-
បច្ចុប្បន្នការកែច្នៃបំណែកសំណល់ចាស់ៗចេញពីគ្រឿងកង់ ម៉ូតូ រថយន្ត ទៅជាសម្ភារៈប្រើប្រាស់ថ្មីៗកំពុងរីកដុះដាលឡើង ក្នុងគោលដៅជួយកាត់បន្ថយកាកសំណល់ទៅក្នុងបរិស្ថាន (មានវីដេអូ)

-
ប្រធានផ្នែកបច្ចេកវិទ្យារបស់ Alibaba ៖ នៅឆ្នាំក្រោយ នឹងមានរថយន្តបើកបរដោយស្វ័យប្រវត្តិចំនួន១ពាន់គ្រឿងដឹកទំនិញជូនអតិថិជននៅក្នុងប្រទេសចិន (មានវីដេអូ)

ចិន៖ ប្រធានបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Alibaba លោក Cheng Li បានប្រកាសថា នៅឆ្នាំ២០២២ខាងមុខ នឹងមានរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Cainiao ចំនួន១ពាន់គ្រឿង ដឹកទំនិញជូនអតិថិជនក្នុងប្រទេសចិន ហើយវានឹងកើនឡើងជាបន្តបន្ទាប់ ។ ការអះអាងបែបនេះរបស់លោក Cheng Li បានកើតមានឡើងស្របពេលដែលក្រុមហ៊ុនលក់ទំនិញយក្ស និងបច្ចេកវិទ្យារបស់ចិនមួយនេះ បានប្រកាសនឹងបង្កើតរថយន្តដឹកទំនិញបើកបរដោយស្វ័យប្រវត្តិ ក្នុងការជួយសម្រួលដល់ការងារដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន Cainiao ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ។ គួរកត់សម្គាល់ ការប្រកាសរបស់ក្រុមហ៊ុន Alibaba ធ្វើឡើងក្នុងគ្រាដែលវិស័យដឹកជញ្ជូនទំនិញនៅក្នុងប្រទេសចិនកំពុងតែមមាញឹក និងសម្បូរទៅដោយក្រុមហ៊ុនផ្សេងៗជាច្រើនដែលបានបង្កើតនូវរថយន្តបើកបរដោយស្វ័យប្រវត្តិផងដែរ ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន Apple ជួលអតីតបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន BMW និង Canoo អោយជួយដល់គម្រោងផលិតរថយន្ត (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Apple ប្រកាសថា ខ្លួនបានជួលអតីតបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Canoo អោយជួយជ្រោមជ្រែងដល់គម្រោងផលិតរថយន្តរបស់ខ្លួន ។ ប្រភពបានអោយដឹងថា លោក Ulrich Kranz នឹងត្រូវធ្វើការជាមួយលោក Doug Field ដែលជាអតីតអ្នកដឹកនាំការផលិតរថយន្ត Model 3 របស់ក្រុមហ៊ុន Tesla ហើយអ្នកទាំងពីរនឹងត្រូវចាប់ដៃជាមួយក្រុមហ៊ុនមួយចំនួនទៀត ដើម្បីជំរុញការផលិតរថយន្តរបស់ Apple ដែលនឹងគ្រោងប្រកាសបង្ហាញជាផ្លូវការនៅឆ្នាំ២០២៤ ។ គួរកត់សម្គាល់ ថ្មីៗនេះបានលេចធ្លាយព័ត៌មានថា ក្រុមហ៊ុន Apple បានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតអាគុយសម្រាប់រថយន្តអគ្គិសនីធំៗចំនួនពីររបស់ចិន ហើយគ្រោងនឹងជួបជាមួយក្រុមហ៊ុនមួយចំនួនទៀតដែលស្ថិតនៅក្នុងឧស្សាហកម្មយានយន្ត ៕ ប្រភព៖ Reuters
-
រយៈពេល៥ខែឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង១២លានដុល្លារកើនឡើង១០ភាគរយ

-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុន

-
ទីផ្សារជប៉ុនស្វាគមន៍ផលិតផលកែច្នៃត្រីចេញពីកសិដ្ឋាន Cambodia Fresh Farm

-
ថៃព្យាករណ៍ថា ខ្លួននឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៣លាននាក់នៅក្នុងឆ្នាំនេះ (មានវីដេអូ)

ថៃ៖ ទីភ្នាក់ងារទេសចរណ៍រដ្ឋបញ្ជាក់ថា ប្រទេសថៃរំពឹងនឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៣លាននាក់នៅក្នុងឆ្នាំ២០២១នេះ ខណៈដែលការដាក់គោលដៅនេះ គឺទាបជាងចំនួនភ្ញៀវទេសចរបរទេស៤លាននាក់ ដែលត្រូវបានព្យាករណ៍ដោយអាជ្ញាធរទេសចរណ៍ថៃ (TAT) កាលពីខែមេសាកន្លងទៅ ។ ទន្ទឹមគ្នា អាជ្ញាធរ (TAT) បានបញ្ជាក់ថា ថៃរំពឹងទទួលបានមួយចំណែកធំនៃភ្ញៀវទេសចរ៣លាននាក់នោះនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២១ ។ សម្រាប់ត្រីមាសទី៣ ថៃក៏រំពឹងទទួលបានទេសចរជិត១៣ម៉ឺននាក់ ខណៈកាលពីចន្លោះខែមករា ដល់ខែមេសាកន្លងមក មានភ្ញៀវទេសចរបរទេសត្រឹមតែ២ម៉ឺន៨ពាន់៧រយនាក់ប៉ុណ្ណោះបានធ្វើដំណើរមកកាន់ថៃ ។ គួរកត់សម្គាល់ នៅក្រោមកម្មវិធីសាកល្បងមួយ ថៃនឹងអនុញ្ញាតអោយភ្ញៀវទេសចរបរទេសទៅលេងកោះ ភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ នៅខែកក្កដា ហើយនៅខែតុលាខាងមុខនេះ នឹងអនុវត្តដូចគ្នានៅតាមខេត្តចំនួន៩ផ្សេងទៀត ៕ ប្រភព៖ CNA
-
កូនឈើហូបផ្លែរាប់លានដើមបន្តនាំចូលពីក្រៅប្រទេសមកលក់ជូនកសិករដាំដុះនៅទូទាំងប្រទេស (មានវីដេអូ)

ប៉ៃលិន៖ អ្នកលក់កូនឈើហូបផ្លែនៅខេត្តប៉ៃលិន និងបាត់ដំបងបានឲ្យដឹងថា ក្នុងមួយឆ្នាំៗកូនឈើជាដំណាំហូបផែ្លគ្រប់ប្រភេទ ជាពិសេសកូនទុរេនរាប់លានដើម ត្រូវបាននាំចូលពីប្រទេសថៃ យកមកលក់ចែកចាយជូនប្រជាពលរដ្នយកទៅដាំនៅតាមចំការនានានៅក្នុងប្រទេសកម្ពុជា ។ លោក វ៉ាន់ ផុន មា្ជស់ទីតាំលក់កូនឈើហូបផ្លែក្នុងខេត្តប៉ៃលិនបញ្ជាក់ថា កូនដំណាំទុរេនបានលក់ជូនប្រជាពលរដ្នយកទៅដាំប្រមាណ៦ម៉ឺនដើមក្នុង១ឆ្នាំ ។ ប៉ុន្តែនៅតំបន់ជាប់ព្រំដែនកម្ពុជាថៃនៃខេត្តប៉ៃលិន និងបាត់ដំបងមានទីតាំងលក់កូនឈើហូបផ្លែជាច្រើនកន្លែង ។ ម្យ៉ាងទៀត កសិករកម្ពុជានិយមដាំដុះឈើហូបផ្លែនៅតាមចំការ ដោយងាយស្រួលថែទាំ និងទទួលបានផ្តល់ផលល្អ ។ លោក សំ អ៊ុន ប្រជាពរដ្ននៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានមកទទួលទិញកូនទុរេនយកទៅដាំបានឲ្យដឹងថា ចំពោះការដាំនោះ អ្នកខេត្តប៉ៃលិនយ៉ាងច្រើនបានចាប់យកដំណាំទុរេន ព្រោះតំលៃទុរេនលក់ចេញនៅលើទីផ្សារមានតំម្លៃខ្ពស់ដោយក្នុងមួយគីឡូអាចមានតម្លៃ២ម៉ឺន៣ពាន់ទៅ២ម៉ឺន៥ពាន់រៀល ។ ដើមទុរេនអាចផ្តល់ផលផ្លែក្នុងរយៈពេលយូរហូតដល់៦ឆ្នាំ ។ ពូជកូនទុរេន ដែលអ្នកស្រុកកំពុងពេញនិយមដាំមាន៤ប្រភេទរួមមាន ពូជម៉ាន់ថង ពូជមែកបែក នឹងពូជទុរេនវិលជុំ ពូជទុរេនស្លាបម៉ាន់ ។ យ៉ាងណាមិញ ប្រជាកសិករប្រាថ្នាចង់បានពូជទុរេនក្នុងស្រុក ដែលអាចមានប្រជាពលរដ្ន ជាពិសេសក្រសួងកសិកម្មមករៀបចំឲ្យមានទីតាំងបណ្ដុះពូជកូនឈើគ្រប់ប្រភេទដើម លក់ចែកចាយជូនប្រជាពលរដ្នយកទៅដាំតាមតម្រូវការ ដើម្បីកាត់បន្ថយការនាំយកកូនឈើមកពីក្រៅប្រទេសមកដាំ និងជួយកបន្ថយការដឹកជញ្ជូន និងតម្លៃថ្លៃដើមផងដែរ ៕
-
ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

-
ក្រសួងការបរទេសប្រកាសពីលទ្ធផល កិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ
