Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • រថយន្តHILUX REVO ពាក់ស្លាកលេខរដ្ឋ06 ពន្លះបង្កាន់ដៃស្ពានបាឡេរងការខូចខាតយ៉ាងដំណំ

    រថយន្តHILUX REVO  ពាក់ស្លាកលេខរដ្ឋ06 ពន្លះបង្កាន់ដៃស្ពានបាឡេរងការខូចខាតយ៉ាងដំណំ
  • នៅឆមាសទី១ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់១.១០៩លានដុល្លារ កើនឡើងជិត១០ភាគរយ (Video Inside)

    នៅឆមាសទី១ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់១.១០៩លានដុល្លារ កើនឡើងជិត១០ភាគរយ (Video Inside)

    ភ្នំពេញ៖ យោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានអោយដឹងថា បើទោះបីជាជួបបញ្ហាប្រឈមដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ហាក់មានការងើបស្ទុះឡើងវិញ។ ជាក់ស្តែងនៅឆមាសទី១ ឆ្នាំ ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់១.​១០៩លានដុល្លារ បានកើនឡើង៩.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ នៅឆមាសទី១ឆ្នាំ​នេះ ចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាបាននាំចេញផលិតផលទៅកាន់ ជប៉ុន គិតជាទឹកប្រាក់មានចំនួន៨១៤.៥៨លានដុល្លារ កើនឡើង២.​៧ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលមានចំនួន៧៩៤.១៩លានដុល្លារ។ កម្ពុជាបាននាំចូលទំនិញពីជប៉ុន មានចំនួនទឹកប្រាក់២៩៥.២៣លានដុល្លារ កើនឡើងចំនួន៣៥ភាគរយ បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន២១៨.៦១លានដុល្លារ។ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ជប៉ុន រួមមាន៖ សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យនិង ទំនិញស្បែក។ ចំណែកកម្ពុជាវិញ បាននាំចូលគ្រឿងម៉ាស៊ីនរថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម ក្រណាត់ និងប្លាស្ទិកពីជប៉ុន។ សូមរំលឹកថា ពាណិជ្ជកម្ម​ទ្វេភាគីរវាង​កម្ពុជា-ជប៉ុន​ក្នុង​ឆ្នាំ​២០២០ មានទឺកប្រាក់២,១០១.៧៨ ​លាន​ដុល្លារ ធ្លាក់ចុះ៨,៣៥ភាគរយ បើ​ធៀបនឹង​ឆ្នាំ​២០១៩។ ក្នុងនោះ​ កម្ពុជានាំចេញទៅជប៉ុនមានទឹកប្រាក់១,៦១៧.០៨លាន​ដុល្លារ ធ្លាក់ចុះ៦,៦​ភាគរយ និង​នាំចូលពីជប៉ុន​…

  • ផ្សារកសិផល ឡេង ណាវ៉ាត្រា ទាំង១៨ទីតាំង ចាប់ផ្តើមចែកចាយផ្លែមៀនប៉ៃលិនជូនដល់អតិថិជន

    ផ្សារកសិផល ឡេង ណាវ៉ាត្រា ទាំង១៨ទីតាំង ចាប់ផ្តើមចែកចាយផ្លែមៀនប៉ៃលិនជូនដល់អតិថិជន

    ភ្នំពេញ៖ ផ្លែមៀនប៉ៃលិន ឬតាង៉ែនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលប្រកាសទិញពីបងប្អូនកសិករចំនួន១ពាន់តោនមកដាក់លក់ក្នុងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ឥឡូវបានដឹកមកដល់បណ្ដើរៗហើយ ដោយជាមួយគ្នានេះ ក៏មានអតិថិជនជាច្រើនផងដែរ ដែលកម្មង់ទិញនៅតាមទីតាំងទាំង១៨សាខារបស់ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ បានសរសេរសារនៅលើគេហទំព័រផ្លូវការរបស់អ្នកឧកញ៉ាថា សូមបងប្អូនសប្បុរសជនទាំងអស់ ទៅទទួលផ្លែមៀននៅសាខាផ្សារកសិផល ឡេង ណាវ៉ាត្រា ទាំង១៨សាខា ឬសាខាផ្សាកសិផលឡេង ណាវ៉ាត្រា ណាមួយដែលនៅជិតបងប្អូនបំផុត និងទីតាំងសាខាផ្សារកសិផល ឡេង ណាវ៉ាត្រា ដែលលក់ផ្លែមៀន១,៩០០រៀលក្នុងមួយគីឡូក្រាម។ សាខាទី 1 “បុរីពីភពថ្មីគម្រោងទី3 St.08 ,#04 https://goo.gl/maps/Qit8Qb6hvFpt9Xwj Tel: 096 901 3334 សាខាទី2 បុរីហុងឡាយទួលពង្រ St.03 ,#09 https://goo.gl/maps/yumhf3ZkQqoGCkp27 Tel: 017 900 231 សាខាទី 3 “បុរីពីភពថ្មីត្រពាំងថ្លឹងផ្លូវវេងស្រេង”St.19 ,#04 https://goo.gl/maps/xRzEet1XK3kWii9TA…

  • ក្រុមហ៊ុនម៉ាកាស់ លែន បោះទុនវិនិយោគលើគម្រោងចម្ការខ្នុរការុដនៅខេត្តត្បូងឃ្មុំ ដើម្បីយកទិន្នផលលក់នៅលើទីផ្សារប្រទេសចិន (Video Inside)

    ក្រុមហ៊ុនម៉ាកាស់ លែន បោះទុនវិនិយោគលើគម្រោងចម្ការខ្នុរការុដនៅខេត្តត្បូងឃ្មុំ ដើម្បីយកទិន្នផលលក់នៅលើទីផ្សារប្រទេសចិន (Video Inside)

    ក្រចេះ៖ ម៉ាកាស់ លែន ដែលជាក្រុមហ៊ុនអចលនទ្រព្យនៅខេត្តត្បូងឃ្មុំ បានបើកគម្រោងវិនិយោគដ៏ថ្មីស្រឡាងមួយលើការដាំដុះដើមខ្នុរការ៉ុត ដើម្បីយកទិន្នផលលក់នៅលើទីផ្សារប្រទេសចិន ហើយការវិនិយោគនេះ គឺសាធារណជនទូទៅអាចចូលរួមវិនិយោគបាន ដោយចំណាយដើមទុនតិច ខណៈដែលការវិនិយោគនេះ ផ្តល់ប្រាក់ចំណេញត្រឡប់មកវិញ ៣ដងក្នុងមួយឆ្នាំជាទៀតទាត់។ លោក សារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន បានបញ្ជាក់ថា ការវិនិយោគលើចម្ការខ្នុរការ៉ុតនេះ តម្រូវឲ្យអតិថិជនទិញដើមខ្នុរចាប់ពី១០០ដើមឡើងទៅ នោះក្រុមហ៊ុននឹងរៀបចំកុងត្រាទិញលក់ ដែលមានចងនូវកាតព្វកិច្ចធានាលើការប្រមូលទិញទិន្នផលវិញក្នុងតម្លៃទីផ្សារតែម្តង ឬបើទិញក្នុងទំហំចំនួន៨៣៣ដើម ក្រុមហ៊ុននឹងកាត់ដីជូន១ហិចតា ពោលគឺបានទាំងដំណាំ បានទាំងដី១ហិចតា។ បច្ចុប្បន្នក្រុមហ៊ុនបានដាក់ដាំកូនដើមខ្នុររួចរាល់ប្រមាណ ៩០ហិចតា លើផ្ទៃដីកម្មសិទ្ធស្របច្បាប់របស់ក្រុមហ៊ុនសរុបប្រមាណ៥០០ហិចតា រួមទាំងការរៀបចំប្រព័ន្ធទឹក និងប្រព័ន្ធសូឡា ហើយកំពុងបន្តសកម្មភាពអភិវឌ្ឍន៍ផ្ទះលម្ហែរបន្ថែមទៀតនៅក្នុងចម្ការផ្ទាល់។ ជុំវិញការប្រមូលប្រាក់ចំណេញ ត្រូវបានលោកអគ្គនាយកបញ្ជាក់ថា យ៉ាងយូរ២ឆ្នាំដើមខ្នុរដាក់ផ្លែ ហើយអាចប្រមូលទិន្នផលបីដងក្នុង១ឆ្នាំ ដែលអាចចំណេញក្នុង១០០ដើមយ៉ាងតិចក៏បានជាង៣ពាន់៥រយដុល្លារក្នុង១ឆ្នាំដែរ។ ដោយឡែកចំពោះការដាំដុះ ការថែទាំ ការដាក់ជី គឺស្ថិតក្រោមការគ្រប់គ្រងថែទាំដោយក្រុមការងារបច្ចេកទេសទាំងស្រុង ពិសេសការប្រមូលផល និងការងារទីផ្សារក៏មិនឲ្យម្ចាស់ទុនព្រួយបារម្ភឡើយ ព្រោះក្រុមហ៊ុនមានទីផ្សារដៃគូស្រាប់ក្នុងប្រទេសចិនស្រាប់ ក្នុងការប្រមូលទិញទិន្នផលខ្នុរការុដនេះ៕

  • សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រមូលទិញផ្លែមៀនពីពលរដ្ឋដែលកំពុងជួបបញ្ហាទីផ្សារ (មានវីដេអូ)

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រមូលទិញផ្លែមៀនពីពលរដ្ឋដែលកំពុងជួបបញ្ហាទីផ្សារ (មានវីដេអូ)

    បាត់ដំបង៖ ជាដំណឹងរីករាយដល់ប្រជាកសិករ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទឹកចិត្តគាំទ្រផលិតផលក្នុងស្រុក ដូចជាផ្លែមៀន (តាង៉ែន) ដែលបច្ចុប្បន្នកំពុងជួបបញ្ហាទីផ្សារក្នុងការលក់ដូរ ពិសេសការនាំចេញទៅប្រទេសថៃ។ ដើម្បីដោះស្រាយការលំបាកចំពោះមុខនេះ សម្តេចទាំងទ្វេនឹងទទួលទិញពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលផ្លែមៀន (តាង៉ែន) យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានក្រុមការងាររបស់សម្តេចដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង  នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលទីតាំងបញ្ជាទិញនៅក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាមួយគ្នានេះ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

  • កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង១៥លានដុល្លារ កើនឡើង៨ភាគរយនៅឆមាសទី១ ឆ្នាំ២០២១ (មានវីដេអូ)

    កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង១៥លានដុល្លារ កើនឡើង៨ភាគរយនៅឆមាសទី១ ឆ្នាំ២០២១ (មានវីដេអូ)

    ភ្នំពេញ៖ យោងតាមតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញបានអោយដឹងថា នៅឆមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានចំនួន១៥លាន៣០ម៉ឺន៧ពាន់៧២១ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានចំនួន១៤លាន១០ម៉ឺន៩ពាន់៨៣៤ដុល្លារ (បានធ្វើសវនកម្ម) ។ ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅឆមាសទី១ ឆ្នាំ២០២១នេះ រួមមាន៖ *ទី១៖ ចំណូលពីប្រតិបត្តិការផែមានចំនួន១១លាន៩១ម៉ឺន៦ពាន់៣៩៩ដុល្លារ។ *ទី៖ ចំណូលបានពីអាជ្ញាធរផែមានចំនួន១លាន៦៦ម៉ឺន៤ពាន់៧៦៦ដុល្លារ។ *ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗមានចំនួន២១ម៉ឺន៤ពាន់៨ដុល្លារ។ *ទី៤៖ ចំណូលផ្សេងៗមានចំនួន១លាន៥១ម៉ឺន២ពាន់៥៤៨ដុល្លារ។ ដោយឡែកចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្មអនុវត្ដសម្រាប់រយៈពេល៧ខែ ឆ្នាំ២០២១នេះ រួមមាន៖ ទី១៖ ទំនិញ-ប្រេងឥន្ធនៈ មានចំនួន២លាន២៥ម៉ឺន៧ពាន់២៦៣តោន កើនឡើង៦.៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួន២លាន១១ម៉ឺន៦ពាន់៦៩តោន។ ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន១ពាន់៣៤០ជើង ថយចុះ០.២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួន១ពាន់៣៣៧ជើង។ ទី៣៖ បរិមាណកុងតឺន័រ មានចំនួន១៨ម៉ឺន២ពាន់២១៧ធីអ៊ីយូ កើនឡើង១១.៧៧ភាគរយ បើ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួន១៦ម៉ឺន៣ពាន់២៩ធីអ៊ីយូ។ លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញធ្លាប់បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ កំពង់ផែក្រុងភ្នំពេញបានត្រៀមធ្វើកិច្ចការជាច្រើន សម្រាប់ត្រៀមបំរុងនៅពេលដែលបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់។ លោកបន្ថែមថា នៅពេលដែលបញ្ហាកូវីដ-១៩ត្រូវបានបញ្ចប់ គឺអ្វីៗនឹងស្ទុះឡើងវិញ ហើយកំពង់ផែក្រុងភ្នំពេញបានត្រៀមធ្វើកិច្ចការ…

  • ក្រសួងកសិកម្មអោយអ្នកនាំចេញបង្វែរពីនាំទៅថៃមកវៀតណាមវិញ ខណៈផ្លែមៀនប៉ៃលិនជាង៥ម៉ឺនតោនខ្វះទីផ្សារលក់មិនចេញ (មានវីដេអូ)

    ក្រសួងកសិកម្មអោយអ្នកនាំចេញបង្វែរពីនាំទៅថៃមកវៀតណាមវិញ ខណៈផ្លែមៀនប៉ៃលិនជាង៥ម៉ឺនតោនខ្វះទីផ្សារលក់មិនចេញ (មានវីដេអូ)

    ប៉ៃលិន៖ ផ្លែមៀនប៉ៃលិនរបស់សហគមន៍កសិកម្មមៀនប៉ៃលិនចំនួន៥ម៉ឺនតោនកំពុងប្រឈមនឹងការខូចខាត ព្រោះមិនអាចនាំចេញបាន។ លោក តំ សុភ័ណ្ឌ រដ្ឋបាលសហគមន៍កសិកម្មមៀនប៉ៃលិនបានអោយដឹងថា ផ្ទៃដីដាំដុះមៀនប៉ៃលិនរបស់កសិករជាសមាជិកមានចំនួន២ពាន់៩រយហិកតានៅខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ចាប់ផ្តើមដល់រដូវកាលប្រមូលផលហើយ នៅខែសីហានេះ ដែលអាចនឹងប្រមូលផលបានជាង៥ម៉ឺនតោន។ លោកបន្តថា នៅពេលនេះបញ្ហារបស់សហគមន៍មៀនប៉ៃលិន គឺគ្មានទីផ្សារសម្រាប់នាំចេញបាន ដោយកន្លងទៅពឹងផ្អែកលើការនាំចេញទៅថៃ ហើយថៃនាំចេញបន្តទៅចិន។ ប៉ុន្តែពេលនេះមិនអាចនាំចេញទៅប្រទេសថៃបានឡើយ។ លោកបន្ថែមថា កន្លងទៅសហគមន៍កសិកម្មមៀនប៉ៃលិន ធ្លាប់បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្មអោយជួយដល់កសិករផងដែរ តែមិនទាន់មានដំណោះស្រាយឡើយ ហើយរដ្ឋមន្ត្រីកសិកម្មក៏ធ្លាប់បានអញ្ជើញទៅដល់សហគមន៍ដោយផ្ទាល់ផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាលក់មៀនមិនចេញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែសីហានេះ បានចេញប្រកាសព័ត៌មានមួយ ដោយជំរុញអ្នកនាំចេញបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ។ ក្រសួងកសិកម្មក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគួររួមគ្នាផលិតផលខ្មែរ ក្រោមរូបភាពខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ប្រជាកសិករ ពិសេសសហគមន៍មៀនប៉ៃលិន។ ជុំវិញការបង្វែរនាំចេញទៅប្រទេសវៀតណាមនេះ លោក តំ សុភ័ណ្ឌ រដ្ឋបាលសហគមន៍កសិកម្មមៀនប៉ៃលិនបានអោយដឹងថា ទំនងជាមិនអាចទៅរួចទេ ព្រោះតែមិនទាន់ឃើញក្រុមហ៊ុនណាមួយទាក់ទងមកផ្ទាល់ ដើម្បីទិញផ្លែមៀនសម្រាប់នាំចេញនៅឡើយទេ ហើយពេលនេះផ្លែមៀនរបស់កសិករដល់ពេលប្រមូលផលទៀត៕

  • រាជរដ្ឋាភិបាល អនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេ អភិវឌ្ឍន៍វិស័យ ទេសចរណ៍

    រាជរដ្ឋាភិបាល អនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេ អភិវឌ្ឍន៍វិស័យ ទេសចរណ៍

