-
អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាទទួលបានអ្នកដំណើរចំនួន១១ម៉ឺន៥ពាន់៣៥៣នាក់ ស្មើនឹង៤ពាន់១៣៤ជើងក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ (មានវីដេអូ)

ភ្នំពេញ៖ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍អោយដឹងថា រយៈពេល៥ខែដើមឆ្នាំ២០២១នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាទទួលបានអ្នកដំណើរចំនួន១១ម៉ឺន៥ពាន់៣៥៣នាក់ ស្មើនឹង៤ពាន់១៣៤ជើង ខណៈដែលការដឹកជញ្ជូនទំនិញមានចំនួន ២ម៉ឺន២ពាន់៩៧៣តោន ។ ឯកឧត្តមបានអោយដឹងទៀតថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា នៅរយៈពេល៥ខែដើមឆ្នាំ២០២១នេះ មានការធ្លាក់ចុះ៩២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ។ ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានសម្លឹងឃើញនូវការកើនឡើងមកវិញ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ ។ ឯកឧត្តមបន្តថា បើយើងធៀបការដឹកជញ្ជូនតាមផ្លូវអាកាសនៅរយៈពេល៥ខែដើមឆ្នាំ២០២១នេះ ទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ឃើញថា កានការធ្លាក់ចុះ៩២% យើងមិនទាន់ឃើញមានកំណើនវិញទេ ប៉ុន្តែបើមើលការដឹកជញ្ជូនទំនិញវិញឡើង ពីមុនធ្លាក់ចុះជាង៦០% នៅឆ្នាំ២០២០ ឥឡូវនេះបើយើងគិត៥ខែ ឃើញថយចុះតែជាង៣០%ទេ ។ ឯកឧត្តមបន្ថែមថា ការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ដោយសារការកើនឡើងនៃការប្រើប្រាស់ទំនិញច្រើន ដូចជាទំនិញតាមអនឡាញ និងការដឹកជញ្ជូនទំនិញផ្សេងទៀត រួមទាំងការដឹកជញ្ជូនវ៉ាក់សាំង និងបរិក្ខាពេទ្យជាដើម ។ ឯកឧត្តមបញ្ជាក់ទៀតថា តាមការព្យាការណ៍ការធ្វើដំណើរតាមផ្លូវអាកាស អាចនឹងល្អប្រសើរឡើងវិញនៅឆ្នាំ២០២៣ខាងមុខនេះ ។ ដោយឡែកបើតាមការរំពឹងរបស់ក្រុមហ៊ុនផលិតយន្ដហោះធំៗ២ គឺ Boeing និង Airbus ការហោះហើរមានប្រក្រតីភាពឡើងវិញអាចក្នុងអំឡុងឆ្នាំ២០២៣-២០២៤ ៕
-
រោងចក្រកាត់ដេរ និងផលិតកាបូបចំនួន ៤ត្រូវបានអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា ដែលអាចបង្កើតការងារបានជាង ៨ពាន់នាក់

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០កក្កដាឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ ជាមួយទុនវិនិយោគ៥១លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៨ពាន់១៥៥នាក់។ ក្រុមហ៊ុនទាំង៣រួមមាន ទី១ ក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD លើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ គម្រោងនោះមានទុនវិនិយោគប្រមាណ២លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៧៦កន្លែង។ ទី២ ក្រុមហ៊ុន REMSTEX FASHION CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ គម្រោងនោះ មានទុនវិនិយោគប្រមាណ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៩២៩កន្លែង។ ទី៣ ក្រុមហ៊ុន TOP FORM (CAMBODIA) MANUFACTURING COMPANY LIMITED លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ គម្រោងនោះមានទុនវិនិយោគប្រមាណ៩លាន៥សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១ពាន់៨៥០កន្លែង។ ទី៤…
-
ក្រុមហ៊ុនចិន Tencent ចាយប្រាក់ជិត១.៣ពាន់លានដុល្លារទិញយកក្រុមហ៊ុនអង់គ្លេស Sumo ដើម្បីលើកកម្ពស់ការផលិតហ្គេមអោយកាន់តែខ្លាំង (មានវីដេអូ)

អង់គ្លេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ធែនសេន (Tencent) ប្រកាសថា ខ្លួនបានព្រមព្រៀងទិញយកក្រុមហ៊ុនផលិតហ្គេមរបស់អង់គ្លេស Sumo Group ក្នុងតម្លៃ៩១៩លានផោន ឬស្មើនឹង១.២៧ពាន់លានដុល្លារអាមេរិក ។ Sumo Group ជាក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយ ដែលកន្លងមកបានផលិតផលហ្គេមជាច្រើនអោយទៅក្រុមហ៊ុន Sony និង Microsoft ជាដើម ។ ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sumo Group លោក ខាល់ ខាវើ (Carl Cavers) បាននិយាយថា យើងសប្បាយរីករាយខ្លាំងណាស់ដែលបានរួមការងារជាមួយក្រុមហ៊ុន ធែនសេន ហើយយើងអាចនឹងសោកស្តាយខ្លាំងផងដែរ បើសិនជាមិនទទួលយកឱកាសដ៏ល្អមួយនេះ ។ យើងនៅតែបន្តការងាររបស់ខ្លួនដដែល ប៉ុន្តែយើងនឹងចែករំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមក ជាពិសេសយើងនឹងសាងនូវសមិទ្ធផលថ្មីៗរួមគ្នាជាច្រើនទៀត ។ គួរកត់សម្គាល់ ក្រុមហ៊ុន ធែនសេន ត្រូវបានគេដឹងថា មានចំណែកហ៊ុនចំនួន៨.៧៥ភាគរយនៅក្នុងក្រុមហ៊ុន Sumo Group មុនពេលប្រកាសទិញ ។ ដោយឡែកនៅក្នុងកិច្ចព្រមព្រៀងទិញនេះគឺត្រូវបានគេដឹងថា ធែនសេន បានស្នើសុំទិញ៤៣ភាគរយបន្ថែមទៀត ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំ ៕ ប្រភព៖ Reuters
-
តម្លៃប្រេងកំពុងស្ថិតក្រោមសម្ពាធ ក្រោយអង្គការ OPEC ព្រមព្រៀងគ្នាជំរុញផលិតកម្មប្រេង (មានវីដេអូ)

អន្តរជាតិ៖ តម្លៃប្រេងបានចាប់ផ្តើមធ្លាក់ចុះខ្លាំង បន្ទាប់ពីអង្គការប្រទេសនាំចេញប្រេង អូពិច (OPEC) និងប្រទេសមិនមែន អូពិច ដែលមានឈ្មោះថា អូពិច ផ្លាស់ (OPEC Plus) បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំតាមអ៊ិនធើណិត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដើម្បីជំរុញផលិតកម្មប្រេង៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលតម្រូវការកើនឡើង ។ ទន្ទឹមនេះ អង្គការ អូពិច និងសម្ព័ន្ធមិត្តមិនមែន អូពិច ក៏បានឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ដំណាក់កាលនៃការផលិតប្រេង៥,៨លានបារ៉ែលក្នុងមួយថ្ងៃ នៃការផលិតប្រេងនៅត្រឹមខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ដោយផ្អែកលើលក្ខខណ្ឌទីផ្សារផងដែរ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការ អូពិច ផ្លាស់ បាននិយាយថា បណ្តាប្រទេសនានាបានព្រមព្រៀងក្នុងការកែតម្រូវផលិតកម្មរួមរបស់ពួកគេចាប់ពីខែសីហាខាងមុខ ហើយបន្ទាប់មកវាយតម្លៃការអភិវឌ្ឍទីផ្សារ និងការអនុវត្តរបស់ប្រទេសដែលចូលរួមនៅក្នុងខែធ្នូ ។ កិច្ចប្រជុំនេះបានកត់សម្គាល់ពីការពង្រឹងមូលដ្ឋានគ្រឹះទីផ្សារ ដែលកំពុងបន្តដោយមានតម្រូវការប្រេងបង្ហាញពីសញ្ញានៃការកែលំអ និងភាគហ៊ុនរបស់ OECD ធ្លាក់ចុះ ខណៈការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែបន្តកើតមាននៅតំបន់ភាគច្រើននៃពិភពលោក ដោយមានជំនួយពីការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ៕ Reuters
-
នៅឆមាសទី១ ឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាកើនឡើង០,៩ភាគរយ (មានវីដេអូ)

កម្ពុជា៖ ទោះនៅក្នុងបរិបទនៃការរីករាលដាលកូវីដ១៩ ប៉ុន្តែការនាំចេញផលិតផលកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅតែមានការកើនឡើងនៅក្នុងរយៈពេលមួយឆមាសទីមួយដើមឆ្នាំ២០២១ ។យោងតាមរបាយការណ៍ពន្ធគយនៅឆមាសទីមួយដើមឆ្នាំ២០២១នេះ បានអោយដឹងថា ការនាំចេញផលិតផលកាត់ដេរមានទឹកប្រាក់ចំនួន៤.៧២១,៤លានដុល្លារ កើនឡើងប្រមាណ ៤០,១លានដុល្លារ ស្មើនឹង០,៩ភាគរយ ។ បើតាមរបាយការណ៍ដដែលនេះ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំ ខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានទឹកប្រាក់ចំនួន១.៨៩៩,៧លានដុល្លារ កើនឡើងប្រមាណ៦៣២,៥លានដុល្លារ ស្មើនឹង ៤៩,៩ភាគរយ ។របាយការណ៍ខាងលើនេះបានអោយដឹងទៀតថា កំណើនល្អប្រសើរនៃការនាំចេញផលិត ផលវិនិយោគ មិនមែនកាត់ដេរបាន ឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា ៕ ប្រភព៖ រស្មីកម្ពុជា
-
កិច្ចប្រជុំ តាមប្រព័ន្ធ Video ជាមួយ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ

-
ឯកឧត្តម ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១

-
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន

-
Samsung គ្រោងបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយទៀតនៅសហរដ្ឋអាមេរិក ក្រោមទុនវិនិយោគ១៧ពាន់លានដុល្លារ (មានវីដេអូ)

អាមេរិក៖ វិបត្តិកង្វះបន្ទះឈីបបានធ្វើអោយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងរថយន្តជាច្រើននៅលើពិភពលោកជួបបញ្ហា ដូច្នេះហើយទើបក្រុមហ៊ុនជាច្រើនបាននាំគ្នាសម្រុកទៅបង្កើតរោងចក្រនៅក្នុងសហរដ្ឋអាមេរិក ដោយសារវាមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ និងដឹកជញ្ជូន ។ ជាក់ស្តែងក្រុមហ៊ុន Samsung Electronics បានស្នើសុំតាមផ្លូវច្បាប់ក្នុងការបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយទៀត ក្នុងតំបន់ Williamson County រដ្ឋតិចសាស់ ក្រោមទុនវិនិយោគ១៧ពាន់លានដុល្លារ និងផ្ដល់ឱកាសការងារថ្មីរហូតដល់១ម៉ឺន៨រយនាក់ ខណៈបច្ចុប្បន្នមានរោងចក្រមួយរួចទៅហើយនៅក្នុងរដ្ឋអូស្ទីន ។ យោងតាមឯកសារផ្លូវការដែលបានចេញផ្សាយជាសាធារណៈបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់កូរ៉េខាងត្បូងនេះ កំពុងរត់ការលើផ្នែកបង់ពន្ធ ដោយតាម ការបញ្ជាក់គឺនឹងត្រូវបង់ក្នុងរង្វង់ប្រាក់ប្រមាណ៨០លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ខណៈដែល Samsung គ្រោងនឹងចាប់ផ្ដើមដំណើរការផលិតបន្ទះឈីបនៅចុងឆ្នាំ២០២៤ ខាងមុខ ៕ ប្រភព៖ Reuters
-
កង្វះគោលនយោបាយ និង ស្ថានីយ៍សាកថ្មកំពុងធ្វើអោយប៉ះពាល់ទៅដល់ទីផ្សាររថយន្តអគ្គិសនីនៅវៀតណាម (មានវីដេអូ)

វៀតណាម៖ កង្វះគោលនយោបាយក្នុងការជំរុញការផលិតអាគុយ និងបណ្តាញស្ថានីយ៍សាកថ្មកំពុងធ្វើអោយប៉ះពាល់ទៅដល់ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណាម ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមមិនទាន់មានគោលនយោបាយគាំទ្រពិតប្រាកដសម្រាប់រថយន្តអគ្គិសនីនៅឡើយទេ ។ ជាមួយគ្នានេះ អ្នកជំនាញក៏បាននិយាយដែរថា កង្វះគោលនយោបាយជាប្រព័ន្ធ ដើម្បីគាំទ្រឧស្សាហកម្មទាក់ ទងនឹងការផលិតអាគុយកំពុងក្លាយជាបញ្ហា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយ៍សាកថ្ម ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រុមហ៊ុនផលិតរថយន្ត VinFast គ្រោងនឹងដោះស្រាយបញ្ហាប្រឈមទាំងនេះជាមួយនឹងផែនការបង្កើតស្ថានីយ៍សាកថ្មចំនួនជាង ២ ពាន់កន្លែងនៅទូទាំងប្រទេសនៅចុងឆ្នាំ២០២១នេះ ។ គួរកត់សម្គាល់ កាលពីចុងខែមីនាឆ្នាំនេះ ក្រុមហ៊ុនផលិតរថយន្ត VinFast បានចាប់ផ្តើមទទួលយកការបញ្ជាទិញជាមុន សម្រាប់រថយន្តអគ្គិសនីដំបូងរបស់ខ្លួន ហើយការបញ្ជាទិញច្រើនជាង៤ពាន់ត្រូវបានដាក់លក់នៅថ្ងៃដំបូង ៕ ប្រភព៖ VNExpress