Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អគ្គនាយកដ្ឋានពន្ធដារដាក់អោយប្រើប្រាស់កម្មវិធីបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃ (មានវីដេអូ)

    អគ្គនាយកដ្ឋានពន្ធដារដាក់អោយប្រើប្រាស់កម្មវិធីបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃ (មានវីដេអូ)

    ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​បង់ប្រាក់​ពន្ធ​លើ​មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃ រួមទាំង​ផ្តល់​សេវា​ដឹកជញ្ជូនលតាបត្រដល់ទីកន្លែងរបស់ម្ចាស់យានជំនិះ​តែ​ម្តង ។ ម្ចាស់យានជំនិះជាអ្នកជាប់ពន្ធដែលមានមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ អាច​បង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃក្នុងកម្មវិធី “GDT Taxpayer App” ដែល​បង្កលក្ខណៈកាន់តែងាយស្រួល និងឆាប់រហ័សធ ដោយមិនចាំបាច់ទៅបង់ប្រាក់ពន្ធនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមសាខាធនាគារពាណិជ្ជ ដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ និងមិនចាំបាច់ទៅយកលតាបត្រនៅទីកន្លែងបង់ប្រាក់ពន្ធទៀតនោះឡើយ ។ បន្ទាប់ពីម្ចាស់យានជំនិះបានបង់ប្រាក់ពន្ធតាមកម្មវិធីនេះរួចរាល់ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការដឹកជញ្ជូន​លតាបត្រនោះ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះតែម្តង ។ អត្ថប្រយោជន៍នៃកម្មវិធីបង់ប្រាក់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃ កម្មវិធីនេះ នឹងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់យានជំនិះជាអ្នកជាប់ពន្ធ ក្នុងការពិនិត្យមើលព័ត៌មានយានជំនិះដែលបានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពរួចរាល់ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យយានជំនិះរបស់អគ្គនាយកដ្ឋានពន្ធដារ ។ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំរបស់ខ្លួន ដោយមិនចាំបាច់បំពេញព័ត៌មានក្នុងទម្រង់លិខិតប្រកាសពន្ធ ។ ចំណេញពេលវេលា ដោយមិនចាំបាច់អញ្ជើញទៅបង់ប្រាក់ពន្ធនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬ សាខាធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ។ ស្នើសុំ និងទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធ ជាទម្រង់ឌីជីថល (E-Card) ភ្លាមៗ ។ ទទួលបានលតាបត្រពន្ធមធ្យោបាយប្រចាំឆ្នាំ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះ ។ ទទួលបាននូវសេចក្តីជូនដំណឹងផ្សេងៗដូចជា៖ កាលបរិច្ឆេទនៃការប្រកាសបង់ពន្ធ កាលបរិច្ឆេទនៃការផុត កំណត់ការបង់ប្រាក់ពន្ធ…

  • រយៈពេល៧ខែ ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករចេញបានជាង៣០ម៉ឺនតោន ថយចុះប្រមាណ២៧.២៧ភាគរយ (មានវីដេអូ)

    រយៈពេល៧ខែ ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករចេញបានជាង៣០ម៉ឺនតោន ថយចុះប្រមាណ២៧.២៧ភាគរយ (មានវីដេអូ)

