-
ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ជាង៤,៦៨៦លានដុល្លារក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ

-
អតិថិជននៅខេត្តព្រះសីហនុជាច្រើនបង្ហាញការគាំទ្រផ្លែមៀនប៉ៃលិនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

-
ការនាំចេញចិនកើនលឿនខ្លាំង លើសការរំពឹងទុក ក្នុងខែសីហា

ទំហំពាណិជ្ជកម្មបរទេសរបស់ចិនបានកើនឡើងយ៉ាងខ្លាំង នៅក្នុងខែសីហា ឆ្នាំ២០២១ ដែលឆ្លុះបញ្ចាំងពីតម្រូវការពិភពលោកដ៏រឹងមាំ នេះបើតាមអគ្គនាយកដ្ឋានពន្ធគយរបស់ចិន បង្ហាញនាថ្ងៃទី៧ កញ្ញានេះ។ ប្រភពថា ទំហំនាំចូលនិងនាំចេញ កាលពីខែសីហា បានឈានដល់៥៣០.៣ពាន់លានដុល្លារអាមេរិក កើនឡើង២៨.៨ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ ការនាំចេញពីប្រទេសនាំចេញធំបំផុតរបស់ពិភពលោកមួយនេះ ក្នុងខែសីហាបានកើនឡើងក្នុងអត្រាលឿនជាងការរំពឹងទុក ២៥,៦ ភាគរយ ធៀបនឹងឆ្នាំមុន ហើយក៏កើនឡើង ១៩,៣ ភាគរយ ធៀបនឹងខែកក្កដា ដែលបង្ហាញពីភាពងើបឡើងវិញជាបណ្តើរៗ នៅក្នុងវិស័យឧស្សាហកម្មរបស់ចិន៕ ប្រភពពី cgtn
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំក្រុមប្រឹក្សា ជាតិប្រាក់ឈ្នួលអប្បបរមា លើកទី២ ឆ្នាំទី១

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Zoom)។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ថ្លែងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដើរតួនាទីជាយន្តការត្រីភាគីក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នឹងទទួលបានការទទួលស្គាល់ដោយទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធថា ជាយន្តការដ៏គំរូមួយប្រកបដោយតម្លាភាព និងមានការចូល រួមពីគ្រប់ភាគី ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងសុខុមាលភាពរបស់កម្មករនិយោជិត។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បញ្ជាក់ថា ទោះបីជា យន្តការត្រីភាគីនេះទទួលបានវឌ្ឍនភាពជាទីមោទនៈនាពេលកន្លងមកក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងកែលម្អយន្តការនេះជាប្រចាំដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលមានការផ្លាស់ប្តូរយ៉ាងឆាប់ រហ័ស។ អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងរបាយការណ៍ស្តីពី “ប្រាក់ឈ្នួលនៅលើពិភពលោក ឆ្នាំ២០២០-២០២១” បានផ្តល់អនុសាសន៍ថា ៖ «ការកែសម្រួលប្រាក់ឈ្នួលទាមទារឲ្យមានការរក្សាតុល្យភាព និងធានាដល់ការរក្សាបានការងារ…
-
លោក ស៊ី ជីនពីង៖ ចិននឹងបង្កើតផ្សារហ៊ុនទៅទីក្រុងប៉េកាំង

-
ឱកាសពិសេសទទួលបានអាហារូបករណ៍ជំនាញវិជ្ជាជីវៈវគ្គខ្លី

-
រយៈពេល៨ខែ ឆ្នាំ២០២១ ការនាំចេញអង្កររបស់កម្ពុជាមានចំនួន៣៤ម៉ឺន៣ពាន់៤៤៧តោន បន្តធ្លាក់ចុះជាង ២៣% (Video Inside)

-
ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវា ដែលនឹងលើកកម្ពស់បរិស្ថាន សម្រាប់ការវិនិយោគ

-
រយៈពេល៨ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានកំណើនចំនួន ៨៩,៦៨% ពីការនាំចេញកសិផល (Video Inside)

-
សមាគមទេសចរណ៍ស្នើអោយរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ដាក់វិស័យនេះទៅក្នុងវិស័យសេវាកម្ម ដើម្បីទទួលបានកម្ចីផ្សេងៗក្នុងស្តាវិស័យនេះឡើងវិញ (Video Inside)