    ភ្នំពេញ៖ រាជរដ្ឋាភិបាល អនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ តាមរយៈលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ហត្ថលេខាលើអារម្ភកថា នៃផែនការមេ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញលេញ ដល់ការអនុវត្តផែនការមេដ៏មានសារៈសំខាន់នេះ។ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិអន្តរជាតិ ជាប្រធានក្រុមការងារបច្ចេក និងឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ អភិវឌ្ឍទេសចរណ៍ ជាប្រធានលេខាធិការដ្ឋាន។ ផែនការមេនេះ ចាប់ផ្តើមដំណើរការរៀបចំនៅអំលុងខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាងទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។ ផែនការមេ ត្រូវបានការគាំទ្រ និងជំរុញយ៉ាងសកម្ម ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន…

  • ចិនទម្លាក់សហរដ្ឋអាមេរិកក្លាយជាប្រទេសមានក្រុមហ៊ុនច្រើនជាងគេក្នុងបញ្ជី Fortune Global 500 ដ៏ល្បីរបស់ពិភពលោក (មានវីដេអូ)

    ចិនទម្លាក់សហរដ្ឋអាមេរិកក្លាយជាប្រទេសមានក្រុមហ៊ុនច្រើនជាងគេក្នុងបញ្ជី Fortune Global 500 ដ៏ល្បីរបស់ពិភពលោក (មានវីដេអូ)

    អន្តរជាតិ៖ ចិនបានទម្លាក់អង់គ្លេស និងសហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានក្រុមហ៊ុនច្រើនជាងគេ ដែលជាប់ឈ្មោះក្នុងបញ្ជីក្រុមហ៊ុនរកចំណូលបានខ្ពស់ៗបំផុតលើពិភពលោកទាំង ៥០០ ហៅថា «Fortune Global 500» របស់ទស្សនាវដ្តី Fortune ។ យោងតាមលទ្ធផលនៃបញ្ជី Fortune Global 500 ប្រចាំឆ្នាំនេះ សហរដ្ឋអាមេរិកមិនមានក្រុមហ៊ុនធំជាងគេនៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Fortune នោះទេ ។ ប្រទេសចិនស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥០០ នៅលើពិភពលោក ដោយ ១២៩ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ឥឡូវនេះជាកម្មសិទ្ធិរបស់ជនជាតិចិន ខណៈដែលសហរដ្ឋអាមេរិកមានតែក្រុមហ៊ុន ១២១ ប៉ុណ្ណោះ នៅក្នុងបញ្ជី Fortune Global 500 ។ កាលពី ២០ ឆ្នាំមុន ប្រទេសចិនមានតែក្រុមហ៊ុនចំនួន ៨ ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងបញ្ជី Fortune Global 500 នេះបើវិលត្រឡប់ទៅកាលពីឆ្នាំ ១៩៩៩ ។ អ្វីដែលគួរអោយភ្ញាក់ផ្អើល! ប៉ុន្តែ, ការរង់ចាំ និងមានច្រើនទៀត ។ មានបញ្ជីមួយផ្សេងទៀតដែលខ្ញុំចង់និយាយ…

  • នៅឆមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានជាង៤១លានដុល្លារ កើនឡើង១១ភាគរយ (មានវីដេអូ)

    នៅឆមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានជាង៤១លានដុល្លារ កើនឡើង១១ភាគរយ (មានវីដេអូ)

    ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលសរុបបានជាង ៤១លានដុល្លារ មានការកើនឡើងជាង១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានប្រមាណ៣៦លានដុល្លារ ។ បើតាមរបាយការណ៍បានអោយដឹងថា ចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២១ ទទួលបានចំនួន១៦ម៉ឺន៧ពាន់១៤៨លាន៦៦ម៉ឺន៧ពាន់រៀល ឬស្មើនឹងប្រមាណ៤១លានដុល្លារ កើនឡើងជាង១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ១៤ម៉ឺន៧ពាន់៣៣៣លាន៣៩ម៉ឺន៨ពាន់រៀល ឬស្មើនឹងប្រមាណ៣៦លានដុល្លារ ។ ដោយឡែកប្រាក់ចំណេញដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន ៥ម៉ឺន៨៨១លាន១៧ម៉ឺន៤ពាន់រៀល ឬស្មើនឹងប្រមាណជាង១២.៧លានដុល្លារ កើនឡើង៨១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន៩ពាន់១៦០លាន៥១ម៉ឺន៩ពាន់ ឬស្មើនឹងប្រមាណ២លានដុល្លារ ។ សូមជម្រាបផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ៕