    ភ្នំពេញ៖ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំអង្ករចេញបានចំនួន៣០ម៉ឺន៩ពាន់៨៦៥តោន មានការថយចុះចំនួន១១ម៉ឺន៦ពាន់២០៨តោន ឬប្រមាណ២៧,២៧% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៧ខែ ឆ្នាំ២០២០ ដែលការនាំចេញអង្ករនៅពេលនោះ មានចំនួន៤២ម៉ឺន៦ពាន់៧៣តោន ។ ដោយឡែកការនាំចេញអង្ករក្នុងខែកក្កដា ឆ្នាំ២០២១នេះ មានចំនួន២ម៉ឺន៩ពាន់៤១៥តោន ដែលកើនឡើងចំនួន១ម៉ឺន២តោន ឬ៣,៥៣% បើធៀបនឹងខែកក្កដា ឆ្នាំ២០២០ ដែលមានចំនួនតែ២ម៉ឺន៨ពាន់៤១៣តោនប៉ុណ្ណោះ ។ ក្នុងចំណោមការនាំចេញទាំងនោះ រួមមានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន២១ម៉ឺន៤ពាន់៩៦៨តោន ស្មើនឹង៦៩,៣៧% អង្ករសគ្រប់ប្រភេទមានចំនួន៨ម៉ឺន៨ពាន់៧០២តោន ស្មើនឹង២៨,៦៣% និងអង្ករចំហុយមានចំនួន៦ពាន់១៩៥តោន ស្មើនឹង២% ។ ការនាំអង្ករចេញរបស់កម្ពុជា គឺធ្វើឡើងទៅកាន់គោលដៅសហភាពអឺរ៉ុបចំនួន២១ប្រទេស មានបរិមាណសរុប៧ម៉ឺន៧ពាន់៧៨៦តោន ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន១៥ម៉ឺន៣ពាន់៩២១តោន  ទិសដៅអាស៊ានចំនួន៥ប្រទេសមានបរិមាណសរុបចំនួន២ម៉ឺន៩ពាន់៤៥៣តោន និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប៤ម៉ឺន៨ពាន់៧០៥តោន ។ ចំណែកក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន៥៨ក្រុមហ៊ុន ។ ចំពោះការនាំចេញស្រូវក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ ការនាំចេញស្រូវមានចំនួន២លាន៨ពាន់២៤១តោន ទៅកាន់ប្រទេសវៀតណាម ដែលមានការកើនឡើងចំនួន៩០ម៉ឺន៧៦៦តោន ឬ៨១,៣៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន១លាន១សែន៧ពាន់៤៧៥តោន ៕

  • វិស័យកសិកម្ម នៅតែជាវិស័យដែលកម្ពុជាត្រូវពឹងផ្អែក

    វិស័យកសិកម្ម នៅតែជាវិស័យដែលកម្ពុជាត្រូវពឹងផ្អែក

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព ថាវិស័យកសិកម្ម នៅតែជាវិស័យដែលកម្ពុជាត្រូវពឹងផ្អែក។

  • យើងមានសាច់ប្រាក់សន្សំ ដែលអាចទូទាត់បានភ្លាមៗ នៅពេលដែលយើងចុះកិច

    យើងមានសាច់ប្រាក់សន្សំ ដែលអាចទូទាត់បានភ្លាមៗ នៅពេលដែលយើងចុះកិច

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព ថា យើងមានសាច់ប្រាក់សន្សំ ដែលអាចទូទាត់បានភ្លាមៗ នៅពេលដែលយើងចុះកិច។

  • នៅត្រីមាសទី២ ឆ្នាំ២០២១នេះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Samsung កើនឡើងជាង៧៣ភាគរយ

    នៅត្រីមាសទី២ ឆ្នាំ២០២១នេះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Samsung កើនឡើងជាង៧៣ភាគរយ

    កូរ៉េខាងត្បូង៖ ក្រុមហ៊ុន​ Samsung Electronics បាន​រាយការណ៍ថា ​ប្រាក់​ចំណេញ​​សុទ្ធ​របស់​ខ្លួន​បាន​កើន​ឡើង​ជាង៧០ភាគរយ​នៅក្នុង​ត្រីមាស​ទី ២ ឆ្នាំ២០២១នេះ ដោយសារ​តែ​ការកើនឡើង​តម្លៃ​បន្ទះ​ឈីប​ក្នុងពេល​ដែល​តម្រូវកា​រអំឡុងវិបត្តិ​កូ​វីដ១៩​នៅតែ​បន្ត​កើនឡើង ​។​ ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​ធំ​ជាង​គេ​បំផុត​របស់​ពិភពលោក​ បានមើល​ឃើញពី​ប្រាក់ចំណេញ​សុទ្ធ​កើនឡើង៧៣,៤ភាគរយ ​ស្មើនឹងទឹកប្រាក់៩,៦ទ្រីលាន​វ៉ុន ឬប្រមាណ៨,៤ពាន់​លាន​ដុល្លារ​ ​សម្រាប់​រយៈពេល​ពី​ខែ​​មេសា​ ដល់​ខែ​មិថុនាកន្លងទៅ ​។​ ប្រាក់ចំណេញ​ប្រតិបត្តិការ​បាន​កើនឡើង​៥៤,៣ភាគរយ ​ស្មើនឹង១២,៦ទ្រី​លាន​វ៉ុន ខណៈដែលប្រាក់ចំណូលក៏បានកើនឡើង២០ភាគរយ ដល់ទឹកប្រាក់៦៣,៧ទ្រីលានវ៉ុន ។​ ​ជាមួយគ្នានេះ ក្រុមហ៊ុន​បាន​សន្មត់​កំណើន​ប្រាក់ចំណេញ ​គឺ​ដោយសារ​លក្ខខណ្ឌ​ទីផ្សារ​អំណោយផល​សម្រាប់​បន្ទះ​ឈីប​អង្គចងចាំ ដោយ​កត់សម្គាល់ឃើញ​ប្រាក់ចំណេញ​មាន​ភាពប្រសើរឡើង​ ដោយសារ​ការ​​នាំចេញ​អង្គ​ចងចាំ​លើសពី​ការនាំ​ចេញ​មុនៗ ហើយ​ការកើនឡើង​តម្លៃ​គឺ​ខ្ពស់​ជាង​ការរំពឹងទុក ៕ ប្រភព៖ CNA

  • ប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple កើនឡើងជិតទ្វេដង ដោយសារកំណើននៃការលក់ទូរស័ព្ទ iPhone និងសេវាកម្មឌីជីថល

    ប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple កើនឡើងជិតទ្វេដង ដោយសារកំណើននៃការលក់ទូរស័ព្ទ iPhone និងសេវាកម្មឌីជីថល

    អន្តរជាតិ៖ ប្រាក់ចំណេញ​របស់ក្រុមហ៊ុន Apple ​នៅ​ដំណាច់ត្រីមាស​ចុងក្រោយ ​បាន​កើនឡើង​ជិត​ទ្វេ​ដង ​គឺ ២១,៧ ពាន់​លាន​ដុល្លារ ដោយសារ​តែកំណើន​នៃ​ការលក់​ទូរស័ព្ទ iPhone និង​សេវាកម្ម​ឌីជីថល ​។​ នាយក​ប្រតិបត្តិ​របស់ក្រុមហ៊ុន Apple លោក ​Tim Cook បាននិយាយថា កំណើននៃការលក់ដ៏រឹងមាំរបស់ Apple បានកើតមានឡើងដោយសារតែប្រទេសចិន ជាទីដែលមានអតិថិជនកំពុងមានការទិញកើនឡើងនូវគ្រឿងបរិក្ខាបន្ថែម ក្នុងនោះរួមមាននាឡិការឆ្លាតវៃភ្ជាប់ជាមួយទូរស័ព្ទ iPhones របស់ពួកគេជាដើម ។ លោក Cook បន្ថែម​ថា ​ការបន្ធូរបន្ថ​យ​ការបិទ​ខ្ទប់​បាន​ជួយ​ជំរុញ​ការចំណាយ​របស់​អ្នក​ប្រើប្រាស់​នៅ​តាម​តំបន់​ជាច្រើន​នៃ​ពិភពលោក ដោយ​ក្រុមហ៊ុន Apple ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​រឿងនេះ ​។ ​បើតាមលោក ​Tim Cook នៅ​ត្រីមាស​នេះ ​បាន​ឃើញ​នូវ​សុទិដ្ឋិនិយម​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​អតិថិជន​នៅ​សហរដ្ឋ​អាមេរិក ​និង​នៅ​ជុំវិញ​ពិភពលោក ដោយ​ជំរុញ​ក្តីសង្ឃឹម​ជាថ្មី​សម្រាប់​អនាគត​ប្រសើរ​ឡើង ​និង​សម្រាប់​ការច្នៃប្រឌិត​ទាំងអស់ គឺ​ពិតជា​អាច​ធ្វើទៅបាន ​។ យើង​រីករាយ​ណាស់​ដែល​បច្ចេកវិទ្យា​របស់​យើង​បាន​បន្ត​ដើរតួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការរក្សា​ការផ្សារភ្ជាប់​អតិថិជន​របស់​យើង​ ៕ ប្រភព៖ CNA

