-
នៅត្រីមាសទី២ ឆ្នាំ២០២១ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Xiaomi កើនឡើង៦៤ភាគរយ (Video Inside)

-
នៅត្រីមាសទី២ ឆ្នាំ២០២១ ក្រុមហ៊ុន Tencent រកបានប្រាក់ចំណេញកើនឡើងជិត៣០ភាគរយ (Video Inside)

-
មន្ដ្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៖ ព្រលានយន្តហោះ ០៤កំពុងដំណើរការសាងសង់ថ្មី និងកែលម្អ ខណៈព្រលានមួយទៀតជាគម្រោងបង្កើតថ្មី (Video Inside)

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ បើទោះបីជាស្ថិតក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាមានព្រលានយន្តហោះចំនួន៤ កំពុងដំណើការសាងសង់ថ្មី និងកែលម្អ ហើយមួយទៀតជាគម្រោងបង្កើតថ្មី ដោយឡែកព្រលានយន្តហោះចាស់ៗផ្សេងៗទៀតមិនដំណើការទេ ក្រៅតែការចុះថតយន្តហោះតូចៗបែបរដ្ឋបាល។
-
ក្មួយៗ ក្រោយបញ្ចប់ការសិក្សាពីប្រទេសក្រៅរួច សូមចូលរួមកសាង និងអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើន

-
ស្រុកគោលដៅទាំង៦ ត្រូវបន្តចុះដល់ចម្ការកសិករផ្ទាល់ ដើម្បីប្រមូលទិញ មៀន តាង៉ែន ឲ្យអស់ពីចម្ការ

-
ក្រសួងសេដ្ឋកិច្ច នឹងដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

-
លោកបណ្ឌិត អ៊ិន ចាន់នី៖ ស្ថាប័នធនាគារនៅតែអាចបម្រើអតិថិជនរបស់ខ្លួនបាន តាមរយៈឌីជីថលទាំងការផ្ដល់ឥណទាន សេវាសន្សំ និងមធ្យោបាយទូទាត់ ទោះស្ថិតក្នុងបរិបទកូវីដ-១៩ (Video Inside)

-
បុរសម្នាក់ត្រូវរថយន្តកុងតឺន័រកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធម៏ នៅចំការដូង ខណ្ឌដង្កោ

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបានបេីកកៀរបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យដួលនិងកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៏ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃអង្គារ៍ ទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចមុខហាងនំបុ័ងស្ទឹងមានជ័យ តាមបណ្តាយផ្លូវ២១៧(ហៅផ្លូវចំការដូង) ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ជនរងគ្រោះមានឈ្មោះ ហន ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបេីកបររថយន្ត មានទីលំនៅភូមិទួលកំពតទីមួយ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(ស្លាប់នៅកន្លែងកើតហេតុ) ។
-
ក្រុមហ៊ុន Huawei រាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដ៏ធំបំផុតមិនធ្លាប់មាន

ចិន៖ ក្រុមហ៊ុន Huawei Technologies នាពេលថ្មីៗនេះបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន ដោយតួលេខនៅឆមាសទី ១ របស់ខ្លួនបានធ្លាក់ចុះជាង ២៩% ក្នុងឆ្នាំ២០២១នេះ ដោយសារតែការរឹតត្បិតរបស់សហរដ្ឋអាមេរិកទៅលើដំណើរការផ្គត់ផ្គង់បន្ទះឈីបសំខាន់ៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ។ ក្រុមហ៊ុនជើងឯកផ្នែកបច្ចេកវិទ្យាចិនមួយនេះបានបញ្ជាក់ថា ប្រាក់ចំណូលសម្រាប់ឆមាសទី ១ ឈានដល់ទឹកប្រាក់ ៣២០,៤ ពាន់លានយន់ ឬស្មើនឹង ៤៩,៥៦ ពាន់លានដុល្លារ។ ទោះយ៉ាងណា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានកើនឡើងដល់ ៩,៨% ពី ៩,២% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយប្រធានក្រុមហ៊ុន Huawei លោក Guo Ping ក៏បានឱ្យដឹងដែរថា Huawei នឹងបន្តវត្តមាននៅក្នុងវិស័យទូរស័ព្ទចល័ត ជាពិសេសគឺនឹងមកជាមួយនូវភាពជឿនលឿនជាបន្តបន្ទាប់ក្នុងការផលិតបន្ទះឈីប ហើយបល្ល័ង្កស្មាតហ្វូននឹងត្រលប់មកវិញ។ ការបញ្ជាក់នេះមានន័យថា ក្រុមហ៊ុន Huawei នឹងត្រឡប់មកវិញជាមួយនឹងស្មាតហ្វូនដ៏អស្ចារ្យបំផុតសម្រាប់វាយដណ្ដើមទីផ្សារវិញ ខណ:ដែលបច្ចុប្បន្ននៅក្នុងតារាង Top 5 ពុំមានវត្តមានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះឡើយ៕ ប្រភព៖ Reuters
-
នៅឆមាសទី១ ឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ កាត់បន្ថយការធ្វើដំណើររបស់អ្នកដំណើរប្រមាណ៤០ភាគរយ

អារ៉ាប់រួម៖ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ពិភពលោកសម្រាប់ការធ្វើដំណើរអន្តរជាតិនោះ នៅឆមាសទីមួយ ឆ្នាំ២០២១ បានកាត់បន្ថយការធ្វើដំណើររបស់អ្នកដំណើរប្រមាណ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ មានមនុស្សចំនួន៨៦.៤លាននាក់ មុនពេលផ្ទុះជំងឺរាតត្បាតនៅឆ្នាំ ២០១៩ ដែលបានក្លាយជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ពិភពលោក ចាប់តាំងពីបានវ៉ាដាច់អាកាសយានដ្ឋានអន្តរជាតិ Heathrow ទីក្រុងឡុងដ៍ កាលពី៧ឆ្នាំមុន។ ចំណែកឯការធ្លាក់ចុះខាងលើនេះវិញ បានកើតឡើងដោយសារតែវីរុសបំប្លែងខ្លួនថ្មី Delta រីករាលដាលកាន់តែច្រើន ដោយបានកាត់ផ្តាច់ប្រភពទីផ្សារធំបំផុតរបស់មជ្ឈមណ្ឌលនេះ ហើយបន្តរាំងស្ទះដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ យ៉ាងណាមិញ នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ លោក Paul Griffiths នៅតែមានភាពសុទិដ្ឋិនិយមចំពោះចំណុចឆ្លងកាត់ខាងកើត-ខាងលិចដ៏សំខាន់ នៅពេលដែលអាជ្ញាធរបានបើកដំណើរការផ្លូវសំខាន់ៗរបស់ទីក្រុងឌូបៃ ទៅឧបទ្វីបឥណ្ឌា និងអង់គ្លេស។ អ្នកដំណើរចំនួន១០.៦លាននាក់ ដែលបានឆ្លងកាត់អាកាសយានដ្ឋានក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះនៅតែមានភាពវិជ្ជមាន៕ ប្រភព៖ CNA