ល៉េះ? យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៦បានអោយដឹងថា ជិតមួយភាគបួននៃក្រុមហ៊ុនជប៉ុនតម្រូវអោយនិយោជិតធ្វើការលើសពី៨០ម៉ោងក្នុងមួយខែ ។ ម៉ោងបន្ថែមទាំងនោះគឺច្រើន តែមិនត្រូវបានគិតប្រាក់បញ្ចូលនោះទេ ។ ហើយជនជាតិជប៉ុនក៏មិនមានពេលវេលាសម្រាកគ្រប់គ្រាន់ដែរ ។ ការសិក្សាមួយរបស់ស្ថាប័ន Expedia បានរកឃើញថា ជាមធ្យមពលករជប៉ុនមិនបានប្រើពេល១០ថ្ងៃរបស់ពួកគេដើម្បីឈប់សម្រាកនោះទេ ហើយ៦៣ភាគរយនៃអ្នកឆ្លើយសំណួរជាជនជាតិជប៉ុនមានអារម្មណ៍ថា មានកំហុសចំពោះការឈប់សម្រាកការងារ ។ ទោះយ៉ាងណាម៉ោងធ្វើការវែងមិនមានន័យថា ផលិតភាពខ្ពស់ទេ ។ តាមពិតទៅប្រទេសជប៉ុនមានផលិតភាពទាបបំផុត ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ដែលហៅថា G-7 នេះបើតាមទិន្នន័យពីសូចនាករបូកសរុបផលិតភាពរបស់ OECD ។ ពាក្យ“ ការ៉ូស៊ី” បកប្រែថា“ ស្លាប់ដោយសារការងារហួសកម្លាំង” ជាភាសាជប៉ុន និងជាពាក្យស្របច្បាប់ដែលត្រូវបានគេទទួលស្គាល់ថា ជាមូលហេតុនៃការស្លាប់ ។ បុគ្គលិកម្នាក់នៃក្រុមហ៊ុនផ្សាយពាណិជ្ជកម្មធំបំផុតរបស់ប្រទេសជប៉ុន ឈ្មោះ ឌិនស៊ូ បានលោតសម្លាប់ខ្លួនកាលពីឆ្នាំ ២០១៥ ។ មូលហេតុត្រូវបានគេនិយាយថា គាត់មានជំងឺបាក់ទឹកចិត្តដែលបណ្តាលមកពីការធ្វើការងារច្រើនពេក ។ សំណុំរឿងនេះ បានបង្កើតការចាប់អារម្មណ៍យ៉ាងទូលំទូលាយ និងការអំពាវនាវជាថ្មីដើម្បីផ្លាស់ប្តូរម៉ោងធ្វើការ និងការធ្វើការងារថែមម៉ោងតែមិនគិតប្រាក់បន្ថែមដែលខុសច្បាប់ ដែលវាជារឿងធម្មតាទៅហើយនៅក្នុងប្រទេសជប៉ុន ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឌិនស៊ូ បានលាលែងពីតំណែងដោយសារភាពចម្រូងចម្រាស…
-
សក្តានុពលសេដ្ឋកិច្ច និងភាពល្បីល្បាញរបស់ប្រទេសស្វីស

ស្វីស៖ ប្រទេសស្វីសបានជាប់ចំណាត់ជាប្រទេសមួយ ដែលមានសុភមង្គល និងសុវត្ថិភាពបំផុតលើពិភពលោក ជាហេតុនាំឱ្យប្រទេសនេះក្លាយជាតំបន់ទាក់ទាញ ភ្ញៀវទេសចរណ៍ និងជាកន្លែងប្រមូលផ្តុំធនាគារ និងទីស្នាក់ការអង្គការអន្តរជាតិសំខាន់ៗលើពិភពលោក ។ មិនតែប៉ុណ្ណោះដោយសារភាពអំណោយផលបែបនេះ ធ្វើឱ្យប្រទេសស្វីសក៏ជាកន្លែងសម្រាប់ការរៀបចំកិច្ចប្រជុំខ្នាតអន្តរជាតិផងដែរ ។ ខណៈពេលដែលប្រជាជនស្វីសមិនអួតពីទ្រព្យសម្បត្តិរបស់ពួកគេ ប្រទេសនេះជារឿយៗនៅក្នុងសារព័ត៌មានសេដ្ឋកិច្ចបានចុះផ្សាយថា ជាប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោក ហើយជាមួយនឹងផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ជាង ៨ ម៉ឺនដុល្លារអាមេរិក ។ ដោយមានប្រវត្តិ និងទីតាំងជាតិសាសន៍ពិសេសរបស់ខ្លួន ស្វីសបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ។ ផលិតផលលំដាប់កំពូលៗរបស់ប្រទេសស្វីស ក្នុងនោះមានម៉ាកនាឡិកាប្រណិតដូចជា Rolex, Richard Mille និងម៉ាកសូកូឡាលំដាប់ខ្ពស់ដូចជា LINDT និង TOBLERONE ជាដើម ។ ស្វីសក៏ជាប្រទេសមានស្ថិរភាព ភាពរីកចម្រើនរុងរឿង កំណើនសេដ្ឋកិច្ចខ្ពស់ និងមានភាពស្តុកស្តម្ភ រហូតត្រូវបានគេចាត់ទុកជាប្រទេសដែលមានកម្រិត GDP របស់ប្រជាពលរដ្ឋខ្ពស់ជាងគេ ។ តំបន់ Zurich បានក្លាយជាជម្រកសម្រាប់មនុស្សរស់នៅ១.៥លាននាក់ និង១៥០ក្រុមហ៊ុន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ជាងគេបំផុតលើពិភពលោក ។ ប្រទេសស្វីសក៏បានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានថាមពលសេដ្ឋកិច្ចខ្លាំងបំផុតផងដែរលើពិភពលោក ។ ឧស្សាហកម្មបានក្លាយជាផ្នែកដ៏សំខាន់មួយ ក្នុងការជម្រុញវិស័យសេដ្ឋកិច្ចប្រទេសស្វីស ។ ផលិតផលឧស្សាហកម្មសំខាន់ៗរួមមាន សាធារគីមី…
-
រយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញស្វាយស្រស់ជាង១៦ម៉ឺនតោន និងស្វាយចន្ទី៨៦ម៉ឺនតោន (មានវីដេអូ)

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា នៅរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែស្វាយស្រស់សម្រេចបានចំនួនជាង១៦ម៉ឺនតោន កើនឡើងជាង២ដង បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០ ។ នៅក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជាក៏បាននាំចេញផ្លែស្វាយស្រស់ទៅកាន់ក្រៅប្រទេសបានចំនួន១៦ម៉ឺន១ពាន់២២៨.៥៥តោន កើនឡើងចំនួន២៤៧.៩២% ។ ផ្លែស្វាយស្រល់ជាង១៦ម៉ឺនតោននោះ ប្រទេសវៀតណាមជាប់លេខរៀងទី១ ក្នុងការនាំចូលស្វាយពីកម្ពុជាមានចំនួន១៣ម៉ឺន៩ពាន់៦០៦.៦៨តោន លេខរៀងទី២ ប្រទេសថៃចំនួន ២ម៉ឺន១ពាន់២១៩.២៨តោន បន្ទាប់មកប្រទេសចិនមានចំនួន២១១.២២តោន ប្រទេសកូរ៉េមានចំនួន ១២៤.៣៨តោន ទីក្រុងហុងកុងចំនួន៥០.៧៨តោន ប្រទេសសិង្ហបុរីចំនួន១៦.២០តោន និងប្រទេសគុយវ៉ែតចំនួន០.០១តោន ។ ក្រៅពីការនាំចេញផ្លែស្វាយស្រស់ កម្ពុជាក៏សម្រេចបានការនាំចេញដំណាប់ស្វាយផងដែរ ដែលមានចំនួន១ម៉ឺន៣ពាន់៥២៤.៥តោន កើនឡើងចំនួន ១៩៤.១៨% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១ម៉ឺន១ពាន់៩៥.៥៩តោន ប្រទេសជប៉ុនចំនួន៥១២.៥០តោន ប្រទេសកូរ៉េចំនួន១៤.៥៦តោន ប្រទេសហ្វីលីពីនចំនួន៧៣៥.៦៩តោន ប្រទេសថៃចំនួន១ពាន់៦៤.៦១តោន សហរដ្ឋអាមេរិកចំនួន៨.៥៦តោន ប្រទេសវៀតណាមចំនួន៧៦.៨០តោន ចក្រភពអង់គ្លេស១៦.១៤តោន និង កាហ្សាក់ស្ថានចំនួន០.០៥តោន ។ ទន្ទឹមនេះ កម្ពុជាបាននាំចេញទឹកស៊ីរ៉ូស្វាយចំនួនជាង៤ពាន់៦៩.៦២តោន កើនឡើងចំនួន ៧៩.១៦% ដែលនាំចេញទៅកាន់ប្រទេសចិនប្រមាណ១៤៨តោន និងប្រទេសហ្វីលីពីនចំនួន ៣ពាន់៩២១.៦២តោន ។ បើតាមរបាយការណ៍ដដែលនេះ រយៈពេល៧ខែឆ្នាំ២០២១ គ្រាប់ស្វាយចន្ទីកម្ពុជាក៏បាននាំចេញទៅកាន់ក្រៅប្រទេសដែល…
-
វៀតណាម៖ ពីហាណូយទៅហូជីមិញក្លាយជាផ្លូវអាកាសក្នុងស្រុកមមាញឹកជាងគេលើលោក លំដាប់ទី២

ផ្លូវធ្វើដំណើរតាមអាកាសពីក្រុងហាណូយទៅក្រុងហូជីមិញបានក្លាយជាផ្លូវអាកាសមានជើងយន្តហោះក្នុងស្រុកមមាញឹកជាងគេលើពិភពលោក ក្នុងឆ្នាំ២០២០ ដោយមានអ្នកដំណើរយ៉ាងច្រើន ក្នុងបរិបទកូវីដ១៩។ ផ្លូវហោះហើរពី ជេជូ ទៅ សេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងបានក្លាយជាផ្លូវហោះក្នុងស្រុក មមាញឹកជាងគេ លំដាប់លេខ១ ក្នុងពិភពលោកកាលពីឆ្នាំ២០២០ ក្នុងនោះ មានអ្នកដំណើរ ជាង១០លាននាក់។ រីឯវៀតណាមវិញ ជាប់លំដាប់ទី២ គឺមានអ្នកដំណើរជិត៦លាននាក់ ហោះពីហាណូយទៅហូជីមិញ។ នេះគឺជារបាយការណ៍ចេញផ្សាយដោយ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ហៅកាត់ថា IATA កាលពីថ្ងៃទី៣ សីហា៕ ប្រភពពី VNexpress