  • កម្ពុជារកចំណូលបានជិត៣០០លានដុល្លារ ពីការនាំចេញកង់នៅឆមាសទី១ ឆ្នាំ២០២១

    កម្ពុជារកចំណូលបានជិត៣០០លានដុល្លារ ពីការនាំចេញកង់នៅឆមាសទី១ ឆ្នាំ២០២១

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា នៅឆមាសទី១ ឆ្នាំ២០២១នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនា ប្រទេសកម្ពុជា ទទួលបានចំណូលជិត៣០០លានដុល្លារពីការនាំចេញកង់ ។ នៅឆមាសទី១ឆ្នាំនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញកង់អគ្គិសនីបានចំនួន៣៤កង់ និងទទួលបានចំណូលចំនួន៤ម៉ឺន៥ពាន់២៨៧ដុល្លារ ។ ទីផ្សារគោលដៅដែលកម្ពុជានាំចេញកង់ រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៉ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា -ល- ។ ជាក់ស្ដែង ពេញមួយឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន៥២៧លាន៨ម៉ឺន២ពាន់២២៨ដុល្លារ កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ការនាំចេញកង់ពីកម្ពុជានៅតែមានកំណើនគួរឲ្យកត់សម្គាល់ បានន័យថា ទោះជួបវិបត្តិកូវីដ-១៩ ក៏ការនាំចេញកង់នៅតែជំនះបានឧបសគ្គនេះ ។ ឯកឧត្តមបន្តថា ជាការពិតបញ្ហាកូវីដ-១៩បានជះឥទ្ធិពលទៅវិស័យជាច្រើននៅទូទាំងពិភពលោក…

  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ចុះអនុស្សរណៈយោគយល់គ្នា ជាមួយធនាគារជាតិនៃកម្ពុជា

    បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ចុះអនុស្សរណៈយោគយល់គ្នា ជាមួយធនាគារជាតិនៃកម្ពុជា

    បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ចុះអនុស្សរណៈយោគយល់គ្នា ជាមួយធនាគារជាតិនៃកម្ពុជា ស្តីពី កម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកគ្រប់គ្រងការវិនិយោគ៕

  • ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla កើនឡើង៩៨% នៅត្រីមាសទី២ ឆ្នាំ២០២១ ខ្ពស់ជាងការព្យាករណ៍របស់អ្នកវិភាគ (មានវីដេអូ)

    ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla កើនឡើង៩៨% នៅត្រីមាសទី២ ឆ្នាំ២០២១ ខ្ពស់ជាងការព្យាករណ៍របស់អ្នកវិភាគ (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុន Tesla Inc បានប្រកាសពីប្រាក់ចំណេញរបស់ខ្លួននៅត្រីមាសទី២ ឆ្នាំ២០២១នេះ ដោយទទួលបានច្រើនជាងការរំពឹងទុក ដោយសារតែការលក់រថយន្តអគ្គិសនីដែលមានតម្លៃទាប ។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ ក្រុមហ៊ុន Tesla លក់រថយន្តបានចំនួន២០ម៉ឺន១ពាន់២៥០គ្រឿង និងផលិតបាន ២០ម៉ឺន៦ពាន់៤២១គ្រឿង ដោយរថយន្តអគ្គិសនី Model 3 និង Model Y លក់ដាច់ជាងគេ ។ នៅក្នុងត្រីមាសទី២ឆ្នាំនេះ ក្រុមហ៊ុន Tesla រកប្រាក់ចំណូលបានរហូតដល់១១.៩៦ពាន់លាន ដុល្លារ ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ ក្នុងចំនួន១១.៣០ពាន់លានដុល្លារ ខណ:ដែលប្រាក់ចំណេញសុទ្ធមានចំនួន១.១៤ពាន់លានដុល្លារ ហើយវាក៏ជាលើកដំបូងផងដែរសម្រាប់ Tesla ដែលទទួលបានប្រាក់ចំណេញលើសពី១ពាន់លានដុល្លារ ចាប់ពីតាំងពីឆ្នាំ២០១៩មក ៕ ប្រភព៖ Reuters

  • រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍

    រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ  និងលើកស្ទួយវិស័យទេសចរណ៍

    រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩៕